ប្រទេសណាមីប៊ី គ្រោងសម្លាប់សត្វព្រៃចំនួន ៧២៣ ក្បាល ធ្វើជាអាហារ

យោងតាមរបាយការណ៍របស់កាសែត New York Times ឱ្យដឹងថា ប្រទេសណាមីប៊ី មានបំណងសម្លាប់សត្វព្រៃចំនួន ៧២៣ក្បាល ក្នុងនោះមាទាំងសត្វដំរី សេះបង្កង់ និងដំរីទឹកចំនួន ៨៣ក្បាលផងដែរ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល១សតវត្ស ។ របាយ​ការណ៍​នោះ បាន​បញ្ជាក់​ថា ជិតពាក់កណ្តាលនៃប្រជាជន របស់ប្រទេសណាមីប៊ី ១.៤ លាននាក់កំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។ វិធានការ​នេះ គឺ​មាន​គោល​បំណង​ផ្តល់​អាហារ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការប្រមុខដាក់គ្នាដ៏​គ្រោះថ្នាក់រវាង​មនុស្ស និងសត្វ​ព្រៃ​ ដោយសារ​ប្រភពធនធាន​មាន​កម្រិត។ ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ក្នុងប្រទេសណាមីប៊ី បានពណ៌នាផែនការនេះថា “ចាំបាច់” ស្របតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនណាមីប៊ី។ ការយក​ផល​សត្វ​ព្រៃ​ ជា​អាហារ ​គឺ​ជារឿង​ធម្មតា​ទេ។ នាយិកាការិយាល័យអាហ្វ្រិក នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោកស្រី Rose Mwebaza បានកត់សម្គាល់ថា៖ “ការប្រមូលផលសត្វព្រៃប្រកបដោយនិរន្តរភាព ដោយការគ្រប់គ្រងបានល្អសម្រាប់ចំនួនសត្វព្រៃ អាចជាប្រភពអាហារ ដ៏មានតម្លៃសម្រាប់សហគមន៍”។ គ្រោះរាំងស្ងួត កំពុងប៉ះពាល់ដល់ផ្នែកដ៏សំខាន់មួយ នៃអាហ្វ្រិកខាងត្បូង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ពីខែមិថុនាថា មនុស្សជាង ៣០លាននាក់នៅក្នុងតំបន់នោះ ត្រូវបានប៉ះពាល់។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាមេរិក […]

សត្វព្រៃ ៧២៣​ក្បាល ក្នុងនោះមានទាំងដំរី សេះបង្កង់ និងដំរីទឹកផងដែរ នឹងត្រូវសម្លាប់នៅណាមីប៊ី ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ

យោងតាមរបាយការណ៍របស់កាសែត New York Times ឱ្យដឹងថា ប្រទេសណាមីប៊ី មានបំណងសម្លាប់សត្វព្រៃចំនួន ៧២៣ក្បាល ក្នុងនោះមាទាំងសត្វដំរី សេះបង្កង់ និងដំរីទឹកចំនួន ៨៣ក្បាលផងដែរ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល១សតវត្ស ។

របាយ​ការណ៍​នោះ បាន​បញ្ជាក់​ថា ជិតពាក់កណ្តាលនៃប្រជាជន របស់ប្រទេសណាមីប៊ី ១.៤ លាននាក់កំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។ វិធានការ​នេះ គឺ​មាន​គោល​បំណង​ផ្តល់​អាហារ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការប្រមុខដាក់គ្នាដ៏​គ្រោះថ្នាក់រវាង​មនុស្ស និងសត្វ​ព្រៃ​ ដោយសារ​ប្រភពធនធាន​មាន​កម្រិត។

ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ក្នុងប្រទេសណាមីប៊ី បានពណ៌នាផែនការនេះថា “ចាំបាច់” ស្របតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនណាមីប៊ី។ ការយក​ផល​សត្វ​ព្រៃ​ ជា​អាហារ ​គឺ​ជារឿង​ធម្មតា​ទេ។ នាយិកាការិយាល័យអាហ្វ្រិក នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោកស្រី Rose Mwebaza បានកត់សម្គាល់ថា៖ “ការប្រមូលផលសត្វព្រៃប្រកបដោយនិរន្តរភាព ដោយការគ្រប់គ្រងបានល្អសម្រាប់ចំនួនសត្វព្រៃ អាចជាប្រភពអាហារ ដ៏មានតម្លៃសម្រាប់សហគមន៍”។

គ្រោះរាំងស្ងួត នៅប្រទេសណាមីប៊ី ធ្វើឲ្យបហរជាជន​ជាង​៣០លាននាក់ ជួបភាពអត់ឃ្លាន

គ្រោះរាំងស្ងួត កំពុងប៉ះពាល់ដល់ផ្នែកដ៏សំខាន់មួយ នៃអាហ្វ្រិកខាងត្បូង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ពីខែមិថុនាថា មនុស្សជាង ៣០លាននាក់នៅក្នុងតំបន់នោះ ត្រូវបានប៉ះពាល់។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ លោក Benjamin Suarato បានមានប្រសាសន៍ថា គ្រោះរាំងស្ងួតទាំងនោះ គឺជាបញ្ហាដែលធ្លាប់ជួបនៅអាហ្វ្រិកខាងត្បូង ដោយមានការកើតឡើងដូច្នេះជាច្រើន នៅក្នុងទសវត្សរ៍កន្លងមក ក្នុងនោះមានទាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។

​នាយិកា​ប្រចាំ​ប្រទេស ​នៃ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ក្នុង​ប្រទេស​ណាមីប៊ី លោកស្រី Juliane Zeidler បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ គ្រោះរាំងស្ងួតពិសេសនេះ គឺធ្ងន់ធ្ងរណាស់ និងទូលំទូលាយទៀតផង។ លោក Zeidler បានកត់សម្គាល់ថា៖ «អត់មានស្បៀងអាហារទេ ។ ​គ្មាន​អាហារ ​សម្រាប់​មនុស្ស ហើយ​ក៏​គ្មាន​អាហារ​សម្រាប់​សត្វ​ដែរ​»៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព