ខ្លឹមសារក្នុងលិខិតស្នេហាទាំងនេះគឺជាពាក្យដែលប្រមូលបានដោយអ្នកស្រឡាញ់ប្រវត្តិសាស្រ្តដែលធ្វើការឱ្យប្លុក Cross-Files ដែលជាប្លក់ផ្លូវការរបស់បណ្ណសារ ICRC ហើយអ្នកដែលធ្វើការងារនេះ គឺធ្វើឱ្យប្រាកដថា ការចងចាំនឹងមិនអាចបំភ្លេចឡើយ។ ក្នុងគ្រាដ៏អាប់អួរនោះ គេបានសម្រេចចិត្តបង្ហាញអ្នកអាននូវការឆ្លើយឆ្លងមួយចំនួន ដែលពោរពេញទៅដោយអារម្មណ៍ផ្សេងៗ ដូចជាភាពថ្លៃថ្នូរ ភាពទន់ភ្លន់ និងក្តីទុក្ខព្រួយជាដើមដែលបានថ្លាថ្លែងផ្ញើជូនគ្នាទៅវិញទៅមកក្នុងកំឡុងនៃភ្លើងសង្គ្រាមលោកលើកទី២ឆាបឆេះចន្លោះឆ្នាំ 1939-1945 នៅទ្វីបអឺរ៉ុប។
គេនៅចាំបានថា នាខែកញ្ញាឆ្នាំ ១៩៣៩ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានបង្កើតទីភ្នាក់ងារអ្នកទោសក្នុងសង្គ្រាម (ACPG)ហើយបានដើរតួនាទីជាអន្តរការីរវាងអ្នកបញ្ជូនការឆ្លើយឆ្លងគ្នាពេញមួយសង្រ្គាមលោកលើកទីពីរតែម្តង។ ក្នុងអំឡុងពេលសង្រ្គាមនោះ មានសំបុត្រចំនួន២០លានសន្លឹកត្រូវបានផ្ញើតាមរយៈ ACPG ទៅកាន់អ្នកទោសសង្រ្គាម និងជនស៊ីវិលដែលជាក្រុមគ្រួសាររបស់ពួកគេ។
ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព(កើតសង្គ្រាម) នៅពេលដែលទំនាក់ទំនងប្រៃសណីយ៍រវាងប្រទេសដែលមានសង្រ្គាមត្រូវបានរំខាន(បិទមិនដំណើរការ) សំបុត្ររាប់ពាន់សន្លឹកដែលសរសេរដោយគ្រួសារ មានការព្រួយបារម្ភអំពីជោគវាសនារបស់មនុស្សជាទីស្រឡាញ់របស់ពួកគេបានទៅដល់ទីក្រុងហ្សឺណែវ។ បន្ទាប់មកអត្ថបទទាំងនេះត្រូវតែត្រូវបានសង្ខេបខ្លីយកត្រឹមតែ២៥ពាក្យ ហើយចម្លងតាមទម្រង់ពិសេស ដែលគេហៅថា «សារស៊ីវិល ឬសារគ្រួសារ»។
នៅក្នុងឯកសារបណ្ណសារមួយចំនួន យើងនៅតែរកឃើញដាននៃអក្សរដើម។ គេឃើញស្ត្រីបង្ហាញពីក្តីស្រឡាញ់ ក្តីបារម្ភ និងក្តីសង្ឃឹមក្នុងការបង្កើតទំនាក់ទំនងជាថ្មីជាមួយគូស្នេហ៍របស់ពួកគេ និងការមានក្តីសង្ឃឹមអំពីការជួបជុំគ្នាជាថ្មី។ ដូចជានៅក្នុងសំបុត្រនេះនាង Simone បានសរសេរទៅកាន់ស្វាមីរបស់នាងដែលឈរជើងនៅតំបន់ Dakar ។ មានសំបុត្រខ្លះគឺជាការប្រកាសសារភាពអំពីស្នេហាពិតទៅដល់គូសង្សារដែលនៅទីលានប្រយុទ្ធ ឬកំពុងជាប់ឃុំក្នុងឋានៈជាអ្នកទោសសង្គ្រាម។ ដូច្នេះសំបុត្រនេះសរសេរដោយនាវិកជនជាតិបារាំងម្នាក់ពី Bizerte ទៅកាន់អ្នកដែលគាត់ស្រឡាញ់។ សំបុត្រមួយទៀតត្រូវបានផ្ញើរទៅគូស្នេហ៍ តែភាគីម្ខាងទៀតមិនបានទទួល។ តើរឿងរ៉ាវស្នេហា និងព្រាត់ប្រាស់បានផ្លាស់ប្តូរដំណើរជីវិតរបស់គូស្នេហ៍ទាំងឡាយយ៉ាងណាខ្លះ ?
សម្រាប់អ្នកទោសបារាំងដែលត្រូវបានចាប់ខ្លួននៅឆ្នាំ ១៩៤០ ហើយភាគច្រើននៅតែជាប់ឃុំឃាំងអស់រយៈពេល ៥ ឆ្នាំ ពេលវេលាគឺយូរណាស់សម្រាប់ពួកគេ ហើយការបែកគ្នាពីប្រពន្ធ ឬគូដណ្តឹងជាការព្រាត់និរាស្រ្តពោរពេញដោយក្តីឈឺចាប់ស្ទើរប្រះឱរា។ តើតាមរបាយការណ៍ពីប្រៃសនីយ៍ គេទទួលបានទិន្ន័យជាក់លាក់ គឺមានសំបុត្រ និងកាតចំនួន ២០លានត្រូវបានផ្ញើតាមរយៈ ACPG ទៅកាន់អ្នកទោសសង្រ្គាម និងជនស៊ីវិល។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៤១ មកមានសំបុត្រ និងកាតដែលផ្ញើទៅកាន់អ្នកទោសសង្គ្រាមត្រូវតែបានសរសេរសង្ខេបតាមទម្រង់ពិសេសដែលត្រូវបានផ្ញើដោយអ្នកទោសខ្លួនឯង។
ជាក់ស្តែង សំបុត្រដែលផ្ញើដោយអ្នកទោសឈ្មោះ Oflag IV D ទៅកាន់ប្រពន្ធរបស់គាត់ដែលរស់នៅក្នុង Casablanca ភ្លាមៗបន្ទាប់ពីការចងសម្ព័ន្ធមិត្តនៅអាហ្វ្រិកខាងជើង និងការទម្លាក់គ្រាប់បែកក្នុងទីក្រុង។ នេះគ្រាន់ជាសារមួយចង់បញ្ជាក់ថា កាលពីមុនយើងគ្មាន ទូរស័ព្ទ តេឡេក្រាម ហ្វេសប៊ុកទេ ដូច្នោះសំបុត្រទាំងអស់សរសេរចេញពីបេះដូង ជាពិសេសសំបុត្រគ្រួសារទាហាន ដែលចង់ដឹងពីជីវិតតើស្លាប់ឬរស់ មានសេចកី្តសុខ និងទុក្ខយ៉ាងណា៕