• ប្រទេសចិន ជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក ជៀសឱ្យឆ្ងាយពីបន្ទះឈីបរបស់ក្រុមហ៊ុ Nvidia

ទីក្រុងប៉េកាំង កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនចិន ឱ្យទិញបន្ទះឈីបបញ្ញាសិប្បនិម្មិតដែលផលិតក្នុងស្រុកជំនួសឱ្យផលិតផលរបស់ក្រុមហ៊ុន Nvidia Corp. ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការពង្រីកឧស្សាហកម្ម បន្ទះឈីប បស់ខ្លួន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ក្រុមនិយតករចិន បាននិងកំពុងបំបាក់ទឹកចិត្តក្រុមហ៊ុនខ្លួនជាច្រើនពីការទិញបន្ទះឈីប H20 របស់ Nvidia ដែលត្រូវបានប្រើដើម្បីអភិវឌ្ឍ និងដំណើរការម៉ូដែល AI។ ។ ក្រុមមបុស្សដែលសុំមិនបញ្ចេញអត្តសញ្ញាណទាំងនេះ បាននិយាយថា គោលនយោបាយនេះ បានប្រកាន់យកទម្រង់នៃការណែនាំ ជាជាងការហាមឃាត់ទាំងស្រុង ដោយសារតែទីក្រុងប៉េកាំងចង់ជៀសវាងការជាប់គាំងដល់ការចាប់ផ្តើមអាជីវកម្ម AI របស់ខ្លួន និងបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕

  • រដ្ឋាភិបាល បណ្តោះអាសន្នរបស់បង់ក្លាដែស ប្រឈមមុខនឹងវិបត្តិទឹក

រដ្ឋបាលបណ្តោះអាសន្នរបស់បង់ក្លាដែស កំពុងពិចារណាវិធានការជាច្រើនដើម្បីដោះស្រាយវិបត្តិទឹកដែលជិតមកដល់ ដែលគំរាមកំហែងដំណើរការសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមការស្រាវជ្រាវថ្មីពី WaterAid បានឱ្យដឹងថា ទឹកក្រោមដីនៅក្នុងប្រទេសដែលងាយរងគ្រោះដោយអាកាសធាតុ កំពុងថយចុះលឿនជាងពេលមុនៗ ដោយបានធ្លាក់ចុះដល់ទៅ ៣ម៉ែត្រក្នុងមួយឆ្នាំនៅកន្លែងខ្លះ។ ការប្រើប្រាស់ទឹក គ្រោងនឹងឡើងដល់ ៥៥ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៤០ ដែលជាការកើនឡើង ៣៧% ពីកម្រិត ២០២០ ។

  • ធនាគារកណ្តាលអូស្ត្រាលី ព្រមានមិនឱ្យខ្ចីប្រាក់ច្រើនហួស ខណ៖អត្រាការប្រាក់ធ្លាក់ចុះ

ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី បានព្រមានក្រុមអ្នកខ្ចីកុំឱ្យទទួលយកបំណុលហួសប្រមាណនៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ ព្រោះវាប្រថុយនឹងវដ្តនៃការធ្លាក់ចុះ ទោះបីជាគេបានវិនិច្ឆ័យថា ប្រព័ន្ធហិរញ្ញវត្ថុនៅតែរឹងមាំជាទូទៅក៏ដោយ។

នៅក្នុងការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុពាក់កណ្តាលប្រចាំឆ្នាំរបស់ខ្លួន រតនាគារនៃប្រទេសអូស្ត្រាលី (RBA) បានគូសបញ្ជាក់ជាថ្មីតអំពីភាពធន់របស់ក្រុមគ្រួសារ អាជីវកម្ម និងធនាគារ ក្នុងការប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់មួយទសវត្សរ៍ និងអតិផរណាដ៏ឈឺចាប់។

  • រដ្ឋាភិបាលវៀតណាមនិយាយថា ក្រុមហ៊ុន SpaceX គ្រោងវិនិយោគ ១៥ ពាន់លានដុល្លារនៅក្នុងប្រទេស

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk គ្រោងនឹងវិនិយោគ ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ករវាងប្រធានាធិបតីវៀតណាម លោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ SpaceX ដើម្បីធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាល។

លោក Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើសំណើ (ការវិនិយោគ) របស់ SpaceX” ។ លោក Lam បានស្នើឱ្យ SpaceX ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសវៀតណាម ដើម្បីបញ្ចប់ការត្រៀមរៀបចំមុនការវិនិយោគប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

  • ក្រុមហ៊ុន Blackstone បញ្ជាក់ពីការវិនិយោគ ១៣ពាន់លានដុល្លារ នៅចក្រភពអង់គ្លេសសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយពីសប្តាហ៍មុនថា ក្រុមហ៊ុនភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក Blackstone បានបញ្ជាក់ពីការវិនិយោគចំនួន ១០ ពាន់លានផោន (១៣.៣ ពាន់លានដុល្លារ) សម្រាប់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតមួយ នៅភាគឦសាននៃប្រទេសអង់គ្លេស។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅទីក្រុងញូវយ៉ក, នាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថាការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅឆ្នាំក្រោយ នឹងបង្កើតការងារចំនួន ៤០០០ រួមទាំងតួនាទីចំនួន ១២០០ ដែលត្រូវបានឧទ្ទិសដល់ការសាងសង់កន្លែងនោះ។

  • លោកអាណូដ ​កើន​ឡើង​ទ្រព្យសម្បត្តិ​ចំនួន ១៧ ពាន់​លាន​ដុល្លារ បន្ទាប់​ពីការជំរុញសេដ្ឋកិច្ចចិន

លោក Bernard Arnault បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីដទៃទៀតនៅក្នុងឆ្នាំនេះគិតត្រឹមថ្ងៃព្រហស្បតិ៍ ដោយទ្រព្យសម្បត្តិផលិតផលប្រណីតរបស់លោកបានធ្លាក់ចុះចំនួន ២៤ ពាន់លានដុល្លារ។

បន្ទាប់មក មេដឹកនាំកំពូលរបស់ប្រទេសចិន បានផ្តល់ភ្លើងខៀវដើម្បីជំរុញការជំរុញខ្លាំងនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ហើយជាមួយនឹងនោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំងរូបនេះ ត្រូវបានផ្តល់មកវិញនូវជីវិតថ្មី៕

Binance Founder CZ Is Released From US Custody

 

ស្ថាបនិកក្រុមហ៊ុន Binance លោក ឆាងប៉េង ចាវ (Changpeng Zhao) ត្រូវបានដោះលែងពីមណ្ឌលកែប្រែ ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងសហព័ន្ធពីបទបរាជ័យ ដែលបានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមភេរវករធ្វើពាណិជ្ជកម្ម ដោយសេរីលើប្រព័ន្ធផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកនោះ។

លោកចាវ អាយុ 47 ឆ្នាំ បានទទួលកំហុសកាលពីខែវិច្ឆិកា ចំពោះការខកខានមិនបានអនុវត្តកម្មវិធីលាងលុយកខ្វក់គ្រប់គ្រាន់នៅឯក្រុមហ៊ុន Binance ជាអាជីវកម្មប្តូររូបិយប័ណ្ណអនឡាញមួយ ដែលបានចាប់ផ្តើមនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០១៧ និងបានបំប៉ោងដើម្បីដំណើរការពាណិជ្ជកម្មទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ពន្ធនាគារ លោក Scott Taylor ​បាន​បញ្ជាក់​ថា លោកចាវ ត្រូវ​បាន​ដោះលែង​ពី​ផ្ទះ​ពាក់​កណ្តាល​ផ្លូវ​ក្នុង​ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វរនីញ៉ា កាល​ពី​ថ្ងៃ​សុក្រ។ លោកចាវ ​បាន​រាយការណ៍​ទៅ​អគារសន្តិសុខកម្រិត​ទាប ​ក្នុង​ខែ​មិថុនា ដើម្បី​អនុវត្ត​ទោស​រយៈពេល​បួន​ខែ​របស់គាត់។

លោក ចាវ ក៏បានយល់ព្រមបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារផងដែរ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Binance បានបង់ប្រាក់ពិន័យចំនួន ៤.៣ ពាន់លានដុល្លារ ដើម្បីដោះស្រាយរឿងក្តីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏គួរឱ្យព្រួយបារម្ភមួយ ដែលបានភ្ជាប់ទៅនឹងការរំលោភលើច្បាប់ប្រឆាំងការលាងលុយកខ្វក់ និងច្បាប់ការដាក់ទណ្ឌកម្ម។ ជាផ្នែកមួយនៃដំណោះស្រាយនេះ លោកចាវ បានលាលែងពីតំណែងជាប្រមុខប្រតិបត្តិរបស់ Binance និងមិនត្រូវបានអនុញ្ញាតឱ្យមានតួនាទីប្រតិបត្តិ នៅក្នុងក្រុមហ៊ុននោះទៀតឡើយ។

លោក Chanpeng Zao ពានបង្ហាញខ្លួននៅតុលាការ កាលពីខែមេសា ឆ្នាំ២០២៤។

ទោះបីជាមានភាពចលាចលដូច្នោះក៏ដោយ ក៏វេទិកាជួញដូរនេះ នៅតែជាប្រព័ន្ធប្តូរលុយគ្រីបតូដ៏សំខាន់បំផុតមួយ។ យោងតាមការប៉ាន់ប្រមាណរបស់ Bloomberg Wealth ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ លោកចាវ ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ៣០ពាន់លានដុល្លារ ។

ពេលនេះ ក្រុមហ៊ុន Binance ត្រូវបានដឹកនាំដោយ លោក Richard Teng ដែលពីមុនបានបម្រើការជាប្រធាននិយតករ របស់ក្រុមហ៊ុនទីផ្សារសកល Abu Dhabi Global Market ។ អ្នកស្រី Yi He ដែលជាភរិយាមានកូនបីនាក់របស់លោកចាវ និងជាសហស្ថាបនិក Binance ក៏នៅតែជាឥស្សរជនសំខាន់ នៅ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ Binance ផងដែរ។ ទីផ្សារប្តូរលុយអនឡាញនេះ បានតែតាំងក្រុមប្រឹក្សាភិបាលដំបូងរបស់ខ្លួន នៅក្នុងខែមេសា ទោះបីជាទីផ្សារនេះ មិនទាន់បានប្រកាសពីទីស្នាក់ការកណ្តាលសាកលនៅឡើយ បន្ទាប់ពីបានកំណត់លក្ខណៈខ្លួនឯងថា ជាក្រុមហ៊ុននិម្មិតមួយ។

មុនពេលការកាត់ទោស, លោកចាវ បានប្រកាសពីការប្រឹងប្រែងថ្មីមួយ ដែលមានឈ្មោះថា Giggle Academy ដែលជាវេទិកាអប់រំតាមអ៊ីនធឺណិតមិនរកប្រាក់កម្រៃ។ នៅពេលដែល លោកចាវ បានលាលែងពីតំណែងក្នុងខែវិច្ឆិកា លោក ក៏បានកត់ត្រានៅក្នុងសារថា លោក ក៏នឹងបើកចំហរផងដែរក្នុងការ ក្លាយ “ជាគ្រូបង្វឹក/អ្នកណែនាំ” ទៅដល់សហគ្រិននាពេលខាងមុខ៕

ក្រុមអ្នកដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន OpenAI កំពុងពិភាក្សាក្នុងការផ្តល់ឱ្យនាយកប្រតិបត្តិ លោក សែម អាល់ម៉ាន) Sam Altman នូវភាគហ៊ុនភាគហ៊ុន 7% នៅក្នុងក្រុមហ៊ុននេះ ជាថ្នូរនឹងការសើរីរចនាសម្ព័ន្ធជាថ្មី ដើម្បីក្លាយជាអាជីវកម្មរកប្រាក់កម្រៃ, ការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងកត់សម្គាល់ជាលើកដំបូង ដែលលោក Altman ត្រូវបានផ្តល់ភាពជាម្ចាស់នៅក្នុងការចាប់ផ្តើមដំណើរការបញ្ញាសិប្បនិម្មិតនេះ។

ក្រុមមនុស្សដែលសុំមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មាននេះគឺជារឿងឯកជន បាននិយាយថា ក្រុមហ៊ុននេះ កំពុងពិចារណាប្រែក្លាយទៅជាសាជីវកម្មមានអត្ថប្រយោជន៍សាធារណៈ ដោយមានភារកិច្ចរកប្រាក់ចំណេញ និងជួយដល់សង្គមផងដែរនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា ការផ្លាស់ប្តូរនេះ ​កំពុង​ស្ថិតក្រោម​ការពិភាក្សា​នៅឡើយ ហើយ​តារាងពេលវេលា ​មិនទាន់​កំណត់​នៅឡើយ​ទេ​។​ OpenAI នៅតែ “ផ្តោតសំខាន់លើការសាង AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ការមិនរកប្រាក់កម្រៃ នៅតែជាស្នូល នៃបេសកកម្មរបស់យើង ហើយនឹងនៅតែបន្តមាន”។

ចាប់ពីពេលនេះតទៅ OpenAI នឹងមានគោលដៅអាជីវកម្មរកប្រាក់កម្រៃផងដែរ។

OpenAI កំពុងពិចារណាលើការផ្លាស់ប្តូរទាំងនេះ ដោយសារនៅផ្នែកខាងក្រោយមានការចាកចេញនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់។ មន្ត្រីប្រមុខផ្នែកបច្ចេកវិទ្យា អ្នកស្រី Mira Murati បាននិយាយកាលពីថ្ងៃពុធថា អ្នកស្រី នឹងចាកចេញ ជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយដែលគូសបញ្ជាក់ពីការដើរចេញដ៏ល្បីចុងក្រោយបំផុត ពីការចាប់ផ្តើមគោលដៅអាជីវកម្មថ្មីនេះ។ ក្នុងពេលប៉ុន្មានខែបន្ទាប់ពីខ្លួនបានបណ្តេញចេញភ្លាមៗ រួចមកក៏បានជួលលោក Altman ឡើងវិញកាលពីឆ្នាំមុន, ក្រុមហ៊ុន OpenAI បានស្ថិតក្នុងស្ថានភាពប្រែប្រួល ដោយបាត់បង់ក្រុមអ្នកគ្រប់គ្រងជាច្រើននាក់ និងផ្លាស់ប្តូររចនាសម្ព័ន្ធ នៃក្រុមខ្លះរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X, អ្នកស្រី Murati បាននិយាយថា អ្នកស្រី កំពុង “ឈានជើងចេញ ព្រោះខ្ញុំចង់បង្កើតពេលវេលា និងទីកន្លែងទំនេរ ដើម្បីធ្វើការរុករកស្រាវជ្រាវផ្ទាល់ខ្លួនរបស់ខ្ញុំ” ។ ជាការឆ្លើយតប លោក Altman បានសម្តែងនូវ “ការដឹងគុណដ៏ធំធេង” ចំពោះការរួមចំណែករបស់អ្នកស្រី Murati ដោយសរសេរថា “វាពិបាកក្នុងការបញ្ជាក់ថា តើអ្នកស្រី Mira មានន័យប៉ុនណាចំពោះក្រុមហ៊ុន OpenAI, ចំពោះបេសកកម្មរបស់យើង និងចំពោះយើងទាំងអស់គ្នាដោយផ្ទាល់។”

លោក ក៏បាននិយាយថា លោក នឹងចែករំលែកបន្ថែមទៀតជាមួយក្រុមនិយោជិតអំពីរាល់ផែនការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។

យោងតាមក្រុម​អ្នក​ដឹង​រឿង​នេះ ឱ្យដឹងថា អ្នកស្រី Murati មិន​ទាន់​មាន​កាលបរិច្ឆេទ​ចេញ​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ទេ​នេះ ។ អ្នកស្រី នៅតែកំពុងនិយាយជាមួយក្នុងនាមជាថ្នាក់ដឹកនាំរបស់ OpenAI អំពីផែនការសម្រាប់ ការជំនួសរបស់អ្កស្រី ក្នុងនោះមានទាំងការកំណត់ពេលវេលាផងដែរ។

នៅក្នុងការបង្ហោះនោះ អ្នកស្រី បានសរសេរថា៖ “សម្រាប់ពេលនេះ ការផ្តោតសំខាន់របស់ខ្ញុំគឺ ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូនមួយ ដោយរក្សានូវ សន្ទុះដែលយើងបានសាងឡើង”។

ក្រុមអ្នកតំណាងរបស់ OpenAI និងអ្នកស្រី Murati បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទេ។

ក្រុមហ៊ុន OpenAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាអង្គការស្រាវជ្រាវមិនរកប្រាក់កម្រៃ​ ដែលមានគោលដៅក្នុងការសាងបញ្ញាសិប្បនិម្មិតដែលនឹងមានសុវត្ថិភាព និងមានប្រយោជន៍សម្រាប់មនុស្សជាតិ។ ក្រុមហ៊ុននេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដើម្បីរកប្រាក់ចំណេញក្នុងឆ្នាំ ២០១៩ ដើម្បីជួយទួទាត់ដល់ការចំណាយខ្ពស់ នៃការអភិវឌ្ឍន៍គំរូម៉ូដែល AI ហើយចាប់តាំងពីពេលនោះមក បានទាក់ទាញរាប់ពាន់លានក្នុងការវិនិយោគខាងក្រៅ មកពីក្រុមហ៊ុន Microsoft Corp. និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។

ក្នុងខែនេះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន OpenAI បច្ចុប្បន្នកំពុងធ្វើការ រៃអង្គាសប្រាក់ចំនួន ៦.៥ ពាន់លានដុល្លារ ដើម្បីបំពេញគោលដៅ ១៥០ ពាន់លានដុល្លារ ធ្វើឱ្យវាក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមានតម្លៃបំផុតមួយ នៅក្នុងពិភពលោក។

ដោយបន្តរក្សាដើមកំណើមិនស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ, លោក Altman ធ្លាប់ល្បីថា មិនបានទទួលយកភាគហ៊ុនសមធម៌នោះទេ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ មានបំណងផ្តល់អត្ថប្រយោជន៍ទូលំទូលាយ ដល់សង្គម ហើយលោកថា លោកមានប្រាក់គ្រប់គ្រាន់។ ប៉ុន្តែលោក ក៏ធ្លាប់បាននិយាយម្តងម្កាលនៅក្នុងបទសម្ភាសន៍ថា លោកគិតថា លោកទទួលបានសមធម៌នោះ ដើម្បីឱ្យមនុស្សទាំងឡាយឈប់សួរគាត់អំពីរឿងនេះ។ មុននេះ Reuters បានរាយការណ៍អំពីផែនការរបស់ក្រុមហ៊ុននេះ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងផ្តល់ភាគហ៊ុនជូនលោក Altman ជាលើកដំបូង។

យោងតាមមនុស្សម្នាក់ដែលដឹងពីបញ្ហានេះឱ្យដឹងថា កាល​ពី​ថ្ងៃ​ពុធ បុគ្គលិក​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្រកាសដើរចេញ​របស់អ្នកស្រៅ Murati។ នៅលើបណ្តាញ Slack ខាងក្នុងរបស់ក្រុមហ៊ុននេះ,  បុគ្គលិក OpenAI ជាច្រើននាក់ បានឆ្លើយតបចំពោះដំណឹងនេះ ជាមួយនឹងសញ្ញាតុក្កតា “WTF” ៕

យោងតាមក្រុមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ប្រទេសចិន កំពុងពិចារណាបញ្ចូលដើមទុនរហូតដល់ ១ពាន់ពាន់លានយន់ (១៤២ ពាន់លានដុល្លារ) ទៅក្នុងធនាគាររដ្ឋដ៏ធំបំផុតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីទ្រទ្រង់សេដ្ឋកិsច្ចដែលកំពុងជួបការលំបាក ។

ដោយសុំមិនបញ្ចេញអត្តសញ្ញាណដែលពិភាក្សាអំពីបញ្ហាឯកជន, ក្រុមមនុស្សទាំងនោះ បាននិយាយថា ការផ្តល់មូលនិធិនេះ កើតចេញជាចម្បងដោយសារតែការចេញមូលបត្របំណុលអធិបតេយ្យភាពពិសេសថ្មីៗ ។ ព័ត៌មានលម្អិតនេះ មិនទាន់ត្រូវបានបញ្ចប់ជាចចុងក្រោយនៅឡើយទេ ហើយអាចនឹងមានការផ្លាស់ប្តូរ។ វិធានការបែបនេះ នឹងក្លាយជាលើកដំបូងចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ដែលទីក្រុងប៉េកាំង បានដាក់បញ្ចូលដើមទុនទៅក្នុងធនាគារធំរបស់ខ្លួន។

ប្រទេសចិន កំពុងប្រញាប់ប្រញាល់បំពេញបន្ថែមសាច់ប្រាក់ក្នុងធនាគាររបស់ខ្លួន – ទោះបីជាធនាគារកំពូលទាំង៦ មានកម្រិតមូលធនលើសពីតម្រូវការក៏ដោយ – បន្ទាប់ពីការប្រកាសពីការកាត់បន្ថយយ៉ាជាទូទៅ ចំពោះអត្រាប្រាក់កម្ចីទិញផ្ទះ និងកាត់បន្ថយអត្រាគោលនយោបាយសំខាន់ៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ទោះបីជាមានឈ្មោះក្នុងការជួយគាំទ្រសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្តី ធនាគារផ្តល់ប្រាក់កម្ចីដូចជាធនាគារ Industrial & Commercial Bank of China Ltd. និងធនាគារ Bank of China Ltd. ពែលនេះកំពុងប្រយុទ្ធនឹងគំលាតកម្រិតទាបបំផុត ប្រាក់ចំណេញធ្លាក់ចុះ និងការកើនឡើងបំណុលអាក្រក់។

ធនាគារទាំងបី គឺស្ថិតក្នុងចំណោម៦ ដែលរដ្ឋាភិបាលចិន នឹងចាកបញ្ចូលថវិកាសង្គ្រោះ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង, និយតករធនាគារកំពូលរបស់ប្រទេស លោក Li Yunze បាននិយាយកាលពីដើមសប្តាហ៍នេះថា ក្រុមអាជ្ញាធរ នឹងធ្វើសកម្មភាពដើម្បីបង្កើនដើមទុនស្នូលលំដាប់ទី 1 ទៅលើធនាគារពាណិជ្ជធំទាំង៦របស់ខ្លួន ។ រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

ធនាគារធំរបស់ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីនិយតករ ដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ដោយផ្តល់ជាកម្ចីថោកជាង សម្រាប់ក្រុមអ្នកខ្ចីដែលមានហានិភ័យ – តាំងពីក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងម្ចាស់គេហដ្ឋាន រហូតដល់រថយន្តដែលទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលក្នុងតំបន់ដែលខ្វះសាច់ប្រាក់។ ថ្មីៗបំផុតនេះ ក្រុមអនាគារផ្តល់ប្រាក់កម្ចីខ្លះ បានឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យបង់ភាគលាភបណ្តោះអាសន្នដំបូងរបស់ពួកគេ ដើម្បីគាំទ្រដល់ទីផ្សារហ៊ុន ទោះបីជាកំណើនប្រាក់ចំណេញ និងគំលាត កំពុងធ្លាក់ចុះក៏ដោយ។

អ្នកវិភាគជាន់ខ្ពស់នៅ Bloomberg Intelligence លោក Francis Chan បាននិយាយថា៖ “តាមទ្រឹស្តី ធនាគារធំៗ មិនត្រូវការដើមទុនបន្ថែមដើម្បីទ្រទ្រង់ប្រតិបត្តិការទេ លុះត្រាតែពួកគេ ស្នើសុំឱ្យជួយទប់ទល់ហានិភ័យឥណទានបន្ថែមទៀត ។ ក្នុងករណីនេះ ១ ពាន់ពាន់លានយួននេះ ច្រើនឬតិច នឹងសម្រាប់គោលបំណងមួយនោះ។”

ធនាគារធំរបស់ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីនិយតករដើម្បីពង្រឹងសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ដោយផ្តល់ប្រាក់កម្ចីថោកជាង សម្រាប់ក្រុមអ្នកខ្ចីដែលមានហានិភ័យ ចាប់តាំងពីក្រុមអភិវឌ្ឍន៍អចលនទ្រព្យ និងម្ចាស់គេហដ្ឋាន រហូតដល់អ្នកទិញរថយន្តខ្វះសាច់ប្រាក់។ ថ្មីៗនេះ ធនាគារផ្តល់ប្រាក់កម្ចីខ្លះ បានធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាលឱ្យបង់ភាគលាភបណ្តោះអាសន្ន ជាលើកដំបូងរបស់ពួកគេ ដើម្បីគាំទ្រទីផ្សារភាគហ៊ុន ទោះបីជាកំណើនប្រាក់ចំណេញ និងកំលាតកំពុងធ្លាក់ចុះក៏ដោយ។

ការផ្តល់មូលនិធិរបស់ចិនបែបនេះ កម្រ​នឹងទទួលបានលត្ធផលវិជ្ជមានណាស់។  កាលពីខែឧសភា ចិន បានចាប់ផ្តើមការចេញផ្សាយផែនការ១ផ្សេងទៀត ជាមួយមូលបត្របំណុលរដ្ឋពិសេសរយៈពេលវែង ចំនួន ១ពាន់ពាន់លានយួន ដោយកំណត់គោលដៅបញ្ចប់ការលក់នៅពាក់កណ្តាលខែវិច្ឆិកា។ វិធានការចុងក្រោយបំផុតនេះ ប័ណ្ណបំណុលរយៈពេល ៣០ឆ្នាំមួយ ត្រូវបានលក់ក្នុងអត្រាទិន្នផលជាមធ្យម ២.១៩% ជាកំណត់ត្រាទាបដោយផ្អែកលើទិន្នន័យរបស់ Bloomberg អំពីការចេញពីមុន ដែលមានតាំងពីឆ្នាំ ២០០៧មក ។

ប្រាក់ចំណេញរួមបញ្ចូលគ្នានៅធនាគារផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មរបស់ប្រទេសចិនទាំងនោះ បានកើនឡើងត្រឹមតែ ០.៤% នៅក្នុងឆមាសទី១ ។ ទន្ទឹមនឹងនោះ អត្រាការប្រាក់សុទ្ធរបស់វិស័យនេះ បានបន្តធ្លាក់ចុះ ទៅដល់កម្រិតទាបបំផុត ១.៥៤% កាលពីចុងខែមិថុនា ដែលទាបជាងកម្រិតកំណត់ ១៨% ដែលត្រូវបានចាត់ទុកថាចាំបាច់ ដើម្បីរក្សាបានប្រាក់ចំណេញសមហេតុផល។

ធនាគារធំបំផុតទាំង៦ ដែលរួមមានធនាគារ Agricultural Bank of China Ltd., China Construction Bank Corp., Bank of Communications Co., និងធនាគារ Postal Savings Bank of China Co. – បានពឹងផ្អែកជាចម្បងលើប្រាក់ចំណេញរក្សាទុក ដើម្បីបង្កើនទុនបម្រុងការពារ។

ធនាគារ Postal Savings Bank of China ក៏នឹងទទួលបានកញ្ចប់សង្គ្រោះនោះដែរ

អត្រាសមត្ថភាពនៃដើមទុនកម្រិតទី១ ជាមធ្យមរបស់ពួកគេ បានធ្លាក់ចុះបន្តិចមកត្រឹម ១១.៧៧% នៅចុងខែមិថុនា ប៉ុន្តែនៅតែលើសពីកម្រិត ៨.៥% ដែលត្រូវការសម្រាប់ ធនាគារសំខាន់ៗជាប្រព័ន្ធរបស់ប្រទេសចិន។

នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងប៉េកាំង បានចេញមុខមកទ្រទ្រង់ធនាគាររបស់ខ្លួន ដែលភាគច្រើននៅតែជាកម្មសិទ្ធិរបស់រដ្ឋ។

ប្រទេសចិន ធ្លាប់បានចេញកញ្ចប់ថវិការសង្គ្រោះលើកដំបូង ដលើធនាគារធំចំនួនបួនរបស់ខ្លួន នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលសមាមាត្រប្រាក់កម្ចីមិនដំណើរការរបស់ពួកគេ បានកើនឡើងដល់ប្រហែល ៤០% ។ នៅពេលនោះ ក្រុមអ្នកធ្វើគោលនយោបាយ បានលក់មូលបត្របំណុលពិសេស ដើម្បីបង្កើនដើមទុន និងបង្កើតធនាគារអាក្រក់ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីទិញប្រាក់កម្ចីដែលខូចចំនួន ១.៤ ពាន់ពាន់លានយួន ក្នុងតម្លៃទល់មុខ។ កិច្ចប្រឹងប្រែងនោះ គឺជាការជោគជ័យមួយយ៉ាងធំ ដោយកំណត់ដំណាក់កាលសម្រាប់កំណើនដ៏រឹងមាំជាង១ទស្សវត្ស ដែលបានប្រែក្លាយប្រទេសចិនទៅជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងបានជួយក្រុមហ៊ុនធំៗជាច្រើនរបស់ខ្លួន ចូលទៅក្នុងទីផ្សារមូលធនពិភពលោក។

រដ្ឋាភិបាលនេះ ក៏បានចាក់បញ្ចូលទុនបម្រុងបរទេសចំនួន ៦០ពាន់លានដុល្លារ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដើម្បីផ្តល់ទុនដល់ធនាគារ ICBC, Bank of China និងធនាគារ China Construction Bank ដែលនៅជាប់ក្រោមកម្ចីមិនដំណើរការ បន្ទាប់ពីការផ្តល់ប្រាក់កម្ចី ដោយរដ្ឋាភិបាលជាច្រើនទសវត្សរ៍ទៅដល់ក្រុមហ៊ុនរដ្ឋដែលមិនទទួលបានប្រាក់ចំណេញ។ នៅក្នុងឆ្នាំ ២០០៨ ធនាគារ Agricultural Bank បានទទួលថវិកាប្រមាណ ១៩ពាន់លានដុល្លាជាកញ្ចប់ថវិការសង្គ្រោះ ដោយជួយដល់ការរុះរើរយៈពេលមួយទសវត្សរ៍ នៃឧស្សាហកម្មធនាគារ ៕

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន New World Development Co. ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋី ឆឹង កំពុងពិចារណាជំនួសអ្នកស្នងជំនាន់ទី ៣ របស់ក្រុមហ៊ុន លោក អេដ្រៀន ឆឹង (Adrian Cheng) ជានាយកប្រតិបត្តិ បន្ទាប់ពីការធ្លាក់ចុះដែលនាំទៅដល់ការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ទសវត្សរ៍។

ក្រុមហ៊ុនអចលនទ្រព្យនេះ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីព្រលឹមថ្ងៃព្រហស្បតិ៍ ប្រមុខប្រតិបត្តិលោក Adrian Cheng ត្រៀមនឹងចុះចេញពីតំណែង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ បាននិយាយថា ការលក់ភាគហ៊ុនរបស់យើង ត្រូវបានផ្អាកដោយរង់ចាំការប្រកាសព័ត៌មានពីខាងក្នុង។ភាគហ៊ុនរបស់ក្រុមហ៊ុន New World Department Store China Ltd. ដែលលោក ឆឹង ជាប្រធានក៏បានផ្អាកការជួញដូរផងដែរ។

​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណខណៈកំពុង​ពិភាក្សា​អំពី​រឿងឯកជន, មនុស្ស​ម្នាក់ ​ក្នុង​ចំណោម​ប្រភពទាំងនោះ​បាន​និយាយថា លោក ឆឹង ត្រៀមនឹងត្រូវដកចេញ ហើយ​ជំនួស​ដោយ​ប្រមុខ​ប្រតិបត្តិ​ការ​បច្ចុប្បន្ន​ លោក Ma Siu-Cheung។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី ហិនរី ឆឹង នឹងរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុន New World មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ទង្វើបែបនេះ កម្រនឹងកើតមានណាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ហុងកុង ជាទីដែលក្រុមអ្នកដើរតួនាទីដ៏ធំបំផុត ត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារ ដែលរៀបចំផែនការស្នងរបស់ពួកគេដោយប្រុងប្រយ័ត្ន។ ដោយត្រូវបានគេសន្មត់ថាជាសំណព្វចិត្ត របស់សពបុព្វបុរសឆឹង យូទឹង (Cheng Yu-Tung) លោក អេដ្រៀន រហូតមកដល់ពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា ជាអ្នកស្នងមរតកនៃក្រុមហ៊ុនរបស់ត្រកូលនេះ ដែលគ្របដណ្តប់ឧស្សាហកម្មជាច្រើនតាំងពីអចលនទ្រព្យ រហូតដល់គ្រឿងអលង្ការ និងដឹកជញ្ជូនភស្តុភារ។

លោក ឆឹង វ័យក្មេង បានចូលរួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីរបស់គ្រួសារក្នុងឆ្នាំ ២០០៧ ជានាយកប្រតិបត្តិម្នាក់ ហើយភ្លាមៗ ក៏បានជួយដឹកនាំក្រុមហ៊ុន មុនពេលពង្រឹងតួនាទីរបស់គាត់ជាប្រមុខប្រតិបត្តិ CEO នៅក្នុងឆ្នាំ ២០២០។

ជានិស្សិតម្នាក់បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ជាមួយជំនាញ នៅក្រុមហ៊ុន Goldman Sachs Group Inc. ក្នុងនាមជាអ្នកវិនិយោគធនាគារម្នាក់ លោក ឆឹង បានប្រែក្លាយក្រុមហ៊ុនអចលនទ្រព្យបែបប្រពៃណី ទៅជាម៉ាកយីហោមួយ ជាមួយនឹងប្លុកអាផាតមិនមហាវិចិត្រ និងគម្រោងប្រកបដោយមហិច្ឆតា ខណៈកំពុងជំពាក់បំណុលគេយ៉ាងច្រើន។

កម្រិតបំណុលរបស់ក្រុមហ៊ុន New World ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាក្តីកង្វល់សម្រាប់វិនិយោគិន ចំពេលមានការចំណាយលើប្រាក់កម្ចីខ្ពស់ និងទីផ្សារអចលនទ្រព្យខ្សោយ។ យោងតាម ​​Bloomberg Intelligence ឱ្យដឹងថា បំណុលសុទ្ធរបស់ខ្លួនចំពោះភាគហ៊ុនគឺ ៨២.៧% នៅដំណាច់ឆ្នាំមុន ធៀបនឹង ៤១.៤% នៃសមក្រុមហ៊ុន Henderson Land Development Co. និង ២១.២% នៃក្រុមហ៊ុន Sun Hung Kai Properties Ltd. ។

បុរសអាយុ ៤៤ឆ្នាំរូបនេះ បានមើលការខុសត្រូវលើគម្រោងពាណិជ្ជកម្មខ្នាតធំជាច្រើននៅ New World ។ លោក បានបង្កើតម៉ាកយីហោ K11 ដែលបញ្ចូលធាតុសិល្បៈទៅក្នុងផ្សារទំនើប និងការិយាល័យជាច្រើន។

ទោះយ៉ាងណាក៏ដោយ គម្រោងខ្លះ បានចាប់ផ្តើមដំណើរការក្នុងអំឡុងពេលមិនសមរម្យ។ ផ្សារទំនើប K11 MUSEA ដែលឥឡូវនេះជាគោលដៅលក់រាយកំពូល សម្រាប់អ្នកក្នុងស្រុក និងក្រុមអ្នកទេសចរ បានបើកទ្វារនៅឆ្នាំ ២០១៩ ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ទីក្រុងនេះ មុនពេលមានជំងឺរាតត្បាតកូវីដ បានបិទព្រំដែន។

គម្រោងយក្សមួយទៀត ដែលជាអគារទិញទំនិញ និងការកម្សាន្តចំនួន ២០ពាន់លានដុល្លារហុងកុង (២.៦ ពាន់លានដុល្លារ) នៅឯព្រលានយន្តហោះ បានចាប់ផ្តើមបើកដំណើរការជាដំណាក់កាលចាប់តាំងពីឆ្នាំមុន។ ទីតាំងការិយាល័យ និងផ្សារទំនើបរបស់ខ្លួន ដែលធំបំផុតក្នុងទីក្រុងហុងកុង អាចនឹងពិបាកនឹងធ្វើជាការិយាល័យរបស់ក្រុង ហើយផ្នែកលក់រាយរបស់ទីក្រុង ជួបប្រទះនឹងការធ្លាក់ចុះរយៈពេលវែង។

នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននេះ បានរកឃើញការឆកល្វែងនៅក្នុងរចនាសម្ព័ន្ធនៃអគារប៉មលំនៅដ្ឋានចំនួនពីរ ហើយក៏កម្ទេចអគារនោះចោល ខណៈពេលកំពុងផ្តល់សំណងដល់ក្រុមអ្នកទិញ ដែលធ្វើអោយហិរញ្ញវត្ថុរបស់ New World កាន់តែតានតឹង។

ការចាកចេញជាសក្ដានុពលរបស់ លោកអេដ្រៀន ធ្វឱ្យគេនឹកឃើញដល់បំណែកនៃប្រវត្តិសាស្ត្រពីមុនមួយ នៅឯក្រុមហ៊ុននោះ។ កាលពីឆ្នាំ ១៩៨៩ នៅពេលដែលឪពុករបស់គាត់ គឺលោកហិនរី ជាមនុស្សថ្មីក្នុងតំណែងការងារកំពូលនេះ គាត់បានធ្វើការពង្រីកក្រុមហ៊ុន New World យ៉ាងខ្លាំងក្លា ដែលបានធ្វើឱ្យក្រុមហ៊ុននេះ ញាំញីដោយបំណុល។ លោក ឆឹង យូទឹង (Cheng Yu-Tung) ត្រូវតែ​ឈាន​ជើង​ចូល​ក្នុង​ការ​លក់​ទ្រព្យ​សកម្ម​ជា​បន្តបន្ទាប់ ​ដើម្បី​បង្កើត​ដើម​ទុន​ដែល​ត្រូវ​ការ​ច្រើន។

កេរ្ដិ៍ឈ្មោះរបស់លោកឆឹង ជាកូន លាតសន្ធឹងវែងជាងតំណែងរបស់គាត់នៅក្នុងក្រុមហ៊ុន New World ។ ជា​មហាសេដ្ឋី​លំដាប់​ខ្ពស់​នៅ​ហុងកុង គាត់​ក៏សកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដោយ​មាន​អ្នក​តាមដាន​ជាង ១៣ម៉ឺននាក់​នៅលើ Instagram ។ កម្រង​ប្រូហ្វាលព័ត៌មាន​របស់​គាត់ ​ជា​ញឹក​ញាប់​បង្ហាញ​ថា​ គាត់​មាន​ទំនាក់ទំនង​ជាមួយ​តារា​ល្បីៗ​ ក្នុងនោះ​មានលោក Pharrell Williams និង​ក្រុម​ចម្រៀង​ស្រី​កូរ៉េ Blackpink។

លោក Adrian Cheng ត្រូវបានក្រុមហ៊ុនគ្រួសារនៅហុងកុង១នេះ មើលឃើញថា កេរហតិ៍ឈ្មោះគាត់ ធំធេងហួសពីសមត្ថភាពក្នុងតំណែង។

លោក​ ក៏​បាន​កាន់​តួនាទី​សេវា​សាធារណៈ​បន្ថែម​ទៀត​ថ្មីៗ​នេះ។ លោក ដឹកនាំមូលនិធិ Mega Arts and Cultural Events របស់រដ្ឋាភិបាល ដែលមានបំណងទាក់ទាញព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ ក៏ដូចជាបណ្ឌិតសភា Hong Kong Academy for Wealth Legacy ដែលជួយអភិវឌ្ឍ និងផ្សព្វផ្សាយក្រុងហុងកុង ជាមជ្ឈមណ្ឌលសកលសម្រាប់មហាសេដ្ឋី។ .

ផែនការស្នងតំណែងរបស់គ្រួសារ ឆឹង ត្រូវបានបង្ហាញឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង កាលពីឆ្នាំមុន បន្ទាប់ពី លោកហិនរី បាននិយាយថា លោកនៅតែកំពុងសំឡឹងរកអ្នកស្នងតំណែង ក្រុមហ៊ុនរបស់គ្រួសារនេះ ដោយបំបែកការសន្មត់ពីមុននៅក្នុងពិភពជំនួញនេះ ដែលរំពឹង លោកអេដ្រៀន នឹងកាន់ដំបងសីល្ប៍។ ត្រកួលឆឹង ដែលមានទ្រព្យតម្លៃ ២៣.៦ ពាន់លានដុល្លារ គឺជាត្រកូលអ្នកមានបំផុតនៅទ្វីបអាស៊ី៕

រហូតមកដល់ពេលថ្មីៗនេះ មហាសេដ្ឋីលក់រាយថោកៗរបស់ប្រទេសចិន លោក យើ គូហ៊្វូ (Ye Guofu) បាននិងកំពុងរកស៊ីកាក់កបយ៉ាងខ្លាំង ដោយកំពុងសាងទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ខណៈដែលហាងទាំងឡាយរបស់គាត់ បានបង្ហាញទប់ទល់បានជាមួយនឹងការវាយប្រហារ នៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។

បន្ទាប់មក ក្រុមហ៊ុន Miniso Group Holding Ltd. របស់គាត់ ក៏បានប្រកាសការដេញថ្លៃទិញយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នូវភាគហ៊ុនភាគច្រើននៅក្នុងផ្សារទំនើបដ៏ធំ Yonghui Superstores Co. ដែលកំពុង ជួបបញ្ហា ក្នុងតម្លៃ ៦.២៧ ពាន់លានយួន (៨៨៩ លានដុល្លារអាមេរិក)។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ យើ បានធ្លាក់ចុះចំនួន ៥៩៣ លានដុល្លារអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិនិយោគតក់ស្លុត និងបានធ្វើឱ្យផ្សារហ៊ុនដែលបានចុះបញ្ជីនៅក្រុងញូវយ៉កនេះ ធ្លាក់ចុះ ១៧%កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា និង ចុះ២.៣% បន្ថែមទៀតកាលពីថ្ងៃអង្គារ។ ការធ្លាក់នោះ បានកើតឡើងទោះបីជាផ្សារហ៊ុននៅលើចិនដីគោក និងក្នុងទីក្រុងហុងកុង បានហក់ឡើង ដោយសារវិធានការជំរុញដ៏ធំដែលបានប្រកាសដោយមន្ត្រីចិនក្តី។

អ្នកវិភាគប្រចាំក្រុមហ៊ុន GlobalData លោក Neil Saunders បាននិយាយថា៖ “សេដ្ឋកិច្ចចិន និងក្រុមអ្នកប្រើប្រាស់ចិន មិនប្រាកដថាឈរនៅលើជើងខាងមុខនោះទេ” ។ “ដូច្នេះខ្ញុំគិតថា មានមន្ទិលសង្ស័យច្រើនណាស់ដែលកំពុងវិលវល់ជំវិញរបៀបដែលពួកគេនឹងបង្កើតប្រាក់ចំណូលមកវិញលើបញ្ហានេះ”។

លោក យើ គូហ្វ៊ូ (Ye Guofu) ក្លាយជាមហាសេដ្ឋីចិនម្នាក់ ជាមួយការបង្កើតម៉ាតលក់រាយធូរថ្លៃ Miniso ទូទាំងពិភពលោក។

ការធ្លាក់ចុះនោះ បានធ្វើឱ្យ យើ នៅសល់ទ្រព្យសម្បត្តិសុទ្ធចំនួនតែ ២.៩ ពាន់លានដុល្លារអាមេរិក គឺខាតបង់ប្រហែលជា ៤ពាន់លានដុល្លារ ពីកម្រិតកំពូលរបស់គាត់ កាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ កាលណោះ ថៅកែម៉ាតលក់ថោក Miniso នៅទ្វីបអាស៊ីដូចជា លោក ​យើ ប្រមូលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក ខណៈដែលអតិថិជន ដែលស្វែងរកតម្លៃធូរថ្លៃបាននាំគ្នា​សម្រុកចូលម៉ាតរបស់គាត់។

ភាគច្រើននៃទ្រព្យសម្បត្តិរបស់គាត់ បានមកពីចំណែកហ៊ុនរបស់គាត់ នៅក្នុងម៉ាត Miniso ដែលជាខ្សែសង្វាក់លក់រាយទំនិញប្រើប្រាស់ក្នុងផ្ទះតម្លៃទាប និងឧបករណ៍អេឡិចត្រូនិកតូចតាច។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងគ័ងចូវនេះ ត្រូវបានចុះបញ្ជីក្នុងទីក្រុងញូវយ៉ក ហើយមានប្រាក់ចំណូលចំនួន ១១.៥ ពាន់លានយួន តាំងពីឆ្នាំនោះ មកដល់ខែមិថុនា ឆ្នាំ ២០២៣។

ត្រកូល យើ មានន័យថា “អ្នកមាន” ជាភាសាចិនកុកងឺ។ គាត់ ត្រូវបានបែកគំនិតនេះដោយសារហាងធូរថ្លៃក្នុងប្រទេសជប៉ុន ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មមួយ និងបាននាំយកគំនិតនោះមកកាន់ប្រទេសចិន ដោយបានចុះបញ្ជីអ្នករចនាជនជាតិជប៉ុន Miyake Junya ឱ្យជួយ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅទីក្រុងញូវយ៉កតាមរយៈការផ្តល់ជូនជាសាធារណៈដំបូង នៅក្នុងខែតុលាឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក ត្រូវបានពង្រីកទៅក្រៅប្រទេសយ៉ាងឆាប់រហ័ស។

ក្រុមអ្នកប្រើប្រាស់ជាច្រើន បាននាំគ្នាសម្រុកទៅម៉ាត Miniso ដើម្បីទិញសម្ភារៈចាំបាច់ប្រចាំថ្ងៃ ដែលមានតម្លៃសមរម្យ និងការរចនាយ៉ាងល្អ មានចាប់ពីសម្ភារៈការិយាល័យ និងឧបករណ៍ផ្ទះបាយ រហូតដល់តុក្កតា និងអាហារសម្រន់។ យីហោនេះ បានបង្កការរំជើបរំជួលក្នុងខែនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បន្ទាប់ពីរូបថតជាច្រើន បានបង្ហាញពីតារារ៉េបជនជាតិអាមេរិក Ye ដែលពីមុនត្រូវបានគេស្គាល់ថា Kanye West បាននាំកូនៗរបស់គាត់ ទៅម៉ាត Miniso ខណៈនៅក្នុងប្រទេសនេះ ដើម្បីសម្តែង នៅខេត្ទហៃណាន ភាគខាងត្បូង ។

វិធានការគាំទ្រចុងក្រោយបំផុតដែលបានប្រកាសដោយក្រុមអាជ្ញាធរចិន ក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់, សាច់ប្រាក់កាន់តែច្រើនសម្រាប់ធនាគារ, ការលើកទឹកចិត្តកាន់តែធំ ក្នុងការទិញផ្ទះ និងផែនការគិតគូរមូលនិធិរក្សាស្ថិរភាពភាគហ៊ុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រឹងប្រែងនោះ អាចជួយប្រទេសចិនបានត្រឹម១រយៈពេលប៉ុណ្ណោះ ដោយសារទំហំនៃបញ្ហាច្រើន កំពុងប្រឈមមុខនឹងសេដ្ឋកិច្ច៕

លោកជំទាវ ប៉េង លីយួន (Peng Liyuan) ភរិយា​របស់​មេដឹកនាំ​ចិន លោក ស៊ី ជិនពីង (Xi Jinping) បានទទួល​ជួប​ជាមួយ​ក្រុម​និស្សិត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច ដោយ​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​ការ​ជួសជុល​ទំនាក់ទំនង​ជាមួយ​អាមេរិក។

ទីភ្នាក់ងារ Xinhua News បានរាយការណ៍ថា លោកជំទាវ ប៉េង បានស្វាគមន៍ក្រុមភ្ញៀវ និងគ្រូបង្រៀនរបស់ពួកគេ នៅឯវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ដោយមានប្រសាសន៍ថា លោកជំទាវសង្ឃឹមថា យុវជនមកពីប្រទេសទាំងពីរនឹង “បញ្ចូលថាមពលវិជ្ជមាន ទៅក្នុងទំនាក់ទំនងទ្វេភាគី” ។

ក្នុងវ័យ៥២ឆ្នាំ ស្ត្រីទី១របស់ចិនរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត និងមន្តស្នេហ៍ ប៉ុន្តែជំនាញទំនាក់ទំនង ក៏ពូកែ។

លោកជំទាវ ដែលមានវ័យ​៥២ឆ្នាំរូបនេះ បាននិយាយថា លោកជំទាវចង់ឃើញក្មេងៗមកពីរដ្ឋវ៉ាស៊ីនតោនចែករំលែកបទពិសោធន៍របស់ពួកគេ នៅពេលពួកគេត្រលប់ទៅផ្ទះវិញ និង”ជួយថែរក្សាដើមឈើនៃមិត្តភាពរវាងប្រជាជនទាំងពីរ” ។

ប្រសាសន៍របស់ជំទាវ កើមានបន្ទាប់ពីការសន្យារបស់លោក ស៊ី កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី ចូ បៃដិន ដើម្បីនាំយកនិស្សិតអាមេរិកចំនួន ៥មឺននាក់ ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជួយរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ចុះដល់កម្រិតទាបថ្មី នៅដើមឆ្នាំ ២០២៣ នៅពេលដែលប្រទេសចិន បានអណ្តែតបាឡុងអាកាសធាតុមួយលើទឹកដីអាមេរិក ដែលរដ្ឋបាលលោក បៃដិន បាននិយាយថា ជាផ្នែកមួយ នៃកម្មវិធីចារកម្មដឹកនាំដោយយោធា។

កិច្ចប្រឹងប្រែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ត្រូវបានចុះខ្សោយដោយសាព្រឹត្តិការណ៍ជាច្រើន ដែលក្រុមអ្នកចូលរួម បាននិយាយថា មានអារម្មណ៍ថាជាការពិភាក្សាជាសំណេរ និងមានកម្រិត។

កាលពីខែមិថុនា លោក ស៊ី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរគ្នាបន្ថែមទៀតរវាងសាកលវិទ្យាល័យចិន និងអាមេរិក ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

  • តើលោកជំទាវ ជាមនុស្ស​មកពីណា?

លោកស្រី ប៉េង លីយួន កើតនៅខេត្ត សានទុង ភាគខាងកើតប្រទេសចិន ក្នុងឆ្នាំ ១៩៦២ ជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ របស់គ្រួសារឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអង់គ្លេស។ លោកស្រី បានចូលបម្រើការងារនៅក្នុងកងទ័ពប្រជាជនចិន ក្នុងឆ្នាំ ១៩៨០ ហើយដោយមានអំណោយទានខាងសិល្បៈតន្ត្រី ក៏ត្រូវបានអនុញ្ញាតឱ្យចូលរៀននៅមន្ទីរអភិរក្សតន្ត្រីដ៏មានកិត្យានុភាពរបស់ប្រទេសចិន នៅក្នុងទីក្រុងប៉េកាំង។

ក្នុងឆ្នាំ ១៩៨៣ តារាចម្រៀងកងទ័ពរូបនេះ ត្រូវបានលើកស្ទួយទៅជាអ្នកល្បីល្បាញលំដាប់ជាតិ បន្ទាប់ពីបានសម្តែងនៅក្នុងកម្មវិធីមហោស្រពឆ្នាំថ្មី CCTV New Year របស់ប្រទេសចិន ដែលជាកម្មវិធីទូរទស្សន៍ប្រចាំឆ្នាំដែលមានអ្នកទស្សនារាប់លាននាក់។ ក្នុងកំឡុងទស្សវត្ស ឆ្នាំ៨០ និង ឆ្នាំ៩០ ចំណាប់អារម្មណ៍ខាងចម្រៀង បានពង្រឹងឋានៈរបស់លោកស្រីជាឈ្មោះគ្រួសារ ដោយធ្វើទេសចរណ៍ ទូទាំង ប្រទេស ដោយសម្តែងជាមួយសំលេងខ្ពស់ និងសំលេងស្នេហាជាតិរបស់នាង។

កូនស្តីតែមួយ នាង Xi Mingze របស់លោកទាំងពីរ បន្ទាប់ពីរៀបការជាង៣០ឆ្នាំ។

  • ជីវិតអាពាហ៍ពិពាហ៍

នៅឆ្នាំ ១៩៨៦ លោកស្រីប៉េង បានជួបលោក ស៊ី ជិនពីង នៅថ្ងៃមិនច្បាស់លាស់មួយ ក្រោយពីអាពាហ៍ពិពាហ៍ដំបូងរបស់កូនស្រីរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ បានបញ្ចប់ទៅវិញ ដោយការបែកបាក់គ្នា។ បន្ទាប់មក លោកស្រី ក៏បានក្លាយជាមន្ត្រីថ្នាក់កណ្តាល នៃបក្សកុម្មុយនីស្តចិន។

ទំនាក់ទំនងរបស់គូស្នេហ៍ទាំងពីរនេះនេះ បានវិវត្តរហូតដល់ការចូលរោងរៀបការ នៅឆ្នាំបន្ទាប់ ហើយពេលនេះ ពួកគាត់មានកូនស្រីម្នាក់ឈ្មោះ ស៊ី មីងស៊ឺ (Xi Mingze) ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard កាលពីឆ្នាំមុន។

ក្នុង​បទ​សម្ភាស​ឆ្នាំ ២០១១ លោកស្រីបាន​រំឭកពីទំនាក់ទំនងស្នេហាថ្មីនេះ​ថា​៖ «​បេះដូង​ខ្ញុំ​លោតខុសចង្វាក់ហើយ​។ តើនេះ មិនមែនជាប្តីដ៏ល្អសម្រាប់ខ្ញុំទេឬ? គាត់ជាបុរសសាមញ្ញម្នាក់ ដែលមានគំនិតផ្ទាល់ខ្លួន។

លោកជំទាវ ធ្លាប់សម្តែងចម្រៀងស្នេហាជាតិនៅក្នុងកម្មវិធី​របស់កងទ័ព​ប្រជាជនចិន

  • ជាអ្នកចម្រៀងជាតិនិយម និងតំណាងស្ត្រីចិនសម័យទំនើប

ការ​ឃោសនា​របស់​ចិន​ ពណ៌នា​លោកស្រីប៉េង ជា​តារា​ប្រជាប្រិយ​របស់​ប្រជាជន។ ដោយលើកឡើងអំពីការសម្ដែងនៅឯវាលប្រេង អណ្តូងរ៉ែ និងវាលខ្សាច់ដាច់ស្រយាល, ជីវប្រវត្តិផ្លូវការមួយនិយាយថា៖ “ជាងបីទសវត្សរ៍មកនេះ លោកស្រី បានផ្ដល់ការសម្ដែងឥតគិតថ្លៃរាប់រយលើក សម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស”។

អ្នកស្រី Fang Ying ដែលជាផលិតករថតសំឡេងដែលបានធ្វើការជាមួយស្ត្រីទីមួយរបស់ប្រទេសចិនអស់រយៈពេលជាងពីរទសវត្សរ៍ និយាយថា ភាពជោគជ័យរបស់លោកជំទាវ គឺជាផ្លែផ្កានៃទេពកោសល្យ និងមន្តស្នេហ៍ដ៏កម្រ។ អ្នកស្រី និយាយ​ថា​៖ «លោកជំទាវ គឺ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ស្មោះត្រង់ និង​មាន​ចិត្ត​ល្អ​។ សំឡេងរបស់លោកជំទាវ ការហ្វឹកហ្វឺន ង និងការយល់ដឹងអំពីសិល្បៈរបស់លោកជំទាវ គឺគ្មានកំហុសអ្វីទាំងអស់។ លោកជំទាវ ​គឺ​ជា​កំពូល​តន្ត្រី​សម័យ​របស់​ប្រទេស​ចិន​ដែល​មិនគូរប្រៀប»។

លោក Zhang Tianwei អ្នកនិពន្ធម៉ូដសម្លៀកបំពាក់ម្នាក់និយាយថា ជំទាវ ប៉េង ក៏ជារូបតំណាងម៉ូតសម្លៀកបំពាក់ដែរ ដែលសម្លៀកបំពាក់របស់លោកជំទាវ ត្រូវបានរចនាឡើងដោយ លោក Sir Norman Hartnell ដែលអ្នកផលិតសំលៀកបំពាក់ស្តេចចិន សម័យស្តេច Jihong Mao ។ “លោកជំទាវ គឺជាការតំណាងដ៏ល្អឥតខ្ចោះរបស់ស្ត្រីចិនសម័យទំនើប” ។

លោកជំទាវ ប៉េង លីយួន ក្នុងឈុតពិធីការ ដែលច្នៃដោយលោក Sir Norman Hartnell ដែលអ្នកផលិតសំលៀកបំពាក់ស្តេចចិន សម័យស្តេច Jihong Mao។

  • ជាឧបករណ៍ជំរុញការឡើងកូដរបស់ស្វាមី

ប៉ុន្តែ​ស្ត្រី​ទី​មួយ​របស់​ប្រទេស​ចិនរូបនេះ នៅ​មានអ្វីៗ​ជាច្រើន​ លើសពី​តន្ត្រី​ និង​មន្តស្នេហ៍។ នៅក្នុងសៀវភៅថ្មីរបស់គាត់ដែសរសេរអំពីលោក ស៊ី, និស្សិតចិន លោក Willy Lam អះអាងថា ជំទាវប៉េង គឺជាឧបករណ៍សំខាន់ ក្នុងការឡើងកាន់អំណាចរបស់ស្វាមី។ ក្នុងអំឡុងទសវត្សរ៍ទី ៩០ លោកជំទាវ បានប្រើទំនាក់ទំនងយោធារបស់ខ្លួន ដើម្បីណែនាំគាត់ទៅកាន់ “ក្រុមប្រធាន” ដ៏មានឥទ្ធិពល នៃផ្នែកសៀងហៃ នៃបក្សកុម្មុយនិស្តដែលដឹកនាំដោយប្រធានាធិបតីនៅពេលនោះ គឺលោក ជាំង ហ្សេមិន ។

លោក Lam និយាយថា ការណែនាំនោះបានជួយលោក ស៊ី ឱ្យទទួលបានការងារដំបូងរបស់គាត់ ជាប្រធានបក្សកុម្មុយនិស្តខេត្ត នៅក្នុងខេត្តឆ្នេរសមុទ្រជេជាំង ដ៏សម្បូរបែប ក្នុងឆ្នាំ ២០០២ ។ ក្នុងរយៈពេល១ទសវត្សរ៍ ការណាត់ “ដ៏សាមញ្ញ” របស់លោកស្រី ប៉េង ក៏ឈានដល់ចំណុចកំពូល នៃបក្សកុម្មុយនិស្ត ដោយក្លាយជាបុរសមានអំណាចម្នាក់បំផុត នៅលើផែនដី។

លោក Lam មានប្រសាសន៍ថា៖ “លោកជំទាវ ប៉េង មានការយល់ដឹងផ្នែកនយោបាយដ៏អស្ចារ្យ។ លោកជំទាវ ជា “បេះដូងជាតិ”ផង និង “អាវុធសម្ងាត់របស់លោកស៊ីផង”។

អ្នកនិពន្ធសៀវភៅស្តីពីការឡើងកូដរបស់លោកស៊ីជិនពីង បាននិយាយ​ថា កេរ្តិ៍ឈ្មោះ​ និង​បណ្តាញ​របស់​តារា​ចម្រៀង​រូប​នេះ​ បានធ្វើឱ្យលោកជំទាវមនុស្សម្នាក់នៅពេលនេះ​ គឺ​ជា “តួអង្គ​សំខាន់​ខ្លាំង​ក្នុងអំណាច​នយោបាយ​ ​របស់​ប្រទេស​ចិន”។

គាត់និយាយថា៖ “ខ្ញុំគិតថា លោកជំទាវជាអ្នកមានជំនឿដោយស្មោះនៅក្នុងបក្ស និងលើមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតប្រទេសចិនដ៏រឹងមាំ, ដ៏មានអំណាច និងជាប្រទេសអ្នកមាននេះ”។ ហើយខ្ញុំគិតថា លោកជំទាវ គឺជាអ្នកជាតិនិយមដ៏ក្លៀវក្លា។ បទចម្រៀងរបស់លោកជំទាវ គឺស្ទើរតែទាំងអស់គឺស្តីអំពីសារៈសំខាន់នៃប្រទេសចិនដ៏រឹងមាំ និងការរស់ឡើងវិញ សម្រាប់ប្រទេសចិន។

លោកជំទាវ ប៉េង លីយួន ត្រូវបានគេដឹងថា ជាជំហរ​និងអាវុធសម្ងាត់របស់ស្វាមី និងជាតំណាងឱ្យស្ត្រីចិន ទៅកាន់ពិភពលោក។

  • ជាការបង្ហាញនិម្មិតរូបចិនទៅពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពណ៌នាថា លោកជំទាវ ប៉េង ជាឧបករណ៍ថាមពលទន់ភ្លន់ដ៏សំខាន់។ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​ជំទាវ ​គឺ​ជា​ឱកាស​មួយ “ដើម្បី​បង្ហាញ​ភាព​ស្រស់​ស្អាត និង​មន្ត​ស្នេហ៍​ផ្ទាល់​ខ្លួន ក៏ដូចជា​បង្ហាញប្រទេស​ចិន” ដល់​ពិភពលោក។

ប៉ុន្តែមនុស្សជាច្រើនជឿថា គុណសម្បត្ដិជាតារារបស់លោកជំទាវ ប៉េង កំពុងតែត្រូវបានខូចខាត ដោយសារការបង្ហាញខ្លួននៅក្រៅប្រទេសតែលើសំណរ និងមិនសូវចេញមុខមាត់។ លោក Brown និយាយ​ថា ក្រុមប្រមុខ​ផ្នែក​ឃោសនា​ បារម្ភក្រែងភាព​លេចធ្លោ​បំផុត​នៃស្ត្រី​ទីមួយ​របស់​ចិន ចាប់​តាំង​ពី​សម័យ​ម៉ៅ អាច​នឹងលើសលុប​ជាង​ស្វាមី​។

គាត់​និយាយ​ថា​៖ «លោកជំទាវ ​ជា​អ្នក​សម្តែង និង​ចម្រៀង​តាម​ទូរទស្សន៍​គ្រប់​រដូវ​កាល ហើយ​លោកជំទាវ ​ដឹង​ច្បាស់​ពី​របៀបសម្តែងជូន​ហ្វូង​មនុស្ស​»​។ នេះ​ គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​មួយ ​ប្រសិន​បើ​អ្នក​ជា​វប្បធម៌​នយោបាយ​ដែល​មាន​ទំនុក​ចិត្តលើ​ការ​បង្ហាញ​បែប​នេះ ប៉ុន្តែ​ជាក់ស្តែង​ចំពោះ​មេដឹកនាំ​ចិន​ នេះ​គឺជា​រឿង​ថ្មី​មួយ»៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព