ពាកថា “Jolabokaflod” គឺជាប្រពៃណីដ៏គួរឱ្យស្រឡាញ់របស់ជនជាតិអ៊ីស្លង់ដែលមានតាំងពីយូរយារណាស់មកហើយ តាំងពីជីវិតនៅមានការលំបាក នៅពេលនោះ សៀវភៅមានតម្លៃថោកជាង និងអាចចូលប្រើប្រាស់បានច្រើនជាងអំណោយផ្សេងៗ ដូច្នេះហើយមនុស្សតែងតែផ្តល់សៀវភៅឱ្យគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យណូអែល។
ប្រពៃណីចម្លែកនេះនៅតែពេញនិយមនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសអ៊ីស្លង់ ប៉ុន្តែមិនមែនដោយសារតែជម្រើសអំណោយនៅតែមានតិចតួច និងខ្វះខាតដូចកាលពីអតីតកាល ប៉ុន្តែដោយសារតែនៅទីនេះគឺមានមនុស្សរហូតដល់ 93% បានអានសៀវភៅយ៉ាងហោចណាស់មួយក្បាលជារៀងរាល់ថ្ងៃ។ គេអាចមើលឃើញថាការអានសៀវភៅ គឺជាសកម្មភាពដែលមនុស្សជាច្រើនចូលចិត្ត បំផុតហើយសៀវភៅនឹងតែងតែទទួលបានដោយក្តីរំភើប ពិសេសភាពរីករាយនៅពេលបានសៀវភៅ និងពេលអានសៀវភៅ។
“Jolabokaflod” មានន័យថា “កាដូសៀវភៅក្នុងថ្ងៃបុណ្យណូអែល” ។ ប្រជាជនអ៊ីស្លង់ចូលចិត្តផ្តល់សៀវភៅជាអំណោយបុណ្យណូអែល ដើម្បីឱ្យមិត្តភ័ក្តិ និងសាច់ញាតិអាចចំណាយពេលល្ងាចដោយសេរី និងកក់ក្ដៅជាមួយនឹងសៀវភៅមួយដែល ត្រូវបានគេជ្រើសរើសដោយមនុស្សជាទីស្រឡាញ់របស់ពួកគេផ្ទាល់ជាពិសេសមិត្តយុវភាព ។
លោក Kristjan B. Jonasson ប្រធានសមាគមបោះពុម្ពអ៊ីស្លង់បានចែករំលែកថា៖ «វប្បធម៌នៃការផ្តល់សៀវភៅមានឫសគល់យ៉ាងជ្រៅក្នុងរបៀបដែលគ្រួសារនៅអ៊ីស្លង់យល់ឃើញថាថ្ងៃបុណ្យណូអែល។ ជាធម្មតាយើងផ្តល់អំណោយដល់គ្នាទៅវិញទៅមកនៅយប់ថ្ងៃទី ២៤ ខែធ្នូ ហើយគ្រប់គ្នានឹងប្រើប្រាស់ល្ងាចនោះដើម្បីអង្គុយយ៉ាងកក់ក្តៅនៅផ្ទះជាមួយសាច់ញាតិ និងរីករាយក្នុងការអានសៀវភៅជាមួយគ្នា ។
បន្ទាប់ពីសកម្មភាពធម្មតា ពួកគេនឹងមានពេលទំនេរ ហើយអាចចាប់ផ្តើមពីល្ងាចបុណ្យណូអែល ដើម្បីចាប់ផ្តើមអានសៀវភៅជាក់លាក់មួយដែលពួកគេត្រូវបានគេផ្តល់ឱ្យ។ ជាទូទៅវាជាគ្រឹះដ៏សំខាន់សម្រាប់ឧស្សាហកម្មបោះពុម្ពផ្សាយដែលមាននិងអភិវឌ្ឍនៅអ៊ីស្លង់។
នោះក៏ជាហេតុផលដែលសៀវភៅភាគច្រើនដែលលក់នៅប្រទេសអ៊ីស្លង់ត្រូវបានប្រើប្រាស់នៅចន្លោះចុងខែកញ្ញា និងដើមខែវិច្ឆិកា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាប្រទេសនេះមានប្រជាជនត្រឹមតែ ៣៣៩០០០នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនសៀវភៅដែលបានបោះពុម្ពនៅលើទីផ្សារក្នុងមនុស្សម្នាក់ៗគឺមានចំនួនច្រើន។ ខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក។
ខណៈពេលដែលសៀវភៅអេឡិចត្រូនិចកំពុងពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងផ្នែកជាច្រើននៃពិភពលោក នៅក្នុងប្រទេសអ៊ីស្លង់តែម្នាក់ឯង សៀវភៅអេឡិចត្រូនិចមិនមានប្រជាប្រិយភាពខ្លាំងពីសាធារណជនដូចសៀវភៅដែលបានបោះពុម្ពនោះទេ។ យោងតាមការស្រាវជ្រាវ នៅក្នុងប្រទេសនេះ មនុស្ស ៩៣% បានអានសៀវភៅយ៉ាងហោចណាស់មួយក្បាលក្នុងមួយឆ្នាំ។
អ៊ីស្លង់មានបណ្ណាល័យចំនួន៨៣ ដែលមានន័យថា មានបណ្ណាល័យមួយគឺ សម្រាប់មនុស្ស ៤៣០០នាក់។ យោងតាមលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ Bifrost ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៣ ជាង៩៣% នៃជនជាតិអ៊ីស្លង់អានយ៉ាងហោចណាស់សៀវភៅមួយក្បាលក្នុងមួយឆ្នាំ ហើយ៥០% អានច្រើនជាងប្រាំបីក្បាលក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១១នៅរដ្ឋធានី Reykjavik របស់ប្រទេសអ៊ីស្លង់ត្រូវបានទទួលស្គាល់ថាជា “ទីក្រុងនៃអក្សរសិល្ប៍” ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
អ្វីដែលចម្លែកនោះគឺថា នៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មទាបបំផុតក្នុងពិភពលោក ប្រភេទអក្សរសាស្ត្រដែលពេញនិយមបំផុតគឺរឿងអ្នកស៊ើបអង្កេត។ អ្នកនិពន្ធដ៏ល្បីល្បាញបំផុតនៅអ៊ីស្លង់គឺ Arnaldur Indridason ជាមួយនឹងសមិទ្ធិផលនៃការបោះពុម្ពសៀវភៅមួយក្បាលជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្នគាត់គឺជាអ្នកនិពន្ធនៃប្រលោម លោករាវរកចំនួន២១ ដែលមានច្រើនជាង៦០ លានច្បាប់នៅលើពិភពលោក។
សៀវភៅអាចរកបានយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង សូម្បីតែនៅជាប់តូបលក់បន្លែក្នុងផ្សារទំនើបក្នុងតម្លៃថោកមិនអាចទ្រាំទ្រនិងដាក់តាំងលក់សៀវភៅ។ ទោះជា យ៉ាងណាក៏ដោយ សៀវភៅដែលមានគម្របរឹងពេញលេញត្រូវបានលក់ក្នុងតម្លៃខ្ពស់ ជាមធ្យម៦,៩៩០ ក្រូន័រមួយក្បាល(៥២ អឺរ៉ូ ៥៧ដុល្លារ) ថ្លៃជាងនៅប្រទេសបារាំង
ឬអង់គ្លេសពីរដង។ តម្លៃសៀវភៅខ្ពស់គឺដោយសារតែពន្ធលើតម្លៃបន្ថែម (VAT) នៅអ៊ីស្លង់កើនឡើងពី៧ ទៅ១១% ក្នុងឆ្នាំ២០១៥ បូករួមទាំងតម្លៃបោះពុម្ព និងនាំចូលខ្ពស់ ដោយសារអ៊ីស្លង់ស្ទើរតែគ្មានព្រៃឈើ ហើយត្រូវបោះពុម្ពសៀវភៅនៅក្រៅប្រទេស៕