នៅក្នុងសង្កាត់ ឈីម សាឈុយ (Tsim Sha Tsui) នៃទីក្រុងហុងកុង, ផ្សារទំនើបបុរាណ 1881 Heritage ធ្លាបតែប្រើដើម្បីទាក់ទាញការតម្រង់ជួររបស់អ្នកទេសចរចិនដីគោក ដែលចង់ទិញទំនិញនៅហាងនានាដែលដំណើរការដោយប្រេនម៉ាកដូចជា Tiffany, Cartier និង Chopard ។ ពេលនេះ ទីតាំងនោះ មិនអាចទាក់ទាញហ្វូងមនុស្ស ឬម៉ាកយីហោទៀតទេ។ មានតែ៣យូនីត ក្នុងចំណោមជាង៣០យូនីត នៅផ្សារទំនើប របស់ក្រុមហ៊ុន CK Asset Holdings Ltd. របស់មហាសេដ្ឋី លី កាស៊ីង (Li Ka-shing) មានតាំងទំនិញលក់ ហើយទីធ្លាធំទូលាយរបស់វា គឺមានភាពស្ងាត់ឈឹង។
យោងតាមភ្នាក់ងារអចលនៈទ្រព្យដែលស្និទ្ធនិងកិច្ចព្រមព្រៀងនោះ ឱ្យដឹងថា នៅលើផ្លូវ Canton Road ក្បែរនោះ ហាង១ដែលពីមុនផលិតផលរបស់ Omega របស់ក្រុមហ៊ុន Swatch Group AG បានជួលក្នុងតម្លៃប្រហែល ៧.៥ លានដុល្លារហុងកុង (៩៦២,០០០ ដុល្លារ) ក្នុងមួយខែ ត្រូវបានជួលទៅឱ្យធនាគារមួយក្នុងតម្លៃតិចជាង ៨០% ។ នៅឯផ្លូវ Russell Street នៃតំបន់ Causeway Bay, ភោជនីយដ្ឋានបម្រើអាហារទាន់ចិត្តដែលមានឈ្មោះ Transformers បានមកជួលជំនួសកន្លែងរបស់ក្រុមហ៊ុន Burberry Plc។ ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណព្រោះតែបញ្ហានេះ គឺរឿងឯកជន, ក្រុមភ្នាក់ងារ បាននិយាយថា ការជួលរបស់ពួកគេ គឺ ក្រោម៨៩%, ទាបជាង៨.៨ លានដុល្លារហុងកុង ដែលក្រុមហ៊ុនអង់គ្លេសនោះ ធ្លាប់ជយល ក្នុងឆ្នាំ ២០១៩។
ការដួលរលំ នៃការចំណាយខ្ពស់នៅប្រទេសចិន បានធ្វើឱ្យមានការរង្គោះរង្គើដល់ទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ លើម៉ាកយីហោប្រណីតៗ នៅទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនមកពី LVMH រហូតដល់ Richemont និង L’Oreal រាយការណ៍ពីការលក់ធ្លាក់ចុះ នៅក្នុងតំបន់នោះ។ ពុំមានកន្លែងណា ដែលបង្ហាញទំហំនៃការធ្លាក់ចុះតម្រូវការ ច្បាស់ជាងនៅទីក្រុងហុងកុងនោះទេ ដែលអស់ពេលជាច្រើនឆ្នាំមកហើយ ទីនេះ គឺជាគោលដៅពេញនិយមសម្រាប់ភាពសម្បូរបែបរបស់ចិន ដើម្បីទាក់ទាញក្រុមអ្នករចនាម៉ូដកាបូប និងនាឡិកាស្វីស។
លោក Edwin Lee ស្ថាបនិកក្រុមហ៊ុន Bridgeway Prime Shop Fund Management Ltd. ដែលជាម្ចាស់ផលប័ត្រអចលនទ្រព្យលក់រាយនៅទូទាំងហុងកុង បាននិយាយថា៖ «ទីផ្សារប្រណីតរបស់ហុងកុងពេលមួយនោះ ធ្លាប់ជាឋានសួគ៌មួយ ប៉ុន្តែពេលនេះវាបានក្លាយជារឿងអតីតកាលទៅហើយ ។ ថ្ងៃដែលក្រុមអ្នកទេសចរមកហុងកុង ដើម្បីទិញផលិតផលប្រណីតដោយមិនបានគិតច្រើននោះ បានកន្លងផុតទៅហើយ»។
អ្នកនាំពាក្យម្នាក់ របស់ CK Asset បាននិយាយថា ផ្សារទំនើប 1881 Heritage កំពុងធ្វើការកែប្រែឡើងវិញនូវការលក់រាយចម្រុះរបស់ខ្លួន និងគ្រោងផ្តល់ជូនជាហាង F&B ធម្មតាបន្ថែមទៀត ក៏ដូចជាប្រេនជាច្រើន ដោយយកក្រុមអ្នកទិញទំនិញ Gen Z ជាគោលដៅ។ ម្ចាស់ហាងនៅផ្លូវ Canton Road មិនអាចទាក់ទងបាន ដើម្បីសុំការអត្ថាធិប្បាយនោះទេ ខណៈដែលម្ចាស់ផ្ទះនៅលើផ្លូវ Russell Street ដែលធ្លាប់កាន់កាប់ដោយ Burberry, Soundwill Holdings Ltd. បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
តួលេខផ្លូវការបង្ហាញថា ភ្ញៀវទេសចរចិនកាន់តែតិចជាងមុន បានមកទស្សនាទីក្រុងនេះនៅមុនពេលជំងឺកូវីដរាតត្បាត ហើយអ្នកដែលមកចំណាយត្រឹមតែមធ្យម គឺពាក់កណ្តាលនៃអ្វីដែលពួកគេធ្លាប់ចាយ។ ក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ ពេលដែលព្រំដែនរវាងទីក្រុងនេះ និងចិនដីគោកបានបើកឡើងវិញនៅដើមឆ្នាំ ២០២៣ មិនទាន់ឃើញលេចឡើងនោះទេ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ការលក់ទំនិញប្រណិត ដែលក្នុងនោះមានទាំងវត្ថុ ដូចជាគ្រឿងអលង្ការ នាឡិកា និងបង្កាន់ដៃហាងលក់ទំនិញ – គឺមានត្រឹហ៤០%, ទាបជាងកម្រិតឆ្នាំ ២០១៨។
ការចំណាយទាប និងហាងដែលបិទទ្វារ កំពុងបន្ថែមអារម្មណ៍កាន់តែឈឺចាប់ខ្លាំងនៅក្នុងក្រុងហុងកុង។ តម្លៃផ្ទះ មានកម្រិតទាបរយៈពេល៨ឆ្នាំហើយ ទីតាំងការិយាល័យដែលគ្មានអ្នកជួល គឺខ្ពស់ស្ទើរតែជាប់កំណត់ត្រា ហើយសន្ទស្សន៍ហ៊ុនគោល គឺស្ថិតក្នុងចំណោមលទ្ធផលអាក្រក់បំផុតរបស់ពិភពលោក។ បញ្ហារបស់ទីក្រុងចំណាស់នេះ ត្រូវបានកើនឡោះងដោយការហូរចេញនៃអ្នកតាំងទីលំនៅវ័យក្មេង ខណៈដែលការបង្រ្កាបរបស់រដ្ឋាភិបាលលើប្រឆាំង បានធ្វើឱ្យមានការរង្គោះរង្គើទំនុកចិត្តអន្តរជាតិនៅក្នុងក្រុងនេះ។ ដោយច្របាច់អាជីវកម្មបញ្ចូលគ្នាបន្ថែមទៀត, ការចំណាយលើការខ្ចីប្រាក់ បានកើនឡើងដោយសារតែបញ្ហារូបិយប័ណ្ណជាមួយនឹងប្រាក់ដុល្លារ ដែលបង្ខំឱ្យទីក្រុងនេះនាំចូលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។
នៅក្នុងសញ្ញានៃ ទំនុកចិត្តចុះខ្សោយ, ការចំណាយរបស់គ្រួសារ បានធ្លាក់ចុះរយៈពេល៣ខែហើយមកដល់ខែមិថុនាជាលើកដំបូង ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ ២០២២ ខណៈដែលក្រុមអ្នកវិភាគ បានព្យាករថាកំណើនសេដ្ឋកិច្ច នឹងថយចុះនៅឆ្នាំក្រោយ ចាប់ពីឆ្នាំ ២០២៣តទៅ។
ក្រុមហ៊ុនជាច្រើនទៀត ក៏កំពុងរងទុក្ខផងដែរ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន New World Development Co. Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុត១របស់ទីក្រុង ដែលដំណើរការផ្សារទំនើបផងដែរ បានព្រមានថា ខ្លួននឹងប្រកាសពីការខាតបង់ចំនួន ២០ពាន់លានដុល្លារហុងកុង ពេញមួយឆ្នាំ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ ដោយនៅឆ្នាំនេះបានធ្លាក់ចុះដល់ទៅ 44% ។
សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis SA លោក Gary Ng មានប្រសាសន៍ថា៖ “ការធ្លាក់ចុះ នៃផ្នែកផលិតផលប្រណីតរបស់ហុងកុង គឺជារោគសញ្ញា នៃការប្រឈមមុខដាក់គ្នានៃសេដ្ឋកិច្ចបច្ចុប្បន្ន ដែលអាចរួមចំណែកដល់កំណើនយឺតយ៉ាវ និងការអត់ការងារធ្វើ។ នេះមានន័យថា មជ្ឈដ្ឋានប្រកបដោយគុណធម៌នៃប្រាក់ចំណូលកាន់តែខ្ពស់, ឥទ្ធិពលទ្រព្យសម្បត្តិ និងប្រាក់ចំណេញសាជីវកម្មដែលចិញ្ចឹមដល់ការប្រើប្រាស់ គឺលែងដំណើរការល្អទៀតហើយ”។
យោងតាមក្រុមហ៊ុន Cushman & Wakefield Plc ឱ្យដឹងថា តំបន់ខ្លះដែលរងផលប៉ះពាល់អក្រក់បំផុតពីការដកថយនៃម៉ាកយីហោប្រណីត គឺជាតំបន់ដែលភ្ញៀវស្វែងរកច្រើនបំផុត កាលពីការកើនឡើងដោយសារតែប្រជាប្រិយភាពនៃតំបន់ ក្នុងចំណោមអ្នកទិញទំនិញចិនដីគោក។ នោះគឺនៅសង្កាត់ ឈីម សាឈុយ នៅ កៅលុន និង ឆាកខសស្វេ នៅលើកោះហុងកុង។ ក្នុងឆ្នាំ ២០១៨ ម្ចាស់ផ្ទះនៅ ឆកខសស្វេ ទាមទារថ្លៃជួល $២,៦៧១ ក្នុង១ហ្វីតការ៉េ ក្នុងការជួលប្រចាំឆ្នាំ ដែលជាតម្លៃខ្ពស់បំផុត លើពិភពលោក។ តាំងពីពេលនោះមក ការជួលនៅតំបន់នោះ បានធ្លាក់ចុះទាបជាងសង្កាត់ឈីម សាឈុយ ដែលតម្លៃសួរជាមធ្យមគឺ $១៤៩៣ ក្នុងឆ្នាំ ២០២៣។ តម្លៃនោះ គឺតិចជាងតម្លាំផ្លូវ Upper 5th Avenue របស់ក្រុងញូវយ៉ក និង នៅ Via Montenapoleone របស់ក្រុងមីឡាន អ៊ីតាលី។
ភាពអាប់អួរបែបនេះ គឺនៅឆ្ងាយពីដើមសតវត្សន៍នេះខ្លាំងណាស់ នៅពេលដែលអតីតអាណានិគមអង់គ្លេស ត្រូវបានដាក់យ៉ាងល្អឥតខ្ចោះ ដើម្បីទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិដែលកំពុងរីកចម្រើនរបស់ប្រទេសចិន ដោយសារតែភាពជិត និងកង្វះទំនិញ ឬពន្ធលើសេវាកម្ម។ យោងតាមតួលេខផ្លូវការជាច្រើន ឱ្យដឹងថា នៅកម្រិតកំពូលក្នុងឆ្នាំ ២០១៣ ការលក់ផលិតផលប្រណីត មានចំនួនសរុបប្រហែល ១៦៥ពាន់លានដុល្លារហុងកុង ដែលស្មើនឹង១/៣ នៃទីផ្សារលក់រាយទាំងមូល ខណៈដែលភ្ញៀវទេសចរចិនដីគោកជាមធ្យម ១១២,០០ នាក់ បានហូរចូលមកក្នុងទីក្រុងនេះជារៀងរាល់ថ្ងៃ។
បន្ថែមពីលើបញ្ហានេះ គឺជាប្រាក់យួនបានឡើងថ្លៃយ៉ាងឆាប់រហ័ស ដែលក្នុងពេលដ៏ខ្លីបានកើនឡើងខ្ពស់ជិត២ទសវត្សរ៍ ធៀបនឹងប្រាក់ដុល្លារហុងកុង។ ខណៈដែលការចំណាយបានធ្លាក់ចុះក្នុងឆ្នាំបន្ទាប់ ប្រាក់យួន ក៏នៅតែកើនឡើងរហូតដល់មានការតវ៉ាទូទាំងក្រុងក្នុងឆ្នាំ ២០១៩ និងបានរារាំងក្រុមអ្នកធ្វើដំណើរផងដែរ។ មិនយូរប៉ុន្មាន ព្រំដែនជាមួយចិនដីគោក ក៏បានបិទដោយសារតែ Covid ហើយនឹងបើកឡើងវិញជិត៣ឆ្នាំក្រោយមក។
វិនិយោគិនក្នុងអចលនទ្រព្យលក់រាយ លោក Lee បាននិយាយថា ទីផ្សារផលិតផលប្រណីត នឹងមិនអាចទទួលបានមកវិញ នូវថ្ងៃរុងរឿងរបស់វាឡើយ។ លោក បានគូសបញ្ជាក់ថា៖ “កុំគិតអំពីការវិលទៅកាន់កន្លែងដែលយើងធ្លាប់ទទួលបាននៅក្នុងឆ្នាំ ២០១៣ និង ២០១៤អី។ វាប្រហែលជាត្រូវចំណាយពេលពី ៤ ទៅ ៥ឆ្នាំ ដើម្បីត្រលប់ទៅកាន់ឆ្នាំ ២០១៨ និង ២០១៩វិញ” ។
បុរសរូបនោះ បាននិយាយថា មូលនិធិរបស់លោកដែលគ្រប់គ្រងទ្រព្យសកម្មប្រហែល ១.៤ ពាន់លានដុល្លារហុងកុង គិតត្រឹមដំណាច់ខែមិថុនា ឃើញថា តម្លៃទ្រព្យសកម្មសុទ្ធលោក ក្នុងរយៈពេល៣ឆ្នាំធ្លាក់ចុះ ៩.៧% ។ នោះ គឺជាអារម្មណ៍មិនល្អក្នុងចំណោមអ្នកវិនិយោគ ដែលអ្នកខ្លះចង់ចាកចេញមុនពេល ដោយលក់អចលនទ្រព្យខ្លះដើម្បីដកប្រាក់សុទ្ធមកកាន់វិញ។
លោក Lee គឺនៅឆ្ងាយពីផលប៉ះពាល់ធ្ងន់បំផុតពីការធ្លាក់ចុះនៃការលក់រាយនេះ ដោយសារគាត់ផ្តោតលើការទិញហាងក្នុងតំបន់ដែលបម្រើអាហារក្នុងស្រុកភាគច្រើន។ គ្រួសារសពលោក Tang Shing-bor ដែលត្រូវបានគេស្គាល់ថាជា “ស្តេចនៃហាង” នៅហុងកុង បាននិងកំពុងស្វែងរកការលក់អចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០២០ ដោយសារតែការចំណាយខ្ពស់លើកម្ចី និងការជួលធ្លាក់ចុះ។ ក្រុមម្ចាស់បំណុល បានប្តឹងសមាជិកគ្រួសាររបស់ Tang ឲ្យការសងប្រាក់កម្ចីដែលនៅជំពាក់។
ប្រាកដណាស់ ម៉ាកល្បីៗជាច្រើន មិនបានបោះបង់ចោលក្រុងហុងកុងទាំងស្រុងទេ។ ទីក្រុងនេះ មិនខ្វះបុគ្គលអ្នកមានទេ បើទោះជាទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានខាតបង់ក៏ដោយ។ ម៉ាកយីហោជាច្រើន ក៏នៅតែទទួលបានការស្រឡាញ់ដោយម្ចាស់ផ្សារទំនើបធំៗផងដែរ ដែលអាចផ្តល់ភាពបត់បែនកាន់តែច្រើនទៅជាផ្ទះជាន់ផ្ទាល់ដីជាងម្ចាស់ដីនៅតាមដងផ្លូវធំៗ។
Bloomberg News បានរាយការណ៍កាលពីខែកក្កដាថា ជាឧទាហរណ៍ Prada SpA កំពុងកាន់កាប់ហាងទំហំ ៨,០០ហ្វីតការ៉េ នៅក្នុងផ្សារទំនើប K11 Musea របស់ពិភពថ្មី ដែលការជួលទំនងជាត្រូវបានផ្អែកលើការលក់ហាងមួយផ្នែក។
នៅក្នុងផ្សារទំនើប Landmark នៅភាគកណ្តាល ម្ចាស់ក្រុមហ៊ុន Hongkong Land Holdings Ltd. និងក្រុមអ្នកជួល ក្នុងនោះមានទាំងក្រុមហ៊ុន Hermes International SCA និងក្រុមហ៊ុន LVMH កំពុងវិនិយោគរួមគ្នាលើទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីកែលម្អតំបន់លក់រាយ ដើម្បីបង្កើនទំហំលក់របស់ហាង។ យោងតាម Alexander Li ប្រធានផ្នែកលក់រាយនៅ Hongkong Land ឱ្យដឹងថា ផ្សារទំនើប Landmark គឺមានភាពធន់ទៅនឹងការផ្លាស់ប្តូរលើគំរូទេសចរណ៍ ព្រោះ ៨០% នៃអតិថិជនរបស់ខ្លួន ជាអ្នករស់នៅក្នុងតំបន់ ។ ក្រុអ្នកដើរទិញឥវ៉ាន់កំពូលទាំង៧០ របស់ផ្សារទំនើប បានចំណាយប្រាក់សរុបចំនួន ១ពាន់លានដុល្លារហុងកុង ក្នុងឆ្នាំ 2023 ។
យោងតាម Angelito Perez Tan, Jr. សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន RTG Group Asia ដែលអាជីវកម្មរបស់ពួកគេ ក៏មានការពិគ្រោះយោបលលើផលិតផលប្រណីត ឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហាងធំៗជាងនេះ អាចជួបយុទ្ធសាស្ត្រប្រថុយប្រថានមួយ ដោយសារទស្សនវិស័យផ្តល់ឱ្យមិនល្អ និងការជួលនៅតែថ្លៃ ព្រោះទីតាំងធំជាង តម្លៃក៏ខ្ពស់ជាង៕
ដើម្បីទាក់ទាញភ្ញៀវ និងជំរុញការចាយវាយ, អាជ្ញាធរមូលដ្ឋាន បាននិងកំពុងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាច្រើន ដូចជាសន្និសីទ ការតាំងពិពណ៌ និងពិធីបុណ្យកានីវ៉ាល់នានា ដោយមានជាង ១០០គ្រោងសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។ កាលពីខែកុម្ភៈ រដ្ឋាភិបាលនេះ បាននិយាយថា ខ្លួននឹងបញ្ចេញប្រាក់ ១,១ ពាន់លានដុល្លារហុងកុង ដើម្បីលើកស្ទួយវិស័យទេសចរណ៍។ មេដឹកនាំក្រុង លោក John Lee ក៏បានស្នើយោបល់ឱ្យក្រុមអ្នកស្រុក ញញឹមឲ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្វាគមន៍៕
ប្រភពពីរុស្ស៊ីដែលដឹងបញ្ហានេះផ្ទាល់ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនរុស្ស៊ីខ្លះ កំពុងប្រឈមមុខនឹងការពន្យារពេលចេះតែកើនឡើង និងការចំណាយកើនឡើងក្នុងការទូទាត់ជាមួយដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសចិន ដោយធ្វើឱ្យប្រតិបត្តិការដែលមានតម្លៃរាប់សិបពាន់លានយួន ស្ថិតក្នុងការជាប់គាំង។
បណ្តាក្រុមហ៊ុន និងក្រុមមន្ត្រីរុស្ស៊ីអស់រយៈពេល១-២ខែហើយ បានចង្អុលទៅកាន់ការពន្យារពេលក្នុងប្រតិបត្តិការបន្ទាប់ពីធនាគារចិនជាច្រើន បានរឹតបន្តឹងការអនុវត្តបន្ទាប់ពីការគំរាមកំហែងទណ្ឌកម្មទី២របស់លោកខាងលិច ឌើម្បីទបើទល់ជាមួយប្រទេសរុស្ស៊ី។ ប្រភពជាច្រើន បានឲ្យដឹងថា បញ្ហានោះ កាន់តែតឹងតែងឡើង តាំងពីខែសីហាមក។
ប្រភពមួួដែលស្និទ្ធនឹងរដ្ឋាភិបាលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ធនាគាររដ្ឋចិន កំពុងបិទរាល់ប្រតិបត្តិការជាមួយរុស្ស៊ី ជាទ្រង់ទ្រាយ”ដ៏ធំ” ហើយការបង់ប្រាក់រាប់ពាន់លានយួន ត្រូវបានផ្អាក។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង១/៣ នៃការធ្វើពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីកាលពីឆ្នាំមុន និងកំពុងផ្គត់ផ្គង់ទំនិញ ដូចជាគករឿងបំពាក់ឧស្សាហកម្មសំខាន់ៗ និងទំនិញប្រើប្រាស់ដែលជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។ ការធ្វើពាណិជជកម្មនោះ ក៏ផ្តល់នូវទីផ្សាររកធំសម្បើម សម្រាប់ការនាំចេញរបស់រុស្ស៊ីជាច្រើន ដែលចិនពឹងផ្អែកលើ ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ផលិតផលកសិកម្មជាច្រើន។
ប្រភពមួយនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនាំមុខគេមួយរបស់រុស្ស៊ី បាននិយាយថា ក្រោយពីរតនាគារ អាមេរិកកាលពីខែមិថុនា បានគំរាមដាក់ទណ្ឌកម្មទី២លើធនាគារក្នុងប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ី, ធនាគារចិនជាច្រើន បានចាប់ផ្តើមប្រកាន់ជំហរតឹងរ៉ឹងខ្លាំង១ លើប្រតិបត្តិការនានា។ រុស្ស៊ី មានលក់ទំនិញប្រើប្រាស់ជាច្រើនប្រភេទដែលនាំចូលពីប្រទេសចិន។
ប្រភពនោះ បាននិយាយថា៖ “នៅពេលនោះ ការទូទាត់ប្រាក់ឆ្លងព្រំដែនទាំងអស់ទៅប្រទេសចិន បានឈប់។ យើងបានរកឃើញដំណោះស្រាយជាច្រើន ប៉ុន្តែវាបានចំណាយពេលប្រហែល ៣សប្តាហ៍ ដែលជារយៈពេលដ៏យូរណាស់ ហើយទំហំពាណិជ្ជកម្ម បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងពេលនោះ” ។
មនុស្សដដែលនោះ បាននិយាយថា ដំណោះស្រាយកំពុងដំណើរការ១ គឺត្រូវទិញមាស ផ្លាស់ទីវាទៅហុងកុង និងលក់វានៅទីនោះ ដោយដាក់ប្រាក់នៅក្នុងគណនីធនាគារក្នុងតំបន់១។
ប្រភពជាច្រើន បានប្រាប់រ៉យទ័រថា អាជីវកម្មរុស្ស៊ីខ្លះ បាននិងកំពុងប្រើប្រាស់ខ្សែសង្វាក់អន្តរការី នៅក្នុងប្រទេសទី៣ ដើម្បីចាត់ចែងប្រតិបត្តិការរបស់ពួកគេ និងទទួលបានការត្រួតពិនិត្យអនុលោមភាព ដែលគ្រប់គ្រងដោយធនាគារចិន។ ពួកគេ បាននិយាយថា ជាលទ្ធផល ការចំណាយលើដំណើរការប្រតិបត្តិការបានកើនឡើងពីស្ទើរសូន្យពីមុន មកច្រើនរហូតដល់ ៦% នៃការទូទាត់ប្រតិបត្តិការ។
ប្រភពទាំនេះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហានេះមានភាពរសើប។
ប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយថា៖ “សម្រាប់ក្រុមហ៊ុនតូចៗជាច្រើន ទង្វើនេះមានន័យថា ជាការបិទចោលទាំងស្រុង”។
វិមានក្រឹមឡាំង បានទទួលស្គាល់បញ្ហានេះ ប៉ុន្តែបាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺមានសារៈសំខាន់សម្រាប់ប្រទេសទាំង២ ហើយដំណោះស្រាយនានា គេនឹងរកឃើញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ “ជាមួយនឹងបរិមាណបែបនេះ និងក្នុងបរិយាកាសដែលមិនរាក់ទាក់បែបនេះ ការចៀសវាងស្ថានភាពមានបញ្ហា វាជារឿងមិនអាចទៅរួចទេ” ។
លោក បានមានប្រសាសន៍ថា៖ “ទោះជាយ៉ាងណាក៏ដោយ ស្មារតីភាពជាដៃគូពិតប្រាកដនៃទំនាក់ទំនងរបស់យើង អាចឱ្យយើងពិភាក្សាគ្នា និងដោះស្រាយរាល់បញ្ហានាពេលបច្ចុប្បន្នបានប្រកបដោយការស្ថាបនា”។
ប្រភពធនាគារ១ បានប្រាប់រ៉យទ័រថា ប្រតិបត្តិការជាមួយប្រទេសចិន មិនមែនជាក្តីព្រួយបារម្ភខ្លាំង ចំពោះថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ីនោះទេ ពីព្រោះការទូទាត់នៅក្នុងតំបន់អាទិភាពនៅតែដំណើរការដោយរលូន និងមានឆន្ទៈនយោបាយពីភាគីទាំងពីរ។ ប្រភពជាច្រើន បាននិយាយថា៖ ការចាត់ចែងទ្វេរភាគី សម្រាប់ក្រុមហ៊ុនធំៗ ដូចជាក្រុមអ្នកនាំចេញទំនិញរបស់រស្ស៊ី និងក្រុមអ្នកនាំចេញបច្ចេកវិទ្យាសំខាន់ៗរបស់ចិន នៅតែដំណើរការយ៉ាងល្អ ចំណែកឯក្រុមហ៊ុនតូចៗដែលធ្វើពាណិជ្ជកម្មលើទំនិញប្រើប្រាស់ ជួបប្រទះបញ្ហាច្រើន។
ប្រភព១ទៀតដែលស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី បានប្រាប់រ៉យទ័រថា ក្រុមអ្នកនាំចេញរុស្ស៊ី មិនជួបប្រទះការលំបាកក្នុងការទទួលការទូទាត់សម្រាប់ទំនិញដែលចិននាំចូល ដូចជាប្រេង ឬគ្រាប់ធញ្ញជាតិនោះទេ។
យោងតាមទិន្នន័យគយផ្លូវការរបស់ ន បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិន បានកើនឡើង ១.៦% គឺចំនួន ១៣៧ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ ២០២៤ បន្ទាប់ពីបានឡោះងដល់កម្រិតជាប់កំណត់ត្រាចំនួន ២៤០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់រ៉យទ័រថា៖ “ពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី គឺស្របតាមច្បាប់របស់ WTO និងគោលការណ៍ទីផ្សារ, មិនត្រូវបានដឹកនាំប្រឆាំងនឹងភាគីទី៣ និងមិនទទួលរងនូវការជ្រៀតជ្រែក ឬការបង្ខិតបង្ខំពីភាគីទី៣” ។
អ្នកនាំពាក្យរូបនោះ បានបន្ថែមថា៖ “យើងប្រឆាំងដាច់ខាតនូវការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និង “យុត្តាធិការអាវុធវែង” ហើយនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង” ។
យោងតាមស្ថិតិផ្លូវការរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលរុស្ស៊ីពីប្រទេសចិន បានធ្លាក់ចុះជាង ១% មកនៅត្រឹម ៦២ពាន់លានដុល្លារពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ ដោយសារបញ្ហាការទូទាត់នេះ។
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានព្យាករថា ការនាំចូលសរុបរបស់ខ្លួន ពីជុំវិញពិភពលោក នឹងធ្លាក់ចុះដល់ទៅ ៣% នៅឆ្នាំនេះ។
ធនាគារកណ្តាលនោះ បាននិយាយថា៖ “ការនាំចូលនឹងថយចុះនៅឆ្នាំ ២០២៤ ដោយសារតែការពង្រឹងរបាំងទណ្ឌកម្ម ទាក់ទងនឹងការទូទាត់ និងការដឹកជញ្ជូន” ទោះបីជាធនាគារ កណ្តាលនោះ បានព្យាករថាស្ថានភាពនឹងប្រសើរឡើងត្រីមាសកណ្តាលក៏ដោយ ។ នេះបើយោងតាមសេចក្តីព្រាងគោលការណ៍ណែនាំគោលនយោបាយរូបិយវត្ថុដែលបានចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនកាលពីខែឧសភា, ធនាគារចិនក្នុងស្រុកខ្លះដែលមិនមានអាជីវកម្មសកល បានចូលខ្លួនចាត់ចែងការទូទាត់ទ្វេភាគី។ ពួកគេ នឹងនៅក្រៅកណ្តាប់ដៃរបស់ក្រុមអ្នកអនុវត្តទណ្ឌកម្មលោកខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាច្រើន បានចង្អុលបង្ហាញថា ធនាគារទាំងនេះជារឿយៗ មានប្រព័ន្ធ IT ហួសសម័យ និងខ្វះបុគ្គលិកដែលមានជំនាញចាំបាច់។
ប្រភពផ្នែកធនាគារនោះ បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនឆ្លងដែន កំពុងបញញជូនទៅមករាល់ឯកសារផ្ទេរប្រាក់ឆ្លងកាត់ព្រំដែនរុស្ស៊ី-ចិន ដើម្បីឲ្យក្រុមធនាគារិកចិន បោះត្រា និងចុះហត្ថលេខាដោយផ្ទាល់ដៃ។
ប្រមុខវិទ្យាស្ថានចិននៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Kirill Babaev បាននិយាយថា៖ “រហូតដល់បញ្ហាជាមួយនឹងការទូទាត់ប្រាក់ ត្រូវបានដោះស្រាយនៅកម្រិតរដ្ឋ, យើងមិនអាចរំពឹងថា នឹងមានលំហូរសកម្ម១ នៃការវិនិយោគពីប្រទេសចិននោះទេ” ។
ការស្រាវជ្រាវដែលសហការនិពន្ធដោយ Babaev និងបានចេញផ្សាយក្នុងខែនេះ បង្ហាញពីហានិភ័យដែលចោទចំពោះវិស័យឧស្សាហកម្មរបស់រុស្ស៊ី ដែលប្រទេសចិនបានក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេ។
ឯកសារស្រាវជ្រាវនោះ បាននិយាយថា៖ “នៅក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ បញ្ហាទូទាត់ជាមួយបណ្តាធនាគារចិន ធ្វើឱ្យបញ្ហាប្រឈមនេះកាន់តែអាក្រក់ជាពិសេស ព្រោះថាមិនមានគ្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារឧស្សាហ៍កម្មធំណាផ្សេងទៀត ក្រៅពីប្រទេសចិនទេ នាពេលបច្ចុប្បន្ននេះ “។
នៅក្នុងសន្និសីទនៅទីក្រុងមូស្គូកាលពីថ្ងៃទី១៦ ខែសីហា លោក Dmitry Birichevski ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៅក្រសួងការបរទេសរុស្ស៊ី បាននិយាយ ថាក្រុមហ៊ុនធំ ៗ នៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារអាមេរិក និងអឺរ៉ុប។
លោក បាននិយាយថា៖ “ហើយពួកគេត្រូវបានគេប្រាប់ថា “បើសិនជាអ្នកបន្តធ្វើការជាមួយប្រទេសរុស្ស៊ី យើងនឹងកាត់ផ្តាច់ការមិនឲ្យចូលទៅកាន់ទីផ្សាររបស់យើង និងបិទមិនឱ្យអ្នកមានអុកស៊ីសែនដកទៀត” ៕
- មហាសេដ្ឋី Buffett បានលក់ភាគហ៊ុន ធនាគារជាតិអាមេរិកម្តងទៀត តម្លៃប្រហែល ៨៤៥ លានដុល្លារ
ឯកសារបទប្បញ្ញត្តិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី វ៉ារិន ប៊ូហ្វិត (Warren Buffett) បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនជាថ្មីម្តងទៀត នៅក្នុងធនាគារជាតិអាមេរិក ជាមួយនឹងការលក់ភាគហ៊ុន ដែលមានតម្លៃប្រមាណ៨៤៥ លានដុល្លារ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលគ្រប់គ្រងដោយក្រុមវិនិយោគិនដ៏គួរឱ្យគោរពបំផុតរបស់ពិភពលោកនេះ បានបញ្ចេញភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លាររួមគ្នា ពីក្នុងធនាគារធំបំផុតទីពីររបស់អាមេរិកក្នុងការលក់ភាគហ៊ុនចំនួន ៧ជុំ ចាប់តាំងពីខែកក្កដា។
ក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ភាគហ៊ុនកំពូលរបស់ធនាគារជាតិអាមេរិកនេះ បានបង្ហាញឲ្យដឹងថា ខ្លួនបានលក់ភាគហ៊ុនប្រហែល ២១.១ លានភាគហ៊ុនរបស់ធនាគារ នៅចន្លោះថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែសីហាថ្មីៗនេះ។
- ការលក់ផ្ទះដែលធ្លាក់ចុះនៅចិន អូសបន្លាយ ទោះបីជាមានការជួយសង្គ្រោះពីរដ្ឋាភិបាលក្តី
ការធ្លាក់ចុះផ្នែកលំនៅដ្ឋានរបស់ប្រទេសចិន បានធ្លាក់ចុះកាន់តែជ្រៅពីខែសីហា ដោយសារតែក្តីរំពឹងទុកនៃការធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះថ្មី បានរារាំងដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ។
យោងតាមទិន្នន័យបឋមពី China Real Estate Information Corp ឱ្យដឹងថា តម្លៃនៃការលក់ផ្ទះថ្មីពីក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០០ បានធ្លាក់ចុះប្រហែល ២៦.៨% ពីឆ្នាំមុនមកត្រឹម ២៥១ពាន់លានយួន (៣៥.៤ ពាន់លានដុល្លារ) តែច្រើនជាងការធ្លាក់ចុះនៅក្នុងខែកក្កដា ១៩.៧% ។
- រោងចក្ររបស់ចិន ខ្សោយ ត្រូវតែបង្កើនសម្ពាធសម្រាប់ការជំរុញអ្នកប្រើប្រាស់
ការស្ទង់មតិផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃអាទិត្យថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៦ខែ មកដល់ខែសីហា ខណៈតម្លៃពីរោងចក្របានធ្លាក់ចុះ ហើយថៅកែទាំងឡាយ បានជួបបញ្ហាសម្រាប់បញ្ជាទិញ, ដោយដាក់សម្ពាធក្រុមអ្នកធ្វើគោលនយោបាយ ឱ្តជំរុញផែនការដើម្បដឹកនាំការជំរុញថែមទៀតទៅកាន់លំនៅដ្ឋានគ្រួសារ។
សន្ទស្សន៍នៃក្រុមអ្នកគ្រប់គ្រងការទិញរបស់ការិយាល័យស្ថិតិជាតិ បានធ្លាក់ចុះពី ៤៩.៤ ដល់ ៤៩.១ ក្នុងខែកក្កដា ដែលជាការធ្លាក់ចុះ៦លើកជាប់ៗគ្នា និងធ្លាក់ទាបក្នុងខែទី៤ ក្រោម៥០ពិន្ទុ ដោយបំបែកកំណើនពីការធ្លាក់ចុះ។ សន្ទស្សន៍នេះ មិនត្រូវតាមការព្យាករណ៍ជាមធ្យម ៤៩.៥ នៅក្នុងការស្ទង់មតិរបស់ Reuters ទេ៕
- ការនាំចេញរបស់កូរ៉េខាងត្បូងបន្តកើនឡើង១១ខែហើយ ប៉ុន្តែកំណើនយឺត
ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងត្រង់ដល់ខែទី១១ហើយ ក្នុងខែសីហា ប៉ុន្តែល្បឿននៃកំណើន គឺខ្សោយជាងខែមុន និងការរំពឹងទុករបស់ទីផ្សារ ដោយសារតែតម្រូវការសម្រាប់បន្ទះឈីបកុំព្យូទ័របានធ្លាក់ចុះ ខណៈដែលការលក់រថយន្ត នៅតែធ្លាក់ចុះ។
ទិន្នន័យពាណិជ្ជកម្ម បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការលក់នៅក្រៅប្រទេសរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ីនេះ បានកើនឡើង ១១.៤% ពី១ឆ្នាំទៅ១ឆ្នាំ ដល់ ៥៧.៩០ពាន់លានដុល្លារ ដោយបានធ្លាក់ចុះពីការកើនឡើង ១៣.៩% ក្នុងខែមុន ដែលលឿនបំផុតក្នុងរយៈពេល៦ខែនេះ។
- សិង្ហបូរី ទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទីពីរ នៅអាស៊ី
ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី សម្រាប់តម្លាភាពទីផ្សារអចលនទ្រព្យ និងត្រូវបានគេវាយតម្លៃថា “មានតម្លាភាពខ្ពស់” ជាលើកដំបូង។
ដោយលើកឡើងពីសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL, បណ្តាញព័ត៌មាន The Business Times បានរាយការណ៍ កាលពីថ្ងៃអង្គារថា រដ្ឋជាទក្រុងនេះ បានឡើងពីលំដាប់ទី១៣ពីឆ្នាំមុន ដល់លំដាប់ទី២ ក្នុងឆ្នាំនេះ ដោយទទួលបានពិន្ទសរុប ១.៩២។
សន្ទស្សន៍នេះ វាយតម្លៃតម្លាភាពទីផ្សារដោយការច្របាច់បញ្ចូលគ្នានូវទិន្នន័យបរិមាណ និងលទ្ធផលស្ទង់មតិ ពីប្រទេសចំនួន ៨៩ និងទីផ្សារទីក្រុងចំនួន ១៥១។
- គ្រោងការកាត់បន្ថយរបស់ធនាគារកណ្តាលអាមេរិក ធ្វើឱ្យក្រុមអ្នកវិនិយោគងាកមកម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
វិនិយោគិនសកល កំពុងបង្កើនការចាបើអារម្មណ៍មកប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយគិតថា ទីផ្សារប្រទេសទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍របស់ពួកគេ ខណៈដែលធនាគារកណ្តាលអាមេរិក ទំនងជានឹងចាប់ផ្តើមបន្ធូរបន្ថយអត្រាការប្រាក់។
គោលនយោបាយសារពើពន្ធត្រឹមត្រូវ និងផ្តោតលើវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជារថយន្តអគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ ស្ថិតក្នុងចំណោមកត្តាទាក់ទាញមូលនិធិមកកាន់ទីផ្សារប្រទសអាស៊ីអាគ្នេយ៍ទាំងពីរ ដែលត្រូវបានគ្របដណ្ដប់ជាយូរមកហើយ ដោយគូប្រជែងធំជាង គឺឥណ្ឌា និងចិន។
លោក John Lin អ្នកគ្រប់គ្រងផលប័ត្រនៅ AllianceBernstein ក្នុងប្រទេសសិង្ហបុរី បាននិយាយថា “ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីឥរិយាបថសារពើពន្ធដែលមានទំនួលខុសត្រូវរបស់ពួកគេ ដែលជារឿងដែលអ្នកត្រូវការ ពីព្រោះតាមទ្រឹស្ដី ស្នូលរបស់ធនាគារ កណ្តាលអាមេរិក គឺជាអត្ថប្រយោជន៍ចំពោះចក្រវាឡនៃទីផ្សារដែលកំពុងរីកចម្រើនទាំងអស់” ៕
- ចំណូលពីល្បែងនៅម៉ាកាវ កើនឡើង ខណៈតម្រូវការរដូវក្ដៅកាត់បន្ថយការភ័យខ្លាច
ប្រាក់ចំណូលពីល្បែងរបស់ម៉ាកាវ បានកើនឡើង ១៤.៨% ក្នុងខែសីហា ដោយលើសពីការព្យាករ ខណៈដែលតម្រូវការការកម្សាន្ត បានកើនឡើងក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅរបស់ប្រទេសចិន ដោយផ្តល់នូវសន្ទុះកំណើន សម្រាប់មជ្ឈមណ្ឌលកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកនេះ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យអធិការកិច្ច និងសម្របសម្រួលល្បែង កាលពីថ្ងៃអាទិត្យ ឱ្យដឹងថា ប្រាក់ចំណូលល្បែងសុទ្ធ បានឡើងដល់ ២.៥ ពាន់លានដុល្លារ សម្រាប់ខែនេះ ។ ការប៉ាន់ស្មានជាមធ្យមរបស់ក្រុមអ្នកវិភាគ គឺមានការកើនឡើង ១៣.២% ពី១ឆ្នាំទៅ១ឆ្នាំ។ លទ្ធផលនេះ គឺខ្ពស់ជាងខែកក្កដា ដែលមាន៦.២% និងបានបង្ហាញពីប្រាក់ចំណូល ត្រឡប់មកប្រហែល ៨០% នៃកម្រិតមុនជំងឺកូវីដ៕
ប៉ុន្មានថ្ងៃបន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតពុំធ្លាប់មានរបស់ប្រទេសថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានដាក់ថ្នាំបន្សាបទៅលើបណ្តាបញ្ហាគោលនយោបាយ១ ដែលបាននិងកំពុងតែពុំងំអស់ពេលជាច្រើនខែមកហើយ។
នៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីនាងទទួលបានតំណែងនេះ លោកជំទាវ ថែថងថាន បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចចំនួន ១៤ពាន់លានដុល្លារ ដែលជាការសន្យាយុទ្ធនាការសំខាន់១ពីនាយករដ្ឋមន្ត្រីមុន ត្រូវការការត្រួតពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីមើលថា តើវាអនុលោមទៅតាមច្បាប់របស់ប្រទេស ស្តីពីវិន័យសារពើពន្ធដែរឬទេ។ នោះ គឺជាបញ្ហាចុងក្រោយបំផុត នៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ដោយវាបានធ្លាក់ដល់ក្រោមការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការផលិតកាន់តែយឺត។
លោកជំទាវ ផែថងថាន បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែងពីបទរំលោភក្រមសីលធម៌។ លោកស្រី សេដ្ឋា ត្រូវបានចោទប្រកាន់ពីបទតែងតាំងរដ្ឋមន្ត្រី១រូប ដែលមានទោសព្រហ្មទណ្ឌ។
លោកជំទាវ ផែថងថាន គឺជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាស និងជាក្មួយស្រីរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងដែរ។
លោកស្រេតថា ដែលគាំទ្រដោយលោកថាក់ស៊ីនផងដែរនោះ បានយកការជំរុញសេដ្ឋកិច្ចនោះ ជាផ្នែកសំខាន់១នៃយុទ្ធនាការរបស់លោក នៅក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន និងបានបន្តជំរុញវា ក្នុងនាមជាជានាយករដ្ឋមន្ត្រី ដោយហៅវាថាជា “គោលនយោបាយផ្លាស់ប្តូរជីវិត សម្រាប់ប្រជាជន”។
កាលពីខែកក្កដា លោក ស្រេតថា បាននិយាយថា ជនជាតិថៃអាចចាប់ផ្តើមចុះឈ្មោះនៅថ្ងៃទី១ ខែសីហា សម្រាប់ការប្រគល់ប្រាក់បែបឌីជីថល។ កម្មវិធីនេះ មានបំណងផ្តល់ឱ្យប្រជាជនថៃពេញវ័យចំនួន ៥០លាននាក់ ដោយក្នុងម្នាក់ទទួលបាន១០,០០០(១ម៉ឺន) បាតថៃ ($២៩០) នៅក្នុងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតាមរយៈកាបូបឌីជីថលនៅត្រីមាសទី៤ នៃឆ្នាំនេះ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់, ក្រុមអ្នកទទួល ត្រូវតែជាអ្នករកប្រាក់ចំណូលបានតិចជាង ៧០,០០០បាតក្នុងមួយខែ (២,០៣០ ដុល្លារ) និងតិចជាង ៥០០,០០០ បាត (១៤,៥០០ ដុល្លារ) ក្នុងគណនីសន្សំ។
ប៉ុន្តែក្រុមអ្នករិះគន់ ក្នុងនៅមានទាំងក្រុមអ្នកសេដ្ឋកិច្ច, អតីតមន្ត្រីធនាគារកណ្តាល និងក្រុមអ្នកនយោបាយប្រឆាំងផង បានអះអាងថា ការជំរុញដោយផ្ទាល់១ ដែលអាចឈានដល់ ១៤ពាន់លានដុល្លារនឹងធ្វើឱ្យឱនភាពសេដ្ឋកិច្ចថៃកាន់តែអាក្រក់ទៅៗ។ និងបង្កឲ្យមានអតិផរណា។ កាលពីខែមេសា នាយកថវិការបស់ប្រទេសថៃ បានព្រមានថា គម្លាតសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន នឹងកើនឡើង ២៣.៦ ពាន់លានដុល្លារ ដែលស្មើនឹង ៤.៤% នៃផលទុនជាតិសរុប។
ការគម្រាមកំហែងនៃបញ្ហាប្រឈមផ្លូវច្បាប់ បានរុញច្រានឱ្យ លោកស្រេតថា ធ្វើការឡើងវិញលើគំរូមូលនិធិសម្រាប់កញ្ចប់ជំរុញទឹកចិត្តរបស់គាត់នេះ។ ជំនួសឲ្យការស្តាចំពោះការខ្ចីប្រាក់តែ១ដង លោកស្រេតថា បែរជាស្នើឱ្យប្រើប្រាស់ថវិការដ្ឋ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួនវិញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ក៏ដូចជាថវិកាបន្ថែមពីឆ្នាំសារពើពន្ធបច្ចុប្បន្ន។
តើសេដ្ឋកិច្ចថៃ មានអ្វីកើតឡើង?
ប៉ុន្តែជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី, ផែនការជំរុញទឹកចិត្ត ១៤ពាន់លានដុល្លារនេះ អាចនឹងត្រូវបានត្រួតពិនិត្យកែសម្រួលម្តងទៀត។
សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវការជំនួយ។ សេដ្ឋកិច្ចប្រទេសនេះ បានពង្រីកត្រឹមតែ ១.៩% ប៉ុណ្ណោះកាលពីឆ្នាំមុន ដោយដើមិនទាន់សមភាគីក្នុងតំបន់នោះទេ។ ប្រទេសនេះ គឺជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះ សេដ្ឋកិច្ចខ្សោយជាងប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងតែទាក់ទាញការផលិតយ៉ាងខ្លាំងក្លា។
លោកស្រី Alexandra Hermann សេដ្ឋវិទូនាំមុខគេសម្រាប់ការព្យាករណ៍ម៉ាក្រូនិងការវិភាគ នៅ Oxford Economics យល់ឃើញថា ក្តីសង្ឃឹមរបស់រដ្ឋាភិបាលដែលថា ការជំរុញនេះ នឹងជួយបង្កើនផលទុនជាតិសរុប ១.៦% គឺ “មានសុទិដ្ឋិនិយមខ្ពស់” ខណៈ”លុយឌីជីថលនេះ អាចត្រូវបានចំណាយតែនៅក្នុងហាងដែលបានចុះបញ្ជី នៅក្នុងមណ្ឌលបោះឆ្នោតមួយប៉ុណ្ណោះ ដោយមានការរឹតត្បិតបន្ថែមទៀត លើវត្ថុណាខ្លះ ដែលប្រាក់នេះ អាចចាយបាន” ។
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងចាប់ផ្តើមងើបឡើងវិញមុនការរំពឹងទុក ដោយមានកំណើនពី១មួយឆ្នាំទៅ១ឆ្នាំចំនួន ២.៣% ក្នុងត្រីមាសកន្លងទៅ។ ការលូតលាស់នេះ ត្រូវបានជំរុញដោយការចំណាយរបស់រដ្ឋាភិបាលកាន់តែច្រើន និងការនាំចេញ ។ យ៉ាងណាក៏ដោយ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ បានកត់សម្គាល់ថា ការវិនិយោគរដ្ឋ និងឯកជនជាច្រើន បានចុះកិច្ចសន្យារួចហើយ ដោយចង្អុលបង្ហាញពីភាពទន់ខ្សោយ នៅក្នុងសេដ្ឋកិច្ច។
ប្រទេសថៃ មានកម្រិតបំណុលគ្រួសារខ្ពស់បំផុតមួយ នៅក្នុងតំបន់គឺ ៩២% នៃផលទុនជាតិសរុប ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ និងខ្ពស់ជាង ៧០% ដែលបានកត់ត្រាក្នុងរយៈពេល១ទសវត្សរ៍មុន។ បំណុលដ៍ខ្ពស់ គាបសង្កត់ក្រុមអ្នកប្រើប្រាស់ ជាគ្រួសារនូវអាទិភាពលើការសងប្រាក់កម្ចីរបស់ពួកគេ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏អាចកំពុងខាតបង់ពីសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍របស់ខ្លួនដែរ។ លោកស្រី Hermann កត់សម្គាល់ថា កំណើនរបស់ប្រទេសថៃ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៨ ត្រូវបានជំរុញភាគច្រើនដោយវិស័យទេសចរណ៍ ទោះបីជាវិស័យផ្សេងទៀតបានធ្លាក់ចុះក៏ដោយ។ ប៉ុន្តែជំងឺកូវីដ បានវាយលុកវិស័យទេសចរណ៍របស់ថៃ ដែលនៅមិនទាន់ធូរស្បើយដល់កម្រិតមុនការរាតត្បាតនៅឡើយ។ ប្រទេសនេះ បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបន្ធូរបន្ថយទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរម្តងហើយម្តងទៀត។ លទ្ធភាពវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន ក៏អាចនាំឱ្យមានកំណើនផងដែរ។
ប៉ុន្តែសេដ្ឋកិច្ចដែលនៅសល់ គឺកំពុងជួបការលំបាក។ លោក ភីឆៃ ឈុនហាវជ្ជរ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលចាំផ្ទះ បាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចគឺ “ស្ទើរតែជួបវិបត្តិហើយ” ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងការផលិតដែលមិនមានការប្រកួតប្រជែង។ លោកបន្តថា ការនាំចេញមានចំនួន ៧០% នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែវិស័យផលិតកម្ម មិនអាចបំពេញតម្រូវការបានទេ។
ខណៈដែលប្រទេសថៃ នៅតែជាមជ្ឈមណ្ឌលផលិតរថយន្តលេចធ្លោក្នុងតំបន់ វិស័យផលិតកម្មដែលនៅសល់ នៅតែផ្តោតលើផលិតផលចាស់ៗ ដូចជាគ្រឿងម៉ាស៊ីនការិយាល័យ – ដូចជាទូរសព្ទ និងម៉ាស៊ីនព្រីន – នៅតែរាប់ថាពជាការនាំចេញដ៏សំខាន់។ លោកស្រី Syetarn បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវថ្មីៗនេះថា ឧស្សាហកម្មអេឡិចត្រូនិករបស់ប្រទេសថៃ ផ្តោតលើការផលិតបន្ទះឈីបដែលចាស់ៗ មានន័យថា វា “មិនអាចទាញយកប្រយោជន៍ពីការរីកចម្រើនដែលជំរុញដោយ AI ដែលបានផ្តល់អត្ថប្រយោជន៍ដល់សមភាគីអាស៊ីភាគឦសានរបស់ខ្លួនបានឡើយ” ។
លោកស្រី Syetarn ពន្យល់ថា ប្រទេសថៃត្រូវការនិស្សិតបញ្ចប់ការសិក្សាផ្នែក IT និងវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីចាប់យកការងារនៅក្នុងឧស្សាហកម្មច្នៃប្រឌិត ដើម្បីជួយធ្វើឱ្យប្រទេសកាន់តែមានភាពទាក់ទាញ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជាម៉ាឡេស៊ី និងវៀតណាម ហើយឈានទៅមុខ ក្នុងការប្រកួតប្រជែងរកចំណែក នៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់។
លោកស្រី Hermann បាននិយាយថា៖ “អស្ថិរភាពនយោបាយ មិនមែនជារឿងថ្មីទេនៅក្នុងប្រទេសថៃ ប៉ុន្តែវាពិតជាមានទម្ងន់លើទំនុកចិត្តរបស់វិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក”៕
នៅក្នុងបទសម្ភាសន៍លើកដំបូងដ៏សំខាន់របស់លោកជំទាវ ចាប់តាំងពីទទួលបានទទួលការតែងតាំង ជាបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ, លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថា ការជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងការលើកស្ទួយក្រុមមនុស្សវណ្ណៈកណ្តាល នឹងក្លាយជាអាទិភាពថ្ងៃទី១របស់លោកជំទាវ។
លោកជំទាវ ហារីស បានប្រាប់ទូរទៃ្សន៍ CNN ថា៖ “ខ្ញុំគិតថា គ្រប់គ្នាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ផ្លូវថ្មីមួយឆ្ពោះទៅមុខ តាមមធ្យោបាយ១ដែលពលរដ្ឋអាមេរិកជាច្រើនជំនាន់ ត្រូវបានជំរុញដោយក្តីសង្ឃឹម និងដោយភាពសុទិដ្ឋិនិយម”។ លោកជំទាវ បានប្រាប់ CNN ដោយបន្ថែមថា លោកជំទាវ ជឿថាក្រុមអ្នកបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេចដើម្បី “បើកទំព័រថ្មី” លើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកជំទាវ។
ថាតើ លោកជំទាវ ហារីស ដែលជាអនុប្រធានាធិបតីក្នុងតំណែង អាចរាប់បញញចូលថា ការផ្លាស់ប្តូរនោះ គឺជាបញ្ហាសំខាន់នៃបទសម្ភាសន៍នេះ ដែលមានសារៈសំខាន់ច្រើនលើសពីរយៈពេល២ខែ រហូតដល់ថ្ងៃបោះឆ្នោតឬយ៉ាងណា។ ហើយតាមវិធីជាច្រើន សម័យប្រជុំនេះ បានដាក់បញ្ចូលយុទ្ធសាស្ត្រក្រឡុក ដែល លោកជំទាវ ហារីស បានប្រើតាំងពីខែកក្កដាមក នៅពេលដែលប្រធានាធិបតី ចូ បៃដិន ដែលបាក់យសដោយសារការជជែកដេញដោលរបស់លោកប្រឆាំងនឹង លោកត្រាំ បានបោះបង់ចោលការប្រណាំងប្រជែង។
លោកជំទាវ ហារីស បាននិយាយថា ថ្ងៃអាទិភាពថ្ងៃទី១របស់លោកស្រី នឹងដោះស្រាយវិបត្តិសេដ្ឋកិច្ចនៃវណ្ណៈកណ្តាល ដោយមិនលើកឡើងពីគោលនយោបាយជាក់លាក់ជាច្រើនដែលលោកជំទាវ នឹងអនុវត្តទេ។ ទោះបីជាយ៉ាងនេះក្តី លោកជំទាវ បានការពារប្រវត្តិដ្ឋកិច្ចរបស់លោក បៃដិន ដោយលើកឡើងពីកំណើនការងារ និងការជាសះស្បើយពីជំងឺរាតត្បាតលឿនបំផុត ក្នុងចំណោមប្រទេស “អ្នកមាន”។
លោកជំទាវ បានថ្លែងថា៖ “នៅមានច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែនោះជាការងារល្អ»។
លោកជំទាវ ហារីស បានឈរលើបញ្ហាតឹងតែងជាច្រើន អំពីជំហតពីមុនដែលធ្វើអោយមានការរីកចំរើនគួរឱ្យរំភើប – និងការធ្វើឡើងវិញកាន់តែថ្មី និងកាន់តែមានហេតុផលបន្ថែមទៀត – ដោយទទូចថា តម្លៃរបស់លោកជំទាវ មិនផ្លាស់ប្តូរទេ ទោះបីជាលោកជំទាវ បានកែលម្អវេទិការបស់ខ្លួនក៏ដោយ។ លោកជំទាវ និងដៃគូរឃោសនា គឺអភិបាលរដ្ឋ Minnesota លោក Tim Walz បានយកឈ្នះលើភាពចម្រូងចម្រាសជាច្រើន ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងការថ្លៃងខុសកាលពីអតីតកាល ដោយនិយាយថា ពួកគេមានទំនុកចិត្តថា ក្រុមអ្នកបោះឆ្នោត មានការព្រួយបារម្ភកាន់តែខ្លាំង អំពីវេទិការបស់លោក ត្រាំ។
កិច្ចសម្ភាសនេះនៅទីបំផុតហាក់ដូចជាមិនបង្កការយល់ឃើញខ្លាំងក្លា ក្នុងចំណោមក្រុមអ្នកស្មោះត្រង់ទាំងសងខាងនោះឡើយ។ សម្រាប់ក្រុមអ្នកគាំទ្រ លោកជំទាវ ហារីស បានចៀសវាងការខ្វែងគំនិតគ្នាដ៏ធំមួយ ដែលទំនងជាកំណត់ជាថ្មីនូវការប្រណាំងប្រជែង១ងាកទៅគាំទ្រលោកជំទាវ ខណៈដែលក្រុមអ្នកសង្ស័យ សង្ឃឹមថា ព័ត៌មានលម្អិតកាន់តែច្រើន និងភាពច្បាស់លាស់មកពីបេក្ខភាពគណបក្សប្រជាធិបតេយ្យ ហាក់ដូចជាប្រាកដថា នឹងធ្វើឱ្យមានការខកចិត្ត។
ប៉ុន្តែការធ្វើតេស្តសំខាន់នេះ នឹងក្លាយជារបៀបដែលអ្នកបោះឆ្នោតថ្នាកកណ្តាល នឹហបកស្រាយ សំណួរដែលមិនទាន់សរសេររបស់លោកជំទាវហារីស ដែលបានសង្កត់យ៉ាងខ្លាំងលើព័ត៌មានលម្អិត នៃវេទិកាគោលនយោបាយរបស់លោកជំទាវ ក្នុងនោះមានទាំងការគាំទ្រសម្រាប់កិច្ចព្រមព្រៀងអន្តោប្រវេសន៍មួយ ដែលរាប់បញ្ចូលទាំងការសាងសង់ជញ្ជាំងព្រំដែនបន្ថែម ឬបណ្តោយឱ្យមានការបែកបាក់ — ជាគោលនយោបាយ២ ដែលលោកជំទាវ ធ្វើយុទ្ធនាការប្រឆាំងនឹងនៅពេលដែលឈរឈ្មោះជាប្រធានាធិបតី ពីមុន៕
- ដោយប្រយ័ត្នលោកត្រាំ គម្រោងរ៉ែរបស់អាមេរិកប្រញាប់ប្រញាល់បិទប្រាក់កម្ចីរដ្ឋាភិបាល
ក្រុមបុគ្គលិករ៉ែ និងក្រុមអ្នកកែច្នៃអាគុយរបស់អាមេរិក កំពុងប្រញាប់ប្រញាល់បិទប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅមុនខែមករា ដោយសារការព្រួយបារម្ភថា អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) នឹងរារាំងមូលនិធិដែលចាំបាច់សម្រាប់ជំរុញទិន្នផលរ៉ែសំខាន់ៗរបស់អាមេរិក សម្រាប់ការផ្លាស់ប្តូរជាថាមពល។ .
តម្លៃដែលកំពុងធ្លាក់ចុះនៅឆ្នាំនេះសម្រាប់សារធាតុលីចូម នីកែល និងសារធាតុរ៉ែផ្សេងទៀត ក៏ដូចជាការលក់ រថយន្តអគ្គិសនីទាបជាងការរំពឹងទុក បានធ្វើឱ្យក្រុមអ្នកផ្តល់ហិរញ្ញប្បទានឯកជន មានការភ្ញាក់ផ្អើល និងធ្វើឱ្យឧស្សាហកម្មរ៉ែបែបអភិរក្សនិយម ស្ថិតក្នុងជំហរមិនធម្មតាដែលត្រូវការការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើន និងទប់ទល់នឹងអ្វីដែលលោកខាងលិចមើលឃើញថាជាឧបាយកលទីផ្សាររបស់ចិន៕
- ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើង បន្ទាប់ពីបានដណ្តើមចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei Technologies Co. របស់ចិន បានកើនឡើងក្នុងត្រីមាសទី៦ ជាប់ៗគ្នា បន្ទាប់ពីទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ទទួលបានចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple Inc. នៅក្នុងប្រទេសខ្លួន។
យោងតាមការគណនាដោយផ្អែកលើតួលេខហិរញ្ញវត្ថុរយៈពេល៦ខែរបស់ក្រុមហ៊ុននេះ ឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក និងបណ្តាញនាំមុខរបស់ចិននេះ បានប្រកាសប្រាក់ចំណូល ២៣៩ពាន់លានយួន (៣៣.៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាសខែមិថុនានេះ គឺកើនឡើង ៣៣.៧% ធៀបនឹងឆ្នាំមុន។
- ជប៉ុន បង្កើនការពិនិត្យសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល ១៥ ខែ
រដ្ឋាភិបាលជប៉ុន បានធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ១៥ខែ ដោយលើកឡើងពីសញ្ញានៃការងើបឡើងវិញ នៃការប្រើប្រាស់។
នៅក្នុងរបាយការណ៍ខែសីហារបស់ខ្លួន ការិយាល័យខុទ្ទកាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចកំពុងងើបឡើងវិញក្នុងល្បឿនមធ្យម ហើយមានតែផ្នែកខ្លះប៉ុណ្ណោះដែលកំពុងផ្អាក។ នៅក្នុងខែកក្កដា គេឃើញការផ្អាកនេះ កាន់តែរីករាលដាល។
រដ្ឋាភិបាលបានបង្កើនការពិនិត្យរបស់ខ្លួនលើការចំណាយរបស់អ្នកប្រើប្រាស់ជាលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំ ដោយកត់សម្គាល់ពីភាពបត់បែនក្នុងការចំណាយលើទំនិញ។ វាក៏បានកែសម្រួលការវាយតម្លៃរបស់ខ្លួនសម្រាប់ការសាងសង់លំនៅដ្ឋានជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ។
- ភាគហ៊ុន AI យក្ស របស់ Nvidia ធ្លាក់ចុះ ថ្វីបើការលក់ជាប់កំណត់ត្រាក៏ដោយ
ភាគហ៊ុននៅក្នុងក្រុមហ៊ុនឈីប Nvidia បានធ្លាក់ចុះ ថ្វីបើក្រុមហ៊ុនបន្ទះឈីបយក្សបញ្ញាសិប្បនិម្មិត (AI)នេះ បានយកឈ្នះការរំពឹងទុកដោយងាយស្រួល បន្ទាប់ពីការលក់របស់វាកើនឡើងទ្វេដងក៏ដោយ។
ក្រុមហ៊ុន Nvidia បានប្រកាសប្រាក់ចំណូលចំនួន $30ពាន់លាន ក្នុងរយៈពេលបីខែ។
ក្រុមហ៊ុននេះ គឺជាអ្នកទទួលប្រោជន៍ដ៏ធំបំផុត១ ពីការរីកចំរើន AI ដោយតម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួនកើនឡើងដល់ជាង ៣ពាន់ពាន់លានដុល្លារ។
លោក Simon French ប្រធានផ្នែកស្រាវជ្រាវនៃកករុមហ៊ុនស្រាវជ្រាវ Panmure Liberum បាននិយាយថា៖ ” ប៉ុន្តែខណៈដែលក្រុមអ្នកវិភាគ កាន់តែស៊ាំទៅនឹងកំណើនការលក់ Nvidia “ដ៏អស្ចារ្យ”, លទ្ធផលចុងក្រោយបង្ហាញថា “អត្រានៃកំណើននេះ បានចាប់ផ្តើមយឺត”៕
- ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការបំពេញបន្ថែមរបស់សមាជិកអាស៊ាន បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន គីមយ៉ុង (Gan Kim Yong) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ កាន់តែមានភាពប្រកួតប្រជែង ដោយកំណត់វិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ បណ្តាប្រជាជាតិអាស៊ាននៅតែជាចំណុចភ្លឺស្វាង ដោយសារតែភាពស្រដៀងគ្នារបស់សមាជិក និងផ្នែកមួយចំនួន នៃការបំពេញបន្ថែម។
លោក កាន ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរនោះ បាននិយាយបែបនេះនៅក្នុងសន្និសីទអាស៊ាន ដែលជាព្រឹត្តិការណ៍ពេញមួយថ្ងៃដែលរៀបចំដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) និងបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត SECC ដែលមានថ្នាក់ដឹកនាំរដ្ឋាភិបាល និងមរេដឹកនាំធុរកិច្ចជាង ៥០០នាក់បានចូលរួម។
ដោយលើកឧទាហរណ៍មួយ លោកមានប្រសាសន៍ថា៖ «មានតំបន់ជាច្រើន ក្នុងអាស៊ាន ដែលមានថាមពលបៃតង។ មានតំបន់ជាច្រើន ដូចជាប្រទេសសិង្ហបុរី ដែលត្រូវការថាមពលបៃតង ហើយការបំពេញបន្ថែមនេះពបង្កើតឱកាសជាច្រើនសម្រាប់កិច្ចសហការ និងសមាហរណកម្ម។
លោកបានចង្អុលបង្ហាញថា ផ្នែករីកចម្រើនដែលអាស៊ានផ្តោតសំខាន់គឺ “ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងសមាជិកអាស៊ាន”, ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម ក្រៅអាស៊ាន តាមរយៈកិច្ចព្រមព្រៀង “អាស៊ានបូកមួយ” និងពង្រឹងកិច្ចព្រមព្រៀងទ្វេភាគីក្នុងអាស៊ាន ដូចជា ភាពជាដៃគូ រវាងសិង្ហបុរី និងខេត្ត Johor ។
ក្នុងអំឡុងពេលកិច្ចសន្ទនាដាច់ដោយឡែកមួយនៅឯសន្និសីទនោះ លោក Onn Hafiz Ghazi រដ្ឋមន្ត្រីរបស់ខេត្ត Johor បាននិយាយថា កិច្ចព្រមព្រៀងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ) ដែលរំពឹងទុកដ៏ទូលំទូលាយ ” នឹងត្រូវបានចុះហត្ថលេខាត្រឹមខែវិច្ឆិកាដោយក្តីសង្ឃឹម” ៕
លោក ប៉ាវ៉ែល ឌូរ៉ូវ (Pavel Durov) ប្រមុខប្រតិបត្តិ នៃក្រុមហ៊ុន Telegram ត្រូវបានចោទប្រកាន់នៅក្នុងប្រទេសបារាំង ពីបទសមគំនិតក្នុងការផ្សព្វផ្សាយរូបភាពផ្លូវភេទរបស់កុមារ និងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាការជួញដូរគ្រឿងញៀន នៅលើកម្មវិធីផ្ញើសារ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រុមរដ្ឋអាជ្ញាទីក្រុងប៉ារីសបាននិយាយថា ការចោទប្រកាន់ទាំងនោះ ប្រឆាំងនឹងលោកឌូរ៉ូវ ធ្វើឲ្យគេយលើថា វេទិកាមួយ ស្ទើរតែគ្មានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងរួមបញ្ចូលទាំងការចោទប្រកាន់ជាច្រើន ដែលលោកបានបដិសេធមិនជួយបណ្តាភ្នាក់ងារឲ្យស៊ើបអង្កេតផ្លូវច្បាប់លើក្រុមជនសង្ស័យ។ លោក ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតស្តីពីការអនុញ្ញាតឱ្យឧក្រិដ្ឋជនដែលបានគ្រោងទុក អនុវត្តប្រតិបត្តិការខុសច្បាប់ នៅលើវេទិកានេះ។
បុរសអាយុ ៣៩ឆ្នាំរូបនេះ ត្រូវបានគេបញ្ឈប់ នៅអាកាសយានដ្ឋាន Le Bourget ភាគខាងជើងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចុះពីយន្តហោះឯកជនមួយ និងត្រូវបានឃុំខ្លួន សម្រាប់ការសាកសួររបស់ក្រុមប៉ូលិស អស់រយៈពេល ៤ថ្ងៃ។
យោងតាមសេចក្តីថ្លែងការណ៍ ឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាកាលពីថ្ងៃពុធ បានបញ្ជាឱ្យលោកឌូរ៉ូវ បង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (៥.៦ លានដុល្លារ) និងហាមឃាត់លោក មិនឱ្យចាកចេញពីប្រទេសបារាំង។
រដ្ឋអាជ្ញាទីក្រុងប៉ារីស លោក Laure Beccuau បាននិយាយថា ខណៈ Telegram បានបង្ហាញ នៅក្នុងករណីជាច្រើន ដោយកំពុងផ្តោតលើឧក្រិដ្ឋកម្មលើអនិតិជន ការជួញដូរគ្រឿងញៀន ឬការស្អប់ខ្ពើមតាមអនឡាញ ក្រុមរបស់លោកស្រី បានកត់សម្គាល់កង្វះការឆ្លើយតបរបស់វេទិកា “ស្ទើរទាំងស្រុង” ទៅនឹងសំណើផ្លូវច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការ។ ស្ថានភាពស្រដៀងគ្នានេះមួយ ត្រូវបានរាយការណ៍ដោយអាជ្ញាធរ នៅក្នុងបណញតាប្រទេសជិតខាង ក្នុងនោះមានទាំង ប្រទេសបែលហ្ស៊ិកផងដែរ។
សំដៅទៅលើអង្គភាពរបស់នាងដែលផ្តោតលើឧក្រិដ្ឋកម្មដែលបានរៀបចំ, លោក Beccuau បាននិយាយថា៖ “នោះហើយជាអ្វីដែលនាំឱ្យ JUNALCO បើកការស៊ើបអង្កេតលើការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលអាចកើតមាន របស់ក្រុមមន្ត្រីប្រតិបត្តិ នៃកម្មវិធីផ្ញើសារ ក្នុងការប្រព្រឹត្តិបទល្មើសទាំងនេះ”។
Telegram មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ កាលពីល្ងាចថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ Telegram កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ បានអះអាងថា លោកឌូរ៉ូវ មិនមាន “អ្វីដែលត្រូវលាក់បាំងទេ” ហើយថាកម្មវិធីនេះ គឺគោរពតាមច្បាប់អឺរ៉ុប។
សេចក្តីថ្លែងការណ៍នោះ បានប្រកាសថា៖ “វាមិនឡូហ្សិកទេ ដែលអះអាងថា វេទិកាមួួ ឬម្ចាស់របស់វា ទទួលខុសត្រូវចំពោះការរំលោភបំពានសម្រាប់វេទិកានេះ។ យើងកំពុងរង់ចាំ ការដោះស្រាយភ្លាមៗអំពីស្ថានភាពនេះ”។
អាកប្បកិរិយារបស់លោកឌូរ៉ូវ ចំពោះបទប្បញ្ញត្តិ មិនត្រឹមតែបានជួយធ្វើឱ្យ Telegram ក្លាយជាក្រុមហ៊ុនយក្សមួយ ប៉ុន្តែបែរជាធ្វើឱ្យគាត់មានជម្លោះជាមួយរដ្ឋាភិបាលជាច្រើន ចំពោះការមិនអើពើនឹងសំណើរដដែល ដើម្បីសម្រួលមាតិកាឱ្យកាន់តែប្រសើរឡើងនៅលើវេទិការបស់គាត់។ មហាសេដ្ឋីរូបនេះ បានកំណត់រចនាប័ទ្មខ្លួនឯងថា ជាអ្នកសេរីនិយមជ្រុលម្នាក់ ហើយបណ្តុះរូបរាងដែលខុសប្លែកពីតួអង្គ Neo នៃរឿង Keanu Reeves នៅក្នុងបណ្តាញ The Matrix។
ខណៈ ការចោទប្រកាន់ ដែលដាក់បន្ទុក គឺជាចំណុចសំខាន់១ក្នុងការស៊ើបអង្កេតរបស់បារាំង សវនាការ ទោសឧក្រិដ្ឋកម្ម១ — បើសិនជាមានការបង្គាប់ — អាចនឹងច្រើនខែ ឬច្រើនឆ្នាំទៀត។ នៅពេលដែលករណីនេះដំណើរការទៅមុខ លោកឌូរ៉ូវ នឹងមានឱកាសតស៊ូនឹការរកឃើញរបស់អ្នកស៊ើបអង្កេតតាមរយៈក្រុមច្បាប់របស់គាត់។
ដូចដែលគួគេប្រកាន់យក, ការចោទប្រកាន់ទាំងនោះ ហាក់ដូចជារួមបញ្ចូលទាំងការកាត់ទោសដាក់គុក១០ឆ្នាំ៕