- ប្រេងមានស្ថិរភាព ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា ប្រជែងនឹងការរំពឹងទុកផ្គត់ផ្គង់លីប៊ី
ប្រេងមានស្ថិរភាពនៅពេលចាប់ផ្តើមត្រីមាសទី ៤ ខណៈហានិភ័យភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា ដោយអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារលើដីនៅក្នុងប្រទេសលីបង់ ដោយប្រជែងនឹងការរំពឹងទុក នៃការចង់បានការផ្គត់ផ្គង់ឡើងវិញ នៃលីប៊ី។
ប្រេង Brent សម្រាប់ខែធ្នូ បានជួញដូរជិត $៧២ ក្នុង១ធុង បន្ទាប់ពីបិទការជួញដូរកាលពីថ្ងៃចន្ទខ្ពស់បន្តិច ដោយក្រុមហ៊ុន West Texas Intermediate លក់លើសពី $68 ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយឆ្មក់វាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ចំណែកប្រទេសលីប៊ី កំពុងរៀបចំដើម្បីស្តារផលិតកម្មឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលគូប្រជែងទាំងពីររបស់ខ្លួន ឈានដល់ការសម្របសម្រួលមួយ៕
- ក្រុមហ៊ុន SoftBank នឹងវិនិយោគ ៥០០លានដុល្លារ ជាមួយ OpenAI
ដោយស្រង់សម្តីបុគ្គលម្នាក់ដែលស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ, យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃចន្ទ មូលនិធិ Vision Fund របស់ក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank នឹងបណ្តាក់ទុនចំនួន ៥០០លានដុល្លារ នៅក្នុងជុំផ្តល់មូលនិធិចុងក្រោយបំផុតរបស់ OpenAI ។ ក្រុមហ៊ុន SoftBank បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែល OpenAI មិនឆ្លើយតបភ្លាមៗ។
យោងតាមការរាយការណ៍ផ្តាច់មុខរបស់ Reuters ឱ្យដឹងថា នៅដើមខែនេះក្រុមហ៊ុនដែលជាបេះដូងនៃការរីកចំរើននៃបញ្ញាសិប្បនិមិត្តនេះ កំពុងរៃអង្គាសប្រាក់បានចំនួន ៦.៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាក្រដាសប្រាក់ដែលអាចបំប្លែងបាន។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាបានបោះបង់គម្រោងជច្រើន ដើម្បីមកចូលរួមក្នុងការប្រមូលមូលនិធិដ៏ធំ ដែលតម្លៃចាប់ផ្តើមបច្ចុប្បន្ន នៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិតនេះចំនួន $១៥០ ពាន់លានដុល្លារ មុនពេលមានការវិនិយោគរបស់ SoftBank ។
ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃនេះ នឹងពឹងផ្អែកលើថាតើក្រុមហ៊ុនបង្កើត ChatGPT នេះ អាចដំឡើងរចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួន និងដកប្រាក់ចំនេញសម្រាប់អ្នកវិនិយោគបានដែរឬអត់៕
- NHTSA និយាយថា Toyota នឹងប្រមូលរថយន្តជាង ៤,២ម៉ឺនគ្រឿង ដោយសារការខូចប្រព័ន្ធភ្លើងជំនួយហ្វ្រាំង
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Toyota Motor Corp កំពុងប្រមូលរថយន្តអាមេរិកជាង ៤២,០០០ គ្រឿង ជុំវិញការខូចឧបករណ៍ភ្លើងជំនួយហ្វ្រាំង ធ្វើឱ្យហ្វ្រាំងមិនស៊ី ហើយចម្ងាយដែលត្រូវឈប់របស់រថយន្ត ត្រូវបានបន្ថែម ។
ការប្រមូលមកវិញនេះ ប៉ះពាល់ដល់ពិតប្រាកដលើរថយម៉ាកន្ត Corolla Cross Hybrid ស៊េរីឆ្នាំ ២០២៣-២០២៤ ទីភ្នាក់ងាររដ្ឋនេះ បានឱ្យសញ្ញាកំហុសផ្នែកទន់នៅក្នុងផ្នែកបញ្ជាអេឡិចត្រូនិកដែលគ្រប់គ្រងយានយន្ត អំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំង នៅពេលបត់ត្រង់កាច់ជ្រុង។
ការបាត់បង់ជំនួយហ្វ្រាំងថាមពលនេះ អាចពង្រីកចម្ងាយដែលត្រូវការសម្រាប់រថយន្តឈប់ ដែលបង្កើនហានិភ័យ នៃការបុកគ្នា៕
- និយតករនិយាយថា BYD ប្រមូលរថយន្តអគ្គិសនី ដែលលក់ដាច់បំផុតចំនួន ៩.៧ម៉ឺនគ្រឿង លើបញ្ហាផ្នែកប្រអប់ចង្កូត
និយតករទីផ្សារចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរថយន្ត BYD បានជូនដំណឹងដល់និយតករចិនថា ខ្លួនកំពុងប្រមូលរថយន្តអគ្គិសនីជិត ៩៧,០០០ គ្រឿង (EVs) សម្រាប់កំហុសផ្នែកផលិត ពាក់ព័ន្ធនឹងប្រអប់គ្រប់គ្រងដៃចង្កូត ដែលអាចនាំឱ្យមានហានិភ័យអគ្គីភ័យ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន កំពុងប្រមូលរថយន្តម៉ា Dolphin និង Yuan Plus EVs ដែលផលិតក្នុងប្រទេសចិន ចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ ២០២៣។ BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
- តម្លៃផ្ទះសិង្ហបុរី ធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ ដោយសារការលក់មិនចេញ
តម្លៃផ្ទះរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៥ត្រីមាស ដោយសារការធ្លាក់ចុះនៃការលក់ កើតមានឡោះងលើទីផ្សារ។
យោងតាមការប៉ាន់ស្មានបឋមដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអាជ្ញាធរនគរូបនីយកម្មឱ្យដឹងថា សន្ទស្សន៍នៃតម្លៃផ្ទះឯកជនបានធ្លាក់ចុះ ១.១% កាលពីត្រីមាសមុន ធៀបនឹងរយៈពេលបីខែមុន ។ នោះជាការធ្លាក់ចុះ ប្រៀបធៀបជាមួយនឹងការកើនឡើង ០.៩% នៅក្នុងត្រីមាសទីពីរ ហើយជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ ២០២៣៕
- តម្លៃប្រាក់បាតរឹងមាំ ធ្វើឱ្យរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមត្រូវថៃ បិទទ្វារ
ការបន្តឡើងថ្លៃនៃប្រាក់បាតថៃ គឺមូលហេតុចម្បងមួយ ក្នុងមូលហេតុជាច្រើន ដែលបានធ្វើឱ្យផលិតផលថៃ មានតម្លៃថ្លៃជាងផលិតផលរបស់ប្រទេសជាដៃគរប្រកួតប្រជែងក្នុងតំបន់ ហើយរោងចក្រធំៗ និងខ្នាតតូចជាច្រើននៅក្នុងប្រទេស ត្រូវបង្ខំបិទទ្វារ។
កាសែត Pattaya Maill បានរាយការណ៍ថា សហគ្រាសធុនតូច និងមធ្យម បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយផលិតផលកសិកម្ម បានទទួលរងនូវការធ្លាក់ចុះតម្លៃ។ ការបិទឧស្សាហកម្មធំៗ រួមទាំងរោងចក្រផលិតរថយន្ត និងរោងចក្រដែកថែប បានចាប់ផ្តើមរួចហើយ និងមានការព្រួយបារម្ភថា និន្នាការនេះ នឹងរីករាលដាលដល់វិស័យសំខាន់ៗផ្សេងទៀត។
ធនាគារកណ្តាលថៃ និងក្រសួងពាណិជ្ចកម្មថៃ កំពុងរងសម្ពាធពីការអំពាវនាវពីរដ្ឋាភិបាលថ្មីរបស់លោក ជំទាវផែថងថាន ស៊ីណាវ៉ាត្រា កាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងយឺត៕