ការលាលែងពីដំណែងឧកញ៉ាមន្ត្រីវាំងតាមរយៈសិលាចារិក

ក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្តាល រៀបរៀងដោយសាស្រ្តាចារ្យ វង់ សុធារ៉ា បានបង្ហាញអំពីការចូលនិវត្តជនរបស់មន្ត្រីសម័យដើមមានលក្ខណៈដូចម្តេច ហើយមន្ត្រីរាជការសម័យនេះក៏គួរត្រូវយកគំរូតាមផងដែរ។ ភូមិអ្នកនិពន្ធនឹងបរិយាយខ្លះៗដូចខាងក្រោមនេះ ៖

P1

នៅសម័យនេះមានមន្ត្រីជាន់ខ្ពស់តិចតួចណាស់ ដែលបានបន្សល់ទុកជីវប្រវត្តិសង្ខេបរបស់ ខ្លួនជាអត្ថបទចារឹក នៅពេលពួកគាត់ធ្វើបុណ្យ ជាពិសេសការធ្វើបុណ្យនៅប្រាសាទអង្គរវត្ត។ តាមរយៈពត៌មានដ៏ស្តួចស្តើងនេះ យើងអាចដឹងបានអំពីឋានានុក្រមខ្លះរបស់មន្ត្រីជាន់ខ្ពស់ ដោយសារប្រវត្តិការងារនិងការទទួលឋានន្តរស័ក្តិដែលតម្កើងដោយព្រះរាជា។

ក្រៅពីនោះយើងអាចដឹងអំពី ឋានៈមន្ត្រីរដ្ឋបាល ដោយសារបញ្ជីឈ្មោះសាក្សី ឬអ្នកចូលរួមពិធីបុណ្យទាំងនោះ។ បណ្តាមន្ត្រីដែលយើងប្រទះឃើញក្នុងសិលាចារឹកទាំងនេះបើរាប់ពីខ្ពស់មកទាបឬពីស័ក្តិរុងមកស័ក្ដិឆ្មារ គឺ៖
– ចៅហ្វាឬឧកញ៉ាបាំងក្លស់៤ ជាតំណែងដ៏ខ្ពង់ខ្ពស់បំផុតរបស់មន្ត្រី មានគុណបំណាច់ចំពោះរាជបល្លង្ក តែឋានៈនេះមិនបានកាន់កាប់តំណែងសំខាន់អ្វីឡើយ។ មាន សិលាចារឹកពីរដែល បានបញ្ជាក់ថា អ្នកនិពន្ធជាមន្ត្រី ដែលទទួលបានការតែងតាំងឱ្យកាន់តំណែងជាច្រើនលំដាប់ហើយដល់ចុងក្រោយបានទទួលឋានន្តរស័ក្តិនេះឯង ដូចជាលោក ជយនន្ទ ចុងក្រោយបំផុតបាន (IMA 38:53) និងឧកញ៉ាវង្សាអគ្គរាជ ដែលក្រោយពីបង្ក្រាបការបះបោររបស់មហាក្សត្រី ជាបុត្រីសម្ដេចកែវហ្វាអង្គឥមហើយ ព្រះរាជា ប្រទានឋានៈជាឧកញ៉ាតេជោ អភិបាលខេត្តកំពង់ស្វាយ តែគាត់ប្រកែកមិនព្រមទទួល ទើបព្រះរាជា ប្រទានឋានន្តរស័ក្តិជា ឧកញ៉ា ត្រួត (ស៊ី) ពានមាសបាំងក្លស់៤។ ហើយក្រោយមក គាត់ក៏ ក្រាបលាព្រះមហាក្សត្រទៅធ្វើ (IMA. 39)។ ដូច្នេះ មន្ត្រីដែលទទួលបានយសស័ក្តិបាំង ខ្ពស់៤ អាចមានឋានន្តរនាមជា ចៅហ្វា ឬឧកញ៉ា។

នៅក្នុងសិលាចារឹកនគរវត្តលេខ៣ និងលេខ៤ បានឱ្យដឹងពីបច្ចេកពាក្យហៅរដ្ឋមន្ត្រី សំខាន់បួនរូបរបស់ព្រះមហាក្សត្រថា មន្ត្រីមុខចតុស្តម្ភ គឺ៖
– ឧកញ៉ាយោមរាជ ត្រូវនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតុលាការដែលមានឋានន្តរស័ក្តិ១០ ហ៊ូពាន់។ អ្នកដែលបានទទួលឋានៈនេះ ហើយមានព័ត៌មាននេះ គឺគ្មានអ្នកណាក្រៅពីជយនន្នមន្ត្រី ថ្នាក់ទី១ឡើយ (IMA. 34)។ ប្រសិនបើនៅក្នុងរាជពង្សាវតាររបស់ឧកញ៉ាវាំងជួន បុរសដែលបានកាន់កាប់តំណែងយោមរាជនៅ ក្នុងរជ្ជកាលព្រះបាទជយជេដ្ឋាទី៣ គឺអតីតចៅពញាមន្ត្រីសង្គ្រាមហុកដ៏ល្បីល្បាញ។ ក្រោយពីគាត់ ជួយយកអាសារ សម្តេចព្រះរាជមាតា របស់ព្រះមហាក្សត្រ បានពីក្នុង ប្រឡាយយួននៅមាត់ទន្លេ ជ្រោយចង្វារនិងបានធ្វើសង្គ្រាមឈ្នះជាច្រើនសមរភូមិ គាត់បានទទួលបាននូវតួនាទីដ៏សំខាន់នេះ។

លោក ឧកញ៉ា សឺន ឌៀប ។

ប៉ុន្តែតែក្រោយពីគាត់កាន់តំណែងនោះយូរទៅមានការនឿយណាយដោយសារកិច្ចការរបស់គាត់ទាក់ទងតែនឹងការសម្រេចចិត្តប្រហារជីវិតអ្នកទោសអ្នកទោស ទើបគាត់ការលាលែងពីដំណែងឧកញ៉ាមន្ត្រីវាំងសម័យអាណានិគមនិយមបរាំងបានលាលែងពីតំណែង ទៅរស់នៅជាអ្នកស្រុកសាមញ្ញ។ ប៉ុន្តែគាត់នៅតែមានថ្វីដៃក្នុងកិច្ចការ ដែលគ្មានមនុស្សណាអាចធ្វើបាន ដូចជាការសម្លាប់ខ្លាដែលយារយីអ្នកស្រុកជាដើម។ ម៉្លោះហើយព្រះរាជាបានព្រះរាជទានឱ្យគាត់នូវដីធ្លី ភូមិ និងមនុស្សចំណុះ និងយសស័ក្តិជាក្រឡាពាស ដ៏ខ្ពង់ខ្ពស់ ដែលមានស័ក្តិ១០ហ៊ូពាន់ឋានៈធំជាងរ ដ្ឋមន្ត្រីទាំងឡាយតែគ្មានតំណែង។ តើក្រឡាពាសហុក នោះហើយឬ ដែលជាកវីប្រកាន់យករហស្សនាមជយនន្ទ?

– ឧកញ៉ាក្រឡាហោម ជារដ្ឋមន្ត្រីក្រសួងសង្គ្រាមជើងទឹកនិងសាសនាមានឋានន្តរស័ក្តិ១០ ហ៊ូពាន់។ នៅក្នុងសិលាចារឹកដែលយើងសិក្សា មានឧកញ៉ា ក្រឡាហោមម្នាក់ដែលមានគោរម្យងារ (IMA. 37: 21 និង 39: 70)។
– ឧកញ៉ាចក្រី ជារដ្ឋមន្ត្រីខាងសង្គ្រាមជើងគោក និងជានាយចៅហ្វាយ ពលដំរី សេះ គោ ក្របី ក្នុងព្រះរាជាណាចក្រ។តែមន្ត្រីប្រភេទនេះ។
– ឧកញ៉ាវាំង ជារដ្ឋមន្ត្រីខាងទំនុក បម្រុងកិច្ចការរាជវាំង និងរាជវង្សានុវង្ស។ រដ្ឋមន្ត្រីនេះ ក៏មិនមាននាមនៅលើសិលាចារឹកដែរ។
ប៉ុន្តែមានរដ្ឋមន្ត្រីសំខាន់ដទៃទៀតដែលមានពត៌មានខ្លួនទុកនៅលើសិលាចារឹកហើយយើងអាចលើកយកមកសិក្សាក្នុងសៀវភៅនេះបានមានដូចជា៖
– ឧកញ៉ាវង្សាអគ្គរាជ ជាមន្ត្រីស័ក្តិ១០ហ៊ូពាន់ (IMA. 39) គឺជាកូនប្រុស ម្នាក់ក្នុងចំណោមកូនប្រុសបីនាក់របស់ឧកញ៉ាក្រឡាហោមសេនាបរទេស។ គាត់បានឱ្យដឹងថា មុននឹងទទួលបាននូវឋានន្តរស័ក្តិនេះ ដំបូងឡើយគាត់គ្រងឋានៈជាចៅពញាមន្ត្រីសង្គ្រាម បន្ទាប់មកជា ឧកញ៉ាសុរិន្ទ្រាធិបតី និងចុងក្រោយជាឧកញ៉ាវង្សាអគ្គរាជនោះឯង។
– ឧកញ៉ាតេជោ គឺជាតំណែងស្ដេចត្រាញ់ ត្រួតខេត្តកំពង់ស្វាយ ស័ក្តិ១០ហ៊ូពាន់។ តំណែងនេះត្រូវលោកឧកញ៉ាវង្សាអគ្គរាជ បដិសេធមិនទទួលយកនៅពេលព្រះមហាក្សត្រប្រទានឱ្យគាត់ ក្រោយពីបានបង្ក្រាបការបះបោរពីរលើកប្រកបដោយជោគជ័យ (IMA. 39) ។
– ឧកញ៉ាអរជូន គឺជាតំណែងស្ដេចត្រាញ់ ត្រួតខេត្តត្បូងឃ្មុំ ស័ក្តិ១០ហ៊ូពាន់ ដែលជាតំណែងមួយរបស់លោកជ័យនន្ទ មុនពេលឡើងឋានៈជាឧកញ៉ាយោមរាជ (IMA. 38) ។

-ឧកញ៉ាកោសាធិបតី ដែលអាចប្រៀបធៀបបាននឹងតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺជាតំណែងរបស់ឧកញាសេនាបរទេសមុនពេលគាត់ឡើងជាក្រលាហោម(IMA. 37:17) ។
– ឧកញ៉ាព្រះឃ្លាំង ដែលអាចប្រៀបធៀបបាននឹងតំណែងអគ្គទេសាភិបាលរតនាគារជាតិនេះក៏ជាតំ ណែងរបស់លោកឧកញ៉ាសេនាបរទេសដែរ មុនពេលគាត់ឡើងជា ឧកញ៉ាកោសាធិបតី (IMA. 37:14)
– ឧកញ៉ាសេនាបរទេស ដែលគេមិនដឹងច្បាស់អំពីមុខងារ តែប្រហែលជារដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការបរទេស។នេះជាឋានៈដំបូងរបស់លោកឧកញ៉ាក្រឡាហោមសេនាបរទេស (IMA. 37:5)។
– ចតុរង្គសេនាបតី ដែលជាមេទ័ពបួនកងពលខុសគ្នា គឺមេទ័ពកងពលដំរី មេទ័ពកងពលសេះមេទ័ពកងពលរទេះនិងមេទ័ពកងពលថ្មើរជើង(IMA. 4B: 28-9) ។
ក្រៅពីនេះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលក្នុងអត្ថបទ មិនបានបញ្ជាក់ពីតំណែងរបស់ពួកគេ   ឡើយ។ដោយគ្រាន់តែអះអាងថាអ្នកនោះបានចូលរួមធ្វើជាសាក្សីនៃពិធីបុណ្យដូចគ្នានឹងព្រះសង្ឃដែរ  មន្ត្រីទាំងអស់នោះមានដូចជា៖
– ឧកញ៉ាសេនាធិបតី (IMA. 37)
– ឧកញ៉ាទេសនាយុគន្ធ (IMA. 37)
– ចៅពញារាម្មជោ (IMA. 20:8)
– ពញាទេព្វរាជ (IMA. 20:17)
-អកហ្លួង អភយរាជ ដែលមានភរិយាគោរម្យងារជា អ្នកអក ធម៌ (IMA. 4:6)
– អកឃុន ទិញសេនាសែង (K. 39:5)
– អកហ្វឺន ស្នេហ៍ចង់រ័ក្ស (IMA. 37) ជាដើម៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព