គួរឱ្យសោកស្តាយណាស់ ឯកសារសរសេរដៃនេះមិនគ្រប់ពេញលេញទេ ហើយជាផ្នែកមួយនៃឯកសារបេតិកភណ្ឌនៃបណ្ណាល័យជាតិកម្ពុជាដែលមិនទាន់បានបោះពុម្ពផ្សាយរហូតដល់ឥឡូវនេះ។ ពេលនេះឯកសារនេះនឹងត្រូវបោះពុម្ពផ្សាយដោយមានការអនុញ្ញាតពីបណ្ណាល័យជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ការបោះពុម្ពផ្សាយនេះនឹងមិនអាចធ្វើទៅបានទេប្រសិនបើមិនមានការជួយរបស់លោក មីស្ហែលឫទ្ធី អង់តែល្មសាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិ នៃភាសានិងអារ្យធម៌នៃបូព៌ាប្រទេសក្រុងប៉ារីសដែលបានអានត្រួតពិនិត្យនិងកែសម្រួលអក្ខរាវិរុទ្ធនិងលោក អូលីវីយ៉េរ៍ ដឺ ថែរលុង អ្នកស្រាវជ្រាវនៅសាលាបារាំងសែសនៃចុងបូព៌ាប្រទេសដែលមានគំនិតផ្តួចផ្តើមបោះពុម្ពផ្សាយនិងដែលបានសរសេរសេចក្តីផ្តើម។ ខ្ញុំសូមអរគុណយ៉ាងកក់ក្តៅចំពោះដៃគូទាំងនេះនិងមានសេចក្តីសោមនស្សសូមអបអរសាទរនូវការងារដែលមានបំណងធ្វើឱ្យសាធារណៈជនខ្មែស្គាល់សៀវភៅនេះទាំងទម្រង់និងខ្លឹមសាររបស់វា។ ពេលជាមួយគ្នានេះដែរ សៀវភៅនេះត្រូវបកប្រែជាភាសាបារាំងនិងអត្ថាធិប្បាយដោយលោក អូលីវីយ៉េរ៍ ដី ប៊ែរណុង និងត្រូវបោះពុម្ពផ្សាយនៅគ្រឹះស្ថាន មែរគៀរ នៅប្រទេសបារាំងនៅក្នុងកម្រងសៀវភៅឡឹតន៍ស៊ីទ្រវេផងដែរ។
នៅឆ្នាំ ២០០៦ នេះជាឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវការលើកទីមួយរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងមួយរយឆ្នាំបន្ទាប់ពីសម្តេចព្រះអយ្យកោទួតរបស់ព្រះអង្គ ក្រសួងការបរទេសបារាំងនិងស្ថានអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាគាំទ្រចំពោះការបោះពុម្ពផ្សាយក្នុងក្របខ័ណ្ឌគម្រោងជួយដល់ការបោះពុម្ពផ្សាយ រីម គិន និងគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាពដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍នូវសៀវភៅមួយដែលនឹងរំលឹកដល់អ្នកអានកម្ពុជាថាតើជោគជតានៃប្រទេសរបស់ខ្លួនផ្សារភ្ជាប់ទៅនឹងជោគជតានៃប្រទេសបារាំងត្រឹមកម្រិតណាតាមរយៈចំណាប់អារម្មណ៍និងការរាប់អានទៅវិញទៅមករវាងប្រទេសទាំងពីរ ទោះបីជាធ្លាប់មានភាពចម្រូងចម្រាសខ្លះៗក្នុងប្រវត្តិសាស្ត្រក៏ដោយ។
ដំណើរទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិទៅប្រទេសបារាំងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩០៦ សន្និសីទស្តីពីដំណើរទស្សនកិច្ចរបស់ព្រះអង្គក្នុងអំឡុងពេលដែលទ្រង់ត្រូវបានគេស្វាគមន៍ជាព្រះមហាក្សត្រឆ្នើមមួយព្រះអង្គ។ ក្បួនដង្ហែរដ៏អធិកអធម្មមានក្បួនទ័ពបានទៅដល់ពីស្ថានីយ៍រថភ្លើង។ ហើយនៅពីក្រោយមានទាហានត្រែ ទាហានកាំភ្លើងធំ ហែរហមព្រះស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជរដ្ឋមានដូចជា អ្នកពន្លត់អគ្គីភ័យនៅលើខ្នងសេះ ក៏ដូចជាមេប៉ូលីសលោកឡេពីន( Lepine) និងសេវាកម្មសន្តិសុខរបស់លោក។ បន្ទាប់មកមានគណៈប្រតិភូបរទេស អធិរាជ William II, Franz Joseph, Edward VII នៃប្រទេសអង់គ្លេស, Alphonse XIII នៃប្រទេសអេស្ប៉ាញ, ស្តេចនៃប្រទេសអ៊ីតាលី, ស្តេចនៃប្រទេសបែលហ្ស៊ិក, Cléo de Médore, Tsar Nicholas II នៃប្រ ទេសរុស្ស៊ី, ព្រះចៅអធិរាជ Mikado នៃប្រទេសជប៉ុន ស្តេចនៃប្រទេសម៉ារ៉ុក អ្នកការទូតនិងឯកអគ្គរាជ ទូតផ្សេងៗ រួមទាំងមេដឹកនាំសាសនាច្រើននិកាយ។ ព្រះរាជទស្សនកិច្ចនេះត្រូវបានឆ្លងកាត់ដងវិថីធំៗនឹងនាំទៅកាន់វិមានរដ្ឋមានការបដិសណ្ឋាកិច្ចជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសទាំងពីរ៕