អាម៉ាហ្សាឌៀ
Amazadia គឺជាសារព័ត៌មានឌីជីថលអនឡាញផ្តោតលើការផលិតព័ត៌មាននិងមាតិការលើសពីដំណឹងអំពីទិដ្ឋភាពធុរកិច្ចនៅប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើពិភពលោក។ Amazadia ផ្តល់ជូនដល់អ្នកអាននិងអ្នកទស្សនានូវបច្ចុប្បន្នព័ត៌មានដែលកើតមានឡើងចុងក្រោយបង្អស់លើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្មនិងឧស្សាហកម្ម។ Amazadia គឺជាវេទិកានៃប្រភពព័ត៌មានដែលអាចទុកចិត្តបានសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច អ្នកវិនិយោគ អ្នកបង្កើតគោលនយោបាយនិងអ្នកដែលចាប់អារម្មណ៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
បេសកកម្ម
អាម៉ាហ្សាឌៀ គឺជាសារព័ត៌មាន ឌីជីថលដែលផ្តោតលើការផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីទិដ្ឋភាព សេដ្ឋកិច្ចកម្ពុជានិងនៅជុំវិញពិភពលោក។ អាម៉ាហ្សាឌៀ ផ្តល់ជូនអ្នកអាននូវព័ត៌មានថ្មីៗ ព័ត៌មានទាន់ហេតុការណ៍ចុងក្រោយបំផុតពាក់ព័ន្ធតែលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម និងឧស្សាហកម្ម។ អាម៉ាហ្សាឌៀ ផ្តល់ព័ត៌មានវិភាគដែលអាចទុកចិត្តបានសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច អ្នកវិនិយោគ អ្នកបង្កើតគោលនយោបាយ និងអ្នកដែលចាប់អារម្មណ៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ អាម៉ាហ្សាឌៀ ផ្តល់ព័ត៌មានទៅមហាជនក្នុងគោលដៅអប់រំ ដោយឈលើគោលការណ៍ គុណភាព វិជ្ជាជីវៈនិងមានក្រមសីលធម៌ ព្រមទាំងផលិតតែព័ត៌មាននិងមាតិការណាដែលជាប្រយោជន៍ដល់មហាជននិងសង្គម។
កៃ គឹមសុង
ចាងហ្វាងការផ្សាយ/Publisher
លោក កៃ គឹមសុងមានបទពិសោធក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំ។ លោកគឺជាអតីតអ្នកយកព័ត៌មានសេដ្ឋកិច្ចដែលលេចធ្លោនិងមានថ្វីមាត់មួយរូបនៅសារព័ត៌មាន ឌឹ ឃេមបូឌាដេលី ពីឆ្នាំ១៩៩៧ដល់២០០៧។ លោកបានក្លាយជានិពន្ធនាយកភ្នំពេញប៉ុស្តិ៍ភាសាខ្មែរពីឆ្នាំ២០០៨ ដល់ ២០១៨។ ក្រោមការដឹកនាំរបស់លោក គឹមសុង កាសែតភ្នំពេញ ប៉ុស្តិ៍ ភាសាខ្មែរ បានរីកចម្រើន ក្លាយជាកាសែតល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។ ប៉ុន្តែការស្រេកឃ្លានការលូតលាស់របស់ លោក គឹមសុង និងបំណងប្រាថ្នារបស់គាត់ ក្នុងការប្រជែងនឹងខ្លួនគាត់ មិនបានឈប់ត្រឹមនោះទេ។ នៅឆ្នាំ ២០១៩ លោកបានចូលកាន់តួនាទីជានាយកប្រតិបត្តិ Chief Operation Officer (COO)នៃកាសែតអង់គ្លេស ខ្មែរថាមស៍ Khmer Times ។ វាជាតួនាទីដ៏លំបាកមួយ ប៉ុន្តែ លោកគឹមសុងបានគ្រប់គ្រងកាសែតនេះឱ្យទទួលបានជោគជ័យ។ វាជាសមរភូមិដ៏ស្វិតស្វាញ ប៉ុន្តែ គឹមសុង បានឈជើង ហើយតស៊ូដើម្បីការពិត។
នួន សុថេរ៉ូ
នាយកប្រតិបត្តិ/Executive Director
មានបទពិសោធជាអ្នកចាត់ចែងនិងដឹកនាំរយៈពេលជាង ២០ឆ្នាំ ក្នុងវិស័យសារព័ត៌មាននិងអង្គការមនុស្សធម៌អន្តរជាតិ។ ជាអតីតជំនួយការផ្ទាល់របស់ចាងហ្វាងការផ្សាយសារព័ត៌មាន ឌឹ ឃេមបូឌាដេលីពីឆ្នាំ១៩៩៤ដល់២០០៨ និងជាអតីតអគ្គនាយកសារព័ត៌មាន ឌឹ ឃេមបូឌាដេលី ពីឆ្នាំ២០០៨ដល់ខែកក្កដា ឆ្នាំ២០១៥។ ជាអតីតនាយកប្រចាំប្រទេសនៃអង្គការអន្តរជាតិ ជំនួយជប៉ុន-អាមេរិកសម្រាប់កម្ពុជា ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ខែកក្កដា ឆ្នាំ២០១៥ ដែលបានធ្វើការជាមួយក្រសួងសុខាភិបាលសាង់សង់មន្ទីពេទ្យព្រះស៊ីហនុមណ្ឌលក្តីសង្ឃឹមនិងសាងសង់សាលារៀនតាមជនបទជាង៥០០ខ្នងនៅទូទាំងប្រទេសកម្ពុជាជាមួយក្រសួងអប់រំ ADB និង World Bank ។