សូក្រាតនិយាយថាបើអ្នកបានប្រពន្ធកាចអ្នកក្លាយជាទស្សនវិទូ

បុរសម្នាក់ដែលថ្នាក់ថ្នមអ្នកនិងយកចិត្តទុកបំផុត ក៏អ្នកចិត្តសាស្រ្តផ្នែកសុភមង្គលលើកឡើងថា អ្នកមិនអាចយល់ពីជម្រៅចិត្តបុរសបានទេ ទោះបីជាអ្នករស់នៅដោយផ្ទាល់ក៏ដោយ។ សៀវភៅមានចំណងជើងថាស្រ្តីត្រូវស្គាល់ចិត្តបុរស គឺចង់បង្ហាញអំពីបាតុភូតផ្លូវចិត្តបុរសដែលប្រែប្រួល។ នៅពីខាងក្រោយក្របសៀវភៅ«ស្រ្តីត្រូវស្គាល់ចិត្តបុរស» ខ្ញុំបានបង្ហាញគំនិតរបស់បិតាទស្សនវិជ្ជាសូក្រាត ដោយសរសេរថា «ចូរអ្នកយកប្រពន្ធទៅទោះជាយ៉ាងណាក៏ដោយ ក៏មានប្រយោជន៍ដែរ បើសិនយកប្រពន្ធស្លូតបូតនោះអ្នកនឹងជាបុរសមានសុភមង្គល តែបើសិនប៉ះលើព្រាយញី(ប្រពន្ធកាច) នោះអ្នកនឹងក្លាយទៅជាអ្នកទស្សនវិជ្ជា»។

សៀវភៅស្តីអំពី សុភបង្គលនិងស្នេហា ដែលបុរស និងស្ត្រីគួរជាវអាន។

បុរសទាំងឡាយបើទោះណាជាមានភាពភក្ដីចំពោះគូស្នេហ៍យ៉ាងណាក៏មិនបានបោះបង់ចោលនូវការនិយាយកុហកបានដែរ។ តែការកុហកទាំងនោះដោយមានមូលហេតុដែលគេមិនចង់ឱ្យយើងដឹង ហើយជារឿងតូចតាចហើយស្ដ្រីក៏មិនត្រូវដេញដោលជាចម្ងល់ពេកទេ។ មនុស្សម្នាក់មានអាថ៌កំបាំងមួយនៅពេលទៅជួបមនុស្សម្នាក់ទៀតមានអាថ៌កំបាំងមួយទៀត ដូចនេះបុរសដែលមានមិត្ដភក្ដិច្រើនការនិយាយភូតកុហកក៏មានច្រើនទៅតាមស្ថាននភាពជាក់ស្ដែងនោះដែរ។

ពួកយើងរាល់គ្នាប្រាកដជាគ្មានអ្នកណាចង់ឱ្យអ្នកដទៃថាខ្លួនជាមនុស្សនិយាយកុហកទេពោលពាក្យមិនពិតទេ តែនៅក្នុងជីវិតប្រចាំថ្ងៃជួនកាលការពិតចំហពេកបែរជា ជម្លើយខុសគេងាយធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ដ។ នេះគ្រាន់តែជាអាវុធពិសេសមួយត្រូវបានបុរសលើកយកប្រើប្រាស់ហើយខ្លួនក៏បានដឹងកំហុសបន្ដិចបន្ទួចនោះដែរ។ ចាស់បុរាណនិយាយថា «ពាក្យពិតរែងស្លែង» សុភាពនារីអើយកុំខ្វល់ពេកគាត់មិនទៅណាទេ ។

តើគិតយ៉ាងណាដែរបើបុរសមានតម្រូវការច្រើនហើយតម្រូវការ ទាំងនោះ សុទ្ធតែបានផ្ដោតទៅលើសម្ផស្សនារីទាំងអស់។ បើគេនិយាយទៅដល់ទំនាក់ទំនង ស្មោះស្ម័គ្រស្អិតរមួត មនុស្សមិនត្រឹមតែគិតតែពីទទួលយកទេ នៅត្រូវឱ្យទៀតធ្វើឱ្យការទំនាក់ទំនងពីមួយថ្ងៃកាន់តែរឹងមាំហើយលក្ខណៈសម្បត្ដិ មួយក្នុងចំណោម លក្ខណៈសម្បត្ដិស្ដែងឡើងខាងលើនេះគឺជាភាពរឹងមាំក្នុង មនោសពោ្ចតនា។ បុរសណា ដែលមានទំនាក់ទំនងយូរអង្វែងនិងមិត្ដភក្ដិចំពោះគូស្នេហ៍ក៏ដូច្នោះដែរ។ មនុស្សជំពូកនេះគេគោរពស្រឡាញ់ឪពុកម្ដាយនិងមានការគិតពិចារណាទូលំទូលាយ។ គេមិនដែលចោទសំនួរសួរខ្លួនឯងថា«ម៉ែឬប្រពន្ធ?» ព្រោះ ទាំងម៉ែទាំងប្រពន្ធសុទ្ធតែមាន ទីតាំងដោយឡែកពីគ្នានៅក្នុងបេះដូងរបស់គេនិងមិនព្រមទ្រេតទ្រោតដោយសារ តែឈរនៅចន្លោះទំនាក់ទំនងជាមួយឪពុកម្ដាយ និងប្រពន្ធកូនឡើយ….។

ក្នុងការស្វែងយល់អំពីចិត្ដបុរសការស្ទង់មតិមានសារៈសំខាន់ ណាស់មិនមែនតែចំពោះអ្នកនៅក្នុងគ្រួសារជាមួយទេ គឺទាំងមិត្ដភក្ដិញាតិមិត្ដជិតឆ្ងាយផង។ បណ្ដាអ្នកទាំងនោះមិនត្រូវ(ងងឹតងងល់)ឡើយត្រូវមានសេចក្ដីសន្និដ្ឋានត្រឹមត្រូវ និងស្មោះជានិច្ចអំពីអ្នកដែលមិត្ដចង់ស្វែងយល់។ ការជ្រើសរើសឬស្វែង យល់មិត្ដប្រុស មិនមែនមិត្ដត្រូវការស្វែងយល់តែអ្វីជារួមៗក្នុងប្រយោជន៍ចរិកចំណេះដឹងតែប៉ុណ្ណោះទេ ជួនកាលត្រូវស្វែងយល់អំពីចំណុចដែល(ខុសគ្នា)ថែមទៀតផង។ ពីព្រោះប្រុស និងស្រីជាភេទផ្ទុយគ្នាគេត្រូវការគ្នាតែមិនមែនត្រូវដូចគ្នា ទាំងស្រុងនោះឡើយ។ មានគូស្នេហ៍ឧត្ដុងឧត្តម្ភមួយគូដែលមាន
ចរិករឹងប៉ឹងរបស់មនុស្សប្រុសបានបំពេញដោយ ចរិកទន់ភ្លន់របស់មនុស្សស្រី។

ចរិកទន់ភ្លន់របស់ស្ដ្រីបានបំពេញដោយមោះមុតរបស់បុរស ប្រៀបបីដូច វិចារណញ្ញាណមានមនោសពោ្ចតនាបង្កើតឡើងឱ្យតុល្យភាពគ្នាអំណាចជាមួយនឹងការអំណត់ព្យាយាមការជាក់ស្ដែងជាមួយ និងភាពទូលំទូលាយ។ ភាពផ្ទុយគ្នាទាំងអស់នេះនិងជួយបំពេញឱ្យគ្នាធើ្វឱ្យភាគីទាំងបុរស និងស្ដ្រីមិនអាចខ្វះគ្នាបានឡើយ វាផ្ដើមចេញពីតម្រូវការគេបានស្រឡាញ់គ្នាហើយសេចក្ដីស្នេហា របស់មនុស្សទាំងពីរភេទខ្ពង់ខ្ពស់ណាស់ បើអ្នកណាធ្វើការវាស់វែងបានចាត់ទុកជាអាទិទេព។ រឿងប្ដីប្រពន្ធ ក៏ដូច្នោះដែរ ប្ដីស្រឡាញ់ប្រពន្ធមានបំណងចង់ឱ្យប្រពន្ធបានសប្បាយចិត្ដ ទន្ទឹមនឹងនោះ អំនួតនៃសេចក្ដីសប្បាយចិត្ដណាស់លុះត្រាតែប្រពន្ធបង្ហាញការពេញចិត្ដចេះសម្របសម្រួលនៅក្នុងការរួមរ័ក្ស។ ផ្ដើមចេញពីភាពស្មោះស្ម័គ្រកក់ក្ដៅមានអត្ថន័យពីការសរសើរដោយស្ងៀមស្ងាត់របស់ប្រពន្ធនោះគេកាន់តែឈ្លក់វង្វេងជាងមុនឡើង។

ឈានចូលសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 មើលទៅវិថីជីវិតកាន់តែទូលំទូលាយជាងសម័យបុរាណហើយបញ្ហាវិបត្តិស្នេហាត្រីកោណក៏កើនឡើងជាលំដាប់ដូច្នោះមានតែស្រ្តីទេ ដែលជាអ្នកទទួលបន្ទុលដ៏ធ្ងន់ក្នុងចំណងអាពាហ៍ពិពាហ៍ សូមកុំអស់សង្ឃឹមលើកសៀវភៅស្រ្តីត្រូវស្គាល់ចិត្តបុរសអានដើម្បីកសាងអនាគតក្នុងគ្រួសារឱ្យមានប្រសិទ្ធភាពនិងគុណវុឌ្ឍជីវិត៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព