ក្រុមហ៊ុន Alibaba Cloud ចូលរួមជាមួយក្លឹបបញ្ញាសិប្បនិម្មិត LLM ជំនាន់ថ្មី របស់ចិន

ក្រុមហ៊ុន Alibaba Cloud ដែលជាអង្គភាពសេវាកុំព្យូទ័រពពក របស់ក្រុមហ៊ុនបច្ចេកវិទ្យាទម្ងន់ធ្ងន់របស់ចិន Alibaba Group Holding Ltd កាលពីថ្ងៃព្រហស្បតិ៍ បានចេញកំណែចុងក្រោយបំផុត នៃម៉ូដែលភាសាដ៏ធំ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត Qwen 2.5 ជាទង្វើមួយ ដែលក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បាននិយាយថា នឹងជំរុញកម្មវិធីពាណិជ្ជកម្មខ្នាតធំ នៃបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សេវាកម្មកុំព្យូទ័រពពក (Cloud Computing Services) គឺជាការផ្តល់ជូនសេវាទាក់ទងនឹងកុំព្យូទ័រ ក្នុងនោះមានទាំងម៉ាស៊ីនអ្នកបម្រើមេ, កន្លែងផ្ទុកទិន្នន័យ, កិច្ចការបណ្តាញ, ផ្នែកសូហ្វវែរ, កិច្ចការវិភាគ និងភាពវៃឆ្លាត  តាមបណ្តាញអ៊ីនធឺណិត  ដើម្បីផ្តល់នូវការច្នៃប្រឌិតកាន់តែលឿន, ធនធានដែលអាចបត់បែនបាន និង មាត្រដ្ឋានសេដ្ឋកិច្ច។ Alibaba ក៏ជា​ថៅកែកាសែត South China Morning Post ផងដែរ។ ក្រុមហ៊ុនបាននិយាយថា គំរូម៉ូដែល Qwen 2.5 ដែលទើបដាក់ឱ្យដំណើរការថ្មីៗ មានរង្វាស់ចាប់ពី ០.៥ ពាន់លាន ដល់ ៧២ […]

Alibaba Cloud ចូលរួមជាមួយបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ចិន

ក្រុមហ៊ុន Alibaba Cloud ដែលជាអង្គភាពសេវាកុំព្យូទ័រពពក របស់ក្រុមហ៊ុនបច្ចេកវិទ្យាទម្ងន់ធ្ងន់របស់ចិន Alibaba Group Holding Ltd កាលពីថ្ងៃព្រហស្បតិ៍ បានចេញកំណែចុងក្រោយបំផុត នៃម៉ូដែលភាសាដ៏ធំ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត Qwen 2.5 ជាទង្វើមួយ ដែលក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បាននិយាយថា នឹងជំរុញកម្មវិធីពាណិជ្ជកម្មខ្នាតធំ នៃបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សេវាកម្មកុំព្យូទ័រពពក (Cloud Computing Services) គឺជាការផ្តល់ជូនសេវាទាក់ទងនឹងកុំព្យូទ័រ ក្នុងនោះមានទាំងម៉ាស៊ីនអ្នកបម្រើមេ, កន្លែងផ្ទុកទិន្នន័យ, កិច្ចការបណ្តាញ, ផ្នែកសូហ្វវែរ, កិច្ចការវិភាគ និងភាពវៃឆ្លាត  តាមបណ្តាញអ៊ីនធឺណិត  ដើម្បីផ្តល់នូវការច្នៃប្រឌិតកាន់តែលឿន, ធនធានដែលអាចបត់បែនបាន និង មាត្រដ្ឋានសេដ្ឋកិច្ច។ Alibaba ក៏ជា​ថៅកែកាសែត South China Morning Post ផងដែរ។

ក្រុមហ៊ុនបាននិយាយថា គំរូម៉ូដែល Qwen 2.5 ដែលទើបដាក់ឱ្យដំណើរការថ្មីៗ មានរង្វាស់ចាប់ពី ០.៥ ពាន់លាន ដល់ ៧២ ពាន់លានប៉ារ៉ាម៉ែត្រ ជំរុញសមត្ថភាពដែលប្រសើរ ផ្នែកគណិតវិទ្យា និងការសរសេរកូដ និងអាចដំណើរគាំទ្រជាមួយជាង ២៩ភាសា ខណៈដែលកំពុងផ្ដល់ជូននូវកម្មវិធី AI ដ៏ធំទូលាយ ទូទាំងផ្នែកផ្សេងៗ ដូចជា យានយន្ត, ការលេងហ្គេម និងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ។

នៅឯសន្និសីទ Apsara Conference ជាព្រឹត្តិការណ៍កំពូលប្រចាំឆ្នាំរបស់ Cloud, នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group និងជាប្រធាន និងជានាយកប្រតិបត្តិនៃ Alibaba Cloud Intelligence លោក អ៊ូ យ៉ុងមីង (Wu Yongming) បានមានប្រសាសន៍ថា៖ “Alibaba Cloud កំពុងតែវិនិយោគ ជាមួយនឹងកម្លាំងដែលមិនធ្លាប់មានពីមុនមក ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងការកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ខ្លួន”។

លោកអ៊ូ បាននិយាយថា បច្ចេកវិទ្យាគំរូម៉ូដែលភាសាធំៗ(LLMs)នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ន ពួកគេអាចបំពេញកិច្ចការពហុមុខងារ ក្នុងនោះមានអត្ថបទ, ការនិយាយ និងចក្ខុវិស័យ, យល់បានពីតម្រូវការរបស់មនុស្ស, និងបញ្ចប់កិច្ចការសរសេរកម្មវិធីដ៏ស្មុគស្មាញ។ ជាមួយគ្នានេះដែរ តម្លៃរបស់ LLMs បានធ្លាក់ចុះយ៉ាងខ្លាំង។

ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Alibaba Cloud Intelligence លោក ជូ ជីងយិន (Zhou Jingren) បាននិយាយថា៖ “យើងនៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់ ដើម្បីលើកស្ទួយការប្រើប្រាស់ទូលំទូលាយ នៃបច្ចេកវិទ្យា AI តាមជំនាន់ នៅទូទាំងឧស្សាហកម្មផ្សេងៗគ្នា” ។

លោក ជូ បាននិយាយថា ការចេញម៉ូដែលពហុម៉ូដែល Qwen 2.5 ត្រូវបានរៀបចំដើម្បីផ្តល់អំណាចដល់ក្រុមអ្នកអភិវឌ្ឍន៍ និងសាជីវកម្មគ្រប់ទំហំ បង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យា AI និងបន្តជំរុញកំណើននៃសហគមន៍ប្រភពបើកចំហនេះ។ រហូតមកដល់ពេលនេះ ការទាញយកម៉ូដែលរបស់ Qwen បានឡើងហួសចំនួនពី ៤០ លានដង ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅក្នុងខែមេសា ឆ្នាំ ២០២៣។

ក្រុមហ៊ុន Alibaba Cloud ក៏បានប្រកាសពីការធ្វើទំនើបកម្មម៉ូដែលពិសេស Qwen-Max របស់ខ្លួនផងដែរ ដោយនិយាយថា សមត្ថភាពរបស់វាមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល GPT-4o ទំនើបបំផុត របស់ក្រុមហ៊ុនអាមេរិក OpenAI ។

ម៉ូដែល Qwen-Max ដែលត្រូវបានអាប់ដេត បានបង្ហាញពីសមត្ថភាពដំណើរការដ៏ខ្លាំង នៅក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា ការយល់ភាសា, ការវែកញែកហេតុផល, គណិតវិទ្យា និងការសរសេរកូដ បើប្រៀបធៀបជាមួយនឹងបណញតាញម៉ូដែលទំនើបដទៃទៀត។

នាយកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corp China លោក លូ យ៉ានសៀ បាននិយាយថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាបន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន លើផ្នែក LLMs នឹងលើកកម្ពស់បន្ថែមទៀត នូវការពេញនិយមម៉ូដែល AIទាំងនេះ  និងនាំមកនូវឱកាសអាជីវកម្មថ្មីៗសម្រាប់ម៉ាស៊ីនបម្រើមេ AI ក្នុងស្រុក, កុំព្យូទ័រពពក និងក្រុមហ៊ុនបន្ទះឈីប។

ហ្វូងមនុស្សជួបជុំគ្នានៅឯព្រឹត្តិការរណ៍ប្រចាំឆ្នាំ Apsara Conference នៃក្រុមហ៊ុន Alibaba នៅក្រុងហាងចូវ ខេត្តជេជាំង ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍

លោក លូ បាននិយាយថា ដោយលើកឡើងថា LLM ពហុម៉ូដែល គឺជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតដែលមិនអាចប្រកែកបានសម្រាប់បច្ចេកវិទ្យា AI តាមជំនាន់។ សហគ្រាសបច្ចេកវិទ្យាចិន គួរតែប្រមូលផ្តុំធនធានបន្ថែមទៀតក្នុងការកែលម្អថាមពលកុំព្យូទ័រ, បញ្ញាដោះស្រាយ និងគុណភាពនៃទិន្នន័យ ដើម្បីបង្រួមគម្លាតជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ AI តាមជំនាន់។

Alibaba Cloud ក៏បានបករកាសគំរូម៉ូដែលអត្ថបទផលិតជារូបភាពវីដេអូថ្មី ដែលមានសមត្ថភាពបង្កើតវីដេអូគុណភាពខ្ពស់តាមទម្រង់រូបភាពជាច្រើន ដោយផ្អែកលើការណែនាំជាអត្ថបទអក្សរចិន និងអង់គ្លេស និងបំប្លែងរូបភាពដែនៅនឹង ទៅជាវីដេអូមានចលនាសកម្ម។

ក្រុមហ៊ុននេះ បានប្រកាសពីការបញញចុះតម្លៃ ៨៥%លើ Qwen-Turbo LLM របស់ខ្លួន ខណៈដែល LLMs ២ប្រភេទផ្សេងទៀត ក៏មានការបញ្ចុះតម្លៃផងដែរ។

របាយការណ៍មួយ ពីក្រុមហ៊ុនប្រឹក្សាយោបល់សកល McKinsey & Co បាននិយាយថា AI ជំនាន់ថ្មី នឹងបន្ថែមតម្លៃប្រចាំឆ្នាំចន្លោះពី ២.៦ ពាន់ពាន់លានដុល្លារ ទៅ ៤.៤ ពាន់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ នៃឧស្សាហកម្ម៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព