Binance Founder CZ Is Released From US Custody
ស្ថាបនិកក្រុមហ៊ុន Binance លោក ឆាងប៉េង ចាវ (Changpeng Zhao) ត្រូវបានដោះលែងពីមណ្ឌលកែប្រែ ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងសហព័ន្ធពីបទបរាជ័យ ដែលបានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមភេរវករធ្វើពាណិជ្ជកម្ម ដោយសេរីលើប្រព័ន្ធផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកនោះ។
លោកចាវ អាយុ 47 ឆ្នាំ បានទទួលកំហុសកាលពីខែវិច្ឆិកា ចំពោះការខកខានមិនបានអនុវត្តកម្មវិធីលាងលុយកខ្វក់គ្រប់គ្រាន់នៅឯក្រុមហ៊ុន Binance ជាអាជីវកម្មប្តូររូបិយប័ណ្ណអនឡាញមួយ ដែលបានចាប់ផ្តើមនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០១៧ និងបានបំប៉ោងដើម្បីដំណើរការពាណិជ្ជកម្មទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
អ្នកនាំពាក្យការិយាល័យពន្ធនាគារ លោក Scott Taylor បានបញ្ជាក់ថា លោកចាវ ត្រូវបានដោះលែងពីផ្ទះពាក់កណ្តាលផ្លូវក្នុងទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វរនីញ៉ា កាលពីថ្ងៃសុក្រ។ លោកចាវ បានរាយការណ៍ទៅអគារសន្តិសុខកម្រិតទាប ក្នុងខែមិថុនា ដើម្បីអនុវត្តទោសរយៈពេលបួនខែរបស់គាត់។
លោក ចាវ ក៏បានយល់ព្រមបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារផងដែរ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Binance បានបង់ប្រាក់ពិន័យចំនួន ៤.៣ ពាន់លានដុល្លារ ដើម្បីដោះស្រាយរឿងក្តីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏គួរឱ្យព្រួយបារម្ភមួយ ដែលបានភ្ជាប់ទៅនឹងការរំលោភលើច្បាប់ប្រឆាំងការលាងលុយកខ្វក់ និងច្បាប់ការដាក់ទណ្ឌកម្ម។ ជាផ្នែកមួយនៃដំណោះស្រាយនេះ លោកចាវ បានលាលែងពីតំណែងជាប្រមុខប្រតិបត្តិរបស់ Binance និងមិនត្រូវបានអនុញ្ញាតឱ្យមានតួនាទីប្រតិបត្តិ នៅក្នុងក្រុមហ៊ុននោះទៀតឡើយ។
ទោះបីជាមានភាពចលាចលដូច្នោះក៏ដោយ ក៏វេទិកាជួញដូរនេះ នៅតែជាប្រព័ន្ធប្តូរលុយគ្រីបតូដ៏សំខាន់បំផុតមួយ។ យោងតាមការប៉ាន់ប្រមាណរបស់ Bloomberg Wealth ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ លោកចាវ ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ៣០ពាន់លានដុល្លារ ។
ពេលនេះ ក្រុមហ៊ុន Binance ត្រូវបានដឹកនាំដោយ លោក Richard Teng ដែលពីមុនបានបម្រើការជាប្រធាននិយតករ របស់ក្រុមហ៊ុនទីផ្សារសកល Abu Dhabi Global Market ។ អ្នកស្រី Yi He ដែលជាភរិយាមានកូនបីនាក់របស់លោកចាវ និងជាសហស្ថាបនិក Binance ក៏នៅតែជាឥស្សរជនសំខាន់ នៅ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ Binance ផងដែរ។ ទីផ្សារប្តូរលុយអនឡាញនេះ បានតែតាំងក្រុមប្រឹក្សាភិបាលដំបូងរបស់ខ្លួន នៅក្នុងខែមេសា ទោះបីជាទីផ្សារនេះ មិនទាន់បានប្រកាសពីទីស្នាក់ការកណ្តាលសាកលនៅឡើយ បន្ទាប់ពីបានកំណត់លក្ខណៈខ្លួនឯងថា ជាក្រុមហ៊ុននិម្មិតមួយ។
មុនពេលការកាត់ទោស, លោកចាវ បានប្រកាសពីការប្រឹងប្រែងថ្មីមួយ ដែលមានឈ្មោះថា Giggle Academy ដែលជាវេទិកាអប់រំតាមអ៊ីនធឺណិតមិនរកប្រាក់កម្រៃ។ នៅពេលដែល លោកចាវ បានលាលែងពីតំណែងក្នុងខែវិច្ឆិកា លោក ក៏បានកត់ត្រានៅក្នុងសារថា លោក ក៏នឹងបើកចំហរផងដែរក្នុងការ ក្លាយ “ជាគ្រូបង្វឹក/អ្នកណែនាំ” ទៅដល់សហគ្រិននាពេលខាងមុខ៕