គម្លាតទ្រព្យសម្បត្តិខាងយេនឌ័រក្នុងចំណោមអ្នកមានទ្រព្យបំផុតរបស់អាមេរិក នៅតែមានគំលាតធំ ហើយកាន់តិច ដោយ ដោយមានស្ត្រីតែ ៦៧ នាក់ប៉ុណ្ណោះ នៅក្នុងបញ្ជី Forbes 400 នៅក្នុងឆ្នាំនេះ។ ពេលនេះស្ត្រីមានចំនួន ១៧% នៃបញ្ជី ដែលកាលពីឆ្នាំមុន មានតែ ១៥% ។ ហើយចំនួននោះនៅជាប់ ១៥% នៃស្ត្រីមានទ្រព្យសម្បត្តិសរុប ៤០០នាក់ ដោយកើនឡើង ១៤% ពីក្នុងឆ្នាំ ២០២៣។ ដូចរាល់ដង វឌ្ឍនភាព នៅតែយឺត និងរឹងមាំ។
សរុបទាំងអស់ ស្ត្រីទាំង ៦៧ នាក់នេះ មានទ្រព្យតម្លៃសរុប ៨៣៩ ពាន់លានដុល្លារ គឺកើនឡើងពី ៦២១ ពាន់លានដុល្លារជាមួយស្ត្រី ៦០ នាក់នៅក្នុងបញ្ជីពីឆ្នាំមុន។ អ្នកមែលបានចូល ក្នុងបញ្ជី Forbes 400 នៅឆ្នាំនេះ តម្រូវឱ្យមានទ្រព្យសម្បត្តិអប្បបរមាចំនួន $ ៣.៣ ពាន់លានដុល្លារ ដែលជាការកំណត់ខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន។
លោកស្រី Alice Walton គឺជាស្ត្រីជនជាតិអាមេរិកដែលមានទ្រ្យច្រើនបំផុតក្នុងពិភពលោកម្តងទៀត បន្ទាប់ពីបានកាន់កាប់តំណែងនេះអស់រយៈពេល៩ ក្នុងចំណោម១០ឆ្នាំកន្លងមក។ ភាគច្រើនបំផុត នៃទ្រព្យសម្បត្តិដែលបានប៉ាន់ប្រមាណរបស់លោកស្រី គឺ $៨៩.២ ពាន់លានដុល្លារ បានមកពីភាគហ៊ុននៅក្នុងផ្សារ Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ ដែលបង្កើតឡើងដោយឪពុករបស់លោកស្រី គឺលោក Sam Walton ពីឆ្នាំ១៩៩២ ។ ភាគហ៊ុនផ្សាត Walmart កើនឡើង ៤៧% ចាប់តាំងពីឆ្នាំមុន ដែលជំរុញឱ្យ លោកស្រី Walton ក្លាយជាអ្នកមានទ្រព្យច្រើនបំផុតទី១៥ នៅអាមេរិក។ កាលពីដើមខែកញ្ញា លោកស្រី បានគ្រ តំណែងជាស្ត្រីមានទ្រព្យច្រើនបំផុតនៅលើពិភពលោក មួយរយៈខ្លី មុនពេល តំណែងនេះ បានក្លាយជារបស់លោកស្រី Francoise Bettencourt Meyers នៃក្រមហ៊ុន L’Oreal នៃប្រទេសបារាំងផងដែរ។
ដូចជាលោកស្រី Walton ដែរ, ស្ត្រីភាគច្រើននៅលើទស្សនាវដ្តី Forbes 400, ស្ត្រី ៥៤រូប សុទ្ធតែបានទទួលមរតកទ្រព្យសម្បត្តិ។ តិចជាង ២០% មានទ្រព្យដោយរកខ្លួនឯង បើប្រៀបធៀបទៅនឹង ៧៦% នៃក្រុមបុរស ដែលមានចំណាត់ថ្នាក់នេះ។ ស្ត្រីជនជាតិអាមេរិកដែលបង្កើតទ្រព្យដោយខ្លួនឯង មានទ្រព្យច្រើនបំផុត គ្មានមរតក នៅតែជាលោក Diane Hendricks ដែលជាសហស្ថាបនិកក្រុមហ៊ុនចែកចាយសម្ភារៈសំណង់ ABC Supply ឆ្នាំ 1982 ហើយមានទ្រព្យសម្បត្តិសរុបប្រមាណ ២១.៩ ពាន់លានដុល្លារ។ ស្ត្រីដែលបង្កើតដោយខ្លួនឯងដ៏គួរឱ្យកត់សម្គាល់ជាច្រើនផ្សេងទៀត រួមមាន ស្ថាបនិកក្រុមហ៊ុន សូហ្វវែរ Epic Systems លោកស្រី Judy Faulkner (៧.៧ ពាន់លានដុល្លារ) និងលោកស្រី Meg Whitman (៣.៦ ពាន់លានដុល្លារ) អតីតប្រមុខប្រតិបត្តិនៃក្រុមហ៊ុន eBay និងក្រុមហ៊ុន Hewlett-Packard ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកេនយ៉ា។
អ្នកមាននទ្រព្យដ៏សម្បើមម្នាក់ទៀត គឺលោកស្រី Melinda French Gates ។ ទស្សនាវដ្ដី Forbes បានកំណត់ទ្រព្យសម្បត្តិរបស់លោកស្រីចំនួន ២៩ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ គឺកើនឡើងជិត៣ដង លើការប៉ាន់ស្មានរបស់យើងចំនួន ១០.៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ការកើនឡើងនេះបានកើតមានឡើង ដោយសារលទ្ធផលនៃការប៉ាន់ស្មានខ្ពស់របស់ទស្សនាវដ្ដី Forbes លើការដោះស្រាយការលែងលះឆ្នាំ ២០២១ របស់លោកស្រី ជាមួយមហាសេដ្ឋី លោក Bill Gates ។ អ្នកនាំពាក្យរបស់លោកស្រី French Gates មិនមានការអត្ថាធិប្បាយលើទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីទេ។
ស្ត្រី ៥ នាក់ មានឈ្មោះក្នុថបញ្ជីនេះជាលើកដំបូងក្នុងឆ្នាំនេះ ក្នុងនោះមានទាំង លោកស្រី Lyndal Stephens Greth មានឈ្មោះបន្ទាប់ពីទទួលមរតកទ្រព្យសម្បត្តិគ្រួសារ ៣២.៣ ពាន់លានដុល្លារ ដែលបង្កើតឡើងដោយឪពុករបស់លោកស្រី ដែលជាមហាសេដ្ឋីប្រេង Autry Stephens បានទទួលមរណភាពកាលពីខែសីហា។ នាយកប្រតិបត្តិក្រុមហ៊ុន Arista Networks លោកស្រី Jayshree Ullal គឺជាស្ត្រីចំណូលថ្មីតែម្នាក់គត់ ដែលបង្កើតទ្រព្យដោយខ្លួនឯង បន្ទាប់ពីភាគហ៊ុន នៃក្រុមហ៊ុនបណ្តាញកុំព្យូទ័រនោះបានកើនឡើងច្រើនជាង ៨០% តាំងពីមានបញ្ជីកាលពីឆ្នាំមុន ដែលជំរុញឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោក ស្រី មានប្រមាណជា ៤.៤ ពាន់លានដុល្លារ។
ស្ត្រីជនជាតិអាមេរិកដែលមានទ្រព្យច្រើនបំផុតនៅក្នុងឆ្នាំនេះ គឺមកពីឧស្សាហកម្មចំនួន ១៣ ផ្សេងៗគ្នា។ ឧស្សាហកម្មទូទៅបំផុត គឺអាហារ និងភេសជ្ជៈ ដែលជាប្រភពនៃទ្រព្យសម្បត្តិ ២២% នៃទ្រព្យសម្បត្តិរបស់ស្ត្រីក្នុងបញ្ជី ក្នុងនោះមានទាំង អ្នកស្នងមរតក Chick-fil-A លោកស្រី Trudy Cathy White (១០.៦ ពាន់លានដុល្លារ) និងសហស្ថាបនិក Panda Express លោកស្រី Peggy Cherng (៣.៧ ពាន់លានដុល្លារ)។ ឧស្សាហកម្មទី ២ និងទី ៣ ដែលតំណាងឱ្យឧស្សាហកម្មភាគច្រើនបំផុត ក្នុងចំណោមស្ត្រីក្នុងបញ្ជីគឺបច្ចេកវិទ្យា (១៣%) និងម៉ូដទាន់សម័យ & លក់រាយ (១០%)៕