• កូន​ស្រី​វ័យ​៣៧​ឆ្នាំ ​របស់​ថាក់ស៊ីន ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​ទី៣១

កូនស្រីរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ដោយបង្ហាញពីការបន្តគោលនយោបាយ បន្ទាប់ពីសមាជិកបក្សម្នាក់ទៀត ត្រូវបានបណ្តេញចេញពីតំណែងកំពូល កាលពីថ្ងៃពុធ។

លោកជំទាវ ផែថងថាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ ឆ្នាំ នឹងប្រកួតប្រជែងក្នុងការបោះឆ្នោតសភាមួយនៅថ្ងៃសុក្រនេះ ក្នុងនាមជាអ្នកតែងតាំង ដោយក្រុមពហុបក្សដែលដឹកនាំដោយ បក្សភឿថៃ។ អគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong បានប្រាប់អ្នកយកព័ត៌មានថា ការតែងតាំងលោកជំទាវ ត្រូវបានគាំទ្រដោយក្រុមបក្សចម្រុះចំនួន ១១ ដែលមានសមាជិកច្រើនជាង ៣០០រូប នៅក្នុងសភាតំណាងរាស្តរ ដែលមានសមាជិកសរុប ៥០០រូប៕

លោកជំទាវ ផែថងថាន ស៊ីនណាវ៉ាត្រា អាចក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ នៅថ្ងៃសុក្រនេះ

 

  • ម៉ាឡេស៊ី​ នឹង​ទិញ​រថភ្លើងពី​ចិន ​តាមរយៈ​កិច្ច​សន្យា​ជួល​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ​

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ី គ្រោងនឹងបន្តកិច្ចព្រមព្រៀងតម្លៃ ២.៤ ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានរថភ្លើងដឹកអ្នកដំណើរថ្មី សម្រាប់ក្រុមហ៊ុនផ្លូវដែករដ្ឋ Keretapi Tanah Melayu Berhad (KTMB) តាមរយៈកិច្ចព្រមព្រៀងជួលជាមួយប្រទេសចិន។

លោករដ្ឋមន្ត្រី Anthony Loke  បានប្រាប់ក្រុមអ្នកការសែតថា ក្នុងដំណាក់កាលដំបូងពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ រដ្ឋាភិបាលមានគោលបំណងទិញរថភ្លើងដឹកអ្នកដំណើរថ្មីចំនួន ៦២ គ្រឿងក្នុងតម្លៃប្រមាណា ១០.៧ ពាន់លានរីងហ្គីត (២.៤ ពាន់លានដុល្លារ) ដើម្បីបង់រំលោះក្នុងរយៈពេលជួល ៣០ឆ្នាំ។

លោក Loke បាននិយាយថា៖ “ការចំណាយជាក់ស្តែង នឹងត្រូវបានបញ្ចប់បន្ទាប់ពីការបញ្ចប់ការចរចាជាមួយរដ្ឋាភិបាលចិននាពេលខាងមុខ។ តម្លៃជួលនោះ នឹងរួមបញ្ចូលសេវាថែទាំ ការជួសជុល និងសេវាកម្មប្រតិបត្តិការ ដោយក្រុមអ្នកផ្គត់ផ្គង់រថភ្លើង” ៕

 

នូសានតារ៉ា ជារាដហឋធានីថ្មីរបស់ឥណ្ឌូនេស៊ី

  • រដ្ឋធានីថ្មី នូសានតារ៉ា (Nusantara) តម្លៃ២៩ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី ញាំញីដោយការពន្យារពេល

មានចម្ងាយជាង ១០០០ គីឡូម៉ែត្រភាគឦសាន នៃរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន ក្រុមកាងារសាងសង់ កំពុងឆ្លាក់ទីស្នាក់ការរដ្ឋបាលថ្មីមួយ សម្រាប់ប្រទេសនេះនៅខាងក្រៅព្រៃទឹកភ្លៀង ប័រណេអូ(Borneo) ។

ទីក្រុងដែលបង្កើតថ្មី នូសានតារ៉ា ក្នុងបំណងក្លាយជាកេរដំណែលដ៏ធំបំផុតរបស់ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដែលនឹងចេញពីអំណាច គឺជាមជ្ឈមណ្ឌលថ្មីសម្រាប់រដ្ឋាភិបាល ដែលនឹងគេចផុតពីភាពកុះករ និងទឹកជំនន់ដែលតែងតែប៉ះពាល់នៅទីក្រុងហ្សាកាតា។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះ បរាជ័យមិនអាចទាក់ទាញការវិនិយោគសំខាន់ៗនោះទេ និងត្រូវបានញាំញីដោយការពន្យារពេលសាងសង់។

កាល​ពី​ចុង​ខែ​កក្កដា លោក ចូកូវី ដែល​ជា​មេ​ដឹក​នាំ​ឥណ្ឌូណេស៊ី ​ល្បីឈ្មោះ បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាងសង់ ​វិមាន​ប្រធានាធិបតីនៅ​ក្នុង​ទីក្រុង នូសានតារ៉ា។ លោក ​បាន​កំណត់​គោលដៅ​ឲ្យ​បញ្ចប់វិមាននេះ ​ដើម្បី​ឱ្យ​ចំថ្ងៃ​បុណ្យឯករាជ្យ​ នៅ​ថ្ងៃ​សៅរ៍ ហើយ​រាជធានីនេះ ក៏ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ។ ប៉ុន្តែលោក ត្រូវបង្ខំចិត្តឱ្យកាត់បន្ថយបញ្ជីភ្ញៀវអស់ជាង ៨០% មកនៅត្រឹម ១៣០០នាក់ ដោយសារបញ្ហាប្រឈមផ្នែកដឹកជញ្ជូន។ ដោយសារប្រធានាធិបតីថ្មី នឹងចូលកាន់តំណែងនៅខែតុលា ជោគវាសនានៃគម្រោងយក្សទាំងមូល គឺនៅមិនទាន់រួចរាល់នៅឡើយ៕

 

ក្រុមហ៊ុនតូយ៉ូតា (Toyota) អាចជាក្រុមហ៊ុនផលិតរថយន្តដែលវិវត្តយឺតបំផុត ក្នុងការផលិតរថយន្តអគ្គិសនី ប៉ុន្តែវាអាចជាក្រុមហ៊ុនដំបូង  ដែលផលិតរថយន្តដែលដំណើរការដោយប្រេងសាំង។

នាយកប្រតិបត្តិក្រុមហ៊ុន Toyota ២រូប បានប្រាប់រ៉យទ័រថា អស់រយៈជិត៣ទស្សវត្សរ៍បន្ទាប់ពីការចេញរថយន្តព្រូស Prius ដែលជារថយន្តកូនកាត់សាំង-អគ្គិសនី ដែលត្រួសត្រាយផ្លូវរបស់ខ្លួន, ក្រុមហ៊ុន Toyota កំពុងផ្លាស់ប្តូរច្រើនបំផុត ហើយនៅទីបំផុតប្រហែលជាប្តូរទាំងអស់ នៃត្រកូល Toyota និង Lexus របស់ខ្លួន ទៅជារថយន្តកូនកាត់តែប៉ុណ្ណោះ ។

រថយន្ត​កូរ៉ូឡា​ហៃប្រីដ របស់តូយ៉ូតា

ការផ្តោតអារម្មណ៍ដ៏រឹងរូសរបស់ក្រុមហ៊ុនតូយ៉ូតា លើរថយន្តកូនកាត់ជាជាងរថយន្តធគ្គិសនី គឺជាផ្នែកមួយនៃការប្រកួតប្រជែងកាន់តែទូលំទូលាយ ដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ចំពោះឧស្សាហកម្មដែលកំពុងមាន និងជំនឿថារថយន្តទាំងអស់នឹងក្លាយជាអគ្គិសនីនាពេលខាងមុខ។

ប្រធានក្រុមហ៊ុនតូយ៉ូតា លោក អាគីអូ តូយ៉ូដា (Akio Toyoda) បាននិយាយកាលពីខែមករាថា លោកជឿជាក់ថា ចំណែកពិភពលោកនៃរថយន្តអគ្គិសនី នឹងកើនឡើងត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ជំនួសមកវិញនូវយុទ្ធសាស្ត្រ “ច្រើនផ្លូវ” ដែលរួមបញ្ចូលទាំងរថយន្តអគ្គិសនី រួមជាមួយនឹងរថយន្តកូនកាត់, យានជំនិះឥន្ធនៈអ៊ីដ្រូសែន, ឥន្ធនៈបៃតង និងបច្ចេកវិទ្យាផ្សេងទៀត ដែលមិនទាន់លេចចេញមកជាសក្តានុពលនៅឡើយ។

ប្រមុខផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើង លោក David Christ បានប្រាប់រ៉យទ័រថា៖ “ឆ្ពោះទៅមុខ ពួកយើងគ្រោងនឹងវាយតម្លៃ មួយរោងចក្រម្តងៗ ថាតើការដំណើរការកូនកាត់ទាំងអស់ តើកើតឬអត់”។ ការវាយតម្លៃទាំងនោះ នឹងត្រូវធ្វើជាមួយគ្ប់ការរចនាម៉ូដឡើងវិញ ហើយវាមិនឆាប់ពេកទេ។

ដំណើរការនោះ រួមបញ្ចូលទាំងការរុះរើរដែលមិនទាន់សម្រេចនៃម៉ាក RAV4 សម្រាប់ឆ្នាំម៉ូដែល ២០២៦ ។ ម៉ូដែល RAV4 ដែលជាប្រភេទ SUV លក់ដាច់បំផុតរបស់អាមេរិក, មានប្រភេទ Hybrid ជាច្រើនម៉ូត មានចំនួនស្មើនឹងប្រមាណពាក់កណ្តាលនៃការលក់។

មនុស្ស២នាក់ដែលស្និទ្ធនេងការពិភាក្សាអំពីផែនការផលិតផលរបស់ក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនេះ ទំនងជានឹងបោះបង់ចោលស៊េរីសម្រាប់តែសាំង១មុខ សម្រាប់ទីផ្សារអាមេរិកខាងជើង ប៉ុន្តែមិនបានធ្វើការសម្រេចជាចុងក្រោយនៅឡើយទេ។

ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ឈប់ការចេញរថយន្ត Camry ឆ្នាំ ២០២៥ ប្រើតែសាំងរបស់ខ្លួន ដែលលក់ដាច់បំផុតនៅអាមេរិករួចហើយ ខណៈរថយន្ត Land Cruiser និង Sienna minivan ដ៏រឹងមាំរបស់ខ្លួន ឥឡូវនេះមានតែប្រភេទកូនកាត់ប៉ុណ្ណោះ។

យោងតាមមនុស្ស២នាក់ដែលមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ម៉ូដែលតែកូនកាត់ ក៏ទំនងជានឹងប្តូរមកជាពាក់កណ្តាលហៃប្រីដ និង​សាកភ្លើង (Plug-in hybrid) ដែលមានអាគុយធំជាង។

កិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបំប្លែងទាំងអស់ ឬស្ទើរតែទាំងអស់ នៃស៊េរីរថយន្តកូនកាត់តែ១ នៅអាមេរិកខាងជើងរបស់ខ្លួន មិនត្រូវបានរាយការណ៍ពីមុនមកទេ៕

វិបត្តិសេដ្ឋកិច្ចរបស់ចិន បានអូសបន្លាយដល់ត្រីមាសទី៣ ដោយទាញចំណាប់អារម្មណ៍ជាថ្មី ចំពោះតម្រូវការជំរុញសារពើពន្ធបន្ថែមទៀត ខណៈដែលតម្រូវការក្នុងស្រុក ចុះខ្សោយនៅក្រោមការធ្លាក់ចុះ នៃការលំនៅដ្ឋាន។

ការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលក្នុងការវិនិយោគទ្រព្យសកម្មថេរមកត្រឹម ៣.៦% ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំនេះ គឺស្មើនឹងការដកចេញដ៏ធំបំផុតពីទិន្នន័យដែលបានចេញផ្សាយពីថ្ងៃព្រហស្បតិ៍។ ការលក់រាយនានា បានយកឈ្នះលើការរំពឹងទុកដ៏ធំ នៃការកើនឡើងតាមរដូវ – ការជំរុញទីផ្សារភាគហ៊ុនរបស់ចិន -ថ្វីបើការលក់រាយនៅតែទាបជាងឆ្ងាយពីកំណើនមុនការរាតត្បាតកូវីដក៏ដោយ។ ផលិតកម្ម​ឧស្សាហកម្ម​ បាន​បន្ទន់​បន្តិច ​ទោះ​បី​ជា​វា​បន្ត​ឡើងលើស​ពី​ការ​ប្រើ​ប្រាស់​ក៏ដោយ។ ប្រាក់យួននៅឯនាយសមុទ្រ នៅតែខាតបង់ពីពេលដំបូង បន្ទាប់ពីទិន្នន័យនេះ។

សេដ្ឋកិច្ចចិន ធ្លាក់ចុះ ដោយសារផ្តោតលើការផលិត​ដើម្បីជំរុញកំណើន

រូបភាពថ្មីបំផុតនៃសេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន ចង្អុលទៅលើការខាតបង់ជាទូទៅនៃថាមវន្ត និងសញ្ញានៃការថយចុះ ខណៈដែលអ្នកប្រើប្រាស់ និងអាជីវកម្មនានា ប្រែជាទុទិដ្ឋិនិយមកាន់តែខ្លាំងឡើង។ កិច្ចប្រឹងប្រែងរដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់ផងដែរ ដើម្បីជំរុញកំណើនប្រើប្រាស់ និងការវិនិយោគ គឺគ្រាន់តែផ្លាស់ប្តូរប៉ុនម្ជុលប៉ុណ្ណោះ ដោយសារប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនេះ នៅតែបន្តពឹងផ្អែកលើការផលិត ដើម្បីជំរុញកំណើន។

ប្រមុខសេដ្ឋវិទូ​ប្រចាំ​នៅ​ចិន និងនៅ​អាស៊ី​ខាង​ជើង នៃក្រុមហ៊ុន Standard Chartered Plc លោក ទីង សួង (Ding Shuang) បាន​ថ្លែង​ថា៖ “សន្ទុះ​សេដ្ឋកិច្ច ​បានថយ​ចុះ។ កត្តានេះ បានបង្កឱ្យមានបញ្ហាប្រឈមកាន់តែច្រើន ចំពោះគោលដៅនៃការសម្រេចឲ្យបាននូវកំណើនប្រហែល ៥% នៅឆ្នាំនេះ ហើយក្រុមអ្នកធ្វើគោលនយោបាយ ក៏នឹងមើលឃើញកត្តាផងដែរ” ។

ក្នុងចំណោមទិន្នន័យខ្លះ ពាណិជ្ជករភាគហ៊ុន មានប្រតិកម្មជាវិជ្ជមានចំពោះការធ្លាក់ចុះក្នុងការលក់រាយ។ សន្ទស្សន៍គោល CSI 300 បានបញ្ចប់ឡើងដល់ ១.២% នៅពេលសម្រាកថ្ងៃត្រង់ ដោយឆ្ពោះទៅរកវគ្គ ដ៏ល្អបំផុត ក្នុងរយៈពេល២សប្តាហ៍។ រង្វាស់នៃភាគហ៊ុនចិនដែលបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុង ក៏កើនឡើង ដោយលុបបំបាត់ការខាតបង់ដំបូង។

អ្នកយុទ្ធសាស្រ្តម្នាក់​របស់ Bloomberg Intelligence លោក ម៉ាវិន ឈិន (Marvin Chen) បាននិយាយថា ខណៈតួលេខនេះ គឺ “ស្របតាមការរំពឹងទុក”, ទីផ្សារអាចមានភាពធូរស្រាលបន្តិច ដែលហាក់ដូចជាមានសញ្ញា នៃស្ថេរភាពដំបូងក្នុងការលក់រាយ និងតម្លៃផ្ទះ ដែលទាំងអស់នេះ ជាចំណុចខ្សោយក្នុងប៉ុន្មានខែថ្មីៗនេះ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) កំពុងកំណត់គោលដៅកំណើនប្រហែល ៥% នៅឆ្នាំនេះ ខណៈដែលក្រុមអ្នកធ្វើគោលនយោបាយ ព្យាយាមសើរើ ការធ្លាក់ចុះក្រោយជំងឺកូវីដ។ ក្រុមអ្នកសេដ្ឋកិច្ច កំពុងអំពាវនាវឱ្យរដ្ឋាភិបាលនេះ ពន្លឿនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីស្តារតម្រូវការឡើងវិញ បើសិនជាចង់ឲ្យគេដឹងគោលដៅ។

ការគាំទ្រសារពើពន្ធសម្រាប់សេដ្ឋកិច្ចនេះ មានភាពទន់ខ្សោយនៅឆ្នាំនេះ ដោយសារទីក្រុងប៉េកាំងមិនព្រមបញ្ចេញការជំរុញធំ។ ការចំណាយរដ្ឋ បានចុះកិច្ចសន្យានៅឆមាសទី១ ខណៈក្រុមអាជ្ញាធរ បាននិងកំពុងរៃអង្គាសប្រាក់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតាមរយៈការលក់មូលបត្របំណុល ក្នុងល្បឿនយឺត រហូតមកដល់ពេលថ្មីៗនេះ៕

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទបំពានក្រមសីលធម៌ក្នុងការតែងតាំង អតីតមេធាវីដែលបានជាប់ពន្ធនាគារ ១៦ ឆ្នាំមុន មកក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។

សេចក្តីសម្រេចកាលពីថ្ងៃពុធ ក៏បញ្ចប់មុខតំណែងទាំងអស់ នៅក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែក្រុមរដ្ឋមន្ត្រីទាំងនោះ នឹងបន្តក្នុងសមត្ថភាពរដ្ឋមន្ត្រីចាំផ្ទះ។ ឧបនាយករដ្ឋមន្ត្រី លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់នាយករដ្ឋមន្ត្រីថ្មី អាចត្រូវបានជ្រើសតាំងដោយសភាតំណាងរាស្រ្ត។

លោក ស្រេតថា បានប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ ទោះបីជាវាមិនមែនជាអ្វីដែលលោកបានសង្ឃឹមចង់បានក៏ដោយ។

លោកស្រេតថា​ ថាវីស៊ីន និយាយថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ ទោះបីលោកមិនចង់បានក៏ដោយ

លោក​ បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​មិន​មាន​សិទ្ធិ​អំណាច​ណា​មួយ​នៅ​សេសសល់​ទេ។ អំណាច​ឥឡូវនេះ ​ស្ថិតនៅ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ»។

លោក ស្រេតថា បាននិយាយថា បើសិន លោក ភូមិថាំ មិនអាចបន្តកាន់តួនាទីជាអ្នកចាំផ្ទះបានទេ ឧបនាយករដ្ឋមន្ត្រី ស៊ូរិយ៉ា ជួងរ៉ុងរឿងគីត (Suriya Juangroongruangkit )នឹងចូលកាន់តំណែងនោះ។

ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីដំណើរការជ្រើសរើសអ្នកដឹកនាំថ្មី និងបេក្ខជនសក្តានុពល។

-ខុទ្ទកាល័យរដ្ឋមន្ត្រីថៃ នឹងទទួលតួនាទីជាអ្នកចាំផ្ទះ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧបនាយករដ្ឋមន្ត្រី ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ក្លាយជានាយករដ្ឋមន្ត្រីស្តីទី។

– គណបក្សទាំងឡាយ ត្រូវតែសម្រេចចិត្តថា ពួកគេនឹងតែងតាំងអ្នកណា និងបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ដោយផ្អែកលើបញ្ជីបេក្ខជនដែលត្រូវបានបញ្ជូនមុនការបោះឆ្នោតឆ្នាំ ២០២៣ ។

– គេរំពឹងថា មិនមែនបេក្ខជនទាំងអស់ នឹងត្រូវបានដាក់មកនោះទេ ដោយទំនងជាមានការដោះដូរ​នឹងកើតមានឡើងរវាងបក្ស​និងបក្ស ជាថ្នូរនឹងតំណែងគណៈរដ្ឋមន្ត្រី។

– ប្រធានសភា នឹងកោះប្រជុំសភានៅសភាជាន់ទាប ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

– មិនមានច្បាប់ណាកំណត់ថា នៅពេលណាដែលសភាត្រូវកោះប្រជុំ ដើម្បីរៀបចំការបោះឆ្នោតទេ។

– ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាប ជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នចំនួន ៤៩៣ នាក់ ឬ ២៤៧ សំឡេង។ បើសិនពួកគេខ្វះសម្លេង សភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយដំណើរការបោះឆ្នោតឡើងវិញ ដោយមានឱកាសមួយ សម្រាប់បេក្ខជនផ្សេងទៀត ដែលត្រូវបានតែងតាំង។

– រដ្ឋាភិបាលចម្រុះ ១១ គណបក្សនេះ មាន ៣១៤ អាសនៈ នៅក្នុងសភាជាន់ទាប។

– នាយករដ្ឋមន្ត្រីថ្មី ត្រូវតែតែងតាំងគណៈរដ្ឋមន្ត្រី១ ដែលបន្ទាប់មកត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនជូនសភា មុននឹងអាចចាប់ផ្តើមគ្រប់គ្រងបាន។

តើអ្នកណាអាចជាបេក្ខជននាយករដ្ឋមន្ត្រី?

– លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំ ជាកូនស្រីរបស់មហាសេដ្ឋីមហាសេដ្ឋី នៃគណបក្សភឿថៃ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រី ក៏ជាមេដឹកនាំបក្ស ហើយត្រកូលស៊ីណាវ៉ាត្រាទី៣ នឹងអាចកាន់តំណែងកំពូលនេះ បើសិនត្រូវបានជ្រើសតាំងដោយសភា។

លោកជំទាវ ផៃថងថាន ស៊ីណាវ៉ាត្រា ប្រធានាបក្សភឿថៃ ដែលឈ្នះសម្លេងទី២ ក្នុងការបោះឆ្នោត អាចជាបេក្ខនារី​នាយករដ្ឋមន្ត្រីបន្ទាប់

-លោក ឆៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាមន្ត្រីឈរជើង គណបក្សភឿថៃ។

-លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី ដែលបានជំរុញដោយជោគជ័យ នូវសេរីភាវូបនីយកម្មនៃការប្រើកញ្ឆានៅប្រទេសថៃ។ គាត់ គឺជាមេដឹកនាំគណបក្សភូមិចៃថៃ ដែលជាដៃគូធំទីពីរ នៅក្នុងរដ្ឋាភិបាលចម្រុះ។

– រដ្ឋមន្ត្រីក្រសួងថាមពល ភីរ៉ាផាន់ សាលីរ៉ាថាវីផាកា (Pirapan Salirathavibhaga) អតីតរដ្ឋមន្ត្រីយុត្តិធម៌ ដែលដឹកនាំគណបក្ស ថៃរក្សាជាតិ អភិរក្សនិយម។

– លោក ប្រាវីត វង់សុវណ្ណ (Prawit Wongsuwan) អតីតមេទ័ពដ៏មានឥទ្ធិពល ដែលដឹកនាំគណបក្ស ប្រាឡាង ប្រជារាស្ត្រ (Palang Pracharat) អភិរក្សនិយម និងយោធា។ អ្នកបង្កើតកិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះ ប្រាវីត បានជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារ២ចុងក្រោយប្រឆាំងនឹងរដ្ឋាភិបាលត្រកូលស៊ីណាវ៉ាត្រា៕

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហា​វិជ្ជរ៉ា (Pichai Chunhavajira) បានប្រាប់ក្រុមអ្នកយកព័ត៌មានពីថ្ងៃអង្គារថា មូលនិធិ វ៉ាយូប៉ាក់ (Vayupak Fund)  មានគោលបំណងបបំពេញដើមទុន ដោយរៃអង្គាសពីសាធារណជន នៅក្នុងត្រីមាសទី៣នេះ។ មូលនិធិដែលមានទ្រព្យសកម្មប្រហែល ៣០០ ពាន់លានបាតនេះ នឹងធានានូវការត្រឡប់មកវិញប្រចាំឆ្នាំជាអប្បបរមាមួយ និងការការពារប្រាក់ដើម។

សន្ទស្សន៍ភាគហ៊ុនសំខាន់របស់ប្រទេសថៃ បានធ្លាក់ចុះ ៨.៤% ក្នុងឆ្នាំនេះ ដោយក្រុមអ្នកវិនិយោគបរទេស បានលក់ភាគហ៊ុនពួកគេចេញ ដែលមានតម្លៃ ៣.៤ ពាន់លានដុល្លារអាមេរិក។ ទីផ្សារនោះ បានធ្លាក់ចុះ ១៥%កាលពីឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ រូបិយប័ណ្ណខ្សោយ និងភាពមិនច្បាស់លាស់ខាងនយោបាយ។

សន្ទស្សន៍ភាគហ៊ុនថៃ បានធ្លាក់ចុះរហូតដល់ ៨.៤% ធ្វើឲ្យក្រុមវិនិយោគិនបរទេស លក់ភាគហ៊ុនរហូតដល់ $៣.៤ ពាន់លានដុល្លារ

លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងហិរញ្ញវត្ថុ លោក ឡាវ៉ារ៉ុន សាងស្នីត (Lavaron Sangsnit) បាននិយាយថា អង្គភាពមូលនិធិថ្មីនេះ នឹងមានសុពលភាពរយៈពេល ១០ ឆ្នាំ ហើយនឹងត្រូវបានចុះបញ្ជីលើទីផ្សារប្តូរប្រាក់។ ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។

លោក ឡាវ៉ារ៉ុន បាននិយាយថា មូលនិធិនេះ នឹងវិនិយោគជាចម្បងលើមូលបត្រដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនថៃ ដោយផ្តោតសំខាន់លើក្រុមហ៊ុនទាំងឡាយដែលមានប្រាក់ចំណូលល្អ ស្ថិរភាពរយៈពេលវែង និងអភិបាលកិច្ចសាជីវកម្មល្អ។

ទិន្នន័យមូលនិធិបានបង្ហាញថា មូលនិធិ វ៉ាយូប៉ាក់ បច្ចុប្បន្នមានតម្លៃទ្រព្យសកម្មប្រហែល ៣២២ ពាន់លានបាត  ហើយទ្រព្យសម្បត្តិកំពូលរៗបស់ខ្លួន រួមមានក្រុមហ៊ុន ថាមពលធំបំផុតរបស់ប្រទេសថៃ PTT, ក្រុមហិរញ្ញវត្ថុ SCBX និងធនាគារ Krung Thai Bank ៕

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី បានកើនឡើង ២១% ត្រឹមខែកក្កដា ឆ្នាំនេះ ដោយសារកំណើនដ៏ខ្លាំងបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ ទោះបីជាតម្រូវការកំពុងធ្លាក់ចុះ នៅអឺរ៉ុបក៏ដោយ ។

លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យ របស់ Rho Motion បានប្រាប់រ៉យទ័រ នៅសហភាពអឺរ៉ុប ក្រុមហ៊ុន MG Motor ដែលគ្រប់គ្រងដោយក្រុមហ៊ុន SAIC Motor Corp របស់ប្រទេសចិន រំពឹងថា នឹងរងការប៉ះពាល់ខ្លាំងបំផុតដោយពន្ធបណ្តោះអាសន្ន ដែលហូតពីរថយន្តអគ្គិសនី ដែលនាំចូលពីចិន។

លោក Lester បាននិយាយថា ផលប៉ះពាល់នៃការយកពន្ធនេះ គួរតែមានទំហំតូចជាង លើក្រុមហ៊ុន Tesla ដែលអាចផលិតនៅក្នុងរោងចក្រក្រុងប៊ែកឡាំងរបស់ខ្លួន និងលើក្រុមហ៊ុនអគ្គិសនីយក្សរបស់ចិន BYD ដែលមានវត្តមាននៅអឺរ៉ុប នៅតែតិចតួចនៅឡើយ។

ទោះបីសហភាពអឺរ៉ុប យកពន្ធនាំចូលបន្ថែម ក៏ការលក់រថយន្តអគ្គិសនីចិន នៅតែកើនឡើងខ្ពស់

ទិន្នន័យនោះ បានបង្ហាញថា រយន្តអគ្គិសនីគ្រប់ប្រភេទ ទាំងអគ្គិសនីពេញលេញ (BEV) និង អគ្គិសនីកូនកាត់(PHEV) បានលក់នៅទូទាំងពិភពលោក មានចំនួន ១.៣៥ លានគ្រឿង នៅក្នុងខែកក្កដា ដែលក្នុងនោះ ០.៨៨ លានគ្រឿង នៅក្នុងប្រទេសចិន ជាទីដែលពួកគេបានកើនឡើង ៣១% ពី១ឆ្នាំទៅ១ឆ្នាំ។

រថយន្តអគ្គិសនីកូនកាត់ ដែលលក់ក្នុងប្រទេសចិនក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ បានកើនឡើង ៧០% ធៀបនឹងឆ្នាំមុន។

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំបំផុតរបស់ចិន និងរបស់ពិភពលោក បានរាយការណ៍ថា ក្នុងរយៈពេលដូចគ្នានេះ កើនឡើង ១៣% នៅក្នុងការលក់ BEV និង ៤៤% ក្នុងការលក់ PHEV ទូទាំងពិភពលោក ។

នៅអឺរ៉ុប ការលក់ប្រចាំខែបានធ្លាក់ចុះ ៧.៨% ក្នុងខែកក្កដា ធៀបនឹងតួលេខពី១ឆ្នាំទៅ១ឆ្នាំ ជាមួយឆ្នាំ ២០២៣។ ក្នុងរយៈពេល៧ខែ ដល់ខែកក្កដា ការលក់បានធ្លាក់ចុះ ១២% នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តអគ្គិសនី ដ៏ធំបំផុតរបស់សហភាពអឺរ៉ុប។ នៅ អាមេរិក និងកាណាដា ការលក់រថយន្តអគ្គិសនី បានកើនឡើង ៧.១% នៅក្នុងខែកក្កដា។

រថយន្តអគ្គិសនីចិន ម៉ូដែល SAIC

លោក Lester បានប្រាប់រ៉យទ័រថា៖ “BYD បានបន្តការលក់ជាប់កំណត់ត្រា នៃរថយន្តកូនកាត់ Plug-in ម្តងទៀតក្នុងខែនេះ ដែលជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ ខណៈពួកគេមានបរិមាណច្រើននៃការរថយន្ត ” ។

លោក Lester បាន​និយាយ​ថា រថយន្តធម្មតា ​រថយន្ត​កូនកាត់​ប្រើថាមពលអាគុយ​ដែលសោក​ជាមួយ​ម៉ាស៊ីន ​ក៏​កំពុង​លក់​ក្នុង​ចំនួនដ៏​ច្រើន​ផង​ដែរ​។

សហភាពអឺរ៉ុប បានហូតពន្ធបណ្តោះអាសន្នពីខែកក្កដា លើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន។ សហភាពអឺរ៉ុប បាននិយាយថា ម៉ាក BYD ប្រឈមមុខនឹងពន្ធ ១៧.៤%, ម៉ាក Geely ១៩.៩% ​​និង ម៉ាក SAIC ៣៧.៦% ៕

  • ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញបន្ទះឈីប AI ថ្មី ដើម្បី ប្រជែងជាមួយ Nvidia នៅក្នុងប្រទេសចិន

បណ្តាញព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារទី 13 ខែសីហាថា ក្រុមហ៊ុន Huawei Technologies របស់ចិន ជិតនឹងដាក់បង្ហាញនូវបន្ទះឈីបថ្មី សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រកួតប្រជែងនឹងបន្ទះឈីបរបស់ Nvidia នៅប្រទេសចិន ចំពេលមានទណ្ឌកម្មរបស់អាមេរិក។

របាយការណ៍នោះ បាននិយាយថា ប្រព័ន្ធដំណើរការថ្មីបំផុតរបស់ក្រុមហ៊ុន Huawei គឺ Ascend 910C កំពុងត្រូវបានធ្វើតេស្តដោយក្រុមហ៊ុនអ៊ីនធឺណិត និងទូរគមនាគមន៍របស់ចិនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ Huawei បានប្រាប់អតិថិជនជាសក្តានុពលថា បន្ទះឈីបនេះគឺអាចប្រៀបធៀបជាមួយ H100 របស់ Nvidia បាន។

រោងចក្រផលិតរថយន្តអគ្គិសនី GM នៅអាមេរិក

  • ក្រុមហ៊ុន GM កំពុងកោះប្រមូលរថយន្តអគ្គិសនីអាមេរិក ធុនSUV ជាង ២១,០០០ គ្រឿង ជុំវិញកង្វល់ហ្វ្រាំង

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ បាននិយាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន General Motors កំពុងប្រមូលរថយន្ត អគ្គិសនី ធុនSUV ចំនួន ២១,៤៦៩ គ្រឿង នៅសហរដ្ឋអាមេរិក ដោយសារក្តីបារម្ភនៃការដំណើរការមិននឹកស្មានដល់នៃប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ហើយនឹងដោះស្រាយបញ្ហា នេះ តាមរយៈការអាប់ដេតអនឡាញ។

និយតករសុវត្ថិភាពរថយន្តនេះ បានបន្ថែមថា ការប្រមូលមកវិញនេះ នឹងប៉ះពាល់ដល់ម៉ូដែលរថយន្ត Cadillac Lyriq ស៊េរីឆ្នាំ ២០២៣-២០២៤ របស់ GM ។ ប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ជួយការពារកង់ទាំង៤ពីការចាក់សោនៅពេលដំណើរការ ដោយជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។

  • ក្រុមហ៊ុនអាកាសចរណ៍បរទេស កាន់តែតិចកំពុងហោះហើរទៅកាន់ប្រទេសចិន ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកពង្រីក

នេះបើយោងតាមទិន្នន័យឧស្សាហកម្ម ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេស កំពុងកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ចិន ក្តោបយកចំណែកកាន់តែច្រើននៃការធ្វើដំណើរជាអន្តរជាតិ ។

កត្តាជាច្រើម ដូចជាតម្រូវការធ្វើដំណើរទៅកាន់ប្រទេសចិនខ្សោយ បូករួមទាំងការកើនឡើងនាំការចំណាយ  និងតម្រូវការជៀសវាងដែនអាកាសរុស្ស៊ី បានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍លោកខាងលិច ដូចជា British Airways និង Qantas របស់អូស្ត្រាលី កាត់បន្ថយសេវាកម្មជាច្រើន ឬមិនចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ប្រទេសចិនដីគោក បន្ទាប់ពីជំងឺរាតត្បាតកូវីដ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចិន ពង្រីកប្រតិបត្តិការរបស់ពួកគេ៕

សេដ្ឋកិច្ចនៅស៊ូដង់ខាងត្បូង កាន់តែដុនដាប កម្លាំងសន្តិសុខ អត់ប្រាក់ខែ៩ខែហើយ

  • ស៊ូដង់ខាងត្បូងអស់ចំណូលប្រេង សូម្បីតែកងកម្លាំងសន្តិសុខ ក៏មិនបានទទួលប្រាក់ឈ្នួលជាច្រើនខែដែរ

ការផ្ទុះបែក នៃបំពង់បង្ហូរប្រេងដ៏សំខាន់មួយនាពេលថ្មីៗនេះ បានបង្កការឈឺចាប់ជាថ្មីដល់សេដ្ឋកិច្ចនៃប្រទេសស៊ូដង់ខាងត្បូង ដែលសូម្បីតែកងកម្លាំងសន្តិសុខ ក៏មិនបានទទួលប្រាក់ឈ្នួលអស់រយៈពេល៩ខែមកហើយ។ ទាហាន និង​មន្ត្រី​រាជការ​មួយ​ចំនួន​ងាក​ទៅ​ភាគីថ្មី ​ឬ​បោះបង់​ការងារ។

សេដ្ឋកិច្ចរបស់ស៊ូដង់ខាងត្បូងភាគច្រើនពឹងផ្អែកលើប្រេងដែលខ្លួននាំចេញតាមរយៈប្រទេសស៊ូដង់នៅជិតខាង។ ប៉ុន្តែ​សង្គ្រាម​នៅ​ស៊ូដង់ផ្ទាល់ ​បាន​បង្កើត​ភាព​ចលាចលជាទូទៅ ហើយ​បំពង់​បង្ហូរ​ប្រេង​ក្នុង​តំបន់​ប្រយុទ្ធ១ ​បានផ្ទុះបែកក្នុង​ខែ​កុម្ភៈ។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ប្រេង ​បានបង្កើន​បញ្ហា​ដែលមានជា​យូរ​មក​ហើយ​របស់​ស៊ូដង់​ខាង​ត្បូង ​ក្នុង​ការ​គ្រប់​គ្រង​មិនបាន​ត្រឹមត្រូវ។

ពេលនេះប្រទេសដែលផុយស្រួយរួចទៅហើយកំពុងប្រឈមនឹងការតវ៉ានៅក្នុងរដ្ឋធានី ជុំវិញការខ្វះខាតប្រាក់ខែ ដោយរំពឹងថានឹងមានការតវ៉ាកាន់តែច្រើន ហើយក៏មិនដឹងថា ការ​ប្រាក់​ខែនេះ នឹងត្រូវអូស បន្លាយដល់ពេលណានោះទេ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព