អ្នកនិពន្ធចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា

កាលពីថ្ងៃទី ៧ខែ ធ្នូ ២០២៤ សមាជិកសមាគមអ្នកនិពន្ធខ្មែរបានចូលរួមកម្មវិធីទិវាជាតិអ្នកនិពន្ធខ្មែរដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ​កាំបូឌីយ៉ាណា​ ដែលជាការជួបជុំគ្នាជាលើកដំបូងក្រោមការដឹកការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានរៀបដោយមានភ្ញៀវជាតិនិងអន្តរជាតិមកចូលរួម ព្រមទាំងមានការចែកពានរង្វាន់ព្រះនាងអន្តរទេវីដល់សមាជិកអ្នកនិពន្ធខ្មែរដែលបានចូលរួមតាក់តែងកន្លងមកផងដែរ។

Picture3
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ ឡើងថ្លែងសនន្ទរកថា កាលពីថ្ងែទី ០៧ វិច្ចិកា ស្នាំ ២០២៤។

លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរឡើងថ្លែងសន្ទរកថា នៅក្នុងឱកាសដ៏អធិកអធមជាប្រវត្តិសាស្រ្ត នោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ សម្តេចបានផ្ញើសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធលើកទី១ ដែលជាសារមួយលើកទឹកចិត្តអ្នកនិពន្ធខ្មែរទាំងអស់។ ក្នុងសារដ៏ខ្លី សម្តេចបានថ្លែងថា “ទិវាជាតិអ្នកនិពន្ធ” រៀបចំឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ក៏ដូចជាបំផុសស្មារតីក្នុងការចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជា “ទិវាជាតិអ្នកនិពន្ធ” តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កន្លងមកអ្នកនិពន្ធខ្មែរក៏ដូចជាសមាគមអ្នកនិពន្ធខ្មែរបានខិតខំសរសេរនិងចងក្រងបានស្នាដៃយ៉ាងច្រើន​បើទោះជាមានជីវភាពមិនធូរធាដូចអាជីពផ្សេងទៀត ក៏អ្នកនិពន្ធយើងមិនបានបោះបង់ចោលការងារដ៏ថ្លៃថ្នូរនោះឡើយ។ ការមើលឃើញអំពីចក្ខុវិស័យដ៏វែងឆ្ងាយនេះ​ទើប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតអនុក្រិត្យថ្មី ស្តីអំពី ទិវាជាតិអ្នកនិពន្ធ ក្នុងអណត្តិថ្មីរបស់សម្តេចដែលសេចកី្តសង្ឃឹមរបស់អ្នកនិពន្ធខ្មែរគ្រប់ជំនាន់ដើម្បីបន្តកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបានកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព