អ្នកនិពន្ធក្នុងយុគសម័យទាសករក្រិក

លើពិភពលោកគេទទួលស្គាល់ថាក្រិកបុរាណមានវប្បធម៌ជ្រៅជ្រះនិងស៊ីជម្រៅបំផុត បេះដូងមនុស្សជាតិលើពិភពលោក ពិសេសទៅទៀតមានអ្នកប្រាជ្ជ អ្នកនិពន្ធជាច្រើនមានដើមកំណើតពីទឹកដីបុរាណមួយនេះ។ ថ្ងៃនេះភូមិអ្នកនិពន្ធសូមបង្វើលអារម្មណ៍មិត្តអ្នកអានបានស្គាល់ជីវប្រវត្តិអ្នកនិពន្ធ ឈ្មោះអាសូប(Aesop )តាមភាសាដើម(Αἴσωπος,Aisōpos;)កើតក្នុងចន្លោះឆ្នាំគ.៦២០-៥៦៤មុនគ.ស។

រូបសំណាកអ្នកនិពន្ធដ៏ល្បីនៅក្រិកក្នុងសតវត្សទី៦ឈ្មោះអាសូប

អាសូបបានកើតជាទាសករក្នុងសហសម័យរបស់CroesusនិងSolonនៅពាក់កណ្តាលសតវត្សទី 6 មុនគ.សក្នុងសម័យ Hllenistic ចុងក្រោយ។ យោងតាមឯកសារមួយចំនួនដែលនិយាយអំពីអាសូប តាមរយៈស្នាដៃរបស់អារីស្តូផាន( Aristophanes)និងផ្លាតុង( Plato)សេណូហ្វូន(Xenophon)និងអារីស្តូត(Aristotle)។ ជាការសន្និដ្ឋានមកវិញថា អាសូបជាទាសករម្នាក់រស់នៅលើដីកោះសាមូស (Samos) ។ អាសូបពិតជាត្រូវបានដោះលែង ដោយសារតែគាត់បានប្រយុទ្ធដើម្បីការពារប្រជាជនប្រឆាំងនឹងមេកន្ទ្រាញ ដេម៉ាហ្គូស (demagogue) នៅលើកោះសូម៉ូស។ ឯកសារ​អំពី​ជីវិត​របស់​គាត់​គឺ​មិន​ច្បាស់​លាស់​ពេកទេ ហើយ​គ្មាន​សាត្រាស្លឹករឹត​ណា​មួយ​របស់​គាត់ ​បាន​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​និពន្ធ​រឿង​និទាន​ល្បី​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក ដែល​បាន​ប្រ មូល​មកពីការនិយាយ​ផ្ទាល់​មាត់​ជា​ច្រើន​សតវត្ស​រ៍មក​ហើយ។ ទំនៀមទំលាប់នៃការនិទានរឿង ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងរឿងទាំងនេះបង្ហាញថា សត្វអាចនិយាយបាននិងមានបុគ្គលិកលក្ខណៈរបស់មនុស្ស ដូចជាសត្វអណ្តើក សត្វស្រមោច កណ្តូបដែលខ្មែរយើងនិយាយថាសត្វពីដើមចេះនិយាយគា្ន ។

អាសូបបានបន្សល់ទុកនូវកំណប់ទ្រព្យអក្សរសិល្ប៍ដ៏ធេងនៃ រឿងព្រេងយ៉ាងច្រើននិងមានតម្លៃទៀតផង។ ដោយមានតួអង្គភាគច្រើនជាសត្វនិទាន រឿងព្រេងរបស់អេសូបមានទស្សនៈដ៏ជ្រាលជ្រៅប៉ុន្តែសាមញ្ញ បញ្ជូនទៅកាន់អ្នកអានដោយទឹកដមសំឡេងដ៏ទន់ភ្លន់ និងកំប្លែង។ នៅចុងបញ្ចប់នៃរឿងខ្លះ មានសារខ្លីៗ ប៉ុន្តែមានន័យដើម្បីរំលឹកអ្នកអានអំពីការពិតដ៏សាមញ្ញក្នុងជីវិត។

នៅក្នុងដំណើរការនៃការបញ្ជូនរឿងខ្លះត្រូវបានបាត់បង់ ប៉ុន្តែរឿងខ្លះត្រូវបានបន្ថែមពីវប្បធម៌ផ្សេងៗគ្នា និងបង្ហាញពីការកោតសរសើររបស់មនុស្សជាតិចំពោះប្រាជ្ញាដ៏ជ្រាលជ្រៅរបស់គាត់។ អ្នកនិពន្ធរឿងព្រេងនិទាន ដែលដកស្រង់ដោយសូក្រាត(Socrates)អារីស្តូតនិងឥស្សរជនល្បីល្បាញផ្សេងទៀត។ អាចដឹងថាអាសូប ត្រូវបានគោរពដោយជនជាតិក្រិកទោះបីជាគាត់មានប្រវត្តិទាសករក៏ដោយ។

សំណេរដែលមានឥស្សរៈភាពរបស់អាសូបនិងហ្វាឡេស​ដែល​គេ​បានបញ្ចូលគ្នា ជឿ​ថា​ត្រូវ​បាននិពន្ធ​ដោយអាសូបតែម្នាក់គត់នៅសម័យក្រិកបុរាណ។ អាសូបត្រូវបានចាត់ទុកថាជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីជាច្រើនរបស់ពិភពលោក រឿងរបស់គាត់ត្រូវបានគេនិយាយតៗគ្នានិងប្រមូលទុកបានជាច្រើនសតវត្សមកហើយដោយមានភាសាផ្សេងៗគ្នាជាច្រើននៅក្នុងប្រពៃណីនិទានរឿងដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ សូមបង្ហាញរឿងមានដូចជា សត្វកញ្ជ្រោងនិងទំពាំងបាយជូ អណ្តើកនិងទន្សាយ ពោះនិងមាត់ ដៃនិងជើង។ ភូមិអ្នកនិពន្ធសូមធ្វើការសន្និដ្ឋានថា រឿងនិទានគ្នាអ្នកនិពន្ធ ឬរឿងដើរតួដោយសត្វជំនួសមនុស្សអាចមានកំណើតមកពីក្រិកបុរាណពិសេសតាមរយៈការនិទានតៗគ្នារនស់អ្នកនិពន្ធក្រិកបុរាណ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព