លោក សាស្ត្រាចារ្យ មៀក សារី បានបង្ហាញរូបភាពដែលលោកបានសិក្សាស្រាវជ្រាវរកឃើញផ្ទាំងសិលាចារិកនៅឆ្នាំ ២០១៦ ដែលបង្ហាញអំពីទំនាក់ទំនងចិននិងខ្មែរ តាមរយៈអាថ៌កំបាំងសិលាសចារិកមួយផ្ទាំងនេះ។ លោកសាស្រ្តាចារ្យស្ថិតក្នុងកិច្ចការដឹកនាំសាមណេរនិស្សិតធ្វើកម្មវិធីសិក្សាបានបញ្ជាក់ទៀតថា«ខ្ញុំបានចំណាយពេលសាកសួរមនុស្សចាស់ៗរាប់ទាំងអ្នកស្រាវជ្រាវផ្សេងទៀតមិនបានបង្ហាញខ្លឹមតាមតែលោកយល់ឃើញនោះទេ»។ លោកបានសន្និដ្ឋានថា ទំនាក់ទំនងខ្មែរនិងចិនមានរយៈពេលយូរឆ្នាំមកហើយ។
នៅឧទ្យានតេជោសែន ឫស្សីត្រឹបបានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០១៩ ដដែលនោះ ឧទ្យានឫស្សីត្រឹប បានសាងសារមន្ទីរនៅនឹងស្ថានីយកំណាយចំនួន ២ កន្លែង ដើម្បីរក្សាភស្តុតាង និងវត្ថុគំហើញបុរាណវត្ថុវិទ្យានានា ឱ្យនៅក្នុងរណ្ដៅកំណាយ នៃទីតាំងរបស់វា សម្រាប់បប្រើជូនដល់សាធារណជន និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ងាយទស្សនា និងសិក្សាឈ្វេងយល់។ មន្ត្រីនៅឧទ្យានតេជោសែនប្ញស្សីត្រឹបបានបញ្ជាក់ជូនសាមណនិស្សិត និងនិស្សិតមកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី សាកលវិទ្យាល័យឯកទេសកម្ពុជា(CUS)និងសាកលវិទ្យាល័យសីហនុរាជថា «តាមរយៈកំណាយនេះយើងរកឃើញអំបែងចាននាំចូលមកពីប្រទេសចិន»។
ទាក់ទងប្រវត្តិសាស្រ្តចិននិងកម្ពុជាតាមរយៈស្នាដៃលោក លី ធាមតេង
អ្នកសិក្សាអំពីប្រវត្តិសាស្រ្តជាច្រើនទាំងអស់ជឿលើឯកសារឯកសារលោក លី ធាមតេង ដែលបានបកប្រែសំណេរលោកជីវតាខ្វាន់ ឬការសរសេរឡើងដោយលោក ជីវ តាក្វាន់ គឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង។
លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
លោក ជីវ តាក្វាន់ បានកត់ត្រាព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជានាសម័យនោះ។ កំណត់ត្រារបស់លោកដែលមានចំណងជើងថា៖ “ប្រពៃណីនៃអ្នកស្រុកចេនឡា” បានក្លាយជាមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងសំខាន់មួយសម្រាប់អាណាចក្រខ្មែរនាសម័យនោះ។
កំណត់ហេតុត្រូវបានបកប្រែជាខេមរភាសា ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានចំនួន ៨១ ទំព័រ ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរជាដើម។ ដូច្នោះពេលយើងបានចូលទៅទស្សនាប្រសាទអង្គរវត្តសូមមេត្តាចំណាយពេលវេលាពិនិត្យមើលរូបភាពដូចដែលភូមិអ្នកនិពន្ធបានបង្ហាញជូន៕