- ដោយប្រយ័ត្នលោកត្រាំ គម្រោងរ៉ែរបស់អាមេរិកប្រញាប់ប្រញាល់បិទប្រាក់កម្ចីរដ្ឋាភិបាល
ក្រុមបុគ្គលិករ៉ែ និងក្រុមអ្នកកែច្នៃអាគុយរបស់អាមេរិក កំពុងប្រញាប់ប្រញាល់បិទប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅមុនខែមករា ដោយសារការព្រួយបារម្ភថា អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) នឹងរារាំងមូលនិធិដែលចាំបាច់សម្រាប់ជំរុញទិន្នផលរ៉ែសំខាន់ៗរបស់អាមេរិក សម្រាប់ការផ្លាស់ប្តូរជាថាមពល។ .
តម្លៃដែលកំពុងធ្លាក់ចុះនៅឆ្នាំនេះសម្រាប់សារធាតុលីចូម នីកែល និងសារធាតុរ៉ែផ្សេងទៀត ក៏ដូចជាការលក់ រថយន្តអគ្គិសនីទាបជាងការរំពឹងទុក បានធ្វើឱ្យក្រុមអ្នកផ្តល់ហិរញ្ញប្បទានឯកជន មានការភ្ញាក់ផ្អើល និងធ្វើឱ្យឧស្សាហកម្មរ៉ែបែបអភិរក្សនិយម ស្ថិតក្នុងជំហរមិនធម្មតាដែលត្រូវការការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើន និងទប់ទល់នឹងអ្វីដែលលោកខាងលិចមើលឃើញថាជាឧបាយកលទីផ្សាររបស់ចិន៕
- ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើង បន្ទាប់ពីបានដណ្តើមចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei Technologies Co. របស់ចិន បានកើនឡើងក្នុងត្រីមាសទី៦ ជាប់ៗគ្នា បន្ទាប់ពីទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ទទួលបានចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple Inc. នៅក្នុងប្រទេសខ្លួន។
យោងតាមការគណនាដោយផ្អែកលើតួលេខហិរញ្ញវត្ថុរយៈពេល៦ខែរបស់ក្រុមហ៊ុននេះ ឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក និងបណ្តាញនាំមុខរបស់ចិននេះ បានប្រកាសប្រាក់ចំណូល ២៣៩ពាន់លានយួន (៣៣.៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាសខែមិថុនានេះ គឺកើនឡើង ៣៣.៧% ធៀបនឹងឆ្នាំមុន។
- ជប៉ុន បង្កើនការពិនិត្យសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល ១៥ ខែ
រដ្ឋាភិបាលជប៉ុន បានធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ១៥ខែ ដោយលើកឡើងពីសញ្ញានៃការងើបឡើងវិញ នៃការប្រើប្រាស់។
នៅក្នុងរបាយការណ៍ខែសីហារបស់ខ្លួន ការិយាល័យខុទ្ទកាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចកំពុងងើបឡើងវិញក្នុងល្បឿនមធ្យម ហើយមានតែផ្នែកខ្លះប៉ុណ្ណោះដែលកំពុងផ្អាក។ នៅក្នុងខែកក្កដា គេឃើញការផ្អាកនេះ កាន់តែរីករាលដាល។
រដ្ឋាភិបាលបានបង្កើនការពិនិត្យរបស់ខ្លួនលើការចំណាយរបស់អ្នកប្រើប្រាស់ជាលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំ ដោយកត់សម្គាល់ពីភាពបត់បែនក្នុងការចំណាយលើទំនិញ។ វាក៏បានកែសម្រួលការវាយតម្លៃរបស់ខ្លួនសម្រាប់ការសាងសង់លំនៅដ្ឋានជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ។
- ភាគហ៊ុន AI យក្ស របស់ Nvidia ធ្លាក់ចុះ ថ្វីបើការលក់ជាប់កំណត់ត្រាក៏ដោយ
ភាគហ៊ុននៅក្នុងក្រុមហ៊ុនឈីប Nvidia បានធ្លាក់ចុះ ថ្វីបើក្រុមហ៊ុនបន្ទះឈីបយក្សបញ្ញាសិប្បនិម្មិត (AI)នេះ បានយកឈ្នះការរំពឹងទុកដោយងាយស្រួល បន្ទាប់ពីការលក់របស់វាកើនឡើងទ្វេដងក៏ដោយ។
ក្រុមហ៊ុន Nvidia បានប្រកាសប្រាក់ចំណូលចំនួន $30ពាន់លាន ក្នុងរយៈពេលបីខែ។
ក្រុមហ៊ុននេះ គឺជាអ្នកទទួលប្រោជន៍ដ៏ធំបំផុត១ ពីការរីកចំរើន AI ដោយតម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួនកើនឡើងដល់ជាង ៣ពាន់ពាន់លានដុល្លារ។
លោក Simon French ប្រធានផ្នែកស្រាវជ្រាវនៃកករុមហ៊ុនស្រាវជ្រាវ Panmure Liberum បាននិយាយថា៖ ” ប៉ុន្តែខណៈដែលក្រុមអ្នកវិភាគ កាន់តែស៊ាំទៅនឹងកំណើនការលក់ Nvidia “ដ៏អស្ចារ្យ”, លទ្ធផលចុងក្រោយបង្ហាញថា “អត្រានៃកំណើននេះ បានចាប់ផ្តើមយឺត”៕
- ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការបំពេញបន្ថែមរបស់សមាជិកអាស៊ាន បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន គីមយ៉ុង (Gan Kim Yong) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ កាន់តែមានភាពប្រកួតប្រជែង ដោយកំណត់វិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ បណ្តាប្រជាជាតិអាស៊ាននៅតែជាចំណុចភ្លឺស្វាង ដោយសារតែភាពស្រដៀងគ្នារបស់សមាជិក និងផ្នែកមួយចំនួន នៃការបំពេញបន្ថែម។
លោក កាន ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរនោះ បាននិយាយបែបនេះនៅក្នុងសន្និសីទអាស៊ាន ដែលជាព្រឹត្តិការណ៍ពេញមួយថ្ងៃដែលរៀបចំដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) និងបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត SECC ដែលមានថ្នាក់ដឹកនាំរដ្ឋាភិបាល និងមរេដឹកនាំធុរកិច្ចជាង ៥០០នាក់បានចូលរួម។
ដោយលើកឧទាហរណ៍មួយ លោកមានប្រសាសន៍ថា៖ «មានតំបន់ជាច្រើន ក្នុងអាស៊ាន ដែលមានថាមពលបៃតង។ មានតំបន់ជាច្រើន ដូចជាប្រទេសសិង្ហបុរី ដែលត្រូវការថាមពលបៃតង ហើយការបំពេញបន្ថែមនេះពបង្កើតឱកាសជាច្រើនសម្រាប់កិច្ចសហការ និងសមាហរណកម្ម។
លោកបានចង្អុលបង្ហាញថា ផ្នែករីកចម្រើនដែលអាស៊ានផ្តោតសំខាន់គឺ “ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងសមាជិកអាស៊ាន”, ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម ក្រៅអាស៊ាន តាមរយៈកិច្ចព្រមព្រៀង “អាស៊ានបូកមួយ” និងពង្រឹងកិច្ចព្រមព្រៀងទ្វេភាគីក្នុងអាស៊ាន ដូចជា ភាពជាដៃគូ រវាងសិង្ហបុរី និងខេត្ត Johor ។
ក្នុងអំឡុងពេលកិច្ចសន្ទនាដាច់ដោយឡែកមួយនៅឯសន្និសីទនោះ លោក Onn Hafiz Ghazi រដ្ឋមន្ត្រីរបស់ខេត្ត Johor បាននិយាយថា កិច្ចព្រមព្រៀងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ) ដែលរំពឹងទុកដ៏ទូលំទូលាយ ” នឹងត្រូវបានចុះហត្ថលេខាត្រឹមខែវិច្ឆិកាដោយក្តីសង្ឃឹម” ៕