- ថៃ បង្កើនប្បញ្ញត្តិលើទំនិញចិន ខណៈការនាំចូលថោកប៉ះពាល់សេដ្ឋកិច្ច
រដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃ នឹងបង្កើតក្រុមការងារ១ដើម្បីអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិដែលមានស្រាប់ក្នុងគោលបំណងទប់ស្កាត់ជំនោរនៃការនាំចូលរបស់ចិន ដែលមានតំលៃថោក កំពុងគំរាមកំហែងដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចដែលទន់ខ្សោយរួចទៅហើយ។
វិធានការនេះ កើតមានឡើងចំពេលមានការព្រមានថា អាជីវកម្មថៃជាច្រើនប្រហែលជាមិនអាចរស់រានមានជីវិតបានទេ ចំពោះអ្វីដែលសមាគមផលិតសំខាន់ បានហៅថា រលកយក្សស៊ូណាមិនៃទំនិញថោករបស់ចិន ដែលបានធ្វើឱ្យមានការបិទរោងចក្រជិត ២០០០ រួចហើយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ក្នុងឆ្នាំចុងក្រោយនេះ។
- និយតករ កាត់បន្ថយរយៈពេលវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបន្ទាប់ពីការស៊ើបអង្កេត
រដ្ឋមន្ត្រីដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី បានកាត់បន្ថយរយៈពេលនៃវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ Malaysia Airlines ពី ៣ឆ្នាំ មកត្រឹម ១ឆ្នាំ បន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាបច្ចេកទេសជាច្រើនដែលក្រុមហ៊ុនដឹកជញ្ជូនរដ្ឋនេះ ប្រឈមមុខ។
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Aviation Group (MAG) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងកាត់បន្ថយជើងហោះហើរ និងផ្លូវហោះហើរជាបណ្តោះអាសន្ននៅទូទាំងក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនរហូតដល់ខែធ្នូឆ្នាំនេះ បន្ទាប់ពីមានការរំខានដល់សេវាកម្មកាលពីដើមខែនេះ។
- ទិន្នផលប្រេងរបស់លីប៊ី ធ្លាក់ចុះ ៤០០,០០០ ធុង ក្នុង១ថ្ងៃ ចំពេលមានការបិទ
ទិន្នផលប្រេងរបស់ប្រទេសលីប៊ី បានធ្លាក់ចុះជិតពាក់កណ្តាលក្នុងសប្តាហ៍នេះ ខណៈអណ្តូងប្រេងជាច្រើន កាត់បន្ថយប្រតិបត្តិការ ចំពេលមានការជាប់គាំងថា អ្នកណានឹងគ្រប់គ្រងធនាគារកណ្តាលរបស់ប្រទេសអាហ្រ្វិកមួយនេះ។
យោងតាមក្រុមមនុស្សដែលដឹងអំពីស្ថានភាពនេះ ឱ្យដឹងថា ទិន្នផលបានធ្លាក់ចុះយ៉ាងហោចណាស់ ៤០០០០០ ធុង ក្នុង១ថ្ងៃ ចាប់តាំងពីក្រុមអាជ្ញាធរភាគខាងកើត បានបញ្ជាឱ្យបិទផលិតកម្មទាំងអស់។ ការកាត់បន្ថយនេះ ដែលមាននៅតំបន់ Sarir ដែលដំណើរការដោយក្រុមហ៊ុន Arabian Gulf Oil Co. ដែលផលិតបាន ១៤៥,០០ ធុងក្នុង១ថ្ងៃ ហើយឥឡូវនេះបានបិទហើយ៕
- និយតករឥណ្ឌា យល់ព្រមលើការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សព្វផ្សាយ Disney-Reliance ក្នងតម្លៃ ៨.៥ ពាន់លានដុល្លារ
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធ ក្រុមហ៊ុននេះ បាននិយាយថា និយតករការប្រកួតប្រជែងរបស់ប្រទេសឥណ្ឌា បានយល់ព្រមលើការរួមបញ្ចូលគ្នានៃទញរព្យសកម្ម $៨.៥ ពាន់លានដុល្លាររបស់ Reliance Industries និងទ្រព្យសម្បត្តិប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារបស់ Disney ដែលស្ថិតនៅក្រោមការកែប្រែដោយស្ម័គ្រចិត្តជាច្រើន។
គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌាមិនបានបង្ហាញពីសម្បទានដែលបានធ្វើនោះទេ។
យោងតាមការរាយការណ៍របស់ Reuters កាលពីសប្តាហ៍មុន ឱ្យដឹងថា ក្រុមហ៊ុន Disney និងក្រុមហ៊ុន Reliance បានផ្តល់សម្បទានខ្លះ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការរួមបញ្ចូលគ្នារបស់ពួកគេ ។
Reliance-Disney មានគោលបំណងបង្កើតកម្មវិធីកម្សាន្តដ៏ធំបំផុតរបស់ឥណ្ឌាដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Sony Netflix និង Amazon ដោយមានប៉ុស្តិ៍ទូរទស្សន៍ចំនួន១២០ និងសេវាកម្មផ្សាយចំនួនពីរ៕
- អ្នកមានបំផុតពីរនាក់របស់ចិន ខាតបង់១៦ពាន់លានក្នុងការដាច់ស្តុកទំនិញប្រើប្រាស់
ការលក់ភាគហ៊ុនបំបែកកំណត់ត្រា នៅក្នុងក្រុមហ៊ុនអ្នកប្រើប្រាស់ធំបំផុត២របស់ប្រទេសចិន បានខាតបងជាង ១៦ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់អ្នកមានបំផុតរបស់ប្រទេសនេះ ដោយបញ្ជាក់ពីការព្រួយបារម្ភរបស់អ្នកវិនិយោគកាន់តែស៊ីជម្រៅលើសុខភាពនៃប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីនេះ។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា មហាសេដ្ឋីរបស់ប្រទេសចិន លោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុន Nongfu Spring Co. បានខាតបង់ប្រាក់ចំនួន ៣ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនភេសជ្ជៈយក្សនេះ បានធ្លាក់ចុះចំនួន ១០% កាលពីថ្ងៃពុធ នៅទីក្រុងហុងកុង ដោយទុកឱ្យគាត់នៅសល់ទ្រព្យសម្បត្តិសរុបត្រឹម ៤៦.៦ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន PDD Holdings Inc. លោក Colin Huang បានធ្លាក់ចុះចំនួន ១៤.១ ពាន់លានដុល្លារកាលពីថ្ងៃចន្ទ ដោយសារភាគហ៊ុនបានធ្លាក់ចុះច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន បន្ទាប់ពីខ្លួនបានព្រមានថា កំណើនប្រាក់ចំណូលនឹងធ្លាក់ចុះដោយជៀសមិនរួច។ ការខាតបង់នេះ គឺជាការខាតបង់ដ៏ធំបំផុតក្នុងរយៈពេល១ថ្ងៃរបស់លោក Huang ដោយបានទម្លាក់គាត់ទៅលេខ ៤ នៅលើចំណាត់ថ្នាក់របស់ Bloomberg បន្ទាប់ពីបានកាន់កាប់តំណែងកំពូលក្នុងរយៈពេលខ្លីកាលពីដើមខែនេះ៕
យោងតាមលោក Stephen Jen ឱ្យដឹងថា ក្រុមហ៊ុនចិនទាំងឡាយ អាចនឹងត្រូវបានទាក់ទាញឱ្យលក់គំនរទ្រព្យសកម្មជាប្រាក់ដុល្លារចំនួន ១ពាន់ពាន់លានដុល្លារ នៅពេលដែលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា ជាទង្វើមួយដែលអាចពង្រឹងប្រាក់យួន ដល់ទៅ 10% ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Eurizon SLJ Capital នេះ បាននិយាយថា ឥឡូវនេះ រូបិយប័ណ្ណ គឺជាហានិភ័យដ៏ធំបំផុត ដែលមិនមានតម្លៃត្រឹមត្រូវ នៅទូទាំងទីផ្សារនោះទេ ហើយលុយយួន អាចដើរតួនាទីតម្លៃធំសម្បើម។
ពាក់ព័ន្ធនឹងឥទ្ធិពលនៃលំហូរត្រឡប់ លោក Jen បាននិយាយថា៖ «ត្រូវគិតទៅដល់ការបានធ្លាក់ភ្នំទឹកក»។ ប្រាក់យួន នឹងកើនឡើង ហើយប្រហែលជាអាច — ពី ៥ ទៅ ១០% នឹងជាកម្រិតទាប និងអាចទទួលយកបានសម្រាប់ប្រទេសចិន។
យោងតាមលោក Jen ឱ្យដឹងថា ទ្រឹស្ដីនិយាយដូចនេះ៖ ក្រុមហ៊ុនចិន គួរតែអាចប្រមូលបានច្រើនជាង ២ពាន់ពាន់លានដុល្លារ នៅក្នុងការវិនិយោគឯនាយសមុទ្រ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ដោយបានរក្សានៅក្នុងទ្រព្យសកម្ម ដែលបង់អត្រាខ្ពស់ជាងក្រុមហ៊ុនដែលគ្របដណ្តប់ដោយប្រាក់យួន ។ នៅពេលដែល ធនាគារកណ្តាលអាមេរិក (Federal Reserve) កាត់បន្ថយការចំណាយលើការខ្ចីប្រាក់, ឥទ្ធិពល នៃទ្រព្យសកម្មប្រាក់ដុល្លារ នឹងរលាយបាត់ ហើយអាចជំរុញជាសក្តានុពល នូវលំហូរ “អភិរក្ស” $១ពាន់ពាន់លាន ត្រឡប់ទៅផ្ទះវិញ ខណៈដែលការបញ្ចុះតម្លៃអត្រាការប្រាក់របស់ប្រទេសចិន ជាមួយនឹង អាមេរិករួមតូច។
លោក Jen ដែលល្បីឈ្មោះសម្រាប់ការងាររបស់គាត់ស្តីពីទ្រឹស្តី “ស្នាមញញឹមប្រាក់ដុល្លារ” ព្យាករថា ធានគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ខ្លាំងជាងទីផ្សារកំពុងរំពឹងទុក បើសិនតម្លៃអាមេរិក នៅបន្តធ្លាក់ចុះ។ ករណីនោះ រួមនឹងប្រាក់ដុល្លារឡើងតម្លៃលើស, ឱនភាពទ្វេរដងរបស់អាមេរិក និងការរំពឹងទុកនៃការធ្លាក់ចុះតិចតួច កំពុងជំរុញឱ្តគាត់ជឿថា ប្រាក់ដុល្លារនោះ នឹងចុះខ្សោយ។
លទ្ធផលចុងក្រោយ គឺរូបិយប័ណ្ណចិនមួយ ដែលអាចកើនឡើងកាន់តែខ្ពស់ ធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណចិននោះ បានជួញដូរក្នុងតម្លៃ ៧.១២យួន ក្នុង១ដុល្លារនៅក្នុងទីផ្សារដីគោក កាលពីថ្ងៃចន្ទ ក្រោយពីបានធ្លាក់ចុះស្ទើរតែ ៧.២៨យួន កាលពីក្នុងខែកក្កដា។
លោក Jen ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា ការប្រមូលផ្តុំអាចមានទំហំធំជាងនេះ ប្រសិនបើធនាគារប្រជាជននៃប្រទេសចិនបដិសេធមិនចូលខ្លួនក្នុងការស្រូបយកសាច់ប្រាក់ដុល្លារ។
ករណីប្រាក់យួនចំណេញ មើលទៅកាន់តែរឹងមាំនៅពេលនេះ បន្ទាប់ពីប្រមុខធនាគារ កណ្តាលអាមេរិក លោក Jerome Powell បាននិយាយ នៅឯសន្និសិទ Jackson Hole កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វាដល់ពេលវេលា សម្រាប់អាមេរិកដើម្បីកាត់បន្ថយអត្រាគោលនយោបាយរបស់ខ្លួនហើយយ។
ទោះជាយ៉ាងណាក៏ដោយ ទង្វើបែបនេះ ទំនងជាមិនកើតឡើងភ្លាមៗបន្ទាប់ពីការកាត់បន្ថយរបស់ធានាគារ្ណ្តាលនៅគ្រាដំបូងនោះទេ។ លោក Jen បាននិយាយថា វាអាចកើតឡើងនៅពេលដែលការធ្លាក់ចុះ នៃប្រាក់ដុល្លារកើនល្បឿនចំពេលដែលគេហៅថាសេណារីយ៉ូធ្លា់ចុះ ឬជាទីដែលអតិផរណាពបានធូរស្រាលនៅអាមេរិកដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច៕
របាយការណ៍មួយ បាននង្ហាញថា យ៉ាងហោចណាស់មានហាងអាហារ និងភេសជ្ជៈ (F&B) ចំនួន ៣ម៉ឺនក្លែង នៅទូទាំងប្រទេសវោតណាម បានបិទទ្វារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ ខណៈដែលការបើកថ្មី នៅមានកម្រិតនៅឡើយ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកា iPOS.vn ដែលមានឯកទេសក្នុងការស្រាវជ្រាវទីផ្សារអាហារ និងភេសជ្ជៈវៀតណាម ឱ្យដឹងថា ការបិទចុងក្រោយបំផុតនេះ បានកាត់បន្ថយចំនួនហាងដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសមកត្រឹមប្រមាណ ៣០៤,៧០០ ធ្លាក់ចុះ ៤%ពីមួយឆ្នាំទៅមួយឆ្នាំ ។
របាយការណ៍នេះ បានស្ទង់មតិម្ចាស់អាជីវកម្ម F&B ជិត ១០០០នាក់, ភោជនីយដ្ឋានជាង ២៣៦០ និងបុគ្គលិក F&B ១៣០៧នាក់ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងអាយុ និងមុខរបរផ្សេងៗ។
វាបានបង្ហាញថាទីក្រុងហូជីមិញ បានជួបប្រទះការបិទទ្វារដ៏ធំបំផុត ជាមួយនឹងការថយចុះចំនួន៦% នៃចំនួនហាង F&B ក្នុងអំឡុងពេលនេះ។ ផ្ទុយទៅវិញ ទីក្រុងហាណូយ មានការកើនឡើងបន្តិចបន្តួចប្រហែល ០,១%។
គេហទំព័រ mekongasean.vn បានដកស្រង់សម្តីនាយក វេទិកា iPOS.vn លោក Vu Thanh Hung ដូចបាននិយាយថា ឧស្សាហកម្ម F&B បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆមាសទី១ ដែលបង្កជាបញ្ហាប្រឈមជាច្រើន សម្រាប់ឧស្សាហកម្មសេវាកម្មទាំងមូល។
លោក Hung បាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំនួនហាង ដែលមានអាយុកាលខ្លី (បិទក្នុងរយៈពេលតិចជាងបីខែ នៃការបើក) នៅតាមទីក្រុងធំៗ។
ថ្វីបើមានការថយចុះនៃចំនួនហាងក៏ដោយ ក៏ប្រាក់ចំណូលសរុបរបស់ឧស្សាហកម្មនេះ បានលើសពី ៤០០ ពាន់ពាន់លានដុង (១៦ពាន់លានដុល្លារ) ក្នុងរយៈពេល៦ ដែលស្មើនឹង ៦៨% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣។
យោងតាមរបាយការណ៍នោះឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូល គឺដោយសារសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលបានកើនឡើង ៤.០៨ %នៅក្នុងឆមាសទី១ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងអតិផរណាស្នូល ដែលបានកើនឡើង ២.៧៥%
ក្នុងជាមួយគ្នានេះ ឧស្សាហកម្មនេះ ក៏បានកត់ត្រានូវកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចំនួនប្រតិបត្តិការសរុបផងដែរ ដោយសារហាងជាច្រើន បានបើកកម្មវិធីផ្សព្វផ្សាយដើម្បីបង្កើនតម្រូវការ។
គួរកត់សម្គាល់ថា បរិយាកាសសេដ្ឋកិច្ចដែលមានការប្រកួតប្រជែង មិនបានជះឥទ្ធិពលខ្លាំង ដល់ភាពញឹកញាប់នៃការទទួលទានអាហារខាងក្រៅ ក្នុងចំណោមអតិថិជនវៀតណាមឡើយ។
មានការកើនឡើង ៤.១%នៃចំនួនអ្នកញ៉ាំអាហារក្រៅម្តង ឬពីរដងក្នុងមួយសប្តាហ៍ ខណៈដែលចំនួនអ្នកញ៉ាំក្រៅ ៣ ឬ ៤ ដងក្នុងមួយសប្តាហ៍នៅតែដដែល បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រទេសអូស្ត្រាលី ដែលក្នុងចំណោមនិស្សិត ៣៣នាក់ មាននិស្សិតបរទេសម្នាក់ នឹងកំណត់ទទួលសិស្សបរទេសត្រឹម ២៧០,០០០ នាក់ នៅក្នុងឆ្នាំ ២០២៥ ជាផ្នែកមួយ នៃការបង្រ្កាបលើការធ្វើចំណាកស្រុក។
រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី លោកស្រី ជេសិន គ្លែរ (Jason Clare) បាននិយាយថា នៅក្រោមគោលនយោបាយនេះ រដ្ឋាភិបាលនឹងកំណត់និស្សិតអន្តរជាតិថ្មីចំនួន ១៤៥,០០០ នាក់សម្រាប់សាកលវិទ្យាល័យ និង ៩៥,០០០ នាក់ សម្រាប់វិស័យបណ្តុះបណ្តាលជំនាញ។ សម្រាប់មហាវិទ្យាល័យ និងអ្នកផ្តល់សេវាមិនមែនសាកលវិទ្យាល័យជាច្រើនទៀត, ការចាប់ផ្តើមនឹងមានប្រហែល ៣០០០០ នាក់។ ទិដ្ឋាការសិស្សជិត ៦០០០០០ ត្រូវបានផ្តល់ នៅក្នុងសារពើពន្ធ 2023។
បណ្តាសាកលវិទ្យាល័យ បានព្រមានជាច្រើនលើកច្រើនសារហើយថា វិធានការណាមួយ ដើម្បីដាក់កំណត់និស្សិតបរទេស អាចធ្វើឲ្យខូចដល់ឧស្សាហកម្មអប់រំថ្នាក់ឧត្តមសិក្សាដែលរកកម្រៃបានច្រើន។
រដ្ឋាភិបាល បាននិងកំពុងពិគ្រោះយោបល់អស់រយៈពេលជាច្រើនខែលើផែនការដាក់កំហិតលើនិស្សិតបរទេស ដែលជាផ្នែកមួយនៃការជំរុញកាន់តែទូលាយក្នុងការបង្ក្រាបលើការធ្វើចំណាកស្រុកក្រោយ Covid ខ្ពស់។ ការកើនឡើងនៃការធ្វើចំណាកស្រុក បានស្របពេលជាមួយនឹងការកើនឡើងនៃក្តីបារម្ភរបស់អ្នកបោះឆ្នោតចំពោះលំនៅដ្ឋានដែលបានធ្វើឱ្យការជួលកើនឡើង ដោយបង្ហាញពីការខូចខាតផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលបក្សការងារកណ្តាលឆ្វេងនិយម។
យោងតាមការស្ទង់មតិដែលចេញផ្សាយដោយ Essential កាលពីថ្ងៃអង្គារ ឱ្យដឹងថា ការគាំទ្រសម្រាប់ការធ្វើចំណាកស្រុកនៅអូស្ត្រាលី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ ដោយ ៤២% នៃអ្នកដែលបានស្ទង់មតិ បាននិយាយថា វាមានផលប៉ះពាល់អវិជ្ជមានដល់ប្រទេសនេះ។
និស្សិតអន្តរជាតិ បានរួមចំណែក ៤៨ពាន់លានដុល្លារអូស្ត្រាលី ដល់សេដ្ឋកិច្ចអូស្ត្រាលី ក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យក្លាយជាការនាំចេញសេវាកម្មអប់រំកំពូលរបស់ប្រទេស។ នៅមុនការប្រកាសនេះ ក្រុមប្រឹក្សាស្នាក់នៅរបស់និស្សិត នៃ ក្រុមប្រឹក្សាអចលនទ្រព្យអូស្ត្រាលី បាននិយាយថា រដ្ឋាភិបាលគួរតែផ្តោតលើបញ្ហាផ្គត់ផ្គង់លំនៅដ្ឋានកាន់តែទូលាយ ជាជាងផ្តោតសំខាន់លើនិស្សិតអន្តរជាតិ។
នាយកប្រតិបត្តិ លោក Torie Brown បាននិយាយថា៖ “រដ្ឋាភិបាល ត្រូវពិនិត្យរយៈពេលវែងលើបញ្ហាផ្គត់ផ្គង់រចនាសម្ព័ន្ធក្នុងប្រទេសរបស់យើង។ យើងមិនអាចបន្ទោសនិស្សិតអន្តរជាតិ ចំពោះបញ្ហាដែលយើងបានបង្កើតនោះទេ” ។
សាកលវិទ្យាល័យទាំងឡាយ បានព្រមានស្រដៀងគ្នាថា រដ្ឋាភិបាលកំពុងប្រថុយនឹងឧស្សាហកម្មសំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយការបារម្ភលើសម្ពាធតម្លៃ ដែលមិនទាក់ទងដោយផ្ទាល់។
នាយកប្រតិបត្តិអូស្ត្រាលី លោក Luke Sheehy បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាមួយ នៅដើមខែសីហាថា ប្រទេសនេះ អាចនាំទៅដល់ការបាត់បង់ការងារ ១៤,000 នៅក្នុងវិស័យអប់នេះ និងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ដល់ទៅ ៤.៣ ពាន់លានដុល្លារអូស្ត្រាលី។
វិធានការណ៍នេះ ក៏ត្រូវបានអនុវត្តនៅប្រទេសផ្សេងទៀតផងដែរ។ នៅចក្រភពអង់គ្លេស ដែលជាគោលដៅធំជាងគេមួយរបស់ពិភពលោកសម្រាប់និស្សិតបរទេស គណបក្សការងារ ដែលជាបក្សប្រឆាំង បានប្តេជ្ញារក្សាការហាមឃាត់លើនិស្សិតអន្តរជាតិ ដែលជាបន្ទុករបស់ចក្រភពអង់គ្លេស តាំងពីឆ្នាំ 2019 មក។ នៅប្រទេសហូឡង់ ដែលជាសម្ព័ន្ធស្តាំនិយមជ្រុល។ បានស្នើឱ្យមានការរឹតបន្តឹងការមានសិទ្ធិចូលរៀនរបស់និស្សិតបរទេស ទៅក្នុងសាកលវិទ្យាល័យហូឡង់។
នៅប្រទេសកាណាដា ជាកន្លែងដែលក្នុងនិស្សិត ៤០នាក់ មានម្នាក់ ជានិស្សិតអន្តរជាតិ ការគៀបរបស់រដ្ឋាភិបាល កំពុងបង្ខំឱ្យមហាវិទ្យាល័យ បិទចោលកម្មវិធីជាច្រើន៕
- ធនាគារកណ្តាលធំៗ ត្រៀមកាត់តម្រឹម ខណៈលោកផៅវ៉ែល និយាយថា ធនាគារសហព័ន្ធ កាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខ
មន្ត្រីមកពីធនាគារកណ្តាលធំៗចំនួនបីរបស់ពិភពលោក បានផ្តល់សញ្ញាថាពួកគេ កំពុងឆ្ពោះទៅរកការបន្ទាប ឬបន្តបញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ធ្វើឲ្យក្លាយជាការចាប់ផ្តើម នៃទីបញ្ចប់សម្រាប់សករាជ១ នៃការចំណាយលើការខ្ចីប្រាក់ខ្ពស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោក របូតការក្តាប់នៃអតិផរណាក្រោយកូវីដ ចេញពីដៃ។
ប្រមុខធនាគារសហព័ន្ធ លោក Jerome Powell បានប្រាប់ជំនួបប្រចាំឆ្នាំ នៃក្រុមអ្នកធ្វើគោលនយោបាយសកល និងក្រុមអ្នកសេដ្ឋកិច្ច នៅទីក្រុង Jackson Hole រដ្ឋ Wyoming ថា៖ “ពេលវេលាបានមកដល់ហើយដើម្បីកែសម្រួលគោលនយោបាយ” ដោយប្តេជ្ញាចិត្តថា ធនាគារកណ្តាលអាមេរិក នឹងបញ្ចុះអត្រាការប្រាក់ នៅពេលដែលក្រុមមន្រ្តីជួបគ្នានៅក្នុងខែកញ្ញា៕
- Apple កំណត់បង្ហាញទូរស័ព្ទ iPhone ថ្មី, AirPods និងនាឡិកា នៅថ្ងៃទី ១០ ខែកញ្ញា
យោងតាមមនុស្សដែលដឹងពីស្ថានភាពនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple Inc គ្រោងនឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា នៅពេលដែលក្រុមហ៊ុននេះ នឹងបង្ហាញទូរស័ព្ទ iPhones, នាឡិកា និង AirPods ថ្មីបំផុត
ក្រុមអ្នកដែលសុំមិនបញ្ចេញឈ្មោះ ពីព្រោះគម្រោងនេះមានលក្ខណៈឯកជន បាននិយាយថា ទោះបីជាពេលវេលាមិនទាន់ត្រូវបានប្រកាសក៏ដោយ ក៏ក្រុមហ៊ុននេះ កំពុងរៀបចំសម្រាប់កាលបរិច្ឆេទនោះ ដែលនឹងត្រូវនឹងថ្ងៃអង្គា ។ ការបង្ហាញនេះ នឹងត្រូវកំណត់លក់ទូរស័ព្ទ នៅថ្ងៃទី ២០ ខែកញ្ញា ស្របតាមវិធីសាស្រ្តធម្មតារបស់ក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ថាក់ស៊ីន៖ ការកាត់បន្ថយការលក់មូលបត្របំណុលរបស់ធនាគារកណ្តាល អាចជំរុញសេដ្ឋកិច្ច
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានអំពាវនាវឱ្យធនាគារកណ្តាលថៃបង្កើនសាច់ប្រាក់ងាយស្រួល ដោយកាត់បន្ថយការលក់ប័ណ្ណដើម្បីជួយដល់សេដ្ឋកិច្ច។
លោកបាននិយាយថា ចាប់តាំងពីខែឧសភាមក ធនាគារកណ្តាល បាននឹងកំពុងបង្ហូរចេញប្រហែល ១% នៃសាច់ប្រាក់ងាយស្រួល ពីប្រព័ន្ធក្នុ១ខែៗ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងកាត់បន្ថយការលើកទឹកចិត្តសម្រាប់ ធនាគារពាណិជ្ជក្នុងការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច។
ក្នុងអំឡុងបទបង្ហាញ “ចក្ខុវិស័យសម្រាប់ប្រទេសថៃ” របស់លោក លោកថាក់ស៊ីន បាននិយាយថា ធនាគារទាំងឡាយ មិនត្រូវបានលើកទឹកចិត្តឱ្យខ្ចីប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចនោះទេ ដោយសារតែពួកគេអាចរកបានការប្រាក់ដោយគ្មានហានិភ័យ ដោយការទិញមូលបត្របំណុលរបស់ធនាគារថៃ ផ្ទុយពីការផ្តល់ប្រាក់កម្ចីក្នុងបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់។
លោកបានស្នើឱ្យធនាគារកណ្តាលរក្សាកម្រិតនៃសាច់ប្រាក់ងាយស្រួលមួយកម្រិត នៅក្នុងប្រព័ន្ធដែលបង្ខំឱ្យធនាគារពាណិជ្ជទាំងឡាត ផ្តល់ប្រាក់កម្ចីឱ្យកាន់តែសកម្ម ដោយហេតុនេះជាការជំរុញកំណើនសេដ្ឋកិច្ច៕
- ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ចិន ដេញតាមក្រុមហ៊ុន Tesla ផលិតបុគ្គលិកយន្ត
ប្រទេសចិន កំពុងគ្របដណ្តប់ទីផ្សារសម្រាប់រថយន្តអគ្គិសនី។ ឥឡូវនេះ ចិនកំពុងដេញតាមក្រុមហ៊ុន Tesla ដើម្បីបង្កើតមនុស្សយន្តដែលប្រើថាមពលអាគុយ ដោយរំពឹងថានឹងជំនួសកម្មករមនុស្ស ដើម្បីបង្កើតរថយន្តអគ្គិសនី នៅតាមខ្សែដំឡើងរថយន្ត។
នៅឯសន្និសិទមនុស្សយន្តពិភពលោកក្នុងសប្តាហ៍នេះក្នុងទីក្រុងប៉េកាំង ក្រុមហ៊ុនចិនជាង២០ បានបង្ហាញមនុស្សយន្តដែលត្រូវបានរចនាឡើងសម្រាប់ធ្វើការនៅក្នុងរោងចក្រ និងឃ្លាំង ជាមួយនឹងការបង្ហាញកាន់តែច្រើននូវគ្រឿងបន្លាស់ជាក់លាក់ដែលផលិតនៅក្នុងប្រទេសចិន ដែលគេត្រូវតែសង់វា។
កិច្ចខិតខំប្រឹងប្រែងមនុស្សយន្ត ត្រូវបានគាំទ្រដោយគោលនយោបាយរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការអភិវឌ្ឍ “កម្លាំងផលិតភាពថ្មី” នៅក្នុងបច្ចេកវិទ្យា។
ទីក្រុងប៉េកាំង បានចាប់ផ្តើមមូលនិធិដែលគាំទ្រដោយរដ្ឋចំនួន ១,៤ ពាន់លានដុល្លារសម្រាប់មនុស្សយន្តនៅក្នុងខែមករា ខណៈទីក្រុងស៊ាងហៃ បានប្រកាសកាលពីខែកក្កដាមានគម្រោងបង្កើតមូលនិធិឧស្សាហកម្មមនុស្សយន្តចំនួន $ ១,៤ពាន់លានដុល្លារ។
- ចិនសន្យាថា នឹងប្រញាប់ទិញផ្ទះដែលលក់ចេញ សម្រាប់លំនៅឋានសាធារណៈ
និយតករលំនៅឋានរបស់ប្រទេសចិន បានសន្យាថា នឹងអនុវត្តយ៉ាងឆាប់រហ័សនូវកម្មវិធីមួយដើម្បីទិញអាផាតមិនដែលលក់មិនចេញ និងប្រែក្លាយផ្ទះទាំងនោះ ទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាកិច្ច ប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួនក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃអចលនទ្រព្យ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ លោក Dong Jianguo បាននិយាយ ថា រដ្ឋាភិបាលក៏នឹងជំរុញការជួល និងលក់លំនៅឋានសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលមានលក្ខខណ្ឌត្រឹមត្រូវ ៕
- ការតវ៉ារបស់ឥណ្ឌូនេស៊ី វាយលុកទីផ្សារ ជំរុញឱ្យគិតឡើងវិញអំពីការផ្លាស់ប្តូរច្បាប់
សមាជិកសភាឥណ្ឌូណេស៊ី បានយល់ព្រមពិចារណាឡើងវិញនូវការផ្លាស់ប្តូរច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស ខណៈការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងជាច្រើន ក្នុងមានទាំងរដ្ឋធានីហ្សាការតា ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់រូព្យះ និងផ្សារភាគហ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Achmad Baidowi ប្រធានក្រុមប្រឹក្សាសភា បាននិយាយ ថា សមាជិកសភា នឹងផ្អាកច្បាប់ដែលនឹងកាត់បន្ថយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នៅដើមសប្តាហ៍នេះ និងត្រូវការពេលវេលាដើម្បីវាយតម្លៃប្រតិកម្មជាសាធារណៈ៕
ប្រមុខធនាគារកណ្តាលអាមេរិក លោក ជើរ៉ូម ផៅវ៉ែល (Jerome Powell) កាលពីថ្ងៃសុក្រ បានគាំទ្រការចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ដោយមានទំនុកចិត្តថា អតិផរណា នឹងត្រូវកាត់បន្ថយ មកកាន់កម្រិត ធម្មតា ក្នុងគោលដៅ ២% របស់ធនាគារកណ្តាលអាមេរិក និងសម្រួលចំពោះបញ្ហាទីផ្សារការងារ។
នៅក្នុងសុន្ទរកថាដែលរំពឹងទុកបំផុតទៅកាន់សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារសហព័ន្ធ Kansas City នៅទីក្រុង Jackson Hole រដ្ឋ វ៉ាយះអូមីង លោក ផៅវ៉ែល បានមានប្រសាសន៍ថា៖ “ពេលវេលា សម្រាប់កែសម្រួលគោលនយោបាយ បានមកដល់ហើយ។ ទិសដៅ នៃការធ្វើដំណើរ គឺច្បាស់លាស់ ហើយពេលវេលា និងល្បឿន នៃការកាត់បន្ថយអត្រាការប្រាក់ នឹងអាស្រ័យលើទិន្នន័យដែលកំពុងចូលមក, ទស្សនវិស័យកំពុងវិវត្ត និង តុល្យភាពនៃហានិភ័យ”។
ស្នូលសំខាន់ ពីការតស៊ូប្រឆាំងនឹងអតិផរណា ទៅកាន់ការត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងការបាត់បង់ការងារ បើកទំព័រថ្មីមួយសម្រាប់ធនាគារកណ្តាលនេះ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់ ជិតមកដល់។
លោកផៅវ៉ែល បាននិយាយថា៖ “ទំនុកចិត្តរបស់លោក បានកើនឡើងថា អតិផរណា គឺស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព ត្រលប់ទៅ ២%វិញ” បន្ទាប់ពីកើនឡើងដល់ប្រហែល ៧% ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ហើយហានិភ័យកើនឡើង បានថយចុះ។
លោកបាននិយាយថា ទន្ទឹមនឹងនោះ ការធ្លាក់ចុះនៃទីផ្សារការងារ គឺ “មិនអាចជាកំហុសទេ” ហើយ “ហានិភ័យដែលធ្លាក់ចុះចំពោះការងារ បានកើនឡើង” ។
ខណៈដែលការផ្តល់ការងារមានភាពយឺតយ៉ាវ ដោយមិនខ្វល់ពីការកើនឡើង នៃការបញ្ឈប់ការងារ រហូតមកដល់ពេលនេះ បានជំរុញការកើនឡើង នៃអត្រាអ្នកអត់ការងារធ្វើយ៉ាងឆាប់រហ័សដល់ ៤.៣% នោះ, លោក ផៅវ៉ែល បានផ្តល់សញ្ញាថា ធនាគារសហមព័ន្ធ នឹងមិនប្រឈមមុខនឹងការខូចខាតបន្ថែមទៀតទេ។
លោកបានថ្លែងបន្តថា៖ «យើងមិនស្វែងរក ឬស្វាគមន៍បញ្ហាបន្ថែមទៀតលើលក្ខខណ្ឌទីផ្សារការងារនោះទេ, យើង នឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រទីផ្សារការងារដ៏រឹងមាំមួយ ខណៈយើងសាងការរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅរកស្ថិរភាពតម្លៃ»។
ក្រុមអ្នកវិភាគ និងទីផ្សារហិរញ្ញវត្ថុ បានរំពឹងទុកជាទូទៅថា ធនាគារសហព័ន្ធ នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ដំបូងរបស់ខ្លួន នៅឯកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី ១៧-១៨ ខែកញ្ញា ជាទិដ្ឋភាព១ ដែលត្រូវបានពង្រឹងបន្ទាប់ពីមានទិន្នន័យ នៃកិច្ចប្រជុំខែកក្កដារបស់ធនាគារកណ្តាលមួយ បាននិយាយថា ” អ្នកបង្កើតគោលនយោបាយភាគច្រើន បានយល់ព្រមនឹងការសម្រួលគោលនយោបាយនេះ ទំនងជានឹងចាប់ផ្តើមនៅខែក្រោយ។
ក្រុមអ្នកវិភាគភាគច្រើនបំផុត បានព្យាករថា ធនាគារសហព័ន្ធ នឹងចាប់ផ្តើមការសម្រួលគោលនយោបាយរបស់ខ្លួន ដោយការកាត់បន្ថយអត្រាការប្រាក់១/៤% ដែលជាការកើនឡើងធម្មតារបស់ធនាគារកណ្តាល។
ការសង្កត់ធ្ងន់ថ្មីរបស់លោកផៅវ៉ែល លើការការពារទីផ្សារការងារ បង្កើនឱកាសនៃការកាត់បន្ថយដ៏ធំបំផុត ជាពិសេសបើសិនជារបាយការណ៍ការងាររបស់រដ្ឋាភិបាលអាមេរិកសម្រាប់ខែសីហា ដែលត្រៀមនឹងចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា បង្ហាញពីទ្រុឌទ្រោមថែមទៀត នៅក្នុងទីផ្សារការងារដែលមានសុខភាពល្អ។
លោក ផៅវ៉ែល បាននិយាយថា ជាមួយនឹងអត្រាគោលនយោបាយរបស់ខ្លួននាពេលបច្ចុប្បន្ន ក្នុងចន្លោះ ៥.២៥%- និង៥.៥០% ធនាគារកណ្តាល មាន “ចន្លោះគ្រប់គ្រាន់” ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
បន្ទាប់ពីសុន្ទរកថារបស់លោក ក្រុមពាណិជ្ជករ បានងាកទៅរកតម្លៃ ក្នុងឱកាសប្រសើរជាង១/៣ ដែល ធនាគារសហព័ន្ធ នឹងចាប់ផ្តើមវដ្តនៃការបន្ធូរបន្ថយរបស់ខ្លួន ជាមួយនឹងការកាត់បន្ថយអត្រា១/២% និងមានទំនុកចិត្តយ៉ាងពេញទំហឹង ចំពោះការកាត់ទំហំធំយ៉ាងហោចណាស់១មុនពេល ដំណាច់ឆ្នាំនេះ។
ទីផ្សារកំពុងរំពឹងថា អត្រាគោលនយោបាយរបស់ ធនាគារកណ្តាល នឹងស្ថិតក្នុងចន្លោះ ៣.00%-៣.២៥% ត្រឹមដំណាច់ឆ្នាំ ២០២៥ គឺច្រើនជាង ២% នៅក្រោមអត្រាដែលគេមានពលនេះ។
ផលប៉ះពាល់នៃការសុន្ទរកថាស់លោក ផៅវ៉ែល កំពុងតែអង្រួន ធនាគារកណ្តាលជាច្រើនផ្សេងទៀតផងដែរ។
ភាគហ៊ុនរបស់អាមេរិក បានហក់ឡើងបន្ទាប់ពីការចេញផ្សាយការសុន្ទរកថារបស់លោក ផៅវ៉ែល ដោយសន្ទស្សន៍ S&P 500 ទទួលបានប្រហែល ១% និងជិតដល់កម្រិតខ្ពស់បំផុត។ ផលចំណេញរតនាគារអាមេរិក បានធ្លាក់ចុះ ហើយប្រាក់ដុល្លារ បានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។
- GDP ថៃ បានកើនឡើងយ៉ាងឆាប់រហ័ស ថ្វីបើការជំរុញសេដ្ឋកិច្ចចំនួន $១៤ ពាន់លាន ត្រូវបានព្យួរ
សេដ្ឋកិច្ចរបស់ថៃ បានពង្រីកក្នុងល្បឿនលឿនបំផុតក្នុងត្រីមាសទី៥ ដោយសារវិស័យទេសចរណ៍ និងការនាំចេញ ថ្វីបើមានការផ្លាស់ប្តូរមេដឹកនាំ និងភាពមិនប្រាកដប្រជាចំពោះផែនការជំរុញសេដ្ឋកិច្ច $១៤ ពាន់លាន និងត្រូវការពិនិត្យពិចៃឡើងវិញក៏ដោយ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម (NESDC) បាននិយាយថា ផលទុនជាតិសរុប ក្នុងរយៈពេល៣ខែ រហូតដល់ខែមិថុនា បានកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ធៀបនឹងការស្ទង់មតិរបស់ Bloomberg News គឺកើន ២,២% និងបានកែប្រែល្បឿន ១,៦% សម្រាប់ត្រីមាសទី១។
- ធនាគារសិង្ហបុរី ស៊ើបអង្កេតអតិថិជនអ្នកមាន បន្ទាប់ពីមានករណីលាងលុយកខ្វក់
យោងតាមមនុស្សដែលស្គាល់បញ្ហានេះ ឱ្យដឹងថា ធនាគារ Citigroup Inc., ធនាគារ DBS Group Holdings Ltd. និងធនាគារជាចច្រើនផ្សេងទៀត ដែលជាប់ក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី កំពុងបង្កើនការត្រួតពិនិត្យអតិថិជនដែលមានទ្រព្យសម្បត្តិ និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរខុសច្បាប់
ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលកំពុងពិភាក្សារឿងឯកជនជាច្រើន បាននិយាយថា បុគ្គលិកធនាគារឯកជនទាំងឡាយ នៅតាមស្ថាប័នជាច្រើន ក៏កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីជួយពួកគេចាប់ល្បិចដែលឧក្រិដ្ឋជនប្រើ ដើម្បីបិទបាំងសាវតា និងប្រភពនៃមូលនិធិរបស់ពួកគេ ។
ទង្វើ ដែលធ្វើឡើងដោយស្ម័គ្រចិត្តនេះ បង្ហាញពីរបៀបដែលអ្នកផ្តល់ប្រាក់កម្ចី កំពុងព្យាយាមបិទចន្លោះប្រហោង ដែលអាចធ្វើឱ្យក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន អាចលាងលុយបានច្រើនជាង ៣ពាន់លានដុល្លារសិង្ហបុរី (២,២៣ ពាន់លានដុល្លារ) ជាប្រាក់ដែលទទួលបានពីល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦នៅក្នុងប្រទេសកោះនេះ។ រឿងអាស្រូវនេះ បានធ្វើឱ្យខូចមុខមាត់ប្រទេសសិង្ហបុរី និងបង្ហាញពីភាពទន់ខ្សោយអំពីរបៀបដែលធនាគារក្នុងស្រុក និងធនាគារបរទេស និងឈ្មួញកណ្តាលពិនិត្យអតិថិជនរបស់ពួកគេ៕
- ប្រទេសចិន ផ្អាកភ្លាមរោងចក្រដែកថ្មី ដោយសារឧស្សាហកម្មនេះ ជួបវិបត្តិ
ប្រទេសចិន បានផ្អាកជាបន្ទាន់នូវប្រព័ន្ធរបស់ខ្លួន សម្រាប់ការអនុម័តរោងចក្រដែកថ្មី ខណៈដែលរដ្ឋាភិបាលឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការយ៉ាងជ្រាលជ្រៅ ដែលបានបំផ្លាញប្រាក់ចំណេញពីឧស្សាហកម្មនេះ និងជំរុញឱ្យមានការកើនឡើងនៃការនាំចេញ។
រដ្ឋាភិបាលក្រុងប៉េកាំង បានដំណើរការប្រព័ន្ធ១ ជាច្រើនឆ្នាំមកហើយ ដែលក្នុងក្រុមហ៊ុនទាំងឡាយ អាចសង់រោងចក្រដែកបាន ក្នុងលក្ខខណ្ឌដែលពួកគេលក់អស់បរិមាណកំណត់សមត្ថភាពដែលមានស្រាប់ និង ចាស់ជាង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បាននិយាយ ថា ច្បាប់ទាំងនោះនឹងលែងអនុវត្តចាប់ពីថ្ងៃសុក្រតទៅ ហើយរដ្ឋាភិបាលនឹងបង្កើតកម្មវិធីជំនួសមួួ។
- ក្រុមហ៊ុន GM បានប្រមូលមកវិញនូវតាក់ស៊ីគ្មានអ្នកបើកជិត ១២០០ គ្រឿង ដើម្បីបិទការស៊ើបអង្កេតរបស់ អាមេរិក
និយតករសុវត្ថិភាពស្វ័យប្រវត្តិរថយន្តអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តម៉ាក Cruise របស់ក្រុមហ៊ុន General Motors បានយល់ព្រមប្រមូលមកវិញ នូវរថយន្តគ្មានអ្នកបើកបរជិត ១២០០ គ្រឿង ជុំវិញបញ្ហាហ្វ្រាំងរឹង។
ជាលទ្ធផលនៃការប្រមូលមកវិញ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិបាននិយាយថា ខ្លួនបានយល់ព្រមបិទការស៊ើបអង្កេត ដែលបានបើកក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីមានរបាយការណ៍នៃការរងរបួស ២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍លើរថយន្តបីកៅអីនេះ៕
- ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកកើនឡើង លើសពីការរំពឹងទុកនៅក្នុងខែកក្កដា
ការលក់ផ្ទះដែលមានស្រាប់របស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែកក្កដា បន្ទាប់ពីមានការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាចំនួន ៤ខែ ដោយសារការកែលម្អការផ្គត់ផ្គង់ និងការថយចុះអត្រាប្រាក់កម្ចីទិញផ្ទះ បានផ្តល់នូវក្តីសង្ឃឹមថា សកម្មភាពនេះ អាចងើបឡើងវិញក្នុងប៉ុន្មានខែខាងមុខ។
សមាគមជាតិ នៃអ្នកអចលនទ្រព្យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់ផ្ទះបានកើនឡើង ១,៣% កាលពីខែមុន រហូតដល់អត្រាប្រចាំឆ្នាំដែលបានកែតម្រូវតាមរដូវកាលចំនួន ៣,៩៥ លានយូនីត។ ក្រុមអ្នកសេដ្ឋកិច្ចដែលត្រូវបាន Reuters ស្ទង់មតិ បានព្យាករណ៍ថា ការលក់ផ្ទះនឹងកើនឡើងដល់អត្រា ៣,៩៣ លានយូនីត។