មហាសេដ្ឋីម៉ាត Miniso ខាតបង់ទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស បន្ទាប់ពីទិញហ៊ុនរបស់ផ្សារទំនើបចិនមួយ

រហូតមកដល់ពេលថ្មីៗនេះ មហាសេដ្ឋីលក់រាយថោកៗរបស់ប្រទេសចិន លោក យើ គូហ៊្វូ (Ye Guofu) បាននិងកំពុងរកស៊ីកាក់កបយ៉ាងខ្លាំង ដោយកំពុងសាងទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ខណៈដែលហាងទាំងឡាយរបស់គាត់ បានបង្ហាញទប់ទល់បានជាមួយនឹងការវាយប្រហារ នៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។ បន្ទាប់មក ក្រុមហ៊ុន Miniso Group Holding Ltd. របស់គាត់ ក៏បានប្រកាសការដេញថ្លៃទិញយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នូវភាគហ៊ុនភាគច្រើននៅក្នុងផ្សារទំនើបដ៏ធំ Yonghui Superstores Co. ដែលកំពុង ជួបបញ្ហា ក្នុងតម្លៃ ៦.២៧ ពាន់លានយួន (៨៨៩ លានដុល្លារអាមេរិក)។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ យើ បានធ្លាក់ចុះចំនួន ៥៩៣ លានដុល្លារអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិនិយោគតក់ស្លុត និងបានធ្វើឱ្យផ្សារហ៊ុនដែលបានចុះបញ្ជីនៅក្រុងញូវយ៉កនេះ ធ្លាក់ចុះ ១៧%កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា និង ចុះ២.៣% បន្ថែមទៀតកាលពីថ្ងៃអង្គារ។ ការធ្លាក់នោះ បានកើតឡើងទោះបីជាផ្សារហ៊ុននៅលើចិនដីគោក និងក្នុងទីក្រុងហុងកុង បានហក់ឡើង ដោយសារវិធានការជំរុញដ៏ធំដែលបានប្រកាសដោយមន្ត្រីចិនក្តី។ អ្នកវិភាគប្រចាំក្រុមហ៊ុន GlobalData […]

មហាសេដ្ឋីចិន ម៉ាត Miniso លោក យ់ គូហ្វ៊ូ ស្រាប់តែខាត ប្រាក់ ៥៩៣ លានដុល្លារអាមេរិក ភ្លាមៗបន្ទាប់ពីទិញផ្សារទំនើបថ្មីមួយ។

រហូតមកដល់ពេលថ្មីៗនេះ មហាសេដ្ឋីលក់រាយថោកៗរបស់ប្រទេសចិន លោក យើ គូហ៊្វូ (Ye Guofu) បាននិងកំពុងរកស៊ីកាក់កបយ៉ាងខ្លាំង ដោយកំពុងសាងទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ខណៈដែលហាងទាំងឡាយរបស់គាត់ បានបង្ហាញទប់ទល់បានជាមួយនឹងការវាយប្រហារ នៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។

បន្ទាប់មក ក្រុមហ៊ុន Miniso Group Holding Ltd. របស់គាត់ ក៏បានប្រកាសការដេញថ្លៃទិញយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នូវភាគហ៊ុនភាគច្រើននៅក្នុងផ្សារទំនើបដ៏ធំ Yonghui Superstores Co. ដែលកំពុង ជួបបញ្ហា ក្នុងតម្លៃ ៦.២៧ ពាន់លានយួន (៨៨៩ លានដុល្លារអាមេរិក)។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ យើ បានធ្លាក់ចុះចំនួន ៥៩៣ លានដុល្លារអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិនិយោគតក់ស្លុត និងបានធ្វើឱ្យផ្សារហ៊ុនដែលបានចុះបញ្ជីនៅក្រុងញូវយ៉កនេះ ធ្លាក់ចុះ ១៧%កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា និង ចុះ២.៣% បន្ថែមទៀតកាលពីថ្ងៃអង្គារ។ ការធ្លាក់នោះ បានកើតឡើងទោះបីជាផ្សារហ៊ុននៅលើចិនដីគោក និងក្នុងទីក្រុងហុងកុង បានហក់ឡើង ដោយសារវិធានការជំរុញដ៏ធំដែលបានប្រកាសដោយមន្ត្រីចិនក្តី។

អ្នកវិភាគប្រចាំក្រុមហ៊ុន GlobalData លោក Neil Saunders បាននិយាយថា៖ “សេដ្ឋកិច្ចចិន និងក្រុមអ្នកប្រើប្រាស់ចិន មិនប្រាកដថាឈរនៅលើជើងខាងមុខនោះទេ” ។ “ដូច្នេះខ្ញុំគិតថា មានមន្ទិលសង្ស័យច្រើនណាស់ដែលកំពុងវិលវល់ជំវិញរបៀបដែលពួកគេនឹងបង្កើតប្រាក់ចំណូលមកវិញលើបញ្ហានេះ”។

លោក យើ គូហ្វ៊ូ (Ye Guofu) ក្លាយជាមហាសេដ្ឋីចិនម្នាក់ ជាមួយការបង្កើតម៉ាតលក់រាយធូរថ្លៃ Miniso ទូទាំងពិភពលោក។

ការធ្លាក់ចុះនោះ បានធ្វើឱ្យ យើ នៅសល់ទ្រព្យសម្បត្តិសុទ្ធចំនួនតែ ២.៩ ពាន់លានដុល្លារអាមេរិក គឺខាតបង់ប្រហែលជា ៤ពាន់លានដុល្លារ ពីកម្រិតកំពូលរបស់គាត់ កាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ កាលណោះ ថៅកែម៉ាតលក់ថោក Miniso នៅទ្វីបអាស៊ីដូចជា លោក ​យើ ប្រមូលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក ខណៈដែលអតិថិជន ដែលស្វែងរកតម្លៃធូរថ្លៃបាននាំគ្នា​សម្រុកចូលម៉ាតរបស់គាត់។

ភាគច្រើននៃទ្រព្យសម្បត្តិរបស់គាត់ បានមកពីចំណែកហ៊ុនរបស់គាត់ នៅក្នុងម៉ាត Miniso ដែលជាខ្សែសង្វាក់លក់រាយទំនិញប្រើប្រាស់ក្នុងផ្ទះតម្លៃទាប និងឧបករណ៍អេឡិចត្រូនិកតូចតាច។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងគ័ងចូវនេះ ត្រូវបានចុះបញ្ជីក្នុងទីក្រុងញូវយ៉ក ហើយមានប្រាក់ចំណូលចំនួន ១១.៥ ពាន់លានយួន តាំងពីឆ្នាំនោះ មកដល់ខែមិថុនា ឆ្នាំ ២០២៣។

ត្រកូល យើ មានន័យថា “អ្នកមាន” ជាភាសាចិនកុកងឺ។ គាត់ ត្រូវបានបែកគំនិតនេះដោយសារហាងធូរថ្លៃក្នុងប្រទេសជប៉ុន ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មមួយ និងបាននាំយកគំនិតនោះមកកាន់ប្រទេសចិន ដោយបានចុះបញ្ជីអ្នករចនាជនជាតិជប៉ុន Miyake Junya ឱ្យជួយ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅទីក្រុងញូវយ៉កតាមរយៈការផ្តល់ជូនជាសាធារណៈដំបូង នៅក្នុងខែតុលាឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក ត្រូវបានពង្រីកទៅក្រៅប្រទេសយ៉ាងឆាប់រហ័ស។

ក្រុមអ្នកប្រើប្រាស់ជាច្រើន បាននាំគ្នាសម្រុកទៅម៉ាត Miniso ដើម្បីទិញសម្ភារៈចាំបាច់ប្រចាំថ្ងៃ ដែលមានតម្លៃសមរម្យ និងការរចនាយ៉ាងល្អ មានចាប់ពីសម្ភារៈការិយាល័យ និងឧបករណ៍ផ្ទះបាយ រហូតដល់តុក្កតា និងអាហារសម្រន់។ យីហោនេះ បានបង្កការរំជើបរំជួលក្នុងខែនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បន្ទាប់ពីរូបថតជាច្រើន បានបង្ហាញពីតារារ៉េបជនជាតិអាមេរិក Ye ដែលពីមុនត្រូវបានគេស្គាល់ថា Kanye West បាននាំកូនៗរបស់គាត់ ទៅម៉ាត Miniso ខណៈនៅក្នុងប្រទេសនេះ ដើម្បីសម្តែង នៅខេត្ទហៃណាន ភាគខាងត្បូង ។

វិធានការគាំទ្រចុងក្រោយបំផុតដែលបានប្រកាសដោយក្រុមអាជ្ញាធរចិន ក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់, សាច់ប្រាក់កាន់តែច្រើនសម្រាប់ធនាគារ, ការលើកទឹកចិត្តកាន់តែធំ ក្នុងការទិញផ្ទះ និងផែនការគិតគូរមូលនិធិរក្សាស្ថិរភាពភាគហ៊ុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រឹងប្រែងនោះ អាចជួយប្រទេសចិនបានត្រឹម១រយៈពេលប៉ុណ្ណោះ ដោយសារទំហំនៃបញ្ហាច្រើន កំពុងប្រឈមមុខនឹងសេដ្ឋកិច្ច៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព