ប្រទេសអាស៊ាន 6 អនុវត្តគោលការណ៍លើកលែងទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍

ប្រទេសក្នុងតំបន់អាស៊ានជាច្រើន កំពុងតែរីករាយជាមួយ​គោល នយោបាយលើកលែងទិដ្ឋការ ដែលលើកទឹកចិត្តបំផុត ដើម្បីលើកស្ទួយវិស័យ​ទរសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច នៅចំពោះមុខឪនភាពសេដ្ឋកិច្ច សកល ដែលក្នុងនោះមាន​ប្រទេស​ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន ថៃ និងវៀតណាម ហើយពេលនេះ​វៀតណាម កំពុង តែពិចារណាបង្កើនការលើកលែងទិដ្ឋការដល់ប្រទេសជាច្រើនថែមទៀត បន្ថែមពីលើចំនួ​ន២៥​ប្រទេស ដែល ខ្លួនបានផ្តល់ជូនរួចហើយ។ មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បាននាំមុខក្នុងការប្រកាន់យកគោលនយោបាយនេះ ដោយបានលើកលែងទិដ្ឋការដល់162ប្រទេស តាមពីក្រោយដោយប្រទេសហ្វីលីពីន ជាមួយ 157​ ប្រទេស និង ប្រទេសថៃ បានលើកលែងទិដ្ឋការចំនួន 93 ប្រទេសហើយ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងសន្តិសុខសាធារណៈ និងកិច្ចការបរទេស ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេស១ចំនួនទៀត ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។ នៅឯជំនួបមួយ ជាមួយក្រុមប្រមុខ នៃទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស នាយករដ្ឋមន្ត្រី រូបនោះ បានស្នើឱ្យទីភ្នាក់ងារទាំងនោះ ស្រាវជ្រាវគោលនយោបាយទិដ្ឋាការសមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស និងជួយបង្កើតសន្ទុះសម្រាប់ការងើបឡើងវិញ […]

Visa-Free
ប្រទេសអាស៊ាន6 អនុវត្តគោលការណ៍លើកលែងទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍

ប្រទេសក្នុងតំបន់អាស៊ានជាច្រើន កំពុងតែរីករាយជាមួយ​គោល នយោបាយលើកលែងទិដ្ឋការ ដែលលើកទឹកចិត្តបំផុត ដើម្បីលើកស្ទួយវិស័យ​ទរសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច នៅចំពោះមុខឪនភាពសេដ្ឋកិច្ច សកល ដែលក្នុងនោះមាន​ប្រទេស​ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន ថៃ និងវៀតណាម ហើយពេលនេះ​វៀតណាម កំពុង តែពិចារណាបង្កើនការលើកលែងទិដ្ឋការដល់ប្រទេសជាច្រើនថែមទៀត បន្ថែមពីលើចំនួ​ន២៥​ប្រទេស ដែល ខ្លួនបានផ្តល់ជូនរួចហើយ។

មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បាននាំមុខក្នុងការប្រកាន់យកគោលនយោបាយនេះ ដោយបានលើកលែងទិដ្ឋការដល់162ប្រទេស តាមពីក្រោយដោយប្រទេសហ្វីលីពីន ជាមួយ 157​ ប្រទេស និង ប្រទេសថៃ បានលើកលែងទិដ្ឋការចំនួន 93 ប្រទេសហើយ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងសន្តិសុខសាធារណៈ និងកិច្ចការបរទេស ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេស១ចំនួនទៀត ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។

នៅឯជំនួបមួយ ជាមួយក្រុមប្រមុខ នៃទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស នាយករដ្ឋមន្ត្រី រូបនោះ បានស្នើឱ្យទីភ្នាក់ងារទាំងនោះ ស្រាវជ្រាវគោលនយោបាយទិដ្ឋាការសមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស និងជួយបង្កើតសន្ទុះសម្រាប់ការងើបឡើងវិញ នៃវិស័យទេសចរណ៍។

លោក​ជីញ បានមានប្រសាសន៍​ថា​៖ «​ក្រសួង​សន្តិសុខ​សាធារណៈ​ គួរតែ​សហការ​ជាមួយ​ក្រសួងការបរទេស​ ដើម្បី​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​ជាច្រើនទៀត​»​។

បណ្តាប្រទេស​នៅតំបន់អាស៊ី​អាគ្នេយ៍ទាំងនោះ​ ក៏នៅតែកំពុង​បង្កើន​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ជាមួយ​គោល​នយោបាយ​មិនគិតថ្លៃលើ​ទិដ្ឋាការបែបនេះ។ កាលពីដើមសប្តាហ៍នេះ ប្រទេសថៃ បានបង្កើនចំនួនប្រទេស និងដែនដីដែលរីករាយនឹងការស្នាក់នៅដោយមិនគិតថ្លៃលើទិដ្ឋាការរយៈពេល 60 ថ្ងៃរបស់ខ្លួន ពីចំនួន 57 ប្រទេស ទៅ 93 ប្រទេស ខណៈដែលឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់ការចូលទស្សនាដោយមិនគិតថ្លៃទិដ្ឋាការ ទៅកាន់គោលដៅចំនួន 20 ក្នុងនោះក៏មានប្រទេសអូស្ត្រាលី ចិន និងឥណ្ឌាផងដែរ ចាប់ពីខែតុលាតទៅ។

ស្ថិតនៅក្រោមគោលនយោបាយអន្តោប្រវេសន៍បច្ចុប្បន្ន វៀតណាមផ្តល់ទិដ្ឋាការទេសចរណ៍រយៈពេលបីខែដោយឥតគិថ្លៃ សម្រាប់ពលរដ្ឋមកពីគ្រប់ប្រទេស និងដែនដី។

រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនរយៈពេលនៃការស្នាក់នៅដល់ទៅបីដង នៅប្រទេសរបស់ខ្លួន គឺដល់ រយៈពេល 45 ថ្ងៃសម្រាប់ពលរដ្ឋទាំងឡាយនៃ ប្រទេស13 ដែលត្រូវបានលើកលែងទិដ្ឋាការជាឯកតោភាគី តាំងពីខែសីហាឆ្នាំមុន។

វៀតណាម ទទួលបានភ្ញៀវអន្តរជាតិចំនួន ៨,៨ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៥៨% ពី១ឆ្នាំទៅ១ឆ្នាំ និង ៤% ពីកម្រិតមុនកូវីដ ដោយពលរដ្ឋកូរ៉េខាងត្បូង និងចិន ឈរនៅកំពូលតារាង និងកំពុងកំណត់គោលដៅសម្រាប់ពេញមួយឆ្នាំ 2024 គឺទាក់ទាញទេសចរឲ្យបាន 18 លាននាក់៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព