ខណៈនៅសល់រយៈពេល៨ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោត, អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) បានរៀបចំការជួបជុំឃោសនាមួយនៅឯទៅលាន Madison Square Garden ក្នុងទីក្រុងញូវយ៉ក ខណៈដែលអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ធ្វើយុទ្ធនាការឃោសនា ន រដ្ឋ ផិនស៊ីលវ៉ានៀ ដ៏សំខាន់។
នៅឯការជួបជុំគ្នានៅទីលាន Madison Square Garden ពីថ្ងៃអាទិត្យ លោក ត្រាំ បានវាយលុកដដែលៗអំពីផែនការក្នុងស្រុករបស់លោក ក្នុងការបញ្ឈប់អន្តោប្រវេសន៍ដែលគ្មានឯកសារ និងនិរទេសជនចំណាកស្រុកដែលលោកបានពិពណ៌នាថាជា “ឧក្រិដ្ឋជនដ៏កាចសាហាវ និងស្រេកឈាម” ។
ទន្ទឹមនឹងនេះដែរ នៅក្នុងទីក្រុង Philadelphia, អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានថ្លែងថា អ្នកណា ក៏មិនគួរតែអង្គុយនៅក្រៅរបងដែរ។ លោកស្រី បាននិយាយថា៖ “យើងផ្តោតសំខាន់លើអនាគត និងតម្រូវការរបស់ប្រជាជនអាមេរិក”។
យោងតាមការបូកសរុបដោយមន្ទីរពិសោធន៍បោះឆ្នោតនៅសាកលវិទ្យាល័យផ្លរីដា ឱ្យដឹងថា គិតត្រឹមកណ្តាលអធ្រាត្រថ្ងៃអាទិត្យ ពលរដ្ឋអាមេរិកជាង ៤១លាននាក់ បានបោះឆ្នោតរួចហើយ នៅក្នុងការបោះឆ្នោតមុនកាលកំណត់ដោយផ្ទាល់ ឬតាមរយៈសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ កាលពីឆ្នាំ ២០២០ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមអ្នកបោះឆ្នោតជាង ១០០ លាននាក់ បានទៅបោះឆ្នោតនៅមុនថ្ងៃបោះឆ្នោត។
តើមានព័ត៌មានអ្វីថ្មីបំផុតអំពីការស្ទង់មតិ?
លោកស្រី ហារីស និង លោកត្រាំ នៅតែ ទទួលបានការគាំទ្រ ប្រកៀយប្រកិតគ្នា នៅក្នុងការប្រណាំងប្រែងដ៏សែនតឹងតែងនេះ។
ការស្ទង់មតិរបស់ CBS News / YouGov ដែលបានចេញផ្សាយពីថ្ងៃអាទិត្យ បានបង្ហាញថា លោកស្រី ហារីស កំពុងនាំមុខ លោកត្រាំ ទូទាំងប្រទេស ជាមួយលទ្ធផល ៥០% ទល់នឹង ៤៩% របស់លោក ត្រាំ ប៉ុន្តែលទ្ធផលស្ទង់មតិនេះ នៅតែជាប្រធានបទនៃកំហុសឆ្គងគំលាត។
ការស្ទង់មតិនោះ ក៏បានបង្ហាញផងដែរថា មានការបែងចែកភេទដ៏ធំនៅក្នុងការប្រណាំងប្រជែងនេះ ដោយបុរសកាន់តែច្រើនចូលចិត្ត លោកត្រាំ ហើយស្ត្រីកាន់តែច្រើនចូលចិត្ត លោកស្រី ហារីស ។ ការស្ទង់មតិនេះ បង្ហាញថា លោកត្រាំ នាំមុខផ្នែកក្រុមអ្នកបោះឆ្នោតបុរសពី ៥៤% ទល់នឹង៤៥% ខណៈដែល លោកស្រី ហារីស នាំមុខផ្នែកក្រុមអ្នកបោះឆ្នោតស្ត្រីពី ៥៥%ទល់នឹង៤៣%។
យោងតាមការស្ទង់មតិនោះ ឱ្យដឹងថា បុរសទំនងជាចាត់ទុកលោក ត្រាំ ជាមេដឹកនាំខ្លាំង (៦០% ទល់នឹង ៥០%) ខណៈដែលស្ត្រីទំនងជាបង់ប្រាប់ថា លោកស្រីហារីស មាន “សុខភាពផ្លូវចិត្ត និងការយល់ដឹង” ត្រឹមត្រូវ សមនឹងធ្វើជាប្រធានាធិបតី។
នៅក្នុងការវិភាគដាច់ដោយឡែកមួយ របស់ការស្ទង់មតិតាមដានការបោះឆ្នោតប្រចាំថ្ងៃ FiveThirtyEight បង្ហាញថា លោកស្រី ហារីស បាននាំមុខបន្តិចប្តួច ក្នុងការស្ទង់មតិថ្នាក់ជាតិ គិតត្រឹមថ្ងៃអាទិត្យ ដោយនាំមុខលោកត្រាំចំនួន១.៤%។ ទោះជាយ៉ាងណាក៏ដោយ និន្នាការរយៈពេលវែងបង្ហាញថា ការប្រណាំងប្រជែងនេះ កាន់តែប្រកៀកប្រកិត ជាមួយគម្លាតកំពុងរួមតូចពី ១.៧ ពិន្ទុកាលពីសប្តាហ៍មុន។
រដ្ឋប្រទាញប្រទង់(មិនគាំទ្របក្សទាំង២)ទាំង៧ របស់សហរដ្ឋអាមេរិក ទំនងជាកំណត់លទ្ធផលនៃការបោះឆ្នោត។
យោងតាមការស្ទង់មតិនៃក្រុមអ្នកតាមដានប្រចាំថ្ងៃ FiveThirtyEight ឱ្យដឹងថា លោកស្រីហារីស នៅតែរក្សាការនាំមុខដ៏ចង្អៀត នៅក្នុងរដ្ឋ មីឈីហ្គែន និង វីស្កុនស៊ីន។ ចំណែកឯ លោក ត្រាំ មានប្រៀបបន្តិចលើ លោកស្រីហារីស នៅរដ្ឋ ផិនស៊ីលវ៉ានៀ និង រដ្ឋណេវ៉ាដា និងរីករាយនឹងការនាំមុខដ៏ច្រើននៅ រដ្ឋ ខារ៉ូឡៃណា ខាងជើង, រដ្ឋអារីហ្សូណា និងរដ្ឋ ចចចៀរ ។
ទោះយ៉ាងនេះក្តី នៅក្នុងរដ្ឋទាំង៧ បេក្ខជន ស្ថិតក្នុងគំលាតពីរចំណុចពីគ្នា គឺស្ថិតនៅនៅក្នុងចន្លោះនៃការស្ទង់មតិដែលមានកំហុស ធ្វើឱ្យរដ្ឋនីមួយៗមានឱកាសរៀងៗខ្លួននៅក្នុងប៉ុន្មានថ្ងៃមុនការបោះឆ្នោតចុងក្រោយ។
តើ លោកស្រីហារីស ធ្វើអ្វីកាលពីថ្ងៃថ្ងៃអាទិត្យ?
កាលពីថ្ងៃអាទិត្យ បេក្ខជនគណបក្សប្រជាធិបតេយ្យរូបនេះ បានថ្លែងនៅព្រះវិហារនៃក្តីស្រឡាញ់គ្រីស្ទានមួយ របស់ក្រុង Philadelphia ជាទីដែលលោកស្រីបានសង្កត់ធ្ងន់លើការបោះឆ្នោត ដោយពណ៌នាថា វាគឺជាការបោះឆ្នោតដែលសំខាន់បំផុត ក្នុងមួយជីវិតរបស់យើង។
ក្នុងសម្តីដែលទូរទស្សន៍ CBS Philadelphia បានផ្សាយយ លោក ស្រី ហារីស បាននិយាយថា៖ “នៅសល់ពេលត្រឹមតែ៩ថ្ងៃទៀត យើងមានអំណាច ដើម្បីសម្រេចលើជោគវាសនារបស់ប្រទេសជាតិរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ” ។
លោកស្រី បានថ្លែងបន្តថា៖ “នៅទីនេះ ក្នុងរដ្ឋផិនស៊ីលវ៉ានៀ ពេលនេះយើងម្នាក់ៗមានឱកាសបង្កើតភាពខុសគ្នា ។ រឿងដ៏អស្ចារ្យនៃការរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ គឺយើង ប្រជាជនមានជម្រើសក្នុងការឆ្លើយសំណួរនោះ។ ដូច្នេះ ចូរយើងឆ្លើយ, មិនត្រឹមតែដោយពាក្យសម្តីយើងប៉ុណ្ណោះទេ ប៉ុន្តែដោយទង្វើរបស់យើង”។
លោកស្រី ហារីស ក៏បានថ្លែងទៅកាន់ក្រុមអ្នកបោះឆ្នោតវ័យក្មេង ដោយហៅពួកគេថា “មិនចេះអត់ធ្មត់ឲ្យត្រឹមត្រូវដើម្បីការផ្លាស់ប្តូរ” ។
កាលពីថ្ងៃអាទិត្យ លោកស្រី ហារីស ត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មានថា តើលោកស្រីមានការព្រួយបារម្ភចំពោះការសន្ទនានាពេលថ្មីៗនេះរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីញ៉ាហ៊ូ ដែរឬទេ? អ្នកទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ក្នុងអំឡុងពេលលោក ត្រាំ ស្ថិតក្នុងតំណែងជាប្រធានាធិបតី។
នៅពេលត្រូវបានសួរថា តើកិច្ចពិភាក្សាទាំងនេះ អាចធ្វើឲ្យអន្តរាយដល់គោលបំណងរបស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ដែរឬទេ លោកស្រី បានឆ្លើយថា “អត់ទេ”។
លោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំជឿថា វាពិតជាមានសារៈសំខាន់ណាស់ ដែលយើង ក្នុងនាមជាសហរដ្ឋអាមេរិក គឺជាអ្នកចូលរួមយ៉ាងសកម្មមួយ ក្នុងការលើកទឹកចិត្តមួយ ដើម្បីបញ្ចប់សង្រ្គាមនេះ ដែលយើងមិនត្រឹមតែរំដោះចំណាប់ខ្មាំងទេ ប៉ុន្តែថែមទាំងមានការប្តេជ្ញាចិត្តដ៏ពិតប្រាកដ ក្នុងចំណោមប្រទេសទាំងពីរ ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ហើយនៅថ្ងៃបន្ទាប់ [នៅហ្គាហ្សា]” ។
ការស្ទង់មតិរបស់ Arab News/YouGov នាពេលថ្មីៗនេះ បានរកឃើញថា ការគាំទ្ររបស់ពលរដ្ឋអារ៉ាប-អាមេរិក ចំពោះលោក ត្រាំ (៤៥%) លើសបន្តិចលើលោកស្រី ហារីស (៤៣%) ដោយមានអ្នកឆ្លើយតបកាន់តែច្រើន មើលឃើញថា លោក ត្រាំ ទំនងជាចង់ដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
តើលោកត្រាំ បានធ្វើអ្វីខ្លះកាលពីថ្ងៃអាទិត្យ?
បេក្ខជនមកពីគណបក្សសាធារណរដ្ឋរុបនេះ បានប្រមូលផ្តុំគ្នាលើមូលដ្ឋាន Make America Great Again (MAGA) របស់លោក នៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉ក ដោយសន្យាថានឹងបង្ក្រាបការធ្វើចំណាកស្រុក និងយកលោកស្រី ហារីស ជាគោលដៅនៅ។
អតីតប្រធានាធិបតី ដែលបានធ្វើឱ្យប្រទេសនេះដែលញាំញីដោយវិបត្តិសេដ្ឋកិច្ច និងសង្គម បាននិយាយថា៖ “ថ្ងៃទី៥ ខែវិច្ឆិកា នឹងក្លាយជាកាលបរិច្ឆេទដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសរបស់យើង ហើយរួមគ្នា យើងនឹងធ្វើឱ្យអាមេរិកមានអំណាចខ្លាំងម្តងទៀត” ។
លោក ត្រា ក៏បានស្តីបន្ទោសលោកស្រី ហារីស ដោយលោកបានពិពណ៌នាថា ជា “ជនម៉ាកស៊ីសឆ្វេងនិយម” ដែលមិនឈ្លាសវៃ និង “មិនស័ក្តិសម” នឹងធ្វើជាប្រធានាធិបតី សម្រាបបញ្ហាទាំងឡាយដែលប្រទេសប្រឈមមុខ។ ដោយសំដៅទៅលើអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនោះ លោកត្រាំ បាននិយាយថា៖ “អ្នកបានកម្ទេចប្រទេសរបស់យើង”៕
សមាជិកសភាសំខាន់ៗរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងការរឹតបន្តឹងលើការលក់ឧបករណ៍ផលិតបន្ទះសៀគ្វីទៅឱ្យប្រទេសចិន ដោយព្រមានថា ប្រសិនបើទីក្រុងតូក្យូមិនចាត់វិធានការទេ, ទីក្រុងវ៉ាស៊ីនតោន អាចដាក់ការហាមឃាត់ផ្ទាល់ខ្លួនលើក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបដែលលក់ទៅឱ្យប្រទេសចិន ដោយសហរដ្ឋអាមេរិកមិនផ្តល់ប្រាក់ឧបត្ថម្ភធនបន្ទះឈីបឡើយ។
តំណាងរាស្ត្របក្សសាធារណរដ្ឋ និបក្សប្រជាធិបតេយ្យកំពូល ក្នុងគណៈកម្មាធិការជ្រើសរើសចិន នៃសភាអាមេរិក បានលើកឡើងអំពីកង្វល់របស់ពួកគេ នៅក្នុងលិខិតមួយចុះថ្ងៃទី ១៥ ខែតុលា ទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក Shigeo Yamada ដែលត្រូវបានពិនិត្យឡើងវិញដោយ Bloomberg ។
តំណាងរាសត្រទាំងនេះ បានច្រានចោលនូវអំណះអំណាងដែលថា ការរឹតបន្តឹងទាំងនោះ និងមិនជះឥទ្ធិពលអវិជ្ជមានខាងសំភារៈ ចំពោះក្រុមហ៊ុនឧបករណ៍បន្ទះឈីបទាំងឡាយ ដូចជា ក្រុមហ៊ុន Tokyo Electron Ltd.នោះទេ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង អាមេរិក ជប៉ុន និងហូឡង់ ដែលជាទីតាំងក្រុមហ៊ុនផលិតឧបករណ៍ ផលិតបន្ទះឈីបដ៏សំខាន់បំផុតទាំង៥ ក្នុងការកាត់បន្ថយមហិច្ឆតាបន្ទះឈីបរបស់ប្រទេសចិន។ .
ប្រធានគណៈកម្មាធិការនេះ លោក John Moolenaar មកពីគណបក្សសាធារណរដ្ឋ និងមន្ត្រីកំពូលបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi បានសរសេរថា ការស្នើយោបល់ថា ក្រុមហ៊ុនដែលបានរងការប៉ះពាល់ដោយសារការរឹតបន្តឹងដែលមានស្រាប់ទាំងនោះ “ហាក់ដូចជាមិនភ្ញាក់រលឹក ពិនិត្យនោះទេ” ។ ពេលសុំការអត្ថាធិប្បាយលើលិខិតនោះ អ្នកនាំពាក្យគណៈកម្មាធិការ បានប្រាប់ឲ្យពិនិត្យមើលសេចក្តីក្នុង លិខិតនោះចុះ។ ស្ថានទូតជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លិខិតនោះ បានលើកឡើងពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tokyo Electron, ASML Holding NV, Lam Research Corp. និងក្រុមហ៊ុន Applied Materials Inc. ក៏ដូចជាកម្មវិធីឧបត្ថម្ភធនបន្ទះឈីបពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថាជាភស្តុតាងនៃផលប៉ះពាល់មានក្រិត លើការគ្រប់គ្រងការនាំចេញរបស់ពួកគេ។
ក្រុមហ៊ុនទាំងនោះ ជាទូទៅទទួលរង្វាន់ពីការរីកចំរើននៃបញ្ញាសិប្បនិម្មិត (AI)នេះ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ក្នុងចំណោមពួកគេបានទទួលជំនួយពីគម្រោងរដ្ឋាភិបាលដោយផ្ទាល់ពីច្បាប់ បន្ទះឈីប និងវិទ្យាស្ត្រអាមេរិកនោះទេ ប៉ុន្តែអតិថិជនរបស់ពួកគេ មានក្រុមហ៊ុនផលិតបន្ទះឈីប ដូចជា ក្រុមហ៊ុន Intel Corp. ឬក្រុមហ៊ុន Samsung Electronics Co. អាចប្រើប្រាស់ពន្ធឥណទាន ២៥% ដើម្បីទិញឧបករណ៍បំពាក់របស់ពួកគេសម្រាប់រោងចក្រនៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់ និងកាក់កកមួយ សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបទាំងអស់ ហើយក្រុមមន្ត្រីនៅទីក្រុងតូក្យូ និងទីក្រុងឡាអេ មានការប្រុងប្រយ័ត្នចំពោះការដាក់កម្រិតបន្ថែមទៀតទាំងនេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាមេរិកជាច្រើនបានអះអាងថា វិធានការទប់ស្កាត់កាន់តែតឹងរ៉ឹងពីទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យដៃគូប្រកួតប្រជែងបរទេសរបស់ពួកគេ នូវភាពអយុត្តិធម៌។ ពួកគេនិយាយថា ការគ្រប់គ្រងឯកតោភាគីបន្ថែម នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មអាមេរិកដោយមិនចាំបាច់មានវិធានការដែលអាចប្រៀបធៀបបានពីសម្ព័ន្ធមិត្តឡើយ។
រដ្ឋបាល លោកបៃដិន បានដាក់សម្ពាធដល់ប្រទេសជប៉ុន និងហូឡង់ ឱ្យពង្រឹងការគ្រប់គ្រងបន្ទះឈីបរបស់ពួកគេ ជាផ្នែកមួយនៃយុទ្ធនាការរយៈពេលពេញ១ឆ្នាំ ដើម្បីរារាំងទីក្រុងប៉េកាំងពីការមានសិទ្ធិចូលប្រើ AI ដែលជាប្រយោជន៍ដល់យោធារបស់ពួកគេ។ ជាពិសេស ក្រុមមន្ត្រីអាមេរិក កំពុងស្វែងរកការហាមប្រាមលើបុគ្គលជនជាតិជប៉ុន និងបុគ្គលជនជាតិហូឡង់ ដែលកំពុងថែទាំនិងជួសជុលឧបករណ៍ទំនើបៗនៅក្នុងប្រទេសចិន អនុលោមទៅតាមច្បាប់ដែលទីក្រុងវ៉ាស៊ីនតោន ដែលបានចេញជាធរមានសម្រាប់ប្រជាជនអាមេរិករួចហើយ។ ពួកគេ ក៏ចង់ឱ្យសម្ព័ន្ធមិត្តទប់ស្កាត់ការលក់ឧបករណ៍បន្ថែមទាំងឡាយ ឲ្យដូចទៅនឹងកញ្ចប់កាន់តែធំ នៃបទប្បញ្ញត្តិថ្មីរបស់សហរដ្ឋអាមេរិក ដែលនៅតែស្ថិតក្រោមការពិភាក្សា។
វា គឺជាការលក់ដ៏លំបាក។ ក្រុមសម្ព័ន្ធមិត្ត បានទប់ទល់នឹងការអនុវត្តច្បាប់ថ្មី មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ ជាពិសេសប្រទេសជប៉ុន មានការព្រួយបារម្ភអំពីផលប៉ះពាល់ជាអវិជ្ជមាន មិនត្រឹមតែទៅលើក្រុមហ៊ុន Tokyo Electron ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ ផងដែរ ប្រសិនបើប្រទេសចិន ឆ្លើយតបទៅនឹងការទប់ស្កាត់ថ្មី ដោយការរឹតបន្តឹងការមានសិទ្ធិប្រើប្រាស់សារធាតុរ៉ែសំខាន់ៗរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ។ Bloomberg បានរាយការណ៍កាលពីខែកញ្ញាថា ក្រុមមន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង បានគំរាមសងសឹកម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំជាមួយសមភាគីទីក្រុងតូក្យូរបស់ពួកគេ។
រហូតមកដល់ពេលនេះ កិច្ចពិភាក្សាត្រួតពិនិត្យការនាំចេញ បានផ្តោតសំខាន់ទៅលើសមត្ថភាពរបស់ចិនក្នុងការផលិតបន្ទះឈូបទំនើប។ ប៉ុន្តែលិខិតរបស់ក្រុមសមាជិកសភា ទៅកាន់លោក Yamada ក៏បានលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពរបស់ចិនក្នុងការផលិតឧបករណ៍ដំណើរការដែលមិនសូវជឿនលឿនផងដែរ ជាផ្នែកសំខាន់សម្រាប់ការផ្តោតរបស់ទីក្រុងប៉េកាំង ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានកាត់ផ្តាច់ការលក់ឧបករណ៍កម្រិតខ្ពស់បំផុត។ ដើម្បីទប់ទល់នឹងការប្រញាប់ប្រញាល់នោះ រដ្ឋបាល លោកបៃដិន បានបង្កើនពន្ធលើបន្ទះសៀគ្វី(ឈីប)របស់ចិនដល់ ៥០% ចាប់ពីឆ្នាំ ២០២៥។ លិខិតនោះ បានលើកឡើងថានឹងមានការតិបន្តឹងបន្ថែមទៀត។
លោក Moolenaar និង លោក Krishnamoorthi បានសរសេរថា បន្ទះសៀគ្វីនៅកម្រិតដែលប្រទេសចិនកំពុងស្វែងរក ដើម្បីត្រួតត្រាពិភពលោកគឺជា “ឈាមជីវិត នៃសេដ្ឋកិច្ចទំនើប និងយោធាទំនើប” ។
លិខិតនោះ បាននិយាយថា បើសិនជាគ្មានកិច្ចប្រឹងប្រែងពហុភាគី ដើម្បីដោះស្រាយកង្វល់ទាំងនោះទេ ការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបរបស់អាមេរិក ជប៉ុន និងហូឡង់ នឹងផ្តល់ឱ្យទីក្រុងប៉េកាំងនូវ “សិទ្ធិវេតូមុខងារមួយ លើសមត្ថភាពរបស់ប្រទេសរបស់យើង មិនឱ្យផលិតប្រព័ន្ធអាវុធរបស់យើង និងទំនិញប្រើប្រាស់ទំនើបក្នុងកម្រិតចាំបាច់ឡោះយ”។
ខណៈដែលក្រុមសមាជិកសភា ពេញចិត្តដំណោះស្រាយពហុភាគីច្រើនជាង, ពួកគេបានសង្កត់ធ្ងន់ថា អាមេរិកមានជម្រើសជាច្រើនផ្សេងទៀត។ មួយ គឺកំពុងស្នើសុំអ្វីដែលហៅថា ច្បាប់ផលិតផលផ្ទាល់ពីបរទេស ឬ FDPR ដែលអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងទំនិញដែលផលិតនៅបរទេស ដោយឲ្យប្រើបច្ចេកវិទ្យាអាមេរិកចំនួនតិចបំផុត។ មន្ត្រីរដ្ឋបាល លោកបៃដិន បានព្រលយពីលទ្ធភាព ក្នុងការចរចារគ្រប់គ្រងការនាំចេញនៅរដូវក្តៅ ប៉ុន្តែនៅទីបំផុត បានជ្រើសរើសដោយលើកលែងសម្ព័ន្ធមិត្តសំខាន់ៗពីច្បាប់ FDPR នៅក្នុងសំណើរចុងក្រោយរបស់ពួកគេ។
លិខិតដដែលនោះ ក៏បានចង្អុលទៅក្រុមអាជ្ញាធរនៃក្រសួងរតនាគារ ឬលទ្ធភាពនៃរបាំងការពារបន្ថែមលើការផ្តល់មូលនិធិដល់ច្បាប់បន្ទះឈីប “ក្នុងនោះមានទាំងថា តើមូលនិធិ គួរតែត្រូវបានដាក់កម្រិតចំពោះក្រុមហ៊ុន ឬប្រទេសដែលដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបទំនើប” ទៅកាន់ចិនដែរឬយ៉ាងណា។
នេះមិនមែនជាលើកទីមួយទេ ដែលសភាអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្ថែមច្បាប់បន្ថែមច្បាប់ជាច្រើនទៀតលើច្បាប់បន្ទះឈីប (Chips Act) ដែលប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។ សំណើរមួយកាលពីដើមឆ្នាំនេះ នឹងរារាំងក្រុមអ្នកទទួលមូលនិធិ មិនឱ្យទិញឧបករណ៍របស់ចិន សម្រាប់ការងាររោងចក្រអាមេរិកដែលទទួលបានមូលនិធិពីរដ្ឋាភិបាលឡើយ៕
ក្រុងម៉ូស្គូ៖ ឯកសារផ្លូវការជាច្រើន បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលបំផុតមកពីក្រុមប្រទេស BRICS មិនបានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់មួយ នៅទីក្រុងមូស្គូទេកាលពីថ្ងៃសុក្រ នៅមុនកិច្ចប្រជុំកំពូល BRICS នៅចុងខែនេះទេ ដោយបានបញ្ជូនមន្ត្រីកម្រិតទាបជាជំនួសវិញ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសអេហ្ស៊ីប និងអារ៉ាប់រួម អ៊ីមើរ៉ាត និង ប្រមុខធនាគារកណ្តាលរបស់អ៊ីរ៉ង់ មានវត្តមាន ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានព្យាយាមអំពាវនាវឱ្យបង្កើតជម្រើសមួយជំនួសឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច។
ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារមកពីប្រទេសចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បាននៅឆ្ងាយពីកិច្ចប្រជុំនេះ ដោយបានបញ្ជូនមន្ត្រីអនុ ឬមន្ត្រីជាន់ទាបច្រើននាក់មកជំនួសវិញ មួយថ្ងៃបន្ទាប់ពីទីប្រឹក្សារបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានចោទប្រកាន់លោកខាងលិច ពីបទដាក់សម្ពាធលើប្រទេសជាច្រើន មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នេះ ។
BRICS ដែលដើមឡើយមានតែ ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន បានពង្រីកខ្លួនដល់១០ប្រទេស ដោយបន្ថែមប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួមអ៊ីមើរ៉ាត និងអារ៉ាប៊ី សាអូឌីត។
កិច្ចប្រជុំនៅទីក្រុងមូស្គូនេះ ត្រូវបានយកគំរូតាមកាលវិភាគនៃក្រុមប្រទេស G20 ដែលកិច្ចប្រជុំកំពូល ត្រូវបានចាប់ផ្តើមដោយកិច្ចប្រជុំរបស់មន្ត្រីគោលនយោបាយសេដ្ឋកិច្ចកំពូល ដែលដាក់ចេញនូវសំណើដែលត្រូវពិនិត្យដោយក្រុមមេដឹកនាំ នៅឯកិច្ចប្រជុំកំពូលនោះ។
រុស្ស៊ី ដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិចជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងបានកាត់ផ្តាច់ពីទីផ្សារមូលធនអន្តរជាតិ កំពុងព្យាយាមទាក់ទាញដៃគូប្រទេស BRICS ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើតប្រព័ន្ធទូទាត់អន្តរជាតិ BRICS Bridge ដោយមិនទូរទាត់ពាណិជ្ជកម្ម ជាប្រាក់ដុល្លារអាមេរិក។
លោក Siluanov បានប្រាប់មន្ត្រីថា៖ “ការបង្កើតគំនិតផ្តួចផ្តើមការទូទាត់ឆ្លងព្រំដែន គឺជាកិច្ចការចម្បងរបស់យើង” ។ រុស្ស៊ី ក៏កំពុងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលទូរទាត់បញ្ជី BRICS, ទីភ្នាក់ងារវាយតម្លៃ ក្រុមហ៊ុនធានារ៉ាប់រងឡើងវិញ និងការផ្លាស់ប្តូរទំនិញ។
លោក Siluanov ក៏បានស្នើឱ្យបង្កើតវេទិកាវិនិយោគរួមមួយ ដោយពឹងផ្អែកលើធនាគារអភិវឌ្ឍន៍ថ្មីរបស់ក្រុមនេះ ជាស្ថាប័នហិរញ្ញវត្ថុតែមួយគត់ដែលមានមុខងាររបស់ខ្លួន។ ដោយគ្មានអធិប្បាយ លោកបាននិយាយថា វេទិកានេះ នឹងប្រើប្រាស់ទម្រង់ នៃប្រតិបត្តិការឌីជីថលថ្មី។
នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានជួបប្រទះការពន្យារពេលប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងនោះមានទាំងប្រទេសសមាជិក BRICS ដោយសារធនាគារនៅក្នុងប្រទេសទាំងនេះ ភ័យខ្លាចចំពោះវិធានការដាក់ទណ្ឌកម្ម ពីនិយតករលោកខាងលិច។
បញ្ហានៃការទូទាត់បានបង្ខំឱ្យក្រុមហ៊ុនរុស្ស៊ីជាច្រើន ប្រើកិច្ចព្រមព្រៀងដោះដូរ និងរូបិយប័ណ្ណគ្រីបតូ ដើម្បីជួយសម្រួលដល់ការទូរទាត់។
ប្រទេសចិន ត្រូវបានតំណាងនៅទីក្រុងមូស្គូ ដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liao Min និងអភិបាលរងធនាគារកណ្តាល លោក Changneng Xuan ហើយឥណ្ឌា តំណាងដោយលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Ajay Seth ។
កិច្ចប្រជុំកំពូលនេះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២-២៤ ខែតុលា នៅទីក្រុង Kazan រដ្ឋធានីនៃតំបន់ Tatarstan របស់រុស្ស៊ី។
ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន, លោក Yuri Ushakov បាននិយាយថា រដ្ឋចំនួន៩ ក្នុងចំណោមរដ្ឋ BRICS ទាំង ១០ នឹងបញ្ជូនមេដឹកនាំរបស់ពួកគេ ទោះបីជាអារ៉ាប៊ីសាអូឌីត នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក៏ដោយ។ គណៈប្រតិភូអារ៉ាប៊ី សាអូឌីត បានអវត្តមានក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។
ពាក់ព័ន្ធនឹង ប្រព័ន្ធទូទាត់អន្តរជាតិ BRICS Bridge ដោយមិនទូរទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិក ឥណ្ឌា គឺជាប្រទេសសមាជិក BRICS ដំបូង ដែលនិយាយថាខ្លួនមិនចាប់អារម្មណ៍នឹងរបៀបវារៈមិនទូរ ទាត់ជាប្រាក់ដុល្លារ។
រដ្ឋមន្ត្រីកាបរទេសលោក S. Jaishankar បានពន្យល់ថា ឥណ្ឌា នឹងប្រើប្រាក់ដុល្លារ ក្នុងទម្រង់នៃការទូរ ទាត់។ ក្នុងករណីអវត្តមានដុល្លារ ប្រទេសនេះ នឹងពឹងផ្អែកលើរូបិយ៍ប័ណ្ណក្នុងស្រុក។ ឥណ្ឌា ជឿជាក់ថា ប្រទេសខ្លះ BRICS នឹងអនុវត្តគោលនយោបាយមិនចាយប្រាក់ដុល្លារនោះ ហើយចិន កំពុងប្រើប្រទេស BRICS ជាថ្មឈ្នាន់ ដើម្បីពង្រីកឥទ្ធិលរូបិយ៍ប័ណ្ណយួន និងៃពង្រឹងការត្រួតត្រារបស់ខ្លួនជុំវញពិភពលោក ។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងគ្មានចេតនាអាក្រក់ ចំពោះប្រាក់ដុល្លារអាមេរិកនោះទេ”៕
យុទ្ធនាការប្រឆាំងអំពើពុករលួយទូទៅរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនធំអស់រយៈពេលពីរឆ្នាំជាប់គ្នាហើយ ដោយគូសបញ្ជាក់ពីហានិភ័យ សម្រាប់មន្ត្រីការិយាល័យ និង គំរាមកំហែងចំពោះក្រុមអ្នកវិនិយោគមិនទាន់ដោះស្រាយ ដែលមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ច។
គណៈកម្មការមជ្ឈឹមដើម្បីការត្រួតពិនិត្យវិន័យ (CCDI) បាននិយាយកាលពីសប្រតាហ៍មុនថា អនុប្រធាននៃក្រុមឃ្លាំមើលអំពើពុករលួយខេត្តនៅខេត្ត ហៃណាន លោក Chen Xiaobo កំពុងត្រូវគេស៊ើបអង្កេតពីបទសង្ស័យថា “មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។
ការស៊ើបអង្កេតនេះ ចាប់តាំងពីខែមករាមក បានកំណត់គោលដៅដោយយុទ្ធនាការរបស់លោកស៊ី ចំពោះក្រុមមន្ត្រីរដ្ឋាភិបាលជាន់ដល់ទៅ ៤៦ នាក់ គឺលើសពីកំណត់ត្រាពីឆ្នាំមុនដែលមានតែចំនួន ៤៥ នាក់ ខណៈនៅសល់ពេលត្រឹមជាង ២ខែទៀត។
ការស៊ើបអង្កេតជាប់កំណត់ត្រានេះ បង្ហាញពីកម្លាំងអាំងតង់ស៊ីតេកំពុងតែស៊ីជម្រៅ នៃការជំរុញប្រឆាំងអំពើពុករលួយ របស់លោក ស៊ី ដែលលោកបានប្រើដើម្បីដាក់វិន័យលើបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច និងលុបបំបាត់គូប្រជែងខាងនយោបាយ ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១២។ មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុងរូបនេះ បានប្តេជ្ញានៅដើមឆ្នាំដើម្បីបង្ហាញ “ភាពគ្មានមេត្តា” ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ។
ជាពិសេស ប្រទេសចិន បានបន្តរឹតបន្តឹងការក្តោបក្តាប់របស់ខ្លួនលើឧស្សាហកម្មហិរញ្ញវត្ថុចំនួន ៦៦ ពាន់ពាន់លានដុល្លារ ដោយហៅក្រុមធនាគារិកថាជា “បណ្តោយខ្លួននិយម” និងកំពុងបង្កើតគណៈកម្មាធិការការងារអំពើពុករលួយហិរញ្ញវត្ថុថ្មីមួយ ដោយបង្ហាញពីការជំរុញឱ្យមានការត្រួតពិនិត្យជាអចិន្ត្រៃយ៍បន្ថែមទៀត លើវិស័យនេះ។
ឧទាហរណ៍ ស្ថាប័ន CCDI កាលពីខែមិថុនា បានបើកការស៊ើបអង្កេតទៅលើ លោក Xu Zuo ដែលជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហិរញ្ញវត្ថុរបស់រដ្ឋ Citic Group ។ តួលេខហិរញ្ញវត្ថុផ្សេងទៀតដែលត្រូវបានស៊ើបអង្កេតនៅឆ្នាំនេះ រួមមាន អតីតអនុប្រធានធនាគារកសិកម្មនៃប្រទេសចិន លោក Lou Wenlong និង អតីតអនុប្រធានធនាគារអភិវឌ្ឍន៍ចិន លោក Li Jiping។
CCDI ក៏បានស៊ើបអង្កេតអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tang Renjian កាលពីខែឧសភា ដែលធ្វើឱ្យគាត់ក្លាយជារដ្ឋមន្ត្រីទី៣ ដែលត្រូវបានបណ្តេញចេញពីគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន ដែលជាវិធានការដ៏កម្រនៃការដកចេញ។
ដូចដែលសេចក្តីប្រកាសកាលពីសប្តាហ៍មុនបានបង្ហាញ សូម្បីតែបុគ្គលិក CCDI ខ្លួនឯង ក៏គេចមិនផុតពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែរ។ ការស៊ើបអង្កេត របស់មេឧក្រិដ្ឋកម្មពុករលួយខេត្ត លោក Chen Xiaobo បានធ្វើឡើងបន្ទាប់ពីលោក លោក Li Gang ប្រធានក្រុមអធិការកិច្ចរបស់ CCDI នៅនាយកដ្ឋានធនធានមនុស្សរបស់បក្សកុម្មុយនិស្ត កាលពីចុងខែមុន។
ការបូកសរុបរបស់ Bloomberg គឺផ្អែកលើការប្រកាសពីក្រុមអ្នកឃ្លាំមើលអំពើពុករលួយ CCDI ។ ការបូកសរុបនេះ មិនបានរាប់បញ្ចូលអតីតរដ្ឋមន្ត្រីការពារជាតិ២រូបរបស់ចិន ដែលត្រូវបានការិយាល័យនយោបាយដកចេញ នោះទេ។ ស្ថាប័នមានសមាជិក ២៤ នាក់នេះ កាលពីខែមិថុនា បានដកចេញពីគណបក្សអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu ដែលធ្លាប់ធ្វើការ នៅនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ និងអតីតអ្នកកាន់តំណែងនេះពីមុន លោក Wei Fenghe ដែលធ្លាប់ដឹកនាំអង្គភាព កម្លាំងរ៉ុក្កែត ដែលមន្ត្រីជាច្រើន ត្រូវបានគរដកចេញផងដែរ។
រដ្ឋាភិបាលរបស់លោក ស៊ី បានដកហូតឥស្សរជនយោធាជាន់ខ្ពស់យ៉ាងហោចណាស់ ១៨ នាក់ ចាប់តាំងពីការបើកការស៊ើបអង្កេតអំពើពុករលួយកាលពីរដូវក្តៅមុន ទៅលើករណីទិញផ្នែកឧបករណ៍រឹង តាំងពីឆ្នាំ ២០១៧ ។ នៅក្នុងការបង្ហាញយ៉ាងច្បាស់អំពីក្តីបារម្ភរបស់ទីក្រុងប៉េកាំង អំពីការទទួលអាវុធរបស់ប្រទេស បក្សកុម្មុយនិស្តនេះ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធលទ្ធកម្មយោធានៅឯ កិច្ចប្រជុំពេញអង្គលើកទី៣ ដែលបានធ្វើឡើងកាលពីខែកក្កដា៕
ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្លួនបានរយៈពេល៦ខែ, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong កំពុងប្រឈមមុខនឹងការឈឺក្បាលផ្នែកនយោបាយថ្មី អំពីបញ្ហាដែលមិនទំនងមួយ នោះ គឺផ្ទះបឹងហ្គាឡូសម័យអាណានិគម ដែលធ្វើឲ្យកូនៗរបស់អតីតមេដឹកនាំដ៏គួរឱ្យគោរព នៃរដ្ឋទីក្រុងគឺលោក លី ក្វាន់យូ កំពុងឈ្លោះប្រកែកគ្នា។
អនាគត នៃផ្ទះនៅផ្លូវ 38 Oxley Road ជិតតំបន់ផ្សារទំនើបកណ្តាលរបស់ប្រទេសសិង្ហបុរី កំពុងមានជម្លោះម្តងទៀតបន្ទាប់ពីការស្លាប់ក្នុងសប្តាហ៍នេះរបស់លោកស្រី Lee Wei Ling ដែលជាគ្រូពេទ្យសរសៃប្រសាទអាយុ ៦៩ ឆ្នាំ និងជាកូនស្រីរបស់លោក លី ដែលជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ។
វិមានដ៏ប្រណិត នៅក្នុងសង្កាត់ផ្តាច់មុខបំផុតរបស់ប្រទេសសិង្ហបុរីនេះ កំពុងត្រូវបានដាក់លក់ លើទីផ្សារក្នុងតម្លៃ ៣០៨ លានដុល្លារសិង្ហបុរី (២៣៦ លានដុល្លារ) បន្ទាប់ពីការប៉ុនប៉ងលក់មិនបានសម្រេចយ៉ាងហោចណាស់ពីរលើក ពីមុនមក។
ត្រូវបានគេស្គាល់ថាជា “បឹងហ្គាឡូលំដាប់ល្អ” ជាអចលនទ្រព្យនៅផ្លូវ Nassim តាំងនៅជិតខ្សែក្រវាត់ផ្សារទំនើបរបស់រដ្ឋលាតសន្ធឹងលើផ្ទៃដីសរុបជាង ៥៨,០០០ ហ្វីតការ៉េ (៥៣៨៨,៣៧ម៉ែត្រការ៉េ)។ អចលនទ្រព្យនេះ ត្រូវបានដាក់ស្លាកថា ជាបឹងហ្គាឡូអភិរក្ស ដែលមានន័យថា វាត្រូវគេអភិរក្ស និងមានសួនច្បារខាងមុខ ដែលអាចបែងចែកជាពីរឡូតិ៍បន្ថែមទៀត ដើម្បីសាងសង់វិមានបន្ថែមទៀត។
មរណភាពរបស់លោកស្រី Lee Wei Ling គំរាមកំហែងបញ្ឆេះជម្លោះជូរចត់ និងជាសាធារណៈ ជុំវិញជោគវាសនានៃផ្ទះ ដែលត្រូវបានសង់តាំងពីឆ្នាំ ១៨៩៨នេះ ។ ព្រឹទ្ធាចារ្យ លី បានជំរុញឱ្យកូនៗ របស់លោក និងរដ្ឋាភិបាល ឱ្យកម្ទេចចោលផ្ទះកម្ពស់ពីរជាន់ ដែលមានបន្ទប់គេង៨នេះ បន្ទាប់ពីលោកបានលាចាកលោកក្នុងឆ្នាំ ២០១៥ ព្រោះលោកមិនចង់ឱ្យផ្ទះឯកជនរបស់លោក ដែលមានអាយុ៧០ឆ្នាំនេះ ក្លាយជាវិមានរបស់រដ្ឋទេ។
នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១១ នៅក្នុងសៀវភៅមួយក្បាល, លោកលី ក្វាន់យូ បាននិយាយថា ខ្ញុំបានប្រាប់គណរដ្ឋមន្ត្រីថា នៅពេលខ្ញុំស្លាប់ ចូររំលំវាចោលទៅ។
ការជជែកវែកញែកអំពីថាតើត្រូវអនុវត្តសំណើនោះឬយ៉ាងណា បានបង្កភាពប្រទូស្តរាយជាយូរមកហើយរវាងលោកស្រី Wei Ling និងប្អូនប្រុស លោក Hsien Yang ដែលជាម្ចាស់កម្មសិទ្ធិផ្ទះបឹងហ្គាឡូនោះ ប្រឆាំងនឹងបងប្រុសរបស់ពួកគេ គឺអតីតនាយករដ្ឋមន្ត្រី លោក លី ស៊ានឡុង (Lee Hsien Loong) ដែលបានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេលជិតពីរទសវត្សរ៍ មុនពេលចុះចេញពីតំណែងកាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។
នៅក្នុងការបង្ហោះ Facebook មួយ ក្នុងសប្តាហ៍នេះ លោក Hsien Yang បាននិយាយថា ក្រុមគ្រួសារនេះ នឹងរៀបចំពិធីបុណ្យសពឯកជនមួយ សម្រាប់បងស្រីរបស់គាត់។ លោកបានផ្សាយ នូវអ្វីដែលលោកបាននិយាយ គឺជាសម្តីចុងក្រោយបងស្រីអំពីជម្លោះលើផ្ទះឪពុកពួកគេថា៖ សូមគោរពលោកឪពុកខ្ញុំ ដោយផ្តល់កិត្តិយសទៅតាមបំណងប្រាថ្នារបស់លោក ត្រូវរំលំវាចោលទៅ។ វា គឺជាការសម្រេចចុងក្រោយបំផុត ក្នុងសមរភូមិដ៏យូរ។
នៅលើបណ្តាញសង្គម, លោក Hsien Loong បាននិយាយ ថា ឆ្នាំ២០១៥ គឺជាឆ្នាំដែលស្រមោលខ្មៅបានធ្លាក់លើបងប្អូនរបស់ខ្ញុំ និងខ្ញុំ។
ពីរឆ្នាំក្រោយមក បងប្អូនបង្កើតទាំងនេះ បានចោទប្រកាន់បងប្រុសច្បងរបស់ពួកគេ គឺលោកលី ស៊ានឡុង ដែលបន្ទាប់មកក្លាយជានាយករដ្ឋមន្ត្រីទី៣របស់ប្រទេសសិង្ហបុរីថា បានប្រើល្បិចដើម្បីធ្វើឱ្យអន្តរាយដល់ការណែនាំរបស់ឪពុកពួកគេ មួយផ្នែកតាមរយៈការបង្កើតគណៈរដ្ឋមន្ត្រីមួយ ដើម្បីស្វែងរកជម្រើសនានាសម្រាប់អចលនទ្រព្យនេះ។
នោះហើយជាទីដែល លោក Lawrence Wong ចូលមកទទួលថ្មបាក់។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិកាលណោះលោក Wong គឺជាផ្នែកមួយ នៃគណៈកម្មាធិការនោះ ដែលបានបោះពុម្ពរបាយការណ៍ក្នុងឆ្នាំ ២០១៨ ដោយដាក់ចេញនូវជម្រើស៣សម្រាប់ផ្ទះផ្លូវ Oxley Road គឺ១).ការរំលំចោល, ២).រក្សាវាទុកជាបូជនីយដ្ឋានជាតិ ឬ៣). អភិរក្សតែបន្ទប់ទទួលទានអាហារនៅជាន់ក្រោមដី ជាទីដែលការពិភាក្សាដេញដោលគ្នា លើការបង្កើតគណបក្សសកម្មភាពប្រជាជនដែលកាន់អំណាចដ៏យូរបំផុត បានកើតឡើងនៅទីនោះ។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការនោះ បានចេញសេចក្តីសម្រេចចុងក្រោយមួយ ដោយចង្អុលបង្ហាញថា កូនស្រីរបស់លោក ក្វាន់យូ គឺទំនងជានឹងបន្តស្នាក់នៅទីនោះសម្រាប់អនាគតមិនយូរ។
ពេលនេះ វិធានការនោះ អាចត្រលប់មកលងបន្លាចលោក Wong ដែលកំពុងតែមមាញឹកក្នុងការព្យាយាមជំរុញសេដ្ឋកិច្ច និងកាច់ចង្កូតទំនាក់ទំនងអាមេរិក.ចិនដែលមានព្យុះភ្លៀង ដែលត្រូវធ្វើឱ្យបាន មុនពេលការបោះឆ្នោតនៅចុងឆ្នាំ ២០២៥។
ខណៈដែលផ្ទះបឹងហ្គាឡូនេះ ជាកម្មសិទ្ធិរបស់លោក Hsien Yang ច្បាប់របស់ប្រទេសសិង្ហបុរី ផ្តល់អំណាចដល់រដ្ឋមន្ត្រី១រូប ដើម្បីធ្វើការបញ្ជាអភិរក្សសម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានកំណត់ថា ជាវិមានមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលអាចពិចារណាការជំទាស់ពីក្រុមម្ចាស់ និងក្រុមអ្នកកាន់កាប់អចលនទ្រព្យនោះ។
លោក Hsien Loong បាននិយាយនៅក្នុងឆ្នាំ ២០១៨ ថា លោក នឹងដកខ្លួនចេញពីការសម្រេចចិត្តនាពេលអនាគត ដោយសង្ឃឹមថារដ្ឋាភិបាល នឹងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ដែលទាំង គោរពតាមបំណងប្រាថ្នារបស់ឪពុកខ្ញុំ និងគោរពផលប្រយោជន៍សាធារណៈ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់ Bloomberg, រដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក Wong ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការនៅក្នុងឆ្នាំ ២០១៨ បន្ទាប់មកជាឧបនាយករដ្ឋមន្ត្រី, លោក Teo Chee Hean បាននិយាយថា វាមិនសមស្របក្នុងការធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅពេលនេះទេ ព្រោះវាជា ពេលវេលា ដ៏លំបាកមួយសម្រាប់គ្រួសាររបស់លោកស្រី Wei Ling ។
ទីបំផុត ផលប្រយោជន៍របស់កូនពៅរបស់លោក លី ក្វាន់យូ ប្រហែលជាមិនអាចផ្សះផ្សាជាមួយបងប្រុស និងរដ្ឋាភិបាលបានទេ។
ទោះបីជាលោកលី ក្វាន់យូ ជាអ្នកកែច្នៃមនុស្សឱ្យភ្លឺចែងចាំងក្តី ក៏លោកមានទំនាក់ទំនងមិនអាចកាត់ផ្តាច់បានទៅនឹងការងើបឡើងយ៉ាងរហ័សរបស់ប្រទេសសិង្ហបុរី ពីប៉ុស្តិ៍ជួរមុខនៃអាណានិគមអង់គ្លេស ឱ្យក្លាយទៅជារដ្ឋធានីហិរញ្ញវត្ថុកំពូលមួយរបស់ពិភពលោក។
ពិធីបុណ្យសពឆ្នាំ ២០១៥ របស់លោក ត្រូវបានចូលរួមដោយមនុស្ស ២២០០នាក់ ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi, នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ។
ឋានៈដ៏ល្បីល្បាញរបស់លោក ធ្វើឱ្យការសម្រេចចិត្តណាមួយជុំវិញជោគវាសនាផ្ទះលោកកាន់តែលំបាក និងតឹងតែងឡើង។ សំបុត្រមួយច្បាប់ដែលលោកក្វាន់យូបានផ្ញើកាលពីឆ្នាំ ២០១១ បានព្រលយពាក្យថាលោកដឹងថា នឹងមានការពិភាក្សាដ៏លំបាកមួយជុំវិញបំណងប្រាថ្នារបស់លោក។ បន្ទាប់ពីទទួលស្គាល់មតិត្រឡប់ជាឯកច្ឆ័ន្ទពីគណៈរដ្ឋមន្ត្រីនៅពេលដែលផ្ទះរបស់លោក មិនគួរត្រូវបានគេវាយកម្ទេចចោលដូចដែលខ្ញុំចង់បាននោះទេ លោក ក្វាន់យូបានសរសេរថា ជម្រើសផ្សេងទៀតគឺ គ្រាន់តែ ទុកវា ជាផ្ទះឯកជនមួយបានហើយ។
លោក បានសរសេរបន្តថា វាគួរតែត្រូវបានគេជួសជុលឡើងវិញ ហើយបន្ទាប់មក ត្រូវតែទុកឲ្យមនុស្សរស់នៅ។ អគារទំនេរគ្មានអ្នករស់នៅមួយ នឹងធ្លាក់ទ្រុឌទ្រោម និងពុកផុយក្នុងពេលឆាប់ៗមិនខាន៕
ឥណ្ឌា នឹងផលិតនាវាមុជទឹកនុយក្លេអ៊ែរ, ទិញយន្តហោះដ្រូន ដើម្បីទប់ទល់នឹងចិន
ក្រុមមន្ត្រីជាន់ខ្ពស់ដែលដឹងពីបញ្ហានេះបាននិយាយថា ឥណ្ឌា នឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿង និងទិញយន្តហោះដ្រូនបើករយៈចម្ងាយឆ្ងាយផលិតដោយអាមេរិកចំនួន ៣១ គ្រឿងក្នុងតម្លៃប៉ាន់ស្មាន ៤.២ ពាន់លានដុល្លារ ដើម្បជួយទប់ទល់នឹងការត្រួតត្រាផ្នែកយោធារបស់ចិន នៅក្នុងតំបន់។
ដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែលក្ខណៈរសើបនៃបញ្ហានេះ, មន្រ្តីទាំងនោះ បាននិយាយថា គណៈកម្មាធិការខុទ្ទកាល័យសន្តិសុខរបស់ប្រទេសឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចចិត្តដូច្នេះកាលពីថ្ងៃពុធ ៕
- Trump Organization នឹងវិនិយោគ $១.៥ពាន់លាន លើកីឡាវាយកូនហ្គោល សណ្ឋាគារ នៅភាគខាងជើងប្រទេសវៀតណាម
ក្រុមហ៊ុន Trump Organization គ្រោងនឹងអភិវឌ្ឍទីតាំងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងខេត្ត Hung Yen ភាគខាងជើងវោតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ, ក្រុមហ៊ុន Kinh Bac City បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិកនេះ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដើម្បីអភិវឌ្ឍគម្រោងនេះ ។
សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីលោក Eric Trump ដែលជាកូនប្រុសទី៣ របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដោយនិយាយថា វៀតណាមមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍គម្រោងសណ្ឋាគារ និងគម្រោងកម្សាន្តកម្រិតខ្ពស់៕
- វៀតណាម ថៃ យល់ព្រមសាកល្បងគំនិតផ្តួចផ្តើមទេសចរណ៍ “ប្រទេស៦ គោលដៅតែ១”
វៀតណាម និងថៃ បានឯកភាពគ្នាសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ដើម្បីសាកល្បងគំនិតផ្តួចផ្តើម “ប្រទេស៦ ទិសដៅតែមួយ” ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយសមភាគីថៃ លោកស្រី Paetongtarn Shinawatra នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលកាលពីថ្ងៃពុធ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាសេដ្ឋកិច្ច និងទេសចរណ៍។
ប្រទេសថៃ កាលពីដើមឆ្នាំនេះ បានស្នើសុំឲ្យប្រើទិដ្ឋាការរួមប្រភេទ Schengen សម្រាប់ខ្លួន និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ផ្សេងទៀត កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់៕
- ក្រុមវិនិយោគិនចិន រំពឹងថានឹងមានការជំរុញសេដ្ឋកិច្ចថ្មីចំនួន ២៨៣ ពាន់លានដុល្លារ នៅចុងសប្តាហ៍នេះ។
ក្រុមវិនិយោគិន និងក្រុមអ្នកវិភាគកំពុងរំពឹងថា ប្រទេសចិន នឹងដាក់ពង្រាយប្រាក់ចំនួន ៣ ពាន់លានដុល្លារ នៅក្នុងការជំរុញសារពើពន្ធថ្មី ខណៈទីក្រុងប៉េកាំង ស្វែងរកការពង្រឹងសេដ្ឋកិច្ចខ្លួន និងបង្កើនទំនុកចិត្ត។
យោងតាមក្រុមអ្នកចូលរួមទីផ្សារភាគច្រើនចំនួន ២៣ នាក់ដែល Bloomberg បានស្ទង់មតិ ឱ្យដឹងថា នោះហើយជាអ្វីដែលពួកគេសង្ឃឹមថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះ នឹងប្រកាសនៅក្នុងសន្និសីទខ្លីដែលគេរំពឹងទុកយ៉ាងខ្លាំងនៅថ្ងៃសៅរ៍ ៕
- ថ្ងៃប្រកាសរថយន្ត Robotaxi របស់ក្រុមហ៊ុន Tesla មកដល់ ខណៈកេរ្តិ៍ឈ្មោះរបស់ Musk ឡើងខ្ពស់
ទីបំផុត ក្រុមហ៊ុន Tesla Inc នឹងបង្ហាញគំរូមនុស្សយន្តគ្មានអ្នកបើកបរទ្វារ២ដែលគេទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួននៅថ្ងៃនេះ ចំពេលដែលនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់ប្រមុខប្រតិបត្តិ លោក Elon Musk ដោយលក់ក្នុងតម្លៃក្រោម៣ម៉ឺនដុល្លារ និងចាប់ផ្តើមផលិតលក់ក្នុងឆ្នាំ២០២៦។
ព្រឹត្តិការណ៍ នៅក្រុង Burbank រដ្ឋកាលីហ្វ័រញ៉ា ដែលជាទីតាំងបញ្ចាំងភាពយន្ត – លោក Musk បានបង្ហាញទាំងរថយន្ត (robotaxi) ដែលមានមុខងារតាក់ស៊ី ឈ្មោះ Cybercab និងព័ត៌មានលម្អិតអំពីគំរូអាជីវកម្មថ្មី Tesla ថ្មីមួយ ដែលជួយដល់វិស័យដឹកជញ្ជូនដោយមិនប្រើអ្នកបើកបរ។ លោក Musk បាននិយាយថា គាត់ជឿជាក់យ៉ាងមុតមាំលើថាមពលប្តូររូបរាងរបស់ robotaxi, ផលិតផលនេះ វាពិតជាមានតម្លៃក្នុងការរក្សាអនាគតហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
Tesla មានផលិតផលសូហ្វវែរដែលមានមុខងារជំនួយការអ្នកបើកបររួចហើយ ដែលវាបង្ហាញខ្លួនជា ការបើកបរខ្លួនឯងពេញលេញ ឬ FSD ដែលម្ចាស់យានយន្តរាប់ពាន់នាក់បានប្រើ។ ទោះបីជាមានឈ្មោះដូច្នោះក៏ដោយ ក៏ផលិតផលនេះ ទាមទារការត្រួតពិនិត្យជាប្រចាំ ហើយវាមិនទាន់ជាយានជំនិះរបស់ខ្លួនមានលក្ខណៈស្វ័យភាពឡើយ៕
ដើមឡើយ យើងប្រើថាមពលឥន្ធនៈហ្វូស៊ីល, ថាមពលអគ្គិសនី, ថាមពលកូនកាត់សម្រាប់រថយន្ត ហើយឥឡូវនេះ រថយន្តប្រើថាមពលអគ្គិសនីកោសិកាឥន្ធនៈអ៊ីដ្រូសែន (FCEVs) គឺជាការរកឃើញថ្មី១ទៀត ដែល Toyota និយាយថា ខ្លួនអាចធ្វើបាន មិនតែប៉ុណ្ណោះ វាថែមទាំងអាចសាកភ្លើងខ្លួនឯងតែម្តងមិន ត្រូវការស្ថានីយ៍សាកភ្លើងទៀតឡើយ។
ក្រុមហ៊ុន Toyota បានប្រកាសពីប្រអប់ថ្មអ៊ីដ្រូសែនអាចយកតាមខ្លួនបានមានរាងពងសង្អារបស់ខ្លួន ដែលអាចប្រើជាថាមពលអាចផ្លាស់ប្តូរបាន សម្រាប់រថយន្ត FCEVs អនាគត ដែលនឹងត្រូវដាក់តាំងបង្ហាញជា ផ្លូវការនៅឯពិព័រណ៍ Japan Mobility Show Bizweek 2024 ដែលនឹងប្រព្រឹត្តិទៅនៅក្រុង Makuhari Messe ខេត្ត Chiba ប្រទេសជប៉ុន នៅថ្ងៃទី១៥-១៨ តុលា ២០២៤។
ជាគម្រោងដើម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាចល័តរបស់តូយ៉ូតា Woven (អតីត Woven Planet), ក្រុមការងារនេះ បានផលិតគំរូដំណើរការនៃប្រអប់ថ្មអ៊ីដ្រូសែននេះកាលពីឆ្នាំ ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក បានបង្កើតគំនិតនេះបន្ថែមទៀត និងពេលនេះទំនងជាកំពុងដំណើរការវា។
ប្រអប់ថ្មចុងក្រោយបំផុតនេះ គឺមានទម្ងន់កាន់តែស្រាល និងកាន់តែងាយស្រួលដឹកជញ្ជូន ដោយក្រុមហ៊ុនតូយ៉ូតាអះអាងថា ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានបង្កើតឡើងជាមួយនឹងបទពិសោធន៍ដែលក្រុមហ៊ុនទទួលបានក្នុងការកាត់បន្ថយទំហំ និងទម្ងន់ នៃធុងអ៊ីដ្រូសែន ដែលប្រើក្នុងរថយន្តអគ្គិសនីកោសិកាឥន្ធនៈរបស់ខ្លួន។
គំនិតថ្មីនេះ គឺជាប្រអប់ថ្មអ៊ីដ្រូសែនដែលមានទំហំតូច និងស្រាលល្មម អាចយួរដោយដៃបាន ដោយម៉ូដែលមួយ មានរាងដូចជាថ្មពិល AA ដ៏ធំ នៅលើខ្នងអ្នក ដែលត្រូវបានរចនាជាពិសេស ដូចជាកាបូបស្ពាយ។
និយាយឱ្យចំទៅ ប្រអប់ថ្មទាំងនេះ នឹងអនុញ្ញាតឱ្យអ្នកបើកបររថយន្តអគ្គិសនីកោសិកាឥន្ធនៈអាចផ្លាស់ប្តូរប្រភពថាមពលរបស់ពួកគេបាន នៅពេលកម្រិតអ៊ីដ្រូសែនធ្លាក់ទាប ដោយមិនចាំបាច់បញ្ចូលថាមពលនៅឯស្ថានីយ៍ ដូចជារថយន្តដែលប្រើថាមពលឥន្ធនៈហ្វូស៊ីលធម្មតានោះទេ។
ក្រុមហ៊ុនតូយ៉ូតា បាននិយាយថា ប្រអប់ថ្មដែលអាចបញ្ចូលបាន និងអាចកកើតឡើងវិញបានទាំងនេះ គេអាចប្រើប្រាស់បានក្នុងស្ថានការណ៍ជាច្រើនដូចជា បង្កើតអគ្គិសនីនៅក្នុងកោសិកាឥន្ធនៈ ដើម្បីប្រើជាថាមពលក្នុងផ្ទះ ឬក៏អាចប្រើអ៊ីដ្រូសែនដើម្បីដុតសម្រាប់ចម្អិនអាហារផងដែរ។
តាមពិតទៅ ក្រុមហ៊ុន Toyota និងសារជីវកម្ម Rinnai Corporation នឹងដាក់តាំងបង្ហាញចង្ក្រាន១ទៀត នៅឯពិព័រណ៍ Japan Mobility Bizweek ផងដែរ។ ស្រដៀងគ្នានេះដែរ, ជាឧទាហរណ៍ ក្នុងស្ថានការណ៍ គ្រាអាសន្ន ប្រអប់ថ្មអ៊ីដ្រូសែននេះ គេក៏អាចដោះចេញពីរថយន្ត មកប្រើជាថាមពលជាមួយឧបករណ៍ដែលអាចប្រើបាន ដូចជាចង្ក្រាន ឬក្នុងករណីដាច់ភ្លើង។
ថ្វីបើជាវាគ្រាន់តែជាគំនិតមួយសម្រាប់ពេលនេះក៏ដោយ ក៏ក្រុមមហ៊ុន Toyota មានអារម្មណ៍ថា ប្រអប់ថ្មចល័តទម្ងន់ស្រាល អាចយួរបានទាំងនេះ អាចជាមធ្យោបាយកាន់តែធូរថ្លៃ និងកាន់តែងាយស្រួល ក្នុងការបញ្ជូនអ៊ីដ្រូសែនទៅកាន់កន្លែងមនុស្សរស់នៅ និងធ្វើការ អាចដឹកជញ្ជូនជាមួយអាហារ និងវត្ថុផ្សេងៗ ក៏ដូចជាការប្រមូលមកសាកជាថ្មីផងដែរ ដោយមិនចាំបាច់បំពាក់បណ្តាញបំពង់ដ៏ធំនោះទេ។
រថយន្តដឹកអ្នកដំណើរប្រើកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែនជំនាន់បន្ទាប់ ដូចជារថយន្ត Emblème ថ្មីៗនេះ របស់ក្រុមហ៊ុន Renault អាចប្រើថាមពលថ្មហាប់ជាងមុន ជាមួយធុងអ៊ីដ្រូសែនកាន់តែតូច គ្មានការបំភាយឧស្ម័ន អាចធ្វើដំណើរកាន់តែច្រើន ដោយមិនចាំបាច់ឈប់ច្រើនដើម្បីសាកថ្ម ។
ប្រអប់ថ្មអ៊ីដ្រូសែនចល័តនេះ មានសក្តានុពលសម្រាប់យានយន្តជាច្រើនប្រភេទ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ចាប់តាំងពីម៉ូតូធុនតូច រហូតដល់រថយន្ត និងសូម្បីតែឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។
ជាលទ្ធផល ក្រុមហ៊ុន Toyota និយាយថា ខ្លួនកំពុងស្វែងរកបច្ចេកវិទ្យាដែលដូចគ្នា និងគំនិតពីក្រុមហ៊ុននានា និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងវិស័យផ្សេងៗគ្នា ក្នុងនោះមានទាំងការផ្តល់សេវាកម្ម និងការអភិវឌ្ឍន៍ និងការលក់ឧបករណ៍ ដែលប្រើប្រាស់ប្រអប់ថ្មនេះ។
ទោះបីជាមានការជជែកវែកញែកច្រើននៅក្នុងលំហរថយន្តក៏ដោយ ក៏អ៊ីដ្រូសែន គឺជាប្រភពឥន្ធនៈដែលអាចបត់បែនបាន ដោយមានសមត្ថភាពបង្កើតអគ្គិសនីនៅក្នុងកោសិកាឥន្ធនៈ ឬប្រើជាឥន្ធនៈចំហេះ។
នៅពេលប្រើប្រាស់ វាគ្មានបញ្ចេញអ្វីទាំងអស់ក្រៅពីកាបូនឌីអុកស៊ីត (CO2) (ទឹក គឺជាអនុផលតែមួយគត់) ហើយវាអាចជួយរួមចំណែកដល់គោលដៅសូន្យសុទ្ធ បើសិនវាត្រូវបានផលិត ដោយប្រើប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ។
ដោយតម្រូវការរថយន្តអគ្គិសនីជាសាកល កំពុងធ្លាក់ចុះ អ៊ីដ្រូសែន ក៏ត្រលប់មកកាន់របៀបវារៈឡើងវិញ ខណៈរថយន្តជាច្រើនដូចជា Hyundai, BMW និង Honda សុទ្ធតែកណពុងស្វែងរកវិធី ផលិតបច្ចេកវិទ្យាដែលអអាចដំណើរការពាណិជ្ជកម្មបែបបនេះ៕