លោក ឃីម សុខហេងសម្ពោធ KSH APP ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត

ស្ថាបនិកវិទ្យាស្ថាន Lsi Business School បានប្រកាសដាក់ឱ្យប្រើប្រាស់ KSH Mobile App ដែលមេរៀនគន្លឹះសម្រាប់សុភមង្គលគ្រួសារ ផលិតភាពការងារ និងការអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន។             «ក្រុមគ្រួសារខ្លះបានរងទឹកភ្នែក ដោយហេតុផលជាច្រើន ហើយមេរៀនគន្លឹះទាំងអស់នេះ មិនផ្អែកលើទ្រឹស្តីនិយមទេ តែផ្អែកលើការពិត និងជាក់ស្តែងនិយម»។ នេះបើតាមការបញ្ជាក់ពីលោក សុខហេង នៅចំពោះមុខអ្នកចូលរួមប្រមាណជិត ១០០ នាក់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

1

                លោក សុខហេង បានប្រមូលចងក្រងបទពិសោធន៍ជាច្រើនតាមរយៈអតិថិជននិងមិត្តភក្តិច្រើនពាន់នាក់ ព្រមទាំងរឿងរ៉ាវផ្ទាល់ផង ដោយច្របាច់ជាមេរៀនគន្លឹះសម្រាប់ការសិក្សាអប់រំក្រៅប្រព័ន្ធ។  «ខ្ញុំបានប្រមូលបទពិសោធន៍ពីគ្រួសារជាច្រើនពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងបទពិសោធន៍គ្រួសារខ្លួនឯងផង ដោយចងក្រងជាវីដេអូជាង៣០០០ ស្តីពីគន្លឹះសុភមង្គលគ្រួសារក្នុង KSH Mobile App»។

            អ្នកចូលទាំងអស់នឹងមានឱកាសបានចូលទស្សនាវីដេអូស្តីពីគន្លឹះសុភមង្គលគ្រួសារ រយៈពេល៦ខែដោយមិនគិតថ្លៃ។ ប៉ុន្តែសម្រាប់អតិថិជនអាចបង់ត្រឹម១ដុល្លារ អាចមើលបានគ្រប់វីដេអូរយៈពេល១ថ្ងៃ។ បង់ត្រឹម ១០ដុល្លារអាចមើលបាន៣០ថ្ងៃ ហើយបង់១៥ ដុល្លារលោកអ្នកអាចចូលមើលរយៈពេល៩០ថ្ងៃ។

            KSH App នេះដើរតួជា Digital Mall ផងដែរ ដោយបើកលទ្ធភាពជូនលោកគ្រូ អ្នកគ្រូ និងវាគ្មិនទាំងឡាយណាដែលមានបំណងចង់ Upload មេរៀនរបស់ខ្លួនដាក់ក្នុង KSH Mobile ដើម្បីផ្តល់ទីតាំងផ្សព្វផ្សាយចំណេះដឹងយ៉ាងទូលំទូលាយផងដែរ។

            សូមរំលឹកថា លោកសុខហេង ជាកូនកសិករមកពីខេត្តខេត្តព្រៃវែង ដែលគពំុមានលទ្ធភាពបង់ថ្លៃសាលារៀន តែបានខិតខំរៀនសូត្ររហូតមានឱកាសបើកសាលារៀន បើកវគ្គបណ្តុះបណ្តាលបានជួយដល់អ្នកនិស្សិតក្រីក្រយ៉ាងច្រើន។

            សូមបញ្ចាក់ថា កម្មវិធី KSH APP គឺជាវេជ្ជបណ្ឌិតថ្មី មានបច្ចេកទេសព្យាបាលយ៉ាងទំនើប ដោយគ្រាន់តែដោនឡូត ម៉ូបៃអេប លោកអ្នកប្រាកដជាទទួលបានវេជ្ជបណ្ឌិតផ្នែកផ្លូវចិត្តនៅក្បែរខ្លួនបំផុតហើយប្រើប្រាស់រហ័សទាន់ចិត្ត។ ចំពោះវីដេអូនៅក្នុង App នេះ លោកថា បច្ចុប្បន្នមានវីដេអូចំនួនជាង៥០០ ត្រូវបានដាក់បញ្ចូលនៅក្នុងអេប ហើយក៏មានវីដេអូមួយចំនួនកំពុងតែកែសម្រួលឡើងវិញដែរ។

            សូមបញ្ជាក់ថា ពេលណាអ្នកឈឺផ្នែករាងកាយ អ្នកប្រាដកជាស្វែងរកវេជ្ជបណ្ដិតមកព្យាបាលដោយប្រើប្រាស់ថ្នាំព្យាបានដោយចំណាយអស់ថវិការយ៉ាងច្រើនក្នុងនោះរាប់ទាំងពេលវេលាផងដែរ។ តែបើអ្នកមានបញ្ហាផ្លូវចិត្តសូមកុំអស់សង្ឃឹមប្រសិនបើលោកអ្នកខ្វះទំនុចិត្តខ្លួនឯង សូមមេត្តា សាកល្បងជាមួយ KSH App មានគុណប្រយោជន៍ដល់អ្នកប្រើប្រាស់៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព