មហាសេដ្ឋីអាហ្រ្វិក Aliko Dangote បង្កើតក្រុមហ៊ុនឯកជនរកស៊ី នៅក្រុងឌូបៃ

លោក អាលីកូ ដង់ហ្គូតេ (Aliko Dangote) ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទ្វីបអាហ្រ្វិក កំពុងរៀបចំបើកក្រុមហ៊ុនឯកជននៅទីក្រុងឌូបៃ ដោយកំពុងចូលរួមជាមួយចំនួនបុគ្គលមានទ្រព្យច្រើនជាច្រើនរូប ដែលកំពុងលើកស្ទួយឋានៈរបស់ទីក្រុងរបស់ប្រទេសអារ៉ាប់រួម អ៊ីមើរ៉ាត់នេះ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយ។ វិធានការនេះ គូសបញ្ជាក់ពីភាពទាក់ទាញកំពុងកើនឡើងរបស់ទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការដោះដូរការវិនិយោគ ដែលជំរុញដោយបរិយាកាសងាយស្រួលធ្វើអាជីវកម្ម និងគោលនយោបាយអនុគ្រោះពន្ធ។ យោងទៅតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក ដង់ហ្គូតេ ដែលមានទ្រព្យសម្បត្តិសរុប ១៣.២ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ជាអ្នកមានទ្រព្យច្រើនបំផុតទី ១៦៨ នៅទូទាំងពិភពលោក។ មហាសេដ្ឋីនីហ្សេរីយ៉ារូបនេះ បានសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមុខជំនួញចម្រុះ លើផ្នែកទំនិញដូចជា ស៊ីម៉ង់ ស្ករ និងម្សៅមី។ ថ្មីៗបំផុតនេះ ការបណ្តាក់ទុនអាជីវកម្មរបស់លោក បានពង្រីកទៅជាថាមពល ជាមួយនឹងការបើកដំណើរការរោងចក្រចម្រាញ់ប្រេងជាមួយតម្លៃចំនួន ២០ ពាន់លានដុល្លារ នៅទីក្រុង Lagos ដែលជារោងចក្រធំបំផុត នៅទ្វីបអាហ្វ្រិក។ គេហទំព័រ របស់អាហ្វ្រិក nairametrics.com ឱ្យដឹងថា ការផ្លាស់ទីទីលំនៅជាយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីទំនោរកាន់តែលំទូលាយក្នុងចំណោមបុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWI) កំពុងស្វែងរកយុត្តាធិការដែលមានស្ថិរភាព និងការយកពន្ធទាប ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ។ ក្រុងឌូបៃ ដែលត្រូវបានគេស្គាល់ពីភាពបត់បែនខាងបទប្បញ្ញត្តិ […]

មហាសេដ្ឋីនីហ្សរីយា លោក អាលីកូ ដង់ហ្គូតេ (Aliko Dangote) នឹងបតូរទីលំនៅទៅក្រុងឌូបៃ និងបើកក្រុមហ៊ុន នៅទីនោះ

លោក អាលីកូ ដង់ហ្គូតេ (Aliko Dangote) ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទ្វីបអាហ្រ្វិក កំពុងរៀបចំបើកក្រុមហ៊ុនឯកជននៅទីក្រុងឌូបៃ ដោយកំពុងចូលរួមជាមួយចំនួនបុគ្គលមានទ្រព្យច្រើនជាច្រើនរូប ដែលកំពុងលើកស្ទួយឋានៈរបស់ទីក្រុងរបស់ប្រទេសអារ៉ាប់រួម អ៊ីមើរ៉ាត់នេះ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយ។

វិធានការនេះ គូសបញ្ជាក់ពីភាពទាក់ទាញកំពុងកើនឡើងរបស់ទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការដោះដូរការវិនិយោគ ដែលជំរុញដោយបរិយាកាសងាយស្រួលធ្វើអាជីវកម្ម និងគោលនយោបាយអនុគ្រោះពន្ធ។

យោងទៅតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក ដង់ហ្គូតេ ដែលមានទ្រព្យសម្បត្តិសរុប ១៣.២ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ជាអ្នកមានទ្រព្យច្រើនបំផុតទី ១៦៨ នៅទូទាំងពិភពលោក។

មហាសេដ្ឋីនីហ្សេរីយ៉ារូបនេះ បានសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមុខជំនួញចម្រុះ លើផ្នែកទំនិញដូចជា ស៊ីម៉ង់ ស្ករ និងម្សៅមី។ ថ្មីៗបំផុតនេះ ការបណ្តាក់ទុនអាជីវកម្មរបស់លោក បានពង្រីកទៅជាថាមពល ជាមួយនឹងការបើកដំណើរការរោងចក្រចម្រាញ់ប្រេងជាមួយតម្លៃចំនួន ២០ ពាន់លានដុល្លារ នៅទីក្រុង Lagos ដែលជារោងចក្រធំបំផុត នៅទ្វីបអាហ្វ្រិក។

គេហទំព័រ របស់អាហ្វ្រិក nairametrics.com ឱ្យដឹងថា ការផ្លាស់ទីទីលំនៅជាយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីទំនោរកាន់តែលំទូលាយក្នុងចំណោមបុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWI) កំពុងស្វែងរកយុត្តាធិការដែលមានស្ថិរភាព និងការយកពន្ធទាប ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ។

ក្រុងឌូបៃ ដែលត្រូវបានគេស្គាល់ពីភាពបត់បែនខាងបទប្បញ្ញត្តិ និងគុណសម្បត្តិខាងភូមិសាស្រ្ត ជាច្រកផ្លូវរវាងភាគខាងកើត និងភាគខាងលិច បានក្លាយជាគោលដៅសំខាន់ សម្រាប់ក្រុមហ៊ុនឯកជន និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ជានិន្នាការក្នុងតំបន់ ក្នុងចំណោមមហាសេដ្ឋីអាហ្វ្រិក

ការផ្លាស់ប្តូររបស់ ដង់ហ្គូតេ ឆ្លុះបញ្ចាំងពីនិន្នាការនាពេលថ្មីៗមួយ ក្នុងចំណោឥស្សរៈជនអ្នកមានទ្រព្យច្រើនបំផុតរបស់ទ្វីបអាហ្រ្វិក ដូចជាមហាសេដ្ឋីអេហ្ស៊ីប លោក Nassef Sawiris ដែលបានប្តូរទីតាំងក្រុមហ៊ុនរបស់លោកទៅ ក្រុងអាប៊ូ ដាប៊ី ផងដែរ។ លោក Sawiris ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧.៦ ពាន់លានដុល្លារ បានប្តូរទីតាំងក្រុមហ៊ុន NNS Group របស់លោក ទីក្នុងទីផ្សារសកល នៃក្រុមអាប៊ូ ដាប៊ី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសសម្បូរប្រេងនោះ។ ការផ្លាស់ប្តូរនេះ គឺស្របតាមការទាក់ទាញដែលកំពុងកើនឡើងនៃតំបន់ឈូងសមុទ្រស ម្រាប់វិនិយោគិនធំៗ ដែលកំពុងស្វែងរកការដោះដូរពាណិជ្ជកម្មអន្តរជាតិ។

លោក Sawiris ដែលត្រូវបានគេស្គាល់ថាសម្រាប់ការវិនិយោគរបស់លោក លើម៉ាកយីហោពិភពលោកជាច្រើន ដូចជា Adidas AG និងភាពជាម្ចាស់ នៃក្លឹបបាល់ទាត់អង់គ្លេស Aston Villa គូសបញ្ជាក់អំពីសារៈសំខាន់ដែលកំពុងកើនឡើង នៃរដ្ឋឈូងសមុទ្រ សម្រាប់ការចាត់ចែងដើមទុន។ មូលនិធិទ្រព្យសម្បត្តិ របស់ ក្រុងអាប៊ូ ដាប៊ី ចាត់ចែងទ្រព្យសម្បត្តិលើសពី ១ពាន់ពាន់លានដុល្លារ ដោយពង្រឹងឋានៈរបស់រដ្ឋសម្បូរប្រេងនោះទៅជាទំនាក់ទំនងហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ក្រុមអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ។

លោក Aliko Dangote និងភរិយា Fatima ដែលលោករៀបការជាលើកទី៣

មន្តស្នេហ៍ដែលកំពុងកើនឡើង នៃក្រុងឌូបៃ

ការហូរចូលកើនឡើង នៃក្រុមមហាសេដ្ឋីពិភពលោកទៅកាន់ទីក្រុងឌូបៃ គឺភាគច្រើនដោយរបបពន្ធដារដ៏ទាក់ទាញរបស់ទីក្រុងនេះ និងគោលនយោបាយងាយស្រួលសម្រាប់វិនិយោគិន។ អារ៉ាប់រួម អ៊ីមើរ៉ាត បានក្លាយជាទីតាំងដែលកាន់តែពេញចិត្តសម្រាប់អាជីវកម្ម និង UHNWIs ដើម្បីការពារ និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដោយប្រើប្រាស់ទុនលើទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្ត នៃតំបន់មជ្ឈិមបូព៌ា។

ការសម្រេចចិត្តរបស់ លោក​ដង់ហ្គូតេ ក៏ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងបរិយាកាសសេដ្ឋកិច្ចដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសនីហ្សេរីយ៉ា។ គម្រោងរោងចក្រចម្រាញ់ប្រេងរបស់លោក ដែលជាការវិនិយោគដ៏សម្បើមចំនួន ២០ ពាន់លានដុល្លារ បានប្រឈមមុខនឹងការដើរថយក្រោយជាច្រើន ដោយសារតែការពន្យារពេល និងឧបសគ្គផ្នែកច្បាប់។

សេដ្ឋកិច្ចនីហ្សេរីយ៉ា ដែលញាំញីដោយភាពមិនប្រាកដប្រជា បានជំរុញឱ្យបុគ្គលដែលមានទ្រព្យច្រើនបំផុតរបស់ខ្លួនជាច្រើននាក់ ឱ្យស្វែងរកបរិយាកាសកាន់តែមានស្ថិរភាព សម្រាប់អាជីវកម្ម និងការវិនិយោគ។

នៅពេលដែល លោកដង់ហ្គូតេ ផ្លាស់ប្តូរប្រតិបត្តិការគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោក ទៅកាន់ទីក្រុងឌូបៃ, ទង្វើនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរចេះតែកើនឡើងនៃមូលធនពីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ទ្វីបអាហ្រ្វិកនេះ ទៅកាន់មជ្ឈិមបូព៌ា។ ជាមួយនឹងផ្នែកឯកជនរបស់ទីក្រុងឌូបៃ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ក្រុងនេះបានត្រៀមខ្លួនដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខមួយសម្រាប់បុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWIs)៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព