ផ្សារភាគហ៊ុនថៃដែលធ្លាក់ចុះកំរិតពិភពលោក ធ្វើឲ្យក្រុមអ្នកវិនិយោគបង្វិលលុយពួកគេ ទៅទិញគូប្រជែងក្នុងតំបន់

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគហ៊ុនរបស់ថៃ បានឈរយ៉ាងរឹងមាំ ក្នុងនាមជាផ្សារភាគហ៊ុនដ៏ធំបំផុត១របស់ភូមិភាគអាស៊ីអាគ្នេយ៍។ រឿងដ៏​សុទិដ្ឋិនិយម​នោះ​ ក៏​បានប្រែជាមិនអាចកែកុន​យ៉ាង​ឆាប់​រហ័ស ហើយ​សូម្បី​តែ​ការ​លក់ចេញ​ថោកយ៉ាងណា ​ក៏​មិនអាចសង្គ្រោះថ្ងៃនោះបាន​ដែរ។ យោងតាមទិន្នន័យចងក្រងដោយ Bloomberg ឲ្យដឹងថា ប្រទេសនេះ ត្រៀមនឹងបាត់បង់ចំណាត់ថ្នាក់លេខ 2 ជាយូរមកហើយរបស់ខ្លួន ក្នុងមូលធនប័ត្រទីផ្សារ ទៅកាន់គូប្រជែងសិង្ហបុរី និងម៉ាឡេស៊ី ។ គម្លាតរវាងប្រទេសថៃ និងសិង្ហបុរី គឺចន្លោះពី 14 ពាន់លានដុល្លារ ទល់នឹង 125 ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុករបស់ប្រទេសថៃ គឺជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នានៃភាពត្រឡប់ត្រឡិនផ្នែក នយោបាយ និងផ្លូវច្បាប់ ការចំណាយផ្នែកទេសចរណ៍ដែល​ខ្សោយជាងការរំពឹងទុក និងការចោទប្រកាន់ជាច្រើនចំពោះទង្វើមិនត្រឹមត្រូវរបស់ក្រុមហ៊ុនសារជីវកម្ម។ កត្តាទាំងនោះ បានជំរុញឱ្យមានការលក់ចេញ14% នៅក្នុងសន្ទស្សន៍ហ៊ុនផ្សារហ៊ុនរបស់ប្រទេសថៃ ក្នុងរយៈពេល 12 ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងចំណោមសន្ទស្សន៍គោលសំខាន់ៗនៅទូទាំងពិភពលោក។ លោក Alan Richardson អ្នកចាត់ការមូលនិធិ របស់ក្រុមហ៊ុន Samsung Asset Management Co បានមានប្រសាសន៍ថា៖ “ទីផ្សារនេះ ទំនងជានៅតែជាអន្ទាក់តម្លៃ១ រហូតដល់ទស្សនវិស័យកំណើនចំណូលសេដ្ឋកិច្ច និងសាជីវកម្ម […]

Singapore and Malaysia set to surpass Thailand
ផ្សារហ៊ុនសឹង្ហបុរី និងម៉ាឡេស៊ី ត្រៀមខ្លួនហក់ឡើង ខណៈថៃធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ

ផ្សារភាគហ៊ុនថៃដែលចុះកំរិតពិភពលោក ធ្វើឲ្យក្រុមអ្នកវិនិយោគបង្វិលលុយពួកគេ ទៅទិញគូប្រជែងក្នុងតំបន់

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគហ៊ុនរបស់ថៃ បានឈរយ៉ាងរឹងមាំ ក្នុងនាមជាផ្សារភាគហ៊ុនដ៏ធំបំផុត១របស់ភូមិភាគអាស៊ីអាគ្នេយ៍។ រឿងដ៏​សុទិដ្ឋិនិយម​នោះ​ ក៏​បានប្រែជាមិនអាចកែកុន​យ៉ាង​ឆាប់​រហ័ស ហើយ​សូម្បី​តែ​ការ​លក់ចេញ​ថោកយ៉ាងណា ​ក៏​មិនអាចសង្គ្រោះថ្ងៃនោះបាន​ដែរ។

យោងតាមទិន្នន័យចងក្រងដោយ Bloomberg ឲ្យដឹងថា ប្រទេសនេះ ត្រៀមនឹងបាត់បង់ចំណាត់ថ្នាក់លេខ 2 ជាយូរមកហើយរបស់ខ្លួន ក្នុងមូលធនប័ត្រទីផ្សារ ទៅកាន់គូប្រជែងសិង្ហបុរី និងម៉ាឡេស៊ី ។ គម្លាតរវាងប្រទេសថៃ និងសិង្ហបុរី គឺចន្លោះពី 14 ពាន់លានដុល្លារ ទល់នឹង 125 ពាន់លានដុល្លារកាលពីឆ្នាំមុន។

ការធ្លាក់ចុះយ៉ាងគំហុករបស់ប្រទេសថៃ គឺជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នានៃភាពត្រឡប់ត្រឡិនផ្នែក នយោបាយ និងផ្លូវច្បាប់ ការចំណាយផ្នែកទេសចរណ៍ដែល​ខ្សោយជាងការរំពឹងទុក និងការចោទប្រកាន់ជាច្រើនចំពោះទង្វើមិនត្រឹមត្រូវរបស់ក្រុមហ៊ុនសារជីវកម្ម។ កត្តាទាំងនោះ បានជំរុញឱ្យមានការលក់ចេញ14% នៅក្នុងសន្ទស្សន៍ហ៊ុនផ្សារហ៊ុនរបស់ប្រទេសថៃ ក្នុងរយៈពេល 12 ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងចំណោមសន្ទស្សន៍គោលសំខាន់ៗនៅទូទាំងពិភពលោក។

លោក Alan Richardson អ្នកចាត់ការមូលនិធិ របស់ក្រុមហ៊ុន Samsung Asset Management Co បានមានប្រសាសន៍ថា៖ “ទីផ្សារនេះ ទំនងជានៅតែជាអន្ទាក់តម្លៃ១ រហូតដល់ទស្សនវិស័យកំណើនចំណូលសេដ្ឋកិច្ច និងសាជីវកម្ម មានភាពប្រសើរឡើង” ។

ទិន្នន័យនោះបង្ហាញថា តម្លៃសរុបរបស់ក្រុមហ៊ុនទាំងអស់ដែលបានជួញដូរ លើផ្សារហ៊ុនថៃ មានប្រមាណ $440 ពាន់លាន រហូតដល់ថ្ងៃព្រហស្បតិ៍ លើសតិចតួចពីតម្លៃសរុប $426 ពាន់លានរបស់សិង្ហបុរី និង តម្លៃសរុប $422 ពាន់លានរបស់ម៉ាឡេស៊ី។ ទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃប្រមាណ $749 ពាន់លាន គឺជាទីផ្សារដ៏ធំបំផុតក្នុងភូមិភាគនេះ ចាប់តាំងពីចុងឆ្នាំ 2021។

គ្រប់យ៉ាង មិន​គួរទៅជា​បែប​នេះ​នោះទេ។ នៅពេលចុងក្រោយដែលថៃ បានធូរស្រាលពីការរឹតត្បិតក្នុងសម័យរោគរាតត្បាតរបស់ពួកគេកាលពីចុងឆ្នាំ 2022, ក្រុមវិនិយោគិនបានសន្មត់ថា ការហូរចូលនៃអ្នកទេសចរ នឹងធ្វើឱ្យសេដ្ឋកិច្ចដែលមានបញ្ហារបស់ខ្លួនរស់ឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញ ការរឹតត្បិត ជំងឺ Covid ដ៏តឹងរ៉ឹងរបស់ប្រទេសចិន និងសេដ្ឋកិច្ចម៉ាក្រូខ្សោយ បានបណ្តាលឱ្យមានអ្នកទេសចរកាន់តែតិចមកពីប្រទេសនោះ ដែលមានចំនួនច្រើនជាង១/៤នៃចំនួនអ្នកទេសចរសរុបក្នុងឆ្នាំ 2019 ហើយការចំណាយក៏កាន់តែតិច។

អស្ថិរភាពនយោបាយទាក់ទងនឹង ថាតើលោកនាយករដ្ឋមន្ត្រី ស្រេថា ថាវីស៊ីន នឹងត្រូវដកចេញពីតំណែង ឬយ៉ាងណា និងការពន្យាពេលគោលនយោបាយ ក្នុងនោះមានទាំងការប្រគល់សាច់ប្រាក់ចំនួន 14 ពាន់លានដុល្លារដែលមិនទាន់ត្រូវបង់នៅឡើយ ក៏កំពុងមានទម្ងន់លើទស្សនៈទីផ្សារផងដែរ។

យោងតាមប្រធានផ្សារហ៊ុន លោក ប្រាកន ភីតាថាវ៉ាត់ឆៃ (Pakorn Peetathawatchai) ឲ្យដឹងថា ដើម្បីបង្កើនទំនុកចិត្តទីផ្សារឡើងវិញ ផ្សារហ៊ុនរបស់ប្រទេសថៃ បានចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីជាបន្តបន្ទាប់ ក្នុង​នោះមានទាំង កំណែទម្រង់ដើម្បីការពារការបំពានលើទីផ្សារ និងកែលម្អប្រសិទ្ធភាពផងដែរ។

យោងតាមទិន្នន័យរបស់ Bloomberg បានឱ្យដឹងថា ពាណិជ្ជករ​ពិភពលោក ​មិន​ទាន់​ជឿ​ជាក់នៅ​ឡើយ​ទេ។ ក្រុមវិនិយោគិនក្រៅប្រទេស បានដកភាគហ៊ុនជិត 3.3 ពាន់លានដុល្លារអាមេរិកមកទល់នឹងឆ្នាំនេះ។ ចំនួននោះ កំពុងស្ថិតក្នុងលំនាំដូចគ្នានឹងការធ្លាក់ចុះកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ 2020មក។ ពួកគេបានបន្ថែមចំនួន $85លាន ជាការទប់ទល់នឹងម៉ាឡេស៊ី ដែលជាប្រទេសតែមួយគត់ដែលមានការហូរចូលអត់ដាច់ពី១ឆ្នាំទៅ១ឆ្នាំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទិន្នន័យរបស់ EPFR  ឲ្យដឹងថា នៅប្រទេសសិង្ហបុរី ជនបរទេសទាំងឡាយ បានកាត់បន្ថយការលក់របស់ពួកគេ មកត្រឹមភាគតូចមួយមរហាក់ប្រហែលនឹងឆ្នាំមុន ។

 

លោក Sat Duhra អ្នកចាត់ការមូលនិធិ នៃក្រុមហ៊ុន Janus Henderson Group Plc បាននិយាយថា៖ “ប្រាក់បាត បានចុះខ្សោយ ហើយវិន័យសារពើពន្ធ ត្រូវបានបាត់បង់ជាមួយនឹងការប្រគល់ឲ្យរបស់រដ្ឋាភិបាលថ្មីនេះ” ។ “មកដល់ពេលនេះ នៅតំបន់អាស៊ី មានឱកាសល្អជាងច្រើន”។

ជាធម្មតា ភាគហ៊ុនថៃ ជួញដូរក្នុងតម្លៃពិសេសដូចសមភាគីម៉ាឡេស៊ីរបស់ពួកគេដែរ។ ប៉ុន្តែកាលពីចុងខែឧសភា អត្រាតម្លៃធៀបនឹងប្រាក់ចំណូលជាមធ្យមក្នុងរយៈពេល 12 ខែ លើ សន្ទស្សន៍ SET បែរជាមានតម្លៃថោកជាងសន្ទស្សន៍ FTSE Bursa Malaysia KLCI ជាលើកដំបូងក្នុងរយៈពេលជិត 4 ឆ្នាំ។ ឥឡូវនេះ SET ជួញដូរក្នុងតម្លៃប្រមាណ 13 ដង ធៀបនឹង14.1 ដង នៃគូប្រជែងរបស់ខ្លួន ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព