តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេស គឺបក្សឆ្ពោះទៅមុខ (Move Forward Party)  បន្ទាប់ពីរកឃើញថា បក្សនេះមានទោសពីបទបំពានច្បាប់បោះឆ្នោតជាមួយនឹងយុទ្ធនាការរបស់ខ្លួន ដើម្បីឲ្យកែប្រែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដែលតឹងរ៉ឹង។

នៅក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទមួយ តុលាការដែលមានសមាជិក៩រូប បានសម្រេចថា កិច្ចប្រឹងប្រែងរបស់បក្សឆ្ពោះទៅមុខ (Move Forward) ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវបានគេស្គាល់ថា មាត្រា 112 នៃក្រមព្រហ្មទណ្ឌថៃ បានរំលោភច្បាប់បោះឆ្នោត។ តុលាការនេះ ក៏បានហាមប្រាមក្រុមមេដឹកនាំរបស់ខ្លួន ក្នុងនោះមានទាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត (Pita Limjaroenrat) ផងដែរ ពីសកម្មភាពនយោបាយ ឬឈរឈ្មោះបោះឆ្នោតជាសាធារណៈរយៈពេល១០ឆ្នាំ។

មេដឹកនាំបក្ស​ឆ្ពោះទៅមុខ លោកភីថា លីមចារើនរ៉ាត់ នៅខាងក្រៅតុលាការធម្មនុញ ក្នុងក្រុងបាងកក ពីថ្ងៃពុធ​ទី៧​ សីហា ២០២៤

នៅក្រោមច្បាប់បោះឆ្នោតថៃ សមាជិកសភាបក្សឆ្ពោះទៅមុខប្រមាណ ១៥០ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០រូប ពេលនេះ ត្រូវតែផ្លាស់ទៅជ្រកនឹងគណបក្សថ្មីក្នុងរយៈពេល 60 ថ្ងៃ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ បានស្វែងរកការរំលាយគណបក្សឆ្ពោះទៅមុខបន្ទាប់ពីការសម្រេចមួយ កាលពីដើមឆ្នាំនេះថា កិច្ចប្រឹងប្រែងរបស់ក្រុមនេះ ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ការរំលាយនេះ ប្រថុយនឹងការរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលក្នុងភាពចលាចលនយោបាយថ្មី ដោយតុលាការដដែលនេះ ក៏គ្រោងនឹងកាត់ក្តីនៅសប្តាហ៍ក្រោយលើញត្តិមួយដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ពីបទរំលោភក្រមសីលធម៌។ ការគំរាមកំហែងនៃភាពចលាចលនយោបាយថ្មីនេះ កើតមានឡើងចំពេលមានការចាកចេញរបស់ក្រុមវិនិយោគិនពីផ្សារភាគហ៊ុនរបស់ប្រទេសនេះ និងអាចរារាំងការប៉ុនប៉ងរបស់លោក ស្រេតថា ក្នុងការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។

បក្សឆ្ពោះទៅមុខ បានរំខានដល់នយោបាយថៃ ដោយការឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។ អ្នកគាំទ្ររបស់ពួកគេភាគច្រើន គឺជាអ្នកបោះឆ្នោតវ័យក្មេង និងជាអ្នកបោះឆ្នោតនៅក្នុងក្រុង ដែលមានការខកចិត្តយ៉ាងខ្លាំង ជាមួយនឹងរដ្ឋបាលដែលគាំទ្រដោយយោធាជិតមួយទសវត្សរ៍។

ឥទ្ធពលអភិរក្ស

លោកភីថា ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហារវើដ ដែលកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលរបស់លោក ត្រូវបានរារាំងដោយអ្នកនយោបាយអភិរក្សនិយម និងព្រឹទ្ធសមាជិក ដែលតែងតាំងដោយយោធា បានបដិសេធការចោទប្រកាន់ទាំងនោះ និងបានចោទប្រកាន់ទីភ្នាក់ងារបោះឆ្នោតថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងសំណុំរឿងនេះ។

យោង​តាម​ការ​ស្ទង់​មតិ​កាលពី​ខែ​មិថុនា​ដោយ​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​រដ្ឋបាល ឲ្យដឹងថា គណបក្ស​នេះ ​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រទេស ដោយ​លោក ភីថា ជា​ជម្រើស​កំពូល ​ក្នុង​នាម​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ។

គណបក្ស​ដែល​ទើប​ចាប់ផ្តើមថ្មីនេះ ​បាន​ប្រឆាំង​នឹង​ស្ថាប័ន​អភិរក្សនិយមគាំទ្រ​រាជានិយម​របស់​ប្រទេស​ថៃ​ដែល​បានផ្អៀងទៅលើ​នយោបាយ​ជាតិ ​ចាប់​តាំង​ពីរបបរាជានិយម​ផ្តាច់ការ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៣២ ជាមួយ​នឹង​ការ​អំពាវនាវរបស់ខ្លួន ​ឱ្យ​ធ្វើ​កំណែទម្រង់។ ការសម្រេចកាលពីថ្ងៃពុធ គឺអនុលោមទៅតាមសាលក្រមរបស់តុលាការធម្មនុញ្ញ ក្នុងខែមករា នៅពេលដែលចៅក្រមបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់សកម្មភាពទាំងអស់របស់ខ្លួន ឲ្យកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកភីថា ដែលបានដឹកនាំគណបក្សនេះ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន បាននិយាយថា ខ្លួនមានក្រុមថ្មីមួយ នៅក្នុងស្លាបជាច្រើនដើម្បីទទួល នៅក្នុងព្រឹត្តិការណ៍នៃការរំលាយបក្ស ទោះបីជាលោកមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយជាផ្លូវការក៏ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឱ្យដឹងថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានរំលាយគណបក្សនយោបាយរាប់សិបមកហើយ និងហាមប្រាមអ្នកនយោបាយរាប់រយនាក់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពីបទការរំលោភលើច្បាប់បោះឆ្នោត តូច និងធំជាច្រើន៕

ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លា (Tesla) កំពុងកោះប្រមូលរថយន្តស្ទើរតែទាំងអស់នៅចិនដីគោក ដែលខ្លួនបានលក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដើម្បីជួសជុលបញ្ហាផ្នែកទន់ (software) ដែលវាចាប់មិនបាន នៅពេលដែលគម្របមុខ ត្រូវបានដោះសោ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋ ដើម្បីបទប្បញ្ញត្តិទីផ្សារ កាលពីថ្ងៃអង្គារ ឲ្យដឹងថា រថយន្តសរុបចំនួន ១.៦៨ លានគ្រឿងដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នឹងពាក់ព័ន្ធនឹងការប្រមូលមកវិញនេះ ជាករណីធំបំផុត របស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក នៅចិនដីគោក ។

ហាងលក់រថយន្តអគ្គិសនី Tesla នៅក្រុងប៉េកាំង

និយតករ​រូបនោះ បាន​បន្ថែម​ថា គម្របម៉ាស៊ីន​ដែលមិនបិត ​អាចបាំង​ការ​មើល​ឃើញ​របស់​អ្នក​បើក​បរ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ ​នៃ​គ្រោះថ្នាក់។

ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបញ្ចេញការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស ដើម្បីជួសជុលបញ្ហានេះ។

រថយន្ត​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រមូល​មក​វិញ​រួម​មាន Model 3 និង Model Y ដែល​ផលិត​នៅ​ប្រទេស​ចិន ក៏ដូចជា Model S និង Model X ដែលបាន​នាំ​ចូល​ពី​អាមេរិក។

ចិនដីគោក គឺជាទីផ្សាររថយន្តតេស្លា ធំបំផុទី២ បន្ទាប់អាមេរិក

លោក កៅស៊ិន (Gao Shen) អ្នកវិភាគឯករាជ្យនៅក្រុងសៀងហៃបាននិយាយថា ៖ “ចំនួនរថយន្តដែលត្រូវប្រមូលមកវិញទាំហនេះ ទំនងជាមិនប៉ះពាល់ដល់ការលក់ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Tesla នោះទេ។ អាកប្បកិរិយារបស់ក្រុមហ៊ុន Tesla លើការគ្រប់គ្រងគុណភាព គួរត្រូវបានគោរពនៅក្នុងប្រទេសចិន ដោយសារតែមានការប្រមូលមកវិញជាប្រចាំរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ”។

កាលពីខែមករា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន ១.៦ លានគ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្ត និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដើម្បីជួសជុលរាល់បញ្ហាជាមួយនឹងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ នៃការបុកគ្នា។

ការចែកចាយនៅចិនដីគោករបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣៧% គឺ ៦០៣,៦៦៤គ្រឿង កាលពីឆ្នាំមុន ដែលធ្វើឱ្យចិនក្លាយជាទីផ្សារធំបំផុតទី២របស់ក្រុមហ៊ុន បន្ទាប់ពី អាមេរិក។ នៅអាមេរិក ការលក់ចេញ ១ត្រីមាសបានកើនឡើងដល់ ៦៥៤,៨៨៨គ្រឿង ក្នុងឆ្នាំ 2023។

ការកោះហៅមកវិញលើកនេះ គឺដើម្បីដំឡើងគ្រឿងទន់អាប់ដេតថ្មីដើម្បីជួសជុលបញ្ហាគម្របមុខ នៅពេលបើកសោរ

Tesla គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងផ្នែករយន្តអគ្គិសនី (EV) លំដាប់កំពូលរបស់ប្រទេសចិន ចាប់តាំងពីរោងចក្រ Gigafactory 3 នៅក្រុងសៀងហៃ ដែលជារោងចក្រពិភពលោកដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ បានចាប់ផ្តើមចែកចាយរថយន្ត ក្នុងខែមករា ឆ្នាំ 2020។ បច្ចុប្បន្នរោងចក្រនេះ  ផលិតតែរថយន្ត Model 3 និង Model Y ប៉ុណ្ណោះ។

រោងចក្រ​សៀងហៃនេះ ​ក៏​នាំ​ចេញ​ម៉ូដែល​ទាំង​២​នេះ​ ទៅ​កាន់​ទីផ្សារផ្សេងទៀត ​ដូច​ជា​ប្រទេស​ជប៉ុន​ដែរ។

ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន Tesla មានជម្លោះជាច្រើនជាមួយនិយតករ និងអតិថិជនចិនដីគោក ទាក់ទងនឹងគុណភាព និងសុវត្ថិភាពនៃរថយន្តរបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តនេះ បានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមអាជ្ញាធរដីគោក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្ថាបនិករបស់ខ្លួន លោក Elon Musk ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមេសា៕

សិង្ហបុរី គឺជាទីទាក់ទាញ សម្រាប់ផលិតកម្មបច្ចេកវិទ្យាខ្ពស់

សិង្ហបុរី បានក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការផលិតបច្ចេកវិទ្យាខ្ពស់ ដោយទាក់ទាញសាជីវកម្មចម្រុះជាតិសាសន៍ឈានមុខគេជាមួយនឹងទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងបរិស្ថានដែលងាយស្រួលអាជីវកម្ម។

រដ្ឋជាទីក្រុងនេះ ផ្តល់នូវកម្លាំងពលកម្មមានជំនាញខ្ពស់មួយ កន្លែងស្រាវជ្រាវទំនើប និងការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំ ដោយធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អ សម្រាប់ឧស្សាហកម្មដូចជាអេឡិចត្រូនិក វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ និងវិស្វកម្មភាពជាក់លាក់។

លើសពីនេះ សិង្ហបូរី ផ្តល់លទ្ធភាពមិនអាចប្រៀបផ្ទឹមបានទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៦០០លាននាក់ និងត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ៤ របស់ពិភពលោក នៅឆ្នាំ 2030 ជាមួយនឹងផលទុនជាតិសរុបចំនួន ៣.៧ ពាន់ពាន់លានដុល្លារ។

បុគ្គលិកសារព័ត៌មាន ពិនិត្យមើល​ការស្ទុះងើបឡើងវិញ​នៃផ្សារហ៊ុន​នៅក្រុងតូក្យូ

ភាគហ៊ុនអាស៊ី បានស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ 2008

ភាគហ៊ុនរបស់ជប៉ុន បានបង្កើនថាមពលខ្ពស់ជាង ដោយនាំឱ្យការកើនឡើង នៅអាស៊ី ខណៈដែលពួកគេបានបានខាតបង់ខ្លះទៀត នៅក្នុងការធ្លាក់ចុះជាសកល កាលពីថ្ងៃច័ន្ទ ដែលបានបំផ្លាញប្រាក់រាប់ពាន់លានលើគ្រប់ទីផ្សារ តាំងពីទីក្រុងញូវយ៉ករហូតទីក្រុងឡុងដ៍។ អនាគតភាគហ៊ុនរបស់អាមេរិក ក៏បានរីកចម្រើនដែរ ហើយចំណូលរតនាគារ​ ធ្លាក់ចុះ។

រង្វាស់ភាគហ៊ុនសំខាន់ៗរបស់ប្រទេសជប៉ុនទាំងពីរ បានកើនឡើងជិត ១១% បន្ទាប់ពីធ្លាក់ចុះជាង ១២% កាលពីថ្ងៃម្សិល ខណៈសន្ទស្សន៍ Kospi របស់កូរ៉េខាងត្បូង បានកើនឡើង ជាង៣3% ។ ភាគហ៊ុននៅក្នុងទីក្រុងហុងកុង បានកើនឡើង រីឯភាគហ៊ុននៅចិនដីគោក ត្រូវបានបិទ។ សញ្ញាវិជ្ជមានដំបូងបង្ហាញថា ពាណិជ្ជករកំពុងសម្រួលដង្ហើមរបស់ពួកគេ បន្ទាប់ពីថ្ងៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្នុងនោះ “រង្វាស់ភ័យខ្លាច” របស់ Wall Street – VIX – ស្ថិតនៅត្រង់ចំណុចមួយ ដែលបានចុះបញ្ជីជាការកើនឡើងជាកំណត់ត្រា ក្នុងទិន្នន័យកាលពីឆ្នាំ ១៩៩០៕

ម៉ាឡេស៊ី និង​ថៃ ជំរុញ​ឲ្យ​​ការ​សាងសង់​ស្ពាន​ទីពីរ​តភ្ជាប់ប្រទេសទាំងពីរ

យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងម៉ាឡេស៊ី និងថៃលើការសាងសង់ស្ពានទីពីរ ដែលតភ្ជាប់តំបន់របស់ពួកគេ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងតំបន់។

នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន១ កាលពីថ្ងៃទី៣ ខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់តំបន់ Rantau Panjang របស់ម៉ាឡេស៊ី និងតំបន់ Su-ngai Golok របស់ប្រទេសថៃ ជាទីដែលលោក បានជួបជាមួយសមភាគីថៃលោក Srettha Thavisin ផងដែរ។

ភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី ស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦.៤ លាននាក់ ក្នុងឆមាសទី១

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦.៤ លាននាក់ ចាប់ពីខែមករា ដល់ខែមិថុនា ពោលគឺកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួននេះ គឺត្រឹមតែ ១/៣ នៃភ្ញៀវទេសចរដែលថៃទទួលបានប៉ុណ្ណោះ។

លោកស្រី Amalia Adininggar Widyasanti ប្រមុខស្តីទី នៃទីភ្នាក់ងារស្ថិតិមជ្ឈឹម ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Antara ដកស្រង់សម្តី បាននិយាយថា៖ “នេះគឺជាចំនួនភ្ញៀវទេសចរអន្តរជាតិខ្ពស់បំផុត ដែលប្រទេសឥណ្ឌូនេស៊ីបានកត់ត្រានៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ចាប់តាំងពីឆ្នាំ ២០២០មក”។

ក្នុងខែមិថុនាតែមួយ ប្រទេសឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរបរទេសចំនួន ១.២ លាននាក់ ភាគច្រើនមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងអូស្ត្រាលី។ ប្រទេសនេះមានគោលបំណងទាក់ទាញភ្ញៀវបរទេសចំនួន ១៧ លាននាក់នៅឆ្នាំនេះ បន្ទាប់ពីទទួលបានចំនួន ១១,៧ លាននាក់កាលពីឆ្នាំមុន។

ក្រុងហូជីមិញ ក្លាយជាទីក្រុងថោកបំផុតទី២ របស់អាស៊ី សម្រាប់ភ្ញៀវទេសចរ, យកឈ្នះទីក្រុងបាងកក និងក្រុងហ្សាកាតា

ក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់ទី២ ហើយក្រុងហាណូយទី៩ ក្នុងបញ្ជីទីក្រុងដែលចាយលុយតិចបំផុតក្នុងការធ្វើដំណើរក្នុងទ្វីបអាស៊ី សម្រាប់ភ្ញៀវទេសចរ ដែលត្រូវបានចងក្រងដោយ ទស្សនាវដ្តីអាមេរិក Travel+Leisure ។

បញ្ជីនេះ គឺផ្អែកលើការស្រាវជ្រាវស្វែងរកជាច្រើន នៅលើគេហទំព័រប្រមូលផ្តុំការធ្វើដំណើរ Kayak ចន្លោះខែមករា និងខែមិថុនាឆ្នាំនេះ សម្រាប់ការធ្វើដំណើរទៅកាន់ទ្វីបអាស៊ីចន្លោះខែមិថុនា និងខែធ្នូ។

ក្រុមការីនិពន្ធរបស់ Travel+Leisure បន្ទាប់មក ច្របាច់បញ្ចូលគ្នានូវតម្លៃសំបុត្រយន្តហោះទៅមកមធ្យមពីសហរដ្ឋអាមេរិក ជាមួយនឹងអត្រាជាមធ្យមនៃការស្នាក់នៅ១យប់នៅក្នុងបន្ទប់សណ្ឋាគារស្តង់ដារ២ ដើម្បីកំណត់យកទីក្រុងថោកបំផុតទាំង១០ សម្រាប់អ្នកធ្វើដំណើរ។

ការចំណាយសរុបជាមធ្យមសម្រាប់ជើងហោះហើរទៅមក និងការស្នាក់នៅ១យប់នៅសណ្ឋាគារ១ ក្នុងក្រុងហូជីមិញ គឺ $១៤៥២ បន្ទាប់ពីទីក្រុងតៃប៉ិរបស់តៃវ៉ាន់ ដែលត្រូវបានបោះឆ្នោតជាក្រុងចំណាយតិចបំផុត នៅអាស៊ី ជាមួយនឹងតម្លៃជាមធ្យមគឺ $១៤១១ ។ ការចំណាយសរុបជាមធ្យមនៅទីក្រុងហាណូយគឺ ១៥៤៦ ដុល្លារ។

បើប្រៀបធៀបទៅនឹងគោលដៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ការធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញមានតម្លៃថោកជាងនៅទីក្រុងហ្សាកាតា (១៤៧៨ដុល្លារ), បាងកក (១៤៩៣ ដុល្លារ), ម៉ានីល (១៤៩៥ ដុល្លារ) និងគូឡាឡាំពួ (១៥០៥ ដុល្លារ) ៕

ធនាគារពិភពលោក បាននិយាយថា ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់នៃព្រឹត្តិការណ៍នៅក្នុងប្រទេសបង់ក្លាដែស លើកម្មវិធីកម្ចីរបស់ខ្លួនជាមួយប្រទេសនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ខ្លួន លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង និងរត់ភៀសខ្លួនកាលពីថ្ងៃចន្ទ។

ការចាកចេញរបស់លោកស្រីហាស៊ីណា (Hasina) បានកើតឡើង បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបបាតុកម្មជាច្រើន ដែលបានចាប់ផ្តើមជាការតវ៉ាប្រឆាំងនឹងកូតាអនុគ្រោះការងារ រួចក៏បានក្លាយទៅជាចលនាទាមទារឱ្យផ្តួលរំលំលោកស្រីតែម្តង។

លោកស្រី សេក ហាស៊ីណា ភៀសខ្លួនចេញពីប្រទេស​បង់ក្លាដែស កាលពីថ្ងៃចន្ទ ទី៥ សីហា ២០២៥

ភាពចលាចលនយោបាយបច្ចុប្បន្ន នៅបង់ក្លាដែស ត្រូវបានគេរំពឹងថា នឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសនេះ និងបង្កភាពមិនច្បាស់លាស់ នៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ របស់ទីក្រុងដាកា ជាមួយទីក្រុងញូវដែលីផងដែរ។

អ្នកនាំពាក្យរបស់ធនាគារ១រូប បាននិយាយថា៖ “យើងកាន់ទុក្ខចំពោះអំពើហឹង្សា និងការបាត់បង់ជីវិតដ៏សោកនាដកម្ម ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅបង់ក្លាដែស ហើយសង្ឃឹមលើដំណោះស្រាយដ៏ឆាប់រហ័ស និងដោយសន្តិវិធីមួយ។ យើងកំពុងវាយតម្លៃពីផលប៉ះពាល់ នៃស្ថានការណ៍ដែលកំពុងកើតឡើង លើកម្មវិធីក្រុមធនាគារពិភពលោក និងនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រចំពោះបំណង នៃការអភិវឌ្ឍន៍របស់ប្រជាជនបង់ក្លាដែស” ។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក កាលពីខែមិថុនាបានអនុម័តគម្រោងចំនួនពីរ ដែលមានតម្លៃសរុប ៩០០លានដុល្លារដើម្បីជួយបង់ក្លាដែសពង្រឹងគោលនយោបាយផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីធានាឲ្យបាននូវកំណើនប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។

ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេដែលជួយដល់ប្រទេសបង់ក្លាដែសបន្ទាប់ពី បានទទួលឯករាជ្យ។ ចាប់តាំងពីពេលនោះមក ធនាគារនេះ បានប្តេជ្ញាផ្តល់ជំនួយឥតសំណងចំនួន $៤១ ពាន់លានដុល្លារ និងឥណទានគ្មានការប្រាក់ដល់ប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។

ទោះបីជាប្រមុខយោធារបស់ពួកគេបានប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងគ្រប់គ្រងប្រទេសនេះក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ឥណ្ឌា ជាមួយទីក្រុងដាកា អាចនឹងឈានចូលដល់ដំណាក់កាល នៃភាពមិនប្រាកដប្រជា។

បង់ក្លាដែស គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី 25 របស់ឥណ្ឌា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១២.៩ ពាន់លានដុល្លារ។ ពាណិជ្ជកម្មនេះ ត្រូវបានគ្របដណ្ដប់ដោយការនាំចេញ រីឯបង់ក្លាដែសជាដៃគូនាំចេញធំបំផុតទី៨ របស់ឥណ្ឌា។ នៅក្នុងឆ្នាំសារពើពន្ធ 24 ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសបង់ក្លាដែសបានធ្លាក់ចុះ ៩.៥ ភាគរយស្មើនឹង ១១ពាន់លានដុល្លារ។

ស្ត្រីបង់ក្លាដែស ធ្វើការនៅក្នុងរោងចក្រកាត់ដេរ ក្នុងក្រុងដាកា

ភាពចលាចលនយោបាយនេះ ត្រូវបានគេរំពឹងថានឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេស ដោយប៉ះពាល់ជាសក្តានុពលដល់ក្រុមអ្នកលក់រាយសម្លៀកបំពាក់ពិភពលោក ចាប់ពីម៉ាក H&M ដល់ ម៉ាក Zara ខណៈដែលពួកគេឈានចូលដល់រដូវវិស្សមកាលសំខាន់។

ចាប់តាំងពីមានអំពើហិង្សាក្នុងខែកក្កដាមក រោងចក្រកាត់ដេរជាច្រើនក្នុងប្រទេសនេះ បាននិងកំពងបិទទ្វារដោយគ្មានកំណត់។ ​ យោងតាម​សមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញ (BGMEA) ឱ្យដឹងថា ឧស្សាហកម្មកាត់ដេរដែលផលិតរួចរាល់មានចំនួន ៨៣% នៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសនេះ។

យោងតាមទន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក ឱ្យដឹងថា បង់ក្លាដែស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំបំផុតទី៣ នៅលើពិភពលោកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប ដោយនាំចេញសម្លៀកបំពាក់មានតម្លៃ ៣៨.៤ ពាន់លានដុល្លារ ក្នុងឆ្នាំ 2023៕

ទ្រព្យសម្បត្តិសុទ្ធរបស់លោក ជេហ្វ បេហ្សូស (Jeff Bezos) បានថយចុះមកនៅចំនួន ១៥.២០ ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ថ្ងៃទី 3 ខែសីហា ២០២៤ម្សិលមិញនេះ ដែលធ្វើឱ្យមានការធ្លាក់ចុះជាទូទៅ ដែលបានធ្វើឱ្យក្រុមមហាសេដ្ឋីពិភពលោកទាំង ៥០០រូប ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ។ ។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon.com Inc បានធ្លាក់ចុះ ៨.៨% ចំពេលមានការលក់ផ្តាច់កាន់តែទូលំទូលាយនៅក្នុងទីផ្សារ ដោយបានទម្លាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos មកត្រឹម ១៩១.៥ ពាន់លានដុល្លារអាមេរិក ។ ការខាតបង់១ថ្ងៃនេះ គឺ គ្រោះអាក្រក់បំផុតទី3 របស់គាត់ បន្ទាប់ពីការខាតបង់ចំនួន៣៦ពាន់លានដុល្លារកាលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ នៅពេលដែលសហស្ថាបនិក Amazon ក្រោយពីការដោះស្រាយការលែងលះរបស់គាត់ និងកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ នៅពេលដែលភាគហ៊ុន Amazon បានធ្លាក់ចុះ ១៤% ។

សន្ទស្សន៍ផ្សារហ៊ុន Nasdaq 100 បានធ្លាក់ចុះ ២.៤% ដោយកំពុងទាញទម្លាក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាជាច្រើនរូបទៀត ក្នុងនោះមានទាំងលោក អ៊ីឡុន ម៉ាស់ (Elon Musk) ចំនួន ៦.៦ ពាន់លានដុល្លារ និងលោក ឡាររី អេល្លីសុន(Larry Ellison) នៃក្រុម Oracle Corp ចំនួន ៤.៤ ពាន់លានដុល្លារ។ ភាពមិនប្រាកដប្រជាជុំវិញការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ក៏ដូចជាការខកចិត្តលើប្រាក់ចំណូលខ្ពស់ខ្លះ បានជួយទម្លាក់សន្ទស្សន៍បច្ចេកវិទ្យាធុនធ្ងន់ឲ្យឈានដល់កម្រិតត្រូវកែប្រែ ដោយបាត់បង់អស់ជាង ២ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ។

ក្រុមអ្នកវិនិយោគ ក៏មានភាពរំជើបរំជួល ដោយមានការភ័យខ្លាចថា ការកើនឡើងដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំនេះ ជារឿងបំភ្លើស ឬទីផ្សារប្រមូលផ្តុំខ្លាំងពេក។ ការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២២មក បានកើតឡើងបន្ទាប់ពីក្រុមហ៊ុននេះ បាននិយាយអំពីការអំពាវនាវរកប្រាក់ចំណូលមួយ ដែលខ្លួនគ្រោងនឹងបន្តចំណាយដ៏ធំលើ AI ទោះបីជាការចំណាយលើប្រាក់ចំណេញរយៈពេលខ្លីក៏ដោយ។

មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាលោក Mark Zuckerberg, លោក Sergey Brin និង លោក Larry Page ម្នាក់ៗ បានខាតបង់ច្រើនជាង ៣ពាន់លានដុល្លារ កាលពីថ្ងៃសុក្រ ខណៈ ភាគហ៊ុននៅក្នុង Meta Platforms Inc និង Alphabet បានធ្លាក់ចុះ ក្នុងការជួញដូរនៅទីក្រុងញូវយ៉ក។ យោងតាមសន្ទស្សន៍ទ្រព្យសម្បត្តិរបស់ Bloomberg បានឱ្យដឹងថា សម្រាប់ក្រុមមហាសេដ្ឋីបច្ចេកវិទ្យាទាំងអស់ ទឹកប្រាក់សរុបចំនួន ៦៨ពាន់លានដុល្លារអាមេរិក ត្រូវបានគេកាត់ចេញពីទ្រព្យសម្បត្តិរបស់ពួកគេ។

លោក Bezos វ័យ ៦០ឆ្នាំ ដែលជាមហាសេដ្ឋីលំដាប់ទីពីររបស់ពិភពលោក បាននឹងកំពុងបាត់បង់ភាគហ៊ុនរបស់ Amazon ជាលំដាប់នៅក្នុងឆ្នាំនេះ។ គាត់ បានលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ៨.៥ ពាន់លានដុល្លារអាមេរិក ក្នុងការជួញដូរចំនួន៩ថ្ងៃ កាលពីខែកុម្ភៈ។ ហើយនៅថ្ងៃ១កាលពីខែមុន នៅពេលដែលក្រុមហ៊ុន Amazon បានជួបកំណត់ត្រាថ្មី លោកបានបង្ហាញពីផែនការលក់ភាគហ៊ុនចំនួន 25 លានហ៊ុនបន្ថែម ដែលមានតម្លៃ ៥ពាន់លានដុល្លារ។

យោងតាម​ការ​គណនា​របស់ Bloomberg ឲ្យដឹងថា ការ​លក់​បន្ថែម​នឹង​នាំ​ឱ្យ​ចំនួន​លក់សរុប​របស់​គាត់​នៅ​ឆ្នាំ​នេះ​ ឡើង​ដល់​ប្រហែល ១៣,៥ ពាន់​លាន​ដុល្លារ។ លោក នៅតែកាន់កាប់ភាគហ៊ុនជិត ៩១២ លាន ឬ ប្រហែល ៨.៨% នៃក្រុមហ៊ុន Amazon នៅពេលដែលការលក់ទាំងនោះ បានចប់សព្វគ្រប់៕

  • ក្រុមហ៊ុន Apple សង្ឃឹមថា AI នឹងជួយធ្វើទំនើបកម្ម iPhone ខណៈការលក់នៅប្រទេសចិនធ្លាក់ចុះ

ក្រុមហ៊ុន អេបផល បាននិយាយថា ការលក់ទូរស័ព្ទ iPhone ត្រីមាសទី3 របស់ខ្លួន ប្រសើរជាងការរំពឹងទុក និងបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈពួកគេពឹងលើបញ្ញាសិប្បនិម្មិត () ដើម្បីទាក់ទាញអ្នកទិញ ទោះបីជាអាជីវកម្មទូទៅនៅចិន បានខកចិត្តក៏ដោយ។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ អ្វីដែលអ្នកវិភាគបានហៅថា ការអាប់ដេតកម្មវិធីដ៏ធំបំផុតសម្រាប់ iPhone ក្នុងមានបញ្ចូលទាំងមុខងារបញ្ញាសិប្បនិមិត្ត ហើយវាបានមកដល់ នៅពេលដែលគូប្រជែងដូចជា Samsung បានដើរលឿនជាង ក្នុងការដាក់ចេញនូវសេវាកម្មស្រដៀងគ្នាទាំងនេះ៕

  • អត្រា​អ្នក​អត់​ការងារ​ធ្វើនៅ​អាមេរិក​កើនឡើង​យ៉ាង​ខ្លាំងរហូត ៤,៣%

អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជិត៣ឆ្នាំហើយ គឺ មាន4.3% ក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់លើការរើសបុគ្គលិក ដោយបង្កើនការភ័យខ្លាចថាទីផ្សារការងារនេះ កាន់តែដុនដាប និងសក្តានុពលធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះជាសក្តានុពល ចំពោះវិបត្តិសេដ្ឋកិច្ច។

ក្រសួងការងារ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការកើនឡើងនៃអត្រាគ្មានការងារធ្វើពី 4.1% ក្នុងខែមិថុនានេះ គឺជាការកើនឡើងដល់ខែទីបួនជាប់ៗគ្នាហើយ បន្ទាប់ពី៥០ឆ្នាំមុន ខ្ពស់បំផុតត្រឹម 3.4%៕

  • ស្តេច​អេក្រង់​ហុងកុង​ទិញយក​វិមាន៤ក្នុងសង្កាត់ Peak តម្លៃ $១៤១លាន​

យោងតាមផ្នែកចុះបញ្ជីដីធ្លី របស់ទីក្រុងហុងកុង  ឱ្យដឹងថា លោក យឿង គីនម៉ាន់ (Yeung Kin-man) ជាស្ថាបនិកក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បានលេចចេញជាអ្នកទិញវិមានចំនួន 4 នៅក្នុង The Peak of Hong Kong ក្នុងតម្លៃ ១.១ ពាន់លានដុល្លារហុងកុង (ប្រមាណជា141 លានដុល្លារអាមេរិក)។

យោងតាមឯកសារនោះ ឱ្យដឹងថា ក្រុមហ៊ុន Grand Tai Enterprises (HK) Development បញ្ជាក់ថា លោកយឿង និងភរិយាគាត់ Lam Wai-ying ជាម្ចាស់ភាគហ៊ុន បានទិញផ្ទះទីប្រជុំជនពីប្លុក A ដល់ D នៅលើផ្លូវ 46 Plantation Road នៅក្នុងសង្កាត់ The Peak កាលពីថ្ងៃព្រហស្បតិ៍៕

  • រថយន្ត​ Audi អគ្គិសនីស៊េរី​ថ្មី របស់ចិន នឹង​មិន​មាន​ឡូហ្គូសញ្ញា​កង​៤នោះ​ទេ

រថយន្តអគ្គិសនីថ្មីរបស់ Audi ជាច្រើនស៊េរី ដែលត្រូវបានផលិតឡើងនៅចិនសម្រាប់ទីផ្សារប្រទេសចិន នឹងមិនមានស្លាកសញ្ញាកង៤របស់វានោះទេ។ នេះបើយោងតាមមនុស្សពីរនាក់ ដែលបានដឹងផែនការនេះដោយផ្ទាល់ ។

មនុស្សម្នាក់ក្នុងចំណោមមនុស្សបាននិយាយថា ការ​សម្រេច​ចិត្ត​លើម៉ាក​រថយន្ត​ទំនើប ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Volkswagen របស់​អាល្លឺម៉ង់នេះ គឺដោយសារតែ “ការពិចារណាលើរូបភាពម៉ាក” ។ វាក៏ឆ្លុះបញ្ចាំងពីការប្រើប្រាស់ស្ថាបត្យកម្មរថយន្តដែលសហការបង្កើតជាមួយដៃគូចិន SAIC និងបង្កើនការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ក្នុងស្រុក និងបច្ចេកវិទ្យា៕

សមាជិកសភាអាមេរិកជាង ៥០រូប, ២១រដ្ឋ គាំទ្រក្រសួងយុត្តធម៌ ក្នុងបណ្តឹងឱ្យបិទ TikTok

រដ្ឋចំនួន ២១ និងសមាជិកសភាអាមេរិកជាង ៥០​រូប កាលពីថ្ងៃសុក្រ បានគាំទ្រក្រសួងយុត្តិធម៌ក្នុងការការពារច្បាប់របស់ខ្លួន ដែលតម្រូវឱ្យ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន លក់ទ្រព្យសម្បត្តិនៅ អាមេរិករបស់ TikTok ត្រឹមថ្ងៃទី ១៨ ខែមករា ២០២៥ បើមិនដូច្នោះទេ​នឹងប្រឈមមុខនឹងការហាមឃាត់។

ឯកសារបណ្តឹងរបស់តុលាការ១ ដែលដឹកនាំដោយអគ្គមេធាវីរដ្ឋនៃរដ្ឋ Montana និងរដ្ឋ Virginia ឱ្យដឹងថា​៖ “TikTok គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងភាពឯកជនរបស់អ្នកប្រើប្រាស់” ។ ការអនុញ្ញាតឱ្យ TikTok ដំណើរការនៅក្នុងសហរដ្ឋអាមេរិកដោយមិនផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយបក្សកុម្មុយនិស្តចិន បង្ហាញឱ្យឃើញពលរដ្ឋអាមេរិកនឹងរងហានិភ័យ នៃការអាចចូលប្រើប្រាស់ និងទាញយកទិន្នន័យរបស់ពួកគេ ពីសំណាក់បក្សកុម្មុយនិស្តចិន”៕

 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន  បានបង្កើនប្រាក់ឈ្នួលជាមុនទ្វេដង សម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ចូលប្រយុទ្ធក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន  ជាទង្វើមួយក្នុងគោលបំណងជួយសម្រួលដល់ការជ្រើសរើសទាហានថ្មី ប៉ុន្តែយុទ្ធសាស្ត្រនេះទំនងជាបង្កើតអតុល្យភាពចំពោះសេដ្ឋកិច្ចដែលឡើងកំដៅខ្លាំងហួសហេតុរួចទៅហើយ។

លោក ពូទីន បង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់អ្នកស្ម័គ្រចិត្តបម្រើកងទ័ព ខណៈការចាញ់សង្រ្គាមរបស់រុស្ស៊ី កើនឡើង

យោងតាមការបញ្ជារបស់ប្រធានាធិបតី១ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា ពលរដ្ឋរុស្ស៊ីគ្រប់រូបដែលបានចុះកុងត្រាចូលបម្រើកងទ័ពឥឡូវនេះ នឹងទទួលបានឲ្យប្រាក់ជាមុនចំនួន 400,000 រូប្លិ៍ (ប្រមាណជា $4,651)។ លោកពូទីន ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងតំបន់ ឱ្យផ្គូរផ្គងប្រៀបធៀបនឹងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានកំណត់ពីមុនត្រឹមចំនួន 195,000 រូប្លិ៍។

ខណៈដែលការទូទាត់ប្រចាំខែអប្បបរមា សម្រាប់ទាហានឯកជនម្នាក់ ដែលចូលរួមក្នុងអ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស”  កំណត់ចំនួន 204,000 រូប្លិ៍, ក្រឹត្យថ្មីនេះ បានដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំអប្បបរមា នៃសេវាកម្មបម្រើទ័ពក្នុងឆ្នាំដំបូងចំនួន 3,25 លានរូប្លិ៍ (ប្រមាណជា 37,791 ដុល្លារ) ។

ប្រាក់ឈ្នួលប្រចាំខែសម្រាប់មន្រ្តីយោធា គឺខ្ពស់ជាង និងអាស្រ័យលើឋានៈរបស់ពួកគេផងដែរ។ ក្រុមទាហានជ្រើសរើសថ្មីទាំងអស់ ក៏ទទួលបានប្រាក់បន្ថែម សម្រាប់ការចូលរួមក្នុងយុទ្ធនាគារការវាយលុក ឬកម្ទេចរថក្រោះសត្រូវ និងគ្រឿងចក្រផ្សេងទៀតផងដែរ។

កងរថក្រោះនៃទាហានរុស្ស៊ី នៅក្នុងសង្គ្រាមរុស្ស៊ី នៅប្រទេសអ៊ុយក្រែន

កាលពីដើមខែនេះ អភិបាលក្រុងមូស្គូ បានរៀបចំការបង់ប្រាក់ជាមុន សម្រាប់អ្នករស់នៅក្នុងទីក្រុងនេះ ដែលកំពុងចុះឈ្មោះដើម្បីប្រយុទ្ធនៅអ៊ុយក្រែនចំនួន 1.9 លានរូប្លិ៍ (ប្រមាណជា 21,777 ដុល្លារ) ពីថវិកាទីក្រុង ដោយធ្វើឲ្យប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ពួកគេក្នុងសេវាកម្មនេះ ក្នុងឆ្នាំដំបូង ឡើងដល់ 5.2 លានរូប្លិ៍។

ការបង្កើនឡើងថ្មីនេះ មានន័យថា ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ សម្រាប់ទាហានជាប់កិច្ចសន្យារុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន នឹងលើសពីប្រាក់ឈ្នួលមធ្យមនៅរុស្ស៊ី គឺច្រើនជាង៣ដង ខណៈដែលប្រាក់ឈ្នួលអប្បបរមាសម្រាប់ ទាហានចេញពីក្រុងម៉ូស្គូ លើសពីប្រាក់ឈ្នួលជាមធ្យម ចំនួន៥ដង។

រូបភាពតំណាង នៃយុទ្ធនាការវាយបក របស់រថក្រោះអ៊ុយក្រែន

ការចំណាយប្រាក់បែបនេះ បានជួយរុស្ស៊ីជៀសវាងការផ្លាស់ទីលំនៅទូទាំងប្រទេសថ្មី បន្ទាប់ពីយុទ្ធនាការរើសទាហានដែលមានបញ្ហាក្នុងឆ្នាំ 2022 បាននាំឱ្យប្រជាជនយ៉ាងច្រើនជម្លៀសទៅកាន់ប្រទេសជិតខាង។ ទោះ​ជា​យ៉ាង​ណា ក្រុមអ្នក​សេដ្ឋកិច្ច​ ​បាន​លើក​ឡើង​ថា ការចំណាយ​នេះ​ កំពុង​បង្កើត​​ប្រាក់​ឈ្នួលជំពាក់ជំពិន​១ នៅក្នុង​សេដ្ឋកិច្ច។

ការដំឡើងប្រាក់ឈ្នួលនេះ ក៏ត្រូវបានគាំទ្រ ដោយការរៀបចំ ធានការផ្សេងទៀតដែរ ដូចជាការលើកលែងលើការទូទាត់ការប្រាក់ប្រចាំខែ លើប្រាក់កម្ចីអ្នកប្រើប្រាស់ សម្រាប់ទាហានស្ម័គ្រចិត្ត និងការធានារបស់រដ្ឋលើប្រាក់កម្ចីបែបនេះ ក្នុងករណីមរណភាព។

ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា មនុស្សប្រហែល 190,000 នាក់ហើយ បានស្ម័គ្រចិត្តក្នុងឆ្នាំនេះមកទល់ពេលនេះ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន បើធៀបនឹងទាហានកិច្ចសន្យាចំនួន 490,000 ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ 2023៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព