ផ្សារហ៊ុន និងប្រាក់ដុល្លារ មានស្ថិរភាព ខណៈការប៉ុនប៉ងជីវិតលោកត្រាំជាថ្មី បង្កភាពច្របូកច្របល់​ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាមេរិក​ឆ្នាំ ២០២៤

ផ្សារ​ភាគហ៊ុន​របស់​អាមេរិក និង​ប្រាក់​ដុល្លារ​ មាន​ការ​ប្រែប្រួល​តិចតួច​កាលពី​ច័ន្ទ​ បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ (Donald Trump) មាន​សុវត្ថិភាព ​ក្នុង​ការប៉ុនប៉ង​ធ្វើឃាតជាថ្មីទៀត​ នៅ​ខាងក្រៅ​ទីលាន​វាយកូនហ្គោល​របស់លោក ត្រាំ នៅសង្កាត់ West Palm Beach រដ្ឋផ្លរីដា, ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក ២០២៤ កំពុងងាកទៅរករបត់ថ្មី។ សន្ទស្សន៍ S&P 500 e-minis បានធ្លាក់ចុះ ០.០៤% ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលបង្ហាញភាពខ្លាំងនៃរូបិយប័ណ្ណអាមេរិក ធៀបនឹងដៃគូររូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ចុះ ០.០៣% គឺ១.០១ដុល្លារ ក្នុង១អឺរ៉ូ។ Bitcoin ធ្លាក់ចុះ ០.៧% នៅថ្ងៃជាមួយគ្នានេះ នៅ $៥៩,៤៤៥ ។ Trump បានបញ្ជាក់ថា រូបលោក គឺជាបេក្ខជនដែលគាំទ្ររូបិយប័ណ្ណគ្រីបតូ។ យុទ្ធនាការប្រធានាធិបតីដ៏វិនាដកម្ម និងចលាចលបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប បង្កជាការផ្លាស់ប្តូរដ៏គួរតក់ស្លុតមួយទៀត នៅពេលដែលក្រុមសមាជិកនៃសេវាសម្ងាត់ បានជួបប្រយុទ្ធដោយបានបាញ់តបតយ៉ាងហោចណាស់៤គ្រាប់ ជាមួយនឹង អ្វីដែលផ្នែកអនុវត្តច្បាប់បានពិពណ៌នាថា ជាអ្នកធ្វើឃាតកាន់កាំភ្លើងដ៏មានសក្តានុពល នៅឯគុម្ពោតព្រៃខ្លះនៅជិតបន្ទាត់ព្រំដែន […]

ប្រាក់ដុល្លារ និងផ្សារហ៊ុនអាមេរិក មានស្ថិរភាព បន្ទាប់ពីមានការការប៉ុនប៉ងជីវិតលោកត្រាំ ជាថ្មី

ផ្សារ​ភាគហ៊ុន​របស់​អាមេរិក និង​ប្រាក់​ដុល្លារ​ មាន​ការ​ប្រែប្រួល​តិចតួច​កាលពី​ច័ន្ទ​ បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ (Donald Trump) មាន​សុវត្ថិភាព ​ក្នុង​ការប៉ុនប៉ង​ធ្វើឃាតជាថ្មីទៀត​ នៅ​ខាងក្រៅ​ទីលាន​វាយកូនហ្គោល​របស់លោក ត្រាំ នៅសង្កាត់ West Palm Beach រដ្ឋផ្លរីដា, ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក ២០២៤ កំពុងងាកទៅរករបត់ថ្មី។

សន្ទស្សន៍ S&P 500 e-minis បានធ្លាក់ចុះ ០.០៤% ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលបង្ហាញភាពខ្លាំងនៃរូបិយប័ណ្ណអាមេរិក ធៀបនឹងដៃគូររូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ចុះ ០.០៣% គឺ១.០១ដុល្លារ ក្នុង១អឺរ៉ូ។ Bitcoin ធ្លាក់ចុះ ០.៧% នៅថ្ងៃជាមួយគ្នានេះ នៅ $៥៩,៤៤៥ ។ Trump បានបញ្ជាក់ថា រូបលោក គឺជាបេក្ខជនដែលគាំទ្ររូបិយប័ណ្ណគ្រីបតូ។

យុទ្ធនាការប្រធានាធិបតីដ៏វិនាដកម្ម និងចលាចលបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប បង្កជាការផ្លាស់ប្តូរដ៏គួរតក់ស្លុតមួយទៀត នៅពេលដែលក្រុមសមាជិកនៃសេវាសម្ងាត់ បានជួបប្រយុទ្ធដោយបានបាញ់តបតយ៉ាងហោចណាស់៤គ្រាប់ ជាមួយនឹង អ្វីដែលផ្នែកអនុវត្តច្បាប់បានពិពណ៌នាថា ជាអ្នកធ្វើឃាតកាន់កាំភ្លើងដ៏មានសក្តានុពល នៅឯគុម្ពោតព្រៃខ្លះនៅជិតបន្ទាត់ព្រំដែន នៃទ្រព្យសម្បត្តិទីលានវាយកូនហ្គោល របស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ។

ការប៉ះពាល់នៃឧប្បត្តិហេតុលើនយោបាយពេញលេញ- ដែលបានកើតឡើង ២ខែបន្ទាប់ពី លោកត្រាំ បានរងរបួសដោយការបាញ់ប្រហារ នៅឯពិធីជួបជុំឃោសនា នៅរដ្ឋ Pennsylvania – នឹងក្លាយជាការផ្តោតដ៏សំខាន់នៅពេលព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ក្រុមន្ត្រីអនុវត្តច្បាប់ កំពុងបន្តការស៊ើបអង្កេត

ប៉ុន្តែការផ្ទុះអាវុធនៅទីលានវាយកូនគោលនៅ Palm Beach ខណៈដែលលោកត្រាំ កំពុងលេងកីឡាវាយកូនហ្គោល អាចកំណត់ឡើងវិញម្តងទៀតថា ការប្រណាំងប្រជែងតំណែងប្រធានាធិបតី គឺកំពុងប្រយុទ្ធគ្នានីលើផ្លែឡាម – និងជួយឱ្យលោកត្រាំ បើកទំព័រថ្មី ពីការជជែកដេញដោលគ្នាដែលបរាជ័យទល់នឹងអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែលបានផ្តល់ឱ្យបេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះ នូវសន្ទុះ។

ភ្លាមៗនោះបន្ទាប់ពីហេតុការណ៍នោះ លោក ត្រាំ បានផ្ញើអ៊ីមែលទៅកាន់ក្រុមអ្នកគាំទ្រ ដើម្បីប្រកាសថា លោកមានសុវត្ថិភាព និងមានសុខភាពល្អ។

លោក ត្រាំ បានសរសេរថា៖ “គ្មានអ្វី នឹងបន្ថយល្បឿនខ្ញុំទេ ។ ខ្ញុំនឹងមិនចុះចាញ់ឡើយ!”។

ភ្លាមៗក្រោយព្រឹត្តិការណ៍នៅផ្លរីដានោះ សមាជិកសភាភាគច្រើននៃគណបក្សសាធារណរដ្ឋ បង្ហោះសារធម្មតា​ដោយអរគុណចំពោះសុវត្ថិភាពរបស់លោកត្រាំ ខណៈដែលកំពុងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាផ្នែកនយោបាយ។ សមាជិក​សភា​ប្រជាធិបតេយ្យ ​ក៏បាន​បង្ហោះសារ​ស្រដៀង​គ្នា​នេះ ដោយ​ប្រកាសរិៈគន់​អំពើ​ហិង្សា​ផ្នែក​នយោបាយ និង​អរគុណ​ដល់​ផ្នែក​អនុវត្ត​ច្បាប់។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម, លោកជំទាវ ហារីស បាននិយាយ ថា៖ «គេបានរាយការណ៍ខ្លីៗដល់ខ្ញុំអំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតទីតាំង ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដា ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព ។ ​អំពើ​ហិង្សា​ គ្មាន​កន្លែង​នៅ​អាមេរិក​ទេ»។

ក្រុមការងារពិសេសសភាចម្រុះបក្ស ដែលបានបង្កើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅរដ្ឋ ផិស៊ីលវ៉ានៀ បាននិយាយថា ខ្លួន ក៏នឹងស៊ើបអង្កេតឧប្បត្តិហេតុរដ្ឋផ្លរីដាផងដែរ។ យុទ្ធនាការឃោសនារបស់ភាគីទាំងពីរ បានបន្តផ្ញើសំណើររៃអង្គាសប្រាក់ ហើយមិនបានប្រកាសពីផែនការផ្អាកការឃោសនានយោបាយ ឬផ្អាកការធ្វើដំណើររបស់បេក្ខជននោះឡើយ។

នៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ ក្រោយមកនៅក្នុងយប់នោះ លោក Trump បានសរសេរថា៖ “ការតាំងចិត្តរបស់ខ្ញុំ កាន់តែរឹងមាំបន្ទាប់ពីការប៉ុនប៉ងមួយផ្សេងទៀតក្នុងជីវិតរបស់ខ្ញុំ!” ។

ភាពរំពង​នៃ​ឧប្បត្តិហេតុ​នេះលើនយោបាយ គឺពឹងផ្អែកលើ​ព័ត៌មាន​លម្អិតជាក់លាក់​អំពី​ជនសង្ស័យ​ក្នុង​ករណី​នេះ ទាំងស្រុង។

យោងតាមក្រុមមន្ត្រីអនុវត្តច្បាប់ឱ្យដឹងថា ក្រុមមន្រ្តីសេវាសម្ងាត់ដែលសម្អាតទីលានវាយកូនហ្គោលនៅពីមុខលោក ត្រាំ បានប្រទះឃើញបុរសម្នាក់នៅក្នុងព្រៃជាមួយនឹងកាំភ្លើង១ដើម ហើយក៏បានបើកការបាញ់ប្រហារ។ យោងទៅតាមក្រុមមន្រ្តីសហព័ន្ធដែលសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីការស៊ើបអង្កេតដែលកំពុងបន្ត ឱ្យដឹងថា ជនសង្ស័យ ក្រោយមកត្រូវបានគេស្គាល់ថាជា Ryan Routh អាយុ ៥៨ឆ្នាំ បានរត់គេចខ្លួននៅក្នុងរថយន្តពណ៌ខ្មៅមួយ ប៉ុន្តែក្រោយមកត្រូវបានចាប់ឃុំខ្លួនបន្ទាប់ពីការប្រដេញ ។

ក្រុមប៉ូលិស បាននិយាយថា ពួកគេបានរកឃើញកាំភ្លើង AK-47 មួយដើមនៅកន្លែងកើតហេតុ រួមជាមួយនឹងកាមេរ៉ាថតវីដេអូឌីជីថលមួយ និងកាបូបស្ពាយចំនួនពីរជាមួយនឹងបន្ទះសេរ៉ាមិចជាច្រើន ដែលអាចប្រើជារបាំងគារពារគ្រាប់។ ប៉ុន្តែ​ក្រុមមន្ត្រី ​បាន​និយាយ​ថា ពួក​គេ​ត្រូវ​រង់​ចាំ​ការ​ចេញ​ព័ត៌មាន​បន្ថែម ​អំពី​ជន​សង្ស័យ និង​សាវតារ​របស់​គាត់ ​រហូត​ដល់មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។

នៅក្នុងសំណុំរឿងរដ្ឋ ផិនស៊ីលវ៉ានៀ ក្រុមមន្ត្រីអនុវត្តច្បាប់ មិនអាចកំណត់ថា​ ការប៉ុនប៉ងធ្វើឃាតរបស់ Thomas Matthew Crooks ដែលមានអាយុ ២០ ឆ្នាំ លើលោកត្រាំ​ ជាហេតុផលនយោបាយជាក់លាក់មួយនោះទេ។

ប៉ុន្តែ​ក្រោយពី​ការ​បាញ់​ប្រហារនេះ, សេវា​សម្ងាត់ ​បាន​ទទួល​ស្គាល់​ពីក្តី​បារម្ភ​បានកើនឡើង ​ជុំវិញ​អំពើ​ហិង្សា​នយោបាយ។ ព័ត៌មានលម្អិតនៃការការពារខ្លួនរបស់លោក ត្រាំ ក៏ត្រូវបានបង្កើនផងដែរ កាលពីដើមឆ្នាំនេះ ដោយសារតែការគំរាមកំហែង ចេញមកពីប្រទេសអ៊ីរ៉ង់ចំពោះអតីតប្រធានាធិបតីរូបនេះ។ សេវាសម្ងាត់ បានបង្កើនធនធានការពារបន្ថែមទៀតសម្រាប់ លោកត្រាំ បន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ ផិនស៊ីវ៉ានៀ ។

ការស្ទង់មតិបង្ហាញថា ការមានប្រៀបរបស់លោក ត្រាំ លើលោកប្រធានាធិបតី ចូ បៃដិន គឺមានបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីការប៉ុនប៉ងបាញ់ប្រហារកាលពីខែកក្កដាលើជីវិតរបស់លោក ដែលបានក្លាយជាចំណុចសំខាន់នៃសុន្ទរកថារបស់លោក នៅឯសន្និបាតជាតិសាធារណរដ្ឋ ១សប្តាហ៍ក្រោយមក។

ប៉ុន្តែផលប៉ះពាល់រយៈពេលវែង គឺពិបាកក្នុងការវាស់វែងជាមួយនឹងព្រឹត្តិការណ៍នយោបាយខ្យល់កួច ដែលបង្ហាញពីមហន្តរាយរបស់លោក បៃដិន នៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង និងការសម្រេចចិត្តរបស់លោកបោះបង់ចោល ហើយសម្រេចគាំទ្រ លោកជំទាវហារីស ជាអ្នកស្នងតំណែងរបស់លោក។ ការស្ទង់មតិជាមធ្យមរបស់ RealClearPolitics  បង្ហាញកាលពីថ្ងៃអាទិត្យថា លោកជំទាវ ហារីស ទទួលបានសម្លេងគាំទ្រពី ៤៩% ទល់នឹង ៤៧.៣% ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព