- ប្រេងមានស្ថិរភាព ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា ប្រជែងនឹងការរំពឹងទុកផ្គត់ផ្គង់លីប៊ី
ប្រេងមានស្ថិរភាពនៅពេលចាប់ផ្តើមត្រីមាសទី ៤ ខណៈហានិភ័យភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា ដោយអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារលើដីនៅក្នុងប្រទេសលីបង់ ដោយប្រជែងនឹងការរំពឹងទុក នៃការចង់បានការផ្គត់ផ្គង់ឡើងវិញ នៃលីប៊ី។
ប្រេង Brent សម្រាប់ខែធ្នូ បានជួញដូរជិត $៧២ ក្នុង១ធុង បន្ទាប់ពីបិទការជួញដូរកាលពីថ្ងៃចន្ទខ្ពស់បន្តិច ដោយក្រុមហ៊ុន West Texas Intermediate លក់លើសពី $68 ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយឆ្មក់វាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ចំណែកប្រទេសលីប៊ី កំពុងរៀបចំដើម្បីស្តារផលិតកម្មឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលគូប្រជែងទាំងពីររបស់ខ្លួន ឈានដល់ការសម្របសម្រួលមួយ៕
- ក្រុមហ៊ុន SoftBank នឹងវិនិយោគ ៥០០លានដុល្លារ ជាមួយ OpenAI
ដោយស្រង់សម្តីបុគ្គលម្នាក់ដែលស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ, យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃចន្ទ មូលនិធិ Vision Fund របស់ក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank នឹងបណ្តាក់ទុនចំនួន ៥០០លានដុល្លារ នៅក្នុងជុំផ្តល់មូលនិធិចុងក្រោយបំផុតរបស់ OpenAI ។ ក្រុមហ៊ុន SoftBank បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែល OpenAI មិនឆ្លើយតបភ្លាមៗ។
យោងតាមការរាយការណ៍ផ្តាច់មុខរបស់ Reuters ឱ្យដឹងថា នៅដើមខែនេះក្រុមហ៊ុនដែលជាបេះដូងនៃការរីកចំរើននៃបញ្ញាសិប្បនិមិត្តនេះ កំពុងរៃអង្គាសប្រាក់បានចំនួន ៦.៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាក្រដាសប្រាក់ដែលអាចបំប្លែងបាន។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាបានបោះបង់គម្រោងជច្រើន ដើម្បីមកចូលរួមក្នុងការប្រមូលមូលនិធិដ៏ធំ ដែលតម្លៃចាប់ផ្តើមបច្ចុប្បន្ន នៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិតនេះចំនួន $១៥០ ពាន់លានដុល្លារ មុនពេលមានការវិនិយោគរបស់ SoftBank ។
ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃនេះ នឹងពឹងផ្អែកលើថាតើក្រុមហ៊ុនបង្កើត ChatGPT នេះ អាចដំឡើងរចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួន និងដកប្រាក់ចំនេញសម្រាប់អ្នកវិនិយោគបានដែរឬអត់៕
- NHTSA និយាយថា Toyota នឹងប្រមូលរថយន្តជាង ៤,២ម៉ឺនគ្រឿង ដោយសារការខូចប្រព័ន្ធភ្លើងជំនួយហ្វ្រាំង
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Toyota Motor Corp កំពុងប្រមូលរថយន្តអាមេរិកជាង ៤២,០០០ គ្រឿង ជុំវិញការខូចឧបករណ៍ភ្លើងជំនួយហ្វ្រាំង ធ្វើឱ្យហ្វ្រាំងមិនស៊ី ហើយចម្ងាយដែលត្រូវឈប់របស់រថយន្ត ត្រូវបានបន្ថែម ។
ការប្រមូលមកវិញនេះ ប៉ះពាល់ដល់ពិតប្រាកដលើរថយម៉ាកន្ត Corolla Cross Hybrid ស៊េរីឆ្នាំ ២០២៣-២០២៤ ទីភ្នាក់ងាររដ្ឋនេះ បានឱ្យសញ្ញាកំហុសផ្នែកទន់នៅក្នុងផ្នែកបញ្ជាអេឡិចត្រូនិកដែលគ្រប់គ្រងយានយន្ត អំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំង នៅពេលបត់ត្រង់កាច់ជ្រុង។
ការបាត់បង់ជំនួយហ្វ្រាំងថាមពលនេះ អាចពង្រីកចម្ងាយដែលត្រូវការសម្រាប់រថយន្តឈប់ ដែលបង្កើនហានិភ័យ នៃការបុកគ្នា៕
- និយតករនិយាយថា BYD ប្រមូលរថយន្តអគ្គិសនី ដែលលក់ដាច់បំផុតចំនួន ៩.៧ម៉ឺនគ្រឿង លើបញ្ហាផ្នែកប្រអប់ចង្កូត
និយតករទីផ្សារចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរថយន្ត BYD បានជូនដំណឹងដល់និយតករចិនថា ខ្លួនកំពុងប្រមូលរថយន្តអគ្គិសនីជិត ៩៧,០០០ គ្រឿង (EVs) សម្រាប់កំហុសផ្នែកផលិត ពាក់ព័ន្ធនឹងប្រអប់គ្រប់គ្រងដៃចង្កូត ដែលអាចនាំឱ្យមានហានិភ័យអគ្គីភ័យ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន កំពុងប្រមូលរថយន្តម៉ា Dolphin និង Yuan Plus EVs ដែលផលិតក្នុងប្រទេសចិន ចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ ២០២៣។ BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
- តម្លៃផ្ទះសិង្ហបុរី ធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ ដោយសារការលក់មិនចេញ
តម្លៃផ្ទះរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៥ត្រីមាស ដោយសារការធ្លាក់ចុះនៃការលក់ កើតមានឡោះងលើទីផ្សារ។
យោងតាមការប៉ាន់ស្មានបឋមដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអាជ្ញាធរនគរូបនីយកម្មឱ្យដឹងថា សន្ទស្សន៍នៃតម្លៃផ្ទះឯកជនបានធ្លាក់ចុះ ១.១% កាលពីត្រីមាសមុន ធៀបនឹងរយៈពេលបីខែមុន ។ នោះជាការធ្លាក់ចុះ ប្រៀបធៀបជាមួយនឹងការកើនឡើង ០.៩% នៅក្នុងត្រីមាសទីពីរ ហើយជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ ២០២៣៕
- តម្លៃប្រាក់បាតរឹងមាំ ធ្វើឱ្យរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមត្រូវថៃ បិទទ្វារ
ការបន្តឡើងថ្លៃនៃប្រាក់បាតថៃ គឺមូលហេតុចម្បងមួយ ក្នុងមូលហេតុជាច្រើន ដែលបានធ្វើឱ្យផលិតផលថៃ មានតម្លៃថ្លៃជាងផលិតផលរបស់ប្រទេសជាដៃគរប្រកួតប្រជែងក្នុងតំបន់ ហើយរោងចក្រធំៗ និងខ្នាតតូចជាច្រើននៅក្នុងប្រទេស ត្រូវបង្ខំបិទទ្វារ។
កាសែត Pattaya Maill បានរាយការណ៍ថា សហគ្រាសធុនតូច និងមធ្យម បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយផលិតផលកសិកម្ម បានទទួលរងនូវការធ្លាក់ចុះតម្លៃ។ ការបិទឧស្សាហកម្មធំៗ រួមទាំងរោងចក្រផលិតរថយន្ត និងរោងចក្រដែកថែប បានចាប់ផ្តើមរួចហើយ និងមានការព្រួយបារម្ភថា និន្នាការនេះ នឹងរីករាលដាលដល់វិស័យសំខាន់ៗផ្សេងទៀត។
ធនាគារកណ្តាលថៃ និងក្រសួងពាណិជ្ចកម្មថៃ កំពុងរងសម្ពាធពីការអំពាវនាវពីរដ្ឋាភិបាលថ្មីរបស់លោក ជំទាវផែថងថាន ស៊ីណាវ៉ាត្រា កាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងយឺត៕
ប្រមុខធនាគារកណ្តាលលោក ជើរ៉ូម ផៅវែល (Jerome Powell) បាននិយាយថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ទាបអត្រាការប្រាក់ “នៅពេលខាងមុខ” ខណៈជាថ្មីម្តងទៀតដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកទាំងមូល នៅតែឈរលើមូលដ្ឋានរឹងមាំ។
លោក Powell ក៏បានបញ្ជាក់ឡើងវិញនូវទំនុកចិត្តរបស់ខ្លួនថា អតិផរណានឹងបន្តឆ្ពោះទៅរកគោលដៅ ២% របស់ Fed, ដោយបន្ថែមថា លក្ខខណ្ឌសេដ្ឋកិច្ច “កំណត់ឱ្យមានការជួបប្រជុំ” សម្រាប់ការបន្ធូរបន្ថយបន្ថែមទៀត តែលើសម្ពាធតម្លៃប៉ុណ្ណោះ។
ក្នុងសុន្ទរកថានៅទីក្រុង Nashville នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមជាតិសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្ម, លោក Powell បាននិយាយ ថា៖ “សំឡឹហទៅមុខ បើសិនសេដ្ឋកិច្ច មានការវិវឌ្ឍន៍ទូលំទូលាយដូចការរំពឹងទុកនោះ, គោលនយោបាយនឹងផ្លាស់ប្តូរទៅតាមពេលវេលា ឆ្ពោះទៅរកជំហរកាន់តែអព្យាក្រឹតជាងមុន” ។ លោក បានមានប្រសាសន៍ថា៖ “ប៉ុន្តែយើងមិនស្ថិតនៅលើដំណើរកំណត់ជាមុនណាមួយទេ” ដោយកត់សម្គាល់ថាក្រុមអ្នកធ្វើគោលនយោបាយ នឹងបន្តធ្វើការសម្រេចចិត្តដោយកិច្ចប្រជុំ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចដែលនឹងមកដល់។
គោលនយោបាយអព្យាក្រឹត គឺជាគោលនយោបាយដែលមិនជំរុញ ឬរារាំងសេដ្ឋកិច្ច។ អត្រាគោលបច្ចុប្បន្នរបស់ Fed ដែលក្រុមមន្ត្រីបានបន្ទាបមកនៅចន្លោះពី ៤.៧៥%-៥% ពីដើមខែនេះ ត្រូវបានចាត់ទុកជាទូទៅថា នៅតែរឹតបន្តឹងសកម្មភាពសេដ្ឋកិច្ចដដែលស។
សុន្ទរកថានោះ មិនទាន់បានឆ្លើយទៅនឹងសំនួរថា តើក្រុមអ្នកធ្វើគោលនយោបាយនឹងឈានដល់ទំហំ និងល្បឿននៃការកាត់បន្ថយអត្រាការប្រាក់យ៉ាងដូចម្តេច នៅក្នុងប៉ុន្មានខែខាងមុខ ព្រោះវាជាបញ្ហាសំខាន់សម្រាប់ក្រុមអ្នកវិនិយោគ។
នៅក្នុងវគ្គ សំនួរ/ចម្លើយ(Q&A) បន្ទាប់ពីសុន្ទរកថារបស់លោក, ប្រមុខ Fed រូបនេះ បានទទួលស្គាល់ថាការព្យាករណ៍ដែលចេញដោយក្រុមមន្ត្រីរួមជាមួយការសម្រេចចិត្តលើអត្រាខែកញ្ញារបស់ពួកគេ បង្ហាញថានឹងការកាត់បន្ថយអត្រាការប្រាក់ប្រចាំត្រីមាសនៅឯកិច្ចប្រជុំពីរបន្ទាប់នៅក្នុងខែវិច្ឆិកា និងខែធ្នូ។ ប៉ុន្តែលោកបានប្រយ័ត្នប្រយែងថា គណៈកម្មាធិការទីផ្សារចំហសហព័ន្ធ នឹងធ្វើការសម្រេចចិត្តដោយផ្អែកមួយផ្នែកលើព័ត៌មានដែលពួកគេមិនទាន់បានទទួល។
លោក Powell បាននិយាយថា៖ “នេះគឺមិនមែនជាគណៈកម្មាធិការដែលមានអារម្មណ៍ថា វាប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់យ៉ាងឆាប់រហ័សនោះទេ” ។ នៅទីបំផុត យើងនឹងត្រូវណែនាំដោយទិន្នន័យដែលចូលមក។ ហើយប្រសិនបើសេដ្ឋកិច្ចមានល្បឿនយឺតជាងការរំពឹងទុក, នោះយើងអាចកាត់បន្ថយ លឿនជាង។ ប្រសិនបើវាយឺតជាងការរំពឹងទុក យើងអាចកាត់បានយឺតជាងនេះ»។
ធនាគារកណ្តាលនេះ បានកាត់បន្ថយការចំណាយលើប្រាក់កម្ចីត្រឹម ០,៥% កាលពីដើមខែកញ្ញា ជាការកាត់បន្ថយលើកដំបូងចាប់តាំងពីឆ្នាំ ២០២០មក និងការផ្លាស់ប្តូរធំជាងធម្មតា។ ក្រុមមន្ត្រី បានពណ៌នាការកាត់បន្ថយខុសបំណងនោះថា ជាផ្នែកមួយក្នុងគោលបំណងការពារទីផ្សារការងារដែលកំពុងធ្លាក់ចុះកុំឱ្យការចុះខ្សោយបន្ថែមទៀត។
លោក Powell កាលពីថ្ងៃចន្ទ បានពណ៌នាទីផ្សារការងារអាមរិកថា រឹងមាំ ប៉ុន្តែបាននិយាយថា លក្ខខណ្ឌជាច្រើន ពិតជារងារណាស់កាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា៖ “យើងមិនជឿថា យើងពិជាជួបភាពរងារនោះបន្ថែមទៀត នៅក្នុងលក្ខខណ្ឌទីផ្សារការងារ ដើម្បីសម្រេចបាននូវអតិផរណា ២%នៅទេ” ៕
- សកម្មភាពផ្នែករោងចក្រ និងសេវាកម្ម របស់ប្រទេសចិន ធ្លាក់ចុះ
សកម្មភាពរោងចក្ររបស់ប្រទេសចិន បានធ្លាក់ចុះ រយៈពេល៥ខែជាប់គ្នាហើយ ហើយផ្នែកសេវាកម្ម បានធ្លាក់យឺតយ៉ាវយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ដែលបង្ហាញថាទីក្រុងប៉េកាំង នឹងត្រូវការការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឈានដល់គោលដៅកំណើនឆ្នាំ ២០២៤ ខណៈនៅសល់ពេលតែបីខែទៀតក្នុងឆ្នាំនេះ។
សន្ទស្សន៍ក្រុមអ្នកគ្រប់គ្រងផ្នែកទិញ(PMI) របស់ការិយាល័យស្ថិតិជាតិ (NBS) ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានកើនឡើងពី ៤៩.១ ក្នុងខែសីហា ដល់ ៤៩.៨ ក្នុងខែកញ្ញា នៅតែទាបជាង ចំណុច៥០សម្គាល់កំណើនបែកពីការធ្លាក់ចុះ ប៉ុន្តែល្អលើសការព្យាករណ៍ជាមធ្យមនៃ ៤៩.៥ នៅក្នុងការស្ទង់មតិរបស់ Reuters ។ តួលេខនេះ គឺខ្ពស់បំផុតហើយក្នុងរយៈពេលប្រាំខែ៕
- មហាសេដ្ឋី គ្រីបតូ លោកចាវ ប្តេជ្ញាវិនិយោគបច្ចេកវិទ្យាបន្ថែមទៀត បន្ទាប់ពីរួចពីការឃុំឃាំងនៅអាមេរិក
មហាសេដ្ឋី លោក ចាងប៉េង ចាវ (Changpeng Zhao) បានសន្យាថានឹងបន្តវិនិយោគក្នុងវិស័យ ប្រតិបត្តិការហិរញ្ញវត្ថុប្រព័ន្ធអនឡាញនេះ ក៏ដូចជាបញ្ញាសិប្បនិម្មិត() និងបច្ចេកវិទ្យាជីវសាស្រ្ត នៅក្នុងការចេញស្តីសាធារណៈលើកដំបូងរបស់មហាសេដ្ឋីគ្រីបតូរូបនេះ ចាប់តាំងពីគាត់ត្រូវបានដោះលែងពីការឃុំឃាំងនៅសហរដ្ឋអាមេរិក។
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីចុងសប្តាហ៍ សហស្ថាបនិក នៃក្រុមហ៊ុន Binance Holdings Ltd ជាក្រុមហ៊ុនប្តូរប្រាក់ទ្រព្យសកម្មឌីជីថល រូបនោះ បានពណ៌នាខ្លួនឯងថា លោកគឺជាអ្នកវិនិយោគរយៈពេលវែងដែលយកចិត្តទុកដាក់អំពី “ផលប៉ះពាល់, មិនមែនត្រឡប់មកវិញ” ។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោកចាវ មានទ្រព្យសម្បត្តិសរុបជាង ៣០ពាន់លានដុល្លារ ទំនងលោកគឺជាអ្នកទោសអាមេរិកដែលមានទ្រព្យសម្បត្តិបំផុតមិនធ្លាប់មាន៕
- ប្រទេសវៀតណាម ប៉ាន់ស្មានថា ការខូចខាតពីព្យុះទីហ្វុង យ៉ាគី មានចំនួន $៣.៣១ពាន់លាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃសៅរ៍ថា ព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ព្យុះទីហ្វុង យ៉ាគី បានបណ្តាលឱ្យខូចខាតប្រមាណជា ៨១.៥ ពាន់ពាន់លានដុង (៣.៣១ ពាន់លានដុល្លារ) នៅទូទាំងភាគខាងជើង នៃប្រទេសវៀតណាម ឬ២ដងច្រើនជាងការប៉ាន់ស្មានពីមុន។
ព្យុះទីហ្វុងដែលបានសម្លាប់មនុស្ស ២៩៩ នាក់ និងបាត់ខ្លួន ៣៤ នាក់នេះ ក្រៅពីការជន់លិចដីស្រែ បំផ្លាញផ្ទះសម្បែង និងកម្ទេចស្ពាន វាក៏បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញជាច្រើន ដោយកម្ទេចញរោងចក្រ និងអគារជាច្រើន។
ដោយស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Le Minh Hoan, ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម បាន រាយការណ៍ថា៖ “ការខូចខាតសេដ្ឋកិច្ចសរុប ត្រូវបានប៉ាន់ប្រមាណជាដំបូងថាអស់ជាង ៨១.៥ ពាន់ពាន់លានដុង ដោយការខូចខាតភាគច្រើនបំផុត បណ្តាលមកពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ”៕
- ចិន ចាត់វិធានការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ដើម្បីស្តារទីផ្សារលំនៅឋានឡើងវិញ
ប្រទេសចិន បានចាត់វិធានការដើម្បីកាត់បន្ថយការចំណាយលើកម្ចី រហូតដល់ ៥.៣ ពាន់ពាន់លានដុល្លារជាកម្ចីសម្រាប់ រាប់លានគ្រួសារ ក្នុងការប៉ុនប៉ងចុងក្រោយរបស់ខ្លួន ដើម្បីពង្រឹងវិស័យអចលនទ្រព្យដែលមានបញ្ហា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ, ធនាគារប្រជាជនចិនបាននិយាយថា ម្ចាស់ផ្ទះទាំងឡាយ នឹងអាចចរចាឡើងវិញលើលក្ខខណ្ឌ ជាមួយធនាគារផ្តល់ប្រាក់កម្ចីបច្ចុប្បន្នរបស់ពួកគេដោយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី ១ ខែវិច្ឆិកាតទៅ។ អ្នកទាំងឡាយណា ដែលបានជ្រើសរើសអត្រាកម្ចីទិញផ្ទះថេរ ក៏អាចចរចាឡើងវិញលើកម្ចីថ្មី ដោយផ្អែកលើអត្រាប្រាក់កម្ចីចុងក្រោយបំផុត ដែលជាអត្រាយោងសម្រាប់ប្រាក់កម្ចីទិញផ្ទះ៕
- ប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី បង់ប្រាក់ចំនួន ៤៨៣.៦១០ ដុល្លារ សម្រាប់ការបរិហារកេរ្តិ៍
ប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយថា គាត់បានបង់ប្រាក់ឱ្យមន្ត្រីជាន់ខ្ពស់ពីរនាក់ ដែលបានប្តឹងគាត់ពីបទបរិហារកេរ្តិ៍។
យោងតាមការបង្ហោះនៅលើ Facebook កាលពីថ្ងៃអាទិត្យ ឱ្យដឹងថា លោក Lee Hsien Yang បានបង់ប្រាក់សរុបចំនួន ៤៨៣,៦១០ ដុល្លារ ដល់រដ្ឋមន្ត្រីច្បាប់ K. Shanmugam និងរដ្ឋមន្ត្រីការបរទេស Vivian Balakrishnan ។ លោក Lee បានប្រាប់ Bloomberg News ថា ចំនួននេះ គឺរួមទាំងការខូចខាត ការចំណាយផ្សេងៗ និងការចំណាយដែលទាក់ទងនឹងដីការបស់តុលាការកំពូលសិង្ហបុរី ក្នុងខែឧសភាផងដែរ៕
- អតីតសេដ្ឋីប្រេងសិង្ហបុរី នឹងត្រូវបង់ប្រាក់ឱ្យក្រុមអ្នកបិទបញ្ជី និងក្រុមហ៊ុន HSBC ចំនួន ៣.៦ ពាន់លានដុល្លារ
តុលាការកំពូលរបស់ប្រទេសសិង្ហបុរី បានអនុម័តលើកិច្ចព្រមព្រៀង របស់អតីតមហាសេដ្ឋីប្រេង Lim Oon Kuin ឱ្យបង់ប្រាក់ចំនួន ៣.៥៩ ពាន់លានដុល្លារ ទៅឱ្យក្រុមអ្នកបិទបញ្ជីនៃក្រុមហ៊ុនគាត់ និង ក្រុមហ៊ុន HSBC Holdings Plc ជាម្ចាស់បំណុល ដើម្បីបញ្ចប់សំណុំរឿងរដ្ឋប្បវេណីជាច្រើនឆ្នាំប្រឆាំងនឹងរូបគាត់និងក្រុមគ្រួសាររបស់គាត់។
ត្រកូល Lims មិនបានទទួលស្គាល់កាតព្វកិច្ចនេះទេ ប៉ុន្តែបានបង់ប្រាក់ចំនួនសរុបជាមួយនឹងការប្រាក់ និងការចំណាយជាច្រើន នៅក្នុងការវិនិច្ឆ័យស្រុះស្រួល ដែលបានឯកភាពនៅក្នុងដំណើរការតុលាការកាលពីថ្ងៃចន្ទ៕
លោក ចច អែបព្លីង ( George Appling) គឺជាមហាសេដ្ឋី ដែលមានប្រាក់រាប់ពាន់លានដុល្លារ ព្រោះលោកគឺសហគ្រិន ដែលមានអាជីពទូលំទូលាយទូទាំងសហរដ្ឋ អាមេរិក តាំងពីឆ្នាំ ២០០៩មក ប៉ុន្តែលោកអះអាងថា នឹងមិនប្រើវិធីបន្សល់ទុកទ្រព្យសម្បត្តិ រាប់លានដុល្លារជាមរតកទុកឱ្យកូនទាំង៣របស់លោកឡើយ ប៉ុន្តែក្នុងរឿងនេះ លោកមានវិធីផ្សេង។
ក្នុងវ័យ ៥៥ឆ្នាំ លោក ចច ដែលរស់នៅក្រុងអូស្ទីន រដ្ឋតិចសាស គឺជាម្ចាស់និងប្រតិបត្តិការរកស៊ីលើក្រុមហ៊ុនជាច្រើន ដែលលោកមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងនោះមានទាំងក្រុមហ៊ុន Sherwood Forest Faire, ក្រុមហ៊ុន Thorin’s Mead និងអាជីវកម្មបង្វឹកក្រុមប្រមុខប្រតិបត្តិ ។ ដោយទទួលបានសញ្ញាប័ត្រ MBA និង MPA ពីសាកលវិទ្យាល័យ Harvard, លោក បានកាន់តួនាទីប្រមុខជាច្រើន, ជាប្រធាន, និងជាដៃគូនៅក្រុមហ៊ុនចែកចាយទូរស័ព្ទដៃធំៗ និង McKinsey & Co.។
សហគ្រិនរូបនេះ បានក្លាយជាមហាសេដ្ឋីនៅអាយុ ៣៦ឆ្នាំ និង បានជួបប្តីបច្ចុប្បន្ន គឺលោក Brian កាលពីលោកអាយុ ២៨ ឆ្នាំ(ជាប្រុសស្រឡាញ់ប្រុស)។ នៅពេលលោកចច អាយុ ៣៩ឆ្នាំ ហើយលោក Brian អាយុ ៣៤ឆ្នាំ ពួកគាត់ក៏សម្រេចចិត្តបង្កើតកូនដោយឱ្យគេពពោះជំនួស។ ពេលនេះ កូនរបស់ពួកគាត់ ម្នាក់អាយុ ១៦ ឆ្នាំ ហើយ២នាក់ទៀត មានអាយុ ១៤ ឆ្នាំ។
ដោយស្រង់តាមសំណេរ ក្នុងគេហទំព័រផ្ទាល់ខ្លួន https://www.georgeappling.com/ លោក ចច បានប្រាប់កាសែត Business Insder ថា យើងដឹងថា យើងមិនមានគម្រោងទុកមរតកដ៏ច្រើនដល់ពួកគេនោះទេ។ ជំនួសឱ្យការផ្តល់ជាមរតក ពួកគាត់បានពន្យល់ពួកគេអំពីរឿងលុយកាក់ និងទ្រព្យសម្បត្តិ នឹងរៀបចំផែនការជាច្រើនសម្រាប់ពួកគេ។
ខ្ញុំជឿថា វាជារឿងអាក្រក់ ដែលធ្វើឱ្យកូនរបស់អ្នក ក្លាយជាអ្នកមានទ្រព្យសម្បត្តិ
ខ្ញុំមិនចង់ទុកលុយខ្ញុំឱ្យកូនទេ ព្រោះខ្ញុំជឿថាវាជារឿងមិនល្អ ដែលធ្វើឱ្យកូនរបស់អ្នកក្លាយជាមហាសេដ្ឋី ទាំងដែលគ្នាមិនទាន់ចេះគ្រប់គ្រងទ្រព្យសម្បត្តិ។ បើសិនជាលុយបានមកដោយងាយពេក, វាមានឱកាសល្អខ្លាំងណាស់ ក្នុងការបំផ្លាញមហិច្ឆតារបស់អ្នក។ ខ្ញុំចង់ឱ្យកូនៗខ្ញុំ ចេះដឹងហេតុផល ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងពិភពលោក។
ខ្ញុំបានរៀននៅសាលា Harvard Business School និងបានចូលរួមក្នុងការជួបជុំគ្នាឡើងវិញប្រហែល១ទសវត្សរ៍មុន។ នៅទីនោះ ខ្ញុំបានចូលរួមការបង្រៀនអំពីទ្រព្យសម្បត្តិតជំនាន់មួយ។ លោកសាស្ត្រាចារ្យ បានសួរថា អ្នកណាខ្លះធ្លាប់ឮពាក្យថា “ត្រូវប្រើ១ជំនាន់ដើម្បីសាងវា ១ជំនាន់ដើម្បីដំណើរវា និង១ជំនាន់ដើម្បីបំផ្លាញវា” ជាវិធីការពារទ្រព្យសម្បត្តិ។ បន្ទាប់មក គាត់បានបង្ហាញយើងនូវពាក្យដដែលនេះ ជាច្រើនភាសា។
បើសិនជាវប្បធម៌ទូទាំងសកលលោក ចែករំលែកការព្រមានអំពីគ្រោះថ្នាក់នៃទ្រព្យសម្បត្តិជំនាន់នោះ, ខ្ញុំគិតថា វាតម្លៃនឹងផ្សព្វផ្សាយ។ ខ្ញុំក៏ជាអ្នកងប់ងល់នឹងប្រវត្តិសាស្ត្រដែរ ហើយជឿថា ប្រវត្តិសាស្ត្របង្ហាញថាការទុកទ្រព្យសម្បត្តិដ៏ច្រើន មានគ្រោះថ្នាក់។
ខ្ញុំនឹងបង់ថ្លៃឡាន, ថ្លៃមហាវិទ្យាល័យ និងការបង់រំលោះដំបូង
កូនៗដឹងថា ខ្ញុំនឹងបង់ប្រាក់សម្រាប់មហាវិទ្យាល័យរបស់ពួកគេ (ដល់ទៅ ១០ម៉ឺនដុល្លារក្នុងម្នាក់ៗ) ការទូទាត់បងើរំលោះថ្លៃផ្ទះដំបូងរបស់ពួកគេ និងរថយន្តដំបូងរបស់ពួកគេ។ ចំនួនទាំងអស់នេះ ត្រូវតែសមហេតុផល និងជាក់ស្តែង មិនមែនជាការសម្ញែង ឬការអួតអាងនោះទេ។
កូនស្រីខ្ញុំមានអាយុ ១៦ឆ្នាំក្នុងខែមេសា ដូច្នេះ Brian និងខ្ញុំបាននាំនាងទៅទិញរថយន្ត។ យើង បានកំណត់ទឹកប្រាក់ត្រឹមចំនួន ២,៥ម៉ឺនដុល្លារ។ នាង បានទិញរថយន្ត Nissan Pathfinder ក្នុងតម្លៃ ២,៣ម៉ឺន ដុល្លារ។
ខ្ញុំបង្កើតមូលនិធិមួយ សម្រាប់កូនខ្ចីធ្វើអាជីវកម្ម
ខ្ញុំបានបង្កើតមូលនិធិមួយដែលនឹងបម្រុងបង់ថ្លៃមហាវិទ្យាល័យ ថ្លៃរថយន្ត និងការបង់រំលោះ សម្រាប់កូនចៅខ្ញុំ ក្នុងជំនាន់អនាគត។ មូលនិធិដែលខ្ញុំផ្អែកលើមូលនិធីរបស់ត្រកូល Rockefeller នេះ ក៏នឹងផ្តល់ប្រាក់កម្ចីធ្វើអាជីវកម្ម ដល់កូនចៅរបស់ខ្ញុំផងដែរ។
ដើម្បីទទួលបានប្រាក់កម្ចីមួយ ពួកគេត្រូវតែបង្ហាញផែនការអាជីវកម្មដែលត្រូវបានវាយតម្លៃដោយភាគីទី៣។ កូនចៅម្នាក់ៗ នឹងទទួលបានប្រាក់កម្ចីតែមួយប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ លុះត្រាតែពួកគេសងប្រាក់កម្ចីវិញពេញ ទើបអាចស្នើកម្ចីម្តទៀត។
ឱ្យកូនចាយតែ២៥ ដុល្លារ ១សប្តាហ៍ខ្ញុំ
កូនៗរបស់ខ្ញុំម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៥ ដុល្លារក្នុងមួយសប្តាហ៍ ប្រសិនបើពួកគេធ្វើការងារប្រចាំថ្ងៃ ដូចជាការបោសសម្អាតបន្ទាប់ពីអាហារពេលល្ងាច និងការសម្អាតធុងសំរាមជាដើម។ ប្រាក់ឧបត្ថម្ភនេះ អាចចាយលើអ្វីដែលពួកគេចង់បាន ដូចជាកាហ្វេ Starbucks ដែលពួកគេគ្រប់គ្នា ចូលចិត្ត។
Brian និងខ្ញុំចំណាយសម្រាប់តម្រូវការគ្រប់យ៉ាង។ ជាការពិតណាស់ បន្ទាត់រវាងការចង់បាន និងតម្រូវការមិនពិបាក និងបន្ទាន់នោះទេ។ បើសិន ក្មេងត្រូវការ ២០ដុល្លារដើម្បីទៅសួនកម្សាន្តលោកត្រាំប៉ូលីនជាមួយមិត្តភក្តិ ខ្ញុំឱ្យជាធម្មតា។ បើសិន ពួកគេត្រូវការវ៉ែនតា ខ្ញុំរីករាយទិញឱ្យពួកគេមួយ២៥ ដុល្លារ ប៉ុន្តែបើសិន ពួកគេចង់បានវ៉ែនតាម៉ាកល្បីតម្លៃ ២០០ ដុល្លារ ពួកគេត្រូវទិញដោយខ្លួនឯង។
ខ្ញុំបង្ហាញការរស់នៅដែលចំណាយតិចជាងចំណូល
ទម្លាប់សំខាន់បំផុតមួយដែលមនុស្សអាចធ្វើបាន គឺចំណាយតិចជាងអ្នករកបាន។ ការមានលុយក្នុងគណនីធនាគារ ពិតមានសេចក្តីសុខសម្បើមណាស់។ ការរស់នៅក្រោមចំណូលរបស់ខ្ញុំ បានជួយឱ្យខ្ញុំសាងសន្តិសុខហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមគ្រួសារមួយ ដូច្នេះខ្ញុំបង្ហាញវិធីនេះដល់កូនៗខ្ញុំ។ ឧទាហរណ៍ខ្ញុំជិៈរថយន្ត Ford F250 ឆ្នាំ ២០១៦ ។ វាមិនភ្លឺចែងចាំងទេ ប៉ុន្តែជាក់ស្តែង វាសម្រាប់ការងារខ្ញុំ ជិះធ្វើការឬប្រើប្រាស់ដឹកឌៀវ វាសមឥតខ្ចោះសម្រាប់ជីវិតរបស់ខ្ញុំ។
ខ្ញុំសុខចិត្តឲ្យកូនធ្វើខុស ជាមួយលុយ
កូនខ្ញុំទាំងអស់ ធ្វើការនៅក្នុងអំឡុងរដូវក្តៅ និងសន្សំបានប្រហែល ១០០០ ដុល្លារ ក្នុង១ឆ្នាំកាលពីឆ្នាំមុន។ នៅពេលរដូវក្តៅបានបញ្ចប់ ពួកគេបានចាយតែ១រយៈពេលខ្លី (លើកាហ្វេ Starbucks ទៀត)។ ខ្ញុំបានព្រមានពួកគេថា ពួកគេនឹងបំផ្លាញលុយរបស់ពួកគេ បើចំណាយយច្រើនលើអ្វីដែលមិនចាំបាច់។ ពួកគ មិនស្តាប់ខ្ញុំទេ ហើយខ្ញុំសុខចិត្តឲ្យគេសងកំហុសនេះ។
សម្តីខ្ញុំប៉ុន្មានឃ្លាក៏មិនបានប៉ះពាល់ដល់អារម្មណ៍ពួកគេទ ព្រោះពួកគេដឹងថា លុយដែលពួកគេបានចំណាយដ៏ច្រើនលើភេសជ្ជៈដែលមានជាតិស្ករនេះ គឺជាប្រាក់ចំណូលផ្ទាល់ដែលពួកគេរកបាន កាលពីរដូវក្តៅ។ ក្នុងពេលអនាគត ខ្ញុំនឹងផ្តល់យោបល់ដល់កូនៗ បើសិន ខ្ញុំឃើញពួកគេធ្វើឱ្យមានកំហុស ប៉ុន្តែជាចុងក្រោយ ពួកគេ នឹងត្រូវរស់នៅជាមួយនឹងផលវិបាកជាច្រើន៕
លោក អាលីកូ ដង់ហ្គូតេ (Aliko Dangote) ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទ្វីបអាហ្រ្វិក កំពុងរៀបចំបើកក្រុមហ៊ុនឯកជននៅទីក្រុងឌូបៃ ដោយកំពុងចូលរួមជាមួយចំនួនបុគ្គលមានទ្រព្យច្រើនជាច្រើនរូប ដែលកំពុងលើកស្ទួយឋានៈរបស់ទីក្រុងរបស់ប្រទេសអារ៉ាប់រួម អ៊ីមើរ៉ាត់នេះ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយ។
វិធានការនេះ គូសបញ្ជាក់ពីភាពទាក់ទាញកំពុងកើនឡើងរបស់ទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការដោះដូរការវិនិយោគ ដែលជំរុញដោយបរិយាកាសងាយស្រួលធ្វើអាជីវកម្ម និងគោលនយោបាយអនុគ្រោះពន្ធ។
យោងទៅតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក ដង់ហ្គូតេ ដែលមានទ្រព្យសម្បត្តិសរុប ១៣.២ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ជាអ្នកមានទ្រព្យច្រើនបំផុតទី ១៦៨ នៅទូទាំងពិភពលោក។
មហាសេដ្ឋីនីហ្សេរីយ៉ារូបនេះ បានសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមុខជំនួញចម្រុះ លើផ្នែកទំនិញដូចជា ស៊ីម៉ង់ ស្ករ និងម្សៅមី។ ថ្មីៗបំផុតនេះ ការបណ្តាក់ទុនអាជីវកម្មរបស់លោក បានពង្រីកទៅជាថាមពល ជាមួយនឹងការបើកដំណើរការរោងចក្រចម្រាញ់ប្រេងជាមួយតម្លៃចំនួន ២០ ពាន់លានដុល្លារ នៅទីក្រុង Lagos ដែលជារោងចក្រធំបំផុត នៅទ្វីបអាហ្វ្រិក។
គេហទំព័រ របស់អាហ្វ្រិក nairametrics.com ឱ្យដឹងថា ការផ្លាស់ទីទីលំនៅជាយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីទំនោរកាន់តែលំទូលាយក្នុងចំណោមបុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWI) កំពុងស្វែងរកយុត្តាធិការដែលមានស្ថិរភាព និងការយកពន្ធទាប ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រុងឌូបៃ ដែលត្រូវបានគេស្គាល់ពីភាពបត់បែនខាងបទប្បញ្ញត្តិ និងគុណសម្បត្តិខាងភូមិសាស្រ្ត ជាច្រកផ្លូវរវាងភាគខាងកើត និងភាគខាងលិច បានក្លាយជាគោលដៅសំខាន់ សម្រាប់ក្រុមហ៊ុនឯកជន និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ជានិន្នាការក្នុងតំបន់ ក្នុងចំណោមមហាសេដ្ឋីអាហ្វ្រិក
ការផ្លាស់ប្តូររបស់ ដង់ហ្គូតេ ឆ្លុះបញ្ចាំងពីនិន្នាការនាពេលថ្មីៗមួយ ក្នុងចំណោឥស្សរៈជនអ្នកមានទ្រព្យច្រើនបំផុតរបស់ទ្វីបអាហ្រ្វិក ដូចជាមហាសេដ្ឋីអេហ្ស៊ីប លោក Nassef Sawiris ដែលបានប្តូរទីតាំងក្រុមហ៊ុនរបស់លោកទៅ ក្រុងអាប៊ូ ដាប៊ី ផងដែរ។ លោក Sawiris ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧.៦ ពាន់លានដុល្លារ បានប្តូរទីតាំងក្រុមហ៊ុន NNS Group របស់លោក ទីក្នុងទីផ្សារសកល នៃក្រុមអាប៊ូ ដាប៊ី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសសម្បូរប្រេងនោះ។ ការផ្លាស់ប្តូរនេះ គឺស្របតាមការទាក់ទាញដែលកំពុងកើនឡើងនៃតំបន់ឈូងសមុទ្រស ម្រាប់វិនិយោគិនធំៗ ដែលកំពុងស្វែងរកការដោះដូរពាណិជ្ជកម្មអន្តរជាតិ។
លោក Sawiris ដែលត្រូវបានគេស្គាល់ថាសម្រាប់ការវិនិយោគរបស់លោក លើម៉ាកយីហោពិភពលោកជាច្រើន ដូចជា Adidas AG និងភាពជាម្ចាស់ នៃក្លឹបបាល់ទាត់អង់គ្លេស Aston Villa គូសបញ្ជាក់អំពីសារៈសំខាន់ដែលកំពុងកើនឡើង នៃរដ្ឋឈូងសមុទ្រ សម្រាប់ការចាត់ចែងដើមទុន។ មូលនិធិទ្រព្យសម្បត្តិ របស់ ក្រុងអាប៊ូ ដាប៊ី ចាត់ចែងទ្រព្យសម្បត្តិលើសពី ១ពាន់ពាន់លានដុល្លារ ដោយពង្រឹងឋានៈរបស់រដ្ឋសម្បូរប្រេងនោះទៅជាទំនាក់ទំនងហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ក្រុមអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ។
មន្តស្នេហ៍ដែលកំពុងកើនឡើង នៃក្រុងឌូបៃ
ការហូរចូលកើនឡើង នៃក្រុមមហាសេដ្ឋីពិភពលោកទៅកាន់ទីក្រុងឌូបៃ គឺភាគច្រើនដោយរបបពន្ធដារដ៏ទាក់ទាញរបស់ទីក្រុងនេះ និងគោលនយោបាយងាយស្រួលសម្រាប់វិនិយោគិន។ អារ៉ាប់រួម អ៊ីមើរ៉ាត បានក្លាយជាទីតាំងដែលកាន់តែពេញចិត្តសម្រាប់អាជីវកម្ម និង UHNWIs ដើម្បីការពារ និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដោយប្រើប្រាស់ទុនលើទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្ត នៃតំបន់មជ្ឈិមបូព៌ា។
ការសម្រេចចិត្តរបស់ លោកដង់ហ្គូតេ ក៏ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងបរិយាកាសសេដ្ឋកិច្ចដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសនីហ្សេរីយ៉ា។ គម្រោងរោងចក្រចម្រាញ់ប្រេងរបស់លោក ដែលជាការវិនិយោគដ៏សម្បើមចំនួន ២០ ពាន់លានដុល្លារ បានប្រឈមមុខនឹងការដើរថយក្រោយជាច្រើន ដោយសារតែការពន្យារពេល និងឧបសគ្គផ្នែកច្បាប់។
សេដ្ឋកិច្ចនីហ្សេរីយ៉ា ដែលញាំញីដោយភាពមិនប្រាកដប្រជា បានជំរុញឱ្យបុគ្គលដែលមានទ្រព្យច្រើនបំផុតរបស់ខ្លួនជាច្រើននាក់ ឱ្យស្វែងរកបរិយាកាសកាន់តែមានស្ថិរភាព សម្រាប់អាជីវកម្ម និងការវិនិយោគ។
នៅពេលដែល លោកដង់ហ្គូតេ ផ្លាស់ប្តូរប្រតិបត្តិការគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោក ទៅកាន់ទីក្រុងឌូបៃ, ទង្វើនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរចេះតែកើនឡើងនៃមូលធនពីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ទ្វីបអាហ្រ្វិកនេះ ទៅកាន់មជ្ឈិមបូព៌ា។ ជាមួយនឹងផ្នែកឯកជនរបស់ទីក្រុងឌូបៃ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ក្រុងនេះបានត្រៀមខ្លួនដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខមួយសម្រាប់បុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWIs)៕
ការគ្រងតំណែងក្នុងនាមជាស្ត្រីមានទ្រព្យច្រើនបំផុតរបស់ពិភពលោករបស់ លោកស្រី អាឡៃ វ៉ាល់តុន (Alice Walton) នៃហាងលក់រាយ Walmart បានមកដល់ទីបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ បន្ទាប់ពី លោកស្រី ហ្វ្រង់ស្វ័រ បេតងគួរ ម៉ីយើរ (Francoise Bettencourt Meyers) ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាវ L’Oreal បានទទួលតំណែងនេះ នៅពេលដែលផ្សារភាគហ៊ុនគ្រឿងសំអាងប្រណីតនៅអឺរ៉ុប បានហក់ឡើង ក្នុងអ្វីដែលជាប្រតិកម្មជាវិជ្ជមានចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបា់ប្រទេសចិន បានប្តេជ្ញាចិត្តធ្វើ នៅក្នុងសប្តាហ៍នេះ។
លោកស្រី ម៉ីយើរ បានដណ្តើមតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធដែលប៉ាន់ស្មានរបស់លោកស្រី បានកើនឡើងដល់ ៩៣.១ ពាន់លានដុល្លារ ហើយលោកស្រី វ៉ាល់តុន បានធ្លាក់ចុះមកត្រឹម ៩០.៤ ពាន់លានដុល្លារ។
ការកើនឡើង នៃទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៥ ពាន់លានដុល្លាររបស់លោកស្រី ម៉ីយើរ បានកើនឡើងដ៏ ដ៏សម្បើម១ថ្ងៃ នៃភាគហ៊ុនរបស់ L’Oreal ជិត ៧% នៅថ្ងៃព្រហស្បតិ៍ បើគិតជាទឹកប្រាក់គឺឡើងដល់ $៤០៨.៦៥ក្នុង១ហ៊ុន ជាតម្លៃដែលគ្រុមហ៊ុននេះមិនធ្លាប់ទទួលបានក្នុងកំណត់ត្រា ចាប់តាំងពីខែកក្កដាមក។
ការធ្លាក់ចុះ ជាទ្រព្យសម្បត្តិសុទ្ធដែលបានប៉ាន់ប្រមាណចំនួន ១.៣ ពាន់លានដុល្លាររបស់លោកស្រី Walton កាលពីថ្ងៃព្រហស្បតិ៍ កើតមានជួនពេលគ្នានឹងថ្ងៃមិនល្អ នៃការជួញដូរសម្រាប់ភាគហ៊ុនរបស់ Walmart ដែលបានបិទធ្លាក់ជិត ២% គឺតម្លៃ $៧៩.៩២ ក្នុង១ហ៊ុន ។
ការហក់ឡើងរបស់ L’Oreal ដែលមានទីផ្សារធំទីពីររបស់ខ្លួននៅក្នុងប្រទេសចិន បានកើតមានឡើងចំពេលមានការកើនឡើងនៃភាគហ៊ុនរបស់គ្រឿងសំអាវប្រណីតនេះនៅអឺរ៉ុបដែលប្រតិកម្មចំពោះប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានបង្ហាញថា ខ្លួននឹងដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ យោងតាមក្រុមហ៊ុនឱ្យដឹងថា នោះគឺជាភាគហ៊ុននៃភាគហ៊ុន L’Oreal ដែលជាកម្មសិទ្ធរបស់លោកស្រី ម៉ីយើរ និងគ្រួសាររបស់លោកស្រី គិតត្រឹមខែធ្នូ ឆ្នាំ 2023។
លោកស្រី Walton បានចាប់ផ្តើមក្លាយជាស្ត្រីដែលមានទញរព្យច្រើនបំផុតនៅលើពិភពលោកមួយរយៈពេលខ្លីប្រហែល ៣សប្តាហ៍មុន នៅពេលដែលលោកស្រី ស្ថិតក្នុងចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ១៨ នៅលើពិភពលោក។ ផ្សារភាគហ៊ុន Walmart កើនឡើងជាង ៥០% ក្នុងឆ្នាំនេះ ខណៈផ្សារភាគហ៊ុន L’Oreal បានធ្លាក់ចុះប្រហែល ៩% ក្នុងរយៈពេលដូចគ្នា។
ប៉ុន្តែកញ្ចប់ជំរុញសេដ្ឋកិច្ច រួមជាមួយការចាក់បញ្ចូលទឹកប្រាក់ចំនួន ១៤២ ពាន់លានដុល្លារ របស់ប្រទេសចិន សម្រាប់ធនាគាររដ្ឋ៦ ដែលមានបំណងជួយដល់ឧស្សាហកម្មអចលនទ្រព្យដែលកំពុងជួបការលំបាក និងរដ្ឋាភិបាលក្នុងតំបន់ដែលខ្វះសាច់ប្រាក់ បានបង្កើតការជួញដូរ១ថ្ងៃដ៏រឹងមាំ នៃផ្សារហ៊ុន L’Oreal ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី ម៉ីយើរ ឱ្យច្រើនបំផុត ក្នុងលោកពេលនេះ៕
ក្រុមហ៊ុន Meta បានបង្ហាញវ៉ែនតាបង្ហាញការពិតដំបូងរបស់ខ្លួន ដែលជាឧបករណ៍ដែលបង្ហាញពីទស្សនីយ៍ភាពច្របាច់បញ្ចូលគ្នា នៃពិភពឌីជីថល និងពិភពរូបវន្តមួយ ជាជំហានដ៏សំខាន់មួយ នៅក្នុងគោលដៅរបស់ប្រមុខប្រតិបត្តិ លោក ម៉ាក ហ្ស៊ូគើបើក (Mark Zuckerberg) នៃការផ្តល់ជូននូវជម្រើស មិនប្រើដៃសម្រាប់ទូរស័ព្ទស្មាតហ្វូននៅថ្ងៃណាមួយ។
វ៉ែនតាថ្មី ដែលត្រូវបានណែនាំ និងឱ្យឈ្មោះថា អូរៀន (Orion) មើលទៅដូចវ៉ែនតាខ្មៅក្រាស់ ប៉ុន្តែមានកញ្ចក់ដែលអាចបង្ហាញសារជាអត្ថបទ, ការខលវីដេអូ និងសូម្បីតែវីដេអូ YouTube ជាច្រើន ទៅក្នុងផ្នែកមើលឃើញរបស់អ្នកប្រើប្រាស់។ នោះគឺជាផលិតផលគំរូដែលមិនមែនសម្រាប់លក់ទេ ប៉ុន្តែនឹងត្រូវបានប្រើនៅខាងក្នុង នៅឯក្រុមហ៊ុន Meta សម្រាប់ការធ្វើតេស្ត និងកែលម្អផលិតផលនោះ។
ខ្សែរុំកដៃដែលភ្ជាប់មកជាមួយ ដែលអាចចាប់បានការរំញោចសរសៃប្រសាទ និងមានកាមេរ៉ាជាច្រើន ដែលត្រូវបានភ្ជាប់នៅក្នុងឆ្អឹង ដែលងាកតាមចលនាគ្រាប់ភ្នែកនេះ អនុញ្ញាតឱ្យអ្នកពាក់វ៉ែនការ Orion “ចុច” ឬ “រំកិល” នៅលើអេក្រង់ ដោយគ្រាប់តែប្រើដៃរបស់ពួកគេ។
វ៉ែនតានេះ តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់អស់ពេលជិតមួយទសវត្សរ៍ នៅឯក្រុមហ៊ុន Meta ។ វ៉ែនតាមេះ ក៏បញ្ជាក់ពីការមើលឃើញទៅក្នុងចក្ខុវិស័យរបស់ លោក Zuckerberg សម្រាប់អនាគតនៃបច្ចេកវិទ្យា ដែលបានធ្វើឱ្យក្រុមហ៊ុនចំាយប្រាក់រាប់សិបពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
លោក Zuckerberg បានហៅវ៉ែនតារគំរូដើមនេះថា “វ៉ែនតាទំនើបបំផុតដែលពិភពលោកមិនធ្លាប់ឃើញ”
មិនមានកាលបរិច្ឆេទចេញលក់សម្រាប់វ៉ែនតា Orion ដែលលោក Zuckerberg បានហៅវាថា ជា “ការមើលឃើញ អនាគត” ។
ក្រុមហ៊ុន Meta កំពុងលក់វ៉ែនតាឆ្លាតវៃម៉ាក Ray-Ban ដែលបំពាក់ដោយកាមេរ៉ា និងឧបករណ៍បំពងសម្លេង ប៉ុន្តែ លោក Zuckerberg ជឿជាក់ថា វ៉ែនតា AR នឹងក្លាយជាកុំព្យូទ័រប្រភេទទូរស័ព្ទចល័តមួយ ដែលមិនប្រើដៃ ដែលអាចប្រកួតប្រជែងជាមួយទូរស័ព្ទស្មាតហ្វូននៅថ្ងៃណាមួយ ជាមធ្យោបាយទំនាក់ទំនង និងទំនាក់ទំនងតាមអនឡាញ។ បើសិនវ៉ែនតាឆ្លាតវៃនៅទីបំផុតក្លាយជាចរន្តសំខាន់,ក្រុមហ៊ុន Meta សង្ឃឹមថា នឹងក្លាយជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មថ្មីនោះ ដែលនឹងជួយក្រុមហ៊ុនកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើដៃគូប្រកួតប្រជែងដូចជា Apple និង Alphabet’s Google ក្នុងការចែកចាយផលិតផលរបស់ខ្លួន ដល់ក្រុមអ្នកប្រើប្រាស់។
គោលដៅនោះ នៅតែរងចាំមានច្រើនឆ្នាំទៀត ទោះបីជាវ៉ែនតាគំរូ Orion ដែលត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ Meta នៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ។ ក្រុមហ៊ុននេះ សង្ឃឹមថា នឹងធ្វើឱ្យឧបករណ៍ជំនាន់នេះអាចរកបានជាសាធារណៈ ប៉ុន្តែក្រុមមន្ត្រីប្រតិបត្តិបាននិយាយថា វានៅមិនទាន់តូចល្មម ឬមិនទាន់សម័យគ្រប់គ្រាន់នៅឡើយទេ។ បញ្ហាប្រឈមដូចគ្នាទាំងនោះ បានញាំញីកិច្ចប្រឹងប្រែងស្រដៀងៗគ្នា របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះមានទាំង ក្រុមហ៊ុន Google និង ក្រុមហ៊ុន Microsoft ផងដែរ។
ក្រុមហ៊ុន Snap បានបង្ហាញវ៉ែនតា AR របស់ខ្លួនកាលពីដើមខែនេះ ប៉ុន្តែគ្រាន់តែបញ្ចេញវាទៅឱ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ប៉ុណ្ណោះ។
នៅទីបំផុត ប្រមុចប្រតិបត្តិ Meta ជឿជាក់ថា ពួកគេ នឹងអាចធ្វើឱ្យវ៉ែនតានោះស្តើង និងមានថាមពលគ្រប់គ្រាន់ ដែលអ្នកប្រើប្រាស់ទូទៅ នឹងទិញវា។ នាយកជាន់ខ្ពស់នៃការគ្រប់គ្រងផលិតផលនៅ Meta លោក Rahul Prasad បាននិយាយថា គោលដៅ គឺដើម្បីនាំយកវ៉ែនតា Orion ទៅកាន់ទីផ្សារ នៅក្នុង “ប៉ុន្មានឆ្នាំខាងមុខនេះ” សម្រាប់តម្លៃស្មើនឹង “ឡែបថប់ ឬទូរស័ព្ទស្មាតហ្វូនកម្រិតខ្ពស់”មួយ ។
លោក បាននិយាយថា៖ ” ការប៉ុនប៉ងណាមួយពីមុនចំពោះ AR គឺគ្រាន់តែជាកាសស្តាប់ត្រចៀក, វ៉ែនតា មួកសុវត្ថិភាព។ យើងចង់បានវាទៅជាវ៉ែនតា”។
សម្រាប់ពេលនេះ ក្រុមហ៊ុន Meta នឹងបន្តធ្វើវា និងកែលម្អវ៉ែនតាផ្នែកខាងក្នុង រហូតដល់វារួចរាល់សម្រាប់ការលក់ជាសាធារណៈ។ បុគ្គលិកក្រុមហ៊ុន Meta រាប់រយនាក់ បាននឹងកំពុងសាកល្បងវ៉ែនតា Orion ។ ក្រុមហ៊ុននេះ គ្រោងពង្រីកក្រុមនោះ ឱ្យបានច្រើនគួរឱ្យបានច្រើនពេលនេះ សម្រាប់បានបង្ហាញខ្លួនជាសាធារណៈ។
ខុសពីផលិតផលប្រកួតប្រជែងជាច្រើន ដូចជាកាសស្តាប់ត្រចៀករបស់ Apple’s Vision Pro នោះទេ, វ៉ែនតា Orion របស់ មេតា មិនត្រូវការខ្សែក្បាលសំពីងសំពោង ឬកញ្ចប់ថ្មដើម្បីដំណើរការនោះទេ។ Orion មានកាមេរ៉ាចំនួន ៧ ក្នុងនោះមានកាម៉េរ៉ា២សម្រាប់តាមដានចលនាភ្នែក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងការបង្ហាញព ដោយប្រើកាយវិការដៃដែលអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ Orion ដំណើរការបានល្អបំផុត នៅពេលដែលប្រើភ្ជាប់ជាមួយនាឡិកាដៃដែលភ្ជាប់មកជាមួយ ដែលប្រើ ការថតសកម្មភាពអេឡិចត្រនិច ដើម្បីតាមដានចលនាដៃដែលកាន់តែស្រាល ដូច្នេះហើយក្រុមអ្នកប្រើប្រាស់ អាចគ្រប់គ្រងវ៉ែនតាដោយប្រើចលនាម្រាមដៃតិចតួច។
Meta បានរចនា និងផលិតបន្ទះឈីបកុំព្យូទ័រជាង ១០ប្រភេទ ផ្សេងគ្នា ដែលបានបង្កប់នៅក្នុង Orion ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយការប្រើប្រាស់ថាមពលសម្រាប់វ៉ែនតា ប៉ុន្តែក៏ដើម្បីកាត់បន្ថយបរិមាណកំដៅដែលបានបង្កើតផងដែរ ដើម្បីកុំឱ្យវាក្តៅនៅពេលប៉ះពាល់។ លោក Prasad បាននិយាយថា ជំនួសឱ្យកញ្ចក់ កញ្ចក់របស់ Orion ត្រូវបានផលិតពីស៊ីលីកុនកាបូន ដែលជាសម្ភារៈពេញនិយមនៅក្នុងរថយន្តអគ្គិសនីខ្លះ ដែលស្រាលជាងកញ្ចក់ ហើយថែមទាំងជួយបន្ថយពន្លឺនៅត្រង់មុំខ្លាំងផងដែរ។
កាសស្តាប់ត្រចៀក Quest VR ថ្មី
ក្រុមហ៊ុន Meta ក៏បានប្រកាសនូវកំណែថ្មីកាសស្តាប់ការពិតនិម្មិត Quest VR ដែលមានតម្លៃថោក របស់ខ្លួន ដោយកែប្រែកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលក្រុមអ្នកប្រើប្រាស់ឱ្យចំណាយពេលវេលាបន្ថែមទៀត ដោយប្រើប្រាស់ការពិតនិម្មិត និងបង្កើន ដើម្បីលេងហ្គេម មើលវីដេអូ និងជជែកជាមួយអ្នកដទៃ។
កាស Quest 3S មានមុខងារ ដូចគ្នាច្រើនទៅនឹងឧបករណ៍ Quest 3 ដែលមានស្រាប់ ប៉ុន្តែផ្តល់អង្គចងចាំតិចជាង ហើយមានតម្លៃថោកជាងរាប់រយដុល្លារ។ កាសនេះ នឹងមានលក់នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៥ ខែតុលា ហើយនឹងមានតម្លៃតិចជាង ៣០០ ដុល្លារ បើប្រៀបធៀបទៅនឹងឧបករណ៍ Quest 3 តម្លៃ $៥០០៕