លោកវិចទ័រ អ៊ីហ្គោ គឺជាអ្នកនិពន្ធ កវី រិះគន់សង្គម និងជាអ្នកនិពន្ធរឿងដ៏ឆ្នើមម្នាក់ នៃអក្សរសិល្ប៍មនោសញ្ចេតនានៃសតវត្សទី១៩។ ស្នាដៃរបស់គាត់មិនត្រឹមតែឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍បារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូនៃសេចក្តីសប្បុរសផងដែរ។ ស្នាដៃរបស់គាត់ត្រូវបានចាត់ថ្នាក់ជាសៀវភៅបុរាណរបស់ពិភពលោក ហើយក៏បានក្លាយជាស្នាដៃអក្សរសាស្ត្រគំរូ មិនត្រឹមតែមានតម្លៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រផងដែរ។
អ្នកនិពន្ធ វិចទ័រ អ៊ីហ្គោ គឺជាអ្នកនិពន្ធឈានមុខគេរបស់ពិភពលោក ដែលដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអក្សរសិល្ប៍បារាំងក៏បណ្តាប្រទេសអាស៊ីដែរ។ លោក គឺជាអ្នកនិពន្ធ កវី និងជាអ្នកនិពន្ធរឿងដ៏ឆ្នើមម្នាក់ នៃអក្សរសិល្ប៍មនោសញ្ចេតនានៃសតវត្សទី ១៩ ។ ស្នាដៃរបស់គាត់មិនត្រឹមតែឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍បារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូនៃសេចក្តីសប្បុរសផងដែរ។ ស្នាដៃរបស់គាត់ត្រូវបានចាត់ថ្នាក់ជាសៀវភៅបុរាណពិភពលោក ក្លាយជាស្នាដៃអក្សរសាស្ត្រគំរូ មិនត្រឹមតែមានតម្លៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រផងដែរ។
ជីវិតនិងព្រឹត្តិការណ៍
អ្នកនិពន្ធ វិចទ័រ អ៊ីហ្គោ គឺជាកូនប្រុសពៅរបស់ឧត្តមសេនីយ៍ទទួលបន្ទុកតុលាការ Joseph Léopold Sigisbert Hugo (1773-1828) និង Sophie Trebuchet (1772-1821) ។ បងប្រុសពីរនាក់របស់គាត់គឺ Abel Joseph Hugo (1798-1855) និង Eugène Hugo (1800-1837) ។ នៅឆ្នាំ 1811 លោក វិចទ័រ និងប្អូនប្រុសរបស់គាត់ឈ្មោះ Eugène ត្រូវបានបញ្ជូនទៅសិក្សានៅ Collège des Nobles, Madrid ។ ប្រហែលឆ្នាំ 1813 គាត់បានត្រលប់ទៅប៉ារីសវិញដើម្បីរស់នៅជាមួយម្តាយរបស់គាត់ដែលបានបែកបាក់ជាមួយឪពុករបស់គាត់ ហើយបានត្រលប់ទៅធ្វើការជាមួយឧត្តមសេនីយ៍ Victor Fanneau de la Horie ។
បើយោងទៅតាម អាដេអ៊ីហ្គោ ( Adèle Hugo )ឱ្យដឹងថា នៅខែកញ្ញាឆ្នាំ ១៨១៥ លោក វិចទ័រ បានចូលទៅបន្តមន្តវិជ្ជាការនៅសាលា Cordier នេះគឺព្រឹត្តិការណ៍នៅជុំវិញពេលដែល Victor Hugo ចាប់ផ្តើមសរសេរកំណាព្យ។ គាត់បានសិក្សាបទភ្លេង និងក្បួនដោយខ្លួនឯង។ ការសិក្សានោះគឺមានការ គាំទ្រដោយម្តាយ និងបងប្រុសរបស់គាត់ អ្នកនិពន្ធ បានបង្ហាញមហិច្ឆតាដ៏អស្ចារ្យរបស់គាត់នៅពេលគាត់បានសរសេរក្នុងកំណត់ហេតុរបស់គាត់នៅអាយុ ១៤ឆ្នាំថា «ខ្ញុំចង់ក្លាយជា Chateaubriand ដែលខ្លាំងពូកែ» ។
នៅក្នុងវ័យ ១៩ឆ្នាំ ជាអកុសលសធំបំផុតព្រោះអ្នកម្តាយដ៏កំសត់បានទទួលមរណភាពដ៏សោកសៅតែពីរឆ្នាំក្រោយមក យុវជន វិចទ័រ បានរៀបការជាមួយមិត្តវ័យតំាងពីកុមាររបស់គាត់ឈ្មោះនាង Adèle Foucher ចំណងអាពាហ៍ពិពាហ៍នោះ បង្កើតបានកូនបួននាក់ ប៉ុន្តែដូចជាឪពុកម្តាយរបស់ពួកគេដែរ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេមិនរលូន និងសប្បាយរីករាយនោះទេ។ ផ្ទះល្វែងរបស់ពួកគេនៅទីក្រុងប៉ារីសបានក្លាយជាកន្លែងជួបជុំសម្រាប់អ្នកនិពន្ធនៃចលនារ៉ូមែនទិក(អ្នកនិពន្ធអណ្តែតអណ្តូងនិយម)នៃសម័យនោះ ។
មានរឿងអកុសមួយ គឺកូនស្រីដំបូងរបស់គាត់បានស្លាប់ភ្លាមៗនៅក្នុងឧបទ្ទវហេតុលង់ទូកនៅទន្លេសេនរួមជាមួយស្វាមីនៅពេលនាងមានផ្ទៃពោះ។ កូនស្រីទីពីរគឺនាង ហ៊ូហ្គោដែលមានមុខមាត់ដូចម្តាយ (នាងមាន ឈ្មោះ ដូចគ្នា នឹងម្តាយរបស់នាង) មិនយូរប៉ុន្មាន បាន ទទួលរងជំងឺផ្លូវចិត្ត ហើយបានរស់នៅក្នុងមន្ទីរពេទ្យអស់មួយជីវិត។ កូនប្រុសទាំងពីររបស់គាត់ទាំងពីរបានដើរតាមគន្លងរបស់ឪពុកអាចនិយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់គឺពួកគេក្នុងនាមជាអ្នកនិពន្ធ និងអ្នកកាសែត ប៉ុន្តែគួរឱ្យសោកស្តាយណាស់ព្រោះពួកគេក៏បានលាចាកលោកយើងនេះទាំងវ័យក្មេង។
ដូច្នេះហើយ ទើបលោក វិចទ័រ បានស្គាល់ជីវិតឯកោម្តងហើយម្តងទៀត បានឃើញសាច់ញាតិរបស់គាត់បានទទួលមរណភាព រហូតដល់ទីបំផុតគាត់ត្រូវរស់នៅយ៉ាងកណ្តោចកណ្តែងក្នុងវាលវដ្តសង្សារតែម្នាក់ឯង ហើយមានតែកូនស្រីម្នាក់នៅក្នុងមន្ទីរពេទ្យផ្លូវចិត្ត និងចៅពីរនាក់ប៉ុណ្ណោះ។ គាត់គឺជាមនុស្សម្នាក់ពេញមួយជីវិតដែលបានប្រឡូកយ៉ាងសកម្មក្នុងសង្គម និងនយោបាយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតួលេខ និងនិន្នាការរីកចម្រើននៃសម័យកាលរបស់គាត់។
អាជីពអក្សរសាស្ត្រ
រដ្ឋប្រហារនៅចុងបញ្ចប់នៃឆ្នាំ ១៨៥១ បានផ្តួលរំលំរបបសាធារណរដ្ឋ លោក វិចទ័រ ត្រូវបាននិរទេសទៅក្រៅប្រទេសអស់រយៈពេល ១៩ ឆ្នាំ ប៉ុន្តែនេះអាចចាត់ទុកថាជារយៈពេលកំពូលនៃអាជីពសរសេររបស់គាត់ នៅពេលដែលការប្រមូលកំណាព្យ និងប្រលោមលោកជាច្រើនបានបន្ថែមទៀត។ សូម្បីតែបន្ទាប់ពីបានទទួលការលើកលែងទោសពីណាប៉ូឡេអុងទី៣ ក៏ដោយក៏ កវី វិចទ័រ បានប្តេជ្ញាថា នឹងមិនត្រឡប់មកវិញទេ គាត់បានប្រឆាំងនឹងរបបអាណាចក្រទីពីរដោយថ្កោលទោសយ៉ាងតឹងរ៉ឹងចំពោះការក្បត់ និងការគៀបសង្កត់របស់តុលាការ។
ជីវិតដ៏ត្រចះត្រចង់ និងបើកចំហ មិនត្រឹមតែជាមួយនឹងកំណាព្យដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកសរសេររឿង អ្នកទ្រឹស្តី និងអ្នករិះគន់ ដែលអ្វីៗទាំងអស់នៅតែបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ និយាយទៅលោក បានរស់នៅ និងធ្វើការជាកំពូលនៃភាពវៃឆ្លាត និងទេពកោសល្យ។
រាល់ព្រឹត្តិការណ៍សង្គមបានកើតឡើងនៅចំពោះមុខគាត់ក៏ដោយ គាត់មិនអាចទប់ទល់បានទេ ហើយចាប់ពីពេលនោះមកបានធ្លាក់ចូលទៅក្នុងការបង្កើតបានជាសិល្បៈ គំនូរគូតាមកាលៈទេសៈសង្គមបារាំងនៅសម័យកាលនោះនិងការចងក្រងទៅជាកំណាព្យ គំនូរ និងអក្សរសាស្ត្រអមតៈ ការងារដូចជា ‘Les Miserables’ ឬ ‘The Hunchback of Notre Dame’ ។ អាជីពរបស់គាត់មួយផ្នែកបានឆ្លុះបញ្ចាំងពីការដួលរលំនៃរបបនយោបាយនៅប្រទេសបារាំងក្នុងរជ្ជកាលខ្មៅងងឹតមួយ៕