- មហាសេដ្ឋី Buffett បានលក់ភាគហ៊ុន ធនាគារជាតិអាមេរិកម្តងទៀត តម្លៃប្រហែល ៨៤៥ លានដុល្លារ
ឯកសារបទប្បញ្ញត្តិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី វ៉ារិន ប៊ូហ្វិត (Warren Buffett) បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនជាថ្មីម្តងទៀត នៅក្នុងធនាគារជាតិអាមេរិក ជាមួយនឹងការលក់ភាគហ៊ុន ដែលមានតម្លៃប្រមាណ៨៤៥ លានដុល្លារ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលគ្រប់គ្រងដោយក្រុមវិនិយោគិនដ៏គួរឱ្យគោរពបំផុតរបស់ពិភពលោកនេះ បានបញ្ចេញភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លាររួមគ្នា ពីក្នុងធនាគារធំបំផុតទីពីររបស់អាមេរិកក្នុងការលក់ភាគហ៊ុនចំនួន ៧ជុំ ចាប់តាំងពីខែកក្កដា។
ក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ភាគហ៊ុនកំពូលរបស់ធនាគារជាតិអាមេរិកនេះ បានបង្ហាញឲ្យដឹងថា ខ្លួនបានលក់ភាគហ៊ុនប្រហែល ២១.១ លានភាគហ៊ុនរបស់ធនាគារ នៅចន្លោះថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែសីហាថ្មីៗនេះ។
- ការលក់ផ្ទះដែលធ្លាក់ចុះនៅចិន អូសបន្លាយ ទោះបីជាមានការជួយសង្គ្រោះពីរដ្ឋាភិបាលក្តី
ការធ្លាក់ចុះផ្នែកលំនៅដ្ឋានរបស់ប្រទេសចិន បានធ្លាក់ចុះកាន់តែជ្រៅពីខែសីហា ដោយសារតែក្តីរំពឹងទុកនៃការធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះថ្មី បានរារាំងដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ។
យោងតាមទិន្នន័យបឋមពី China Real Estate Information Corp ឱ្យដឹងថា តម្លៃនៃការលក់ផ្ទះថ្មីពីក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០០ បានធ្លាក់ចុះប្រហែល ២៦.៨% ពីឆ្នាំមុនមកត្រឹម ២៥១ពាន់លានយួន (៣៥.៤ ពាន់លានដុល្លារ) តែច្រើនជាងការធ្លាក់ចុះនៅក្នុងខែកក្កដា ១៩.៧% ។
- រោងចក្ររបស់ចិន ខ្សោយ ត្រូវតែបង្កើនសម្ពាធសម្រាប់ការជំរុញអ្នកប្រើប្រាស់
ការស្ទង់មតិផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃអាទិត្យថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៦ខែ មកដល់ខែសីហា ខណៈតម្លៃពីរោងចក្របានធ្លាក់ចុះ ហើយថៅកែទាំងឡាយ បានជួបបញ្ហាសម្រាប់បញ្ជាទិញ, ដោយដាក់សម្ពាធក្រុមអ្នកធ្វើគោលនយោបាយ ឱ្តជំរុញផែនការដើម្បដឹកនាំការជំរុញថែមទៀតទៅកាន់លំនៅដ្ឋានគ្រួសារ។
សន្ទស្សន៍នៃក្រុមអ្នកគ្រប់គ្រងការទិញរបស់ការិយាល័យស្ថិតិជាតិ បានធ្លាក់ចុះពី ៤៩.៤ ដល់ ៤៩.១ ក្នុងខែកក្កដា ដែលជាការធ្លាក់ចុះ៦លើកជាប់ៗគ្នា និងធ្លាក់ទាបក្នុងខែទី៤ ក្រោម៥០ពិន្ទុ ដោយបំបែកកំណើនពីការធ្លាក់ចុះ។ សន្ទស្សន៍នេះ មិនត្រូវតាមការព្យាករណ៍ជាមធ្យម ៤៩.៥ នៅក្នុងការស្ទង់មតិរបស់ Reuters ទេ៕
- ការនាំចេញរបស់កូរ៉េខាងត្បូងបន្តកើនឡើង១១ខែហើយ ប៉ុន្តែកំណើនយឺត
ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងត្រង់ដល់ខែទី១១ហើយ ក្នុងខែសីហា ប៉ុន្តែល្បឿននៃកំណើន គឺខ្សោយជាងខែមុន និងការរំពឹងទុករបស់ទីផ្សារ ដោយសារតែតម្រូវការសម្រាប់បន្ទះឈីបកុំព្យូទ័របានធ្លាក់ចុះ ខណៈដែលការលក់រថយន្ត នៅតែធ្លាក់ចុះ។
ទិន្នន័យពាណិជ្ជកម្ម បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការលក់នៅក្រៅប្រទេសរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ីនេះ បានកើនឡើង ១១.៤% ពី១ឆ្នាំទៅ១ឆ្នាំ ដល់ ៥៧.៩០ពាន់លានដុល្លារ ដោយបានធ្លាក់ចុះពីការកើនឡើង ១៣.៩% ក្នុងខែមុន ដែលលឿនបំផុតក្នុងរយៈពេល៦ខែនេះ។
- សិង្ហបូរី ទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទីពីរ នៅអាស៊ី
ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី សម្រាប់តម្លាភាពទីផ្សារអចលនទ្រព្យ និងត្រូវបានគេវាយតម្លៃថា “មានតម្លាភាពខ្ពស់” ជាលើកដំបូង។
ដោយលើកឡើងពីសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL, បណ្តាញព័ត៌មាន The Business Times បានរាយការណ៍ កាលពីថ្ងៃអង្គារថា រដ្ឋជាទក្រុងនេះ បានឡើងពីលំដាប់ទី១៣ពីឆ្នាំមុន ដល់លំដាប់ទី២ ក្នុងឆ្នាំនេះ ដោយទទួលបានពិន្ទសរុប ១.៩២។
សន្ទស្សន៍នេះ វាយតម្លៃតម្លាភាពទីផ្សារដោយការច្របាច់បញ្ចូលគ្នានូវទិន្នន័យបរិមាណ និងលទ្ធផលស្ទង់មតិ ពីប្រទេសចំនួន ៨៩ និងទីផ្សារទីក្រុងចំនួន ១៥១។
- គ្រោងការកាត់បន្ថយរបស់ធនាគារកណ្តាលអាមេរិក ធ្វើឱ្យក្រុមអ្នកវិនិយោគងាកមកម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
វិនិយោគិនសកល កំពុងបង្កើនការចាបើអារម្មណ៍មកប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយគិតថា ទីផ្សារប្រទេសទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍របស់ពួកគេ ខណៈដែលធនាគារកណ្តាលអាមេរិក ទំនងជានឹងចាប់ផ្តើមបន្ធូរបន្ថយអត្រាការប្រាក់។
គោលនយោបាយសារពើពន្ធត្រឹមត្រូវ និងផ្តោតលើវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជារថយន្តអគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ ស្ថិតក្នុងចំណោមកត្តាទាក់ទាញមូលនិធិមកកាន់ទីផ្សារប្រទសអាស៊ីអាគ្នេយ៍ទាំងពីរ ដែលត្រូវបានគ្របដណ្ដប់ជាយូរមកហើយ ដោយគូប្រជែងធំជាង គឺឥណ្ឌា និងចិន។
លោក John Lin អ្នកគ្រប់គ្រងផលប័ត្រនៅ AllianceBernstein ក្នុងប្រទេសសិង្ហបុរី បាននិយាយថា “ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីឥរិយាបថសារពើពន្ធដែលមានទំនួលខុសត្រូវរបស់ពួកគេ ដែលជារឿងដែលអ្នកត្រូវការ ពីព្រោះតាមទ្រឹស្ដី ស្នូលរបស់ធនាគារ កណ្តាលអាមេរិក គឺជាអត្ថប្រយោជន៍ចំពោះចក្រវាឡនៃទីផ្សារដែលកំពុងរីកចម្រើនទាំងអស់” ៕
- ចំណូលពីល្បែងនៅម៉ាកាវ កើនឡើង ខណៈតម្រូវការរដូវក្ដៅកាត់បន្ថយការភ័យខ្លាច
ប្រាក់ចំណូលពីល្បែងរបស់ម៉ាកាវ បានកើនឡើង ១៤.៨% ក្នុងខែសីហា ដោយលើសពីការព្យាករ ខណៈដែលតម្រូវការការកម្សាន្ត បានកើនឡើងក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅរបស់ប្រទេសចិន ដោយផ្តល់នូវសន្ទុះកំណើន សម្រាប់មជ្ឈមណ្ឌលកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកនេះ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យអធិការកិច្ច និងសម្របសម្រួលល្បែង កាលពីថ្ងៃអាទិត្យ ឱ្យដឹងថា ប្រាក់ចំណូលល្បែងសុទ្ធ បានឡើងដល់ ២.៥ ពាន់លានដុល្លារ សម្រាប់ខែនេះ ។ ការប៉ាន់ស្មានជាមធ្យមរបស់ក្រុមអ្នកវិភាគ គឺមានការកើនឡើង ១៣.២% ពី១ឆ្នាំទៅ១ឆ្នាំ។ លទ្ធផលនេះ គឺខ្ពស់ជាងខែកក្កដា ដែលមាន៦.២% និងបានបង្ហាញពីប្រាក់ចំណូល ត្រឡប់មកប្រហែល ៨០% នៃកម្រិតមុនជំងឺកូវីដ៕