យោងតាម ​​Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។

នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុន​ផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។

BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី Leung បាននិយាយថា គោលដៅទាំងនេះមើលទៅ “អាចសម្រេចបាន” ទោះបីជាប្រទេសចិន នឹងនៅតែនៅដើរពីក្រោយកូរ៉េខាងត្បូង និងជប៉ុនដោយស្រួល​ក្នុងពេលនេះក៏ដោយ។

វិបត្តិអចលនទ្រព្យរ៉ាំរ៉ៃ និងកំណើនសេដ្ឋកិច្ចរបស់ចិន កំពុងផ្លាស់ប្តូររូបរាងឡើងវិញនៃឧស្សាហកម្មដែកថែបដ៏ធំរបស់ប្រទេសនេះ ខណៈប្រមុខ នៃក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន China Baowu Steel Group Corp. បានព្រមានកាលពីខែមុនថា វិបត្តិកាន់តែអាក្រក់ជាងកាលពីឆ្នាំ ២០០៨ និង ២០១៥ ។ ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក មានន័យថា រោងចក្រ បានបង្កើនការនាំចេញ ដោយជំរុញឱ្យមានប្រតិកម្មពាណិជ្ជកម្មតបពីបណ្តាប្រទេសដែលនិយាយថា លោហៈធាតុនេះ ត្រូវបានបោះចោល ក្នុងតម្លៃ ទាបជាងថ្លៃដើម។

នេះបើយោងតាម ​​BI ឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ការនាំចេញដែកថែបរបស់ប្រទេសចិន ទំនងជាមិនធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ ២០២៦ ទេ ខណៈផលិតកម្មសរុប ធ្លាក់ចុះ ហើយដៃគូពាណិជ្ជកម្មកាន់តែច្រើន បានបង្កើនការរឹតបន្តឹងជាច្រើន។

កញ្ចប់ថវិកាសង្គ្រោះលំនៅឋានរបស់ប្រទេសចិន ផ្តល់នូវផ្លូវដ៏ល្អបំផុតសម្រាប់ធ្វើឱ្យប្រទេសនេះដើរលើផ្លូត្រូវវិញ វដើម្បីពង្រីកប្រហែល ៥% តាមទស្សនៈរបស់ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុត ដោយសន្មតថាគេត្រូ ដាក់ពង្រាយឱ្យមានប្រសិទ្ធភាពជាអតិបរមា នៅចំពោះមុខវិបត្តិអចលនទ្រព្យ ដែលបានរំពឹងថានឹងអូសបន្លាយយូររហូតដល់៥ឆ្នាំទៀត។ .

របាយការណ៍ Securities Daily ដែលបានស្រង់សម្តីក្រុមអ្នកវិភាគធនាគាររបស់ប្រទេសចិន លើកឡើងថា ធនាគារចិន អាចនឹងអនុវត្តការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះថ្មីមួយនៅឆ្នាំនេះ ដើម្បីជួយបង្កើនការប្រើប្រាស់។

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ផែនការពង្រីករបស់ក្រុមហ៊ុន Citigroup Inc. ក្នុងប្រទេសចិន បានជួបឧបសគ្គជាមួយក្រុមនិយតករអាមេរិក បន្ទាប់ពីធនាគារសហព័ន្ធ បានដាក់ការពិន័យលើធនាគារនេះពីបទការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងហានិភ័យនេះ៕

យោងតាមការវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy អំពីឥទ្ធិពលនៅក្នុងតំបន់ ឱ្យដឹងថា អំណាចយោធារបស់ចិននៅអាស៊ី កំពុងឡើងខ្ពស់ក្នុងកម្រិតទាបមួយជាងសហរដ្ឋអាមេរិក ខណៈសមត្ថភាពខាងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានកាត់បន្ថយ ។

នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា៖ “អំណាចនៅអាស៊ីនៅតែជាល្បែងឡប់សតិ របស់ប្រទេសមហាអំណាចទាំងពីររបស់ពិភពលោក ឈរនៅលើកំពូលតារាងរបស់យើង ក្នុងគំលាតគួរឱ្យកត់សំគាល់” ។

វិទ្យាស្ថាន​នេះ​ បាន​និយាយ​ថា​៖ «​អំណាច​យោធារបស់​ប្រទេស​ចិន ​មិន​ឡើង ហើយក៏មិនធ្លាក់ចុះដែរ ប៉ុន្តែ​វា​នៅតែបន្តកើនឡើង​។ សមត្ថភាពសេដ្ឋកិច្ចរាបស្មើ ដោយសារកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធរយៈពេលវែង មានន័យថា ជាការវាយប្រហារលើសេដ្ឋកិច្ចចិន ទោះបីជានៅតែគ្រប់គ្រងបានរឹងមាំ តែលែងរីកចម្រើនទៀតហើយ​»។

ចំណាត់ថ្នាក់សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) គ្របដណ្តប់លោកប្រធានបទធំៗចំនួន៨ ក្នុនោះមានទាំងសមត្ថភាពយោធា ឥទ្ធិពលការទូត និងវប្បធម៌, ភាពធន់ និងធនធាននាពេលអនាគត។ លទ្ធផល​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ដើម្បីគ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​អូស្ត្រាលី​ បាន​ឡើង​មក​លេខ​៥ ហើយ​រុស្ស៊ី​ធ្លាក់ទៅ​លេខ​៦។

វិទ្យាស្ថាននេះ បាននិយាយថា សហរដ្ឋអាមេរិក នាំមុខប្រទេសចិនលើវិធានការចំនួន៦ ក្នុងចំណោមវិធានការទូលំទូលាយទាំង៨ ទោះបីជានៅលើសមត្ថភាពយោធា ការមានប្រៀបរបស់អាមេរិក កំពុងធ្លាក់ចុះក៏ដោយ ។

វិទ្យាស្ថាននេះ បានបន្តថា នេះ​គឺជា​លើកទី១ហើយ​ដែលក្រុម​អ្នក​ជំនាញ “បាន​វិនិច្ឆ័យ​ថា ​ប្រទេស​ចិន ​អាច​ដាក់​ពង្រាយ​យ៉ាង​ឆាប់​រហ័ស ហើយសម្រប់​រយៈពេលដែល​មាន​និរន្តរភាពមួយ ​បើសិនកើតមាន​ជម្លោះ​អន្តររដ្ឋ​ នៅ​ទ្វីអាស៊ី”។

វិទ្យាស្ថាន​នេះ ​បាន​និយាយថា​៖ អំណាចយោធារបស់ប្រទេសឥណ្ឌា កំពុងកើនឡើង ដែលជំរុញដោយធនធានដ៏សម្បូរបែប និងឥទ្ធិពលការទូត ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន នៅតែជាចំណុចខ្សោយក្តី។ «​សមត្ថភាពទីក្រុង​ញូវដែលី​ នៅ​តែ​មាន​កម្រិត​ក្នុង​ការ​បង្កើត​ថាមពល ​និង​ឥទ្ធិពល ​នៅ​ភាគ​ខាង​កើត ​នៃ​ច្រក​សមុទ្រ​ម៉ាឡាកា»។

វិទ្យាស្ថាន​នេះ ​បាន​គូសបញញជាក់​ថា​៖ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថា ឥទ្ធិពលរបស់ខ្លួន នៅតែទាបជាងកម្រិត ដែលរីកចម្រើនដោយធនធានរបស់ខ្លួនបង្ហាញថា វានៅតែមានសក្តានុពលគ្រប់គ្រាន់ សម្រាប់ការរីកចម្រើនបន្ថែមទៀត ក្នុងនាមជាមហាអំណាចយោធាធំមួយ” ៕

ផ្សារហ៊ុនអាស៊ី បន្តធ្លាក់ចុះនៅព្រលឹមថ្ងៃច័ន្ទនេះ ដោយសារក្តីបារម្ភអំពីសុខភាព នៃសេដ្ឋកិច្ចចិន កើនឡើង ខណៈផ្សារហ៊ុនអនាគតរបស់សហរដ្ឋអាមេរិក មានស្ថិរភាពហើយ។

កិច្ចសន្យាទាំងឡាយនៅប្រទេសអូស្ត្រាលី ហុងកុង និងចិនដីគោក បង្ហាញពីការខាតបង់ដំបូង នៅពេល បើកដំណើរការនៅថ្ងៃច័ន្ទ ខណៈដែលការផ្លាស់ប្តូរនៅអាស៊ី អាចនឹងកាន់តែធ្ងន់ធ្ងរដោយសារសាច់ប្រាក់តិចតួច ហើយទីផ្សារហ៊ុនជប៉ុនបិទសម្រាប់ថ្ងៃឈប់សម្រាក។ សទ្ទស្សន៍ S&P 500 បានបិទ ដោយធ្លាក់ ០.២% មាលពីថ្ងៃសុក្រ ក្រោយពីជម្រើសប្រចាំត្រីមាសផុតសុពលភាព។

ទិន្នន័យកាលពីល្ងាចថ្ងៃសុក្របានបង្ហាញថា រដ្ឋាភិបាលចិន បានកាត់បន្ថយការចំណាយ ខណៈអត្រាអ្នកអត់ការងារធ្វើរបស់យុវជន បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ដោយសារធនាគាររបស់ប្រទេសនេះ បដិសេធមិនកាត់បន្ថយអត្រាការប្រាក់កម្ចី។ បន្ថែមលើអារម្មណ៍ទន់ខ្សោយនេះ អាមេរិក ត្រូវបានគេនិយាយថា កំពុងរៀបចំច្បាប់ដែលនឹងហាមឃាត់ផ្នែករឹង និងកម្មវិធីសូហ្វវែរផ្នែកទន់របស់ចិនសម្រាប់រថយន្តដែលបានតភ្ជាប់ នៅក្នុងថ្ងៃច័ន្ទនេះ។

អ្នកវិភាគនៅ IG នៅទីក្រុងស៊ីដនី លោក Tony Sycamore បាននិយាយថា៖ “គ្រប់យ៉ាងនៅក្នុងប្រទេសចិន នឹងប្រែពីអាក្រក់ទៅអាក្រកបំផុត ។ ដោយផ្សារភាគហ៊ុនរបស់ជប៉ុនបានបិទសម្រាប់ថ្ងៃបុណ្យជាតិ, ធនាគារប្រជាជនចិន (PBOC) ធ្វើឱ្យទីផ្សារនោះខកចិត្តកាលពីថ្ងៃសុក្រ ហើយផលកម្រៃរបស់អាមេរិកកើនឡើងខ្ពស់ជាង។ យើងទំនងជានឹងឃើញមានសញ្ញាធ្លាក់ចុះបន្ថែមទៀតនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃនេះ”។

យុវជននិស្សិតសាកលវិទ្យាល័យនៅប្រទេសចិន​ចូលរួមក្នុងពិព៌ណ៍ការងារនៅក្រុង​ហ្វូយ៉ាង ខេត្តអានហ៊ុយ ភាគខាងជើង នៅចុងខែមីនា ២០២៤

ជាទូទៅ ទីផ្សារហ៊ុន កំពុងត្រៀមខ្លួនសម្រាប់ត្រីមាសចុងក្រោយ បន្ទាប់ពីធនាគារសហព័ន្ធ (Federal Reserve) បានចាប់ផ្តើមវដ្ដកាត់បន្ថយអត្រាការប្រាក់ដែលរង់ចាំជាយូរមកហើយពីសប្តាហ៍មុន ដោយលើកស្ទួយអ្វីគ្រប់យ៉ាងតាំងពីមូលបត្របំណុលឥណ្ឌូនេស៊ី រហូតដល់មាស។

ទិន្នន័យក្នុងសប្តាហ៍នេះ ក្នុងនោះមានទាំងរង្វាស់អតិផរណាដែលធនាគារកណ្តាលពេញចិត្ត គួរតែបញ្ជាក់ថា តើការងើបឡោះងវិញនេះ នឹងបន្តទៅមុខទៀតដែរ ឬអត់ ខណៈភាពទ្រុឌទ្រោមនេះ ទំនងជាកំពុងលើកហាងឆេងនៃការកាត់បន្ថយ ចំនួន៥០ពិន្ទុ មូលដ្ឋានបន្ថែមទៀត។

បន្ទាប់ពីភាពមិនប្រាកដប្រជារវាងការកើនឡើង និងការខាតបង់ នៅក្នុងនាទីចុងក្រោយនៃការជួញដូរពីថ្ងៃសុក្រ, សតញទស្សន៍ S&P 500 និង Nasdaq 100 ទាំងពីរ បានបិទ ដោយធ្លាក់ចុះ ជាមួយតម្លៃគោលដ៏ធំខ្ពស់បំផុតទី៣៩ នៃឆ្នាំ ២០២៤ ។ សន្ទស្សន៍ Blue-chip Dow Jones Industrial Average បានបិទទ្វារ ជាមួយកំណត់ត្រាថ្មីមួយ។ ហ៊ុនជាង ២០ពាន់លាន បានផ្លាស់ប្តូរដៃម្ចាស់ នៅលើផ្សាហ៊ុនអាមេរិក ដែលជាវគ្គដ៏មមាញឹកបំផុតចាប់តាំងពីខែមករា ឆ្នាំ ២០២១។

ក្រុមហ៊ុន Intel Corp. ស្ថិតក្នុងចំណោមក្រុមហ៊ុនរីកចម្រើននៃវគ្គនេះ បន្ទាប់ពីមានរបាយការណ៍ជាច្រើននៃការដេញថ្លៃរបស់ក្រុមហ៊ុន Qualcomm Inc។  ភាគហ៊ុន អាចនឹងពង្រីកការចំណេញក្នុងការជួញដូរនៅអាមេរិក បន្ទាប់ពីក្រុមហ៊ុន Apollo Global Management Inc. ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ជូនការវិនិយោគដូចជាភាគហ៊ុនរហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបនេះ។

មាសបានបិទការជួញដូរ លើសពីតម្លៃ $២,៦០០ ក្នុងមួយអោនកាលពីថ្ងៃសុក្រ ដោយបានពង្រីកកំណើនបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុង បេរូត ។ លោហៈមានតម្លៃនេះ និងប្រេង មានស្ថិរភាពក្នុងការជួញដូរដំបូង ខណៈក្រុមហេសបូឡា បានបើកការវាយប្រហារសងសឹកជាច្រើន ទៅកាន់តំបន់ដ៏ធំទូលាយនៃភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះម៉ូនីទ័រ និងឧបករណ៍អេឡិចត្រូនិក ផ្សេងទៀតកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់នៅប្រទេសលីបង់។

ស្ត្រីជប៉ុនរូបនេះ ដើរកាត់មុខអេក្រងបង្ហាញពីសន្ទស្សន៍ទីផ្សារ​នៅក្រុងតូក្យូ

ប្រាក់ដុល្លារ មានការប្រែប្រួលតិចតួចធៀបនឹងរូបិយ៍ប័ណ្ណដៃគូសំខាន់ៗកាលពីព្រឹកព្រលឹមថ្ងៃចន្ទ។ ការជួញដូរសាច់ប្រាក់នៃរតនាគារអាមេរិកនៅអាស៊ី ត្រូវបានបិទ ដោយសារតែថ្ងៃឈប់សម្រាកនៅក្នុងប្រទេសជប៉ុន។ មូលបត្របំណុលអូស្ត្រាលី បានធ្លាក់ចុះ មុនពេលធនាគារកណ្តាល ទំនងជានឹងបន្តការផ្អាកគោលនយោបាយមួយ នៅថ្ងៃអង្គារ ខណៈតម្លៃលំនៅដ្ឋាន ជួយពង្រឹងដល់អតិផរណាមិនធូរស្រាល។

នៅកន្លែងផ្សេងទៀតក្នុងសប្តាហ៍នេះ សកម្មភាពរោងចក្រ និងការទំនុកចិត្តអ្នកប្រើប្រាស់ដែលបកស្រាយនៅអឺរ៉ុប គឺដល់ពេលកំណត់ ខណៈអូស្ត្រាលី និងក្រុងតូក្យូ ត្រូវបានកំណត់ឱ្យបញ្ចេញទិន្នន័យអតិផរណា។ ក្រុមវាគ្មិនរបស់ធនាគាសហ័ពន្ធ ក៏ដល់ពេលកំណត់ពន្យល់ដែរ ដោយសារតែទិន្នន័យសេដ្ឋកិច្ច ដែលក្នុងនោះមានទាំងរង្វាស់ នៃការចំណាយប្រើប្រាស់ផ្ទាល់ខ្លួនរបស់អាមេរិក និងការទាមទារសំណងពីភាពគ្មានការងារធ្វើ ត្រូវបានគ្រោងនឹងត្រូវបានចេញផ្សាយ៕

ក្រុមមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងមានផែនការប្រកាសច្បាប់ដែលបានស្នើឡើង ដែលនឹងហាមឃាត់កម្មវិធីទន់(សូហ្វវែរ) និងផ្នែករឹង ដែលផលិតដោយចិន និងដោយរុស្សី សម្រាប់យានយន្តដែលបានតភ្ជាប់ភ្លាមៗនៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។

ផ្នែកពាណិជ្ជកម្ម ​បាន​ជួប​ជាមួយក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្មជាច្រើន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយស្វែងរកដំណោះស្រាយចំពោះក្តីកង្វល់​ផ្នែក​សុវត្ថិភាព​ដែល​បាន​លើក​ឡើង​ដោយ​អ្វី​ដែល​ហៅ​ថា ​រថយន្ត​ឆ្លាតវៃ​ជំនាន់​ថ្មី។ ក្រុមមនុស្សដដែល បាននិយាយថា វិធានការនេះ នឹងរួមបញ្ចូលទាំងការហាមប្រាមលើការប្រើប្រាស់ និងការសាកល្បងបច្ចេកវិទ្យាចិន និងរុស្ស៊ី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្តផងដែរ។ ខណៈដែលការហាមឃាត់ភាគច្រើនបំផុត ផ្តោតសំខាន់លើកម្មវិធីផ្នែកទន់, ច្បាប់ដែលបានស្នើឡើងនេះ នឹងរាប់បញ្ចូលទាំងផ្នែករឹងខ្លះដែរ។

រថយន្តជាច្រើននាពេលបច្ចុប្បន្ននេះ ទាំងប្រើហ្គាស និងប្រើអគ្គិសនី ត្រូវបានបំពាក់ដោយឧបករណ៍ដែលភ្ជាប់ពួកវាទៅអ៊ីនធឺណិត ឬសេវាកម្មពពក ដោយធ្វើឲ្យពួកគេក្លាយជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការហែក។ ការរឹតបន្តឹងដែលរងចាំទាំងនេះ បានមកពីការស៊ើបអង្កេតលើហានិភ័យសន្តិសុខតាមអ៊ីនធឺណិតមកពីកម្មវិធីផ្នែកទន់រថយន្តរបស់ចិន ដែលលោកប្រធានាធិបតី ចូ បៃដិន Biden បានប្រកាសចាប់ផ្តើមកាលពីខែមីនា។

កង្វល់ចម្បងរបស់រដ្ឋការ លោកបៃដិន គឺកំពុងរារាំងចិន ឬរុស្ស៊ីឱ្យលួចហែកចូលយានយន្ត ឬតាមដានរថយន្ត ដោយស្ទាក់ចាប់តាមការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធសូហ្វវែរ ដែលក្រុមហ៊ុនក្នុងស្រុករបស់ពួកគេបានបង្កើត។ ច្បាប់នេះ ក៏នឹងមានធាតុការពារផងដែរ ចាប់តាំងពីរថយន្តថ្មីភាគច្រើនបំផុត ត្រូវបានភ្ជាប់យ៉ាងហោចណាស់តាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ត ដូច្នេះក្រុមហ៊ុនផលិតរថយន្តចិនទាំងឡាយ អាចត្រូវបានហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិក ប្រសិនបើរថយន្តទាំងនោះ ប្រើប្រាស់បច្ចេកវិទ្យាដែលបានភ្ជាប់របស់ពួកគេ។

កាលពីខែឧសភា រដ្ឋការអាមេរិក បានយកពន្ធ ១០០% លើរថយន្តអគ្គិសនីរបស់ចិន ដោយចង្អុលថា រដ្ឋាភិបាលចិន កំពុងផ្តល់ប្រាក់ឧបត្ថម្ភដល់ឧស្សាហកម្មរថយន្តរបស់ខ្លួន និងបង្កើនការនាំចេញហួសពីសមត្ថភាពរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនអាមេរិក កំពុងផលិតរថយន្តដែលប្រើអាគុយកាន់តែច្រើន។ ក្រសួងពាណិជ្ជកម្មអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Lael Brainard គ្រោងនឹងថ្លែងនៅថ្ងៃចន្ទនៅក្នុងទីក្រុង Detroit អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋការ​លោកបៃដិន ដើម្បី “ពង្រឹងឧស្សាហកម្មរថយន្ត របស់សហរដ្ឋអាមេរិក” ។

ប្រទេសចិន បានក្លាយជាប្រទេសនាំមុខខាងរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ សម្រាប់រថយន្តឆ្លាតវៃ ដោយមួយផ្នែកព្រោះតែការឧបត្ថម្ភធន និងការគាំទ្រយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាល។ ក្រុមហ៊ុន BYD Co. បានលក់រថយន្តអគ្គិសនីសុទ្ធ បានច្រើនជាងក្រុមហ៊ុន Tesla Inc. នៅក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ហើយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក បានពឹងផ្អែកកាន់តែខ្លាំង លើក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនសម្រាប់បច្ចេកវិទ្យា ដែលត្រូវការសម្រាប់រថយន្តដែលបានតភ្ជាប់។ ប្រទេសចិនផ្ទាល់បាននិយាយថា ខ្លួនគោរពឯកជនភាពទិន្នន័យ និងសុវត្ថិភាពរបស់អតិថិជនបរទេសរបស់ខ្លួន និងគោរពគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌។

ការរឹតបន្តឹងថ្មីនេះ នឹងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដើម្បីការពារក្រុមហ៊ុនចិនពីការប្រមូលទិន្នន័យអំពីអ្នកបើកបររបស់អាមេរិក ជាពិសេសបុគ្គល ហើយបញ្ជូនវាត្រឡប់ទៅប្រទេសចិនវិញ។ ច្បាប់នេះ ក៏នឹងរារាំងដោយដោយប្រសិទ្ធភាពលើក្រុមហ៊ុនផ្គត់ផ្គង់របស់ចិន ពីការបង្កើតមូលដ្ឋានកាន់តែធំ នៅក្នុង អាមេរិក ដោយផ្តល់ពេលវេលាដល់ឧស្សាហកម្មរថយន្តរបស់អាមេរិក ដើម្បីសាងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន សម្រាប់យានយន្តដែលបានតភ្ជាប់។

ក្រុមមនុស្សដែលដឹងជាមួយសំណើនេះ បាននិយាយថា សំណើរបស់ក្សួងពាណិជ្ជកម្ម ដាក់បញ្ចូលតាំងពីរយៈពេលតាមដំណាក់កាលចូលផ្សេងៗគ្នា សម្រាប់កម្មវិធីផ្នែកទន់ និងសមាសធាតុដែលបានប៉ះពាល់ផ្សេងៗជាច្រើន។ ក្រុមមន្ត្រី មានគោលបំណងអនុម័តច្បាប់ចុងក្រោយមួយ នៅក្នុងខែមករាឆ្នាំ ២០២៥ បន្ទាប់ពីការផ្លាស់ប្តូរយោបល់រយៈពេល ៣០ ថ្ងៃ លើសំណើនេះ។

បន្ថែមពីលើប្រព័ន្ធជំនួយអ្នកបើកបរ និងប្រព័ន្ធយានយន្តស្វ័យប្រវត្តិ ក៏ដូចជាកម្មវិធីផ្នែកទន់ ដែលតាមដានយានយន្តទាំងឡាយ ដោយប្រើផែនទី និងទីតាំងផ្កាយរណប, ច្បាប់នឹងគ្រប់គ្រងផ្នែករឹងសម្រាប់ប្រព័ន្ធទំនាក់ទំនងរថយន្ត។ នោះ អាចរួមបញ្ចូលនូវអ្វីៗជាច្រើន ដូចជាប្រព័ន្ធ V2X ដែលរថយន្តប្រើដើម្បីទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវ, ទំនាក់ទំនងជាមួយយានយន្តដែលបានបំពាក់ផ្សេងទៀត និងសេវាកម្មពពក៕

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។

ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុម​អ្នក​យក​ព័ត៌មាន ​ត្រូវ​បានស្នើឱ្យ​ចេញ​ពី​បន្ទប់ ក្រុមមេដឹកនាំនេះ ​បាន​ងាក​ទៅ​ប្រធានបទ​ដំបូង​របស់​ពួក​គេ​គឺ ចិន។

នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។

លោក បៃដិន បានថ្លែងបន្ត​ថា តាម​ទស្សនៈ​របស់​ខ្ញុំ លោក ស៊ី កំពុង​តែ​ចង់​ទិញ​ឱ្យខ្លួនឯង ​នូវចន្លោះ​ការទូតខ្លះ ដើម្បី​បន្ត​យ៉ាងសកម្មដើម្បីផលប្រយោជន៍របស់​ចិន​ ។

រយៈពេលពីរឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ថាមពលស្អាតស្អំ ៖ក្រុមហ៊ុន Gentari ផ្តល់នូវដំណោះស្រាយថាមពលស្អាតស្អំ តាមរយៈសសរស្តម្ភស្នូលចំនួនបី – ថាមពលកកើតឡើងវិញ, ថាមពលអ៊ីដ្រូសែន និង ភាពបត់បែនបៃតង – ដោយបង្កើតដំណោះស្រាយជាច្រើន ដោយកាត់ទទឹង ខ្សែសង្វាក់តម្លៃអេឡិចត្រុង ដើម្បីជួយអតិថិជនដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធតែម្តង។

ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន (កណ្តាល) និងមេដឹកនាំ៣ប្ឬតេសទៀត នៅក្នុងកិច្ចពិភាក្សា ក្រុមប្រទេស Quad។

លោក បៃដិន បន្ថែមថា៖ «ប្រទេសចិននៅតែបន្តអាកប្បកិរិយាខឹងសម្បារ ដោយកំពុងធ្វើទេស្តពួកយើងនៅទូទាំងតំបន់” លើមុខព្រួញជាច្រើន ក្នុងនោះមានទាំងបញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ។ ក្នុងពេលជាមួយគ្នា​នេះ យើង​ជឿ​ថា ការ​ប្រកួត​ប្រជែង​ដ៏ខ្លាំងក្លា ​តម្រូវ​ឱ្យ​មាន​ការ​ទូត​ខ្លាំងក្លាដែរ»។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីខ្សែអាត់សំឡេងនោះទេ។

ជំនួបកំពូលនេះ ប្រព្រឹត្តទៅនៅក្នុងខែយីអ៊ុនធ្លាក់ចុះ នៃអាណត្តិប្រធានាធិបតីរបស់លោកបៃដិន និងនៃតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Kishida  និងខណៈដែលសហរដ្ឋអាមេរិក ចាប់ផ្តើមប្រកាសវិធានការជាបន្តបន្ទាប់ ដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ក្រុមមេដឹកនាំទាំងនេះ បញ្ចូលការបង្ហើយការយកពន្ធថ្មីលើឧស្សាហកម្មពិប្រាកដជាច្រើន ដូចជាការយកពន្ធរថយន្តអគ្គិសនី ខណៈដែលការបង្ក្រាបលើការដឹកជញ្ជូនតាមពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្ក្រាបលើដែកថែប និងអាលុយមីញ៉ូម ដែលចេញពីម៉ិកស៊ិក មកដល់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមមេដឹកនាំ បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាជាច្រើន ដោយបេសកកម្ម Cancer Moonshot របស់ប្រទេស៤ ជារឿងធំសំខាន់ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីសហការ និងជួយសង្គ្រោះជីវិតមនុស្សពីជំងឺមហារីកនៅក្នុងតំបន់។ ដំបូង គេនឹងផ្តោតលើជំងឺមហារីកមាត់ស្បូន។

ស្តីពីសន្តិសុខដែនសមុទ្រ ក្រុមមេដឹកនាំទាំងនោះ បានប្រកាសពីគំនិតផ្តួចផ្តើមបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ឧបករណ៍ដើម្បីជួយប្រទេសជាច្រើន “ឃ្លាំមើល និងធានាសន្តិសុខដែនទឹករបស់ពួកគេ, អនុវត្តច្បាប់របស់ពួកគេ និងបង្កាអាកប្បកិរិយាខុសច្បាប់” ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រអាមេរិក ឆ្មាំឆ្នេរសមុទ្រជប៉ុន កងកម្លាំងព្រំដែនអូស្ត្រាលី និងឆ្មាំសមុទ្រឥណ្ឌា នឹងចាប់ផ្តើមកម្មវិធីសង្កេតការណ៍នៅឆ្នាំក្រោយ ដើម្បី “កែលម្អនូវអន្តរប្រតិបត្តិការ និងធ្វើទំនើបកម្មសុវត្ថិភាពដែនសមុទ្រ” ។

គំនិតផ្តួចផ្តើមមួយទៀត គឺកំពង់ផែ Quad នៃភាពជាដៃគូនាពេលអនាគត មានបំណងគាំទ្រ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែប្រកបដោយនិរន្តរភាព និងរឹងមាំ” នៅក្នុងតំបន់។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាវគ្គឯកជន, ក្រុមមន្ត្រីអាមេរិក បាននិយាយថា ក្រុមមេដឹកនាំទាំងនេះ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានទាំងការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ។

ក្រុមនេះ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើបញ្ហាអាកាសធាតុ និងថាមពលស្អាតស្អំ ក្នុងនោះមានទាំងថវិកា ដើម្បីគាំទ្រគម្រោងថាមពលព្រះអាទិត្យ និងដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។ ថ្នាក់​ដឹកនាំ​ទាំង៤ ក៏​កំពុង​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​រួម ​ដើម្បី​ចូលរួមជាមួយបញ្ញា​សិប្បនិម្មិត និង​មនុស្សយន្ត​ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម៕

ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា  ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។

បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។

ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។

លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។

ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។

អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។

កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្មថា ក៏បានសម្តែងកង្វល់អំពីអត្រារឹងមាំ នៃប្រាក់បាត (៣៣,០៧ បាត ក្នុង១ ដុល្លារ) ព្រោះវានឹងប៉ះពាល់ដោយផ្ទាល់ចំពោះផ្នែកទេសចរណ៍​ដែលខ្សោយ និងផ្នែកឯជន ត្រូវបង្កើនផលិកម្ម ដែលនាំឱ្យមានការនាំចូលទំនិញថោកៗ។

រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមកម្មវិធី “កាបូបឌីជីថល” ជាមួយទឹកប្រាក់ចំនួន ៤៥០ ពាន់លានបាត (១៣.៦ ពាន់លានដុល្លារ) នៅចុងខែនេះ ដោយចែកចាយប្រាក់ ១៤៥ ពាន់លានបាត ដល់ក្រុមមនុស្សដែលងាយរងគ្រោះ។ ផែនការជំរុញទឹកចិត្តនេះ ផ្តល់ប្រាក់ ១ម៉ឺនបាត ដល់ប្រជាជនថៃរហូតដល់៤០លាននាក់ដើម្បីចំណាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

គ្រោងការណ៍នេះ ត្រូវបានក្រុមអ្នកសេដ្ឋកិច្ចរិះគន់ ក្នុងនោះមានទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូប ថា មិនមានការទទួលខុសត្រូវផ្នែកសារពើពន្ធ។

រដ្ឋាភិបាល ​ច្រានចោល​រឿង​នេះ ដោយ​បាន​តស៊ូ​ស្វែងរក​ប្រភព​ថវិកា។ រដ្ឋាភិបាល និយាយថា គោលនយោបាយនេះ គឺចាំបាច់ ដើម្បីបង្កើនថាមពលសេដ្ឋកិច្ច ដែលធនាគារកណ្តាលរំពឹងថា នឹងកើនឡើងត្រឹមតែ ២.៦% ក្នុងឆ្នាំនេះ កើនឡើងពី ១.៩% ក្នុងឆ្នាំ 2023។

ប្រភពជាច្រើន បានប្រាប់ Reuters ថា រដ្ឋាភិបាលគ្រោងនឹងតែងតាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Kittiratt Na Ranong ដែលជាអ្នករិះគន់ដ៏ខ្លាំងចំពោះធនាគារកណ្តាល ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាល បន្ទាប់៕

ពលរដ្ឋរុស្សី បញ្ជាទិញ iPhone មិនខ្វល់តម្លៃខ្ពស់នោះទេ

ក្រុងមូស្គូ៖ អ្នករកស៊ីលក់បន្តម្នាក់ បានប្រាប់ Reuters កាលពីថ្ងៃសុក្រថា តម្រូវការបញ្ជាទិញជាមុនទូរស័ព្ទ iPhone ថ្មី នៅក្នុងប្រទេសរុស្ស៊ី គឺ១៥% ខ្ពស់ជាង ការបញ្ជាទិញមុន បើទោះបីជាវាមានតម្លៃថ្លៃជាងនៅលោកខាងលិចយ៉ាងហោចណាស់ ៥០%ក៏ដោយ ។

ប្រទេសរុស្សី បានធ្វើស្របច្បាប់នូវអ្វីដែលហៅថា ការនាំចូល “ប្រផេះ” ឬ “ស្រដៀងគ្នា” ដើម្បីអនុញ្ញាតឱ្យទំនិញទាំងឡាយ ចូលប្រទេសនេះដោយគ្មានការអនុញ្ញាតពីម៉ាកយីហោ បន្ទាប់ពីបណ្តាក្រុមហ៊ុនលោកខាងលិច ដូចជាក្រុមហ៊ុន Apple ដែលផលិត iPhone ដោយបានដាក់បម្រាមនាំចេញនៅឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។

អ្នក​នាំពាក្យ​សម្រាប់​អ្នក​លក់​រាយ​គ្រឿង​អេឡិច​ត្រូនិក​ Restore អ្នកស្រី Lyudmila Semushina បាននិយាយថា៖ ទូរស័ព្ទ iPhones ដែល​​ដាក់​លក់កាលពីថ្ងៃទី២០ កញ្ញា ​បាន​មក​ដល់​ប្រទេស​រុស្ស៊ី​ពី​គ្រប់​ប្រទេស ​ដោយ​មិន​បាន​ដាក់​ឈ្មោះ​ប្រទេស​ជាក់លាក់​ឡើយ។

អ្នកស្រី Semushina បាននិយាយថា៖ “បើប្រៀបធៀបទៅនឹងការបញ្ជាទិញមុនកាលពីឆ្នាំមុន, តម្រូវការ គឺខ្ពស់ជាង ១៥% នៃការបញ្ជាទិញជាមុនសម្រាប់ iPhone 15” ។

ប្រទេសដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ មានដូចជាទួរគី ចិន ឥណ្ឌា កាហ្សាក់ស្ថាន និងអតីតរដ្ឋសូវៀតផ្សេងទៀត មានការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន បានចាប់ផ្តើម៕

  • អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន​ចិន​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​នេះ​ចំពេល​សេដ្ឋកិច្ច ​ធ្លាក់​ចុះ

អត្រាអត់ការងារធ្វើរបស់យុវជនចិន បានកើនឡើងអស់រយៈពេលពីរខែជាប់គ្នាហើយ ដោយឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ខណៈទីផ្សារការងារ ប្រឈមមុខនឹងទស្សនវិស័យដ៏លំបាក ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយការិយាល័យស្ថិតិជាតិ ឱ្យដឹងថា អត្រាគ្មានការងារធ្វើក្នុងចំណោមមនុស្សដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំ បានកើនឡើងដល់ ១៨.៨% នៅក្នុងខែសីហា ។ នោះ គឺជាការកើនឡើងពី ១៧.១% ក្នុងខែកក្កដា និង ៣.៥ ដង ខ្ពស់ជាងអត្រាគ្មានការងារធ្វើសរុប។ តួលេខខែសីហានេះ ក៏ជាតួលេខខ្ពស់បំផុតចាប់តាំងពីទីក្រុងប៉េកាំង បានផ្លាស់ប្តូរវិធីសាស្រ្តគ្មានការងារធ្វើរបស់យុវជន ពីក្នុងខែមករា ដើម្បីដកនិស្សិតចេញ ដោយនិយាយថា ធ្វើដូច្នេះវាឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ អំពីទំហំនៃកម្លាំងការងារ។

ស្ថិតិចុងក្រោយនេះ បន្ថែមសម្ពាធលើអាជ្ញាធរចិន បន្ទាប់ពីសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រាប់ចាប់ពីទិន្នផលរោងចក្រ រហូតដល់ការប្រើប្រាស់ និងការវិនិយោគ ដែលសុទ្ធតែបង្ហាញពីការរំពឹងទុកក្រោមកម្រិត នៅក្នុងខែសីហា។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញទីផ្សារការងារ, ប្រទេសចិនបានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៨៕

  • ការ​នាំ​ចេញ​កៅស៊ូ​របស់​វៀតណាម ​ឡើង​ដល់ ១,៧ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល ៨ ខែ

ទិន្នន័យ​គយ​បង្ហាញ​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​កៅស៊ូ ១,១២ លាន​តោន ​ដែល​មាន​តម្លៃ ១,៧៦ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤។

យោង​តាម​អគ្គនាយកដ្ឋាន​គយ ឱ្យដឹងថា ទិន្នន័យនេះ គូសបញញជាក់ពី​ការ​ធ្លាក់​ចុះ ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ៧.២% ប៉ុន្តែ​មាន​កំណើន​តម្លៃ ៨.៤% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ វៀតណាម បាននាំចេញកៅស៊ូចំនួន ២០៩,៧២៦ តោន ដែលមានតម្លៃជិត $៣៤៥ លានដុល្លារ ក្នុងខែសីហាតែមួយ កើនឡើង ១២.៧% ជាបរិមាណ និង ១២% ជាតម្លៃ ធៀបនឹងខែមុន៕

  • ក្រុមហ៊ុន Nike បានចំណាយ $104 លាន លើ លោក Donahoe មុនពេលគាត់ ត្រូវបាន បណ្តេញចេញ

ក្រុមហ៊ុន Nike បានចំណាយប្រាក់ជិត ១០៤លានដុល្លារលើប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់ អតីតប្រមុខប្រតិបត្តិ លោក John Donahoe ក្នុងអំឡុងពេលកាន់តំណែងជិត៥ឆ្នាំរបស់គាត់ លើក្រុមហ៊ុនផលិតស្បែកជើងប៉ាតានេះ មុនពេលបណ្តេញចេញ ដើម្បីស្តារម៉ាកយីហោនេះវិញ។

យោងតាមការគណនារបស់ Bloomberg News ដោយផ្អែកលើឯកសារបទប្បញ្ញត្តិ ឱ្យដឹងថា ក្នុងអំឡុងពេលនោះក្រុមហ៊ុន Nike បានបាត់បង់តម្លៃទីផ្សារជិត ៤០ពាន់លានដុល្លារ។ លោក Donahoe ទទួល ប្រាក់ខែ ប្រាក់រង្វាន់ និងភាគហ៊ុនដែលបានផ្តល់ឱ្យគាត់ចំនួន ៨៣.៦ លានដុល្លារ។

ខណៈវាជារឿងធម្មតាសម្រាប់ប្រមុខអាជីវកម្មសាធារណៈដែលមានកេរ្តិ៍ឈ្មោះខ្ពស់នោះ វាសមនឹងគាត់អាចទទួលប្រាក់ឈ្នួលខ្ពស់ដូច្នោះ ទោះបីជាក្នុងអំឡុងពេលដំណើរការដ៏ចម្រូងចម្រាស ដែលបញ្ចប់ដោយការបណ្តេញចេញក៏ដោយ។ ទឹកប្រាក់សម្រាប់ លោក Donahoe បានដល់កម្រិតនោះ ដោយសារតែក្រុមហ៊ុន Nike មួយផ្នែក បានផ្តល់ឱ្យគាត់ជារង្វាន់សមធម៌ចំនួន ៣៥ លានដុល្លារ ដើម្បីជាថ្នូរនឹងប្រាក់ខែដែលគាត់បានបាត់បង់ នៅពេលលាលែងពីនិយោជកចាស់របស់គាត់៕

  • គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកបានប្តឹងអង្គភាពសុខាភិបាលបី

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក បានប្តឹងអង្គភាពសុខាភិបាល CVS Health, Cigna និង UnitedHealth កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ឈ្មួញកណ្តាលឱសថទាំងនោះ ពីបទពាក់ព័ន្ធ ក្នុងកម្មវិធីបង្វិលប្រាក់ខុសច្បាប់ ដែលជំរុញឱ្យតម្លៃអាំងស៊ុយលីនឡើងថ្លៃ។

ទីភ្នាក់ងារនេះ បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋបាលរបស់ខ្លួន ដោយចោទប្រកាន់ថា ផ្នែក Caremark របស់ក្រុមហ៊ុន CVS, Express Scripts របស់ក្រុម Cigna និង Optum Rx របស់ ក្រុមហ៊ុន UnitedHealth បានទទួលយកប្រាក់ពីក្រុមហ៊ុនផលិតឱសថ ជាថ្នូរនឹងការធ្វើឱ្យអាំងស៊ុយលីនដែលមានតម្លៃទាបមិនមានក្នុងបញ្ជីឱសថដែលត្រូវបានអនុម័ត៕

  • ក្រុមហ៊ុន Qualcomm ត្រូវបានរាយការណ៍ថា បានចរចាដើម្បីទិញយកក្រុមហ៊ុន Intel

សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពដែលដឹងអំពីស្ថានភាពបាននិយាយកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Qualcomm ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានទៅជួបក្រុមហ៊ុន Intel ដើម្បីប៉ុនប៉ងទិញយកក្រុមហ៊ុនផលិតបន្ទះឈីបដែលមានបញ្ហានោះ នៅក្នុងអ្វីដែលអាចជាកិច្ចព្រមព្រៀងប្តូររូបរាងនៅក្នុងវិស័យនេះ ប៉ុន្តែប្រឈមនឹងឧបសគ្គជាច្រើន។

យោងតាមប្រភពដែលត្រូវបានបំភ្លឺអំពីបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm លោក Cristiano Amon បានចូលចរចាដោយផ្ទាល់នៅក្នុងការចរចារទិញយកក្រុមហ៊ុន Intel ដែលមានអាយុ ៥០នេះ។ ។ប្រភព​ម្នាក់​ទៀត​ដែល​ដឹង​ពី​ស្ថានភាព​នេះ​ បាន​និយាយ​ថា លោក Amon បាន​កំពុង​ពិនិត្យ​យ៉ាង​សកម្ម​លើ​ជម្រើស​ផ្សេងៗ ដើម្បីឈានដល់​កិច្ច​ព្រម​ព្រៀងមួយ ​សម្រាប់​ក្រុមហ៊ុន។

ប្រភពទាំងនោះ ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ការ​ពិភាក្សា​ទាំងអស់ សុទ្ធតែជា​ការ​សម្ងាត់។

ក្រុមហ៊ុន Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Qualcomm ក៏មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ការ​អត្ថាធិប្បាយ​ទេ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានឡើង ៣.៣% ខណៈពេលដែលក្រុមហ៊ុន Qualcomm ធ្លាក់ចុះ ២.៨% ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព