ព័ត៌មានអត្រាប្តូរប្រាក់ ៣១ ខែកក្កដា ឆ្នាំ២០២៤
អត្រាប្តូរប្រាក់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ | |||
និមិត្តសញ្ញា | ឯកតា | ទិញចូល | លក់ចេញ |
USD/KHR | 1 | 4104 | 4118 |
AUD/KHR | 1 | 2668 | 2695 |
CAD/KHR | 1 | 2968 | 2997 |
CHF/KHR | 1 | 4660 | 4706 |
CNY/KHR | 1 | 568 | 574 |
EUR/KHR | 1 | 4443 | 4487 |
GBP/KHR | 1 | 5270 | 5323 |
JPY/KHR | 100 | 2729 | 2756 |
NZD/KHR | 1 | 2430 | 2454 |
SGD/KHR | 1 | 3066 | 3097 |
THB/KHR | 1 | 115 | 116 |
TWD/KHR | 1 | 125 | 126 |
VND/KHR | 1000 | 163 | 164 |
EUR/USD | 1 | 1.0604 | 1.1036 |
AUD/USD | 1 | 0.6404 | 0.6666 |
NZD/USD | 1 | 0.5788 | 0.6024 |
GBP/USD | 1 | 1.2585 | 1.3099 |
USD/SGD | 1 | 1.3143 | 1.3679 |
USD/THB | 1 | 35.13 | 36.57 |
USD/JPY | 1 | 149.21 | 155.31 |
USD/CAD | 1 | 1.3573 | 1.4127 |
USD/CNY | 1 | 7.1220 | 7.4126 |
USD/CHF | 1 | 0.8641 | 0.8993 |
តម្លៃផ្សារហ៊ុនកម្ពុជា
អាម៉ាហ្សាឌៀ អេឌូសិន ផ្តល់ព័ត៌មានអំពីតម្លៃនៃទីផ្សារភាគហ៊ុនរបស់កម្ពុជាក្រោយពេលផ្សារហ៊ុនបិទបញ្ចប់ការជួញដូរពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាមប្រភពព័ត៌មានផ្លូវការពីគេហទំព័ររបស់ផ្សារមូលប័ត្រកម្ពុជាCSX។ ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។
ផ្សារហ៊ុនកម្ពុជា ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ | |||
ក្រុមហ៊ុន | តម្លៃបច្ចុប្បន្នជារៀល | %ប្រែប្រួល | ប្រែប្រួលជារៀល |
PWSA | 7,000 | 0.00 | 0 |
GTI | 3,800 | 0.00 | 0 |
PPAP | 14,600 | 0.27 | 40 |
PPSP | 2,290 | 0.44 | 10 |
PAS | 12,060 | 0.33 | 40 |
ABC | 7,500 | 0.00 | 0 |
PEPC | 2,470 | 0.80 | 20 |
MJQE | 2,050 | 0.49 | 10 |
CGSM | 2,420 | 0.00 | 0 |
តម្លៃផ្សារហ៊ុនកម្ពុជា
អាម៉ាហ្សាឌៀ អេឌូសិន ផ្តល់ព័ត៌មានអំពីតម្លៃនៃទីផ្សារភាគហ៊ុនរបស់កម្ពុជាក្រោយពេលផ្សារហ៊ុនបិទបញ្ចប់ការជួញដូរពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាមប្រភពព័ត៌មានផ្លូវការពីគេហទំព័ររបស់ផ្សារមូលប័ត្រកម្ពុជាCSX។ ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។
ផ្សារហ៊ុនកម្ពុជា ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ | |||
ក្រុមហ៊ុន | តម្លៃបច្ចុប្បន្នជារៀល | %ប្រែប្រួល | ប្រែប្រួលជារៀល |
PWSA | 7,000 | 0.29 | 20 |
GTI | 3,800 | 5.85 | 210 |
PPAP | 14,560 | 2.80 | 420 |
PPSP | 2,280 | 0.00 | 0 |
PAS | 12,100 | 0.17 | 20 |
ABC | 7,500 | 0.27 | 20 |
PEPC | 2,490 | 0.00 | 0 |
MJQE | 2,040 | 0.49 | 10 |
CGSM | 2,420 | 0.00 | 0 |
អត្រាប្តូរប្រាក់ ៣០ ខែកក្កដា ឆ្នាំ២០២៤
អត្រាប្តូរប្រាក់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ | |||
និមិត្តសញ្ញា | ឯកតា | ទិញចូល | លក់ចេញ |
USD/KHR | 1 | 4,106.00 | 4,117.00 |
AUD/KHR | 1 | 2,688.00 | 2,715.00 |
CAD/KHR | 1 | 2,968.00 | 2,997.00 |
CHF/KHR | 1 | 4,641.00 | 4,687.00 |
CNY/KHR | 1 | 566.00 | 571.00 |
EUR/KHR | 1 | 4,447.00 | 4,491.00 |
GBP/KHR | 1 | 5,263.00 | 5,315.00 |
JPY/KHR | 100 | 2,672.00 | 2,699.00 |
NZD/KHR | 1 | 2,415.00 | 2,439.00 |
SGD/KHR | 1 | 3,057.00 | 3,087.00 |
THB/KHR | 1 | 114.00 | 115.00 |
TWD/KHR | 1 | 125.00 | 126.00 |
VND/KHR | 1000 | 162.00 | 164.00 |
EUR/USD | 1 | 1.0601 | 1.1033 |
AUD/USD | 1 | 0.6416 | 0.6678 |
NZD/USD | 1 | 0.5760 | 0.5996 |
GBP/USD | 1 | 1.2594 | 1.3108 |
USD/SGD | 1 | 1.3167 | 1.3705 |
USD/THB | 1 | 35.28 | 36.72 |
USD/JPY | 1 | 151.07 | 157.23 |
USD/CAD | 1 | 1.3578 | 1.4132 |
USD/CNY | 1 | 7.1220 | 7.4126 |
USD/CHF | 1 | 0.8689 | 0.9043 |
ថ្វីត្បិតតែរដ្ឋបាលលោក ប្រធានាធិបតី ចូ បៃដិន បានរៀបចំគោលនយោបាយស្តារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យងើបឡើងវិញទទួលបានជោគជ័យគួរឱ្យកត់សំគាល់បន្ទាប់ពីមានវិបត្តិធ្លាក់ចុះខ្លាំងដោយសារតែការរាតត្បាតនៃជំងឺកូវីដក្តី ក៏រដ្ឋបាលនេះកំពុងតែប្រឈមមុខដោះស្រាយនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ តម្លៃទំនិញនិងសេវាកម្មឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់កម្លាំងទិញ ប្រាក់ឈ្នួលដែលពលរដ្ឋអាមេរិកទទួលបានមិនអាចគ្រប់គ្រាន់ក្នុងការទប់ទល់នឹងកំណើនអតិផរណាទំនិញជាក់ស្តែង ដែលជាកត្តាធ្វើឱ្យការរស់នៅរបស់ពួកមានភាពតឹងតែងកាន់តែខ្លាំងឡើងៗ។
នៅពេលដែលលោកបៃដិន និង លោកស្រីហារីសចូលកាន់តំណែងនៅសេតវិមាននាឆ្នាំ ២០២១ ពេលនោះអត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកមានរហូតដល់៦.៤%។ តាមរយៈការបញ្ចេញកញ្ចប់ថវិការប្រមាណ ១.៩មុឺនលានដុល្លារ រួមនិងវិធានសេដ្ឋកិច្ចផ្សេងទៀតក្នុងការស្តារនិងអភិវឌ្ឍនសេដ្ឋកិច្ចបានធ្វើឱ្យអត្រាអ្នកអត់ការងារធ្លាក់មកនៅត្រឹមតែ៣.៤%ប៉ុណ្ណោះនៅដើមឆ្នាំ២០២៣ ដែលជាអត្រាទាបបំផុតក្នុងរយៈកាលជាងកន្លះសតវត្សកន្លងមកនេះ។ មិនតែប៉ុណ្ណោះអត្រានេះនៅថេរក្រោម៤% ជាច្រើនខែជាប់ៗគ្នាដែលមិនធ្លាប់មានចាប់តាំងពីទសវត្សឆ្នាំ៦០។ គោលនយោបាយដាក់ចេញដោយក្រុមអ្នកយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់រដ្ឋបាលលោកបៃដិន បានធ្វើឱ្យមានសន្ទុះសេដ្ឋកិច្ចងើបលូតលាស់យ៉ាងឆាប់រហ័ស ដែលជាបច្ច័យបង្កើតឱ្យមានតម្រូវការកម្លាំងពលកម្មកាន់តែច្រើនរហូតដល់និយោជកមានការប្រកួតប្រជែងគ្នាដោយតម្លើងប្រាក់កំរៃពលកម្មដើម្បីរក្សាបុគ្គលិក ហើយកម្មករក៏ទទួលបានកំរៃពលកម្មច្រើនជាងមុន កាត់បន្ថយនូវគម្លាតនៃប្រាក់ចំណូលបានយ៉ងច្រើនសម្រាប់កម្មករដែលធ្លាប់ទទួលបានកម្រៃទាប។
ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចដ៏លឿនេះបានបង្កើតឱ្យមាននូវបញ្ហាមួយចំនួនដូចជា៖ សង្វាក់ផ្គត់ផ្គង់មានការគាំងស្ទះដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដែលជាបច្ច័យរុញច្រានឱ្យទំនិញគ្រប់យ៉ាងឡើងថ្លៃ ព្រោះតម្រូវការច្រើនជាងការផ្គត់ផ្គង់។ បន្ថែមស្ថានការណ៍ឱ្យកាន់តែយ៉ាប់យឺនទៀតគឺនៅពេលដែល ប្រទេសរុស្សីធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន បណ្តាលឱ្យតម្លៃឧស្ម័ន និង ម្ហូបម្ហារកើនឡើង បង្ករឱ្យមានតម្លៃទំនិញហក់ឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈកាល៤ទសវត្សនាចាប់ពីខែមិថុនា ឆ្នាំ២០២២។ ទោះបីជាបា្រក់កម្រៃឈ្នួលពលកម្មរបស់ពលរដ្ឋអាមេរិកកើនឡើងក៍ដោយ ក៏ជីវភាពរស់នៅរបស់ ពួកគេមិនធូធារដដែល ព្រោះតែតម្លៃទំនិញប្រើប្រាស់គ្រប់យ៉ាងឡើងថ្លៃដូចគ្នាជាកត្តាមិនធ្វើឱ្យ ពលរដ្ឋអាមេរិកសាទរពីការរីកចម្រើនសេដ្ឋកិច្ចសោះឡើយ ផ្ទុយទៅវិញធ្វើឱ្យគេមានការគិតអវិជ្ជមាននិងខឹងសម្បារទៅលើគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោកបៃដិន។
ថ្វីត្បិតតែអត្រាអថិផរណាបានធ្លាក់ពីចំណុចខ្ពស់បំផុត៩.១% ក្នុងខែមិថុនាឆ្នាំ២០២២មកនៅត្រឹមតែប្រមាណ៣% កាលពីខែមិថុនាឆ្នាំ២០២៤ (តាមទិន្នន័យរបស់ក្រសួងការងារសហព័ន្ធ) ក៏ដោយ ក៏គម្លាតរវាងទិន្នន័យសេដ្ឋកិច្ចវិជ្ជមាន និង ការយល់ឃើញរបស់ពលដ្ឋនៅតែធំដដែល ដោយសារពួកគេមិនឃើញមានការប្រែប្រួលអ្វីជាដុំកំភួនក្នុង ជីវភាពរស់នៅរបស់ពួកគេ ព្រោះថានៅក្នុងរបាយការណ៍សេដ្ឋកិច្ចបង្ហាញពីអត្រាអតិផរណាថយចុះ ប៉ុន្តែធាតុពិតទំនិញនៅតាមទីផ្សារជាក់ស្តែងនៅមានតម្លៃថ្លៃដដែល។ លោក