លោកត្រាំ សន្យា ‘យកពន្ធ 100%’ សម្រាប់ប្រទេសដែលមិនប្រើប្រាក់ដុល្លារ

លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាពីថ្ងៃសៅរ៍ថា នឹងធ្វើឱ្យចំណាយកាន់តែច្រើន សម្រាប់ប្រទេសទាំងឡាយណា ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបន្ថែមនោះគឺសសរស្តម្ភថ្មីមួយ សម្រាប់ផ្នែកពន្ធគយរបស់គាត់។ នៅឯការជួបជុំឃោសនា១នៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិ, បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖ “អ្នកមិនបាច់ប្រើប្រាក់ដុល្លារទេ ហើយអ្នកក៏នឹងមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិកដែរ ពីព្រោះយើងនឹងហូតពន្ធ ១០០% លើទំនិញរបស់អ្នក” ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោកត្រាំ និងក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ស្តីពីវិធីដាក់ពិន័យលើក្រុមសម្ព័ន្ធមិត្ត ឬក្រុមសត្រូវដែលស្វែងរកមធ្យោបាយសកម្មនានាដើម្បីធ្វើពាណិជ្ជកម្មទ្វេភាគី ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារ។ ក្រុមមនុស្សដែលធ្លាប់ស្គាល់បញ្ហានេះ បានប្រាប់ Bloomberg News ពីមុនមកថា ជម្រើសជាច្រើន គឺមានទាំងការគ្រប់គ្រងការនាំចេញ, ការគិតថ្លៃលើប្រតិបត្តិការរូបិយប័ណ្ណ និងពន្ធគយ។ លោក ត្រាំ ដែលបានទទួលយកគោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយ បាននិយាយថា ប្រាក់ដុល្លារ បាន “ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ” អស់កាល៨ឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីការមិនប្រើប្រាក់ដុល្លារ នៅឯជំនួបកំពូល១ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ […]

លោកដូណាល់ ត្រាំ ថា នឹងហូតពន្ធ១០០% ចំពោះប្រទេសណា​ដែលមិនប្រើប្រាក់ដុល្លារ នៅក្នុងការជួបជុំនៅរដ្ឋ Wisconsin

លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាពីថ្ងៃសៅរ៍ថា នឹងធ្វើឱ្យចំណាយកាន់តែច្រើន សម្រាប់ប្រទេសទាំងឡាយណា ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបន្ថែមនោះគឺសសរស្តម្ភថ្មីមួយ សម្រាប់ផ្នែកពន្ធគយរបស់គាត់។

នៅឯការជួបជុំឃោសនា១នៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិ, បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖ “អ្នកមិនបាច់ប្រើប្រាក់ដុល្លារទេ ហើយអ្នកក៏នឹងមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិកដែរ ពីព្រោះយើងនឹងហូតពន្ធ ១០០% លើទំនិញរបស់អ្នក” ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោកត្រាំ និងក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ស្តីពីវិធីដាក់ពិន័យលើក្រុមសម្ព័ន្ធមិត្ត ឬក្រុមសត្រូវដែលស្វែងរកមធ្យោបាយសកម្មនានាដើម្បីធ្វើពាណិជ្ជកម្មទ្វេភាគី ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារ។

ក្រុមមនុស្សដែលធ្លាប់ស្គាល់បញ្ហានេះ បានប្រាប់ Bloomberg News ពីមុនមកថា ជម្រើសជាច្រើន គឺមានទាំងការគ្រប់គ្រងការនាំចេញ, ការគិតថ្លៃលើប្រតិបត្តិការរូបិយប័ណ្ណ និងពន្ធគយ។

លោក ត្រាំ ដែលបានទទួលយកគោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយ បាននិយាយថា ប្រាក់ដុល្លារ បាន “ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ” អស់កាល៨ឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីការមិនប្រើប្រាក់ដុល្លារ នៅឯជំនួបកំពូល១ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោកត្រាំ បាននិយាយថា លោក ចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ជាការសន្យា១ ដែលលោកបានបញ្ជាក់ជាថ្មីនៅឯការជួបជុំឃោសនា កាលពីថ្ងៃសៅរ៍៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព