នៅក្នុងការថ្លែងសង្កថាខ្លីបន្ទាប់ពីទទួលជ័យជំនះលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះលើកពីការរួបរួមគ្នាបង្កើតយុគ្គសម័យមាសសម្រាប់សហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋរបស់លោកក៏ទទួលជោគជ័យលើការបោះឆ្នោតព្រឹទ្ធសភាផងដែរ។

ចំណែកលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីសបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ បានទទួលស្គាល់ថាលោកស្រីបានចាញ់ការបោះឆ្នោតនេះ។ លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកត្រូវបានគេជឿថានឹងជះឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយទាំងក្នុងប្រទេសនិងឆាកអន្តរជាតិបន្ទាប់ពីលោកត្រាំក្លាយជាប្រធានាធិបតីក្នុងខែមករាឆ្នាំ២០២៥ខាងមុខនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព