ប្រមុខធនាគារ​កណ្តាល​ថៃ ​និយាយ​ថា ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់​ប្រទេស​ថៃ​មានភាព​ផុយស្រួយ

ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។ ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា  ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។ បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។ ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។ លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។ ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។ អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។ កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, […]

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានថ្លៃងពីបញ្ហាហិរញ្ញវត្ថុគ្រួសារដែលមានបញ្ហា។

ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា  ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។

បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។

ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។

លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។

ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។

អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។

កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្មថា ក៏បានសម្តែងកង្វល់អំពីអត្រារឹងមាំ នៃប្រាក់បាត (៣៣,០៧ បាត ក្នុង១ ដុល្លារ) ព្រោះវានឹងប៉ះពាល់ដោយផ្ទាល់ចំពោះផ្នែកទេសចរណ៍​ដែលខ្សោយ និងផ្នែកឯជន ត្រូវបង្កើនផលិកម្ម ដែលនាំឱ្យមានការនាំចូលទំនិញថោកៗ។

រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមកម្មវិធី “កាបូបឌីជីថល” ជាមួយទឹកប្រាក់ចំនួន ៤៥០ ពាន់លានបាត (១៣.៦ ពាន់លានដុល្លារ) នៅចុងខែនេះ ដោយចែកចាយប្រាក់ ១៤៥ ពាន់លានបាត ដល់ក្រុមមនុស្សដែលងាយរងគ្រោះ។ ផែនការជំរុញទឹកចិត្តនេះ ផ្តល់ប្រាក់ ១ម៉ឺនបាត ដល់ប្រជាជនថៃរហូតដល់៤០លាននាក់ដើម្បីចំណាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

គ្រោងការណ៍នេះ ត្រូវបានក្រុមអ្នកសេដ្ឋកិច្ចរិះគន់ ក្នុងនោះមានទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូប ថា មិនមានការទទួលខុសត្រូវផ្នែកសារពើពន្ធ។

រដ្ឋាភិបាល ​ច្រានចោល​រឿង​នេះ ដោយ​បាន​តស៊ូ​ស្វែងរក​ប្រភព​ថវិកា។ រដ្ឋាភិបាល និយាយថា គោលនយោបាយនេះ គឺចាំបាច់ ដើម្បីបង្កើនថាមពលសេដ្ឋកិច្ច ដែលធនាគារកណ្តាលរំពឹងថា នឹងកើនឡើងត្រឹមតែ ២.៦% ក្នុងឆ្នាំនេះ កើនឡើងពី ១.៩% ក្នុងឆ្នាំ 2023។

ប្រភពជាច្រើន បានប្រាប់ Reuters ថា រដ្ឋាភិបាលគ្រោងនឹងតែងតាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Kittiratt Na Ranong ដែលជាអ្នករិះគន់ដ៏ខ្លាំងចំពោះធនាគារកណ្តាល ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាល បន្ទាប់៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព