សហភាពអឺរ៉ុបអនុម័តកាតរយកពន្ធ ៤៥% លើរថយន្តអគ្គិសនីរបស់ចិន

សហភាពអឺរ៉ុប បានបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីយកពន្ធខ្ពស់រហូតដល់ ៤៥% លើរថយន្តអគ្គិសនីពីប្រទេសចិន នៅក្នុងវិធានការ១ដែលនឹងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ប្លុកនេះ ពេលនេះអាចបន្តអនុវត្តភារកិច្ច ដែលមានរយៈពេល៥ឆ្នាំនេះហើយ។ ប្រភពពីសហភាពអឺរ៉ុបបាននិយាយថា ប្រទេសសមាជិកចំនួន១០បានបោះឆ្នោតគាំទ្រវិធានការនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង៤ប្រទេសផ្សេងទៀត បានបោះឆ្នោតប្រឆាំង ដោយភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ចំណែកប្រទេសចំនួន ១២ទៀត ក្នុងនោះមានទាំងប្រទេសអេស្ប៉ាញផងដែរ បានបោះអនុប្បវាទ។

វិធានការណែនាំយកពន្ធនេះ មានគោលបំណងការពារឧស្សាហកម្មរថយន្តអឺរ៉ុបមិនឱ្យអន្តរាយ ក្នុងអ្វីដែលក្រុមអ្នកនយោបាយសហភាពអឺរ៉ុបជឿថា ជាការឧបត្ថម្ភធនដោយរដ្ឋមិនយុត្តិធម៌របស់ចិន លើរថយន្តរបស់ខ្លួន៕

ការលក់ប្រចាំខែរបស់រថយន្តអគ្គិសនីចិន BYD កើនឡើងលើសពី ៤០ម៉ឺនគ្រឿង ជាលើកដំបូង

ក្រុមហ៊ុនយក្យផលិតរថយន្តរបស់ចិន BYD Co. បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការចែកចាយប្រចាំខែរបស់ខ្លួន ដោយលក់ចេញបានជាង ៤០ម៉ឺនគ្រឿងជាលើកដំបូង ក្នុងខែកញ្ញា ។

នៅក្នុងឯកសារផ្លាស់ប្តូរមួយកាលពីសប្តាហ៍មុន, BYD បាននិយាយថា ការលក់រថយន្តប្រភេទដឹកអ្នកដំណើរពីខែមុន បានឡើងដល់ចំនួន ៤១៧,៦០៣ គ្រឿង ដែលក្នុងនោះក៏មានរថយន្តអគ្គិសនីប្រើអាគុយ ១៦៤,៩៥៦ និងម៉ូដែលកូនកាត់ Plug-in ចំនួន ២៥២,៦៤៧ គ្រឿងផងដែ។

នោះ គឺកើនឡើង ៤៦% ធៀបនឹងខែកញ្ញា ឆ្នាំ ២០២៣ ដែលបង្ហាញពីកំណើនដ៏រឹងមាំរបស់ BYD ខណៈ ក្រុមហ៊ុននេះ គ្របដណ្តប់ទីផ្សារក្នុងស្រុករបស់ខ្លួន និងបង្កើនការនាំចេញទៅក្រៅប្រទេស។ ក្នុង​ចំណោម​ការ​ចែក​ចាយ​ខែ​កញ្ញា​នោះ មាន​ជាង ៣៣ ០០០ គ្រឿង​ត្រូវ​បាន​លក់​ទៅ​ក្រៅ​ប្រទេស៕

អតីត​រដ្ឋមន្ត្រី​សិង្ហបុរី ​ជាប់​ពន្ធនាគារ​១២ខែ ពី​បទ​ស៊ីសំណូក​ក្នុង​សំណុំរឿង​ប្រវត្តិសាស្ត្រ

តុលាការសិង្ហបុរីពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអតីតរដ្ឋមន្ត្រីមួយរូបឱ្យជាប់ពន្ធនាគារជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំមកនេះ ដោយសាររដ្ឋជាទីក្រុងនេះ ព្យាយាមបញញជូនសារច្បាស់ៗថា ខ្លួននឹងមិនអត់ឱន ចំពោះរាល់ទង្វើដែលបំផ្លាញភាពកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិបាលកិច្ចស្អាតស្អំនោះឡើយ។

លោក S. Iswaran ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរហូតដល់ការលាលែងពីតំណែងកាលពីខែមករា ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១២ ខែពីបទស៊ីសំណូក និងឧបសគ្គចំពោះយុត្តិធម៌។ ការកាត់ទោសនេះ មានរយៈពេលលើសពីការចង់បានរបស់ក្រុមរដ្ឋអាជ្ញា។ បទល្មើសដែលជាប់ពន្ធនាគារនេះ មានទាំងការទទួលបានលិខិតសម្រាប់កម្មវិធីប្រណាំងរយន្ត Singapore F1 Grand Prix ការស្នាក់នៅមួយយប់នៅសណ្ឋាគារ Four Seasons Hotel Doha និងការហោះហើរ រួមទាំងការជិះយន្តហោះឯកជន ទៅកាន់ប្រទេសកាតាផងដែរ។

តុលាការ ក៏បានចោទប្រកាន់មហាសេដ្ឋីអចលនទ្រព្យ Ong Beng Seng នៅថ្ងៃជាមួយគ្នានោះដែរ ពីបទពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីរូបនោះ តាមរយៈការផ្តល់អំណោយរបស់មហាសេដ្ឋីរូបនេះ។

លោក Ong អាយុ ៧៨ ឆ្នាំ ​មិន​ទាន់​ឆ្លើយ​តប​ភ្លាមៗ ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន ​និង​ការ​រំខានកិច្ចការយុត្តិធម៌​ទេ ហើយ​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​នៅ​ពេល​គាត់​ចេញ​ពី​តុលាការ៕

នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក្លាយជាអ្នកមានបំផុតទី 2 របស់ពិភពលោក

មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនបណញតាញផ្សព្វផ្សាយសង្គមយក្ស Meta Platforms បានវ៉ាដាច់ក្រុមហ៊ុនលក់រាយ Amazon របស់លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោក។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg បានកើនឡើងចំនួន ៣.៤ ពាន់លានដុល្លារថែមទៀត កាលពីថ្ងៃសុក្រ ធ្វើឱ្យមហាសេដ្ឋរូបនេះ មានទ្រព្យសរុបដល់ ២០៦ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់រូបលោក នៅពីក្រោយតែប្រមុខប្រតិបត្តិ លោក Elon Musk របស់ក្រុមហ៊ុន Tesla (២៥៦ ពាន់លានដុល្លារ) ។ លោក Bezos ជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយទ្រព្យសរុប ២០៥ ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះ ២.៦ ពាន់លានដុល្លារនៅថ្ងៃនោះ៕

OpenAI រៃអង្គាសប្រាក់បាន 6.6 ពាន់លានដុល្លារក្នុងតម្លៃ 157 ពាន់លានដុល្លារ

OpenAI បានបញ្ចប់កិច្ចព្រមព្រៀងអង្គាសប្រាក់ចំនួន ៦.៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិថ្មី ដល់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI នេះ ដែលដែលត្រូវការដើមទុន ១៥៧ ពាន់លានដុល្លារ និងលើកស្ទតយកិច្ច ប្រឹងប្រែងរបស់ខ្លួន ដើម្បីសាងបច្ចេកវិទ្យា AI ប្រចាំជំនាន់កំពុងមុខគេរបស់ពិភពលោកនេះ។

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ការផ្តល់មូលនិធិទាំងនេះ ត្រូវបាននាំមុខដោយក្រុមហ៊ុន Thrive Capital ជាក្រុមហ៊ុនបណ្តាក់ទុនដែលដឹកនាំដោយលោក Josh Kushner បានដាក់ទុនចំនួន ១.៣ ពាន់លានដុល្លារ។ ក្រុមហ៊ុន Microsoft Corp. ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់ OpenAI បានដាក់ទុនប្រហែល ៧៥០ លានដុល្លារ បន្ថែមពីលើចំនួន $១៣ ពាន់លានដុល្លារ ដែលខ្លួនបានវិនិយោគរួចហើយនៅក្នុងការចាប់ផ្ដើម។ ក្រុមហ៊ុនវិនិយោគផ្សេងទៀត រួមមានក្រុមហ៊ុន Khosla Ventures, ក្រុមហ៊ុន Fidelity Management & Research Co. និងក្រុមហ៊ុន Nvidia Corp. ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដែលដំណើរការដ៏មានអានុភាព ដែលស្ថិតនៅចំកណ្តាលបេះដូងនៃការរីកចម្រើនរបស់ AI ។ ក្រុមហ៊ុន Microsoft បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ៕

តុលាការ​អូស្ត្រាលី​សម្រេចតម្កល់សាលក្រមប្រឆាំង​ធនាគារ ANZ ក្នុង​សំណុំរឿង​បញ្ហា​ភាគហ៊ុន ២,៥ ពាន់​លាន​ដុល្លារ

តុលាការ​អូស្ត្រាលី​កាលពី​សប្តាហ៍​មុន​ បាន​តម្កល់​សាលក្រម​ដែល​រក​ឃើញ​ថា ធនាគារ ANZ បានបំពានច្បាប់ ក្នុងការបង្ហាញ នៅក្នុងកំណត់ទីតាំងភាគហ៊ុនចំនួន ២.៥ ពាន់លានដុល្លារអូស្ត្រាលី (១.៧ ពាន់លានដុល្លារ) កាលពីជិត១ទសវត្សរ៍មុន ដោយបានច្រានចោលការប្តឹងឧទ្ធរណ៍របស់ធនាគារផ្តល់ប្រាក់កម្ចី នេះ និងបញ្ចប់រឿងរ៉ាវផ្លូវច្បាប់ដ៏វែងមួយ។

ក្រុមប្រឹក្សាជំនុំជំរះ នៃតុលាការសហព័ន្ធទាំងបី ក៏បានរក្សាទុកប្រាក់ពិន័យចំនួន ៩០ម៉ឺនដុល្លារអូស្ត្រាលី ដែលត្រូវបានពិន័យធនាគារ និងបានបញ្ជាឱ្យធនាគារផ្តល់ប្រាក់កម្ចីលេខ ៣ របស់ប្រទេសនេះ បង់ថ្លៃចំណាយទាំងឡាយ ដែលបង្កឡើងដោយគណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី (ASIC) ក្នុងការការពារបណ្តឹងឧទ្ធរណ៍ផងដែរ៕

និយតករអាមេរិកបើកការស៊ើបអង្កេតលើរថយន្ត Ford SUV ជាង ៣.៦មឺន គ្រឿង ជុំវិញការបាត់បង់ហ្វ្រាំង

និយតករសុវត្ថិភាពយានយន្តរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រថា ខ្លួនកំពុងស៊ើបអង្កេតរថយន្ត Ford ប្រភេទ Crossover SUV ចំនួន ៣៦៨,៣០៩ គ្រឿង នៅក្នុងប្រទេសនេះ ជុំវិញការខូចហ្វ្រាំងដែលបង្កឡើងដោយទុយោហ្វ្រាំងខាងក្រោយ។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បាននិយាយថា ការវាយតម្លៃបឋមគ្របដណ្តប់លើរថយន្ត Ford Edge ប្រភេទ Crossovers មួយចំនួន ពីឆ្នាំម៉ដែល 2015-2017 ។ ក្រុមហ៊ុន Ford មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Reuters ទេ។ NHTSA បាននិយាយថា ការតវាជាច្រើន ក៏ចោទប្រកាន់ថា ការបាត់បង់សមត្ថភាពហ្វ្រាំងនេះ កើតឡើងដោយគ្មានការព្រមានជាមុនណាមួយ ហើយបណ្តាលឱ្យ ចម្ងាយនៃឈប់ឆ្ងាយជាងមុន។

កាលពីសប្តាហ៍មុន Ford បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដែលរាយការណ៍ពីកំណើនធ្លាក់ចុះ នៃការលក់រថយន្តថ្មីក្នុងស្រុកនៅក្នុងត្រីមាសទី៣ ដោយសារតែក្រុមអ្នកទិញគិតអំពីតម្លៃសមរម្យ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រហែល ២% ក្នុងការជួញដូរដំបូង។

ក្រុមហ៊ុន Oracle នឹងបណ្តាក់ទុនចំនួន ៦.៥ ពាន់លានដុល្លារ ដើម្បីបង្កើតកន្លែងផ្តល់សេវាពពក នៅក្នុងប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុន Oracle គ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ជាង ៦.៥ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់ពពកសាធារណៈដំបូងរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការវិនិយោគដ៏ធំចុងក្រោយបំផុត របស់ ក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយ ចូលទៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ក្នុងនោះក៏មានក្រុមហ៊យ Microsoft, Nvidia, Alphabet unit Google និងក្រុមហ៊ុន ByteDance របស់ប្រទេសចិន បានប្រកាសការវិនិយោគឌីជីថលដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំមុន ដែលភាគច្រើននៅក្នុងសេវាកម្មពពក និងមជ្ឈមណ្ឌលទិន្នន័យ ដែលផ្តល់ថាមពលដល់ការរីកចំរើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញដោយការកើនឡើង នៃតម្រូវការសម្រាប់បញ្ញាសិប្បនិម្មិត(AI) ។

តំបន់ពពក គឺជាទីតាំងភូមិសាស្រ្តជារូបវន្ត ជាទីដែលអគារពពកសាធារណៈរបស់ក្រុមហ៊ុន មានទីតាំងនៅទីនោះ។ ការបណ្តាក់ទុនរបស់ Oracle គ្រោងនឹងក្លាយជាការវិនិយោគបច្ចេកវិទ្យាដ៏ធំបំផុតមួយ រហូតមកដល់ពេលនេះ ដែលការចំណាយ លើសពីការគ្រោងទុកចំនួន $៦.២ ពាន់លានដុល្លារ របស់អង្គភាព ពពក របស់ Amazon AWS ដែលបានប្រកាសកាលពីឆ្នាំមុន៕

  • លោក Warren Buffett លក់ភាគហ៊ុន BofA បានចំនួន ស៣៣៨ លានដុល្លារ ខណៈការលក់ចេញយឺត

ការលក់ភាគហ៊ុនរបស់ធនាគារ Bank of America Corp. របស់ Warren Buffett មានសភាពយឺតយ៉ាវ ៣ជុំ ជាប់ៗគ្នាហើយ ដោយលក់បានតម្លៃទាបបំផុតខ្លះ ចាប់តាំងពីលោកបានចាប់ផ្តើមលក់ធ្លាក់ថ្លៃ កាលពីពាក់កណ្តាលខែកក្កដា។

យោងតាមឯកសារដែលបង្ហាញពីការលក់ចោលជុំទី១៣ របស់ លោក ឱ្យដឹងថា ក្រុមហ៊ុន Berkshire Hathaway Inc. របស់លោក Buffett ប្រមូលផលបាន ៣៣៨ លានដុល្លារ ពីការលក់ភាគហ៊ុនក្នុងសប្តាហ៍នេះ។ នោះ គឺជាធ្លាក់ចុះពីជាមធ្យមប្រហែល ៧៥០ លានដុល្លារក្នុងមួយជុំ  ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕

គម្លាតទ្រព្យសម្បត្តិខាងយេនឌ័រក្នុងចំណោមអ្នកមានទ្រព្យបំផុតរបស់អាមេរិក នៅតែមានគំលាតធំ ហើយកាន់តិច ដោយ ដោយមានស្ត្រីតែ ៦៧ នាក់ប៉ុណ្ណោះ នៅក្នុងបញ្ជី Forbes 400 នៅក្នុងឆ្នាំនេះ។ ពេលនេះស្ត្រីមានចំនួន ១៧% នៃបញ្ជី ដែលកាលពីឆ្នាំមុន មានតែ ១៥% ។ ហើយចំនួននោះនៅជាប់ ១៥% នៃស្ត្រីមានទ្រព្យសម្បត្តិសរុប ៤០០នាក់ ដោយកើនឡើង ១៤% ពីក្នុងឆ្នាំ ២០២៣។ ដូចរាល់ដង វឌ្ឍនភាព នៅតែយឺត និងរឹងមាំ។

សរុបទាំងអស់ ស្ត្រីទាំង ៦៧ នាក់នេះ មានទ្រព្យតម្លៃសរុប ៨៣៩ ពាន់លានដុល្លារ គឺកើនឡើងពី ៦២១ ពាន់លានដុល្លារជាមួយស្ត្រី ៦០ នាក់នៅក្នុងបញ្ជីពីឆ្នាំមុន។ អ្នកមែលបានចូល ក្នុងបញ្ជី Forbes 400 នៅឆ្នាំនេះ តម្រូវឱ្យមានទ្រព្យសម្បត្តិអប្បបរមាចំនួន $ ៣.៣ ពាន់លានដុល្លារ ដែលជាការកំណត់ខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន។

លោកស្រី Alice Walton គឺជាស្ត្រីជនជាតិអាមេរិកដែលមានទ្រ្យច្រើនបំផុតក្នុងពិភពលោកម្តងទៀត បន្ទាប់ពីបានកាន់កាប់តំណែងនេះអស់រយៈពេល៩ ក្នុងចំណោម១០ឆ្នាំកន្លងមក។ ភាគច្រើនបំផុត នៃទ្រព្យសម្បត្តិដែលបានប៉ាន់ប្រមាណរបស់លោកស្រី គឺ $៨៩.២ ពាន់លានដុល្លារ បានមកពីភាគហ៊ុននៅក្នុងផ្សារ Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ ដែលបង្កើតឡើងដោយឪពុករបស់លោកស្រី គឺលោក   Sam Walton ពីឆ្នាំ១៩៩២ ។ ភាគហ៊ុនផ្សាត Walmart កើនឡើង ៤៧% ចាប់តាំងពីឆ្នាំមុន ដែលជំរុញឱ្យ លោកស្រី Walton ក្លាយជាអ្នកមានទ្រព្យច្រើនបំផុតទី១៥ នៅអាមេរិក។ កាលពីដើមខែកញ្ញា លោកស្រី បានគ្រ តំណែងជាស្ត្រីមានទ្រព្យច្រើនបំផុតនៅលើពិភពលោក មួយរយៈខ្លី មុនពេល តំណែងនេះ បានក្លាយជារបស់លោកស្រី  Francoise Bettencourt Meyers នៃក្រមហ៊ុន L’Oreal នៃប្រទេសបារាំងផងដែរ។

លោកស្រី Diane Hendricks ដែលជាសហស្ថាបនិកក្រុមហ៊ុនចែកចាយសម្ភារៈសំណង់ ABC Supply តាំងពីឆ្នាំ 1982។

ដូចជាលោកស្រី Walton ដែរ, ស្ត្រីភាគច្រើននៅលើទស្សនាវដ្តី Forbes 400, ស្ត្រី ៥៤រូប សុទ្ធតែបានទទួលមរតកទ្រព្យសម្បត្តិ។ តិចជាង ២០% មានទ្រព្យ​ដោយរកខ្លួនឯង បើប្រៀបធៀបទៅនឹង ៧៦% នៃក្រុមបុរស ដែលមានចំណាត់ថ្នាក់នេះ។ ស្ត្រីជនជាតិអាមេរិកដែលបង្កើតទ្រព្យដោយខ្លួនឯង មានទ្រព្យច្រើនបំផុត គ្មានមរតក នៅតែជាលោក Diane Hendricks ដែលជាសហស្ថាបនិកក្រុមហ៊ុនចែកចាយសម្ភារៈសំណង់ ABC Supply ឆ្នាំ 1982 ហើយមានទ្រព្យសម្បត្តិសរុបប្រមាណ ២១.៩ ពាន់លានដុល្លារ។ ស្ត្រីដែលបង្កើតដោយខ្លួនឯងដ៏គួរឱ្យកត់សម្គាល់ជាច្រើនផ្សេងទៀត រួមមាន ស្ថាបនិកក្រុមហ៊ុន សូហ្វវែរ Epic Systems លោកស្រី Judy Faulkner (៧.៧ ពាន់លានដុល្លារ) និងលោកស្រី Meg Whitman (៣.៦ ពាន់លានដុល្លារ) អតីតប្រមុខប្រតិបត្តិនៃក្រុមហ៊ុន eBay និងក្រុមហ៊ុន Hewlett-Packard ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកេនយ៉ា។

អ្នកមាននទ្រព្យដ៏សម្បើមម្នាក់ទៀត គឺលោកស្រី Melinda French Gates ។ ទស្សនាវដ្ដី Forbes បានកំណត់ទ្រព្យសម្បត្តិរបស់លោកស្រីចំនួន ២៩ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ គឺកើនឡើងជិត៣ដង លើការប៉ាន់ស្មានរបស់យើងចំនួន ១០.៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ការកើនឡើងនេះបានកើតមានឡើង ដោយសារលទ្ធផលនៃការប៉ាន់ស្មានខ្ពស់របស់ទស្សនាវដ្ដី Forbes លើការដោះស្រាយការលែងលះឆ្នាំ ២០២១ របស់លោកស្រី ជាមួយមហាសេដ្ឋី លោក Bill Gates ។ អ្នកនាំពាក្យរបស់លោកស្រី French Gates មិនមានការអត្ថាធិប្បាយលើទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីទេ។

លោកស្រី Judy Faulkner មាន ទ្រព្យ ៧.៧ ពាន់លានដុល្លារ ជាស្ថាបនិកក្រុមហ៊ុន សូហ្វវែរ Epic Systems។

ស្ត្រី ៥ នាក់ មានឈ្មោះក្នុថបញ្ជីនេះជាលើកដំបូងក្នុងឆ្នាំនេះ ក្នុងនោះមានទាំង លោកស្រី Lyndal Stephens Greth មានឈ្មោះបន្ទាប់ពីទទួលមរតកទ្រព្យសម្បត្តិគ្រួសារ ៣២.៣ ពាន់លានដុល្លារ ដែលបង្កើតឡើងដោយឪពុករបស់លោកស្រី ដែលជាមហាសេដ្ឋីប្រេង Autry Stephens បានទទួលមរណភាពកាលពីខែសីហា។ នាយកប្រតិបត្តិក្រុមហ៊ុន Arista Networks លោកស្រី Jayshree Ullal គឺជាស្ត្រីចំណូលថ្មីតែម្នាក់គត់ ដែលបង្កើតទ្រព្យដោយខ្លួនឯង បន្ទាប់ពីភាគហ៊ុន នៃក្រុមហ៊ុនបណ្តាញកុំព្យូទ័រនោះបានកើនឡើងច្រើនជាង ៨០% តាំងពីមានបញ្ជីកាលពីឆ្នាំមុន ដែលជំរុញឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោក ស្រី មានប្រមាណជា ៤.៤ ពាន់លានដុល្លារ។

ស្ត្រីជនជាតិអាមេរិកដែលមានទ្រព្យច្រើនបំផុតនៅក្នុងឆ្នាំនេះ គឺមកពីឧស្សាហកម្មចំនួន ១៣ ផ្សេងៗគ្នា។ ឧស្សាហកម្មទូទៅបំផុត គឺអាហារ និងភេសជ្ជៈ ដែលជាប្រភពនៃទ្រព្យសម្បត្តិ ២២% នៃទ្រព្យសម្បត្តិរបស់ស្ត្រីក្នុងបញ្ជី ក្នុងនោះមានទាំង អ្នកស្នងមរតក Chick-fil-A លោកស្រី Trudy Cathy White (១០.៦ ពាន់លានដុល្លារ) និងសហស្ថាបនិក Panda Express លោកស្រី Peggy Cherng (៣.៧ ពាន់លានដុល្លារ)។ ឧស្សាហកម្មទី ២ និងទី ៣ ដែលតំណាងឱ្យឧស្សាហកម្មភាគច្រើនបំផុត ក្នុងចំណោមស្ត្រីក្នុងបញ្ជីគឺបច្ចេកវិទ្យា (១៣%) និងម៉ូដទាន់សម័យ & លក់រាយ (១០%)៕

លោកស្រី យ៉ាង ឈីវម៉ី (Yang Qiumei) នាយកគ្រប់គ្រងនៅផ្សារហ៊ុនហុងកុង បានទទួលមរតកភាគហ៊ុនដែលមានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន យក្ស AI របស់ចិន SenseTime Group Inc. ពីប្តីស្លាប់ទៅហើយរបស់នាង ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុននេះ។

ដោយស្រង់ឯកសារបទប្បញ្ញត្តិនៅក្នុងខែសីហា  Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រី យ៉ាង បានទទួល ៦.៩ ពាន់លានភាគហ៊ុនថ្នាក់ A ដែលមិនចុះបញ្ជីនៅក្នុងខែសីហា ហើយក្រោយមកបានបំប្លែងហ៊ុនទាំងនោះទៅជាភាគហ៊ុនចុះបញ្ជីនៅហុងកុងថ្នាក់ B ស្មើនឹងប្រមាណ ២០% នៃភាគហ៊ុនសរុប ដែលបានចេញប្រកាសសម្រាប់ហ៊ុន ទាំងពីរថ្នាក់។

ភាគហ៊ុនដែលនាងបានទទួលមរតកពីសពប្តីរបស់នាង ធ្វើឱ្យនាងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្តនេះ។

យោងតាមការប្រកាសនៅលើគេហទំព័ររបស់ក្រុមហ៊ុន Hong Kong Exchanges (HKEX) លោកស្រី Yang គឺជានាយកគ្រប់គ្រង និងជាទីប្រឹក្សារបស់ក្រុមនាយកប្រតិបត្តិ នៅក្រុមហ៊ុន HKEX និងក្រុមហ៊ុន Clearing Limited ដែលជាតួនាទីដែលនាងបានកាន់នៅក្នុងខែឧសភា ឆ្នាំ ២០២២។

មុននោះទៀត លោកស្រី បានបម្រើការជាប្រមុខប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ICI Global ដែលជាសមាគមតំណាងឱ្យមូលនិធិគ្រប់គ្រងទូទាំងពិភពលោកពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ និងជាប្រមុខផ្នែកអភិវឌ្ឍន៍ចិនដីគោក និងជាអនុប្រធានផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ HKEX ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ ។

អគារក្រុមហ៊ុន បញ្ញាសិម្បនិម្មិន SenseTime Group Inc. នៅក្រុងហុងកុង។

SenseTime ត្រូវ​បានសហការ​បង្កើត​ឡើង​ដោយសព​ប្តី​​របស់លោកស្រី Yang គឺ លោក Tang Xiao’ou ក្នុង​ឆ្នាំ ២០១៤ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន។

ក្រុមហ៊ុននេះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្តីរំពឹងខ្ពស់ នៅលើផ្សារហ៊ុនហុងកុងក្នុងឆ្នាំ ២០២១ និងបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣.៤ ពាន់លានយួន (៤៨៣ លានដុល្លារអាមេរិក) ពីឆ្នាំមុន។

ដោយដកស្រង់ព័ត៌មានដែលបង្ហាញដោយ SenseTime, ទស្សនាវដ្តី Fortune បានរាយការណ៍ថា លោក Tang ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន ជាមួយភាគហ៊ុន ២១% បានទទួលមរណភាពកាលពីខែធ្នូឆ្នាំមុន ដោយសារតែជំងឺដែលមិនត្រូវបានបង្ហាញ ។

លោក បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងជាសាស្រ្តាចារ្យម្នាក់ នៅហុងកុង ដែលត្រូវបានទទួលស្គាល់ថា ជាអ្នកត្រួសត្រាយក្នុងវិស័យ AI របស់ប្រទេសចិន។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រូវបានប៉ាន់ប្រមាណជាចុងក្រោយថា មាន ១.១ ពាន់លានដុល្លារ មុនពេលលោកស្លាប់ដោយសារជំងឺដែលត្រូវបានគេលាក់បាំង៕

ក្រុមហ៊ុន Apple Inc. ដែលទើបនឹងចេញ iPhone 16 កំពុងរៀបចំដើម្បីប្រកាសទូរស័ព្ទស៊េរីទាបថ្មីនៅដើមឆ្នាំក្រោយ ដំណាលគ្នានឹង iPads ដែលបានអាប់ដេតថ្មីជាច្រើន។

យោងតាមអ្នកដែលមានចំណេះដឹងអំពីបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុននេះ ជិតនឹងផលិត iPhone SE ដែលបានអាប់ដេត មានកូដ V59 ដែលនឹងក្លាយជាម៉ូដែលកម្រិតចុះបញ្ជីថ្មីរបស់ខ្លួន។ គម្រោងនេះមិនបង្ហាញជាសាធារណៈ ក្រុមមនុស្សដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ក្រុមហ៊ុន Apple ក៏មានបំណងផលិតអាយផែតម៉ូដែល iPad Air ថ្មី និងក្តារចុចជាច្រើន សម្រាប់ការចេញលក់ក្នុងពេលជាមួយគ្នានោះដែរ ។

ការចេញ នេះនឹងគូសបញ្ជាក់ពីការអាប់ដេតលើកដំបូងទៅជា iPhone SE ចាប់តាំងពីឆ្នាំ ២០២២មក ដែលក្រុមហ៊ុន Apple បានបន្ថែមសមត្ថភាព 5G ទៅក្នុងទូរស័ព្ទនេះ។ ជាមួយនឹងម៉ូដែលថ្មីបំផុតនេះ ក្រុមហ៊ុន Apple នឹងលបុបចោលការរចនាចាស់ដែលមានប៊ូតុងដើម ដោយប្តូរទៅជាប្រភេទអេក្រង់ពេញគែម គ្មានប៊ូតុង Home ។

កំណែទម្រង់ពិសេស SEនេះ នឹងជួយក្រុមហ៊ុន Apple ប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនកម្រិតទាប ជាទីដែលវាប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីទូរស័ព្ទប្រផេទ Android ជាពិសេសនៅក្នុងប្រទេសចិន។ ម៉ូដែលចិនបច្ចុប្បន្ន មានតម្លៃ $៤២៩ គឺរាប់រយទាបជាងស្តង់ដារ iPhone ប៉ុន្តែវាថ្លៃជាងគូប្រជែងរបស់វាជាច្រើនទៀត។ ដោយធ្វើទំនើបកម្ម SE ដូច្នេះ, វាមើលទៅដូចជាបងប្អូនរបស់វា មានតម្លៃខ្ពស់ជាង និងជួយទាក់ទាញក្រុមអ្នកទិញឥវ៉ាន់ដែលមានគំនិតសន្សំសំចៃ និងអាចដណ្តើមមកវិញនូវចំណែកទីផ្សារដែលបាត់បង់ទៅម៉ាក Huawei និង Xiaomi ។

ទូរស័ព្ទកំណែពិសេស SE ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រ បញ្ញាសិប្បនិម្មិត្តរបស់ Apple ដែលជាឈុតពេលខាងមុខ នៃឧបករណ៍ AI ដែលក៏នឹងធ្វើការជាមួយ iPhone 16 និងប្រភេទស៊េរីខ្ពស់ៗនៃ iPhone 15 កាលពីឆ្នាំមុន។ ម៉ូដែលថ្មីនេះ នឹងស្រដៀងគ្នា​ទៅនឹង iPhone 14 ដែក្នុងនោះមានទាំងការកាត់រន្ធផ្នែកខាងលើ។ កំណែពិសេស SE បច្ចុប្បន្ន គឺកាន់តែដូចនឹង iPhone 8 ដែលជាកំណែស្តង់ដារចុងក្រោយដែលមានដាក់ប៊ូតុងដើម(home button)។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ម៉ូដែល iPad Air ថ្មីជាច្រើន មានឈ្មោះកូដ J607 និង J637 នឹងផ្តោតលើការកែលម្អផ្នែកខាងក្នុង។ ក្រុមហ៊ុន Apple ក៏កំពុងរៀបចំកំណែប្រែអាប់ដេត នៃគ្រឿងបន្លាស់ Magic Keyboard របស់ខ្លួន មានកូដ R307 និង R308 សម្រាប់ទាំងកំណែអេក្រង់ 11អ៊ីញ និងអេក្រង់ 13អ៊ីញ របស់ Air ថ្មី។ កំណែប្រែទាំងនេះ នឹងនាំមកនូវលក្ខណៈពិសេសខ្លះលើក្តារចុច iPad Pro តម្លៃធូរគុណភាពទាប។

Apple ក៏នឹងចេញអាយផែត iPad Air ថ្មីក្នុងពេលជាមួយគ្នានៅដែរ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពត្រកូល Air ជាមួយនឹងបន្ទះឈីប M2 និងបន្ថែមជម្រើសអេក្រង់ទំហំ 13 អ៊ីញ។ iPad mini ថ្មី​ មាន​ឈ្មោះ​កូដ J410 — ក៏​នឹងចេញផង​ដែរ ជា​សក្តានុពល​នៅ​ចុង​ឆ្នាំ ២០២៤ នេះ។

ការធ្វើកំណែទម្រង់របស់ iPad Pro ត្រូវបានចេញលក់ក្នុងពេលដំណាលគ្នានឹង iPad Air ក្នុងឆ្នាំនេះ ប៉ុន្តែអាផែតកម្រិតខ្ពស់ជាងនោះ មានបញ្ចូលប្រព័ន្ធដំណើរការ M4 ដែលម៉ូដែលជាច្រើនផ្សេងទៀតមិនទាន់មាននៅឡើយ។ នោះមានន័យថា ការអាប់ដេតមួយ មិនសូវជាបន្ទាន់ទេ ដោយសារបន្ទះឈីបនេះ គឺមានមួយជំនាន់សម្រាប់ទៅមុខរួចហើយ។

លើសពីអ្វីដែលជាទូរស័ព្ទ iPhone SE និង iPads ថ្មី, ក្រុមហ៊ុន Apple ក៏កំពុងធ្វើកំណែទម្រង់កុំព្យូទ័រ ត្រកូល Mac របស់ខ្លួនផងដែរ។ ម៉ូដែលទាំងឡាយដែលបានអាប់ដេតក្នុងឆ្នាំនេះ នឹងមានទាំងការកែប្រែ Mac mini ក៏ដូចជា MacBook Pros និង iMacs ដែលបានធ្វើបច្ចុប្បន្នភាពរួចហើយផងដែរ។ ម៉ាកទាំងនោះ នឹងបំពាក់បន្ថែមប្រព័ន្ធដំណើរការ M4 និងរំលេចលក្ខណៈពិសេសរបស់ខួរក្បាល Apple Intelligence។ បន្ទះឈីប M4 នឹងមកជាមួយកុំព្យូទ័រ MacBook Air, Mac Studio និង Mac Pro ក្នុងអំឡុងឆ្នាំ ២០២៥៕

បុរសអ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ លោក Jamal Al Nadak ត្រូវបានគេរាយការណ៍ថាបានទិញកោះឯកជនមួយ តម្លៃ ៥០លានដុល្លារអាមេរិក ដើម្បីទុកឱ្យភរិយារបស់គាត់លោកស្រី Soudi Al Nadak នូវសេរីភាព និងឯកជនភាព ក្នុងការស្លៀកពាក់ឈុតប៊ីគីនី នៅលើឆ្នេរខ្សាច់របស់ពួកគេ។

ស្ត្រី​ជាភរិយាដែលកើតនៅ​អង់គ្លេសរូបនេះ ​ក៏​បាន​បញ្ជាក់​ពី​ការ​ទិញ​នេះ​ដែរ។

លោកស្រី Soudi Al Nadak អាយុ ២៦ ឆ្នាំ បានចែករំលែកវីដេអូលើបណ្តាញ Instagram នៅលើកោះឯកជនដែលស្វាមីនាង បានទិញឱ្យ ដោយសរសេរថា៖ “POV: អ្នកចង់ស្លៀកឈុតប៊ីគីនី, ដូច្នេះប្តីសេដ្ឋីក៏បានទិញកោះឱ្យមួយ”។

លោកស្រី Soudi បានរៀបការជាមួយអ្នកជំនួញនៅទីក្រុងឌូបៃ លោក Jamal Al Nadak និងពណ៌នាថាខ្លួននាងជា៖ “ស្ត្រីមេផ្ទះពេញម៉ោង”។ គូស្នេហ៍​មួយ​គូ​នេះ​ បាន​ជួប​គ្នា​ពេល​កំពុង​សិក្សា​នៅក្រុង​ឌូ​បៃ និង​បាន​រៀប​ការ ​នៅ​ឆ្នាំ​២០២១ ។

គណនី Instagram របស់លោកស្រី ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ បានរៀបរាប់លម្អិតអំពីរបៀបរស់នៅក្នុងជីវិតសម្បូរហូរហៀរបស់ខ្លួន។ លោកស្រី ​មាន​វីដេអូ​១ស៊េរី ​ដែល​មាន​ចំណង​ជើង​ថា “តើ​ប្តី​សេដ្ឋី​របស់​ខ្ញុំ ​ចំណាយ​លើ​ខ្ញុំ​ប៉ុន្មាន​ក្នុង​សប្តាហ៍​នេះ” ដោយ​ចំណាយ​នៅគ្រប់កន្លែងយ៉ាង​ហោចណាស់ ចន្លោះ​ពី ៥ម៉ឺនដុល្លារ ទៅ ១លាន​ដុល្លារ៕

ថ្មីៗនេះ លោកស្រី បាន​បង្ហោះ​វីដេអូ​រៀប​ការ​ដោយ​សរសេរ​ថា៖ “ខ្ញុំ​ត្រូវ​រៀប​ការ​នៅ​ក្រៅ​វប្បធម៌​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​​មិន​ព្រមធ្វើការ ដើម្បី​បើក​ប្រាក់​ខែ ហើយ​ខ្ញុំ​ទទួល​យក​តែ​មាស ​ជា​កាដូ”។

ក្នុង​បទ​សម្ភាស​មួយ លោកស្រី Soudi បាន​និយាយ​អំពី​ពួកគេ​ចង់​ទិញ​កោះ​មួយ​សម្រាប់ជា​ការ​វិនិយោគ។ លោកស្រី បាននិយាយថា កោះនេះត្រូវបានទិញក្នុងតម្លៃ 50 លានដុល្លារ (37.25 លានផោន) ។

រូបភាពដកស្រង់ពីគណនី អ៊ីនស្តាក្រាម លោកស្រី Soudi Al Nadak និងស្វាមីលោក Jamal នៅឯឆ្នេរខ្សាច់ នៃកោះដែលពួកគេបានទិញ។

លោកស្រី បានប្រាប់សារព័ត៌មានឥណ្ឌាប្រចាំថ្ងៃ Hindustan Times ថា៖ “វាជាអ្វីមួយ ដែលយើងកំពុងគិតថាធ្វើមួយនៅពេលណាមួយសម្រាប់ការវិនិយោគ ហើយប្តីរបស់ខ្ញុំចង់ឱ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព នៅលើឆ្នេរខ្សាច់មួយ ដែលជាមូលហេតុដែលគាត់ទិញវា។ សម្រាប់ហេតុផលឯកជនភាព យើងសុំមិនប្រាប់ទីតាំងនេះពិតប្រាកដទេ ប៉ុន្តែវាស្ថិតនៅក្នុងទ្វីបអាស៊ី ហើយវាមានតម្លៃ ៥០លានដុល្លារ”។

ការ​បញ្ចេញ​មតិ​ជាច្រើន លើ​ការ​បង្ហោះ​របស់​នាង មាន​រាប់​ចាប់​ពី​ការ​មិន​ជឿ រហូត​ដល់​ការ​រិះគន់​ចំៗ​អំពី​ការ​អួតអាងអំ​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

អ្នកលេង Instagram ម្នាក់ បានសួរថា៖ “តើប្តីលោកស្រី មានបងប្រុសទេ? ខ្ញុំ​សុំ​ដណ្តឹងឱ្យមិត្ត​ភក្តិ​របស់​ខ្ញុំ»៕

ក្រុមហ៊ុន Meta ត្រៀមនឹងណែនាំឱ្យប្រើឧបករណ៍ AI របស់ខ្លួន ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវៀតណាម ខណៈដែលកំពុងពង្រីកការផលិតឧបករណ៍កាស Quest 3S របស់ខ្លួន, ដោយកំពុងបង្កើតការងារ ១០០០ និងកំពុងជំរុញសេដ្ឋកិច្ចក្នុងស្រុកមួយនេះ។

ឧបករណ៍ AI ដែលមានឈ្មោះថា Meta AI គឺជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ ChatGPT និងត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសវៀតណាមនៅចុងឆ្នាំនេះ។

ក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយនៅព្រឹត្តិការណ៍ Innovate Vietnam 2024 នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ, ប្រធានផ្នែកកិច្ចការសកលរបស់ Meta លោក Nick Clegg បាននិយាយថា៖ “យើងមានមោទនភាព ដែលក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំតែមួយគត់នៅតំបន់ Silicon Valley ដែលផ្តល់ឧបករណ៍ AI ដោយឥតគិតថ្លៃ ដល់ក្រុមអ្នកប្រើប្រាស់វៀតណាម”។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (ស្តាំ) ជួបលោក Nick Clegg, ប្រធានកិច្ចការសកលនៃក្រុមហ៊ុន Meta។

Meta AI ប្រើប្រាស់គំរូ Llama ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta ដំណើរការមុខងារស្រដៀងទៅនឹង ChatGPT ។ លោក Clegg បានសង្កត់ធ្ងន់ថា គំរូភាសាដ៏ធំនៃប្រភពបើកចំហនេះ គាំទ្រភាសាវៀតណាម ដោយជួយបណ្តាអាជីវកម្មក្នុងស្រុក ជៀសវាងការចំណាយខ្ពស់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ AI ផ្ទាល់ខ្លួនរបស់ពួកគេ។

បន្ថែមលើនេះទៀត ក្រុមហ៊ុន Meta បានបង្ហាញឱ្យដឹងថា AI សម្រាប់អាជីវកម្មរបស់ខ្លួន ដែលប្រើរួម ជាមួយ Messenger ត្រូវបានសាកល្បង នៅក្នុងប្រទេសវៀតណាមចាប់តាំងពីខែមិថុនា ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំនេះ។ ផលិតផល AI នេះ ក៏អាចត្រូវបានដាក់បញ្ចូលជាមួយក្នុងវេទិកាផ្សេងទៀត ដូចជា WhatsApp ផងដែរ។

ការពង្រីកខ្លួនរបស់ Meta នៅក្នុងប្រទេសវៀតណាម មានទាំងការផលិតឧបករណ៍កាសចម្រុះការពិត Quest 3S ដែលបានដាក់ឱ្យប្រើប្រាស់តាងពីចុងខែកញ្ញា ជាមួយនឹងតម្លៃចាប់ផ្តើម ៣០០ដុល្លារអាមេរិក។ ការសម្រេចចិត្តជ្រើសរើសប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១០០០ និងរួមចំណែករាប់លានដុល្លារ ដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោក Clegg បានបន្ថែមថា៖ “វៀតណាម បន្តជាប្រទេសដ៏សំខាន់សម្រាប់ Meta ដោយមានអាជីវកម្មខ្នាតតូចរាប់លាន និងក្រុមអ្នកប្រើប្រាស់ ប្រើប្រាស់វេទិការរបស់យើង”។

ក្រុមហ៊ុន Meta ក៏បានប្រកាសពីភាពជាដៃគូជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ – សកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ ដើម្បីផ្តល់ក្រេឌីតទាក់ទងនឹង AI សម្រាប់ក្រុមនិស្សិត ចាប់ពីខែមីនា ឆ្នាំ ២០២៥ តទៅ។ កម្មវិធីនេះ មានគោលបំណងលើកកំពស់ជំនាញទាំងគ្រូ និងសិស្ស ដោយលើកកម្ពស់ការប្រើដោយសុវត្ថិភាព និងការប្រើប្រាស់ AI ដោយការទទួលខុសត្រូវ។

ក្រុមហ៊ុន Meta ដែលត្រូវបានគេស្គាល់សម្រាប់វេទិកាជាច្រើន ដូចជា Facebook, Instagram, WhatsApp និង Threads ក៏ដូចជាកាសស្តាប់ VR/AR បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម តាំងពីឆ្នាំ ២០១៥មក ដោយសហការជាមួយក្រសួង និងនាយកដ្ឋាននានាលើគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថល និងការច្នៃប្រឌិតនេះ៕

នៅពេលដែលឯកសារនិយតកម្មបានបង្ហាញពីចំណែកភាគហ៊ុនច្រើនជាង ៥% ត្រូវបានសាងឡើង នៅក្នុងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជប៉ុន Storage-OH Co. ពីខែតុលាឆ្នាំមុន, ភាគហ៊ុនរបស់ក្រុមហ៊ុននោះ បានកើនឡើង ១៧% ។

វិនិយោគិន​ដែល​បង្ក​ឱ្យ​មាន​ការ​ឆ្លើយតប​ទីផ្សារហ៊ុននោះដ៏​ក្តៅ​គគុក ​គឺ​លោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ (Shigeru Fujimoto) អាយុ ៨៨ ឆ្នាំ​ ជា​អតីត​ម្ចាស់​ហាង​លក់​សត្វ​រស់នៅ​ទីក្រុង កូបេ (Kobe) ។

ក្នុង​ប្រទេស​មួយ​ដែល​មានបទដ្ឋាន​សម្រាប់​មនុស្ស​សំចត​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ជា​សាច់ប្រាក់ និងជា​បញ្ញើ ​ដែល​ស្ទើរតែ​គ្មាន​ការប្រាក់ បុរសរូបនេះ ​បាន​សាង​ទ្រព្យសម្បត្តិ​តិចតួចប៉ុណ្ណោះ។ បន្ទាប់ពីជិត៧ទសវត្សរ៍ នៃការជួញដូរភាគហ៊ុន លោកតាវ័យជាង៨០ឆ្នាំរូបនេះ សន្សំបានទ្រព្យសម្បត្តិប្រហែល ២ពាន់លានយ៉េន (១៤ លានដុល្លារ)។

លោកតា ក៏​បាន​បង្កើត​ក្រុមអ្នក​វិនិយោគ​លក់រាយ​ដ៏​ស្មោះត្រង់​ម្នាក់ ​ដែលបានយល់ពីរបៀបសាងទ្រព្យសម្បត្តិ​របស់គាត់​ផងដែរ។ លោកតា ថែមទាំងបានសរសេរសៀវភៅដ៏ពេញនិយមមួយក្បាល ស្តីអំពីយុទ្ធសាស្ត្រវិនិយោគរបស់គាត់។

លោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ លេងភាគហ៊ុន​តាំងពីអាយុ​១៩ឆ្នាំ ដំបូងជាអ្នកលេង១ថ្ងៃ ។

លោកតា Fujimoto ជាបុរសលេចធ្លោនៅក្នុងប្រទេសជប៉ុន មិនត្រឹមតែដោយសារតែការប្រថុយនឹងហានិភ័យហិរញ្ញវត្ថុរបស់គាត់ នៅក្នុងទម្លាប់មួយ ដែលពេញចិត្តលេងវាដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ព្រោះតែគាត់ បានប្រមូលប្រាក់យ៉ាងសកម្ម ដើម្បីចាយវាយសម្រាប់វ័យចាស់របស់គាត់ ខណៈដែលមនុស្សចាស់ជាច្រើន កំពុងជួបបញ្ហារស់នៅដោយប្រាក់សោធនសាធារណៈតិចតួច ខណៈអតិផរណា កើនឡើង។

សូម្បីតែផងសារភាគហ៊ុនករឡាប់ចាក់កាលពីខែមុន ដែលភាគហ៊ុនរបស់ប្រទេសនេះបានជួបការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ក៏ដោយ ក៏វាមិនបានធ្វើឱ្យលោកតា ឈប់ជួញដូរដែរ។

លោកតា Fujimoto បានប្រាប់ Bloomberg News ថា៖ “នៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះ នោះគឺជាពេលដែលខ្ញុំត្រូវទិញហ៊ុនទុក” ។ ប៉ុន្តែ​សំណួរនោះ​គឺ​ថា ​តើ​អ្នក​មាន​លុយដែរទេ ​ឬ​ក៏​មាន​ភាព​ក្លាហានដើម្បី​ធ្វើ​បែប​នោះដែរទេ?​។

លោកតា Fujimoto ជួញដូរជាមួយក្រុមហ៊ុនជាច្រើនជាមួយប្រាក់ចំណូល, ប្រាក់ចំណេញ និងភាគលាភដែលកំពុងកើនឡើង ក៏ដូចជាក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការទិញភាគហ៊ុនមកវិញ និងអត្ថប្រយោជន៍របស់ម្ចាស់ភាគហ៊ុន។ លោកតា ក៏ពិនិត្យមើលសូចនាករបច្ចេកទេសជាច្រើនដូចជាសន្ទស្សន៍កម្លាំងដែលទាក់ទង និងការផ្លាស់ប្តូរមធ្យម ទាំងការទិញ​និងការលក់។

លោក Fujimoto តាមដានរាល់ការជួញដូរ ដោយសរសេរចុះកាលបរិច្ឆេទ ភាគហ៊ុន និងតម្លៃ បន្ទាប់ពីការបញ្ជាទិញ បានទូទាត់ យ៉ាងត្រឹមត្រូវ។

ដោយហៅការវិនិយោគរបស់គាត់នៅក្នុងភាគហ៊ុនរបស់ Storage-OH ថា “ជាជួញដូរទទួលជោគជ័យបំផុត”, បច្ចុប្បន្នលោកតា មើលឃើញផ្សារហ៊ុនជាច្រើន ក្នុងនោះមានទាំអក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត G-TEKT Corp. និងក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ Takeuchi Manufacturing Co. ថាជាក្រុមហ៊ុនមានការទាក់ទាញ។

លោកតា Fujimoto ដែលមិនមានទូរស័ព្ទស្មាតហ្វូន មិនមានរថយន្ត ឬសូម្បីតែកាតឥណទានក៏គ្មាន បាននិយាយថា វាជារឿងល្អមួយ ដែលប្រជាជនជប៉ុនវ័យក្មេងកំពុងទទួលបានការវិនិយោគភាគហ៊ុន ដែលលោកតា បានពិពណ៌នាថាជា “សប្បាយ” ។

លោក បាននិយាយថា៖ “វាសប្បាយនៅពេលអ្នកប្រឹងគិត ប្រឹងប្រែងសិក្សា ហើយលទ្ធផលល្អក៏ចេញមក ហើយអ្នករកបានប្រាក់កម្រៃ មិនអីចឹង? ។ វាសប្បាយក្នុងការសិក្សា។ វា​ក៏​សប្បាយរីករាយ​ដែរ ដែល​ឃើញ​នូវលទ្ធផល»។

លោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ (Shigeru Fujimoto) អាយុ ៨៨ ឆ្នាំ ជាអតីតម្ចាស់ហាងលក់សត្វរស់នៅទីក្រុង កូបេ (Kobe) ។

ពេលខ្លះ លោកតា ត្រូវបានសួរថាតើ លោកតាត្រូវបានបណ្តុះបណញតាល, យកឈ្មោះទម្លាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានគេហៅថា “លោក Warren Buffett” របស់ជប៉ុន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមែនទេ?។

លោក Fujimoto ដែលប្រើរទេះដើរចល័តសម្រាប់ជួយទប់ បន្ទាប់ពីឈឺខ្នងកាលពីដើមឆ្នាំនេះ បានប្រាប់ Bloomberg Originals ថា លោកតា គឺដាក់ខ្លួនណាស់ មិនអាចប្រៀបធៀបនឹងលោក Buffett បានទេ ប៉ុន្តែបាននិយាយថា វត្ថុតែមួយគត់ដែលពួកគាត់មានដូចគ្នា គឺអាយុ និងការស្រឡាញ់ផ្សារហ៊ុន។

ប្រមុខអ្នកយុទ្ធសាស្រ្តនៃក្រុមហ៊ុន T&D Asset Management Co. លោក Hiroshi Namioka បាននិយាយអំពីលោកតា Fujimoto ថា៖ “គាត់មានចំណង់ខ្លាំងលើការវិនិយោគភាគហ៊ុន ក្នុងនាមជាអ្នកវិនិយោគតាមស្ថាប័ន។ លោកតា មានឥទ្ធិពលមួយ លើក្រុមវិនិយោគិនសាធារណៈ និងវិនិយោគិនលក់រាយ ហើយក្រុមអ្នកគាំទ្ររបស់លោកតា Fujimoto កំពុងតាមដានលោកតា ទាក់ទងនឹងមុំនៃការវិនិយោគ។”

យោងតាមការស្ទង់មតិនៅឆ្នាំ ២០២២ ដោយសមាគមរកស៊ិភាគហ៊ុនជប៉ុន ឱ្យដឹងថា ទោះយ៉ាងណានេះក្តី លោកតាFujimoto គឺជាឧទាហរណ៍ដ៏ខ្លាំងមួយនៃការវិនិយោគ នៅក្នុងប្រទេសជប៉ុន។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ លោកតា បានយកចិត្តទុកដាក់លើការជួញដូរប្រចាំថ្ងៃ ដោយធ្វើឱ្យលោកតា ស្ថិតក្នុងចំណោមក្រុមអ្នកវិនិយោគត្រឹមតែ ៣% ប៉ុណ្ណោះនៅក្នុងប្រទេសដែលកាន់ភាគហ៊ុនតិចជាងមួយខែ ។

យ៉ាងណាក៏ដោយ ការវិនិយោគបែបប្រថុយប្រថាននេះ មិនមែនជាអ្វីដែលលោកតា ចង់ណែនាំដល់ក្រុមអ្នកវិនិយោគវ័យក្មេងនោះទេ។

លោក​តា បានបញញជាក់​ថា​៖ «​វា​សំខាន់​ក្នុង​ការ​រក្សា​ទុកភាគហ៊ុន​ល្អ ​សម្រាប់​រយៈពេល​វែង​»​។ កុំទិញ ឬលក់ភ្លាមៗដូចពាណិជ្ជករ១ថ្ងៃ។ ប្រសិន​បើ​អ្នក​កាន់​ស្តុក​ទុក​មួយ​រយៈ, ពួក​គេនឹង​ប្រាកដ​ជា​ទទួល​បាន​ផ្លែ​ផ្កា»។

ការវិនិយោគភាគហ៊ុនរបស់លោកតា បានចាប់ផ្តើមកាលពីជិត ៧០ឆ្នាំមុន នៅពលលោកតាអាយុ ១៩ ឆ្នាំ ដែលលោក បាននិយាយទៅកាន់ប្រមុខប្រតិបត្តិម្នាក់អំពីក្រុមហ៊ុនឈ្មួញកណ្តាលក្នុងស្រុក ដែលតែងតែមកហាងលក់សត្វចិញ្ចឹមរប់លោកតា Fujimoto បានធ្វើការទីនោះ។ ភាគហ៊ុនដំបូង ដែលលោកតាបានទិញ គឺនៅក្នុងក្រុមហ៊ុនជាច្រើន ដែលបានក្លាយជាក្រុមហ៊ុនសារជីវកម្ម Sharp Corp. និងក្រុមហ៊ុនចម្រាញ់ប្រេង Eneos Holdings Inc.

ដំបូង​ឡើយ គាត់​មិន​បាន​តាំងចិត្ត​ពេញលេញ​ទេ។ អ្នកស្រឡាញ់សត្វសេកប៉ារ៉ាកែតរូបនេះ បានបើកហាងលក់សត្វចិញ្ចឹមផ្ទាល់ខ្លួន ក្រោយមកលក់ហាងនេះដើម្បីចាប់ផ្តើមហាងលេងបៀរម៉ាជងបែបជប៉ុន ខណៈដែលលោកតាជឿថា នោះគឺជាទីដែលមានឱកាសរកលុយ នៅពេលនោះ។

លោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ (Shigeru Fujimoto) និយាយថា មនុស្ស​ផ្ញើប្រាក់នៅធនាគារជប៉ុន សឹងតែមិនបានការប្រាក់ ចាញ់លេងភាគហ៊ុន។

នៅឆ្នាំ ១៩៨៦ លោកតា បានប្រមូលប្រាក់បាន ៦៥ លានយ៉េន បន្ទាប់ពីលក់បន្ទប់ជួលរបស់គាត់ ហើយបានចាប់ផ្តើមវិនិយោគពេញម៉ោងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ លោកតា បានក្លាយជាពាណិជ្ជករទិញលក់១ថ្ងៃ នៅឆ្នាំ ២០២៥ ។

លោកតា Fujimoto ដែលជារឿយៗធ្វើការជាមួយសត្វសេកឈ្មោះ Pi-Chan ដែលទុំនៅពីលើក្បាលរបស់គាត់, ភ្ញាក់ពីដំណេកនៅម៉ោង ២ ព្រឹក ដើម្បីពិនិត្យមើលទីផ្សារសហរដ្ឋអាមេរិក និងមើលទូរទស្សន៍ CNBC ។ លោកតា ក៏សម្លឹងមើលបង្កាន់ដៃប្រាក់បញ្ញើអាមេរិករបស់ក្រុមហ៊ុនជប៉ុនផងដែរ ដើម្បីត្រៀមខ្លួនសម្រាប់ការជួញដូររបស់គាត់ នៅក្នុងទីផ្សារក្នុងស្រុក។

លោកតា Fujimoto និយាយថា ការជួញដូរ នៅចុងទសវត្សរ៍ទី ៨០ របស់គាត់ ជួយគាត់ឱ្យរីករាយនឹងជីវិត និង “ជួយការពារខ្ញុំមិនឱ្យចាស់វង្វេង” ។

ប៉ុន្តែលោកតា ​មិន​ស្តាយ​ក្រោយ​ទេ ដោយ​និយាយ​ថា លោក ​ខក​ចិត្តយ៉ាងខ្លាំង​នឹង​ទ្រព្យ​សម្បត្តិ ដែលមានត្រឹម២ពាន់​លាន​យ៉េន​របស់​គាត់។

លោកតា ​បានបញញជាក់​ថា​៖ «​ខ្ញុំ​មិន​បាន​ប្រឹងប្រែង​គ្រប់គ្រាន់​ទេ​។ ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ប្រយែង មិនហ៊ាន​លោភលន់​ពេក ប៉ុន្តែ​ក៏​នៅបន្ត​ទទួលបានចំណូល​ពី​ការ​ជួញ​ដូរ​ដែរ។ វា​មិន​ល្អ​ទេ ​ដែល​លោភលន់»៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព