តំណែងមហាសេដ្ឋី LVMH របស់លោក ប៊ែរណាដ អាណូដ ត្រូវបានធ្លាក់ទៅលំដាប់ទី៥ បន្ទាប់ពីខាតបង់ ៥៤ពាន់លានដុល្លារ

លោក ប៊ែរណាដ អាណូដ (Bernard Arnault) កាលពី៦ខែមុន គឺជាអ្នកមានទ្រព្យច្រើនបំផុតនៅលើភពផែនដី— ប៉ុន្តែពេលនេះបានធ្លាក់មកលំដាប់ទី៥ បន្ទាប់ពីទឹកប្រាក់៥៤ពាន់លានដុល្លាររបស់លោក ត្រូវបានខាតបង់នៅក្នុងការវិនិយោគភាគហ៊ុនធ្លាក់ចុះ តែត្រឹម៣ថ្ងៃ ។ លោកអាណូដ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនយក្សបារាំង LVMH Moët Hennessy Louis Vuitton ដែលជាផលិតសម្ភារៈប្រណីត។ កាលពីចុងខែមីនា លោកមានទ្រព្យសម្បត្តិតម្លៃប្រមាណ ជា ២៣១ពាន់លានដុល្លារ ដោយធ្វើឱ្យលោកទទួលបានចំណាត់ថ្នាក់នាំមុខ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos នៅទីកំពូល នៃសន្ទស្សន៍មហាសេដ្ឋីរបស់កាសែតសេដ្ឋកិច្ចអេឡិចត្រនិក Bloomberg ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃម៉ូដទាន់សម័យរូបនេះ បានខាតបង់ចំនួន ៥៤ ពាន់លានដុល្លារ ចាប់តាំងពីពេលនោះមកបានធ្លាក់មកនៅ ១៧៧ ពាន់លានដុល្លារ នៅពេលផ្សារហ៊ុន បានបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានទម្លាក់លោកមកកាន់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីអ្នកមានទ្រព្យ មិនត្រឹមតែលៅក្រោមលោក Musk និង […]

មហាសេដ្ឋី LV លោក Bernard Arnault ធ្លាក់ពីលេខពីតំណែងទី១ មកទី៥ បន្ទាប់ពីខាតបង់​៥៤ពាន់លានដុល្លារ។

លោក ប៊ែរណាដ អាណូដ (Bernard Arnault) កាលពី៦ខែមុន គឺជាអ្នកមានទ្រព្យច្រើនបំផុតនៅលើភពផែនដី— ប៉ុន្តែពេលនេះបានធ្លាក់មកលំដាប់ទី៥ បន្ទាប់ពីទឹកប្រាក់៥៤ពាន់លានដុល្លាររបស់លោក ត្រូវបានខាតបង់នៅក្នុងការវិនិយោគភាគហ៊ុនធ្លាក់ចុះ តែត្រឹម៣ថ្ងៃ ។

លោកអាណូដ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនយក្សបារាំង LVMH Moët Hennessy Louis Vuitton ដែលជាផលិតសម្ភារៈប្រណីត។ កាលពីចុងខែមីនា លោកមានទ្រព្យសម្បត្តិតម្លៃប្រមាណ ជា ២៣១ពាន់លានដុល្លារ ដោយធ្វើឱ្យលោកទទួលបានចំណាត់ថ្នាក់នាំមុខ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos នៅទីកំពូល នៃសន្ទស្សន៍មហាសេដ្ឋីរបស់កាសែតសេដ្ឋកិច្ចអេឡិចត្រនិក Bloomberg ។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃម៉ូដទាន់សម័យរូបនេះ បានខាតបង់ចំនួន ៥៤ ពាន់លានដុល្លារ ចាប់តាំងពីពេលនោះមកបានធ្លាក់មកនៅ ១៧៧ ពាន់លានដុល្លារ នៅពេលផ្សារហ៊ុន បានបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានទម្លាក់លោកមកកាន់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីអ្នកមានទ្រព្យ មិនត្រឹមតែលៅក្រោមលោក Musk និង Bezos ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងធ្លាក់ទៅដល់ក្រោមនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ទៅទៀត។

លោក Bernard Arnault ធ្លាប់តែឈរនៅលំដាប់កំពូល ក្នុងនាមជាអ្នកមានទ្រព្យច្រើនបំផុត​នៅលើពិភពលោក

ទ្រព្យសម្បត្តិសុទ្ធរបស់ អាណូដ ឥឡូវនេះធ្លាក់ចុះ ៣០ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឲ្យលោកក្លាយជាអ្នកខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ក្នុងចំណោមបុគ្គលអ្នកមានទ្រព្យ ៥០០នាក់ នៅក្នុងចំណាត់ថ្នាក់របស់ Bloomberg ។

លោក ក៏ជាមនុស្សតែម្នាក់គត់ក្នុងចំណោមអ្នកមានទ្រព្យច្រើនបំផុតទាំង ១៨ នាក់ ដែលក្នុងនិវេទន៍ ក្រហមសម្រាប់ឆ្នាំ ២០២៤ ហើយអ្នកជាច្រើនផ្សេងទៀត ទទួលបានកើនឡើងយ៉ាងហោចណាស់ ១៦ ពាន់លានដុល្លារ ហើយអ្នកខ្លះ​ ដូចជាករណីរបស់ Zuckerberg បានកើនឡើងច្រើនដល់ទៅ ៧១ ពាន់លានដុល្លារ។

ចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់ទស្សនាវដ្ដី Forbes ប្រាប់រឿងស្រដៀងគ្នានេះថា លោក អាណូដ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ១ ដែលមានទ្រព្យសម្បត្តិសុទ្ធ ២៣៣ ពាន់លានដុល្លារកាលពីថ្ងៃទី៨ ខែមីនា មកនៅលេខ ៥ ជាមួយនឹងទ្រព្យសម្បត្តិ ១៦៧ ពាន់លានដុល្លារ នៅពីក្រោមលោក Musk, លោក Bezos, លោក Ellison និងលោក Zuckerberg ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព