លោកជំទាវ កាម៉ាឡា ហារីស

លោកជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ពេលនេះ គឺជាអ្នកស្នងមរតកជាក់ស្តែង ក្នុងនាមជាបេក្ខភាពប្រធានាធិបតីអាមេរិក របស់បក្សប្រជាធិបតេយ្យហើយ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនចេញពីការប្រជែងការបោះឆ្នោតជាថ្មី។ ការហក់ឡើងរបស់លោកជំទាវ​ហារីស គឺជារបត់នៃជោគវាសនាដ៏គួរឱ្យកត់សម្គាល់សម្រាប់អ្នកនយោបាយម្នាក់ ដែលការខ្វះប្រជាប្រិយភាពរបស់គាត់ ត្រូវបានគេមើលឃើញថាជាមូលហេតុដ៏សំខាន់ ដែលលោក​បៃដិន ត្រូវតែសម្រេចចិត្តបោះបង់ការស្វែងរកអាណត្តិទីពីរ ខណៈលោកជំទាវ ហារីស វ័យ 59 ឆ្នាំ  ដែលជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានតំណែងជាអនុប្រធានាធិបតី បានទទួលបានការឯកភាពយល់ព្រមដ៏ធំ និងមានការទាក់ទាញដ៏រឹងមាំជាមួយនឹងប្លុកបោះឆ្នោតសំខាន់ៗ សម្រាប់ក្រុមប្រជាធិបតេយ្យ។

លោកជំទាវ ហារីស

  • តើការស្ទង់មតិនិយាយអ្វីខ្លះអំពីលោកជំទាវ ហារីស?

នៅក្នុងការស្ទង់មតិរបស់ Bloomberg News/Morning Consult ដែលធ្វើឡើងនៅដើមខែកក្កដា 46% នៃអ្នកបោះឆ្នោតនៅរដ្ឋប្រទាញប្រទង់ បាននិយាយថា ពួកគេជឿជាក់លើលោកជំទាវ ហារីស ក្នុងការបំពេញកាតព្វកិច្ចជាប្រធានាធិបតី ប្រសិនបើលោក បៃដិន មិនអាចបម្រើបានទៀតទេ។ 77% នៃអ្នកប្រជាធិបតេយ្យក្នុងរដ្ឋប្រទាញប្រទង់ បាននិយាយថាពួកគេគាំទ្រលោកជំទាវ ឱ្យកាន់កាប់តំណែងនេះ បើសិនលោកបៃដិន មិនអាចបន្តបាន។

នៅក្នុងការស្ទង់មតិកាលពីដើមខែឧសភា លោកជំទាវ បានតាមពីក្រោយលោកត្រាំ ដោយពិន្ទុចំនួន 7 ភាគរយ នៅក្នុងការតទល់គ្នា ដោយសម្មតិកម្មនៅក្នុងរដ្ឋសមរភូមិចំនួន៧ ដែលមានទំហំធំជាងចំនួន៤ពិន្ទុ ដែលលោក ត្រាំ ធ្លាប់មានលើលោក បៃដិន នៅក្នុងការស្ទង់មតិ។

លោកជំទាវ ហារីស (ឆ្វេង) ក្នុងអំឡុងពេលយុទ្ធនាការឃោសនា

ការ​ស្ទង់មតិ​ដែល​បាន​ចេញ​ផ្សាយ​ចាប់​តាំង​ពី​ការ​ជជែក​ដេញ​ដោល​ដ៏​គគ្រឹកគ្រេង​របស់​លោក បៃដិន បេក្ខភាពបក្ស​សាធារណរដ្ឋ អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ផ្តល់​សញ្ញា​លើក​ទឹក​ចិត្ត​សម្រាប់លោកជំទាវ ហារីស។ ការស្ទង់មតិរបស់ CNN ដែលធ្វើឡើងបន្ទាប់ពីការជជែកដេញដោលគ្នានោះ បានរកឃើញថា លោកជំទាវ ហារីស បានចាញ់លោក ត្រាំ 45% ទល់នឹង 47% ក្នុងចំណោមអ្នកសិទ្ធិបោះឆ្នោត បើប្រៀបធៀបទៅនឹងលោក បៃដិន ដែលចាញ់ តាំ 43%ទល់នឹង 49% ។

Harris ក៏ធ្វើបានល្អជាងលោក បៃដិន បន្តិចក្នុងការស្ទង់មតិក្នុងចំណោមមនុស្សវ័យក្មេង និងក្រុមអ្នកបោះឆ្នោតស្បែកខ្មៅ នេះបើយោងតាមលោក Roshni Nedungadi ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនទិន្នន័យ HIT Strategies ។

 

  • តើសាវតាលោកជំទាវ គឺជាអ្វី?

កុមារី កាម៉ាឡា ហារីស ជាមួយ​ម្តាយជនជាតិឥណ្ឌា

លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) គឺជាកូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌា ម្តាយ របស់លោកជំទាវ ឈ្មោះ Shyamala Gopalan (ស្លាប់)និង ឪពុកមកពីប្រទេសហ្សាម៉ាអ៊ីក លោក ដូណាល់ ហារីស (Donald Harris) ។ ឪពុករបស់លោកជំទាវ បានក្លាយជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យមួយ ហើយម្តាយរបស់លោកជំទាវ គឺជាអ្នកស្រាវជ្រាវជំងឺមហារីកសុដន់ ដែលលោកជំទាវហារីស តែងតែចាត់ទុកជាគំរូរបស់ខ្លួន។

នៅក្នុងសៀវភៅកំណត់ការចងចាំរបស់លោកជំទាវ The Truths We Hold: An American Journey, លោកជំទាវ ហារីស បានរំលឹកពីការចូលរួមក្នុងការតវ៉ាសិទ្ធិស៊ីវិលជាមួយឪពុកម្តាយរបស់ខ្លួនកាលពីកុមារភាព ដែលជាប្រភពដ៏សំខាន់នៃការបំផុសគំនិតសម្រាប់ការសម្រេចចិត្តរបស់លោកជំទាវក្នុងការបន្តអាជីពជាមេធាវី ហើយបន្តមកចូលក្នុងផ្នែកនយោបាយ។

លោកជំទាវ ហារីស ជាមួយស្ចាមី និង​កូនៗ

លោកជំទាវ ហារីស បង្ហាញអត្តសញ្ញាណ ជាគ្រិស្តបរិស័ទ ប៉ុន្តែក៏បានចូលរួមព្រះវិហារហិណ្ឌូជាមួយម្តាយរបស់លោកជំទាវខណៈចម្រើនវ័យ។ ស្វាបីរបស់លោកជំទាវ ដែលជាសុភាពបុរសទីពីរ ឈ្មោះ Douglas Emhoff គឺជាជនជាតិជ្វីហ្វ។ លោក គឺជាស្វាមីជនជាតិយូដាដំបូង របស់ភរិយាជាអនុប្រធានាធិបតី។

លោកជំទាវ ហារីស បានចូលរៀននៅសកលវិទ្យាល័យហូវឺដ (Howard) និងជាសមាជិកនៃ Alpha Kappa Alpha ដែលជាក្រុមក្លឹបស្ត្រី Black Sorority ចាស់ជាងគេរបស់ប្រទេស។ លោកជំទាវ មានសញ្ញាប័ត្រផ្នែកច្បាប់ពី UC Law San Francisco  និងបានចាប់ផ្តើមអាជីពជាមេធាវីរងនៅស្រុក Oakland រដ្ឋកាលីហ្វ័រនីញ៉ា ក្នុងឆ្នាំ 1990។ លោកជំទាវ បានចាប់ផ្តើមអាជីពរបស់នាងក្នុងការដោះស្រាយអំពើហិង្សាក្នុងគ្រួសារ និងករណីរំលោភលើកុមារ។

  • លោកជំទាវ ​បាន​សម្រេច​អ្វី​ខ្លះ​មុន ​ក្លាយ​ជា​អនុប្រធានាធិបតី?

លោកជំទាវ​ហារីស គឺជាមនុស្សដំបូង ដែលស្តើរតែមិនធ្លាប់កាន់តំណែងក្នុងការិយាល័យ ។ ក្នុងឆ្នាំ 2003 លោកជំទាវ ត្រូវបានជ្រើសរើសជាមេធាវីស្រុក San Francisco ដោយក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងដែលត្រូវបានតែងតាំងឱ្យកាន់តំណែង។ បន្ទាប់មក លោកជំទាវ ត្រូវបានជ្រើសរើសជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក និងជាស្ត្រីដំបូង ដែលបម្រើការជាអគ្គមេធាវីរបស់រដ្ឋកាលីហ្វ័រញ៉ា។

លោកជំទាវ ហារីស បានដាក់ឈ្មោះខ្លួនឯងថា ជារដ្ឋអាជ្ញាដែលកំពុងរីកចម្រើន ដែលជារឿយៗបញ្ជាក់ថា ការផ្តោតការយកចិត្តទិកដាក់ដ៏សំខាន់មួយរបស់លោកជំទាវ គឺទៅលើកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ។ ទង្វើនោះ មិនបានការពារលោកស្រីពីការរិះគន់ខ្លះអំពីប្រវត្តិយុត្តិធម៌ព្រហ្មទណ្ឌរបស់លោកស្រីឡើយ។

នៅក្នុងសៀវភៅឆ្នាំ 2009 របស់លោកជំទាវ ដែលមានចំណងជើងថា “Smart on Crime” Harris បានសរសេរអំពីទស្សនវិជ្ជារបស់ខ្លួនអំពីការអន្តរាគមន៍ និងការស្តារនីតិសម្បទាដំបូង សម្រាប់ជនល្មើសអហិង្សាជាលើកដំបូង។

នៅឆ្នាំ 2016 លោកជំទាវ ត្រូវបានជាប់ឆ្នោតជាព្រឹទ្ធសមាជិកអាមេរិកតំណាងឱ្យរដ្ឋកាលីហ្វ័រញ៉ា។ លោកជំទាវ បានក្លាយជាព្រឹទ្ធសមាជិកអាស៊ីខាងត្បូងដំបូង ក្នុងប្រវត្តិសាស្ត្រ។ ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មាធិកា​រ​តុលាការ លោកជំទាវ បាន​ក្លាយ​ជា​មនុស្ស​ល្បី​ល្បាញ​ចំពោះ​ការ​សួរ​ចម្លើយដ៏ហែកហួរ ​ចំពោះ​ករុមមន្ត្រី​រដ្ឋការលោកត្រាំ និង​ក្រុមអ្នក​តែងតាំង។

លោកជំទាវ ហារីស មានជួបការលំបាកក្នុងអាជីព នយោបាយជាតិផងដែរ ក្នុងនោះមានរបួសដែលកើតដោយខ្លួនឯងខ្លះ ។ យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ 2020 របស់លោកជំទាវ បានចាប់ផ្តើមជាមួយនឹងការរំពឹងទុកដ៏ខ្ពស់ ប៉ុន្តែបានខូចការណ៍នៅមុនពេលការប្រជុំនៅរដ្ឋអៃយ៉ូវ៉ា ខណៈដែលលោកជំទាវព្យាយាមបង្ហាញសារច្បាស់លាស់ទៅកាន់ក្រុមអ្នកបោះឆ្នោត ហើយប្រតិបត្តិការរបស់លោកជំទាវ ត្រូវបានញាំញីដោយការប៉ះទង្គិចគ្នា។ លោកជំទាវ បានដកខ្លួនចេញពីការប្រណាំងប្រឌែងក្នុងខែធ្នូ ឆ្នាំ 2019។ លោកបៃដិន បានជ្រើសរើសលោកជំទាវជាដៃគូឃោសនារបស់គាត់ក្នុងខែសីហា ឆ្នាំ 2020។

  • តើលោកជំទាវ ធ្លាប់បានធ្វើអ្វីខ្លះ ក្នុងនាមជាអនុប្រធានាធិបតី?

ក្នុង​នាម​ជា​អនុប្រធានាធិបតី លោកជំទាវហារីស បាន​សាងកំហុស​ដោយ​មិន​បង្ខំជាច្រើន ហើយ​ពេល​ខ្លះ​ពិបាក​ក្នុង​ការ​ប្រាស្រ័យទាក់ទងគ្នា។ លោកជំទាវ បានរងការរិះគន់សម្រាប់តួនាទីរបស់លោកជំទាវ ក្នុងការដោះស្រាយបុព្វហេតុ នៃការធ្វើចំណាកស្រុក ខណៈការឆ្លងកាត់ព្រំដែនអាមេរិក និងម៉ិកស៊ិក បានកើនឡើង។ បក្ស​សាធារណរដ្ឋ ​បានវាយប្រហារលើកំហុសរបស់លោកជំទាវ និង​បាន​ព្យាយាម​បង្ហាញ​ថា លោកជំទាវ​ជា​មនុស្សឆ្កួត។ លោកជំទាវ ហារីស ក៏មានចំណូលខ្ពស់តាំងដើមអាណត្តិរបស់លោកជំទាវ ដោយអតីតជំនួយការខ្លះ បានពណ៌នាលោកជំទាវថា ជាចៅហ្វាយស្វិត។

ខណៈលោកជំទាវ ហារីស មានការស្រងាកចិត្តជាមួយនឹងផ្នែកជាច្រើន នៃតំណែងរដ្ឋមន្ត្រី ដូចជាសន្តិសុខព្រំដែន លោកជទាវ បានផ្តល់ថាមពលដល់ស្ត្រី ជាពិសេសក្រុមស្ត្រីស្បែកខ្មៅដែលផ្តល់អំណាចដល់មូលដ្ឋានអ្នកប្រជាធិបតេយ្យ ក្រុមអ្នកអ្នកបោះឆ្នោតវ័យក្មេងបានខឹងសម្បារចំពោះការលុបចោលសេចក្តីសម្រេចចិត្ត Roe v. Wade ។ កាលពីឆ្នាំមុន លោកជំទាវ ហារីស បាននិយាយប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង និងការរឹតបន្តឹងលើការរំលូតកូន។ សេតវិមាន បានដាក់ពង្រាយលោកជំទាវ លើមុខព្រួញវាយលុកប្រឆាំងនឹងគូប្រជែងនយោបាយ, ថ្កោលទោសការហាមប្រាមសៀវភៅ និងការដាក់កំណត់លើសុខភាពបន្តពូជថ្មី។ លោកជំទាវ បានធ្វើដំណើរទូទាំងប្រទេស ដើម្បីនិយាយទៅកាន់មណ្ឌលបោះឆ្នោតដែលលោកជួបបញ្ហា និងជារឿយៗបង្ហាញខ្លួននៅចំពោះហ្វូងមនុស្សគ្រប់ពណ៌សម្បុរ និងក្រុមអ្នកបោះឆ្នោតវ័យក្មេង ដែលការស្ទង់មតិបង្ហាញថា គឺស្ថិតក្នុងចំណោមប្លុកដែលខកចិត្តបំផុតនៃមូលដ្ឋានបក្សប្រជាធិបតេយ្យ។

  • តើ​នរណា​ជា​បេក្ខភាព​ដ៏​មាន​សក្ដានុពល​ជា​ដៃគូឃោសនា​របស់​លោកជំទាវ?

គតិបណ្ឌិតដ៏សាមញ្ញគឺថា លោកជំទាវហារីស នឹងងាកទៅរកអភិបាល បក្សប្រជាធិបតេយ្យមួយរូប មកពីរដ្ឋប្រទាញប្រទង់ដូចជាអភិបាលរដ្ឋ ផេនស៊ីលវ៉ានោ លោក Josh Shapiro ឬអភិបាលរដ្ឋខារ៉ូឡៃណាខាងជើង លោក Roy Cooper ។ ឈ្មោះរបស់អភិបាលរដ្ឋកេនតាក់គី លោក Andy Beshear ក៏លេចចេញមក ដូចជាលោករដ្ឋមន្ត្រីដឹកជញ្ជូន លោក Pete Buttigieg ផងដែរ។

  • តើ​ជន​ប្រជាធិបតេយ្យ​​ណាផ្សេង​ទៀត ដែល​អាច​ប្រជែង​នឹងការ​តែងតាំងរបស់លោកជំទាវ?

ការព្រួយបារម្ភអំពីលោកជំទាវ​ហារីស មានក្រុមប្រជាធិបតេយ្យខ្លះ ដែលកំពុងសម្លឹងទៅអភិបាលផ្សេងទៀត ក្នុងន៉មាន លោក Gavin Newsom នៃអភិបាលរដ្ឋកាលីហ្វនីញ៉ា, លោក JB Pritzker នៃអភិបាលរដ្ឋ អ៊ីលីណាយ និង លោក Wes Moore នៃអភិបាលរដ្ឋ ម៉ារីឡែន ។ លោក Pritzker ដែលជាមហាសេដ្ឋី ក៏ក៏អាចដែរ ព្រោះគាត់មានគុណសម្បត្តិ ជួយផ្តល់មូលនិធិសម្រាប់ការប្រជែងយកសេតវិមានផងដែរ។ ខុសពីលោកជំទាវ ហារីស ពួកគាត់ មិនមានជាប់ប្រវត្តិសេដ្ឋកិច្ច និងនយោបាយរបស់លោកបៃដិននោះទេ។

លោកជំទាវ ហារីស មានប្រៀបពិសេសមួយ ដោយអនុប្រធានាឌិបតីរូបនេះ ពេលនេះអាចចំណាយប្រាក់ 96 លានដុល្លារសម្រាប់យុទ្ធនាការឃោសនារបស់លោកបៃដិនរួចហើយ នៅពេលលោកបៃដិន បានចាកចេញពីការរត់ប្រណាំងនេះ។ បេក្ខជនថ្មីម្នាក់ នឹងមិនមានសិទ្ធិចូលភ្លាមៗ ទៅក្នុងការចំណាយលើយុទ្ធនាការរបស់លោកបៃដិន នោះឡើយ ហើយបើមានមែន នឹងចាប់ផ្តើមជាមួយសមតុល្យសូន្យ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2023 របស់លោកជំទាវ បង្ហាញ មិនច្បាស់លាស់ទេ ដោយទ្រព្យសម្បត្តិរបស់លោកជំទាវមានចាប់ពី 2,108,952 ដុល្លារទៅ 5,839,999 ដុល្លារ។ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិ រួមគ្នាជាមួយស្វាមី ដែលជាសុភាពបុរសទីពីរ លោក Doug Emhoff, លោកជំទាវ មានទ្រព្យសម្បត្តិសរុបប្រហែល 8 លានដុល្លារ។

គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។

 

ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុល​​លំនៅដ្ឋាន និងបំណុល​រថយន្ត និងបំណុល​ផ្សេងៗ​ទៀត​ដូចជា​បំណុល​ប័ណ្ណ​ឥណទាន។

ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅដ្ឋាននេះ ធនាគារទទួលបន្ទុកកិច្ចការលំនៅដ្ឋានរបស់រដ្ឋាភិបាល ត្រូវបានណែនាំឱ្យពង្រីកបន្ថែមរយៈពេលនៃការសងប្រាក់កម្ចីទិញផ្ទះ រហូតដល់អាយុអតិបរមា 85ឆ្នាំ ក្នុងចំណោមអ្នកខ្ចី។ ការពង្រីករយៈពេលសងប្រាក់កម្ចីទិញផ្ទះនេះ នឹងជួយសម្រាលបន្ទុកនៃអ្នកទិញផ្ទះ ចំពេលដែលការចំណាយសម្រាប់ការរស់នៅ និងការចំណាយផ្សេងៗកើនខ្ពស់។

លោក ភីឆៃ  បាននិយាយថា រដ្ឋាភិបាលថៃ ក៏នឹងស្នើឱ្យធនាគារពាណិជ្ជទាំងឡាយ ជួយដល់អ្នកខ្ចីដែលជួបការលំបាកក្នុងការទូទាត់សង ដោយពន្យាររយៈពេលបំណុល និងកាត់បន្ថយការបង់ប្រាក់ដើម។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បាន​បន្ត​ថា ខណៈបំណុល​ទាក់​ទង​នឹង​រថយន្តនិង​ម៉ូតូ ​បានសើរើ​រួច​ហើយ, កិច្ចព្រមព្រៀង សម្រាប់​បំណុល​អាក្រក់លំនៅដ្ឋាន ក៏​នឹង​ត្រូវ​ធ្វើ​ ហើយ​ចំនួន​បំណុល​សរុប ​គួរតែ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាប់។

ទាក់ទងនឹងបំណុលកាតឥណទាន ប្រព័ន្ធនេះ មានប័ណ្ណឥណទានចំនួន 24លានសន្លឹក ដែលក្នុងនោះ 1.4 លានកាត ស្ថិតក្នុងបំណុល ហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2 ឬ 3 លានកាត។

ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ BoT នឹងត្រូវបានស្នើសុំឱ្យសម្របសម្រួលជាមួយក្រុមហ៊ុនកាតឥណទាន ដើម្បីកាត់បន្ថយការទូទាត់អប្បបរមាបច្ចុប្បន្នពី 8% មក 5% ដោយផែនការកែសម្រួលបន្ថែម នឹងមានធ្វើជាបន្តទៀត។

លោក ភីឆៃ បាននិយាយថា វិធានការដោះស្រាយបំណុលអាក្រក់ នឹងត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះរដ្ឋាភិបាលចង់កាត់បន្ថយ ពង្រីក និងគ្រប់គ្រងបំណុល ដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ ម្តងបន្តិចៗ៕

តុលាការប្រជាជនទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា ២០២៤ បានកាត់ទោសមនុស្ស២៧នាក់ឱ្យជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំពីបទរត់ពន្ធមាស៦តោនពីកម្ពុជា។

នាងភុង (មុខ) និងបក្សពួក នៅក្នុងសវនាការ​នៃតុលាការប្រជាជនក្រុងហូជីមិញ

អ្នកស្រី ង្វៀន ធីមិញ ភុង អាយុ 43 ឆ្នាំ និង អ្នកស្រី ង្វៀន ធីង៉ុកយ៉ាវ អាយុ 44 ឆ្នាំ ម្នាក់ៗ ជាប់គុក 18 ឆ្នាំពីបទរត់ពន្ធមាស ហើយប្អូនស្រីរបស់ យ៉ាវ ឈ្មោះ នាង ង្វៀន ធីគីម​ភឿង អាយុ 39 ឆ្នាំ ជាប់គុក 15 ឆ្នាំ។

បក្ខពួក​២១​នាក់​របស់​ពួក​គេ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារម្នាក់​ពី​៤​ឆ្នាំ ​ទៅ​១២​ឆ្នាំ។

តុលាការនោះ ក៏បានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់ស្មើនឹងមាសដែលបានរត់ពន្ធចំនួន 8.5 ពាន់ពាន់លានដុង (ប្រមាណ 334.9 លានដុល្លារអាមេរិក) ទៅឲ្យរតនាគាររដ្ឋាភិបាល។

ភុង គឺជាមេខ្លោងដែលធ្វើការចរចាដោយផ្ទាល់ទាក់ទងនឹងការរត់ពន្ធនេះ យ៉ាវ គឺជាអ្នកគាំទ្រខាងនយោបាយដ៏សំខាន់ ហើយអ្នកផ្សេងទៀត ត្រូវបានប្រគល់ភារកិច្ចផ្សេងៗ។

ភុង ធ្លាប់ជាបុគ្គលិកហាងមាស ហើយដូច្នេះគាត់បានស្គាល់មនុស្សជាច្រើននៅក្នុងអាជីវកម្មនៅទីក្រុងហូជីមិញ ខេត្តតៃនិញ និងប្រទេសកម្ពុជា។

នៅដើមឆ្នាំ 2022 ភុង និង ភឿង បានឃើញតម្លៃមាសនៅវៀតណាមខ្ពស់ជាងនៅកម្ពុជា ហើយដូច្នេះបានទាំក់ទងជាមួយ យ៉ាវ និងក្រុមផ្សេងទៀតដើម្បីបង្កើតក្រុមពីរ ដែលរត់ពន្ធមាសទៅប្រទេសវៀតណាម។

នាង ភុង បានដឹកនាំម្នាក់ ក្នុងចំណោមពួកគេ ហើយនាង និង នាងយ៉ាវ នឹងទិញមាសពីហាងនានាក្នុងផ្សារក្នុងទីក្រុងភ្នំពេញ រក្សាទុកក្នុងប្រអប់លាក់នៅក្រោមទំនិញទឹកកក ហើយនាំវាតាមច្រកព្រំដែន Chang Riec ។

យានជំនិះទាំងនោះនឹងទៅដល់រោងចក្រទឹកកកមួយនៅស្រុក Tan Bien ក្នុងខេត្ត តៃនិញ ដែលជាកម្មសិទ្ធិរបស់ យ៉ាវ និងកូនប្រុសរបស់នាង ហើយនាងនឹងបែងចែកមាសក្នុងចំណោមមនុស្សមួយចំនួនដែលនឹងដឹកវាទៅកាន់ ភុង ក្នុងទីក្រុងហូជីមិញ ។

នៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ 2022 នាង ភុង បានរត់ពន្ធមាសចំនួន 4,830 គីឡូក្រាមតាមរបៀបនេះហើយបានលក់វាទៅឱ្យបណ្តាហាងមាស និងបុគ្គលមួយចំនួន៕

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង នឹងផ្តល់ឥណទានចំនួន 5 ពាន់លានដុល្លារ ជាមួយនឹងអត្រាការប្រាក់លើកទឹកចិត្ត ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្លូវដែកសំខាន់ៗរបស់វៀតណាម។

ប្រធានធានាគារ AIIB លោក ជីន លីគុន (Jin Liqun) បាន​ផ្តល់​ជូន​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក (ផាម មិញជីញ ) Pham Minh Chinh កាលពី​ថ្ងៃ​អង្គារទី 16 កក្កដា 2024 ថ្មីៗនេះ។

មុននេះ លោក ជីញ បានស្នើទៅធនាគារ AIIB សម្រាប់ការប្រឹក្សាយោបល់ និងផ្តល់មូលនិធិសម្រាប់គម្រោងសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅភាគខាងត្បូង ផ្លូវដែកចំនួនបី តភ្ជាប់ភាគខាងជើងវៀតណាមជាមួយប្រទេសចិន និងផ្លូវរថភ្លើង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រីរូបនោះ បានប្រាប់ លោក លីគុន ថា វៀតណាមកំពុងកំណត់គោលដៅឈានមុខគេលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍន៍បៃតង និងចរាចរសេដ្ឋកិច្ច។

ប្រទេសនេះ មានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍន៍លើមធ្យោបាយដឹកជញ្ជូនទាំងប្រាំគឺ ផ្លូវគោក ផ្លូវដែក អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវទឹកក្នុងដីផងដែរ។

នាយករដ្ឋមន្ត្រីរូបនេះ ចង់បានការវិនិយោគលើវិស័យទាំងនេះដើម្បីបង្កើតគុណតម្លៃថ្មី កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក លីគុន (Liqun) បានសរសើរវៀតណាមចំពោះអត្រាកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ខ្លួន ចំពេលមានការលំបាកជាសកល។

ធនាគារ AIIB ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងខែតុលា ឆ្នាំ 2013 និងបានដំណើរការតាំងពីឆ្នាំ 2016 ជាមួយនឹងប្រទេសសមាជិកស្ថាបនិកចំនួន 57 រួមទាំងប្រទេសវៀតណាមផងដែរ។

ធនាគារ AIIB បានផ្ដល់មូលនិធិដល់ប្រទេសវៀតណាមលើគម្រោងចំនួនបីមកហើយ ដែលមានតម្លៃជាទឹកប្រាក់ 223 លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ធនាគារនោះ មានការចាប់អារម្មណ៍ក្នុងការផ្តល់មូលនិធិដល់គម្រោងខ្លះទៀត របស់វៀតណាម ក្នុងវិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ៕

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងយ៉ាងច្រើនសន្ធាប់ រហូតដល់ចំនួន 1.1 ពាន់លានដុល្លារ បន្ទាប់ពីបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។

យោងតាមទស្សនាវដ្តី Forbes ឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានកើនឡើង 20.5% គឺស្មើនឹង 6.5 ពាន់លានដុល្លារ កាលពីថ្ងៃអង្គារទី១៦ កក្កដា ២០២៤កន្លងមកនេះ ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group Corp របស់គាត់ បានកើនឡើង 31% ស្មើនឹង 40.6 ដុល្លារក្នុង១ហ៊ុន។ លោក Trump កាន់កាប់ភាគហ៊ុនចំនួន 65% នៅក្នុងក្រុមហ៊ុននេះ។

លោកត្រាំ Trump ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតចំនួន 500រូប របស់ពិភពលោក បានបង្ហាញខ្លួនជាសាធារណៈកាលពីថ្ងៃអង្គារនេះជាលើកដំបូង បន្ទាប់ពីត្រូវបានគេបាញ់ប្រហារនៅឯការជួបជុំឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ។

ការ​បាញ់​ប្រហារ​នោះ ​បណ្តាល​ឱ្យ​អ្នក​ចូល​រួមនៅក្បែរលោក​ម្នាក់​ស្លាប់ភ្លាមៗ និង​២​ នាក់ផ្សេង​ទៀត​រង​របួសធ្ងន់ ។ លោក Trump បានរងរបួសត្រចៀកខាងស្តាំ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យភ្លាមៗ ដោយមានបិតបង់រុំជាប់ត្រចៀក។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយប្រហារនេះ បានគូសបញ្ជាក់អំពីទិដ្ឋភាពនយោបាយដែលប្រេះស្រាំយ៉ាងខ្លាំងរបស់ប្រទេសនេះ នៅមុនការបោះឆ្នោតថ្ងៃទី 5 ខែវិច្ឆិកា រវាងលោក Trump និងប្រធានាធិបតីក្នុងអំណាច នៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ។

លោក Biden ដែលបានពិពណ៌នាលោក Trump ថា ជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ អាមេរិក បានថ្កោលទោសការបាញ់ប្រហារនោះ ហើយបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ពឹងផ្អែកលើសន្លឹកឆ្នោត និងកុំពឹងផ្អែកលើអំពើហិង្សា ដើម្បីដោះស្រាយភាពមានគំនិតខុសគ្នារបស់ពួកគេ។ អាជ្ញាធរ នៅតែកំពុងព្យាយាមកំណត់អត្តសញ្ញាណមូលហេតុ នៃការបាញ់ប្រហារនោះ បន្ទាប់ពីខ្មាន់កាំភ្លើងត្រូវបានសម្លាប់ដោយសេវាសម្ងាត់របស់សហរដ្ឋអាមេរិកនៅនឹងកន្លែងកើតហេតុ៕

លោក Trump ដែលជាបេក្ខជនបក្សសាធារណរដ្ឋ ត្រូវបានគេបាញ់ធ្លុះស្លឹកត្រចៀកផ្នែកខាងលើ ក្នុងអំឡុងពេលជួបជុំឃោសនានៅរដ្ឋ ផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍ ដែលក្រុមអាជ្ញាធរ ចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត។ លោក Trump ដែលមុខរបស់គាត់ប្រឡាក់ទៅដោយឈាម ក្តាប់កណ្តាប់ដៃរបស់គាត់ពេលលោកព្យាយាមក្រោកឈរ បន្ទាប់ពីការវាយប្រហារនោះ ហើយផ្នែកយុទ្ធនាការឃោសនារបស់គាត់ បាននិយាយថា គាត់មិនអីទេបន្ទាប់ពីឧបទ្ទវហេតុនេះ។ អ្នកឈរនៅជិតម្នាក់ បានស្លាប់ភ្លាមៗ ចំណែកឯ២នាក់ទៀត រងរបួសធ្ងន់។ ជនដៃដល់ ដែលក្រុម FBI បញ្ជាក់ថា ឈ្មោះ Thomas Matthew Crooks អាយុ​២០ឆ្នាំ ត្រូវបានសមត្ថកិច្ច បាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។

លោក Rong Ren Goh អ្នកគ្រប់គ្រងផលប័ត្រនៅក្នុងក្រុមចំណូលថេរ នៃក្រុមហ៊ុនមូលប័ត្រ Eastspring Investments ក្នុងប្រទេសសិង្ហបុរី បាននិយាយថា មុនពេលការបាញ់ប្រហារនេះ ទីផ្សារបានប្រតិកម្មទៅនឹងការរំពឹងទុក នៃ ប្រធានាធិបតីភាពរបស់លោក Trump រួចទៅហើយ ដោយរុញឱ្យប្រាក់ដុល្លារឡើងខ្ពស់ និងកំណត់ទីតាំងសម្រាប់ខ្សែកោងផលចំណេញរតនាគារអាមេរិក ហើយការជួញដូរទាំងនោះ នឹងកាន់តែរឹងមាំនៅក្នុងសប្តាហ៍ខាងមុខនេះ។

មេដឹកនាំពិភពលោក និងក្រុមអ្នកនយោបាយអាមេរិក បានថ្កោលទោសការបាញ់ប្រហារនេះ ខណៈដែលនាយកប្រតិបត្តិឧស្សាហកម្មខ្លះ ក្នុងនោះមានទាំងប្រធានក្រុមហ៊ុន Tesla (TSLA.O) លោក Elon Musk និងមហាសេដ្ឋីអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ លោក Bill Ackman ផងដែរ បានប្រកាសថា ពួកគេគាំទ្រលោក Trump ជាប្រធានាធិបតីថ្មី។

ចាប់តាំងមានពីការជជែកដេញដោលគ្នាតាមទូរទស្សន៍ដ៏រង្គោះរង្គើប្រឆាំងនឹងលោក Trump កាលពីពីរសប្តាហ៍មុន លោក Biden ក៏បែរប្រឈមមុខនឹងការសង្ស័យកាន់តែខ្លាំងឡើងពីម្ចាស់ជំនួយ ក្រុមអ្នកគាំទ្រ និងសហជីវិនគណបក្សប្រជាធិបតេយ្យចំពោះសមត្ថភាពរបស់គាត់ ក្នុងការផ្តួលលោក Trump និងបន្តរក្សាអត្រាតម្រូវការការងារ។

បញ្ហាអន្តោប្រវេសន៍ និងបញ្ហាសេដ្ឋកិច្ច គឺជាបញ្ហាចម្បងសម្រាប់ក្រុមអ្នកបោះឆ្នោតអាមេរិកគិតគូរពិចារណា ហើយយោងទៅតាមការស្ទង់មតិរបស់ Reuters/Ipsos ពួកគេមើលឃើញថា លោក Trump គឺជាបេក្ខជនដ៏ប្រសើរ សម្រាប់សេដ្ឋកិច្ច ទោះបីជាសេតវិមានដែលលោក Biden កំពុងគ្រប់គ្រង ព្យាយាមអះអាងពីអត្ថប្រយោជន៍នៃសេដ្ឋកិច្ចរឹងមាំ ដែលពួកគាត់បានធ្វើ ជាមួយនឹងអតិផរណា និងភាពអត់ការងារទាបក៏ដោយ។

ក្រុមអ្នកវិភាគទីផ្សាររំពឹងថា នៅក្រោមការដឹកនាំរបស់លោក Trump នឹងមានគោលនយោបាយពាណិជ្ជកម្មកាន់តែស្មុគស្មាញ បទប្បញ្ញត្តិតិចតួច និង ច្បាប់ស្តពីការប្រែប្រួលអាកាសធាតុកាន់តែធូររលុង។

ក្រុមអ្នកវិនិយោ ក៏រំពឹងថា នឹងមានការបន្តការកាត់បន្ថយពន្ធសាជីវកម្ម និងការកាត់បន្ថយពន្ធបុគ្គល ដែលនឹងអស់សុពលភាពនៅឆ្នាំក្រោយ ដែលជំរុញឱ្យមានក្តីបារម្ភច្រើនអំពីការកើនឡើង នៃឱនភាពថវិកាក្រោមរដ្ឋបាលលោក Trump ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែកុម្ភៈថា លោកនឹងមិនតែងតាំងប្រមុខរតនាគារសហព័ន្ធ លោក Jerome Powell ដែលអាណត្តិ ៤ឆ្នាំ របស់គាត់ ជាប្រមុខ នឹងផុតកំណត់នៅឆ្នាំ ២០២៦ ទៀតទេ។ ផលចំណេញរតនាគារ បាននឹងកំពុងកើនឡើង ស្របពេលជាមួយគ្នានឹងក្តីសង្ឃឹមថានឹងមានរដ្ឋបាលលោក Trumpទីពីរ។លោក Nick Ferres ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនយុទ្ធសាស្ត្រវិនិយោគ Vantage Point Asset Management បាននិយាយថា “លោកTrump គឺកាន់តែ “ជាអ្នកគាំទ្រទីផ្សារ” ។ បញ្ហាសំខាន់ដែលទន្ទឹងរង់ចាំ គឺថាតើមានទៀតដែរឬទេ គោលនយោបាយសារពើពន្ធនៅតែធូររលុងដោយគ្មានទំនួលខុសត្រូវ និងការជាប់ពាក់ព័ន្ធ ដែលអាចមានចំពោះអតិផរណាជាថ្មី និងអត្រាការប្រាក់លើផ្លូវអនាគតនោះ?”។

តម្លៃភាគហ៊ុន បាននិងកំពុងកើនឡើង។ ទាំងសន្ទស្សន៍ SPX និង សតញទស្សន៍ DJI បានកើនឡើងខ្ពស់បំផុត កាលពីថ្ងៃសុក្រ ហើយសន្ទស្សន៍ SPX កើនឡើង ១៨% នៅឆ្នាំនេះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានសរសេរថា៖ “ការបោះឆ្នោតប្រធានាធិបតីប្រមាណ៥រូប ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ទំនុកចិត្តរបស់នាយកប្រតិបត្តិ អារម្មណ៍អតិថិជន និងជាពិសេសសុទិដ្ឋិនិយមអាជីវកម្មខ្នាតតូច បានផ្លាស់ប្តូរដោយឆ្លើយតបដោយការពេញចិត្តចំពោះជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ ជាជាងជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ” ។

ក្រុមអ្នកវិភាគដដែលនេះ បានបន្តថា៖ “ចំពោះវិសាលភាពមនោសញ្ចេតនាដែលបានប្រសើរឡើង កំពុងជួយឲ្យមានការកើនឡើង ក្នុងការចំណាយ និងការវិនិយោគ, ដែលជ័យជម្នះរបស់ Trump អាចបង្កើនទស្សនវិស័យប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន១ចំនួន ថ្វីបើមិនមានការផ្លាស់ប្តូរគោលនយោបាយអ្វីជាដុំកំភួនក៏ដោយ”៕

លោក ត្រាំ ដែលជាបេក្ខជនបក្សសាធារណរដ្ឋ ត្រូវបានគេបាញ់ធ្លុះស្លឹកត្រចៀកផ្នែកខាងលើ ក្នុងអំឡុងពេលជួបជុំឃោសនានៅរដ្ឋ ផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍ ដែលក្រុមអាជ្ញាធរចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត។ លោក ត្រាំ ដែលមុខរបស់គាត់ប្រឡាក់ទៅដោយឈាម បានក្តាប់កណ្តាប់ដៃរបស់គាត់ពេលលោកព្យាយាមក្រោកឈរបន្ទាប់ពីការវាយប្រហារនោះ ហើយក្រុមការងារផ្នែកយុទ្ធនាការឃោសនារបស់គាត់បាននិយាយថា គាត់មិនអីទេបន្ទាប់ពីឧបទ្ទវហេតុនេះ។ អ្នកឈរនៅជិតម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់។ ជនដៃដល់ ដែលក្រុម FBI បញ្ជាក់ថា ឈ្មោះ Thomas Matthew Crooks អាយុ​២០ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព