តាមមតិរបស់លោកទីប្រឹក្សាហិរ ញ្ញវត្ថុ លោករុត ហៃដិន (Ruth Hay den) បាននិយាយថា តាំងតែពីយូរលង់ណាស់មកហើយរវាងមនុស្សប្រុសនិងបនុស្សស្រីមានទស្សនៈផ្សេងគ្នាអំពីបញ្ហា លុយកាក់ ប្រាក់កាស បណ្តាអ្នកស្រាវ ជ្រាវនានា ក៏មានការសន្និដ្ឋានដូចលោក Hayden ដែរ គ្រាន់តែមានការ បកស្រាយដោយឡែកប៉ុណ្ណោះដូចជាអ្នកស្រី Annc Moir ពន្ធុវិទូ (អ្នកស្រាវជ្រាវខាងពូជពង្សា)មានប្រសាសន៍ថា : «មនុស្សប្រុស និងមនុស្សស្រីខុស លើផ្នែកជីវសាស្ត្រ (Biologie)រាងកាយនិងខួរក្បាល» ។ មានបញ្ហាជាគន្លឹះ៥នៅក្នុងជីវិត ប្ដីប្រពន្ធគឺ ៖
ចំណូលៈ ចិត្តវិទូ Gg Robert S.nadel និយាយថា «ប្រាក់បៀវត្សរ៍ គឺជាម៉ែត្រសម្រាប់វាស់ជ័យជំនះរបស់មនុស្សប្រុស តែចំពោះមនុស្សស្រី គឺជាជោគជ័យនៅក្នុងវិជ្ជាជីវៈតែប៉ុណ្ណោះ»។ តាមការស្រាវជ្រាវថ្មីៗនេះ នៅសហរដ្ឋអាមេរិកក្នុងចំណោមកម្មករ ២.៩៥៨នាក់ មាននារីតែ២៥%ប៉ុណ្ណោះ ដែលយកចិត្តទុកដាក់ដល់បុព្វហេតុ និងកេរ្តិ៍ឈ្មោះ។ ចំពោះនារីចរិតដឹកនាំនិងជំរុញការងាររីកចំរើនមិនមែនជាកត្តាសំខាន់ជាងគេ នោះទេ ។ បណ្តារអ្នកជំនាញការឯកភាពគ្នា ថា ប្រៀបនឹងមនុស្សប្រុសមនុស្សសី មិនសូវជឿជាក់ លើលទ្ធភាពរកលុយ ហើយលុយកាក់នេះមានឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់គេមនុស្សស្រីមិនស្រូវរកលុយកាក់បានដោយសារពួកនាងច្រើនតែប្រាកដនិយមពេកមិនសូវហ៊ានផ្សងព្រេង ទើបមិនសូវមានឱកាសចាប់ផ្ដើមដូច ប្រុសៗ។ «មនុស្សប្រុសចាត់ទុកលុយកាក់ ដូចទឹកហូរចូល រីឯមនុស្សស្រីវិញគិតថាលុយកាក់ប្រៀប ដូចទឹកបឹង ដែលអាចនឹងត្រូវរីងស្ងួត»(សំដីអ្នកនិពន្ធសៀវភៅ«ការលែងលះនិងលុយកាក់» ដែលជាស្នាដៃនិពន្ធរបស់លោក Victoria Felton Collins ។
ដំបូន្មានៈ ប្តីឬប្រពន្ធដែលមានចំណូលខ្ពស់សុទ្ធតែចង់ដណ្តើមសិទ្ធិ សម្រេចនៅក្នុងគ្រួសារ ប៉ុន្តែបានជាប្ដី ប្រពន្ធនឹងគ្នាទៅហើយគួរតែរក្សានូវសមភាព មិនត្រូវចំណុះលើការរកលុយ បានតិចឬច្រើននោះទេ ។
ការចាយវាយ ក៏ជាចរិតមួយដែររបស់មនុស្សស្រី គឺចូលចិត្តការទិញដូរណាស់ ជួនកាលវាជាប្រការដ៏គួរឱ្យភ័យខ្លាចចំពោះស្វាមីកំណាញ់ស្វិត ។ តាមលទ្ធផលរបស់ក្រុមហ៊ុនស្រាវជ្រាវ Taps Maritz Marketing Research Inc បានឱ្យដឹងថា មនុស្សជាងពាក់កណ្ដាលហើយដែលមិនទិញសម្លៀកបំពាក់ សាប៊ូកន្សែង…ដោយខ្លួនឯង។
ផ្ទុយទៅវិញនារី៤ភាគ៥ជាអ្នកធ្វើកិច្ចការនោះ។ លោក Olivia Mcllan បានមានប្រសាសន៍ថា «នារីត្រូវបានសម្គាល់ថា ជាអ្នកនាំមកនូវភាពចាំបាច់សម្រាប់គ្រួសារហេតុដូច្នេះហើយបានជាគេភ្ជាប់រាល់ការចំណាយប្រចាំថ្ងៃ»។ តាមពិតទៅទាំងប្ដីទាំងប្រពន្ឋសុទ្ធតែមានកម្រិតចំណាយលុយផ្សេងគ្នា មនុស្សស្រីច្រើនតែឫកឡូយបន្តិច ហើយក្នុងការរកលុយដំបូង ហើយហាក់ដូចជាសញ្ញាប្រកាសឱ្យប្ដីដឹងអំពីសេរីភាព សមភាពរបស់គេ ។
ប៉ុន្តែតាមលោក Larry Howcs អ្នកផែនការហិរញ្ញវត្ថុឱ្យដឹងថាៈ នៅពេលឈានចូលវ័យចំណាស់ មនុស្សស្រីមានការចាយវាយសត្យានុម័តជាង បុរសដោយសម្គាល់លុយកាក់ប្រៀបដូច ជាឧបករណ៍ដើម្បីរក្សា នូវទំនាក់ទំនងនិងការរស់នៅ។ ចំពោះមនុស្សប្រុសផ្ទុយទៅវិញនៅពេលឈានចូលវ័យចំណាស់គេច្រើនតែក្លាយទៅជាអ្នកជំនួញហើយ នៅពេលគបានទទួលជោគជ័យនិងកា្លយទៅជាអ្នកមាននោះការចាយវាយលែង ប្រក្រតីនិងមិនសូវសត្យានុម័តិ។ ពេលនោះបុរសៗគេជឿជាក់ទៅលើលទ្ឋភាពរកលុយរបស់ខ្លួន ទើបគេងាយស្រួលនៅក្នុងការ
ទិញដូរ ។
ដំបូន្មាន ៖ ប្តីប្រពន្ធអាចចៀសវាងការបកស្រាយអំពីមុខចំណាយដែល មិនចាំបាច់ ដូច្នេះគួររក្សាលុយកាក់មួយ ចំនួនសម្រាប់សេចក្តីត្រូវការផ្ទាល់ខ្លួន។ ប្ដីប្រពន្ធមានសិទ្ធិដូចគ្នាក្នុងការប្រើប្រាស់លុយកាក់ខ្លះតាមចំណង់ចិត្តរៀងខ្លួន។ អាពាហ៍ពិពាហ៍សម័យបច្ចុប្បន្ននេះ មាននិន្នាការថវិកាបីគឺ របស់ប្តី របស់ប្រពន្ធ និងរបស់រួម។
ការសន្សំ ៈសភាពជាក់ស្តែង មនុស្សស្រីមិនបានយកចិត្តទុកដាក់ពីរឿង សន្សំដូចមនុស្សប្រុសទេ ។ ភាគច្រើន គេចាប់ផ្ដើបសន្សំលុយកាក់បានក្រោយ មនុស្សប្រុសហើយមិនសូវបានសម្បូរដូចមនុស្សប្រុសទេ ។ តាមការស្រាវជ្រាវថ្មីៗនេះ នៅអាមេរិក ការសន្សំរបស់មនុស្សប្រុសច្រើនទ្វេភាគមនុស្សស្រី មានប្រពន្ធជា ច្រើនចាត់ទុក ការរកលុយសន្សំគឺជាបន្ទុក តែបើសិនមានការសន្សំទុករៀងខ្លួន ប្រពន្ធនឹងមានការវិវាទទាស់ទែងគ្នា នៅពេលរឿងត្រូវបែកការណ៍ ។ នោះគឺជាមូលហេតុដែលពួកគេច្រើនតែលាក់អំពីប្រភពលុយកាក់ផ្ទាល់ខ្លួន។
ដំបូន្មានៈ ការលាក់លៀមលុយកាក់នឹងបង្កនូវការខ័ណ្ឌផ្តាច់រវាងប្តីប្រពន្ធ។ លោក Altles ជំនាញការសេដ្ឋកិច្ចបានឱ្យដឹងថា «ប្តីប្រពន្ធមិនគួរ ឱ្យមានបេឡាសម្ងាត់ផ្ទាល់ខ្លួនឡើយ ទោះបីជាចំនួនលុយកាក់នោះ ទុកសម្រាប់ចាយវាយតាមចំណង់ចិត្តខ្លួនក៏ដោយ»។ ប្ដីប្រពន្ធអាចយកលុយកាក់ខ្លះសម្រាប់ចាយវាយផ្ទាល់ ខ្លួនតែត្រូវមានការទទួលខុសត្រូវអំពីអនាគតរបស់ផងគ្នា។
អាជីវកម្ម : គ្រប់ពេលវេលាគ្រប់ទីកន្លែងមនុស្សប្រុសហ៊ានប្រថុយនឹងការរកស៊ីជាងមនុស្សស្រី ក្នុងការធ្វើជំនួញ មនុស្សស្រីច្រើនមិនជឿលើ លទ្ធភាពរបស់ខ្លួន ពួកនាងប្រយ័ត្ន ប្រយែងខ្លាំងណាស់ ពួកនាងចាត់ទុករបរជំនួញជាល្បែងផ្សងព្រេង ដែលអាចមានលទ្ធភាពឈានទៅរកការក្ស័យទុន ។ ផ្ទុយទៅវិញមនុស្សប្រុស មិនសូវជាខ្វល់ខ្វាយនៅពេលខុសឆ្គងពួកគេចូលចិត្តស្វែងរកឱកាសធ្វើអាជីវកម្មធ្វើអ្នកមានហើយពួកគេមាន ឱកាសច្រើនដើម្បីសាកល្បងនឹងកម្លាំងខ្លួន ។
ដំបូន្មានៈអាជីវកម្មជាវិស័យដែលភាពខុសគ្នានៃចរិតរវាងប្តីនិងប្រពន្ធអាចជួយបំពេញឱ្យគ្នាបាន ត្រូវពន្យល់ ឱ្យប្រពន្ធដឹងថា ចំណែកលុយណាត្រូវរក្សាទុកលុយណាសម្រាប់ធ្វើអាជីវកម្ម ។
ខ្ចីបុលៈ នៅឆ្នាំ១៩៩៨អ្នកស្រាវជ្រាវនៅអាមេរិកបានឱ្យដឹងថា ក្នុងការខ្ចីបុលរបស់មនុស្សស្រី ធានាសុវត្ថិភាព បំផុតគឺការសងដោយវិធីកាត់កងប្រាក់ខែ ហើយបំណុលរបស់មនុស្សស្រី មិនច្រើនពេក មនុស្សស្រីខ្លាចជំពាក់បំណុលគេច្រើនណាស់ ។
លោក Rebecca Maddox ប្រធានក្រុបហ៊ុនផ្ដល់ទុនឱ្យនិងជាអ្នកណែនាំនារីៗដែលមានតម្រូវការខ្ចីធុនធ្វើអាជីវកម្មនិយាយថា៖ «មនុស្សស្រីខ្ចីតែចំនួនលុយដែលគាត់ត្រូវការជាចាំបាច់ប៉ុណ្ណោះ ចំណែកមនុស្សប្រុសវិញបើសិនមាន ៥០០.០០០ដុល្លារហើយខ្ញុំនិយាយថា ឱ្យគេថ្មីទាំងអស់នោះពួកគេ”OK”។ ភ្លាមនោះទោះ បីមិនទាន់ដឹងថា ចំនួនលុយប៉ុណ្ណេះត្រូវយកទៅធ្វើអ្វីក៏ដោយការប្រយ័ត្នប្រយែងជាចរិតមួយល្អហើយ តែវា ធ្វើឱ្យមនុស្សស្រីជួបការលំបាកពេលគេចង់ក្លាយជាអ្នកជំនួញឬជួបលំបាកនៅពេលគេចង់បាន ផ្ទះនៅមួយ សមរម្យ។ មនុស្សប្រុសច្រើនមើលស្រាលអត្តនោម័តពេលខ្ចីបុលប្រការនេះហើយដែលនាំឱ្យបុរសខ្លះត្រូវបាត់លំនឹងមនុស្សប្រុសឧស្សាហ៍ភ្លេចបញ្ហាបំណុលរបស់ខ្លួនដែលនាំឱ្យបំណុលរបស់គេកាន់តែកើនជួនកាលគួរ ឱ្យស្ញើបទៀតផង។
ដំបូន្មានៈ ប្រពន្ធ(ប្ដី)គួរតែពិនិត្យពីទម្លាប់ចាយវាយរបស់ខ្លួនមុនពេលបុលគេ។ មុនពេលរៀបការគួរតែប្រកាសជាចំហរពីចំណុលរបស់ខ្លួនមិនត្រូវឱ្យមានសភាពត្រូវដក៣០%ប្រាក់ចំណូលយកទៅសងបំណុល មិនដឹងមុខក្រោយរបស់ប្តីឬប្រពន្ធទេ ។ ទំនាស់រវាងប្ដីប្រពន្ធមិនមែនតែបញ្ហាលុយកាក់ប៉ុណ្ណោះទេ ជួនកាលគេ នៅមានបញ្ហាអំពីឋានៈ តួនាទីទស្សនៈ ក្នុងជីវិតនិងចិត្តភក្ដីភាព ។ ទីបំផុត Fclon Collins ធ្វើការសន្និដ្ឋានថា«ប្តីប្រពន្ធត្រូវតែសាកសួរយោបល់គ្នា អំពីបញ្ហាលុយកាក់ ពេលនោះទើបគេអាចរកឃើញនូវដំណោះស្រាយអាចជួយគ្នាបាន»៕