វិទ្យាស្ថាន Lowy និយាយ​ថា អំណាច​យោធា​របស់​ចិន​នៅ​តំបន់​អាស៊ី​ កើនឡើង​តែក្រោម​អាមេរិក

យោងតាមការវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy អំពីឥទ្ធិពលនៅក្នុងតំបន់ ឱ្យដឹងថា អំណាចយោធារបស់ចិននៅអាស៊ី កំពុងឡើងខ្ពស់ក្នុងកម្រិតទាបមួយជាងសហរដ្ឋអាមេរិក ខណៈសមត្ថភាពខាងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានកាត់បន្ថយ ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា៖ “អំណាចនៅអាស៊ីនៅតែជាល្បែងឡប់សតិ របស់ប្រទេសមហាអំណាចទាំងពីររបស់ពិភពលោក ឈរនៅលើកំពូលតារាងរបស់យើង ក្នុងគំលាតគួរឱ្យកត់សំគាល់” ។ វិទ្យាស្ថាន​នេះ​ បាន​និយាយ​ថា​៖ «​អំណាច​យោធារបស់​ប្រទេស​ចិន ​មិន​ឡើង ហើយក៏មិនធ្លាក់ចុះដែរ ប៉ុន្តែ​វា​នៅតែបន្តកើនឡើង​។ សមត្ថភាពសេដ្ឋកិច្ចរាបស្មើ ដោយសារកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធរយៈពេលវែង មានន័យថា ជាការវាយប្រហារលើសេដ្ឋកិច្ចចិន ទោះបីជានៅតែគ្រប់គ្រងបានរឹងមាំ តែលែងរីកចម្រើនទៀតហើយ​»។ ចំណាត់ថ្នាក់សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) គ្របដណ្តប់លោកប្រធានបទធំៗចំនួន៨ ក្នុនោះមានទាំងសមត្ថភាពយោធា ឥទ្ធិពលការទូត និងវប្បធម៌, ភាពធន់ និងធនធាននាពេលអនាគត។ លទ្ធផល​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ដើម្បីគ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​អូស្ត្រាលី​ បាន​ឡើង​មក​លេខ​៥ ហើយ​រុស្ស៊ី​ធ្លាក់ទៅ​លេខ​៦។ វិទ្យាស្ថាននេះ បាននិយាយថា សហរដ្ឋអាមេរិក នាំមុខប្រទេសចិនលើវិធានការចំនួន៦ ក្នុងចំណោមវិធានការទូលំទូលាយទាំង៨ ទោះបីជានៅលើសមត្ថភាពយោធា ការមានប្រៀបរបស់អាមេរិក […]

ប្រទេសចិន ធ្វើព្យុហយាត្រាយោធា​ខួបលើកទី៧០នៅក្រុងប៉េកាំង ដើម្បីបង្ហាញអាវុធយុទ្ធធភ័ណ្ឌថ្មីៗ ទំនើបៗរបស់ខ្លួន។

យោងតាមការវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy អំពីឥទ្ធិពលនៅក្នុងតំបន់ ឱ្យដឹងថា អំណាចយោធារបស់ចិននៅអាស៊ី កំពុងឡើងខ្ពស់ក្នុងកម្រិតទាបមួយជាងសហរដ្ឋអាមេរិក ខណៈសមត្ថភាពខាងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានកាត់បន្ថយ ។

នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា៖ “អំណាចនៅអាស៊ីនៅតែជាល្បែងឡប់សតិ របស់ប្រទេសមហាអំណាចទាំងពីររបស់ពិភពលោក ឈរនៅលើកំពូលតារាងរបស់យើង ក្នុងគំលាតគួរឱ្យកត់សំគាល់” ។

វិទ្យាស្ថាន​នេះ​ បាន​និយាយ​ថា​៖ «​អំណាច​យោធារបស់​ប្រទេស​ចិន ​មិន​ឡើង ហើយក៏មិនធ្លាក់ចុះដែរ ប៉ុន្តែ​វា​នៅតែបន្តកើនឡើង​។ សមត្ថភាពសេដ្ឋកិច្ចរាបស្មើ ដោយសារកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធរយៈពេលវែង មានន័យថា ជាការវាយប្រហារលើសេដ្ឋកិច្ចចិន ទោះបីជានៅតែគ្រប់គ្រងបានរឹងមាំ តែលែងរីកចម្រើនទៀតហើយ​»។

ចំណាត់ថ្នាក់សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) គ្របដណ្តប់លោកប្រធានបទធំៗចំនួន៨ ក្នុនោះមានទាំងសមត្ថភាពយោធា ឥទ្ធិពលការទូត និងវប្បធម៌, ភាពធន់ និងធនធាននាពេលអនាគត។ លទ្ធផល​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ដើម្បីគ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​អូស្ត្រាលី​ បាន​ឡើង​មក​លេខ​៥ ហើយ​រុស្ស៊ី​ធ្លាក់ទៅ​លេខ​៦។

វិទ្យាស្ថាននេះ បាននិយាយថា សហរដ្ឋអាមេរិក នាំមុខប្រទេសចិនលើវិធានការចំនួន៦ ក្នុងចំណោមវិធានការទូលំទូលាយទាំង៨ ទោះបីជានៅលើសមត្ថភាពយោធា ការមានប្រៀបរបស់អាមេរិក កំពុងធ្លាក់ចុះក៏ដោយ ។

វិទ្យាស្ថាននេះ បានបន្តថា នេះ​គឺជា​លើកទី១ហើយ​ដែលក្រុម​អ្នក​ជំនាញ “បាន​វិនិច្ឆ័យ​ថា ​ប្រទេស​ចិន ​អាច​ដាក់​ពង្រាយ​យ៉ាង​ឆាប់​រហ័ស ហើយសម្រប់​រយៈពេលដែល​មាន​និរន្តរភាពមួយ ​បើសិនកើតមាន​ជម្លោះ​អន្តររដ្ឋ​ នៅ​ទ្វីអាស៊ី”។

វិទ្យាស្ថាន​នេះ ​បាន​និយាយថា​៖ អំណាចយោធារបស់ប្រទេសឥណ្ឌា កំពុងកើនឡើង ដែលជំរុញដោយធនធានដ៏សម្បូរបែប និងឥទ្ធិពលការទូត ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន នៅតែជាចំណុចខ្សោយក្តី។ «​សមត្ថភាពទីក្រុង​ញូវដែលី​ នៅ​តែ​មាន​កម្រិត​ក្នុង​ការ​បង្កើត​ថាមពល ​និង​ឥទ្ធិពល ​នៅ​ភាគ​ខាង​កើត ​នៃ​ច្រក​សមុទ្រ​ម៉ាឡាកា»។

វិទ្យាស្ថាន​នេះ ​បាន​គូសបញញជាក់​ថា​៖ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថា ឥទ្ធិពលរបស់ខ្លួន នៅតែទាបជាងកម្រិត ដែលរីកចម្រើនដោយធនធានរបស់ខ្លួនបង្ហាញថា វានៅតែមានសក្តានុពលគ្រប់គ្រាន់ សម្រាប់ការរីកចម្រើនបន្ថែមទៀត ក្នុងនាមជាមហាអំណាចយោធាធំមួយ” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព