ភូមិអ្នកនិពន្ធ សូមលើកយកស្នាដៃរបស់អ្នកស្រី អាន រ៉ូល ដែលសរសេរអំពីរឿងក្តីឧក្រិដ្ឋកម្ម ជាក់ស្តែងនៅសហរដ្ឋអាមេរិក។ កើតនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ១៩៣៥នៅឡូវែល, រដ្ឋមីឈីហ្គែន។ អ្នកស្រីបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Coatesville និងទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈពីសាកលវិទ្យាល័យវ៉ាស៊ីនតោន លើសពីនេះអ្នកស្រីក៏បានចូលរួមវគ្គស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលីស។ បច្ចុប្បន្នបានចូលរួមក្នុងការបង្រៀនប្រធានបទសម្រាប់ក្រុមអនុវត្តច្បាប់ជាច្រើន។ អ្នកស្រីមានវិញ្ញាបនបត្រជំនួយការបង្រៀនក្នុងមុខវិជ្ជាជាច្រើនដូចជាឃាតកម្ម ឃាតកម្មដ៏ព្រៃផ្សៃ ឃាតកម្មស្ត្រីភេទ ការកំណត់អត្តសញ្ញាណឧក្រិដ្ឋកម្មហើយក៏ជាសមាជិកនៃក្រុមការងាររបស់ក្រសួង
យុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។
ក្នុងរយៈពេលជាង៣០ ឆ្នាំនៃវត្តមាននៅក្នុងអក្សរសិល្ប៍, នាង រ៉ូល បានបោះពុម្ពផ្សាយសៀវភៅចំនួន២០ចំណងជើង និងរាប់ពាន់អត្ថបទទៀត ផ្តោតលើបីផ្នែក: ជនរងគ្រោះ ការស៊ើបអង្កេត និងវិធីសាស្រ្តដោះស្រាយឧក្រិដ្ឋកម្ម ដែលរួមបញ្ចូលគ្នានូវវិធីសាស្ត្ររបស់ប៉ូលីសចាស់ ជាមួយនឹងវិទ្យាសាស្ត្រទំនើបកម្ម។ ជីវិតរបស់ឃាតក។
ដើមទសវត្សរ៍ទី ៧០ ក្នុងតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ ភ្លាមៗនោះ មានករណីនារីវ័យក្មេងជាច្រើននាក់បានបាត់ខ្លួន។ ដំបូងពួកគេបានបាត់ខ្លួនពីទីក្រុងស៊ីថល និងវ៉ាស៊ីនតោន ហើយបន្ទាប់នៅរដ្ឋអូរីហ្គិន។ នៅថ្ងៃដដែលក្នុងខែកក្កដា មានជនចម្លែកចាប់ជំរិតស្ត្រីពីរនាក់នៅបឹង Sammamish ផងដែរ។ ប៉ូលីសបានរកឃើញសាកសពរបស់ពួកគេ ជាច្រើនខែក្រោយមក។ ការបាត់ខ្លួនស្ត្រីមិនឈប់សោះ ឃាតកអាថ៌កំបាំងបានបន្តចាប់ជំរិត និងសម្លាប់ស្ត្រី៤នាក់មួយករណីទៀត។ ជនរងគ្រោះទី៥ ជាសំណាងល្អបានរត់គេចខ្លួន ហើយប៉ូលិសជួយតាមរកជនដៃដល់ ។ គួរឱ្យភ្ញាក់ផ្អើលជាពន់ពេក ឃាតកកំណាចននោះ គឺមនុស្សម្នាក់ធ្លាប់ធ្វើការជាមួយ អ្នកស្រី អាន់ រ៉ូល នៅមន្ទីរពេទ្យមួយ នៅទីក្រុងស៊ីថល ឈ្មោះរបស់ គឺ ថេត ប៊ុនឌី(Ted Bundy) ។ នៅឆ្នាំ ១៩៧៩ ថេត បានសារភាពហើយក្រោយមកត្រូវបានកាត់ទោសប្រហារជីវិត។
អ្នកនិពន្ធ បានសរសេរករណីនេះក្នុងស្នាដៃដំបូងរបស់នាង រឿង «ចម្លើយជនចម្លែកនៅក្បែរខ្ញុំ»(The Stranger next to me)ដែលជាស្នាដៃជោគជ័យបំផុតមួយអំពីឃាតកម្មនេះ។ នៅក្នុងវណ្ណកម្មរបស់អ្នកស្រី អាន រ៉ូល បានរៀបរាប់យ៉ាងលម្អិតអំពីទំនាក់ទំនងរបស់នាងជាមួយថេត ដែលនាងធ្លាប់ចាត់ទុកជាមិត្តរួមអាជីព (ពេទ្យ)របស់នាង ហើយនាងពិតជារន្ធត់ចិត្តនៅពេលដែលដឹងថា បុរសនោះនៅតែអង្គុយក្បែរនាងរាល់យប់គឺជាឃាតកដែលប៉ូលីសកំពុងតាមរកចាប់ខ្លួនតាំងពីឆ្នាំ ១៩៨០ រឿងចម្លើយជនចម្លែកនៅក្បែរខ្ញុំ (The Stranger next to me)ត្រូវបានបោះពុម្ពឡើងវិញចំនួន ៤០លើក។
បន្ទាប់ពីរឿងចម្លើយជនចម្លែកនៅក្បែរខ្ញុំ អ្នកស្រីបានចាប់ផ្តើមសរសេររឿងឃាតកម្មជាបន្តបន្ទាប់ ដូចជារឿង”The Killer Beast” “The Advertising Assassin” និង “The Assassin 1 – 5” ។ នៅក្នុងរឿងសត្វសាហាវ(The Murderous Beast)តួអង្គឈ្មោះ Jerry Brudos មានរោគចិត្តមួយគឺ ចង់បានតែស្រូបខ្លឹនខោក្នុងរបស់ស្ត្រីប៉ុណ្ណោះ។ ជនរងគ្រោះទី១ក្នុងចំណោមជនរងគ្រោះទាំង៥នាក់របស់គាត់ស្ថិតនៅក្នុងរដ្ឋអូរីហ្គិន។ គាត់បានចាប់រំលោភ និងច្របាច់កនាង។ ទាំងមុននិងក្រោយពេលសម្លាប់ជនរងគ្រោះ ឃាតកតែងតែបានថតរូបទុកមើល។ ប៉ុន្តែ Brudos នៅតែគ្មានអ្វីប្រៀបធៀបជាមួយ Harvey Louis Carignan នៅក្នុង “The Advertising Killer” ។ តួអង្គប្រុសឈ្មោះ Carignan ស្អប់មនុស្សស្រីខ្លាំងណាស់ ទោះបីជាគាត់បានរៀបការពីរដងក៏ដោយ។ គាត់ប្រើល្បិចល្បួងជនរងគ្រោះឱ្យចូលក្នុងអន្ទាក់ដែលបានរៀបចំទុកជាមុនដោយការបង្ហោះសារការផ្សាយពាណិជ្ជកម្ម។ ដំណើរនៃការចាប់រំលោភ និងសម្លាប់របស់គាត់បាន ប្រព្រឹឹឹត្តបន្តរហូតត្រូវបានប៉ូលីសចាប់បាន។
នៅពេលសរសេរអំពីមុខវិជ្ជាទាំងនេះ អ្នកស្រីតែងតែព្យាយាមត្រលប់ទៅកុមារភាពរបស់ពួកគេ ហើយថែមទាំងសិក្សាអំពីប្រវត្តិគ្រួសាររបស់ពួកគេ ដើម្បីស្វែងរកមូលហេតុ ឫសគល់នៃអាកប្បកិរិយារបស់មនុស្សប្រភេទនេះ។ នាងបានចំណាយពេលជាច្រើនខែដើម្បីស្រាវជ្រាវឯកសារ ដោយចាប់ផ្តើមជាមួយនឹងការកាត់ក្តី អមដោយការធ្វើដំណើរដោយមិនចេះនឿយហត់ទៅកាន់តំបន់ដែលឧក្រិដ្ឋកម្មបានកើតឡើង។ លុះនាងបានប្រមូលភស្តុតាងចាំបាច់ទាំងអស់ ទើបនាងត្រឡប់ទៅការិយាល័យ ហើយចាប់ផ្ដើមសរសេរសៀវភៅ។
ស្នាដៃជាច្រើនរបស់នាងរ៉ូល ដូចជា “គ្រប់ដង្ហើមនិងឱកាសចុងក្រោយ” ត្រូវបានជាប់ចំណាត់ថ្នាក់លក់ដាច់បំផុតដោយកាសែត New York Times ។ អ្នកស្រីបានទទួលពានរង្វាន់ផ្នែកអក្សរសាស្ត្រជាច្រើនដូចជា ពានរង្វាន់ Peabody Awards ពានរង្វាន់ Anthony Awards ពានរង្វាន់អភិបាលរដ្ឋWashington និងត្រូវបានតែងតាំងបីដងសម្រាប់ពានរង្វាន់ Edgar Poe សម្រាប់អ្នកនិពន្ធប្រលោមលោកស៊ើបអង្កេតអាមេរិក។
អ្នកស្រីមានទេពកោសល្យតែងសរសេរអំពីឃាតកជាស្ត្រី។ ក្នុងរឿង “Bitter Ending” នាងបានសរសេរអំពីវេជ្ជបណ្ឌិតស្រីម្នាក់ដែលមានជំនាញក្នុងអាជីពរបស់នាង ប៉ុន្តែញៀនថ្នាំ ហើយឈប់ធ្វើអ្វីទាំងអស់ រួមទាំងការសម្លាប់ដើម្បីបំពេញចិត្តខ្លួនឯង។ នៅក្នុង “Small Sacrifices” អាន រ៉ូល បង្កើតឡើងវិញនូវរូបគំនូររបស់ Diane Downs ដែលជាម្តាយរបស់ Oregon ដែលបានបាញ់សម្លាប់កូនរបស់នាងក្នុងឆ្នាំ ១៩៨៣ដូច្នេះនាងអាចមានបុរសដែលនាងចង់បាន។ យោងតាមអ្នកនិពន្ធ បានឱ្យដឹងថា ចំនួនស្ត្រីចិត្តសាហាវមានតិចជាងបុរស។ ប៉ុន្តែនៅពេលដែលដៃរបស់ពួកគេជាប់ពាក់ព័ន្ធ ពួកគេនឹងក្លាយជាមនុស្សថោកទាបបំផុត។ អ្នកនិពន្ធ បាននិយាយថា ការសរសេរអំពីឧក្រិដ្ឋជនស្រីគឺពិបាកជាង ហើយជារឿយៗធ្វើឱ្យនាងខឹងសម្បាជាខ្លាំង។
ប៉ុន្តែមិនថា ជនល្មើសជាបុរស ឬស្ត្រីក្នុងការងារទេ នាង អាន រ៉ូល មិនដែលភ្លេចជនរងគ្រោះ និងក្រុមគ្រួសារឡើយ ហើយច្បាប់មួយរបស់នាងគឺមិនឱ្យអ្នកទស្សនាដឹងពីការបញ្ចប់នៃរឿងមុននឹងអានសៀវភៅឱ្យចប់នោះទេ ។ ជាងអ្នកដទៃទៀត នាងយល់ថា ទោះជាឧក្រិដ្ឋកម្មមិនត្រូវបានលុបបំបាត់ក៏ដោយ ជីវិតរបស់ជនស្លូតត្រង់នៅតែត្រូវបានគម្រាមកំហែង។ ប៉ុន្តែច្បាស់ណាស់ថា ការស្លាប់ដោយដៃឃាតកគឺជាការឈឺចាប់ខ្លាំងជាងអ្វីដែលមនុស្សជាតិអាចទ្រាំបាន៕