- ក្រុមហ៊ុន Apple សង្ឃឹមថា AI នឹងជួយធ្វើទំនើបកម្ម iPhone ខណៈការលក់នៅប្រទេសចិនធ្លាក់ចុះ
ក្រុមហ៊ុន អេបផល បាននិយាយថា ការលក់ទូរស័ព្ទ iPhone ត្រីមាសទី3 របស់ខ្លួន ប្រសើរជាងការរំពឹងទុក និងបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈពួកគេពឹងលើបញ្ញាសិប្បនិម្មិត () ដើម្បីទាក់ទាញអ្នកទិញ ទោះបីជាអាជីវកម្មទូទៅនៅចិន បានខកចិត្តក៏ដោយ។
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ អ្វីដែលអ្នកវិភាគបានហៅថា ការអាប់ដេតកម្មវិធីដ៏ធំបំផុតសម្រាប់ iPhone ក្នុងមានបញ្ចូលទាំងមុខងារបញ្ញាសិប្បនិមិត្ត ហើយវាបានមកដល់ នៅពេលដែលគូប្រជែងដូចជា Samsung បានដើរលឿនជាង ក្នុងការដាក់ចេញនូវសេវាកម្មស្រដៀងគ្នាទាំងនេះ៕
- អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងយ៉ាងខ្លាំងរហូត ៤,៣%
អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជិត៣ឆ្នាំហើយ គឺ មាន4.3% ក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់លើការរើសបុគ្គលិក ដោយបង្កើនការភ័យខ្លាចថាទីផ្សារការងារនេះ កាន់តែដុនដាប និងសក្តានុពលធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះជាសក្តានុពល ចំពោះវិបត្តិសេដ្ឋកិច្ច។
ក្រសួងការងារ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការកើនឡើងនៃអត្រាគ្មានការងារធ្វើពី 4.1% ក្នុងខែមិថុនានេះ គឺជាការកើនឡើងដល់ខែទីបួនជាប់ៗគ្នាហើយ បន្ទាប់ពី៥០ឆ្នាំមុន ខ្ពស់បំផុតត្រឹម 3.4%៕
- ស្តេចអេក្រង់ហុងកុងទិញយកវិមាន៤ក្នុងសង្កាត់ Peak តម្លៃ $១៤១លាន
យោងតាមផ្នែកចុះបញ្ជីដីធ្លី របស់ទីក្រុងហុងកុង ឱ្យដឹងថា លោក យឿង គីនម៉ាន់ (Yeung Kin-man) ជាស្ថាបនិកក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បានលេចចេញជាអ្នកទិញវិមានចំនួន 4 នៅក្នុង The Peak of Hong Kong ក្នុងតម្លៃ ១.១ ពាន់លានដុល្លារហុងកុង (ប្រមាណជា141 លានដុល្លារអាមេរិក)។
យោងតាមឯកសារនោះ ឱ្យដឹងថា ក្រុមហ៊ុន Grand Tai Enterprises (HK) Development បញ្ជាក់ថា លោកយឿង និងភរិយាគាត់ Lam Wai-ying ជាម្ចាស់ភាគហ៊ុន បានទិញផ្ទះទីប្រជុំជនពីប្លុក A ដល់ D នៅលើផ្លូវ 46 Plantation Road នៅក្នុងសង្កាត់ The Peak កាលពីថ្ងៃព្រហស្បតិ៍៕
- រថយន្ត Audi អគ្គិសនីស៊េរីថ្មី របស់ចិន នឹងមិនមានឡូហ្គូសញ្ញាកង៤នោះទេ
រថយន្តអគ្គិសនីថ្មីរបស់ Audi ជាច្រើនស៊េរី ដែលត្រូវបានផលិតឡើងនៅចិនសម្រាប់ទីផ្សារប្រទេសចិន នឹងមិនមានស្លាកសញ្ញាកង៤របស់វានោះទេ។ នេះបើយោងតាមមនុស្សពីរនាក់ ដែលបានដឹងផែនការនេះដោយផ្ទាល់ ។
មនុស្សម្នាក់ក្នុងចំណោមមនុស្សបាននិយាយថា ការសម្រេចចិត្តលើម៉ាករថយន្តទំនើប ដែលគ្រប់គ្រងដោយក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់នេះ គឺដោយសារតែ “ការពិចារណាលើរូបភាពម៉ាក” ។ វាក៏ឆ្លុះបញ្ចាំងពីការប្រើប្រាស់ស្ថាបត្យកម្មរថយន្តដែលសហការបង្កើតជាមួយដៃគូចិន SAIC និងបង្កើនការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ក្នុងស្រុក និងបច្ចេកវិទ្យា៕
សមាជិកសភាអាមេរិកជាង ៥០រូប, ២១រដ្ឋ គាំទ្រក្រសួងយុត្តធម៌ ក្នុងបណ្តឹងឱ្យបិទ TikTok
រដ្ឋចំនួន ២១ និងសមាជិកសភាអាមេរិកជាង ៥០រូប កាលពីថ្ងៃសុក្រ បានគាំទ្រក្រសួងយុត្តិធម៌ក្នុងការការពារច្បាប់របស់ខ្លួន ដែលតម្រូវឱ្យ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន លក់ទ្រព្យសម្បត្តិនៅ អាមេរិករបស់ TikTok ត្រឹមថ្ងៃទី ១៨ ខែមករា ២០២៥ បើមិនដូច្នោះទេនឹងប្រឈមមុខនឹងការហាមឃាត់។
ឯកសារបណ្តឹងរបស់តុលាការ១ ដែលដឹកនាំដោយអគ្គមេធាវីរដ្ឋនៃរដ្ឋ Montana និងរដ្ឋ Virginia ឱ្យដឹងថា៖ “TikTok គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងភាពឯកជនរបស់អ្នកប្រើប្រាស់” ។ ការអនុញ្ញាតឱ្យ TikTok ដំណើរការនៅក្នុងសហរដ្ឋអាមេរិកដោយមិនផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយបក្សកុម្មុយនិស្តចិន បង្ហាញឱ្យឃើញពលរដ្ឋអាមេរិកនឹងរងហានិភ័យ នៃការអាចចូលប្រើប្រាស់ និងទាញយកទិន្នន័យរបស់ពួកគេ ពីសំណាក់បក្សកុម្មុយនិស្តចិន”៕