គ្រីស ជេកសុន អ្នកដឹកនាំធ្វើសម្រង់មតិនៅក្រុមហ៊ុន Ipsos Public Affairs បានពន្យល់ប្រាប់អ្នកយកព័ត៌មាន Associated Press ថា “តម្លៃទំនិញនិងសេវាកម្មជាមធ្យមបានកើន២០%ក្នុងរយៈកាលបីឆ្នាំកន្លងទៅ។ ទោះបីជាប្រាក់ឈ្មួលកើនឡើងក៏ដោយ ក៏កើនមិនទាន់នឹងកំណើននៃតម្លៃទំនិញដែរ ជាលទ្ធផលពលរដ្ឋអាមេរិកភាគច្រើនមានអារម្មណ៍ថាលុយរបស់ពួកគេមិនអាចទិញទំនិញ បានច្រើនដូចពួកធ្លាប់ទិញពីមុន នាំឱ្យពួកគេមានបញ្ហាហិរញ្ញវត្ថុនិងមិនពេញចិត្តយ៉ាងខ្លាំងទៅនឹងទិសដៅសេដ្ឋកិច្ចរបស់ប្រទេស។”
អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ បានលើកយកបញ្ហាមិនសប្បាយចិត្តរបស់ពលរដ្ឋអាមេរិក ធ្វើជាចំណុចស្នូលសម្រាប់យុទ្ធនាការរកសម្លេងរបស់លោក ដោយលោកសង្កត់ធ្ងន់ទៅលើការកើនឡើងនៃថ្លៃរស់នៅប្រចាំថ្ងៃ។ នៅក្នុងសមាជគណៈបក្សប្រជាធិបតេយ្យ លោកត្រាំបានលើកឡើងពីវិបត្តិទាក់ទងនឹងអតិផរណាចំនួន១៤ដង នៅក្នុងសង្កថារបស់លោក ដោយសង្កត់ធ្ងន់ទៅលើកំណើនតម្លៃផ្ទះដែលកើនឡើងយ៉ាងច្រើននាំឱ្យ អ្នកមានបំណងចង់បានផ្ទះជាច្រើនបាត់បង់ក្តីសង្ឃឹមរបស់ពួកគេ។ ចំពោះលោក JD Vance សមាជិកវុឌ្ឍិសភានៅរដ្ឋអូហាយូ ជាដៃគូបេក្ខជនអនុប្រធានាធិបតីរបស់លោកត្រាំ ក៏បានវាយប្រហារលោកបៃដិនលើបញ្ហានេះយ៉ាងចាស់ដៃដែរ។ បញ្ហាកង្វល់ទាំងនេះជារឿងដែលលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីគណៈបក្សប្រជាធិបតេយ្យមានការលំបាកក្នុងលើកយកគុណសម្បត្តិពីជោគជ័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃដិនមកធ្វើជាទុន នយោបាយទាញយកសម្លេងគាំទ្រពីមហាជន។
នៅក្នុងសន្ទរកថាកាលពីពេលថ្មីៗនេះ លោកស្រីហារីស បានបង្ហាញពីគោលជំហររបស់លោកស្រីគាំទ្រនូវគោលនយោបាយកាត់បន្ថយថ្លៃចំណាយក្នុងគ្រួសារពលរដ្ឋអាមេរិក រួមទាំងគោលការថែទាំសុខភាពតម្លៃថោកសមរម្យ និង គោលការគាំពារសុខមាលភាពកុមារជាដើម។ លោកស្រីបានរិះគន់លោកត្រាំដែលមានផែនការលប់បំបាត់ចោលយន្តការរបស់រដ្ឋបាលលោកបៃដិនដែលកំរិតតម្លៃថ្នាំអាំងសូលីន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកបៃដិនកាត់បន្ថយថ្លៃថ្នាំកុំឱ្យថ្លៃខ្ពស់ពេក។
លោកជេរុម ផៅវ៉ែល ប្រធានធនាគារបំរុងសហព័ន្ធបានធ្វការតម្លើងអត្រាការប្រាក់ ព្រោះថាការតម្លើងអត្រាការប្រាក់នេះដើតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ អត្រាអតិផរណាបានធ្លាក់ចុះ ស្របតាមផែនការដែលបានគូសវាស ដែលរហូតមកដល់ពេលនេះមន្ត្រីជំនាញនៅធនាគារបំរុងសហព័ន្ធកាន់តែមានទំនុកចិត្តថាអត្រាអតិផរណានឹងថមថយបន្តទៀតមកនៅត្រឹមតែ២%តាមផែនការដែលពួកគេបានគ្រោងទុក។ ហើយអត្រាអត់ ការងារធ្វើក៏ស្ថិតនៅត្រឹម ៤.១%ដែលជាអត្រាមួយនៅកម្រិតទាបនៅឡើយ។ កាលដំបូងឡើយ អ្នកជំនាញមានការភ័យខ្លាចថាការតម្លើងអត្រាការប្រាក់នេះ នឹងធ្វើឱ្យការចំណាយលើកម្ចីឥណទានមានការកើនឡើង ជាកត្តាអាចនាំឱ្យសេដ្ឋកិច្ចប្រទេសធ្លាក់ចុះ ប៉ុន្តែរហូតដល់ពេលនេះសេដ្ឋកិច្ចនៅតែដំណើរការបានយ៉ាងថេរល្អដដែល វាជាលទ្ធផលល្អដែលអ្នករៀបចំគោលនយោបាយទាំងឡាយក្នុងរដ្ឋបាលលោកបៃដិនចាត់ទុកថានេះជារឿងរ៉ាវដ៏ជោគជ័យមួយ។
លោកគ្រីស្តូហ្វើរ វ៉លលើរ សមាជិកមួយរូបនៃក្រុមប្រឹក្សារប្រតិបត្តិធនាគារបំរុងសហព័ន្ធ បានសាទរចំពោះដំណើរការរីកចម្រើននេះ ដោយលោកកត់សំគាល់នូវការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏ចលាចលក្នុងឆ្នាំ២០២១និងឆ្នាំ២០២២។ សេដ្ឋកិច្ចនៅបន្តរក្សាលំនឹងនិងមានស្ថេរភាពល្អប្រសើរខ្លាំង ដែលផ្ទុយពីការព្យាករណ៍ថានឹងអាចដំាក្បាលចុះខ្លាំង បន្ថែមលើសេដ្ឋកិច្ចល្អនេះរបាយការណ៍អតិផរណាក៏បានបង្ហាញនូវការធ្លាក់ចុះមកនៅក្នុងកំរិតយ៉ាងទាបដែរគឺទាបជាងការព្យាករណ៍ទៅទៀត។ ការវិវតិ្តដ៏ល្អរបស់សេដ្ឋកិច្ចជាលក្ខណៈវិជ្ជមាននេះបានបង្ហាញពីភាពធន់ហើយនឹងវិធានដោះស្រាយមានប្រសិទិ្ធភាព ដែលឱ្យទទួលបានផលល្អហួសពីការរំពឹងទុកនិងជាក្តីរីករាយរបស់អ្នករៀបចំគោលនយោបាយ។ ប៉ុន្តែសម្រាប់សាធារណៈជនភាគច្រើនវិញបែរជាមិនរំភើបនឹងភាពវិវត្តនៃសេដ្ឋកិច្ចដែលរៀបចំដោយរដ្ឋបាលលោកបៃដិនទេ ព្រោះពួកគេកំពុងតែតទល់នឹងតម្លៃទំនិញឡើងថ្លៃជាពិសេសលើទំនិញធំៗដូច ជាផ្ទះ សម្បែង និង រថយន្តជាដើម។
ជាឧទាហរណ៍តម្លៃឡានថ្មីរបស់ក្រុមហ៊ុន General Motors ក្នុងត្រីមាសថ្មីៗនេះមួយគ្រឿងមានតម្លៃជិត៥មុឺន ដុល្លារគឺកើន២៤%ចាប់តាំងពីមានជំងឺរាតត្បាតកូវីដមកម្លេះ។ រីឯលទ្ធភាពក្នុងការទិញផ្ទះកាន់តែដុនដាបទៅ ដោយសារតែតម្លៃផ្ទះកើនប្រមាណ២០%ចាប់ដើមឆ្នាំ២០២១រហូតមកដល់ដើមឆ្នាំ ២០២៤ ព្រោះតែតម្រូវការច្រើនហើយការផ្គត់ផ្គង់មានចំនួនតិច។ ចំណែកឯអត្រាការប្រាក់កម្ចីទិញផ្ទះវិញបានហក់ឡើងពី៣%នៅដើមឆ្នាំ២០២១មក៧% នៅដើមឆ្នាំ២០២៤ ដែលធ្វើឱ្យមនុស្សជាច្រើគ្មានលទ្ធភាពបង់។
លោកស្រី អាប៊ីហ្គេល វូសនីយ៉ាក់ (Abigail Wozniak) នាយកវិទ្យាស្ថានឱកាសនិងការរីចម្រើននៃធនាគារ បំរុងសហព័ន្ធប្រចាំទីក្រុងមីនាប៉ូលីស (Minneapolis) បានពន្យល់ប្រាប់ថា “បន្ទុកក្នុងការចាយវាយវាមានការលំបាកក្នុងការចាត់ចែងណាស់នៅពេលតម្លៃទំនិញសព្វបែបយ៉ាងកើន។ អ្នកប្រើប្រាស់ត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅ ដូចជាជ្រើសរើសយកប្រព័ន្ធធ្វើដំណើរសាធារណៈដែលចំណាយតិចជំនួសឱ្យការប្រើប្រាស់រយន្តផ្ទាល់ខ្លួន ដែលការចំណាយកើនខ្ពស់ជាដើម។”
តម្លៃគ្រឿងទេសកើនឡើង តម្លៃសាច់គោ ស៊ុតទាស៊ុតមាន់ និងសាច់មាន់ជាដើមក៏មានការកើនឡើងច្រើនដែរចាប់តាំងពីលោក បៃដិនចូលដឹកនាំ។ ប៉ុន្តែអ្នកយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់លោក បៃដិន បានធ្វើការគុណគូរថាការកើនឡើងតម្លៃពលកម្មដែលក្នុង១ម៉ោងកើនឡើង២៣% វាសមមូលនឹងទូទាត់ជាមួយនឹងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ដែលកើនឡើងត្រឹមតែប្រមាណ២១% ដូចនេះពួកគេចាត់ទុកថាកម្លាំងទិញរបស់កម្មករនិងមហាជនទូទៅវាត្រដុំត្រសងគ្នាទៅនឹងកំរិតដែលមានមុនពេលកើតជំំងឺរាតត្បាតកូវីដ។
កម្មករប្រាក់ខែទាបជាពិសេសបានឃើញភាពផ្លាស់នៃចំណូលរបស់ខ្លួន ព្រោះនិយោជកក្នុងវិស័យបដិសណ្ឋារកិច្ច និង ភោជនីយដ្ឋានជាដើមមានការលំបាកក្នុងការរកបុគ្គលិកដោយសារវិស័យទាំងនេះលូតលាស់លឿននាំឱ្យខ្វះខាតកម្លាំងពលកម្មទើបបណ្តាលឱ្យនិយោជកតម្លើងប្រាក់ជួល ប៉ុន្តែប្រាក់ចំណូលប្រចាំគ្រួសារនិមួយៗជារួមកើនឡើងនៅទាបជាងការកើនឡើងតម្លៃទំនិញប្រើប្រាស់នៅឡើយទេ។
តើលោកស្រី ហារីសអាចប្រើប្រាស់ភាពរីកចម្រើនសេដ្ឋកិច្ចរបស់រដ្ឋបាលលោកបៃដិនជាទុននយោបាយដើម្បីទាញយកប្រជាប្រិយភាពសន្លឹកឆ្នោតពីអ្នកបោះឆ្នោតពលរដ្ឋអាមេរិកនៅខែវិច្ឆិការខាងមុខនេះបានដែរឬទេ?៕
ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។
ផ្សារហ៊ុនកម្ពុជា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ | |||
ក្រុមហ៊ុន | តម្លៃបច្ចុប្បន្នជារៀល | %ប្រែប្រួល | ប្រែប្រួលជារៀល |
PWSA | 6,980 | 0.29 | 20 |
GTI | 3,590 | 0.00 | 0 |
PPAP | 14,980 | 1.19 | 180 |
PPSP | 2,280 | 0.88 | 20 |
PAS | 12,080 | 0.33 | 40 |
ABC | 7,520 | 0.00 | 0 |
PEPC | 2,490 | 2.05 | 50 |
MJQE | 2,050 | 0.49 | 10 |
CGSM | 2,420 | 0.00 | 0 |
ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។
ផ្សារហ៊ុនកម្ពុជា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ | |||
ក្រុមហ៊ុន | តម្លៃបច្ចុប្បន្នជារៀល | %ប្រែប្រួល | ប្រែប្រួលជារៀល |
PWSA | 7,000 | 0.28 | 20 |
GTI | 3,590 | 3.46 | 120 |
PPAP | 15,160 | 13 | 200 |
PPSP | 2,260 | 0 | 0 |
PAS | 12,120 | 0.16 | 20 |
ABC | 7,520 | 0.27 | 20 |
PEPC | 2,440 | 2.4 | 60 |
MJQE | 2,060 | 0.49 | 10 |
CGSM | 2,420 | 0.41 | 10 |