អ្នកនិពន្ធបារាំង គឺលោក ព្យែ គ័រណីយ Corneille (1606-1684)បានបង្ហូរគំនិតអប់រំតាមរយៈរឿងស្នេហា និងកិត្តិយមដោយលោកគឺជាអ្នកត្រួសត្រាយផ្លូវនៃសោកនាដកម្មក្នុងសង្គមបារាំងសម័យបុរាណ។ លោក គ័រណីយ គឺជាអតីតមេធាវី មុនពេលក្លាយជាអ្នកនិពន្ធសៀវភៅឬ រឿងល្ខោន ជាច្រើនចំណងជើង។ លោកមានចំណាប់អារម្មណ៍ផ្នែកតែងនិពន្ធ តាំងពីមុនអាយុ 30ឆ្នាំ មកម៉្លេះ តាមរយៈទេពកោសល្យរបស់គាត់ជាមួយនឹងការសម្តែងលោ្ខនរឿង Le Cid (1636) ។ ល្ខោនរបស់
គាត់ត្រូវបានស្វាគមន៍ពីសាធារណជនអស់រយៈពេលជិត ២០ ឆ្នាំ។ តែពេលលោក គ័រណីយឈានចូលវ័យខ្ទង់៥០ឆ្នាំ សាធារណជនបានក៏បន្តស្វាគមន៍មកនូវរឿង
ល្ខោនថ្មីៗរបស់លោកជាច្រើនចំណងជើងទៀត។
ចំពោះរឿង Le Cid ត្រូវបានគេរៀបចំសម្តែងដំបូងនៅរោងល្ខោន Théâtre du Marais ក្នុងខែធ្នូ ឆ្នាំ ១៦៣៦។ ការសម្តែងនេះ ទទួលបានជោគជ័យ ថ្វីបើវាមានភាពចម្រូងចម្រាសខ្លះដោយសារភាពខុសគ្នាពីគោលការណ៍ណែនាំនៃការសរសេររឿងតាមស្តង់ដារនាពេលនោះ។ ផ្នែកនេះត្រូវបានបង្កើតឡើងសម្រាប់ហេតុផលមួយ
ចំនួន។ វាមានការបញ្ចប់ដោយភាពរីករាយ ដែលកម្រមានសម្រាប់រឿងទាក់ទិននឹង “សោកនាដកម្ម” នៅសម័យនោះ ហើយបានអនុញ្ញាតឱ្យអ្នកនិពន្ធរឿងនៅពេលក្រោយ បញ្ចប់ការសាច់រឿងរបស់ពួកគេតាមវិធីផ្សេងៗគ្នា។
សង្ខេបរឿង កិត្តិយសឬស្នេហា
ក្នុងគ្រាមួយ លោក ជុងយ៉ែក ជាឪពុកបានផ្សំផ្គុំ កូនកំលោះ គឺ ជុងរ៉ូឌ្រិច ជាមួយនឹងនាងកញ្ញា ស៊ីម៉ែន ដែលជាកូនស្រីរបស់លោក ជុង គរម៉ាស ។ ប៉ុន្តែក្រោយពីព្រះមហាក្សត្រ ដុង ហ៊ារណង់ ទ្រង់បានតែងតាំងលោក ជុងយ៉ែក ឱ្យធ្វើជារាជគ្រូរបស់ព្រះបុត្រា ព្រះនាម ជុងអ៊ុយ-រ៉ាក់ មក ស្រាប់តែធ្វើឲ្យលោកជុងគរម៉ាស់ ដែលជាដន្លងមានចិត្តច្រណែនឈ្នានីស ហើយឈានដល់លើកដៃទះកំភ្លៀង លោក ជុងយ៉ែក មួយដៃបណ្តាលឱ្យមានភ្លើងគំនំរវាងគ្រួសារទាំងសងខាង។
ក្នុងចិត្តលោកជុងយ៉ែក ក្តៅជួលពោរពេញដោយកំហឹង ប៉ុន្តែដោយខ្លួនចាស់ពេកគ្មានកម្លាំង លោកជុងយ៉ែករីបានប្រគល់ភារកិច្ចឱ្យកូនចេញមុខសងសឹកជំនួស។ រ៉ូឌ្រិក ដែលពិតជាកូនប្រុស ក៏បានគិតគូយកកិត្តិយសគ្រួសារធំជាងស្នេហា ចេញមុខសងសឹកជួសឪពុក ហើយសម្លាប់លោក គរម៉ាសជាឪពុកក្មេកចោលទៅ។
ថ្លែងពីនាងស៊ីម៉ែនជាភរិយាវិញ មានសេចក្តីសោកសៅស្ទើរប្រះឱរា ក្រោយពីឪពុកបង្កើតជាទីគោរពត្រូវបានស្វាមីផ្តាច់សង្ខារ ហើយក៏ទៅរៀបរាប់ទួលថ្វាយព្រះរាជបុត្រីពីការព្រួយបារម្ភ ឯរាជបុត្រីក៏បានជួយលួងលោមនាង ហើយថែមទាំងបានសារភាពនូវសេចក្តីស្នេហារបស់នាងចំពោះរ៉ូឌ្រិច។ រីឯព្រះហឲមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យពីរឿងដែលរ៉ូឌ្រិកសម្តេចចិត្តសម្លាប់លោកគរម៉ាស ។ នាង ស៊ីម៉ែន តាមរកយុត្តិធម៌ទៅដល់រាជវាំង ស្របពេលដែលលោកជុងយ៉ែក ជាឪពុកក្មេក មករាជវាំងសុំការលើកលែងទោសពីស្តេចដែរ។
រីឯ កំលោះ ដូងសង់ ដែលបានតាមស្រឡាញ់នាងស៊ីម៉ែនយូរមកហើយ បានសុំខ្លួនសងសឹកជំនួសនាងស៊ីម៉ែន តែនាងមិនព្រម។ នាងបានប្រាប់ ដូងសង់ថា នាងនៅស្រឡាញ់ប្តី រ៉ូឌ្រិកជានិច្ច។ ដោយនឹកដល់ទំហំនៃសេចក្តីស្នេហាចំពោះខ្លួនដ៏ធំមិនអាចកាត់ថ្លៃបាន ស្រាប់តែពេលនោះរ៉ូឌ្រិកចូលមកអង្វរឱ្យនាង ស៊ីម៉ែនផ្តាច់ជីវិតខ្លួន
ចុះ ឯនាងក៏បានបដិសេធ ហើយបានប្រាប់ប្តីថា នាងនៅស្រឡាញ់ប្តីជារៀងរាល់ថ្ងៃ។ បន្ទាប់មក រ៉ូម្រិកក៏ត្រឡប់ទៅវិញ ហើយត្រូវបានតែងតាំងធ្វើជាមេទ័ព ដើម្បីដឹក
នាំទ័ពចេញច្បាំងតាមការបង្គាប់របស់ឪពុក ឲ្យទៅបង្ក្រាបការលុកលុយរបស់ពួកម៉ូរ។ រ៉ូឌ្រិក បានទទួលជ័យជំនះរំដោះទឹកដីមកវិញ ហើយបានក្លាយជា
វីរបុរសស្នេហាជាតិ និងត្រូវបានព្រះរាជាប្រទានងារថា “ឡឺស៊ីដ”។
ដើម្បីចង់ល្បងចិត្តនាងស៊ីម៉ែន ព្រះរាជាមានព្រះបន្ទូលប្រាប់នាងថា រ៉ូឌ្រិកស្លាប់ទៅហើយ ពេលនោះនាងប្រែទឹកមុខស្រពាប់ស្រពោន។ ក្រោយមកនាង ស៊ីម៉ែន បង្កើតឱ្យមានចម្បាំងរវាង ព្រះមហាក្សត្រ ដុងសង់ជាមួយរ៉ូឌ្រិកដើម្បីរើសជាប្តី។ រ៉ូឌ្រិក លានាងស៊ីម៉ែន ដើម្បីទៅស្លាប់ តែនាងឃាត់កុំឱ្យសម្លាប់ខ្លួន ព្រោះចិត្តនាងនៅស្នេហាស្វាមីជានិច្ច។ ព្រះរាជបុត្រី និងនាងស៊ីម៉ែន ថ្លែងពីការជ្រួលច្របល់ចិត្តរៀងៗខ្លួនប្រាប់ដល់អ្នកបំរើ។ នាងស៊ីម៉ែនអស់សង្ឃឹមនឹកស្មានថា រ៉ូឌ្រិកស្លាប់មែន តែការពិតរ៉ូឌ្រិកនៅរស់ទេ ។ ស្តេចបានហៅនាងស៊ីម៉ែន ប្រាប់ការពិតថារ៉ូឌ្រិក នៅរស់ទេ តែព្រះអង្គតម្រូវឱ្យគាត់ទៅច្បាំងដេញពួកម៉ូរសិន ទើបព្រះអង្គប្រទានការរស់នៅជួបគ្នានៃពួកគេទាំងពីរ
នាក់៕
ខាងក្រោមនេះគឺជាគំនិតមាសរបស់អ្នកនិពន្ធ គ័រណីយ ដែលពិភពលោកទទួលស្គាល់៖
- អ្នកខ្លះចំណាយលុយដើម្បីផ្តល់ឳ្យគេ ប៉ុន្តែគ្មានអ្នកណាចូលចិត្តទេ។
- អ្នកនឹងឈឺចាប់ណាស់ដែលស្អប់អ្វីដែលយើងធ្លាប់ស្រលាញ់។ ហើយភ្លើងដែលមិនទាន់រលត់ភ្លាមៗក៏ឆេះឡើងវិញ។
- ការព្យាយាមធ្វើឱ្យមានភាពយុត្តិធម៌ជួនកាល បែរជាទទួលអំពើបាបទៅវិញ។
- ពេលវេលាគឺជាមេដែកដ៏អស្ចារ្យ ព្រោះពេលវេលាដោះស្រាយបញ្ហារាប់មិនអស់។
- ឆាកជីវិតគ្រាន់តែរឿងល្ខោនជារូបភាពនៃសកម្មភាព និងពាក្យសម្ដីរបស់យើងប៉ុណ្ណោះ ហើយភាពល្អឥតខ្ចោះនៃសំដីនោះត្រូវតែមានលក្ខណៈវិនិច្ឆ័យដូចគ្នា។
- ហេតុផល និងសេចក្តីស្រឡាញ់ គឺជាសត្រូវនឹងជីវិត។
- ក្តីសង្ឃឹមខ្ពស់របស់ខ្ញុំ គឺគ្មានសង្ឃឹមទៀតទេ។
- តម្លៃរបស់មនុស្សមិនអាស្រ័យលើអាយុទេ។
- បើអ្នកប្រយុទ្ធដោយគ្មានគ្រោះថ្នាក់ អ្នកនឹងមិនឈ្នះដោយភាពរុងរឿងឡើយ។
- ស្នេហាគ្រាន់តែជាសេចក្តីរីករាយ កិត្តិយសគឺជាកាតព្វកិច្ច។
- មនុស្សដែលសម្រេចថា មួយជាសេចក្ដីស្លាប់ ហើយមួយទៀតជាជ័យជម្នះកម្រនឹងចាញ់។
- អ្នកដែលទទួលយកកំហុសរបស់ខ្លួន នឹងមិនដែលទទួលស្គាល់ថាខ្លួនខុសឡើយ។
- អ្នកនិយាយកុហកតែងតែបបួលស្បថ។
- អ្នកកុហកត្រូវតែមានការចងចាំល្អ។
- អ្នកណាឈ្នះលើខ្លួនឯងម្តង តែងតែឈ្នះលើខ្លួនឯងម្តងទៀត។