ផ្សារ​ភាគហ៊ុន​របស់​អាមេរិក និង​ប្រាក់​ដុល្លារ​ មាន​ការ​ប្រែប្រួល​តិចតួច​កាលពី​ច័ន្ទ​ បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ (Donald Trump) មាន​សុវត្ថិភាព ​ក្នុង​ការប៉ុនប៉ង​ធ្វើឃាតជាថ្មីទៀត​ នៅ​ខាងក្រៅ​ទីលាន​វាយកូនហ្គោល​របស់លោក ត្រាំ នៅសង្កាត់ West Palm Beach រដ្ឋផ្លរីដា, ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក ២០២៤ កំពុងងាកទៅរករបត់ថ្មី។

សន្ទស្សន៍ S&P 500 e-minis បានធ្លាក់ចុះ ០.០៤% ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលបង្ហាញភាពខ្លាំងនៃរូបិយប័ណ្ណអាមេរិក ធៀបនឹងដៃគូររូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ចុះ ០.០៣% គឺ១.០១ដុល្លារ ក្នុង១អឺរ៉ូ។ Bitcoin ធ្លាក់ចុះ ០.៧% នៅថ្ងៃជាមួយគ្នានេះ នៅ $៥៩,៤៤៥ ។ Trump បានបញ្ជាក់ថា រូបលោក គឺជាបេក្ខជនដែលគាំទ្ររូបិយប័ណ្ណគ្រីបតូ។

យុទ្ធនាការប្រធានាធិបតីដ៏វិនាដកម្ម និងចលាចលបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប បង្កជាការផ្លាស់ប្តូរដ៏គួរតក់ស្លុតមួយទៀត នៅពេលដែលក្រុមសមាជិកនៃសេវាសម្ងាត់ បានជួបប្រយុទ្ធដោយបានបាញ់តបតយ៉ាងហោចណាស់៤គ្រាប់ ជាមួយនឹង អ្វីដែលផ្នែកអនុវត្តច្បាប់បានពិពណ៌នាថា ជាអ្នកធ្វើឃាតកាន់កាំភ្លើងដ៏មានសក្តានុពល នៅឯគុម្ពោតព្រៃខ្លះនៅជិតបន្ទាត់ព្រំដែន នៃទ្រព្យសម្បត្តិទីលានវាយកូនហ្គោល របស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ។

ការប៉ះពាល់នៃឧប្បត្តិហេតុលើនយោបាយពេញលេញ- ដែលបានកើតឡើង ២ខែបន្ទាប់ពី លោកត្រាំ បានរងរបួសដោយការបាញ់ប្រហារ នៅឯពិធីជួបជុំឃោសនា នៅរដ្ឋ Pennsylvania – នឹងក្លាយជាការផ្តោតដ៏សំខាន់នៅពេលព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ក្រុមន្ត្រីអនុវត្តច្បាប់ កំពុងបន្តការស៊ើបអង្កេត

ប៉ុន្តែការផ្ទុះអាវុធនៅទីលានវាយកូនគោលនៅ Palm Beach ខណៈដែលលោកត្រាំ កំពុងលេងកីឡាវាយកូនហ្គោល អាចកំណត់ឡើងវិញម្តងទៀតថា ការប្រណាំងប្រជែងតំណែងប្រធានាធិបតី គឺកំពុងប្រយុទ្ធគ្នានីលើផ្លែឡាម – និងជួយឱ្យលោកត្រាំ បើកទំព័រថ្មី ពីការជជែកដេញដោលគ្នាដែលបរាជ័យទល់នឹងអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែលបានផ្តល់ឱ្យបេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះ នូវសន្ទុះ។

ភ្លាមៗនោះបន្ទាប់ពីហេតុការណ៍នោះ លោក ត្រាំ បានផ្ញើអ៊ីមែលទៅកាន់ក្រុមអ្នកគាំទ្រ ដើម្បីប្រកាសថា លោកមានសុវត្ថិភាព និងមានសុខភាពល្អ។

លោក ត្រាំ បានសរសេរថា៖ “គ្មានអ្វី នឹងបន្ថយល្បឿនខ្ញុំទេ ។ ខ្ញុំនឹងមិនចុះចាញ់ឡើយ!”។

ភ្លាមៗក្រោយព្រឹត្តិការណ៍នៅផ្លរីដានោះ សមាជិកសភាភាគច្រើននៃគណបក្សសាធារណរដ្ឋ បង្ហោះសារធម្មតា​ដោយអរគុណចំពោះសុវត្ថិភាពរបស់លោកត្រាំ ខណៈដែលកំពុងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាផ្នែកនយោបាយ។ សមាជិក​សភា​ប្រជាធិបតេយ្យ ​ក៏បាន​បង្ហោះសារ​ស្រដៀង​គ្នា​នេះ ដោយ​ប្រកាសរិៈគន់​អំពើ​ហិង្សា​ផ្នែក​នយោបាយ និង​អរគុណ​ដល់​ផ្នែក​អនុវត្ត​ច្បាប់។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម, លោកជំទាវ ហារីស បាននិយាយ ថា៖ «គេបានរាយការណ៍ខ្លីៗដល់ខ្ញុំអំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតទីតាំង ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដា ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព ។ ​អំពើ​ហិង្សា​ គ្មាន​កន្លែង​នៅ​អាមេរិក​ទេ»។

ក្រុមការងារពិសេសសភាចម្រុះបក្ស ដែលបានបង្កើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅរដ្ឋ ផិស៊ីលវ៉ានៀ បាននិយាយថា ខ្លួន ក៏នឹងស៊ើបអង្កេតឧប្បត្តិហេតុរដ្ឋផ្លរីដាផងដែរ។ យុទ្ធនាការឃោសនារបស់ភាគីទាំងពីរ បានបន្តផ្ញើសំណើររៃអង្គាសប្រាក់ ហើយមិនបានប្រកាសពីផែនការផ្អាកការឃោសនានយោបាយ ឬផ្អាកការធ្វើដំណើររបស់បេក្ខជននោះឡើយ។

នៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ ក្រោយមកនៅក្នុងយប់នោះ លោក Trump បានសរសេរថា៖ “ការតាំងចិត្តរបស់ខ្ញុំ កាន់តែរឹងមាំបន្ទាប់ពីការប៉ុនប៉ងមួយផ្សេងទៀតក្នុងជីវិតរបស់ខ្ញុំ!” ។

ភាពរំពង​នៃ​ឧប្បត្តិហេតុ​នេះលើនយោបាយ គឺពឹងផ្អែកលើ​ព័ត៌មាន​លម្អិតជាក់លាក់​អំពី​ជនសង្ស័យ​ក្នុង​ករណី​នេះ ទាំងស្រុង។

យោងតាមក្រុមមន្ត្រីអនុវត្តច្បាប់ឱ្យដឹងថា ក្រុមមន្រ្តីសេវាសម្ងាត់ដែលសម្អាតទីលានវាយកូនហ្គោលនៅពីមុខលោក ត្រាំ បានប្រទះឃើញបុរសម្នាក់នៅក្នុងព្រៃជាមួយនឹងកាំភ្លើង១ដើម ហើយក៏បានបើកការបាញ់ប្រហារ។ យោងទៅតាមក្រុមមន្រ្តីសហព័ន្ធដែលសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីការស៊ើបអង្កេតដែលកំពុងបន្ត ឱ្យដឹងថា ជនសង្ស័យ ក្រោយមកត្រូវបានគេស្គាល់ថាជា Ryan Routh អាយុ ៥៨ឆ្នាំ បានរត់គេចខ្លួននៅក្នុងរថយន្តពណ៌ខ្មៅមួយ ប៉ុន្តែក្រោយមកត្រូវបានចាប់ឃុំខ្លួនបន្ទាប់ពីការប្រដេញ ។

ក្រុមប៉ូលិស បាននិយាយថា ពួកគេបានរកឃើញកាំភ្លើង AK-47 មួយដើមនៅកន្លែងកើតហេតុ រួមជាមួយនឹងកាមេរ៉ាថតវីដេអូឌីជីថលមួយ និងកាបូបស្ពាយចំនួនពីរជាមួយនឹងបន្ទះសេរ៉ាមិចជាច្រើន ដែលអាចប្រើជារបាំងគារពារគ្រាប់។ ប៉ុន្តែ​ក្រុមមន្ត្រី ​បាន​និយាយ​ថា ពួក​គេ​ត្រូវ​រង់​ចាំ​ការ​ចេញ​ព័ត៌មាន​បន្ថែម ​អំពី​ជន​សង្ស័យ និង​សាវតារ​របស់​គាត់ ​រហូត​ដល់មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។

នៅក្នុងសំណុំរឿងរដ្ឋ ផិនស៊ីលវ៉ានៀ ក្រុមមន្ត្រីអនុវត្តច្បាប់ មិនអាចកំណត់ថា​ ការប៉ុនប៉ងធ្វើឃាតរបស់ Thomas Matthew Crooks ដែលមានអាយុ ២០ ឆ្នាំ លើលោកត្រាំ​ ជាហេតុផលនយោបាយជាក់លាក់មួយនោះទេ។

ប៉ុន្តែ​ក្រោយពី​ការ​បាញ់​ប្រហារនេះ, សេវា​សម្ងាត់ ​បាន​ទទួល​ស្គាល់​ពីក្តី​បារម្ភ​បានកើនឡើង ​ជុំវិញ​អំពើ​ហិង្សា​នយោបាយ។ ព័ត៌មានលម្អិតនៃការការពារខ្លួនរបស់លោក ត្រាំ ក៏ត្រូវបានបង្កើនផងដែរ កាលពីដើមឆ្នាំនេះ ដោយសារតែការគំរាមកំហែង ចេញមកពីប្រទេសអ៊ីរ៉ង់ចំពោះអតីតប្រធានាធិបតីរូបនេះ។ សេវាសម្ងាត់ បានបង្កើនធនធានការពារបន្ថែមទៀតសម្រាប់ លោកត្រាំ បន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ ផិនស៊ីវ៉ានៀ ។

ការស្ទង់មតិបង្ហាញថា ការមានប្រៀបរបស់លោក ត្រាំ លើលោកប្រធានាធិបតី ចូ បៃដិន គឺមានបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីការប៉ុនប៉ងបាញ់ប្រហារកាលពីខែកក្កដាលើជីវិតរបស់លោក ដែលបានក្លាយជាចំណុចសំខាន់នៃសុន្ទរកថារបស់លោក នៅឯសន្និបាតជាតិសាធារណរដ្ឋ ១សប្តាហ៍ក្រោយមក។

ប៉ុន្តែផលប៉ះពាល់រយៈពេលវែង គឺពិបាកក្នុងការវាស់វែងជាមួយនឹងព្រឹត្តិការណ៍នយោបាយខ្យល់កួច ដែលបង្ហាញពីមហន្តរាយរបស់លោក បៃដិន នៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង និងការសម្រេចចិត្តរបស់លោកបោះបង់ចោល ហើយសម្រេចគាំទ្រ លោកជំទាវហារីស ជាអ្នកស្នងតំណែងរបស់លោក។ ការស្ទង់មតិជាមធ្យមរបស់ RealClearPolitics  បង្ហាញកាលពីថ្ងៃអាទិត្យថា លោកជំទាវ ហារីស ទទួលបានសម្លេងគាំទ្រពី ៤៩% ទល់នឹង ៤៧.៣% ៕

រថយន្ត Toyota Prius ដែល​គេសរសើរ​ជា​យូរ​មក​ហើយ​ចំពោះ​បច្ចេកវិជ្ជា​កូនកាត់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់វានោះ ​បាន​កំណត់​ស្តង់ដារ​ជាថ្មី​ម្ដង​ទៀតហើយ ​សម្រាប់​ការស៊ីប្រេងតិច។ អ្នកកឯកទេសរថយន្ត ដែលមានជំនាញក្នុងការសន្សំសំចៃប្រេងជាអតិបរមា លោក វ៉េន ហ្គើត (Wayne Gerdes) ថ្មីៗនេះ បានទទួលតំណែងកំណត់ត្រាពិភពលោករបស់ Guinness សម្រាប់ការប្រើប្រាស់ឥន្ធនៈតិចបំផុតក្នុងអំឡុងពេលបើកបរឆ្លងកាត់សហរដ្ឋអាមេរិក ដោយពីឆ្នេរសមុទ្រសមុទ្រម្ខាង ទៅកាន់ឆ្នេរសមុទ្រម្ខាងទៀត។

ចាប់ផ្តើមពីក្រុង ឡូស អែនជឺឡេស នៃរដ្ឋកាលីហ្វរនីញ៉ា និងបញ្ចប់នៅក្រុងញូវយ៉ក លោក Gerdes បានបញ្ចប់ការធ្វើដំណើររបស់ខ្លួនតាមរថយន្ត Prius LE 2023 ដោយគណនាជាមធ្យម ក្នុងប្រេង១ហ្គាឡុង (ប្រមាណ៣,៧៨​លីត្រ) រថយន្តនេះ រត់បានចម្ងាយប្រមាណជា ១៥០គ.ម. ដ៏សែនភ្ញាក់ផ្អើល។

បច្ចេកវិជ្ជាកូនកាត់របស់តូយ៉ូតា ពេលនេះ បានក្លាយទៅជាលក្ខណៈសំខាន់១ នៃអត្តសញ្ញាណរបស់ រថយន្តម៉ាកនេះ។ ចាប់តាំងពីរថយន្ត Prius ត្រូវបានចេញលក់នៅអាមេរិកក្នុងឆ្នាំ ២០០០, ក្រុមហ៊ុន Toyota បានពង្រីកត្រកូលរបស់ខ្លួន ដើម្បីដាក់បញ្ចូលទៅក្នុងរថយន្តកូនកាត់ជាច្រើនប្រភេទ នៅទូទាំងផ្នែកទីផ្សារជាច្រើនផ្សេងទៀត។ ចំណុចនេះ គឺស្របទៅនឹងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការសម្រេចបាន នូវការមិនមានសារធាតកាបូន ដោយផ្តល់ជូនអតិថិជន នូវជម្រើសល្អ មិនប៉ះពាល់ដល់បរិស្ថាន។

Prius 2023 LE មិនត្រឹមតែស៊ីសាំងតិច និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ វាថែមទាំងចេញមកជាមួយរូបរាងស្អាតអាវបែបស្ព័ររួចជាស្រេច

ការបើកបរទទួលបានកំណត់ត្រាឯតទគ្គកម្មរបស់ Gerdes គឺលាតសន្ធឹងលើចម្ងាយផ្លូវ ៣,២១១.១ ម៉ៃល៍ (ប្រមាណ ៥១៦៧,៦គ.ម.) ហើយលោកបានឆ្លងកាត់ទេសភាពចម្រុះ ក្នុងនោះមានទាំងភ្នំកម្ពស់ដល់ទៅ ២,១៣គ.ម. និងវាលខ្សាច់ Mojave ជាទីដែលមានសីតុណ្ហភាពខ្ពស់លើសពី ៦៥,៥អង្សារ។

បន្ថែមពីលើការឡើងភ្នំដ៏ចោត និងកំដៅដ៏ខ្លាំង លោក Gerdes ក៏ប្រឈមនឹងខ្យល់បក់ខ្លាំង មកពីឈូងសមុទ្រម៉ិកស៊ិកផងដែរ។ ថ្វីត្បិតតែមានស្ថានភាពដ៏លំបាកបែបនេះក្តី ក៏រយន្ត Prius LE នៅតែស៊ីប្រេងតិចដោយប្រសិទ្ធភាពជាពិសេសជាប្រចាំ ពេញ១ការធ្វើដំណើរនោះ។

លោក Gerdes បានពន្យល់ថា៖ “សម្រាប់ការប៉ុនប៉ងបំបែកឯតទគ្គកម្មដូច្នេះ វាមានការរៀបចំផែនការ ច្រើនណាស់។ អ្នក​មិន​អាច​គ្រាន់​តែ​ ​ធ្វើ​ការ​នេះ​ទាំងងងិតងងល់នៅទេ។ អ្នកត្រូវតែមានផែនការនោះ ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​អាច​ធ្វើ​ការលឿនដូចហោះ។ ដូច្នេះ ប្រសិនបើអ្វីៗផ្លាស់ប្តូរ អ្នកត្រូវតែផ្លាស់ប្តូរផែនការរបស់អ្នក ដូចជាប្តូរផ្លូវ, រកមើលអ្វីដែលអ្នកនឹងអាចធ្វើបាន ដើម្បីសម្រេចឱ្យបាននូវគោលដៅនោះ”។

ការប៉ុនប៉ងដ៏ជោគជ័យរបស់ លោក Gerdes មិនត្រឹមតែជាសក្ខីភាពមួយ ចំពោះជំនាញរបស់លោកលើបច្ចេកទេសបើកបរបានចម្ងាយផ្លូវវែង ដោយស៊ីប្រេងតិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញអំពីកម្រិតវិស្វកម្មរបស់រថយន្ត Prius ផងដែរ។ ទោះបីជាអាកាសធាតុ មិនអាចទាយទុកជាមុនបាន និងសណ្ឋានដីលំបាកក៏ដោយ, ក៏ប្រព័ន្ធកូនកាត់របស់រថយន្តនេះ និងមុខងារសន្សំសំចៃប្រេង បានជួយធ្វើឱ្យឯតទគ្គកម្ម ថ្មីនេះ អាចជោគជ័យទៅបាន។

ថ្វីបើ លោក Gerdes ប្រើបច្ចេកទេសបើកបរបានចម្ងាយផ្លូវវែង ដោយស៊ីប្រេងតិចកម្រិតខ្ពស់ដើម្បីទទួលបានកំណត់ត្រាពិភពលោកនេះក្តី ក៏លោក បានផ្តល់នូវគន្លឹះសាមញ្ញខ្លះ សម្រាប់អ្នកបើកបរប្រចាំថ្ងៃ ដែលចង់បង្កើនប្រសិទ្ធភាពស៊ីប្រេងតិចរបស់ពួកគេ។

អ្នកឯកទេសបើកបររថយន្តបានចម្ងាយផ្លូវវែង ដោយស៊ីប្រេងតិច (Hypermiller) លោក វ៉េន ហ្គើត (Wayne Gerdes) ទទួលបានឯតទក្គកម្មថ្មី​ជាមួយការបើកបរ Prius 2023 LE ស៊ីសាំងតិចបំផុត បានចម្ងាយផ្លូវវែង។

លោក ណែនាំអោយចេញដំណើរយឺតៗពីកន្លែងឈប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងរក្សាសម្ពាធថេរលើហ្គែរបង្កើនល្បឿន ដើម្បីសន្សំសំចៃប្រេង។ លោក Gerdes ក៏ស្នើឱ្យបន្ធូរហ្គែរល្បឿនឲ្យបានស្រួល មុនពេលទៅដល់ការឈប់ ដោយអនុញ្ញាតឱ្យរថយន្តធ្វើចលនាដោយគ្មានថាមពលរុញ ដែលអាចបង្កើនការសន្សំសំចៃប្រេងបានច្រើន។

រថយន្ត Toyota Prius ជំនាន់​បច្ចុប្បន្ន ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ ២០២៣ មិន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ស៊ីសាំង​តិចគួរ​ឱ្យ​កត់​សម្គាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ថែម​ទាំងចេញមកជាមួយ​ការ​រចនា​បែប​ស្ព័រ និង​បច្ចេកវិទ្យា​ដែល​បាន​ធ្វើ​ទំនើបកម្ម​ផង​ដែរ។ បំពាក់ដោយប្រព័ន្ធ Toyota Hybrid ជំនាន់ទី ៥ និងម៉ាស៊ីន 2.0L,​រថយន្ត Prius LE នេះ ផ្តល់កម្លាំង ១៩៤សេះ នៅលើម៉ូដែលរត់កង់ខាងមុខនេះ និងមានសមត្ថភាព រត់បាន ៩២គ.ម. ស៊ីប្រេងតែ​៣។៧៨លីត្រ ដែលត្រូវបានប៉ាន់ស្មានដោយទីភ្នាក់ងារការពារបរិស្ថាន (EPA) ៕

ប្រទេសចិន នឹងដំឡើងអាយុចូលនិវត្តន៍ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៨ ជាវិធានការមួយដែលអាចជួយរារាំងការធ្លាក់ចុះនៃកម្លាំងពលកម្ម ប៉ុន្តែវាក៏ប្រថុយធ្វើឱ្យបុគ្គលិកកម្មករខឹងសម្បារនឹងចំណាត់ការថ្មីនេះ នៅពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ។

ទីភ្នាក់ងារ Xinhua News បានរាយការណ៍កាលពីចុងសប្តាហ៍ថា ក្រុមអ្នកធ្វើច្បាប់កំពូល បានគាំទ្រផែនការឱ្យពន្យាពេលចូលនិវត្តន៍ សម្រាប់និយោជិតរហូតដល់រយៈពេល៥ឆ្នាំ។ បុរស នឹងកំណត់ឱ្យចូលនិវត្តន៍នៅអាយុ ៦៣ ឆ្នាំ មិនមែន ៦០ឆ្នាំ ដូចបានកំណត់ក្នុងឆ្នាំ ១៩៧៨ ទេ។ ស្ត្រី នឹងចូលនិវត្តន៍នៅអាយុ ៥៥ឆ្នាំ ជំនួសឱ្យ ៥០ឆ្នាំ សម្រាប់កម្មករធម្មតា និង ៥៨ឆ្នាំ ជំនួសឱ្យ ៥៥ឆ្នាំ សម្រាប់អ្នកដែលស្ថិតក្នុងមុខតំណែងគ្រប់គ្រង។

ការផ្លាស់ប្តូរនេះ នឹងដាក់ឱ្យអនុវត្តក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥តទៅ ហើយវានឹងធ្វើឱ្យមនុស្សកាន់តែច្រើនធ្វើការបានយូរឆ្នាំទៀត។ វិធានការនេះ អាចបង្កើនផលិតភាព ដើម្បីដោះស្រាយបញ្ហាប្រឈម នៃចំនួនប្រជាជនវ័យចំណាស់ ថ្វីបើវាប្រឈមនឹងការមិនសប្បាយចិត្តជាសាធារណៈបន្ថែមទៀត ខណៈកំណើនសេដ្ឋកិច្ច ស្ថិកក្នុងសភាពអាក្រក់បំផុត រយៈពេល៥ត្រីមាសជាប់គ្នាក្តី។

ការដំឡើងអាយុចូលនិវត្តន៍​ដល់៦៣ឆ្នាំនៅចិន មាបំណងបង្កើនកម្លាំងពលកម្ម ប៉ន្តែបង្កបញ្ហារើសអើងការងារ, បញ្ហាសុខភា

លោកស្រី Michelle Lam សេដ្ឋវិទូចិននៅ Societe Generale SA បាននិយាយថា៖ “ការកំណត់ពេលវេលានៃការបង្កើនអាយុចូលនិវត្តន៍នេះ នឹងធ្វើឡើងជាបណ្តើរៗតាមលំដាប់លំដោយត្រឹមត្រូវ។ ក្រុមអ្នកធ្វើគោលនយោបាយ ប្រហែលជាបានគិតគូរពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន ហើយបានរៀបតាមខ្នាតដោយប្រុងប្រយ័ត្ន”។

ភាគហ៊ុនរបស់ក្រុមហ៊ុនដែលផ្តល់ការថែទាំសុខភាព និងការថែទាំមនុស្សចាស់ បានកើនឡើង ដោយក្រុមហ៊ុន Shanghai Everjoy Health Group Co. បានកើនឡើងតាមកម្រិតប្រចាំថ្ងៃ ១០% ។ ក្រុមហ៊ុន Chalkis Health Industry Co. និងក្រុមហ៊ុន Youngy Health Co. ឡើងបានច្រើនជាង ៦%។

លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “មនុស្ស អាចប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើន បើសិនអាយុចូលនិវត្តន៍ ត្រូវបានបង្កើន, ហើយសម្ពាធនៃការគាំពារឪពុកម្តាយ អាចទាមទារឱ្យស្ថាប័នថែទាំមនុស្សចាស់បន្ថែមទៀត ដើម្បីចែករំលែកបន្ទុកនេះ”។

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ឱ្យដឹងថា ការបង្កើននេះ មានគោលបំណង “សម្របខ្លួនទៅនឹងស្ថានភាពថ្មីនៃការអភិវឌ្ឍន៍ប្រជាសាស្រ្តនៅក្នុងប្រទេសចិន និងការអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានមនុស្សឱ្យបានពេញលេញ” ។

ការអនុម័ត​នេះ​ បាន​ធ្វើ​តាម​សេចក្តី​ប្រកាស​កាលពី​ខែកក្កដារបស់​បក្ស​កុម្មុយនិស្ត​កំពុង​កាន់អំណាច​ដែល​ថា​ អាយុ​ចូលនិវត្តន៍​នឹង​កើនឡើង​ក្នុង “​លក្ខណៈ​ស្ម័គ្រចិត្ត និង​អាច​បត់បែន​បាន​”​។ កិច្ច​​ប្រឹង​ប្រែង​លើក​មុន​ដើម្បី​ដំឡើង​ព្រំដែនអាយុនេះ ​ត្រូវ​បាន​បរាជ័យ​នៅ​ចំពោះ​មុខ​ការ​ប្រឆាំងជំទាស់​ជា​សាធារណៈ។

តាម​សេចក្តី​ប្រកាសនោះ បានិយាយថា៖ “នេះ គឺជាជំហានដ៏ធំ១ឆ្ពោះទៅរកការទប់ទល់នឹងការប្រទាញដ៏ធំលើកំណើនប្រជាជនវ័យចាស់រយៈពេលវែង ខណៈចំនួនប្រជាជនក្នុងវ័យធ្វើការកំពុងធ្លាក់ចុះ។ ប៉ុន្តែវានឹងមិនបញ្ច្រាសលំនាំគោល ការណ៍នោះទេ។ ការព្យាកររយៈពេលវែងរបស់យើង ដែលកំណត់កត្តាអាយុចូលនិវត្តន៍រួចហើយ គឺកំណើនមនុស្សចាស់ នឹងធ្លាក់ចុះដល់ប្រហែល ១% នៅឆ្នាំ ២០២៥។

សេចក្តីសម្រេចចិត្ត ពីថ្ងៃសុក្រ បានធ្វើឱ្យមនុស្សខ្លះ មានការងឿងឆ្ងល់ថា ហេតុអ្វីឱ្យមនុស្សធ្វើការរហូតដល់ចាស់ខ្លាំងម៉្លេះ និងមានការភ័យខ្លាចនឹងការប្រកួតប្រជែង នៅក្នុងទីផ្សារការងារកាន់តែខ្លាំង។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X-like ជាទីដែលព័ត៌មានមានការពេញនិយមបំផុត និងទទួលបានច្រើនជាងការចូលមើល ៥៣០លានដង គិតត្រឹមរសៀលថ្ងៃសុក្រ អ្នកប្រើប្រាស់ Weibo ម្នាក់បាននិយាយថា៖ “នៅ​ពេល​ខ្ញុំ​អាយុ ៦០ឆ្នាំ តើ​អ្នកកំពុងសុំឱ្យ​ខ្ញុំ​ប្រកួតប្រជែងការងារ​ជាមួយ​យុវជនយុវជនមែទេ?” ។

ពលរដ្ឋចិន អាយុ ៦៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃចំនួនប្រជាជន នៅឆ្នាំ ២០៣៥

អ្នកខ្លះ ក៏បានត្អូញត្អែរអំពីការរើសអើងរបស់ក្រុមថៅកែ ចំពោះបេក្ខជនការងារដែលមានវ័យចំណាស់, ជាបញ្ហាមួយ ដែលរដ្ឋាភិបាល បានប្តេជ្ញាថាដោះស្រាយជាយូរមកហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន១កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរ បានទទួលស្គាល់សម្ពាធរយៈពេលខ្លីជាសក្តានុពលលើទីផ្សារការងារ។ អនុរដ្ឋមន្ត្រីនៅក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម លោក លី ចុង (Li Zhong) បាននិយាយថា ល្បឿននៃការផ្លាស់ប្តូរបន្តិចម្តងៗនេះ នឹងនាំឱ្យមានឥទ្ធិពល “មិនលឺសម្លេង” លើការងាររបស់យុវជន។

ស្ថាប័ននីតិប្បញ្ញត្តិកំពូល ក៏បានកំណត់ផងដែរថា ចាប់ផ្តើមពីឆ្នាំ ២០៣០ តទៅ កម្មករនិយោជិត នឹងត្រូវការចូលរួមចំណែកក្នុងគណនីសោធននិវត្តន៍របស់ពួកគេ សម្រាប់រយៈពេលវែងជាងមុន នៅពេលពួកគេមានសិទ្ធិទទួលបានប្រាក់បើកផ្តាច់ជូន។ តម្រូវការនេះ នឹងកើនឡើងជាលំដាប់ពី ១៥ ទៅ ២០ ឆ្នាំ។

ប្រមុខសេដ្ឋវិទូប្រចាំប្រទេស Greater China និងអាស៊ីខាងជើងនៅ Standard Chartered លោក Ding Shuang បាននិយាយថា៖ “និរន្តរភាពនៃប្រព័ន្ធសោធននិវត្តន៍ អាចជាការពិចារណាដ៏សំខាន់នៅពីក្រោយការផ្លាស់ប្តូរនេះ ។ ទោះបីជាការផ្លាស់ប្តូរនេះ នឹងបង្កើនសម្ពាធសម្រាប់ទីផ្សារការងារក៏ដោយ ក្នុងរយៈពេលវែង វាជួយកាត់បន្ថយផលប៉ះពាល់ពីការធ្លាក់ចុះនៃចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការ។”

ក្រុមសមាជិកសភា ក៏បានអំពាវនាវដល់ក្រុមមន្ត្រីឱ្យឆ្លើយតបយ៉ាងសកម្មចំពោះប្រជាជនវ័យចំណាស់, ការពារសិទ្ធិកម្មករ និងកែលម្អការថែទាំមនុស្សចាស់។ លើសពីនេះ វាបានផ្តល់អំណាចដល់ក្រុមប្រឹក្សារដ្ឋ,គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដើម្បីកែសម្រួលវិធានការទាំងនេះតាមតម្រូវការ។

ខណៈអាយុកាលរំពឹងទុករបស់ប្រទេសចិន បានកើនឡើង ការពន្យាពេលចូលនិវត្តន៍កាន់តែមានសារៈសំខាន់ ដើម្បីធ្វើឱ្យមានតុល្យភាពបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ចេញពីការអនុវត្តគោលនយោបាយមានកូនតែមួយជាច្រើនទស្សវត្សរ៍របស់ខ្លួន ដែលបានបន្សល់ទុកឱ្យកូនចៅនៅលីវ១ជំនាន់ ដើម្បីគាំពារចំនួនមនុស្សចាស់ដ៏ច្រើន។ សព្វថ្ងៃនេះ ប្រជាជនចិន ជាមធ្យមរស់នៅដល់ ៧៨ឆ្នាំក្នុងពេលបច្ចុប្បន្ន ខណៈ កាលពី៤០ឆ្នាំមុន រស់បានត្រឹមអាយុ៦៦ឆ្នាំ ។

យោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃច័ន្ទ ឱ្យដឹងថា មនុស្សដែលមានអាយុពី ៦៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃចំនួនប្រជាជន នៅឆ្នាំ ២០៣៥ ឡើងពី១៤.២% ក្នុងឆ្នាំ 2021 កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការលើកទឹកចិត្តដល់ការសម្រាលកូន រហូតមកដល់ពេលនេះបានធ្វើតិចតួចប៉ុណ្ណោះដើម្បីផ្លាស់ប្តូរការផ្លាស់ប្តូរប្រជាសាស្រ្ត ដោយអត្រាកំណើតបានធ្លាក់ចុះដល់កំណត់ត្រាកាលពីឆ្នាំមុន។

អ្នកលេងបណ្តាញសង្គម Weibo ម្នាក់ទៀតបាននិយាយថា៖ “ពេល​កើត​មក ពួកគេ​និយាយថា ​មាន​ច្រើន​ពេក។ នៅពេលខ្ញុំ​សម្រាល​កូន ពួក​គេបានិយាយ​ថា ​មាន​តិច​ពេក។ ពេលខ្ញុំចង់ធ្វើការ ពួកគេថា ខ្ញុំចាស់ពេកហើយ។ ហើយនៅពេលដែលខ្ញុំចូលនិវត្តន៍ ពួកគេនិយាយថា ខ្ញុំនៅក្មេងពេកហើយ”៕

អតីតប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្តិភាព បន្ទាប់ពីព័ត៌មានលម្អិតរបស់សេវាសម្ងាត់របស់លោក បានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ ដែលកំពុងកាន់កាំភ្លើងវាយលុក១ដើម នៅទីលានវាយកូនហ្គោល ឯតំបន់ West Palm Beach រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីមួយដែលការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅថា ទំនងជាការប៉ុនប៉ងធ្វើឃាត។

ទូរទស្សន៍ CNN បានរាយការណ៍ថា ជនសង្ស័យម្នាក់ដែលស្ថិតក្នុងឃុំឃាំង ត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមមន្ត្រីសហព័ន្ធថា ឈ្មោះ Ryan Routh អាយុ ៥៨ ឆ្នាំ។ គាត់មានប្រវត្តិចាប់ខ្លួនចំនួន ៨ ដង ដែលជាបទល្មើសតូចតាច។

ភ្លាមៗបន្ទាប់ពីហេតុការណ៍ប៉ុនប៉ងជាលើកទី២លើលោក ត្រាំនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា៖ “ខ្ញុំសូមសរសើរដល់ការងាររបស់សេវាសម្ងាត់ និងដៃគូអនុវត្តច្បាប់របស់ពួកគេ សម្រាប់ការប្រុងប្រយ័ត្ន និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការថែរក្សាអតីតប្រធានាធិបតី លោក​ដូណាល់ ត្រាំ និងក្រុមអ្នកដែលនៅជុំវិញគាត់ ឱ្យមានសុវត្ថិភាព”។

កម្លាំងសេវាកម្មសម្ងាត់ កំពុង​បន្តការស៊ើបអង្កេត​នៅកន្លែងកើតហេតុ

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសម្ងាត់ បាននិយាយ ថា FBI “កំពុងស៊ើបអង្កេតបន្ថែម លើអ្វីដែលហាក់ដូចជាការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ត្រាំនេះ” ។

ដោយសារការគម្រាមកំហែងជាច្រើនចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់កាន់តែធ្ងន់ធ្ងរ, បុរសមានទ្រព្យច្រើនបំផុតរបស់ពិភពលោករូបនេះ បានការពារខ្លួនឯងនៅពីក្រោយកងអង្គរក្សដែលប្រតិបត្តិការដូចជាសេវាកម្មសម្ងាត់ខ្នាតតូចមួយ។

ថ្ងៃមួយ មុនពេលលោក អ៊ីឡុន ម៉ាស់ (Elon Musk) បានថ្លែងនៅឯការប្រារព្ធពិធីមួយ សម្រាប់រថយន្តភីកអាប់ Cybertruck សម្រាប់អនាគតរបស់ក្រុមហ៊ុន Tesla ក្នុងខែវិច្ឆិកាឆ្នាំមុន, បុរសនៅរដ្ឋផ្លរីដាម្នាក់ ឈ្មោះ Paul Overeem ត្រូវបានចាប់ខ្លួននៅជិតរោងចក្រក្រុងអូស្ទីនរបស់ក្រុមហ៊ុន ក្នុងរដ្ឋតិចសាស់ និងត្រូវបានក្រុមអាជ្ញាធរ ចោទប្រកាន់ពីបទរៀបចំផែនការ “ព្រឹត្តិការណ៍មនុស្សឃាតទ្រង់ទ្រាយធំ” នៅទីនោះ។

ហេតុការណ៍​នោះ ក្រោយមក​បានក្លាយជា​ចំណងជើងធំៗរបស់សារព័ត៌មានជាច្រើន។ ​ប៉ន្តែ​ព្រឹត្តិការណ៍​របស់ Tesla ​ នៅឯ​រោងចក្រក្រុងអូស្ទីន នៅតែដំណើរទៅ​មុខ ដោយ​មិន​សូវមានអ្នកណាចាប់អារម្មណ៍ថា មាន​អ្វីមិនធម្មតា ​បាន​កើត​ឡើងនោះឡើយ។

កាសែត New York Times បានរាយការណ៍ថា មកដល់ពេលនេះ កម្លាំងសន្តិសុខ​២០នាក់ ត្រូវបានជួល ហើយរហ័សនាម “Voyager” ដែលជាអតីតឈ្មោះ យានស្រាវជ្រាវដ៏ល្បីឈ្មោះរបស់អង្គភាពអវកាស NASA ត្រូវបានក្រុមនេះ ប្រើសំដៅលើ លោកអ៊ីឡុន ម៉ាស់ ជាផ្នែកមួយ នៃការស៊ើបអង្កេត សម្រាប់សេវាកម្មការពាររបស់ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ។

លោក អ៊ីឡុន ម៉ាស់ (Elon Musk) ពីមុនគឺជាសេដ្ឋី ដែលខ្វះអំបែង ប៉ុន្តែពេលនេះអង្គរក្សរមានរហូតដល់​២០នាក់

យោងតាមកាសែតនោះ ឱ្យដឹងថា ហើយពាក្យ “Voyager” នៅគ្រប់ទីកន្លែងដែលគាត់ទៅ គឺមិនទៅណាឆ្ងាយ ដោយគ្មានអង្គរក្សរបស់ខ្លួន ដែលមានបុគ្គលិកសន្តិសុខរហូតដល់ ២០ នាក់ ប្រដាប់ដោយអាវុធ រួមជាមួយគ្រូពេទ្យជំនាញផងដែរ អមការពារនោះទេ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ឱ្យដឹងថា ទោះជាតាមវិធីណាក៏ដោយ បុគ្គលិកសន្តិសុខដ៏ច្រើនរបស់លោកម៉ាស់ ពិតជាមានតម្លៃណាស់។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង ២៥០ពាន់លានដុល្លារ លោក ម៉ាស់គឺជាអ្នកមានទ្រព្យច្រើនបំផុតរបស់ពិភពលោក ហើយទ្រព្យសម្បត្តិជាច្រើនស្រទាប់នេះ គឺនាំមកនូវហានិភ័យយ៉ាពិតប្រាកដខ្លះហើយ។

លោកម៉ាស់ គឺជាអ្នកមានទ្រព្យច្រើនពិតប្រាកដ ប៉ុន្តែកាសែតញូវយ៉ថែម (NYT) រាយការណ៍ថា លោក មានមិនសព្វគ្រប់នោះទេ គឺខ្វះកម្លាំងការពារខ្លួន, ធ្លាប់ចូលចិត្តទៅណាមកណា គ្មានកងអនុសេនាតូចការពារខ្លួន។ ដូចពាក្យបុរាណាខ្មែរពោលថា សេដ្ឋីគង់អី នឹងខ្វះអំបែង។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកម៉ាស់ ត្រូវបានគេរាយការណ៍ថា បានកែប្រែឱ្យមានកងកម្លាំងសន្តិសុខ ដើម្បីគ្រប់គ្រងកិច្ចការរបស់គាត់ វាយតម្លៃរាល់ការគំរាមកំហែង និងស្រាវជ្រាវក្រុមមនុស្សដែលចាត់ទុកថាជា “ក្រុមអ្នកដេញតាមមិនសមរម្យ”។

លោក អ៊ីឡុន ម៉ាស់ (Elon Musk) ត្រូវចំណាយជាង​១៦ម៉ឺនដុល្លារ១ខែ លើកងវរៈសេនាតូច របស់លោកនេះ។

NYT របាយការណ៍ថា ការចំណាយលើកិច្ចការទាំងនេះ អាចសរុបមានចំនួន៦ខ្ទង់ក្នុងមួយខែ។ នៅពេលដែលដល់ពេលធ្វើវិក័យប័ត្រគឺអស់ចំនួនលើសពី $១៦៣,១០០កាលពីខែមករា ឆ្នាំ ២០១៦។ លោក ម៉ាស់ ត្រូវបានគេរាយការណ៍ថា បានបង្កើនវិធានការសន្តិសុខរបស់ខ្លួន នៅពេលដែលទ្រព្យសម្បត្តិ ឋានៈ និងហានិភ័យសន្តិសុខរបស់លោក បានកើនឡើង។

លោក ក៏​មិនលាក់លៀមក្នុង​ការ​និយាយ​ពីក្តី​បារម្ភ​ផ្នែក​សន្តិសុខ ​ឬ​ការ​គំរាម​កំហែង​ ដែល​គេបានធ្វើ​ឡើង​ប្រឆាំង​នឹង​លោកនោះដែរ។ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla ក្នុងខែមិថុនា លោក ម៉ាស់ បាននិយាយថា៖ “មនុស្សឆ្កួតនឹងមនុស្សឃាតពីរនាក់” បានគម្រាមសម្លាប់លោក កាលពីប៉ុន្មានខែថ្មីៗនេះ។ លោក ​ក៏​បាន​ចាត់​វិធានការ​ ដើម្បី​បង្កើន​សន្តិសុខ​របស់លោក​ផង​ដែរ។

លោកអ៊ីឡុន ម៉ាស បានទិញផ្ទះថ្មីជាសម្ងាត់ បន្ទាប់ពីអសយដ្ឋានផ្ទះនៅ Hillsborough រដ្ឋកាលីហ្វ័រនីញ៉ានេះ

នៅឆ្នាំ ២០២២ កាសែត Business Insider (BI) បានបង្ហាញថា លោកម៉ាស់ បានទិញផ្ទះមួយដោយសម្ងាត់ បន្ទាប់ពីអាសយដ្ឋានអតីតរបស់លោក ត្រូវបានគេដឹងសាធារណៈ។ អ្នកជិតខាងម្នាក់ពីមុន បានប្រាប់ BI ថា គេហដ្ឋានរបស់មហាសេដ្ឋីរូបនេះ មានសន្តិសុខ ២៤ម៉ោង និង១សប្តាហ៍៧ថ្ងៃ (២៤/៧) ។ លោកម៉ាស់ ក៏បានព្យាយាមបិទគណនីបណ្តាញ X របស់លោក ជាគណនីមួយ ដែលធ្វើឱ្យគេអាចតាមដានយន្តហោះឯកជនរបស់លោកជាច្រើនដង។

ខណៈលោកម៉ាស់ និយាយថា អ្វីៗកំពុង “ឆ្កួតបន្តិចប៉ុន្មានថ្ងៃនេះ” នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុន Tesla នាពេលថ្មីៗនេះ, សន្តិសុខរបស់លោក ទំនងបានបង្កើនសម្រាប់ ហានិភ័យដែលត្រូវការ។

ឯកសារហិរញ្ញវត្ថុសភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មួយ បានបង្ហាញថា ក្រុមហ៊ុនសន្តិសុខរបស់ លោក ម៉ាស់ បានចេញវិក្កយបត្រ ចំនួន ២.៤ លានដុល្លាររបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០២៣ និង ៥០ម៉ឺនដុល្លារទៀត ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយតំណាងឱ្យតែផ្នែកមួយនៃការចំណាយសុវត្ថិភាពសរុបរបស់ លោក​ម៉ាស់។

ហើយសន្តិសុខនោះ ដើរតាមគាត់គ្រប់ទីកន្លែង សូម្បីតែទៅបន្ទប់ទឹក។ ឪពុករបស់ លោកម៉ាស់ គឺ លោក Errol បានកត់សម្គាល់ ដោយនិយាយថា គាត់មានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់កូនប្រុសគាត់ “សូម្បីតែគេមានសន្តិសុខប្រហែល ១០០ នាក់ នៅជុំវិញខ្លួនក៏ដោយ” ។

លោក Errol Musk ជាឪពុក (ស្តាំ) បាននិយាយថា លោកបារម្ភពីសន្តិសុខរបស់កូនប្រុសណាស់ ទោះជាមានអ្គរក្ស​១០០នាក់ ក៏ដោយ

លោក Errol បាននិយាយថា ម៉ាស់ ថែមទាំងបង្កើនសន្តិសុខ សម្រាប់ផ្ទះនៅអាហ្វ្រិកខាងត្បូងរបស់លោក Errol ផងដែរ ដោយបំពាក់វាជាមួយប្រព័ន្ធកាមេរ៉ាមួយ ដាក់របងអគ្គិសនីឆក់ជំវិញ និងមានឆ្មាំត្រួតពិនិត្យជាប្រចាំ។

យោងតាមឯកសារហិរញ្ញវត្ថុផ្សារហ៊ុន​ឱ្យដឹងថា លោកម៉ាស់ មិន​មែន​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​តែម្នាក់​គត់ ​ដែល​បង្កើនការ​ចំណាយ​ផ្នែក​សន្តិសុខ​ទ្វេ​ដងនោះទេ។ សំណងសរុបឆ្នាំ ២០២៣ របស់ លោកម៉ាក ហ្ស៊ូកាបើក ២៤លានដុល្លារពីក្រុមហ៊ុន Meta “គឺជាការចំណាយស្ទើរតែទាំងស្រុងទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន” នៅឯលំនៅដ្ឋានរបស់លោក និងក្នុងអំឡុងពេលធ្វើដំណើរឯកជន។

ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានចំណាយតិចតួចជាង ដោយក្រុមហ៊ុន Apple បានចំណាយជាង $៨២០,៣០៩ ក្នុងឆ្នាំ ២០២៣ លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រមុខប្រតិបត្តិ លោក Tim Cook និងច្រើនជាង $១,៦២១,៤៦៨ លើការចំណាយទាក់ទងនឹងការធ្វើដំណើរឯកជន។

Business Insider ពីមុនបានរាយការណ៍ ថា ក្រុមហ៊ុន Tesla ក៏បានរឹតបន្តឹងសន្តិសុខផងដែរ បន្ទាប់ពីអតីតប្រមុខផ្នែកហិរញ្ញវត្ថុរបស់ខ្លួន គឺលោក Zachary Kirkhorn បានទទួលការគំរាមកំហែងសម្លាប់ ដោយទាមទារ $៣០ម៉ឺន ជា bitcoin តាមរយៈអ៊ីមែល ។

BI បានរាយការណ៍ថា យ៉ាងហោចណាស់ហៅទូរស័ព្ទតាម 911 ចំនួន៥ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថា បានធ្វើនៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ពីទីស្នាកកណ្តាលរបស់ក្រុមហ៊ុន Tesla ដែលផ្នែកអនុវត្តច្បាប់ បានចាត់ថ្នាក់ថាជា “ការគំរាមកំហែងភេរវកម្ម”៕

ត្រឹមខែសីហា តម្លៃផ្ទះថ្មីរបស់ចិន ធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង ឆ្នាំ

ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន មកដល់ខែសីហាកន្លងមកនេះ បានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង៩ឆ្នាំមក ដោយសារវិធានការគាំទ្របានបរាជ័យមិនអាចជំរុញឱ្យស្ទុះងើបឡើងវិញនៅក្នុងវិស័យអចលនទ្រព្យនេះ។

យោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) តម្លៃផ្ទះថ្មី បានធ្លាក់ចុះ ៥.៣% ធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះលឿនបំផុត ចាប់តាំងពីខែឧសភា ២០១៥ បន្ទាប់ពីនៅក្នុងខែកក្កដា ការធ្លាក់ចុះ ៤.៩%។ ។

នៅក្នុងលក្ខខណ្ឌប្រចាំខែ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ១៤ខែ ជាប់ៗគ្នា ដោយធ្លាក់ចុះ ០.៧% ដែលត្រូវនឹងការធ្លាក់ចុះ ក្នុងខែកក្កដា៕

  • សិង្ហបុរី​ បដិសេធ​កិច្ចប្រឹងប្រែងសាងសង់​សង្កាត់​ពាណិជ្ជកម្ម​ថ្មី

ក្រុមអាជ្ញាធរសិង្ហបុរី បានច្រានចោលកិច្ចប្រឹងប្រែងក្រុមក្រុមហ៊ុនអចលនទ្រព្យកំពូលមួយ ដើម្បីអភិវឌ្ឍតំបន់ពាណិជ្ជកម្មថ្មីមួយ នៅភាគខាងលិចនៃប្រទេសកោះនេះ បន្ទាប់ពីការវិនិច្ឆ័យ លើតម្លៃដែលផ្តល់ឱ្យសម្រាប់ដីនោះ មិនធ្វើឱ្យទាក់ទាញសោះ។

សម្ព័ន្ធក្រុមហ៊ុននោះ បានស្នើសុំតម្លៃផ្ទៃដីសុទ្ធចំនួន ៥,៣០៩ ដុល្លារសិង្ហបុរី ($4088.56) ក្នុងមួយម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍទីតាំងទំហំ ៦.៥ ហិកតា នៅក្នុងតំបន់សង្កាត់ Jurong Lake ។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ឱ្យដឹងថា ប៉ុន្តែក្រុមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បាននិយាយថា តម្លៃនេះ ត្រូវបាន “វាយតម្លៃថាទាបពេក”៕

  • បំណុល​គ្រួសារ​របស់​ប្រទេស​ថៃ ​ឡើង​​ខ្ពស់ ១៨ ឆ្នាំហើយ

ការស្ទង់មតិមួយបានរកឃើញថា បំណុលគ្រួសារជាមធ្យមរបស់ប្រទេសថៃ បានឡើងខ្ពស់ រយៈពេល ១៨ ឆ្នាំ ចំពេលមានកំណើនសេដ្ឋកិច្ចយឺត ប្រាក់ចំណូលទាប និងថ្លៃរស់នៅឡើងខ្ពស់។

យោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ឱ្យដឹងថា តួលេខនេះ បានកើនឡើង ៨.៤% ពី១ឆ្នាំទៅ១ឆ្នាំ ដល់ ៦០៦,៣៧៨ បាត (១៨,០០០ ដុល្លារ)។ នេះគឺ​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ​ចាប់​តាំង​ពី​សាកលវិទ្យាល័យ​ បាន​ធ្វើ​ការ​ស្ទង់​មតិ​ដំបូង​ក្នុង​ឆ្នាំ ២០០៩។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ, ប្រធានសាកលវិទ្យាល័យ លោក ថាណាវ៉ាត ផុនវិឆៃ បាននិយាយ ថា៖ “កម្រិតខ្ពស់នៃបំណុលគ្រួសារនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ភាពទាក់ទាញក្រុមអ្នកវិនិយោគរបស់ប្រទេសនេះ ព្រោះវាកំណត់ព្រំដែនការប្រើប្រាស់ និងកំណើននាពេលអនាគត” ៕

  • ក្រុមហ៊ុន Intel ពង្រឹងកិច្ចព្រមព្រៀង $៣.៥ ពាន់លានដុល្លារ ដើម្បីផលិតបន្ទះឈីបសម្រាប់យោធា

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ក្រុមហ៊ុន Intel Corp. មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផ្លូវការ ដើម្បីទទួលគ្រោងថវិកាសហព័ន្ធចំនួន ៣.៥ ពាន់លានដុល្លារ ដើម្បីផលិតបន្ទះឈីប សម្រាប់មន្ទីរបញ្ចកោណ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបនេះ បានឈានដល់កិច្ចព្រមព្រៀងកាតព្វកិច្ចមួយ ជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក។

កម្មវិធីសម្ងាត់ដែលហៅថា Secure Enclave នេះ ស្វែងរកការបង្កើតផលិតកម្ម បន្ទះឈីបទំនើបជាមួយនឹងកម្មវិធីយោធា និងកម្មវិធីស៊ើបការណ៍។ កាសែតអេឡិចត្រូនិក Bloomberg បានរាយការណ៍ថា កម្មវិធី នេះ គ្របដណ្តប់លើរដ្ឋជាច្រើន ក្នុងនោះមានទាំងរោងចក្រផលិត នៅរដ្ឋអារីហ្សូណាផងដែរ៕

  • ការដេញថ្លៃក្រុមហ៊ុន Nippon Steel យកក្រុមហ៊ុន US Steel ប្រឈមនឹងឱសានុវាទពិនិត្យថ្ងៃទី 23 ខែកញ្ញា

មនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ បាននិយាយថា គណកម្មាការសន្តិសុខជាតិដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលពិនិត្យមើលឡើងវិញ លើការដេញថ្លៃ យកក្រុមហ៊ុន US Steel ក្នុងតម្លៃ $១៤.៩ ពាន់លានដុល្លាររបស់ក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ប្រឈមនឹងឱសានុវាទ ថ្ងៃទី២៣ ខែកញ្ញា ដើម្បីផ្តល់អនុសាសន៍ថា តើសេតវិមាន គួរតែរាំងខ្ទប់កិច្ចព្រមព្រៀងនេះ ឬយ៉ាងណា។

ដោយបដិសេធមិនបញ្ចេញឈ្មោះដោយសារតែបញ្ហានេះមិនអាចបង្ហាញជាសាធារណៈ, ប្រភពទាំងពីរ បាននិយាយថា គណៈកម្មាធិការវិនិយោគបរទេស នៅអាមេរិកនេះ មានពេលរហូតដល់ថ្ងៃនោះ ដើម្បីបញ្ចប់ការត្រួតពិនិត្យរយៈពេល ៩០ ថ្ងៃជាលើកទីពីររបស់ខ្លួន លើសំណើរទិញយក ក្រុមហ៊ុន US Steel របស់ក្រុមហ៊ុនជប៉ុនដែលបានស្នើឡើង៕

  • វិបត្តិ​ដែក​ថែប​ចិន ​បាន​ធ្វើ​ឲ្យ​ទិន្នផល​ខែ​សីហា​ ធ្លាក់​ចុះ​ទាប​បំផុត

ផលិតកម្មដែកថែបរបស់ប្រទេសចិន នៅក្នុងខែសីហាបានធ្លាក់ចុះជាង ១០% ធៀបនឹងឆ្នាំមុន ខណៈឧស្សាហកម្មនេះ រងគ្រោះពីតម្លៃទាប និងការធ្លាក់ចុះនៃតម្រូវការ។

កាលពីខែមុន គឺជារយៈពេលដ៏ឃោរឃៅជាពិសេសសម្រាប់វិស័យដែកថែបដ៏ធំបំផុតរបស់ពិភពលោកនេះ ដោយមានក្រុមផ្គត់ផ្គង់កំពូល China Baowu Steel Group Corp. បានព្រមានអំពីស្ថានការណ៍កាន់តែអាក្រក់។ ខណៈរោងជាច្រើន បានប្រឈមនឹងការបាត់បង់កាន់តែច្រើនលើដែកគ្រប់តោនដែលពួកគេផលិត ពួកគេកាន់តែច្រើនបានជ្រើសរើសបិទរោងចក្រ។

យោងតាមការិយាល័យស្ថិតិជាតិ ឱ្យដឹងថា ការផលិតដែកថែបឆៅបានធ្លាក់ចុះ ១០.៤% គឺមកនៅត្រឹម ៧៧.៩ លានតោន ធៀបនឹងឆ្នាំមុន។  នោះគឺជាខែសីហាដ៏ខ្សោយបំផុត ចាប់តាំងពីឆ្នាំ ២០១៧មក និងធ្វើឱ្យការធ្លាក់ចុះជាទូទៅក្នុងឆ្នាំនេះ។ បរិមាណសរុបសម្រាប់រយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ គឺកាន់តែទាប ៣.៣% គឺបានត្រឹមត្រឹម ៦៩១.៤ លានតោន៕

ក្រុមហ៊ុនជប៉ុនជាច្រើន កំពុងបោះបង់ចោលវិធីសាស្រ្តអាជីវកម្មក្នុងប្រទេសចិន ចេះតែកើនឡើង បន្ទាប់ពីធ្លាប់តែហាក់ដូចជាមានភាពស៊ាំនឹងនយោបាយ, ជាការផ្លាស់ប្តូរដ៏គ្រោតគ្រាតមួយបន្ទាបពីអស់ពេលជា ច្រើនឆ្នាំមកហើយ ដែលពួកគេជាអ្នកវិនិយោគដ៏ធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជិតខាង ខ្លួននេះ។

នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយហានិភ័យភូមិសាស្ត្រនយោបាយ និងក្តីបារម្ភនៃកំណើនធ្លាក់ចុះរបស់ប្រទេសចិន, គណិតវិទ្យាសេដ្ឋកិច្ច ជួយលែងបានហើយ សម្រាប់ក្រុមហ៊ុនដែកថែប Nippon Steel Corp ដែលបាននិយាយកាលពីខែកក្កដាថា ខ្លួន កំពុងដកខ្លួនចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Mitsubishi Motors Corp. បានផ្អាកប្រតិបត្តិការក្នុងស្រុករបស់ខ្លួនដោយមិនកំណត់ពេលវេលា កាលពីឆ្នាំមុន ជាគ្រោះថ្នាក់នៃការលក់រថយន្តធ្លាក់ចុះ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ទៅជារថយន្តអគ្គិសនី។

 

ក្រុមហ៊ុន Mitsubishi Motors ប្រកាសផ្អាកប្រតិការអាជីវកម្មរបស់ខ្លួននៅចិន តាំងពីឆ្នាំមុន

ស្ទើរតែពាក់កណ្តាល នៃក្រុមហ៊ុនជប៉ុនទាំងអស់នៅក្នុងប្រទេសចិន បានស្ទង់មតិនៅក្នុងការស្ទង់មតិថ្មីៗនេះ បាននិយាយថា ពួកគេ នឹងមិនចំណាយបន្ថែមទៀត ឬនឹងកាត់បន្ថយការវិនិយោគនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនជាច្រើន បានរាយឈ្មោះបង្ហាញពីប្រាក់ឈ្នួលកើនឡើង, ការធ្លាក់ចុះតម្លៃ និងភូមិសាស្ត្រនយោបាយ គឺជាបញ្ហាធំបំផុតដែលពួកគេបានប្រឈមមុខ។

នាយកផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅទីក្រុងឡុង លោក Robert Ward បាននិយាយថា៖ “ឥឡូវនេះ វាហួសពីការចូលរួមផ្នែកសេដ្ឋកិច្ចកំពូលរបស់ជប៉ុន ជាមួយប្រទេសចិនហើយ” ។

យោងតាម ​​Ward ឱ្យដឹងថា ឧបសគ្គទាំងនោះ មានចាប់ពីការប្រកួតប្រជែងបច្ចេកវិទ្យាអាមេរិក-ចិន រហូតដល់ភាពតានតឹងកំពុងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់។ “ភូមិសាស្ត្រនយោបាយ គឺជាកត្តាសំខាន់” នៅក្នុងអាកប្បកិរិយាដែលកំពុងផ្លាស់ប្តូរនេះ។

ការធ្លុះធ្លាយក្នុងល្បឿនយឺតនេះ គំរាមកំហែងដល់ចំណងសេដ្ឋកិច្ចដែលមានជាង៤ទសវត្សរ៍មកហើយ ដែលប្រទេសជប៉ុន បានចាប់ផ្តើមពង្រីកជំនួយអភិវឌ្ឍន៍រាប់លានយ៉េនដល់ប្រទេសចិន តាមរយៈកម្ចីការប្រាក់ទាប។ ពាណិជ្ជកម្ម និងការជួញដូរ បានក្លាយជាសសរស្តម្ភនៃទំនាក់ទំនងដ៏ចម្រូងចម្រាសមួយ រវាងប្រទេសយក្សអាស៊ីទាំងពីរ ដែលត្រូវបានក្រុមអ្នកសិក្សា សង្ខេបជាឃ្លាថា “ជំនួញក្តៅ នយោបាយត្រជាក់”។ ពេលនេះ ភាពត្រជាក់ នៃខ្យល់ភូមិសាស្ត្រនយោបាយ កំពុងតែបង្ហាញថា ពិបាកនឹងទប់។

ការវិនិយោគផ្ទាល់ពីបរទេសថ្មី កំពុងស្ថិតនៅទ្រឹង នៅជិតកម្រិតទាបនៃឆ្នាំ ២០២៣ បន្ទាប់ពីទំហំ ក្នុងត្រីមាសទី១ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៦។ នេះ គឺជាការផ្លាស់ប្តូរ សម្រាប់ក្រុមហ៊ុនជប៉ុន ដែលបានបង្កើតផ្សារភាគហ៊ុន FDI ជិត ១៣០ពាន់លានដុល្លារ នៅក្នុងប្រទេសចិន រហូតដល់ បញ្ចប់ក្នុងឆ្នាំមុន។

នេះ គឺជាការផ្លាស់ប្តូរពីអំឡុងពេលមុនភាពតានតឹងទ្វេភាគី ដែលមិនប៉ះពាល់ដល់ការវិនិយោគច្រើនទេ។ សូម្បីតែនៅក្នុងឆ្នាំ ២០១០-២០១២ នៅពេលដែលជម្លោះទឹកដីរវាងភាគីទាំង២ កាន់តែក្តៅគគុក ហើយទីក្រុងប៉េកាំង បានបិទការនាំចេញរ៉ែកម្រទៅកាន់ប្រទេសជប៉ុនជាបណ្តោះអាសន្ន, ក្រុមហ៊ុនជាច្រើន នៅតែបង្កើនភាគហ៊ុនវិនិយោគរបស់ពួកគេ ជាមធ្យម ១៣% ១ឆ្នាំៗ។

ក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏កំពុងជាប់ក្នុងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែធំផងដែរ ដោយអាមេរិក បានដាក់សម្ពាធលើទីក្រុងតូក្យូ ឱ្យរឹតបន្តឹងការដាក់កម្រិតការនាំចេញបច្ចេកវិទ្យាខ្ពស់សម្រាប់ផ្នែកបន្ទះឈីប ហើយតាមសេចក្តីរាយការណ៍ ចិន បានគំរាមសងសឹកវិញ បើសិនរឿងនេះ កើតមានឡើង។

ក្រុមហ៊ុន Nippon Steel ដកភាគហ៊ុន៥០%ពីការបណ្តាក់ទុនជាមួយក្រុមហ៊ុនដែកថែបចិន Baosteel បន្ទាប់ពីរកស៊ីជាមួយគ្នា​ជាច្រើនឆ្នាំ

សម្រាប់ក្រុមហ៊ុន Nippon Steel ដែលជាអ្នកវិនិយោគជប៉ុនដំបូងបំផុត នៅក្នុងប្រទេសចិន អាជីវកម្មក្នុងស្រុក បានក្លាយជាឧបសគ្គ១ ចំពោះការប៉ុនប៉ងទិញក្រុមហ៊ុន US Steel Corp. ដោយក្រុមអ្នកនយោបាយនៅអាមេរិក បានចង្អុលបង្ហាញថាវា ជាការគំរាមកំហែងខាងសន្តិសុខជាតិ។

ខណៈដែលការផ្តោតអារម្មណ៍សម្រាប់ក្រុមហ៊ុនជប៉ុន ផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ី និងហួសពីនោះ កិច្ចប្រឹងប្រែងនៃសេដ្ឋកិច្ចរបស់ចិន កំពុងទទួលការស្តីបន្ទោសជាច្រើនផងដែរ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ១,៧៦០ នៅក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅក្នុងប្រទេសចិន ៦០% បាននិយាយថា សេដ្ឋកិច្ចឥឡូវនេះ គឺអាក្រក់ជាងឆ្នាំមុន។

សារៈសំខាន់របស់ចិនសម្រាប់ក្រុមអ្នកនាំចេញរបស់ជប៉ុន គឺមិនដូចកាលពីប៉ុន្មានឆ្នាំមុនទេ ដោយសារក្រុមហ៊ុនទាំងនោះ សម្របខ្លួនទៅនឹងការហូតពន្ធរបស់អាមេរិក និងការផ្លាស់ប្តូរជាច្រើនទៀត ក្នុងនោះមានទាំងការលើកទឹកចិត្តពីទីក្រុងតូក្យូ ឱ្យផ្លាស់រោងចក្រចេញពីប្រទេសចិនផងដែរ។

ប្រទេសចិន បានទទួលយកការនាំចេញរបស់ប្រទេសជប៉ុន តិចជាង ១៨% កាលពីឆ្នាំមុន ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៥មក ដោយតម្លៃធ្លាក់ចុះជិត ៧% ប្រៀបធៀបនឹងកំណើន២ខ្ទង់របស់អាមេរិក និងសហភាពអឺរ៉ុប។ ជាលទ្ធផល អាមេរិក បានវ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងរយៈពេល ៤ ឆ្នាំ។

ក្រុមហ៊ុន Kumatsu ពិចារណាបញ្ចប់អាជីវកម្មរបស់ខ្លួនជាមួយក្រុមហ៊ុន Shantui Construction Machinery នៅខេត្តសានទុង បន្ទាប់ពីគ្រឿងចក្រសម្រាប់សំណង់ និងគ្រឿងចក្រសម្រាប់ជីកយករ៉ែ នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៥៧%។

ក្រុមហ៊ុន Komatsu Ltd. គឺជាករណីមួយ ដែលជាក់ស្តែងបំផុត។ ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ និង​ឧបករណ៍​ធុន​ធ្ងន់​នេះ លក់​បាន​តិចបំផុត ​នៅ​ក្នុង​ប្រទេស​ចិនដោយសារ​សេដ្ឋកិច្ច​ធ្លាក់​ចុះ, ការសាងសង់​ធ្លាក់​ចុះ និង​ការ​ប្រកួត​ប្រជែង​កាន់​តែលំបាក។

ខណៈដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន Komatsu សម្រាប់គ្រឿងចក្រសំណង់ និងគ្រឿងចក្រជីកយករ៉ែ នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៥៧% ពីឆ្នាំមុន បន្ទាប់ពីឡើងដល់កម្រិតកំពូលក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូល បានកើនឡើងជិត ៤៦% នៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នានេះ។

យោងតាមក្រសួងការបរទេសជប៉ុន ឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនប្រហែល ៣១,០០ នៅចិនកាលពីឆ្នាំមុន ធ្លាក់ចុះប្រហែល ១/១០ ពីឆ្នាំ ២០២០។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុនប្រហែល ៤០០០ បានបង្កើតការិយាល័យ នៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។

អ្នកគ្រប់គ្រងទូទៅនៃសមាគមសេដ្ឋកិច្ចជប៉ុន-ចិននៅទីក្រុងប៉េកាំង លោក Masami Miyashita បាននិយាយថា៖ “ឥឡូវនេះ ក្រុមហ៊ុនជាច្រើន កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ពួកគេឡើងវិញ ដើម្បីបញ្ឈប់ការខាតបង់។ វាមិនមែនជាពេលវេលាវិនិយោគទេ”។

នៅក្នុងសន្និសិទថ្មីៗនេះនៅទីក្រុងកំពង់ផែ ឈីងតាវ (Qingdao) របស់ចិន ដែលមានគោលបំណងទាក់ទាញក្រុមហ៊ុនបរទេស, អារម្មណ៍នោះ គឺអាក្រក់ដូចគ្នា។ គ្មានប្រមុខប្រតិបត្តិជាន់ខ្ពស់ជប៉ុនកន្លះនាក់ណា ដែលបាននិយាយទៅកាន់ Bloomberg បាននិយាយថា ពួកគេមានគម្រោងពង្រីកការវិនិយោគឡើយ ដោយសម្តែងសុទិដ្ឋិនិយមតិចតួច សម្រាប់សេដ្ឋកិច្ចនៅឆ្នាំនេះ ឬឆ្នាំក្រោយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មិន​មែនគ្រប់តែ​ក្រុមហ៊ុន​ជប៉ុន ដែលថយ​ក្រោយនោះ។

ប៉ុន្តែ ក្រុមហ៊ុន Panasonic គ្រោងនឹងបណ្តាក់ទុន ៣៥០លានដុល្លារបន្ថែមទៀត ដើម្បីសង់រោងចក្រផលិតឧបករណ៍ប្រើប្រាស់ថ្មី

យោងតាមកាសែត Nikkei ខណៈដែល ក្រុមហ៊ុន Panasonic Holdings Corp. គ្រោងនឹងវិនិយោគជាង ៥០ពាន់លានយ៉េន (៣៥០លានដុល្លារ) តាំងពីដើមឆ្នាំមុន ដើម្បីសង់រោងចក្រផលិតឧបករណ៍ប្រើប្រាស់ថ្មី។ ក្រុមហ៊ុន Kobe Steel Ltd. ថ្មីៗនេះ បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុននៅក្នុងប្រទេសចិន។

ប៉ុន្តែ​ វា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត ​ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​សេដ្ឋកិច្ចទាំងនេះ។

យោងតាមលោក Kazuto Suzuki សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយពិភពលោកនៅសាកលវិទ្យាល័យតូក្យូ ឱ្យដឹងថា ក្រុមហ៊ុនចិនជាច្រើន កាន់តែមានការប្រកួតប្រជែងគ្នា ហើយការប្រកួតគ្នាខាងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន កំពុងបំភ័យក្រុមហ៊ុនជប៉ុនមិនឱ្យការវិនិយោគលើវិស័យខលះ ដូចជា បន្ទះឈីប និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ។

លោក​ បាន​បន្ត​ថា​៖ “​ក្រុមហ៊ុន​ជប៉ុន​ មើលមិន​ឃើញ​ការ​ស្ទុះ​ងើប​ឡើង​វិញ​ភ្លាមៗ​នៃ​សេដ្ឋកិច្ច​ចិន​ទេ ដូច្នេះ​វា​មិនន័យអ្វីទេ ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​នោះ​។ កត្តាផ្សេងទៀតដូចជា កង្វល់ភូមិសាស្ត្រ និងកង្វះតម្លាភាព នឹងធ្វើឱ្យមានការលំបាកក្នុងការវិនិយោគជាទ្រង់ទ្រាយធំ ដូចដែលពួកគេធ្លាប់ធ្វើ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព