សហស្ថាបនិកក្រុមហ៊ុន TENCENT លោក Pony Ma Huateng បានវិលត្រលប់មកគ្រងចំណាត់ថ្នាក់កំពូល នៃទ្រព្យសម្បត្តិនៅប្រទេសចិនវិញហើយ ដោយធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាថ្មីបំផុ ដែលទទួលបានឋានៈនេះ។
សន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញថា ទិន្នន័យសេដ្ឋកិច្ចខ្សោយពីប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ បានធ្វើឱ្យភាគហ៊ុនចុះបញញជីខ្លះ បានចុះទាបកាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ដោយអនុញ្ញាតឱ្យលោក Ma បានវ៉ាឡើងដាច់ពីឧកញ៉ាទឹកសុទ្ធដប លោក ចុង សានសាន (Zhong Shanshan) ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៤៣.៩ ពាន់លានដុល្លារអាមេរិក ។
លោក ចុង បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ហើយស្ថាបនិក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ឯកជន ByteDance លោក ចាង យីមីង (Zhang Yiming) ឈរនីលេខ២។
ទ្រព្យសម្បត្តិរបស់លោក Ma បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលការកើនឡើងរបស់ក្រុមហ៊ុន Tencent លើសពីការប្រតិបត្តិរបស់គូប្រជែង ដែលមានទំហំប្រហាក់ប្រហែលគ្នា ដោយសារតែការងើបឡើងវិញនៃហ្គេមនៅក្នុងប្រទេសចិន ដែលជាសង្វៀនទូរស័ព្ទដ៏ធំបំផុតរបស់ពិភពលោក។
ភាពជោគជ័យនៃហ្គេមលក់ដាច់បំផុត ចាប់ពីហ្គេមអ្នកប្រយុទ្ធចល័តក្នុងគុក (Dungeon & Fighter Mobile) របស់ខ្លួនរហូតដល់ហ្គេមរឿងព្រេងយូធសីល្ប៍អ៊ូខុង (Black Myth: Wukong) ជាជ័យជំនះផ្នែកវប្បធម៌ គួបផ្សំនឹងការសន្យានៃការគាំទ្រពីទីក្រុងប៉េកាំង បានជួយជំរុញក្រុមហ៊ុន Tencent ទៅដល់កម្រិតដែលមើលមិនឃើញចាប់តាំងពីការកើនឡើងនៃអ៊ីនធឺណិតសម័យ Covid។
ករណីនេះ កើតឡើងបន្ទាប់ពីប្រទេសចិនបានចំណាយពេលវេលា២ឆ្នាំដ៏ប្រសើរ ដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដូចជា Alibaba Group និង Didi Global រួមជាមួយនឹងក្រុមស្ថាបនិកដែលសម្បូរទ្រព្យរបស់ពួកគេ។
លោក ម៉ា ដែលធ្លាប់បានស្ថិតក្នុងវណ្ណៈ មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនលើសលុប របស់ប្រទេសចិន ក៏ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងការបោសសម្អាតអំពើពុករលួយផងដែរ។
ប៉ុន្តែមិនដូចមិត្តរួមការងារដែលនិយាយសម្តីឲគម្របនោះទេ ស្ថាបនិករបស់ក្រុមហ៊ុន Tencent រូបនេះ តែងតែជាមនុស្សដែលនៅតែឯង មិនសូវខ្វល់ខ្វាយពីការបង្ហាញមុខមាត់ទេ និងចូលចិត្តរៀបចំសកម្មភាពការងារពីក្រោយឆាក៕