បុរាណយើងតែងតែបង្ហាញគំនិតប្រៀបធៀបថា ភ្លើងឆេះផ្ទះវាអាចរាលដាលពីផ្ទះមួយទៅផ្ទះរហូតទាល់តែអស់បើយើងមិនបានពន្លត់ភ្លើងទេ។ យើងអាចធ្វើការប្រៀបធៀបបានថា ភ្លើងសង្គ្រាមដែលចាប់ផ្តើមឆេះលើកដំបូងនៅប្រទេស វៀត ណាម បន្ទាប់មករាលដាលដល់ប្រទេសកម្ពុជា។ អ្នកនយោបានខ្លះបានលើកឡើងថា វៀត ណាម បានទាញកម្ពុជាឳ្យចូលភ្នក់ភ្លើងឥណ្ឌូចិនទាល់តែបានក្នុងនោះមាន ប្រទេសវៀតណាម កម្ពុជា និងឡាវ។
ហេតុអី្វបានកម្ពុជាចូលខ្លួនទៅក្នុងពិភពអន្តរាយនៃភ្លើងសង្គ្រាមនៅឥណ្ឌូចិន តើជាចំណុចរួមដែរឬទេ សូមពិនិត្យមើលញាតិវង្សរវាងខ្សែស្រឡាយ នរោត្តម និង មុនីវង្ស ហាក់បីដូចជាមានទំនាស់ផ្ទៃក្នុងយូរអង្វែងមកហើយៗ ខ្សែនីមួយៗហាក់បីដូចជារង់ចាំឳកាសរៀងៗខ្លួន ជាក់ស្តែងក្នុងរដ្ឋប្រហារឆ្នាំ ១៩៧០ គឺមានខ្សែស្រឡាយ មុនីវង្ស (ឥស្សរជនល្បីៗ)ប៉ុន្មាននាក់ចូលមករួមសហការជាមួយ លន់ នល់ ដើម្បីកំចាត់សម្តេចសីហនុពីរាជបល្ល័ង្គ។ ប្រវត្តិសាស្រ្តជូរចត់នេះហើយទើបក្រោយឆ្នាំ ១៩៩៣ រដ្ឋសភាមិនបានផ្តល់អំណាចទៅឳ្យព្រះមហាក្សត្ររហូតដល់់បច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌត្រូវបានដឹកជញ្ជូនដោយលួចលាក់សម្រាប់ពួកវៀតកុងទៅឱ្យកងទ័ពវៀតណាមខាងជើង។ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំងជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថា ព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីប្រទេសបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។ ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀបផ្សេងគ្នាតែប៉ុណ្ណោះ ។
នៅទីបំផុតនៅឆ្នាំ ១៩៧៥កម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដឹកនាំដោយខ្មែរក្រហម ជាសម័យកាលមួយដែលមហាសែនវេទនា។សម័យកាលក្រោយមកគេបង្កើតនិយមន័យថា របបប្រល័យពូជសាសន៍ ព្រោះមានប្រជាជនខ្មែរជាច្រើនត្រូវបានស្លាប់និងការអត់ឃ្លានដែលយើងមិនអាចពិព័ណនាបានគ្រប់ជ្រុងជ្រោយបានឡើង។
ការស្តារវិបត្តិនយោបាយឡើងវិញគឺជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅថ្ងៃទី ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា ដោយមានវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ គូបដិបក្ខប្រយុទ្ធគ្នា ដោយកម្លាំងប្រដាប់អាវុធនៅកម្ពុជា រួមមាន៖ រដ្ឋកម្ពុជា ដឹកនាំដោយ សម្ដេច ជា ស៊ីម សម្ដច ហេង សំរិន សម្ដេច ហ៊ុន សែន ភាគីរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ (រជរបខ) ដឹកនាំដោយសម្ដេច សឺន សាន ភាគីខ្មែរក្រហម ដឹមនាំដោយ ខៀវ សំផន ស៊ិន សេន និងរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ និងសហប្រតិបត្តិ (ហ៊្វុនស៊ិនប៉ិច) ដឹកនាំដោយសម្ដចព្រះបិតាជាតិ ព្រះបាទ នរោត្ដម សីហនុ។ បីភាគីនេះ បានរួមគ្នាបង្កើតរដ្ឋាភិបាលត្រីភាគី នៅឆ្នាំ១៩៨២ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដឹកនាំសម្ដេចព្រះ នរោត្ដម សីហនុ ដោយមានអាមេរិក ចិន និងសមាគមអាស៊ានជួយ រីឯភាគីរដ្ឋកម្ពុជា ត្រូវបានជួយឧបត្ថមដោយ អតីតសហភាពសូវៀត និងអតីតប្រទេសសង្គមនិយម រួមទាំងវៀតណាមផង ដោយមានកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរំលំរបបប្រល័យពូជសាសន៍៕បើលោកអ្នកចង់ដឹងពិស្តារអំពីរបត់នយោបាយកម្ពុជាសូមរកជាវសៀវភៅរបត់នយោបាយ ។
កំណើតនៃច្បាប់សម្ងាត់នៃការទាក់ទាញ “អាថ៌កំបាំង”
អ្នកនិពន្ធ Rhonda Byrne អ្នកនិពន្ធបានបង្កើតភាពយន្តឯកសារ “The Secret” ហើយក្រោយមកបានសរសេរសៀវភៅដោយផ្អែកលើខ្សែភាពយន្តនេះ។ ខ្សែភាពយន្តនេះគឺនិយាយអំពីគំនិតរបស់ Rhonda នៅចំណុចដ៏ឈឺចាប់ក្នុងជីវិតរបស់នាង នៅពេលដែលឪពុកជាទីស្រឡាញ់របស់នាងទើបតែលាចាកលោក ហើយជំនួញរបស់នាងក៏ត្រូវបរាជ័យ។
ច្បាប់នៃការស្រូបទាញ និងរបៀបដែលវាដំណើរការ?
អាថ៌កំបាំងដ៏អស្ចារ្យបំផុតដែលអ្នកនិពន្ធ រ៉នដា( Rhonda) បានរកឃើញគឺ “ច្បាប់នៃការស្រូបទាញ” ។ ជាមូលដ្ឋានច្បាប់នៃការស្រូបទាញចែងថា អ្វីដែលអ្នកគិតអំពី ឬអ្វីដែលអ្នកយកចិត្តទុកដាក់ នឹងក្លាយជាការពិតក្នុងជីវិតរបស់អ្នក ។
ប្រេកង់(ការគិត)របស់មនុស្សម្នាក់ៗត្រូវបានបង្កើតឡើងដោយគំនិត និងអារម្មណ៍របស់ពួកគេ ហើយតាមធម្មជាតិវាទាក់ទាញអ្វីគ្រប់យ៉ាងដែលមកជាមួយប្រេកង់ដូចគ្នា។ ស្រមៃថាអ្នកគឺជាស្ថានីយ៍ផ្សាយដែលបញ្ជូនប្រេកង់នៃគំនិតចូលទៅក្នុងចក្រវាឡឆ្ងាយហួសពីលំហ និងពេលវេលា។
ដោយគ្រាន់តែផ្លាស់ប្តូរគំនិតរបស់អ្នក អ្នកកំពុងផ្លាស់ប្តូរប្រេកង់(ការគិត)នៃរលក ហើយអ្នកភ្លាមៗក្លាយជាមនុស្សថ្មីទាំងស្រុងដែលស្រូបទាញមនុស្ស និងស្ថានភាពនៃប្រេកង់ដូចគ្នាមកអ្នក។ ជាឧទាហរណ៍ នៅពេលអ្នកគិតអវិជ្ជមាន ទុក្ខវេទនា និងជំងឺនឹងមករកអ្នកដោយជៀសមិនរួច ដោយសារច្បាប់នៃការស្រូបទាញ។ អ្នកផ្លាស់ប្តូរប្រេកង់រលកជាមួយនឹងគំនិតវិជ្ជមាន នោះសេចក្តីអំណរ និងសុភមង្គលកាន់តែច្រើននឹងមករកអ្នក។ ងាយយល់ណាស់មែនទេ?
ច្បាប់នៃការស្រូបទាញតែងតែមានចលនា
ច្បាប់នៃការស្រូបទាញនេះតែងតែដំណើរការ មិនថាអ្នកដឹងឬអត់ ឬជឿលើវាឬអត់។ ប៉ុន្តែនៅពេលដែលអ្នកអនុវត្តវាទៅខ្លួនអ្នក សមត្ថភាពលាក់កំបាំងរបស់អ្នកនឹងលេចចេញមក។ អ្នកនឹងយល់ច្បាស់ពីជម្រៅនៃចិត្ត និងរាងកាយរបស់អ្នក ដើម្បីចូលទៅក្នុងពិភពមួយផ្សេងទៀត។
នៅពេលសង្កេតមើលអតុល្យភាពនៃទ្រព្យសម្បត្តិនៅក្នុងពិភពលោក Rhonda បានរកឃើញមូលហេតុដូចតទៅ៖ សូម្បីតែអ្នកដែលធ្លាប់មានទ្រព្យសម្បត្តិច្រើន ហើយបាត់បង់ក៏ដោយ ក៏ពួកគេភាគច្រើនឆាប់ក្លាយជាអ្នកមានម្តងទៀត។ នេះក៏ព្រោះតែពួកគេ តែងតែផ្ដោតលើភាពចម្រុងចម្រើន មិនថាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ច្បាប់នៃការទាក់ទាញគឺពិតជាស្ថិតនៅក្នុងគំនិតរបស់ពួកគេ។
ជាធម្មតា នៅពេលដែលនរណាម្នាក់រកឃើញច្បាប់នៃការស្រូបទាញ ពួកគេព្រួយបារម្ភអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគំនិតអវិជ្ជមានដែលកើតឡើង។ ប៉ុន្តែយោងទៅតាមលោក Michael B. Beckwith សាស្ត្រាចារ្យដែលចូលរួមក្នុងខ្សែភាពយន្តនេះបាននិយាយថា – គំនិតវិជ្ជមានគឺមានឥទ្ធិពលជាងគំនិតអវិជ្ជមានមួយពាន់ដង។ គាត់ក៏អះអាងដែរថា៖ «គំនិតវិជ្ជមានដែលយើងបញ្ជូនទៅក្នុងចក្រវាឡមានឥទ្ធិពល ហើយអ្វីដែលអវិជ្ជមាននឹងទៅជាខ្សោយ»។
របៀបអនុវត្តច្បាប់នៃច្បាប់ស្រូបទាញនៅក្នុងជីវិត
របៀបប្រើច្បាប់នៃស្រូបទាញ គឺជាវិធីសាស្រ្តពិសេសមួយដែលយើងអាចប្រើដើម្បីទទួលបាននូវ
អ្វីដែលយើងចង់បាន។ វារួមបញ្ចូល ៣ ជំហានដូចខាងក្រោម ៖
១-ស្នើទៅពិភពចក្រវាឡ អ្នកត្រូវតែដឹងយ៉ាងច្បាស់នូវអ្វីដែលអ្នកប្រាថ្នាចង់បាន។
២-ភាពជឿជាក់ – អ្នកធ្វើសកម្មភាព អ្នកនិយាយ និងគិតដូចជាអ្នកបានទទួលអ្វីដែលអ្នកចង់បានរួចហើយ។
៣-ការទទួលបាន – អ្នកស្រមៃថាតើវាអស្ចារ្យយ៉ាងណាសម្រាប់អ្នក។ ការមានអារម្មណ៍ថា រឿងល្អបង្កើតភាពញឹកញាប់ដើម្បីនាំវាមកកាន់ចក្រវាឡបានលឿនជាង។
សូមនិយាយអ្វីដែលអ្នកចង់បាន។ វាដូចជាការហៅទៅកាន់ការបញ្ជាទិញពីកាតាឡុកផ្សារទំនើប បន្ទាប់មកអ្នករង់ចាំសម្រាប់ទំនិញមកដល់ដូច្នោះដែរ។ ប៉ុន្តែភាពខុសគ្នានោះគឺថានៅពេលដែលអ្នកបញ្ជាទិញពីកាតាឡុក អ្នកមិនបញ្ជាម្តងទេ អ្នកបញ្ជាច្រើនដងក្នុងករណីដែលការបញ្ជាទិញដំបូងមិនមកដល់។ អ្នកដាក់ការបញ្ជាទិញម្តងហើយម្តងទៀត ហើយស្រមៃមើលវាហាក់ដូចជាកំពុងធ្វើដំណើរ។
១-វិធីស្នើទៅចក្រវាឡ
សូមជ្រើសរើសអ្វីដែលអ្នកចង់បាន ហើយស្នើវាទៅកាន់ចក្រវាឡ(ពិភពខាងក្រៅ)។ ខ្ញុំណែនាំអ្នកឱ្យសរសេរអ្វីដែលអ្នកចង់បាន។ កុំគិតតែពីក្នុងក្បាលរបស់អ្នក ព្រោះគំនិតរបស់អ្នកតែងតែផ្លាស់ប្តូរ។ ត្រូវមានភាពស៊ីសង្វាក់គ្នាតាំងពីដំបូងឡើងទៅ លើអ្វីដែលអ្នកចង់បាន។
*តើអ្នកចង់បានអ្វី?
*អ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ពេលដើរកាត់វាលវដ្តសង្សារនេះ?
*តើអ្វីធ្វើឱ្យអ្នកញញឹមនៅពេលអ្នកគិតអំពីវា?
*តើអ្វីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងមានផាសុកភាពផ្លូវចិត្ត?
ចងចាំថាត្រូវសរសេរជាពិសេសនូវអ្វីដែលអ្នកចង់បាន។
ជំនួសឱ្យការសរសេរ ” ខ្ញុំចង់ក្លាយជាអ្នកមាន ” ។
សូមសរសេរឲ្យច្បាស់ថា ” ខ្ញុំចង់មានលុយ៣០លានដុល្លារអាមេរិក ពេលខ្ញុំអាយុ៣០ឆ្នាំ “។
២- ជឿនិងធ្វើសកម្មភាព
អ្នកធ្វើសកម្មភាព និយាយ និងគិតដូចជាអ្នកបានទទួលនូវអ្វីដែលអ្នកចង់បានរួចហើយ
នៅដំណាក់កាលនេះ ព្យាយាមស្រមៃមើលអ្វីដែលអ្នកចង់បាន។ បន្ទាប់មក អ្នកអនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍ថា ជំនឿនោះត្រូវបានបំពេញ។ អ្នកត្រូវតែមាន ជំនឿ យ៉ាងមុតមាំ ថា អ្វីដែលអ្នកចង់បាននឹងមកដល់អ្នក ។ ពេលអ្នកស្រមៃឃើញចំណុចនេះ អ្នកត្រូវតែយល់ថា អ្វីដែលអ្នកចង់បានគឺនៅលើផ្លូវ! អ្នកត្រូវ ចាត់វិធានការដើម្បីធ្វើឱ្យអ្វីដែលអ្នកចង់បានមកអ្នកកាន់តែលឿន ។ កុំគ្រាន់តែស្រមៃ ធ្វើសកម្មភាព។
ពេលវេលាកន្លងទៅ អ្នកប្រហែលជាមិនឃើញអ្វីដែលអ្នកចង់កើតឡើងនៅឡើយទេ។ មិនអីទេយើងមានសុទិដ្ឋិនិយម។ ពេលខ្លះក្នុងដំណាក់កាលនេះ ភាពអន្ទះអន្ទែង ឬការសង្ស័យអាចចូលទៅក្នុងចិត្តរបស់អ្នក។ នោះអាក្រក់ណាស់ព្រោះវាអាចបញ្ច្រាសដំណើរការ។
អនុញ្ញាតឱ្យរាល់ថ្ងៃពោរពេញដោយក្តីសង្ឃឹម សេចក្តីជំនឿ កម្លាំង និងចំណង់ចំណូលចិត្តចំពោះអ្វីដែលនឹងមកដល់- ដោះលែងការសង្ស័យ ការថប់បារម្ភ និងការភ័យខ្លាច។
៣-ការទទួលយក
សូមចាំថាចក្រវាឡមិនបង្កើតអ្វីៗសម្រាប់អ្នកយ៉ាងឆាប់រហ័សនោះទេ។ ដឹងទេថា ស្មៅដុះយ៉ាងម៉េច? វាលូតលាស់យឺតៗតាមធម្មជាតិ ហើយរីករាលដាលជារៀងរាល់ថ្ងៃ។ ដូចគ្នាដែរ ចូរសម្រាកដោយសេរី ហើយមានអារម្មណ៍ថា អ្វីដែលអ្នកចង់បាននឹងមករកអ្នកបន្តិចម្តងៗ និងរីករាយ។ សកម្មភាពរបស់អ្នកត្រូវបានបំផុសគំនិតដោយគំនិតដដែលៗប្រចាំថ្ងៃ ឬតាមរយៈ ច្បាប់នៃការសូបទាញ ។ អ្វីដែលអ្នកចង់បាននឹងកើតឡើងដោយធម្មជាតិ និងខ្លាំងដោយមិនចាំបាច់ប្រឹងខ្លាំងពេក។
អ្នកស្រី រ៉ូនណាដា ក៏បានណែនាំថា ដើម្បីឲ្យអ្វីៗបានមកដោយងាយ ត្រូវធ្វើអ្វីដែលស្របតាមការចង់បាន។ ជាឧទាហរណ៍ បើអ្នកចង់បានឡាន ស្រមៃមើលពីរបៀបដែលអ្នកលើកដៃ ចាប់ដៃចង្កូត និងអ្នកចុចបង្កើនល្បឿន ហើយចាប់ផ្តើមបើកឡាន អ្នកមានអារម្មណ៍ថាមានសុភមង្គលពេលអង្គុយក្នុងឡាននោះ។
ប្រសិនបើអ្នកចង់បានផ្ទះថ្មី សូមគូររូបភាពផ្ទះក្នុងសុបិននោះ ព្យួរវានៅលើជញ្ជាំង មើលវាជារៀងរាល់ថ្ងៃ ហើយផ្ញើគំនិតរបស់អ្នកចូលទៅក្នុងចក្រវាឡ្។ ស្រមៃថាអ្នកកំពុងរស់នៅក្នុងផ្ទះនោះ ហើយមានអារម្មណ៍ស្រួលក្នុងទីធ្លាធំទូលាយនេះ។ អ្នកស្រី Rhonda ក៏និយាយថា “ប្រសិនបើអ្នកធ្វើរឿងមួយ ប្រើច្បាប់នៃការស្រូបទាញនេះ រក្សាការដឹងគុណ រហូតដល់វាក្លាយជាទម្លាប់ក្នុងជីវិតរបស់អ្នក” ។ ប្រសិនបើអ្នកមិនមានការដឹងគុណចំពោះអ្វីដែលអ្នកមានរួចហើយនោះ អ្នកមិនអាចទទួលបានបន្ថែមទៀតទេ។ ចក្រវាឡនឹងមិនផ្តល់ឱ្យអ្នកនូវអ្វីដែលអ្នកចង់បានដោយគ្មានការដឹងគុណនោះទេ។ គំនិតនៅក្នុងក្បាលរបស់អ្នកថា “មិនគ្រប់គ្រាន់” នឹងតែងតែ “មិនគ្រប់គ្រាន់” ពេញមួយជីវិតរបស់អ្នក។
តើអ្នកចង់រកលុយបានប៉ុន្មាន?
នាង Rhonda បាននិយាយថា “ដើម្បីស្រូបទាញលុយ អ្នកត្រូវតែផ្តោតលើទ្រព្យសម្បត្តិ ” ។
វាច្បាស់ណាស់មែនទេ? តាមពិត មនុស្សភាគច្រើនមិនផ្តោតអារម្មណ៍គ្រប់គ្រាន់ទេ ហើយវាឆ្លុះបញ្ចាំងពីជីវិតរបស់ពួកគេឡើងវិញ។ ដើម្បីបង្ហាញអំពីរឿងនេះ នៅក្នុងជំពូក ” អាថ៌កំបាំងនៃប្រាក់ ” Rhonda ដកស្រង់រឿងអព្ភូតហេតុរបស់ Jack Canfield (អ្នកនិពន្ធសៀវភៅ Seeds of the Soul ) ។ គាត់បានរំលឹកពីដំបូន្មានរបស់ Clement Stone ដែលជាអ្នកវិនិយោគ និងអ្នកជំនួញដ៏អស្ចារ្យ ដែលបានណែនាំគាត់ឱ្យកំណត់គោលដៅដ៏អស្ចារ្យនៅក្នុងជីវិតរបស់គាត់៕
ដូច្នេះហើយ នៅពេលដែលបណ្ណាល័យមជ្ឈិមសម័យដែលអនុញ្ញាតឱ្យមនុស្សអានជាសាធារណៈបានកើត សៀវភៅច្រើនតែត្រូវបានគេដាក់ច្រវាក់នៅលើធ្នើរ ដើម្បីអនុញ្ញាតឱ្យអានជាសាធារណៈ និងធានាសុវត្ថិភាព និងការការពារសៀវភៅបណ្ណាល័យដ៏មានតម្លៃខ្លាចក្រែងចោរលួច។ ខ្សែសង្វាក់ត្រូវបានចងតាមគែម ឬគម្របសៀវភៅ គ្រប់គ្រាន់ដើម្បីឱ្យអ្នកអានយកសៀវភៅចេញពីធ្នើរមកអាន ប៉ុន្តែមិនត្រូវយកវាចេញពីបណ្ណាល័យនោះទេ។ ចាប់តាំងពីការបង្កើតរោងពុម្ព សៀវភៅបានក្លាយជាការពេញនិយម ហើយបណ្ណាល័យសៀវភៅមានអ្នកអានកើនឡើងជាងមុន។ រហូតមកដល់បច្ចុប្បន្ន បណ្ណាល័យដែលជាប់ច្រវាក់ភាគច្រើនបានបាត់ទៅហើយ ប៉ុន្តែមួយចំនួននៅតែមានរូបរាងដដែលដូចកាលពីរាប់រយឆ្នាំមុន។
ខាងក្រោមនេះគឺជាបណ្ណាល័យខ្សែសង្វាក់មួយចំនួនដែលត្រូវបានរក្សាទុកក្នុងស្ថានភាពល្អ៖
បណ្ណាល័យ Hereford Cathedral ក្នុងប្រទេសអង់គ្លេស
នេះគឺជាបណ្ណាល័យដ៏ធំបំផុតនៃសៀវភៅដែលមានច្រវាក់ដែលមានច្រវាក់ កំណាត់ និងសោនៅដដែល។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦១១ ភាគច្រើនមានសាត្រាស្លឹករឹតសៀវភៅចាស់ៗ ដែលខ្លះមានសរសេរដោយដៃបុរាណ ដែលមានរូបគំនូរដ៏ស្រស់ស្អាតជាពណ៌មាសនិងពណ៌។ សៀវភៅភាគច្រើននៅក្នុងបណ្ណាល័យ Hereford Cathedral មានតាំងពីសតវត្សរ៍ទី១២ បន្ថែមពីលើសៀវភៅសរសេរដោយដៃ ផែនទី Hereford Mappa Mundi ដែលជាផែនទីមជ្ឈិមសម័យដ៏ធំបំផុតនៅលើពិភពលោកក៏ត្រូវបានរក្សាទុកនៅទីនេះផងដែរ។ បណ្ណាល័យក៏រក្សាទុកនូវវត្ថុបុរាណជាច្រើនទៀតផងដែរ ។
– បណ្ណាល័យខ្សែសង្វាក់ Librije នៅ Zutphen ប្រទេសហូឡង់។ បណ្ណាល័យ Librije មានទីតាំងនៅ St. Walburgis នៅទីក្រុង Zutphen ខេត្ត Gelderland ប្រទេសហូឡង់។ បណ្ណាល័យត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី 16 ការសាងសង់ និងការតុបតែងខាងក្នុងបណ្ណាល័យនៅតែមិនប្រែប្រួលតាមសម័យកាល។ សៀវភៅចាស់ៗនៅតែជាប់នឹងតុឈើបុរាណដូចកាលដែលគេណែនាំជាសាធារណៈដំបូង។
បណ្ណាល័យ Francis Trigge នៅ Grantham ប្រទេសអង់គ្លេស
បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៥៩៨ ហើយជាបណ្ណាល័យសាធារណៈដំបូងគេនៅក្នុងប្រទេសអង់គ្លេស។ បណ្ណាល័យមានសៀវភៅចំនួន៣៥៦ក្បាលដែលរៀបចំដោយឡែក ដែលក្នុងនោះសៀវភៅដើមចំនួន៨០ក្បាលនៅតែមានខ្សែសង្វាក់របស់ពួកគេដដែល។ សៀវភៅនៅទីនេះត្រូវបានស្តារឡើងវិញ។ បណ្ណាល័យមានបណ្តុំសៀវភៅកម្រជាច្រើនដែលត្រូវបានបោះពុម្ពមុនឆ្នាំ១៥០០។
បណ្ណាល័យ Royal Grammar School ប្រទេសអង់គ្លេស
បណ្ណាល័យដែលមានខ្សែសង្វាក់នៅសាលា Royal Grammar School ក្នុងទីក្រុង Guildford ប្រទេសអង់គ្លេស ត្រូវបានដាក់នៅក្នុងអគារចាស់ៗ។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងនៅចុងបញ្ចប់នៃសតវត្សរ៍ទី១៦ ដោយរក្សានូវឧទាហរណ៍មួយចំនួននៃទូសៀវភៅបុរាណចាប់ពីពេលនោះរហូតដល់ឆ្នាំ ១៨០០ ការប្រមូលគួរឱ្យកត់សម្គាល់ជាច្រើនត្រូវបានបញ្ចូលទៅក្នុងបណ្ណាល័យ។ សព្វថ្ងៃនេះបណ្ណាល័យដែលមានខ្សែសង្វាក់នេះមានសៀវភៅពី១៤០០ រួមទាំងសាត្រាស្លឹករឹតពីរដើមរបស់ Isaac Newton’s Principia ។ បណ្ណាល័យនេះគឺជាបណ្ណាល័យមួយក្នុងចំណោមបណ្ណាល័យមួយចំនួនដែលនៅសេសសល់នៅក្នុងសាលារៀន។
បណ្ណាល័យ Wimborne Minister’s Library នៅ Dorset ប្រទេសអង់គ្លេស
Wimborne Minster Chained Library គឺជាបណ្ណាល័យដែលមានច្រវាក់ធំជាងគេទីពីរនៅក្នុងប្រទេសអង់គ្លេស ដែលមានទីតាំងនៅក្នុងព្រះវិហារមួយនៅ Dorset រដ្ឋ Wimborne។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦៨៦និងមានសៀវភៅប្រហែលជា១៥០ក្បាល។ បន្ទប់ខាងក្នុងត្រូវបានភ្ជាប់ជាមួយនឹងធ្នើសៀវភៅជាបន្តបន្ទាប់។
បណ្ណាល័យ Biblioteca Malatestiana នៅ Cesena ប្រទេសអ៊ីតាលី
នេះជាបណ្ណាល័យសាធារណៈដំបូងគេនៅអឺរ៉ុប ដែលបានបើកនៅឆ្នាំ ១៤៥៤ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្នុងតំបន់។ ម្ចាស់របស់ Cesena លោក Malatesta Novello បានបញ្ជាឱ្យកម្មករសាងសង់បណ្ណាល័យ។ បច្ចុប្បន្ន បណ្ណាល័យនៅមានសៀវភៅជាប់នឹងតុដែលមានច្រវាក់ដែកដដែលជាភស្តុតាងនៃសម័យកាល។
បណ្ណាល័យជាប់ច្រវាក់នៅវិហារ Wells ក្នុងទីក្រុង Wells ប្រទេសអង់គ្លេស
បណ្ណាល័យនេះមានសៀវភៅប្រហែល២៨០០ ក្បាលលើមុខវិជ្ជា រាប់ចាប់ពីទ្រឹស្ដី និងប្រវត្តិសាស្ត្រ រហូតដល់វិទ្យាសាស្ត្រ ឱសថ និងភាសា។ សៀវភៅដំបូងនៅក្នុងការប្រមូលគឺ “Pliny Naturalis Historiae” បោះពុម្ពនៅទីក្រុង Venice ក្នុងឆ្នាំ ១៤៧២ ចំណងជើងដ៏ល្បីល្បាញផ្សេងទៀតរួមមាន “Vesalius’ De Humanis Corporis Fabrica” ដែលបានបោះពុម្ពនៅឆ្នាំ ១៥៥៥ ដែលបង្ហាញពីកាយវិភាគសាស្ត្រកំណើតនៃជីវវិទ្យា និងការអភិរក្សពិភពលោករបស់ Abraham Ortelius ផែនទីដែលបានបោះពុម្ពដំបូងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៦០៦៕
បុរសទាំងឡាយបើទោះណាជាមានភាពភក្ដីចំពោះគូស្នេហ៍យ៉ាងណាក៏មិនបានបោះបង់ចោលនូវការនិយាយកុហកបានដែរ។ តែការកុហកទាំងនោះដោយមានមូលហេតុដែលគេមិនចង់ឱ្យយើងដឹង ហើយជារឿងតូចតាចហើយស្ដ្រីក៏មិនត្រូវដេញដោលជាចម្ងល់ពេកទេ។ មនុស្សម្នាក់មានអាថ៌កំបាំងមួយនៅពេលទៅជួបមនុស្សម្នាក់ទៀតមានអាថ៌កំបាំងមួយទៀត ដូចនេះបុរសដែលមានមិត្ដភក្ដិច្រើនការនិយាយភូតកុហកក៏មានច្រើនទៅតាមស្ថាននភាពជាក់ស្ដែងនោះដែរ។
ពួកយើងរាល់គ្នាប្រាកដជាគ្មានអ្នកណាចង់ឱ្យអ្នកដទៃថាខ្លួនជាមនុស្សនិយាយកុហកទេពោលពាក្យមិនពិតទេ តែនៅក្នុងជីវិតប្រចាំថ្ងៃជួនកាលការពិតចំហពេកបែរជា ជម្លើយខុសគេងាយធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ដ។ នេះគ្រាន់តែជាអាវុធពិសេសមួយត្រូវបានបុរសលើកយកប្រើប្រាស់ហើយខ្លួនក៏បានដឹងកំហុសបន្ដិចបន្ទួចនោះដែរ។ ចាស់បុរាណនិយាយថា «ពាក្យពិតរែងស្លែង» សុភាពនារីអើយកុំខ្វល់ពេកគាត់មិនទៅណាទេ ។
តើគិតយ៉ាងណាដែរបើបុរសមានតម្រូវការច្រើនហើយតម្រូវការ ទាំងនោះ សុទ្ធតែបានផ្ដោតទៅលើសម្ផស្សនារីទាំងអស់។ បើគេនិយាយទៅដល់ទំនាក់ទំនង ស្មោះស្ម័គ្រស្អិតរមួត មនុស្សមិនត្រឹមតែគិតតែពីទទួលយកទេ នៅត្រូវឱ្យទៀតធ្វើឱ្យការទំនាក់ទំនងពីមួយថ្ងៃកាន់តែរឹងមាំហើយលក្ខណៈសម្បត្ដិ មួយក្នុងចំណោម លក្ខណៈសម្បត្ដិស្ដែងឡើងខាងលើនេះគឺជាភាពរឹងមាំក្នុង មនោសពោ្ចតនា។ បុរសណា ដែលមានទំនាក់ទំនងយូរអង្វែងនិងមិត្ដភក្ដិចំពោះគូស្នេហ៍ក៏ដូច្នោះដែរ។ មនុស្សជំពូកនេះគេគោរពស្រឡាញ់ឪពុកម្ដាយនិងមានការគិតពិចារណាទូលំទូលាយ។ គេមិនដែលចោទសំនួរសួរខ្លួនឯងថា«ម៉ែឬប្រពន្ធ?» ព្រោះ ទាំងម៉ែទាំងប្រពន្ធសុទ្ធតែមាន ទីតាំងដោយឡែកពីគ្នានៅក្នុងបេះដូងរបស់គេនិងមិនព្រមទ្រេតទ្រោតដោយសារ តែឈរនៅចន្លោះទំនាក់ទំនងជាមួយឪពុកម្ដាយ និងប្រពន្ធកូនឡើយ….។
ក្នុងការស្វែងយល់អំពីចិត្ដបុរសការស្ទង់មតិមានសារៈសំខាន់ ណាស់មិនមែនតែចំពោះអ្នកនៅក្នុងគ្រួសារជាមួយទេ គឺទាំងមិត្ដភក្ដិញាតិមិត្ដជិតឆ្ងាយផង។ បណ្ដាអ្នកទាំងនោះមិនត្រូវ(ងងឹតងងល់)ឡើយត្រូវមានសេចក្ដីសន្និដ្ឋានត្រឹមត្រូវ និងស្មោះជានិច្ចអំពីអ្នកដែលមិត្ដចង់ស្វែងយល់។ ការជ្រើសរើសឬស្វែង យល់មិត្ដប្រុស មិនមែនមិត្ដត្រូវការស្វែងយល់តែអ្វីជារួមៗក្នុងប្រយោជន៍ចរិកចំណេះដឹងតែប៉ុណ្ណោះទេ ជួនកាលត្រូវស្វែងយល់អំពីចំណុចដែល(ខុសគ្នា)ថែមទៀតផង។ ពីព្រោះប្រុស និងស្រីជាភេទផ្ទុយគ្នាគេត្រូវការគ្នាតែមិនមែនត្រូវដូចគ្នា ទាំងស្រុងនោះឡើយ។ មានគូស្នេហ៍ឧត្ដុងឧត្តម្ភមួយគូដែលមាន
ចរិករឹងប៉ឹងរបស់មនុស្សប្រុសបានបំពេញដោយ ចរិកទន់ភ្លន់របស់មនុស្សស្រី។
ចរិកទន់ភ្លន់របស់ស្ដ្រីបានបំពេញដោយមោះមុតរបស់បុរស ប្រៀបបីដូច វិចារណញ្ញាណមានមនោសពោ្ចតនាបង្កើតឡើងឱ្យតុល្យភាពគ្នាអំណាចជាមួយនឹងការអំណត់ព្យាយាមការជាក់ស្ដែងជាមួយ និងភាពទូលំទូលាយ។ ភាពផ្ទុយគ្នាទាំងអស់នេះនិងជួយបំពេញឱ្យគ្នាធើ្វឱ្យភាគីទាំងបុរស និងស្ដ្រីមិនអាចខ្វះគ្នាបានឡើយ វាផ្ដើមចេញពីតម្រូវការគេបានស្រឡាញ់គ្នាហើយសេចក្ដីស្នេហា របស់មនុស្សទាំងពីរភេទខ្ពង់ខ្ពស់ណាស់ បើអ្នកណាធ្វើការវាស់វែងបានចាត់ទុកជាអាទិទេព។ រឿងប្ដីប្រពន្ធ ក៏ដូច្នោះដែរ ប្ដីស្រឡាញ់ប្រពន្ធមានបំណងចង់ឱ្យប្រពន្ធបានសប្បាយចិត្ដ ទន្ទឹមនឹងនោះ អំនួតនៃសេចក្ដីសប្បាយចិត្ដណាស់លុះត្រាតែប្រពន្ធបង្ហាញការពេញចិត្ដចេះសម្របសម្រួលនៅក្នុងការរួមរ័ក្ស។ ផ្ដើមចេញពីភាពស្មោះស្ម័គ្រកក់ក្ដៅមានអត្ថន័យពីការសរសើរដោយស្ងៀមស្ងាត់របស់ប្រពន្ធនោះគេកាន់តែឈ្លក់វង្វេងជាងមុនឡើង។
ឈានចូលសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 មើលទៅវិថីជីវិតកាន់តែទូលំទូលាយជាងសម័យបុរាណហើយបញ្ហាវិបត្តិស្នេហាត្រីកោណក៏កើនឡើងជាលំដាប់ដូច្នោះមានតែស្រ្តីទេ ដែលជាអ្នកទទួលបន្ទុលដ៏ធ្ងន់ក្នុងចំណងអាពាហ៍ពិពាហ៍ សូមកុំអស់សង្ឃឹមលើកសៀវភៅស្រ្តីត្រូវស្គាល់ចិត្តបុរសអានដើម្បីកសាងអនាគតក្នុងគ្រួសារឱ្យមានប្រសិទ្ធភាពនិងគុណវុឌ្ឍជីវិត៕
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរឡើងថ្លែងសន្ទរកថា នៅក្នុងឱកាសដ៏អធិកអធមជាប្រវត្តិសាស្រ្ត នោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ សម្តេចបានផ្ញើសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធលើកទី១ ដែលជាសារមួយលើកទឹកចិត្តអ្នកនិពន្ធខ្មែរទាំងអស់។ ក្នុងសារដ៏ខ្លី សម្តេចបានថ្លែងថា “ទិវាជាតិអ្នកនិពន្ធ” រៀបចំឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ក៏ដូចជាបំផុសស្មារតីក្នុងការចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជា “ទិវាជាតិអ្នកនិពន្ធ” តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កន្លងមកអ្នកនិពន្ធខ្មែរក៏ដូចជាសមាគមអ្នកនិពន្ធខ្មែរបានខិតខំសរសេរនិងចងក្រងបានស្នាដៃយ៉ាងច្រើនបើទោះជាមានជីវភាពមិនធូរធាដូចអាជីពផ្សេងទៀត ក៏អ្នកនិពន្ធយើងមិនបានបោះបង់ចោលការងារដ៏ថ្លៃថ្នូរនោះឡើយ។ ការមើលឃើញអំពីចក្ខុវិស័យដ៏វែងឆ្ងាយនេះទើប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតអនុក្រិត្យថ្មី ស្តីអំពី ទិវាជាតិអ្នកនិពន្ធ ក្នុងអណត្តិថ្មីរបស់សម្តេចដែលសេចកី្តសង្ឃឹមរបស់អ្នកនិពន្ធខ្មែរគ្រប់ជំនាន់ដើម្បីបន្តកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបានកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕
នៅសម័យនេះមានមន្ត្រីជាន់ខ្ពស់តិចតួចណាស់ ដែលបានបន្សល់ទុកជីវប្រវត្តិសង្ខេបរបស់ ខ្លួនជាអត្ថបទចារឹក នៅពេលពួកគាត់ធ្វើបុណ្យ ជាពិសេសការធ្វើបុណ្យនៅប្រាសាទអង្គរវត្ត។ តាមរយៈពត៌មានដ៏ស្តួចស្តើងនេះ យើងអាចដឹងបានអំពីឋានានុក្រមខ្លះរបស់មន្ត្រីជាន់ខ្ពស់ ដោយសារប្រវត្តិការងារនិងការទទួលឋានន្តរស័ក្តិដែលតម្កើងដោយព្រះរាជា។
ក្រៅពីនោះយើងអាចដឹងអំពី ឋានៈមន្ត្រីរដ្ឋបាល ដោយសារបញ្ជីឈ្មោះសាក្សី ឬអ្នកចូលរួមពិធីបុណ្យទាំងនោះ។ បណ្តាមន្ត្រីដែលយើងប្រទះឃើញក្នុងសិលាចារឹកទាំងនេះបើរាប់ពីខ្ពស់មកទាបឬពីស័ក្តិរុងមកស័ក្ដិឆ្មារ គឺ៖
– ចៅហ្វាឬឧកញ៉ាបាំងក្លស់៤ ជាតំណែងដ៏ខ្ពង់ខ្ពស់បំផុតរបស់មន្ត្រី មានគុណបំណាច់ចំពោះរាជបល្លង្ក តែឋានៈនេះមិនបានកាន់កាប់តំណែងសំខាន់អ្វីឡើយ។ មាន សិលាចារឹកពីរដែល បានបញ្ជាក់ថា អ្នកនិពន្ធជាមន្ត្រី ដែលទទួលបានការតែងតាំងឱ្យកាន់តំណែងជាច្រើនលំដាប់ហើយដល់ចុងក្រោយបានទទួលឋានន្តរស័ក្តិនេះឯង ដូចជាលោក ជយនន្ទ ចុងក្រោយបំផុតបាន (IMA 38:53) និងឧកញ៉ាវង្សាអគ្គរាជ ដែលក្រោយពីបង្ក្រាបការបះបោររបស់មហាក្សត្រី ជាបុត្រីសម្ដេចកែវហ្វាអង្គឥមហើយ ព្រះរាជា ប្រទានឋានៈជាឧកញ៉ាតេជោ អភិបាលខេត្តកំពង់ស្វាយ តែគាត់ប្រកែកមិនព្រមទទួល ទើបព្រះរាជា ប្រទានឋានន្តរស័ក្តិជា ឧកញ៉ា ត្រួត (ស៊ី) ពានមាសបាំងក្លស់៤។ ហើយក្រោយមក គាត់ក៏ ក្រាបលាព្រះមហាក្សត្រទៅធ្វើ (IMA. 39)។ ដូច្នេះ មន្ត្រីដែលទទួលបានយសស័ក្តិបាំង ខ្ពស់៤ អាចមានឋានន្តរនាមជា ចៅហ្វា ឬឧកញ៉ា។
នៅក្នុងសិលាចារឹកនគរវត្តលេខ៣ និងលេខ៤ បានឱ្យដឹងពីបច្ចេកពាក្យហៅរដ្ឋមន្ត្រី សំខាន់បួនរូបរបស់ព្រះមហាក្សត្រថា មន្ត្រីមុខចតុស្តម្ភ គឺ៖
– ឧកញ៉ាយោមរាជ ត្រូវនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតុលាការដែលមានឋានន្តរស័ក្តិ១០ ហ៊ូពាន់។ អ្នកដែលបានទទួលឋានៈនេះ ហើយមានព័ត៌មាននេះ គឺគ្មានអ្នកណាក្រៅពីជយនន្នមន្ត្រី ថ្នាក់ទី១ឡើយ (IMA. 34)។ ប្រសិនបើនៅក្នុងរាជពង្សាវតាររបស់ឧកញ៉ាវាំងជួន បុរសដែលបានកាន់កាប់តំណែងយោមរាជនៅ ក្នុងរជ្ជកាលព្រះបាទជយជេដ្ឋាទី៣ គឺអតីតចៅពញាមន្ត្រីសង្គ្រាមហុកដ៏ល្បីល្បាញ។ ក្រោយពីគាត់ ជួយយកអាសារ សម្តេចព្រះរាជមាតា របស់ព្រះមហាក្សត្រ បានពីក្នុង ប្រឡាយយួននៅមាត់ទន្លេ ជ្រោយចង្វារនិងបានធ្វើសង្គ្រាមឈ្នះជាច្រើនសមរភូមិ គាត់បានទទួលបាននូវតួនាទីដ៏សំខាន់នេះ។
ប៉ុន្តែតែក្រោយពីគាត់កាន់តំណែងនោះយូរទៅមានការនឿយណាយដោយសារកិច្ចការរបស់គាត់ទាក់ទងតែនឹងការសម្រេចចិត្តប្រហារជីវិតអ្នកទោសអ្នកទោស ទើបគាត់ការលាលែងពីដំណែងឧកញ៉ាមន្ត្រីវាំងសម័យអាណានិគមនិយមបរាំងបានលាលែងពីតំណែង ទៅរស់នៅជាអ្នកស្រុកសាមញ្ញ។ ប៉ុន្តែគាត់នៅតែមានថ្វីដៃក្នុងកិច្ចការ ដែលគ្មានមនុស្សណាអាចធ្វើបាន ដូចជាការសម្លាប់ខ្លាដែលយារយីអ្នកស្រុកជាដើម។ ម៉្លោះហើយព្រះរាជាបានព្រះរាជទានឱ្យគាត់នូវដីធ្លី ភូមិ និងមនុស្សចំណុះ និងយសស័ក្តិជាក្រឡាពាស ដ៏ខ្ពង់ខ្ពស់ ដែលមានស័ក្តិ១០ហ៊ូពាន់ឋានៈធំជាងរ ដ្ឋមន្ត្រីទាំងឡាយតែគ្មានតំណែង។ តើក្រឡាពាសហុក នោះហើយឬ ដែលជាកវីប្រកាន់យករហស្សនាមជយនន្ទ?
– ឧកញ៉ាក្រឡាហោម ជារដ្ឋមន្ត្រីក្រសួងសង្គ្រាមជើងទឹកនិងសាសនាមានឋានន្តរស័ក្តិ១០ ហ៊ូពាន់។ នៅក្នុងសិលាចារឹកដែលយើងសិក្សា មានឧកញ៉ា ក្រឡាហោមម្នាក់ដែលមានគោរម្យងារ (IMA. 37: 21 និង 39: 70)។
– ឧកញ៉ាចក្រី ជារដ្ឋមន្ត្រីខាងសង្គ្រាមជើងគោក និងជានាយចៅហ្វាយ ពលដំរី សេះ គោ ក្របី ក្នុងព្រះរាជាណាចក្រ។តែមន្ត្រីប្រភេទនេះ។
– ឧកញ៉ាវាំង ជារដ្ឋមន្ត្រីខាងទំនុក បម្រុងកិច្ចការរាជវាំង និងរាជវង្សានុវង្ស។ រដ្ឋមន្ត្រីនេះ ក៏មិនមាននាមនៅលើសិលាចារឹកដែរ។
ប៉ុន្តែមានរដ្ឋមន្ត្រីសំខាន់ដទៃទៀតដែលមានពត៌មានខ្លួនទុកនៅលើសិលាចារឹកហើយយើងអាចលើកយកមកសិក្សាក្នុងសៀវភៅនេះបានមានដូចជា៖
– ឧកញ៉ាវង្សាអគ្គរាជ ជាមន្ត្រីស័ក្តិ១០ហ៊ូពាន់ (IMA. 39) គឺជាកូនប្រុស ម្នាក់ក្នុងចំណោមកូនប្រុសបីនាក់របស់ឧកញ៉ាក្រឡាហោមសេនាបរទេស។ គាត់បានឱ្យដឹងថា មុននឹងទទួលបាននូវឋានន្តរស័ក្តិនេះ ដំបូងឡើយគាត់គ្រងឋានៈជាចៅពញាមន្ត្រីសង្គ្រាម បន្ទាប់មកជា ឧកញ៉ាសុរិន្ទ្រាធិបតី និងចុងក្រោយជាឧកញ៉ាវង្សាអគ្គរាជនោះឯង។
– ឧកញ៉ាតេជោ គឺជាតំណែងស្ដេចត្រាញ់ ត្រួតខេត្តកំពង់ស្វាយ ស័ក្តិ១០ហ៊ូពាន់។ តំណែងនេះត្រូវលោកឧកញ៉ាវង្សាអគ្គរាជ បដិសេធមិនទទួលយកនៅពេលព្រះមហាក្សត្រប្រទានឱ្យគាត់ ក្រោយពីបានបង្ក្រាបការបះបោរពីរលើកប្រកបដោយជោគជ័យ (IMA. 39) ។
– ឧកញ៉ាអរជូន គឺជាតំណែងស្ដេចត្រាញ់ ត្រួតខេត្តត្បូងឃ្មុំ ស័ក្តិ១០ហ៊ូពាន់ ដែលជាតំណែងមួយរបស់លោកជ័យនន្ទ មុនពេលឡើងឋានៈជាឧកញ៉ាយោមរាជ (IMA. 38) ។
-ឧកញ៉ាកោសាធិបតី ដែលអាចប្រៀបធៀបបាននឹងតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺជាតំណែងរបស់ឧកញាសេនាបរទេសមុនពេលគាត់ឡើងជាក្រលាហោម(IMA. 37:17) ។
– ឧកញ៉ាព្រះឃ្លាំង ដែលអាចប្រៀបធៀបបាននឹងតំណែងអគ្គទេសាភិបាលរតនាគារជាតិនេះក៏ជាតំ ណែងរបស់លោកឧកញ៉ាសេនាបរទេសដែរ មុនពេលគាត់ឡើងជា ឧកញ៉ាកោសាធិបតី (IMA. 37:14)
– ឧកញ៉ាសេនាបរទេស ដែលគេមិនដឹងច្បាស់អំពីមុខងារ តែប្រហែលជារដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការបរទេស។នេះជាឋានៈដំបូងរបស់លោកឧកញ៉ាក្រឡាហោមសេនាបរទេស (IMA. 37:5)។
– ចតុរង្គសេនាបតី ដែលជាមេទ័ពបួនកងពលខុសគ្នា គឺមេទ័ពកងពលដំរី មេទ័ពកងពលសេះមេទ័ពកងពលរទេះនិងមេទ័ពកងពលថ្មើរជើង(IMA. 4B: 28-9) ។
ក្រៅពីនេះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលក្នុងអត្ថបទ មិនបានបញ្ជាក់ពីតំណែងរបស់ពួកគេ ឡើយ។ដោយគ្រាន់តែអះអាងថាអ្នកនោះបានចូលរួមធ្វើជាសាក្សីនៃពិធីបុណ្យដូចគ្នានឹងព្រះសង្ឃដែរ មន្ត្រីទាំងអស់នោះមានដូចជា៖
– ឧកញ៉ាសេនាធិបតី (IMA. 37)
– ឧកញ៉ាទេសនាយុគន្ធ (IMA. 37)
– ចៅពញារាម្មជោ (IMA. 20:8)
– ពញាទេព្វរាជ (IMA. 20:17)
-អកហ្លួង អភយរាជ ដែលមានភរិយាគោរម្យងារជា អ្នកអក ធម៌ (IMA. 4:6)
– អកឃុន ទិញសេនាសែង (K. 39:5)
– អកហ្វឺន ស្នេហ៍ចង់រ័ក្ស (IMA. 37) ជាដើម៕
មានពីរនាក់ទៀតគឺលោក Jimmy Carter និង Bill Clinton បានទទួលជោគជ័យជាមួយនឹងសៀវភៅដែលលក់ដាច់បំផុតបន្ទាប់ពីចាកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ ជាពិសេស John F. Kennedy និង Ronald Reagan បានឈរនៅលើកំពូលតារាងលក់ដាច់បំផុតរបស់ New York Times បន្ទាប់ពីការស្លាប់របស់ពួកគេ។
តាមពិតទៅ មិនមានប្រធានាធិបតីអាមេរិកណាម្នាក់ ដែលមិនបានព្យាយាមក្លាយជាអ្នកនិពន្ធដែលលក់ដាច់ជាងគេនោះទេ។ដូចជាសៀវភៅDecision Points របស់ George W.Bush នឹងត្រូវបានចេញផ្សាយនៅរដូវស្លឹកឈើជ្រុះនេះដោយ Crown Publishers ជាដើម ។ លោក Bush បាននិយាយថា ប៉ុន្តែវាមិនមែនជាអនុស្សាវរីយ៍ទេ ប៉ុន្តែការវិភាគអំពីដំណាក់កាលសំខាន់ៗនៃជីវិតរបស់គាត់ ចាប់ពីការឈប់ផឹកស្រា រហូតដល់ការលុកលុយនៅប្រទេសអ៊ីរ៉ាក់។ អនុស្សាវរីយ៍ប្រធានាធិបតីនាំមកនូវកិត្យា នុភាពដល់អ្នកបោះពុម្ពផ្សាយ និងជួយពួកគេបង្កើតប្រាក់ចំណូលច្រើនក្រៃលែង។ ទោះជាយ៉ាងណាក៏ដោយពួកគេមានទំនោរកាត់បន្ថយកំហុសនិងភាពបរាជ័យរបស់អ្នកនិពន្ធផងដែរ។
លោក Douglas Brinkley សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ – សាកលវិទ្យាល័យ Rice និងជាអ្នកនិពន្ធលក់ដាច់បំផុតនៃ “Wild Warrior: Theodore Roosevelt និងបូជនីយកិច្ចរបស់អាមេរិក” បាននិយាយថា “អនុស្សាវរីយ៍គឺជាការចាប់ផ្តើមនៃវដ្ដកេរ្តិ៍ដំណែលជាជាងផ្តល់នូវការវាយតម្លៃត្រឹមត្រូវ” មានបំណងការពារកេរ្តិ៍ឈ្មោះ និងជួយរៃអង្គាសប្រាក់សម្រាប់
បណ្ណាល័យប្រធានាធិបតី ដូច្នេះ អនុស្សាវរីយ៍បាត់បង់ភាពឯកជន និងភាពត្រឹមត្រូវនៃការពិតរបស់ពួកគេ។
ចំពោះលោក Franklin D. Roosevelt គឺជាប្រធានាធិបតីនៅពេលដែលទស្សនាវដ្តី Time របស់អាមេរិកបានចាប់ផ្តើមចងក្រងបញ្ជីលក់ដាច់បំផុតរបស់ខ្លួន។ លោក ហ្វ្រាងគ្លីន និងកេណឺឌី( Kennedy) បានស្លាប់ពេលកំពុងកាន់តំណែង ដោយជោគវាសនាប្លន់ពួកគេនូវឱកាសដើម្បីឆ្លុះបញ្ចាំងពីជីវិត និងការគ្រប់គ្រងរបស់ពួកគេ។ ប៉ុន្តែកេណឺឌី( Kennedy) ទោះជាយ៉ាងណាក៏ដោយបានឈ្នះបេះដូងអ្នកអានហើយបានទទួលរង្វាន់ Pulitzer សម្រាប់ “Profiles in Courage” (បកប្រែប្រហែល: Aspects of Courage – 1956) ដែលជាសៀវភៅគំនូរជីវប្រវត្តិរបស់អ្នកនយោបាយលេចធ្លោមិនត្រូវបានគាំទ្រ។ សៀវភៅលក់បានជាង២.៨ លានច្បាប់មុនពេលលោកកេណឺឌីត្រូវបានគេធ្វើឃាតនៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ១៩៦៣ ។
សៀវភៅមានចំណងជើងថា “One Hour Before Dawn: Memoirs of a Country Boyhood” របស់លោក Jimmy Carter បានជាប់ក្នុងបញ្ជីលក់ដាច់បំផុតរយៈពេលប្រាំសប្តាហ៍ជាប់ៗគ្នាក្នុងឆ្នាំ២០០១ ហើយគាត់គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធបីនាក់ក្នុងវគ្គចុងក្រោយនៃរង្វាន់ Pulitzer សម្រាប់សៀវភៅក្នុងប្រភេទជីវប្រវត្តិ និងជីវប្រវត្តិ។ សៀវភៅទីពីររបស់លោក Carter – “តម្លៃគ្រោះថ្នាក់របស់យើង: វិបត្តិសីលធម៌របស់អាមេរិក” – ក៏បានបង្កើតបញ្ជីលក់ដាច់បំផុតសម្រាប់រយៈពេល 4 សប្តាហ៍។
ជីវប្រវត្តិសង្ខេប “ជីវិតខ្ញុំ” របស់ប្រធានាធិបតី Bill Clinton បានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០០៤ដែលមានជិត១០០០ទំព័រ ត្រូវបានកាន់កាប់តំណែងលេខ១ ក្នុងបញ្ជីលក់ដាច់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ហើយក្រោយមកត្រូវបានបោះពុម្ពឡើងវិញជា ២ ភាគ។ ប៊ីលគ្លីនតុនក៏បានឈានដល់កំពូលតារាងលក់ដាច់បំផុតក្នុងរយៈពេលមួយសប្តាហ៍ក្នុងឆ្នាំ២០០៧ជាមួយនឹងសៀវភៅ “ការប្តេជ្ញាចិត្ត: របៀបដែលយើងម្នាក់ៗអាចផ្លាស់ប្តូរពិភពលោក” ។
ប្រធានាធិបតីអាមេរិកថ្មីៗ៦រូបតើនរណាជាអ្នកមានជាងគេ?
ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden មានទ្រព្យសម្បត្តិតិចតួចបំផុតនៅក្នុងបញ្ជីនេះ ខណៈដែលអ្នកស្នងតំណែងមុនរបស់លោក Donald Trump គឺជាប្រធានាធិបតីអាមេរិកដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអាជីវកម្មរបស់គាត់ និងកម្មវិធីទូរទស្សន៍ពិត។
ប្រធានាធិបតីអាមេរិកត្រូវបានគេចាត់ទុកជាញឹកញាប់ជាតំណែងអំណាច។ បន្ថែមពីលើឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏ធំសម្បើម ប្រធានាធិបតីអាមេរិកក៏ទទួលបានអត្ថប្រយោជន៍ជាបន្តបន្ទាប់ផងដែរ ជាពិសេសប្រាក់ខែប្រចាំឆ្នាំចំនួន៤០ម៉ឺនដុល្លារ។
បន្ទាប់ពីចាកចេញពីតំណែង ប្រធានាធិបតីអាមេរិកក៏បន្តទទួលបានអត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមទាំងប្រាក់សោធនប្រចាំខែ ការថែទាំសុខភាព និងការការពារសេវាសម្ងាត់។ ការក្លាយជាប្រធានាធិបតីក៏នាំមកនូវឱកាសរកលុយជាច្រើនផងដែរ ដូចជាកិច្ចសន្យាបោះពុម្ពសៀវភៅ ឬការងារនិយាយជាដើម។
បច្ចុប្បន្នមានប្រធានាធិបតីអាមេរិកចំនួន ៦រូប ដែលកំពុងរស់នៅ ដែលក្នុងនោះលោកប្រធានាធិបតី Donald Trump មានទ្រព្យសម្បត្តិច្រើនជាងគេ ដោយផ្អែកលើ Celebrity Net Worth ដែលជាគេហទំព័រព័ត៌មានដែលប៉ាន់ស្មានទ្រព្យសម្បត្តិសរុប និងសកម្មភាពហិរញ្ញវត្ថុរបស់មនុស្សល្បីៗ។ សូមតាមដានលេខរៀង ៦-លោក Joe Biden ប្រធានាធិបតីទី ៤៦(2021 – បច្ចុប្បន្ន):មានប្រាក់ចំនួន ៩ លានដុល្លារជាមួយ នឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានប្រហែល ៩ លានដុល្លារ ប្រធានាធិបតីបច្ចុប្បន្ន Joe Biden គឺនៅខាងក្រោមបញ្ជី។មុនពេលធ្វើការនៅសេតវិមានក្នុងឋានៈជាអនុប្រធានាធិបតីរបស់លោក អូបាម៉ា លោក Biden មានភាពល្បីល្បាញដោយសារហៅខ្លួនឯងថា “វណ្ណៈកណ្តាល” ដែលជាសមាជិក “ក្រីក្របំផុត” នៃសភា។បន្ទាប់ពីកាន់តំណែងជាអនុប្រធានាធិបតីមក ទ្រព្យសម្បត្តិសុទ្ធរបស់លោក Biden បានកើនឡើងដល់រាប់លានដុល្លារ។ ប្រាក់ដែលលោក Biden រកបានក្រោយឆ្នាំ២០១៧ភាគច្រើនបានមកពីសុន្ទរកថា និងកិច្ចសន្យាបោះពុម្ពសៀវភៅ។
ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ តែម្នាក់ឯង វាត្រូវបានគេរាយការណ៍ថា លោក Biden ត្រូវបានជួលឱ្យនិយាយចំនួន ៤០លើក ជាមួយនឹងតម្លៃកើនឡើងដល់ទៅ ៥ ឬ ៦ តួរលេខសម្រាប់ពេលនីមួយៗ។
៥-លោក Jimmy Carter ប្រធានាធិបតីទី ៣៩ (១៩៧៧-១៩៨១)មានប្រាក់ចំនួន១០លានដុល្លារ លោក Jimmy Carter មានអាយុ ៩៧ ឆ្នាំនៅឆ្នាំនេះ ដែលជាប្រធានាធិបតីចាស់ជាងគេ និងតែមួយគត់ដែលមានអាណត្តិក្នុងសតវត្សទីចុងក្រោយ។លោក Carter គឺជាមន្ត្រីកងទ័ពជើងទឹក និងជាអភិបាលរដ្ឋ Georgia ។ បន្ថែមពីលើប្រាក់សោធននិវត្តន៍របស់គាត់ លោក Carter បានសរសេរសៀវភៅជាង 30 ក្បាល ហើយបានតាំងខ្លួនគាត់ជាអ្នកការទូតពិភពលោកដែលលើកកម្ពស់សន្តិភាព និងកិច្ចខិតខំប្រឹងប្រែងផ្នែកសប្បុរសធម៌ផ្សេងទៀត។លោកបានបង្កើតមជ្ឈមណ្ឌល Carter ជាអង្គការមួយដែលមានគោលបំណងដោះស្រាយជម្លោះពិភពលោកនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។បើយោងតតាម កាសែត Washington Post លោក Carter ក៏បានរកប្រាក់ពីកសិដ្ឋាន និងអាជីវកម្មរបស់គ្រួសារលោកផងដែរ។
៤-លោក George W. Bush ប្រធានាធិបតីទី ៤៣(២០០១-២០០៩)មានប្រាក់៥០លានដុល្លា។
មុនពេលចូលប្រឡូកក្នុងឆាកនយោបាយតាមឪពុក លោក Bush មានអាជីពជាយោធា និងជំនួញរបស់អាមេរិក។យោងតាម កាសែត Washington Post នៅចុងទសវត្សរ៍ឆ្នាំ១៩៧០លោក Bush បានបង្កើតក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន Arbusto Energy ។ លោក Bush ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីវកម្មនៅពេលដែលគាត់បានទិញក្រុមកីឡាបេស្បល Texas Rangers ហើយបន្ទាប់មកបានវិនិយោគកន្លះលានដុល្លារនៅក្នុងយីហោនេះ។ នៅឆ្នាំ១៩៩៨ លោក Bush បានលក់ភាគហ៊ុនរបស់លោក ហើយទទួលបាន១៥លានដុល្លារ។បន្ថែមពីលើប្រាក់បៀវត្សរ៍ប្រធានាធិបតី និងជំនួញជំនួញមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោក Bush មានទ្រព្យសម្បត្តិវិនិយោគមួយចំនួន រួមទាំងកសិដ្ឋានចិញ្ចឹមសត្វទំហំ ៦០០ ហិកតានៅរដ្ឋតិចសាស់។
៣-លោក Barack Obama ប្រធានាធិបតីទី ៤៤(២០០៩-២០១៧)មានប្រាក់ចំនួន៧០លានដុល្លា។
មុននឹងក្លាយជាប្រធានាធិបតី លោកអូបាម៉ាត្រូវបានគេនិយាយថាមិនមែនជាអ្នកមានទេ។ លោក អូបាម៉ាធ្លាប់រកចំណូលបានជាង៣.៣លានដុល្លារជាសៀវភៅសួយសារអាករសម្រាប់សៀវភៅ Dreams of My Father ដែលជាសៀវភៅដែលលោកបានសរសេរក្នុងទសវត្សរ៍ឆ្នាំ ១៩៩០មុនពេលក្លាយជាឥស្សរជននយោបាយ។លោក អូបាម៉ា បានកាន់តំណែងជាប្រធានាធិបតីរយៈពេល ២ អាណត្តិ (៨ ឆ្នាំ) ជាមួយនឹងប្រាក់ខែ៤០០០០០ដុល្លារ/ឆ្នាំ។ ប្រាក់សោធននិវត្តន៍របស់លោកអូបាម៉ាគឺ២០៥៧០០ដុល្លារក្នុងមួយឆ្នាំ។បន្ទាប់ពីចាកចេញពីសេតវិមាន លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបោះពុម្ភសៀវភៅដែលមានតម្លៃ ៦៥ លានដុល្លារ រួមទាំងសៀវភៅអនុស្សាវរីយ៍របស់ភរិយាលោក Michelle Obama ផងដែរ។
២-លោក Bill Clinton ប្រធានាធិបតីទី ៤២(១៩៩៣-២០០១)មានប្រាក់ចំនួន១០០លានដុល្លា។
ទ្រព្យសម្បត្តិសុទ្ធរបស់លោកគ្លីនតុនគឺប្រហែល១០០ លានដុល្លារ ដែលភាគច្រើនបានមកបន្ទាប់ពីលោកកាន់តំណែងជាប្រធានាធិបតី។អត្ថបទ របស់ Forbes ឆ្នាំ ២០១៦ បានវិភាគពីរបៀបដែលលោក Clinton រកលុយបានច្រើនបន្ទាប់ពីចាកចេញពីសេតវិមាន។ អាស្រ័យហេតុនេះ លោក គ្លីនតុន គិតថ្លៃនិយាយ ១២៥,០០០ ដុល្លារ/ដង ហើយរកប្រាក់បានពីការបោះពុម្ពសៀវភៅ និងការប្រឹក្សាឯកជន។យោងតាម ទស្សនាវដ្តី Forbes ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៥ទ្រព្យសម្បត្តិរបស់លោក Clinton បានកើនឡើងចំនួន ៣៨ លានដុល្លារពីការបោះពុម្ពសៀវភៅ រួមទាំងសៀវភៅដែលលក់ដាច់បំផុតអំពីជីវិតរបស់គាត់។
១-លោក Donald Trump ប្រធានាធិបតីទី ៤៥(២០១៧-២០២១)មានប្រាក់ចំនួន៣ ពាន់លានដុល្លារ
វាមិនមែនជារឿងចម្លែកទេដែលលោក Donald Trump គឺជាអ្នកមានបំផុតក្នុងបញ្ជីនេះ។ មុនពេលអាណត្តិប្រធានាធិបតីទី 45 របស់គាត់ លោក Trump ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីអចលនទ្រព្យ និងជាតារាទូរទស្សន៍។យោងតាម ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់អ្នកជំនួញដែលប្រែក្លាយអ្នកនយោបាយរូបនេះមានប្រហែល ៣ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិដ៏ធំនេះត្រូវបានគេនិយាយថាបានមកពីអចលនទ្រព្យនៅទីក្រុងញូវយ៉ក និងប្រភពជាច្រើនទៀតដូចជាគម្រោងប្រព័ន្ធផ្សព្វផ្សាយ ទីលានវាយកូនហ្គោល និងកន្លែងផលិតស្រាទំពាំងបាយជូរទំហំ ៥០០ ហិកតានៅ Charlottesville រដ្ឋ Virginia ។យោងតាម 24/7 Wall St លោក Trump គឺជាអ្នកមានបំផុតដែលគាត់ជាប្រធានាធិបតីអាមេរិកដែលមានបំផុតគ្រប់ពេលសូម្បីតែអ្នកមានជាងមេដឹកនាំអាមេរិកដំបូងដូចជា George Washington និង Thomas Jefferson ៕ឯកសារបរទេស