នាយក​រដ្ឋមន្ត្រីថៃ​ថ្មី ​ទទួល​មរតក​បញ្ហា​​ប្រាក់​ចំនួន ១៤ពាន់​លាន​ដុល្លារ និង​សេដ្ឋកិច្ច​ដែល​មាន​ការ​ធ្លាក់​ចុះ

ប៉ុន្មានថ្ងៃបន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតពុំធ្លាប់មានរបស់ប្រទេសថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានដាក់ថ្នាំបន្សាបទៅលើបណ្តាបញ្ហាគោលនយោបាយ១ ដែលបាននិងកំពុងតែពុំងំអស់ពេលជាច្រើនខែមកហើយ។ នៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីនាងទទួលបានតំណែងនេះ លោកជំទាវ ថែថងថាន បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចចំនួន ១៤ពាន់លានដុល្លារ ដែលជាការសន្យាយុទ្ធនាការសំខាន់១ពីនាយករដ្ឋមន្ត្រីមុន ត្រូវការការត្រួតពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីមើលថា តើវាអនុលោមទៅតាមច្បាប់របស់ប្រទេស ស្តីពីវិន័យសារពើពន្ធដែរឬទេ។ នោះ គឺជាបញ្ហាចុងក្រោយបំផុត នៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ដោយវាបានធ្លាក់ដល់ក្រោមការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការផលិតកាន់តែយឺត។ លោកជំទាវ ផែថងថាន​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែង​ពីបទរំលោភក្រមសីលធម៌។ ​លោក​ស្រី​ សេដ្ឋា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​តែង​តាំង​រដ្ឋមន្ត្រី​១រូប ដែលមានទោស​ព្រហ្មទណ្ឌ។ លោកជំទាវ ផែថងថាន​ គឺជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាស និងជាក្មួយស្រីរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា​ (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងដែរ។ លោកស្រេតថា […]

នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទទួលតំណែង ចំពេលប្រទេសកំពុតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច

ប៉ុន្មានថ្ងៃបន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតពុំធ្លាប់មានរបស់ប្រទេសថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានដាក់ថ្នាំបន្សាបទៅលើបណ្តាបញ្ហាគោលនយោបាយ១ ដែលបាននិងកំពុងតែពុំងំអស់ពេលជាច្រើនខែមកហើយ។

នៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីនាងទទួលបានតំណែងនេះ លោកជំទាវ ថែថងថាន បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចចំនួន ១៤ពាន់លានដុល្លារ ដែលជាការសន្យាយុទ្ធនាការសំខាន់១ពីនាយករដ្ឋមន្ត្រីមុន ត្រូវការការត្រួតពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីមើលថា តើវាអនុលោមទៅតាមច្បាប់របស់ប្រទេស ស្តីពីវិន័យសារពើពន្ធដែរឬទេ។ នោះ គឺជាបញ្ហាចុងក្រោយបំផុត នៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ដោយវាបានធ្លាក់ដល់ក្រោមការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការផលិតកាន់តែយឺត។

លោកជំទាវ ផែថងថាន​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែង​ពីបទរំលោភក្រមសីលធម៌។ ​លោក​ស្រី​ សេដ្ឋា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​តែង​តាំង​រដ្ឋមន្ត្រី​១រូប ដែលមានទោស​ព្រហ្មទណ្ឌ។

លោកជំទាវ ផែថងថាន​ គឺជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាស និងជាក្មួយស្រីរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា​ (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងដែរ។

លោកស្រេតថា ដែលគាំទ្រដោយលោកថាក់ស៊ីនផងដែរនោះ បានយកការជំរុញសេដ្ឋកិច្ចនោះ ជាផ្នែកសំខាន់១នៃយុទ្ធនាការរបស់លោក នៅក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន និងបានបន្តជំរុញវា ក្នុងនាមជាជានាយករដ្ឋមន្ត្រី ដោយហៅវាថាជា “គោលនយោបាយផ្លាស់ប្តូរជីវិត សម្រាប់ប្រជាជន”។

អតិតនាយករដ្ឋមន្ត្រីថៃ ថ្លែងក្នុងថ្ងៃប្រកាសផ្តល់ប្រាក់ឌីជីថល ១ម៉ឺនបាត ដល់ប្រជាជន៥០លាននាក់

កាលពីខែកក្កដា លោក ស្រេតថា បាននិយាយថា ជនជាតិថៃអាចចាប់ផ្តើមចុះឈ្មោះនៅថ្ងៃទី១ ខែសីហា សម្រាប់ការប្រគល់ប្រាក់បែបឌីជីថល។ កម្មវិធីនេះ មានបំណងផ្តល់ឱ្យប្រជាជនថៃពេញវ័យចំនួន ៥០លាននាក់ ដោយក្នុងម្នាក់ទទួលបាន១០,០០០(១ម៉ឺន) បាតថៃ ($២៩០) នៅក្នុងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតាមរយៈកាបូបឌីជីថលនៅត្រីមាសទី៤ នៃឆ្នាំនេះ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់, ក្រុមអ្នកទទួល ត្រូវតែជាអ្នករកប្រាក់ចំណូលបានតិចជាង ៧០,០០០បាតក្នុងមួយខែ (២,០៣០ ដុល្លារ) និងតិចជាង ៥០០,០០០ បាត (១៤,៥០០ ដុល្លារ) ក្នុងគណនីសន្សំ។

ប៉ុន្តែក្រុមអ្នករិះគន់ ក្នុងនៅមានទាំងក្រុមអ្នកសេដ្ឋកិច្ច, អតីតមន្ត្រីធនាគារកណ្តាល និងក្រុមអ្នកនយោបាយប្រឆាំងផង បានអះអាងថា ការជំរុញដោយផ្ទាល់១ ដែលអាចឈានដល់ ១៤ពាន់លានដុល្លារនឹងធ្វើឱ្យឱនភាពសេដ្ឋកិច្ចថៃកាន់តែអាក្រក់ទៅៗ។ និងបង្កឲ្យមានអតិផរណា។ កាលពីខែមេសា នាយកថវិការបស់ប្រទេសថៃ បានព្រមានថា គម្លាតសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន នឹងកើនឡើង ២៣.៦ ពាន់លានដុល្លារ ដែលស្មើនឹង ៤.៤% នៃផលទុនជាតិសរុប។

ការគម្រាមកំហែងនៃបញ្ហាប្រឈមផ្លូវច្បាប់ បានរុញច្រានឱ្យ លោកស្រេតថា ធ្វើការឡើងវិញលើគំរូមូលនិធិសម្រាប់កញ្ចប់ជំរុញទឹកចិត្តរបស់គាត់នេះ។ ជំនួសឲ្យការស្តាចំពោះការខ្ចីប្រាក់តែ១ដង លោកស្រេតថា បែរជាស្នើឱ្យប្រើប្រាស់ថវិការដ្ឋ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួនវិញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ក៏ដូចជាថវិកាបន្ថែមពីឆ្នាំសារពើពន្ធបច្ចុប្បន្ន។

រូបភាពតំណាង នៃការជំរុញសេដ្ឋកិច្ច តាមរយៈការផ្តល់ប្រាក់ដោយផ្ទាល់ ដែលពេលនេះក្លាយជាបញ្ហាចំពោះនាយករដ្ឋមន្ត្រីថ្មី

តើ​សេដ្ឋកិច្ច​ថៃ​ មាន​អ្វី​កើត​ឡើង?

ប៉ុន្តែជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី, ផែនការជំរុញទឹកចិត្ត ១៤ពាន់លានដុល្លារនេះ អាចនឹងត្រូវបានត្រួតពិនិត្យកែសម្រួលម្តងទៀត។

សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវការជំនួយ។ សេដ្ឋកិច្ចប្រទេសនេះ បានពង្រីកត្រឹមតែ ១.៩% ប៉ុណ្ណោះកាលពីឆ្នាំមុន ដោយដើមិនទាន់សមភាគីក្នុងតំបន់នោះទេ។ ប្រទេសនេះ គឺជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះ សេដ្ឋកិច្ចខ្សោយជាងប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងតែទាក់ទាញការផលិតយ៉ាងខ្លាំងក្លា។

លោកស្រី Alexandra Hermann សេដ្ឋវិទូនាំមុខគេសម្រាប់ការព្យាករណ៍ម៉ាក្រូនិងការវិភាគ នៅ Oxford Economics យល់ឃើញថា ក្តីសង្ឃឹមរបស់រដ្ឋាភិបាលដែលថា ការជំរុញនេះ នឹងជួយបង្កើនផលទុនជាតិសរុប ១.៦% គឺ “មានសុទិដ្ឋិនិយមខ្ពស់” ខណៈ”លុយឌីជីថលនេះ អាចត្រូវបានចំណាយតែនៅក្នុងហាងដែលបានចុះបញ្ជី នៅក្នុងមណ្ឌលបោះឆ្នោតមួយប៉ុណ្ណោះ ដោយមានការរឹតត្បិតបន្ថែមទៀត លើវត្ថុណាខ្លះ ដែលប្រាក់នេះ អាចចាយបាន” ។

សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​កំពុង​ចាប់​ផ្តើម​ងើប​ឡើង​វិញមុន​ការ​រំពឹង​ទុក ដោយ​មាន​កំណើន​ពី១មួយ​ឆ្នាំ​ទៅ១​ឆ្នាំ​ចំនួន ២.៣% ក្នុង​ត្រី​មាស​កន្លងទៅ។ ​ ការលូតលាស់នេះ ត្រូវបានជំរុញដោយការចំណាយរបស់រដ្ឋាភិបាលកាន់តែច្រើន និងការនាំចេញ ។ យ៉ាងណាក៏ដោយ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ បានកត់សម្គាល់ថា ការវិនិយោគរដ្ឋ និងឯកជនជាច្រើន បានចុះកិច្ចសន្យារួចហើយ ដោយចង្អុលបង្ហាញពីភាពទន់ខ្សោយ នៅក្នុងសេដ្ឋកិច្ច។

ប្រទេសថៃ មានកម្រិតបំណុលគ្រួសារខ្ពស់បំផុតមួយ នៅក្នុងតំបន់គឺ ៩២% នៃផលទុនជាតិសរុប ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ និងខ្ពស់ជាង ៧០% ដែលបានកត់ត្រាក្នុងរយៈពេល១ទសវត្សរ៍មុន។ បំណុលដ៍ខ្ពស់ គាបសង្កត់ក្រុមអ្នកប្រើប្រាស់ ជាគ្រួសារនូវអាទិភាពលើការសងប្រាក់កម្ចីរបស់ពួកគេ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏អាចកំពុងខាតបង់ពីសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍របស់ខ្លួនដែរ។ លោកស្រី Hermann កត់សម្គាល់ថា កំណើនរបស់ប្រទេសថៃ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៨ ត្រូវបានជំរុញភាគច្រើនដោយវិស័យទេសចរណ៍ ទោះបីជាវិស័យផ្សេងទៀតបានធ្លាក់ចុះក៏ដោយ។ ប៉ុន្តែ​ជំងឺ​កូវីដ ​បាន​វាយលុក​វិស័យ​ទេសចរណ៍​របស់​ថៃ ដែល​នៅ​មិន​ទាន់​ធូរស្បើយ​ដល់​កម្រិត​មុន​ការ​រាតត្បាតនៅឡើយ។ ប្រទេសនេះ បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបន្ធូរបន្ថយទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរម្តងហើយម្តងទៀត។ លទ្ធភាពវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន ក៏អាចនាំឱ្យមានកំណើនផងដែរ។

ប៉ុន្តែ​សេដ្ឋកិច្ច​ដែល​នៅ​សល់ គឺ​កំពុង​ជួប​ការ​លំបាក។ លោក ភីឆៃ ឈុនហាវជ្ជរ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលចាំផ្ទះ បាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចគឺ “ស្ទើរតែជួបវិបត្តិហើយ” ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងការផលិតដែលមិនមានការប្រកួតប្រជែង។ លោក​បន្ត​ថា ការ​នាំ​ចេញ​មាន​ចំនួន ៧០% នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ប៉ុន្តែ​វិស័យ​ផលិតកម្ម​ មិន​អាច​បំពេញ​តម្រូវ​ការ​បាន​ទេ។

ខណៈដែលប្រទេសថៃ នៅតែជាមជ្ឈមណ្ឌលផលិតរថយន្តលេចធ្លោក្នុងតំបន់ វិស័យផលិតកម្មដែលនៅសល់ នៅតែផ្តោតលើផលិតផលចាស់ៗ ដូចជាគ្រឿងម៉ាស៊ីនការិយាល័យ – ដូចជាទូរសព្ទ និងម៉ាស៊ីនព្រីន – នៅតែរាប់ថាពជាការនាំចេញដ៏សំខាន់។ លោកស្រី Syetarn បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវថ្មីៗនេះថា ឧស្សាហកម្មអេឡិចត្រូនិករបស់ប្រទេសថៃ ផ្តោតលើការផលិតបន្ទះឈីបដែលចាស់ៗ មានន័យថា វា “មិនអាចទាញយកប្រយោជន៍ពីការរីកចម្រើនដែលជំរុញដោយ AI ដែលបានផ្តល់អត្ថប្រយោជន៍ដល់សមភាគីអាស៊ីភាគឦសានរបស់ខ្លួនបានឡើយ” ។

លោកស្រី Syetarn ពន្យល់ថា ប្រទេសថៃត្រូវការនិស្សិតបញ្ចប់ការសិក្សាផ្នែក IT និងវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីចាប់យកការងារនៅក្នុងឧស្សាហកម្មច្នៃប្រឌិត ដើម្បីជួយធ្វើឱ្យប្រទេសកាន់តែមានភាពទាក់ទាញ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជាម៉ាឡេស៊ី និងវៀតណាម ហើយឈានទៅមុខ ក្នុងការប្រកួតប្រជែងរកចំណែក នៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់។

លោកស្រី Hermann បាននិយាយថា៖ “អស្ថិរភាពនយោបាយ មិនមែនជារឿងថ្មីទេនៅក្នុងប្រទេសថៃ ប៉ុន្តែវាពិតជាមានទម្ងន់លើទំនុកចិត្តរបស់វិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព