អ្នកស្នងមរតក L’Oreal លោកស្រី Francoise Meyers ក្លាយ​ជា​ស្ត្រី​មានទ្រព្យ​ច្រើនបំផុត​ក្នុង​លោក​

ការគ្រងតំណែងក្នុងនាមជាស្ត្រីមានទ្រព្យច្រើនបំផុតរបស់ពិភពលោករបស់ លោកស្រី អាឡៃ វ៉ាល់តុន (Alice Walton)  នៃហាងលក់រាយ Walmart បានមកដល់ទីបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ បន្ទាប់ពី លោកស្រី ហ្វ្រង់ស្វ័រ បេតងគួរ ម៉ីយើរ (Francoise Bettencourt Meyers) ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាវ L’Oreal បានទទួលតំណែងនេះ នៅពេលដែលផ្សារភាគហ៊ុនគ្រឿងសំអាងប្រណីតនៅអឺរ៉ុប បានហក់ឡើង ក្នុងអ្វីដែលជាប្រតិកម្មជាវិជ្ជមានចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបា់ប្រទេសចិន បានប្តេជ្ញាចិត្តធ្វើ នៅក្នុងសប្តាហ៍នេះ។ លោកស្រី ម៉ីយើរ បានដណ្តើមតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធដែលប៉ាន់ស្មានរបស់លោកស្រី បានកើនឡើងដល់ ៩៣.១ ពាន់លានដុល្លារ ហើយលោកស្រី វ៉ាល់តុន បានធ្លាក់ចុះមកត្រឹម ៩០.៤ ពាន់លានដុល្លារ។ ការកើនឡើង នៃទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៥ ពាន់លានដុល្លាររបស់លោកស្រី ម៉ីយើរ បានកើនឡើងដ៏ ដ៏សម្បើម១ថ្ងៃ នៃភាគហ៊ុនរបស់ L’Oreal ជិត ៧% នៅថ្ងៃព្រហស្បតិ៍ បើគិតជាទឹកប្រាក់គឺឡើងដល់ $៤០៨.៦៥ក្នុង១ហ៊ុន ជាតម្លៃដែលគ្រុមហ៊ុននេះមិនធ្លាប់ទទួលបានក្នុងកំណត់ត្រា […]

លោកស្រី Francoise Bettencourt Meyers, ចៅស្រី​របស់ស្ថាបនិកក្រុមហ៊ុន L'Oreal ក្លាយជាស្ត្រីអ្នកមានទ្រព្យច្រើនបំផុតរបស់ពភពលោក

ការគ្រងតំណែងក្នុងនាមជាស្ត្រីមានទ្រព្យច្រើនបំផុតរបស់ពិភពលោករបស់ លោកស្រី អាឡៃ វ៉ាល់តុន (Alice Walton)  នៃហាងលក់រាយ Walmart បានមកដល់ទីបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ បន្ទាប់ពី លោកស្រី ហ្វ្រង់ស្វ័រ បេតងគួរ ម៉ីយើរ (Francoise Bettencourt Meyers) ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាវ L’Oreal បានទទួលតំណែងនេះ នៅពេលដែលផ្សារភាគហ៊ុនគ្រឿងសំអាងប្រណីតនៅអឺរ៉ុប បានហក់ឡើង ក្នុងអ្វីដែលជាប្រតិកម្មជាវិជ្ជមានចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបា់ប្រទេសចិន បានប្តេជ្ញាចិត្តធ្វើ នៅក្នុងសប្តាហ៍នេះ។

លោកស្រី ម៉ីយើរ បានដណ្តើមតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធដែលប៉ាន់ស្មានរបស់លោកស្រី បានកើនឡើងដល់ ៩៣.១ ពាន់លានដុល្លារ ហើយលោកស្រី វ៉ាល់តុន បានធ្លាក់ចុះមកត្រឹម ៩០.៤ ពាន់លានដុល្លារ។

ការកើនឡើង នៃទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៥ ពាន់លានដុល្លាររបស់លោកស្រី ម៉ីយើរ បានកើនឡើងដ៏ ដ៏សម្បើម១ថ្ងៃ នៃភាគហ៊ុនរបស់ L’Oreal ជិត ៧% នៅថ្ងៃព្រហស្បតិ៍ បើគិតជាទឹកប្រាក់គឺឡើងដល់ $៤០៨.៦៥ក្នុង១ហ៊ុន ជាតម្លៃដែលគ្រុមហ៊ុននេះមិនធ្លាប់ទទួលបានក្នុងកំណត់ត្រា ចាប់តាំងពីខែកក្កដាមក។

លោកស្រី Francoise Bettencourt Meyers (ស្តាំ) និងម្តាយ​ដែលស្លាប់របស់គាត់ លោកយាយ Liliane Bettencourt ជាកូនស្រីរបស់ស្ថាបនិក L’Oreal។

ការធ្លាក់ចុះ ជាទ្រព្យសម្បត្តិសុទ្ធដែលបានប៉ាន់ប្រមាណចំនួន ១.៣ ពាន់លានដុល្លាររបស់លោកស្រី Walton កាលពីថ្ងៃព្រហស្បតិ៍ កើតមានជួនពេលគ្នានឹងថ្ងៃមិនល្អ នៃការជួញដូរសម្រាប់ភាគហ៊ុនរបស់ Walmart ដែលបានបិទធ្លាក់ជិត ២% គឺតម្លៃ $៧៩.៩២ ក្នុង១ហ៊ុន ។

ការហក់ឡើងរបស់ L’Oreal ដែលមានទីផ្សារធំទីពីររបស់ខ្លួននៅក្នុងប្រទេសចិន បានកើតមានឡើងចំពេលមានការកើនឡើងនៃភាគហ៊ុនរបស់គ្រឿងសំអាវប្រណីតនេះនៅអឺរ៉ុបដែលប្រតិកម្មចំពោះប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានបង្ហាញថា ខ្លួននឹងដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ យោងតាមក្រុមហ៊ុនឱ្យដឹងថា នោះគឺជាភាគហ៊ុននៃភាគហ៊ុន L’Oreal ដែលជាកម្មសិទ្ធរបស់លោកស្រី ម៉ីយើរ និងគ្រួសាររបស់លោកស្រី គិតត្រឹមខែធ្នូ ឆ្នាំ 2023។

លោកស្រី Walton បានចាប់ផ្តើមក្លាយជាស្ត្រីដែលមានទញរព្យច្រើនបំផុតនៅលើពិភពលោកមួយរយៈពេលខ្លីប្រហែល ៣សប្តាហ៍មុន នៅពេលដែលលោកស្រី ស្ថិតក្នុងចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ១៨ នៅលើពិភពលោក។ ផ្សារភាគហ៊ុន Walmart កើនឡើងជាង ៥០% ក្នុងឆ្នាំនេះ ខណៈផ្សារភាគហ៊ុន L’Oreal បានធ្លាក់ចុះប្រហែល ៩% ក្នុងរយៈពេលដូចគ្នា។

ប៉ុន្តែកញ្ចប់ជំរុញសេដ្ឋកិច្ច រួមជាមួយការចាក់បញ្ចូលទឹកប្រាក់ចំនួន ១៤២ ពាន់លានដុល្លារ របស់ប្រទេសចិន សម្រាប់ធនាគាររដ្ឋ៦ ដែលមានបំណងជួយដល់ឧស្សាហកម្មអចលនទ្រព្យដែលកំពុងជួបការលំបាក និងរដ្ឋាភិបាលក្នុងតំបន់ដែលខ្វះសាច់ប្រាក់ បានបង្កើតការជួញដូរ១ថ្ងៃដ៏រឹងមាំ នៃផ្សារហ៊ុន L’Oreal  ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី ម៉ីយើរ ឱ្យច្រើនបំផុត ក្នុងលោកពេលនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព