ការស្ទង់មតិបង្ហាញថា លោកជំទាវ ហារីស ‘នាំមុខលោក ត្រាំ ជាលំដាប់’   យោងតាមការស្ទង់មតិថ្មីៗនេះ ឱ្យដឹងថា ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ អនុប្រធានាធិបតី អាមេរិក លោកជំទាវ កាម៉ាឡា ហារីស បាននាំមុខបន្តិចបន្តួចលើអតីតប្រធានាធិបតី ដូណាល់​ត្រាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។ យោងតាមការស្ទង់មតិថ្មីរបស់ ActiVote ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ឱ្យដឹងថា លោកជំទាវ ហារីស នាំមុខលោក ត្រាំ ចំនួន ១.៦ពិន្ទុ គឺចំនួន ៥០.៨% ទល់នឹង ៤៩.២% ដែលជាការនាំមុខនៅក្នុងគម្លាតនៃការស្ទង់មតិដែលមានកំហុស ៣.១%។ ការនាំមុខរបស់លោកជំទាវ គឺធ្លាក់ចុះពីការនាំមុខ ៥ពិន្ទុ លើលោក ត្រាំ នៅក្នុងការស្ទង់មតិ របស់ ActiVote ដែលធ្វើឡើងក្នុងចំណោមក្រុមអ្នកបោះឆ្នោតប្រមាណា ១០០០នាក់ ចន្លោះថ្ងៃទី១៥ និង ២៣ ខែសីហា។ ខណៈដែល លោកជំទាវ បង្ហាញពីភាពខ្លាំងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ, […]

  • ការស្ទង់មតិបង្ហាញថា លោកជំទាវ ហារីស ‘នាំមុខលោក ត្រាំ ជាលំដាប់’  

យោងតាមការស្ទង់មតិថ្មីៗនេះ ឱ្យដឹងថា ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ អនុប្រធានាធិបតី អាមេរិក លោកជំទាវ កាម៉ាឡា ហារីស បាននាំមុខបន្តិចបន្តួចលើអតីតប្រធានាធិបតី ដូណាល់​ត្រាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។

យោងតាមការស្ទង់មតិថ្មីរបស់ ActiVote ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ឱ្យដឹងថា លោកជំទាវ ហារីស នាំមុខលោក ត្រាំ ចំនួន ១.៦ពិន្ទុ គឺចំនួន ៥០.៨% ទល់នឹង ៤៩.២% ដែលជាការនាំមុខនៅក្នុងគម្លាតនៃការស្ទង់មតិដែលមានកំហុស ៣.១%។

ការនាំមុខរបស់លោកជំទាវ គឺធ្លាក់ចុះពីការនាំមុខ ៥ពិន្ទុ លើលោក ត្រាំ នៅក្នុងការស្ទង់មតិ របស់ ActiVote ដែលធ្វើឡើងក្នុងចំណោមក្រុមអ្នកបោះឆ្នោតប្រមាណា ១០០០នាក់ ចន្លោះថ្ងៃទី១៥ និង ២៣ ខែសីហា។

ខណៈដែល លោកជំទាវ បង្ហាញពីភាពខ្លាំងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ, លោក ត្រាំ នៅតែរឹងមាំលើបញ្ហាសំខាន់ៗ ដូចជាសេដ្ឋកិច្ច និងសន្តិសុខព្រំដែន៕

  • អាកាសចរណ៍ Cathay Pacific ត្រួតពិនិត្យកងយន្តហោះ A350 របស់ខ្លួន បន្ទាប់ពីខូចផ្នែកម៉ាស៊ីន

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានផ្អាកកាហោះហើរជាបណ្ដោះអាសន្ន សម្រាប់យន្តហោះ A350 មួយកងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបន្ទាប់ពីការគាំងផ្នែកម៉ាស៊ីន “ជាលើកដំបូង នៃយន្តហោះប្រភេទនេះ” បានបង្ខំឱ្យជើងហោះហើរ១ ទៅកាន់ក្រុងហ្ស៊ូរិច ត្រលប់ក្រោយវិញ កាលពីថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ, ក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កំពុងធ្វើការត្រួតពិនិត្យទូទាំងកងយន្តហោះ Airbus A350 ចំនួន 48 គ្រឿងរបស់ខ្លួន ហើយ “យន្តហោះមួយចំនួន នឹងឈប់ដំណើរការជាច្រើនថ្ងៃ” ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានលុបចោលជើងហោះហើរទៅ-មកវិញចំនួន ២៤ជើងហោះហើរ ដែលកំពុងដំណើរការរហូតដល់ដំណាច់ថ្ងៃអង្គារ។

  • រថយន្តសន្តោងកុងតឺន័រ Volvo នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី ​ដែលរត់​ចម្ងាយ ៦០០ គីឡូម៉ែត្រ

សាខាផលិតរថយន្តរបស់ខ្លួន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Volvo សម្រាប់សណ្តោងកុងតឺន័ររបស់ប្រទេសស៊ុយអែត នឹងចេញលក់នូវប្រភេទរថយន្តដឹកទំនិញធុន FH Electric របស់ខ្លួន ដែលរត់បានចម្ងាយឆ្ងាយ រហូតដល់ ៦០០គីឡូម៉ែត្រ (៣៧៣ ម៉ាយ) នៅពេលសាកអាគុយម្តង។

ម៉ូដែលថ្មី ដែលគេរំពឹងថានឹងវាយលុកទីផ្សារក្នុងឆមាសទី២នៃឆ្នាំ ២០២៥ នេះ ផ្តល់ជូនអតិថិជនដែលត្រូវការការបើកបរយូរជាងមុន តាមរយៈការបង្កើនទំហំអាគុយជាអតិបរមា ខណៈដែលមានការកែលម្អផ្នែកទន់របស់រថយន្តដឹកទំនិញនេះផងដែរ។

ក្រុមហ៊ុននាំមុខលើរថយន្តដឹកទំនិញអគ្គិសនី Volvo បាននិយាយថា ខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាស្នូលអេឡិចត្រូនិច ដែលប្រើរួមជាមួយម៉ូទ័រ, ប្រអប់លេខ និងអ័ក្សបញ្ចូលក្នុងគ្រឿងតែមួយ ដោយបង្កើនសមត្ថភាពអាគុយ។

ប្រធានផ្នែកគ្រប់គ្រងផលិតផល និងគុណភាពរបស់រថយន្ត Volvo លោក Jan Hjelmgren បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន កំពុងពន្លឿនការវិនិយោគពណ៌បៃតងរបស់ខ្លួន ប៉ុន្តែវិធានការបន្ថែមពីក្រុមអ្នកនយោបាយនឹងមានសារៈសំខាន់សម្រាប់ការអនុម័តកាន់តែទូលំទូលាយ នូវយានយន្តដែលគ្មានការបំភាយឧស្ម័នពុល៕

  • ការលក់រថយន្ត Tesla នៅចិន លក់ដាច់បំផុតក្នុងខែសីហា ឆ្នាំនេះ

ការលក់របស់រថយន្ត Tesla នៅក្នុងប្រទេសចិន បានកត់ត្រាជាខែដ៏ល្អបំផុតរបស់ខ្លួន នៅក្នុងខែសីហា សម្រាប់ឆ្នាំនេះ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកនេះ ទទួលបានអត្ថប្រយោជន៍ពីការលក់យ៉ាងឆាប់រហ័ស នៅតាមទីក្រុងតូចៗ។

Tesla បាននិយាយថា ខ្លួនបានលក់រថយន្តជាង ៦៣,០០០គ្រឿង នៅក្នុងប្រទេសទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះកាលពីខែមុន ហក់ឡើងយ៉ាងខ្លាំង ៣៧% ពីខែកក្កដា ប៉ុន្តែប្រហែលជានៅតែធ្លាក់ ក្រោមខែសីហាឆ្នាំមុន ដែលលក់បាន ៦៤,៦៩៤គ្រឿង។ ទាំងនេះ ក៏ព្រោះតែមានការធ្វើឱ្យប្រសើរ ឡើងជាច្រើន ដែលធ្វើឱ្យសម្ត្ថភាពរបស់គូប្រជែងធំៗរបស់ចិន តាមលែងទាន់។

  • កាសែត Nikkei បាននិយាយថា Apple នឹងប្តូរអេក្រង់ iPhone ទៅជា OLED ទាំងអស់ ចាប់ពីឆ្នាំ ២០២៥ តទៅ

ក្រុមហ៊ុន Apple នឹងប្រើប្រាស់អេក្រង់បញ្ចេញពន្លឺសរីរាង្គ (OLED) សម្រាប់គ្រប់ម៉ូដែល iPhone ទាំងអស់ដែលលក់នៅឆ្នាំ ២០២៥ និងឆ្នាំក្រោយៗមក ដោយប្តូរចេញឆ្ងាយពីអេក្រង់គ្រីស្តាល់រាវ (LCDs)។

Nikkei បាននិយាយថា ការផ្លាស់ប្តូរដែលបានគ្រោងទុកនេះ នឹងមិនមានបញ្ចូលក្រុមហ៊ុន Sharp Corp និង Japan Display របស់ប្រទេសជប៉ុន ពីអាជីវកម្មទូរស័ព្ទដៃរបស់ក្រុមហ៊ុន Apple នោះទេ។

ដោយដកស្រង់សំដីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើន, Nikkei ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ជាទិញអេក្រង់ OLED សម្រាប់ iPhone SE នាពេលខាងមុខ ពីក្រុមហ៊ុន BOE Technology របស់ប្រទេសចិន និងក្រុមហ៊ុន LG Display របស់កូរ៉េខាងត្បូង៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព