លោក បៃដិន និយាយថា ប្រទេសចិន “កំពុងធ្វើតេស្តអាមេរិក និងសម្ព័ន្ធមិត្ត”

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។ ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុម​អ្នក​យក​ព័ត៌មាន ​ត្រូវ​បានស្នើឱ្យ​ចេញ​ពី​បន្ទប់ ក្រុមមេដឹកនាំនេះ ​បាន​ងាក​ទៅ​ប្រធានបទ​ដំបូង​របស់​ពួក​គេ​គឺ ចិន។ នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។ […]

មេដឹកនាំប្រទេស៤ លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi (កណ្តាល), លោក Fumio Kishida នៃប្រទេសជប៉ុន (ស្តាំ) និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី (ឆ្វេង)

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។

ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុម​អ្នក​យក​ព័ត៌មាន ​ត្រូវ​បានស្នើឱ្យ​ចេញ​ពី​បន្ទប់ ក្រុមមេដឹកនាំនេះ ​បាន​ងាក​ទៅ​ប្រធានបទ​ដំបូង​របស់​ពួក​គេ​គឺ ចិន។

នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។

លោក បៃដិន បានថ្លែងបន្ត​ថា តាម​ទស្សនៈ​របស់​ខ្ញុំ លោក ស៊ី កំពុង​តែ​ចង់​ទិញ​ឱ្យខ្លួនឯង ​នូវចន្លោះ​ការទូតខ្លះ ដើម្បី​បន្ត​យ៉ាងសកម្មដើម្បីផលប្រយោជន៍របស់​ចិន​ ។

រយៈពេលពីរឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ថាមពលស្អាតស្អំ ៖ក្រុមហ៊ុន Gentari ផ្តល់នូវដំណោះស្រាយថាមពលស្អាតស្អំ តាមរយៈសសរស្តម្ភស្នូលចំនួនបី – ថាមពលកកើតឡើងវិញ, ថាមពលអ៊ីដ្រូសែន និង ភាពបត់បែនបៃតង – ដោយបង្កើតដំណោះស្រាយជាច្រើន ដោយកាត់ទទឹង ខ្សែសង្វាក់តម្លៃអេឡិចត្រុង ដើម្បីជួយអតិថិជនដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធតែម្តង។

ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន (កណ្តាល) និងមេដឹកនាំ៣ប្ឬតេសទៀត នៅក្នុងកិច្ចពិភាក្សា ក្រុមប្រទេស Quad។

លោក បៃដិន បន្ថែមថា៖ «ប្រទេសចិននៅតែបន្តអាកប្បកិរិយាខឹងសម្បារ ដោយកំពុងធ្វើទេស្តពួកយើងនៅទូទាំងតំបន់” លើមុខព្រួញជាច្រើន ក្នុងនោះមានទាំងបញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ។ ក្នុងពេលជាមួយគ្នា​នេះ យើង​ជឿ​ថា ការ​ប្រកួត​ប្រជែង​ដ៏ខ្លាំងក្លា ​តម្រូវ​ឱ្យ​មាន​ការ​ទូត​ខ្លាំងក្លាដែរ»។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីខ្សែអាត់សំឡេងនោះទេ។

ជំនួបកំពូលនេះ ប្រព្រឹត្តទៅនៅក្នុងខែយីអ៊ុនធ្លាក់ចុះ នៃអាណត្តិប្រធានាធិបតីរបស់លោកបៃដិន និងនៃតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Kishida  និងខណៈដែលសហរដ្ឋអាមេរិក ចាប់ផ្តើមប្រកាសវិធានការជាបន្តបន្ទាប់ ដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ក្រុមមេដឹកនាំទាំងនេះ បញ្ចូលការបង្ហើយការយកពន្ធថ្មីលើឧស្សាហកម្មពិប្រាកដជាច្រើន ដូចជាការយកពន្ធរថយន្តអគ្គិសនី ខណៈដែលការបង្ក្រាបលើការដឹកជញ្ជូនតាមពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្ក្រាបលើដែកថែប និងអាលុយមីញ៉ូម ដែលចេញពីម៉ិកស៊ិក មកដល់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមមេដឹកនាំ បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាជាច្រើន ដោយបេសកកម្ម Cancer Moonshot របស់ប្រទេស៤ ជារឿងធំសំខាន់ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីសហការ និងជួយសង្គ្រោះជីវិតមនុស្សពីជំងឺមហារីកនៅក្នុងតំបន់។ ដំបូង គេនឹងផ្តោតលើជំងឺមហារីកមាត់ស្បូន។

ស្តីពីសន្តិសុខដែនសមុទ្រ ក្រុមមេដឹកនាំទាំងនោះ បានប្រកាសពីគំនិតផ្តួចផ្តើមបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ឧបករណ៍ដើម្បីជួយប្រទេសជាច្រើន “ឃ្លាំមើល និងធានាសន្តិសុខដែនទឹករបស់ពួកគេ, អនុវត្តច្បាប់របស់ពួកគេ និងបង្កាអាកប្បកិរិយាខុសច្បាប់” ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រអាមេរិក ឆ្មាំឆ្នេរសមុទ្រជប៉ុន កងកម្លាំងព្រំដែនអូស្ត្រាលី និងឆ្មាំសមុទ្រឥណ្ឌា នឹងចាប់ផ្តើមកម្មវិធីសង្កេតការណ៍នៅឆ្នាំក្រោយ ដើម្បី “កែលម្អនូវអន្តរប្រតិបត្តិការ និងធ្វើទំនើបកម្មសុវត្ថិភាពដែនសមុទ្រ” ។

គំនិតផ្តួចផ្តើមមួយទៀត គឺកំពង់ផែ Quad នៃភាពជាដៃគូនាពេលអនាគត មានបំណងគាំទ្រ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែប្រកបដោយនិរន្តរភាព និងរឹងមាំ” នៅក្នុងតំបន់។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាវគ្គឯកជន, ក្រុមមន្ត្រីអាមេរិក បាននិយាយថា ក្រុមមេដឹកនាំទាំងនេះ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានទាំងការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ។

ក្រុមនេះ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើបញ្ហាអាកាសធាតុ និងថាមពលស្អាតស្អំ ក្នុងនោះមានទាំងថវិកា ដើម្បីគាំទ្រគម្រោងថាមពលព្រះអាទិត្យ និងដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។ ថ្នាក់​ដឹកនាំ​ទាំង៤ ក៏​កំពុង​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​រួម ​ដើម្បី​ចូលរួមជាមួយបញ្ញា​សិប្បនិម្មិត និង​មនុស្សយន្ត​ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព